Music
ការទទួល​ខុសត្រូវ​ទាំងឡាយ


ស្ត្រី​កំពុង​ដឹកនាំ​ក្រុម​ចម្រៀង

ការហៅ​របស់​ខ្ញុំ​ជា​អ្នក​លេង​ភ្លេង​ឲ្យ​ក្រុម​ចម្រៀង​វួដ

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរ​គុណ​ចំពោះ​ឆន្ទៈ​របស់​អ្នក​ក្នុង​ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​របស់ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​របស់​អ្នក ។

គោលបំណង​របស់​តន្រ្តី​នៅក្នុង​សាសនាចក្រ

តន្ត្រី​ពិសិដ្ឋ​បង្កើន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ តន្ដ្រី​អញ្ជើញ​យាង​ព្រះវិញ្ញាណ និង​បង្រៀន​គោលលទ្ធិ ។ តន្ត្រី​ក៏​បង្កើត​ឲ្យ​មាន​អារម្មណ៍​គារវភាព បង្រួប​បង្រួម​សមាជិក និង​ផ្ដល់​នូវ​របៀប​មួយ​ដើម្បី​ថ្វាយបង្គំ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា « ព្រលឹង​របស់​យើង​ត្រេកអរ​ចំពោះ​បទចម្រៀង​ពី​ចិត្ត » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៥:១២ ) ។ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ១៩.១ ) ។

អ្នក​លេង​ភ្លេង​ឲ្យ​ក្រុម​ចម្រៀង​វួដ

អ្នក​លេង​ភ្លេង​ឲ្យ​ក្រុម​ចម្រៀង​វួដ​ជួយ​សមាជិក​បង្កើន​សេចក្តី​ជំនឿ និង​ថ្វាយបង្គំ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​តន្ត្រី​ដ៏​ពិសិដ្ឋ ។ ពួកគេ​លេង​សម្រាប់​ការហាត់សម​របស់​ក្រុម​ចម្រៀង និង​នៅ​ពេល​ក្រុម​ចម្រៀង​ច្រៀង​នៅ​ក្នុង​ការប្រជុំ​របស់​សាសនាចក្រ​( សូម​មើល ១៩.៤.៣.៣ ) ។

ក្រុមចម្រៀង​វួដ

ក្រុមចម្រៀង​ក្នុង​សាសនាចក្រ​នាំ​សិរីល្អ​ថ្វាយ​ដល់​ព្រះ បង្រួបបង្រួម និង​ស្អាង​សមាជិក​សាសនាចក្រ ហើយ​នាំ​សេចក្ដី​អំណរ​ដល់​អ្នក​ចូលរួម និង​ក្រុមជំនុំ ។ ក្រុម​ចម្រៀង​ទាំងឡាយ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ប្រើ​ទំនុក​តម្កើង​របស់​សាសនាចក្រ​ដែល​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ជួយ​អ្នក​ចូល​រួម​ក្នុង​ក្រុម​ចម្រៀង និង​ក្រុម​ជំនុំ​រៀន​អំពី​ដំណឹងល្អ ( សូមមើល ទំនុក​តម្កើង ៣៨១–៣៨៣ ) ។ ក្រុម​ចម្រៀង​របស់​សាសនាចក្រ​ក៏​អាច​ច្រៀង​តន្ត្រី​ពិសិដ្ឋ​ដែល​បាន​ជ្រើសរើស​ដទៃ​ទៀត​ផង​ដែរ ។ ការជ្រើសរើស​តន្ត្រី​គួរតែ​បង្រៀន​ដំណឹងល្អ​ដោយ​ព្រះចេស្តា និង​ភាពច្បាស់លាស់ ។ ( សូម​មើល ១៩.៣ ) ។

គោលការណ៍​ណែនាំ និង​គោលនយោបាយ​ទាំងឡាយ

ជា​ធម្មតា ការហាត់សម​របស់​ក្រុមចម្រៀង​មិន​លើស​ពី​មួយ​ម៉ោង​នោះ​ទេ ។ សម្រាប់​គោលនយោបាយ និង​គោលការណ៍​ណែនាំ​បន្ថែម​ដូចជា ការទទួល​បាន​តន្ត្រី ការប្រើប្រាស់​ឧបករណ៍​តន្ត្រី​របស់​សាលា​ប្រជុំ​សម្រាប់​ការហាត់ ឬ​សម្រាប់​ក្រុម​ចម្រៀង​សហគមន៍ សូម​មើល​ផ្នែក ១៩.៧ នៃ ក្បួនខ្នាត​ទូទៅ ។