Music
ការទទួល​ខុសត្រូវ​ទាំងឡាយ


ស្ត្រី​កំពុង​ដឹក​នាំ​ក្រុម​ចម្រៀង

ការហៅ​របស់​ខ្ញុំ​ជា​អ្នក​សម្រប​សម្រួល​តន្ត្រី​វួដ

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ឆន្ទៈ​​របស់​អ្នក​ក្នុង​ការបម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​របស់​អ្នក ។

គោលបំណង​របស់​តន្រ្តី​នៅក្នុង​សាសនាចក្រ

តន្ត្រី​ពិសិដ្ឋ​បង្កើន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ តន្ដ្រី​​យាង​ព្រះវិញ្ញាណ ​និង​បង្រៀន​ពី​គោលលទ្ធិ ។ តន្ត្រី​ក៏​បង្កើត​ឲ្យ​មាន​អារម្មណ៍​គារវភាព បង្រួប​បង្រួម​សមាជិក និង​ផ្ដល់​នូវ​របៀប​មួយ​ដើម្បី​ថ្វាយបង្គំ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា « ព្រលឹង​របស់​យើង​ត្រេកអរ​ចំពោះ​បទចម្រៀង​ពី​ចិត្ត » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៥:១២ ) ។ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ១៩.១ ) ។

អ្នក​សម្របសម្រួល​តន្រ្តី​វួដ

អ្នក​សម្របសម្រួល​តន្ត្រី​វួដ​ជួយ​ឲ្យ​សមាជិក​វួដ​បង្កើន​ជំនឿ និង​ថ្វាយ​បង្គំ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​តន្ត្រី​ដ៏​ពិសិដ្ឋ ។ ពួកគេ​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព ។ អ្នក​សម្របសម្រួល​តន្ត្រី​វួដ​គឺ​ជា​ធនធាន​មួយ​សម្រាប់​ប៊ីស្សព និង​ថ្នាក់ដឹកនាំ​វួដ​ផ្សេង​ទៀត​ទាក់ទង​នឹង​បញ្ហា​តន្ត្រី ។ អ្នក​សម្រប​សម្រួល​តន្ត្រី​អាច​ចូលរួម​ការប្រជុំ​ក្រុមប្រឹក្សា​វួដ​តាម​សំណើ​របស់​ប៊ីស្សព ។ ( សូមមើល ១៩.៤.២ ) ។

តន្រ្តី​សម្រាប់​ការប្រជុំ​ទាំងឡាយ​របស់​សាសនាចក្រ

« តន្ត្រី​ដែល​បំផុស​គំនិត​គឺ​ជា​ផ្នែក​ដ៏​សំខាន់​នៅ​ក្នុង​ការប្រជុំ​របស់​សាសនាចក្រ​យើង » ( ទំនុក​តម្កើងអារម្ភកថា​របស់​គណៈប្រធាន​ទី​មួយ ) ។ ការជ្រើសរើស​តន្ត្រី​គួរតែ​បង្រៀន​ដំណឹងល្អ​ដោយ​ព្រះចេស្តា និង​ភាពច្បាស់លាស់ ( មើល ១៩.៣.១ ) ។

តន្ត្រី​សម្រាប់​ការប្រជុំ​សាក្រាម៉ង់

តន្ត្រី​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ មាន​នូវ​ការច្រៀង​ទំនុក​តម្កើង​ដើម្បី​បើក និង​បិទ​ការប្រជុំ និង​ពីមុន​ការធ្វើ​ពិធី​សាក្រាម៉ង់ ។ ការប្រជុំ​សាក្រាម៉ង់​ក៏​អាច​ដាក់​បញ្ចូល​ទំនុក​តម្កើងមួយ ឬ​ច្រើន ឬ​ការសម្ដែង​បទចម្រៀង​ផង​ដែរ ។ ការជ្រើសរើស​ទំនុកតម្កើង ឬ​តន្ត្រី​ពិសិដ្ឋ​ដទៃ​ទៀត​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ភ្លេង​កំដរ​មុន​បើក​កម្មវិធី និង​ពេល​បិទ​កម្មវិធី តន្រ្តី​ក្រុម​ចម្រៀង និង​ការច្រៀង​ទោល ឬ​ការច្រៀង​ជា​ក្រុម​តូចៗ ។ ( សូមមើល ១៩.៣.២ ) ។

ការបំពាក់បំប៉ន និង​ធនធាន​ទាំងឡាយ

អ្នក​សម្របសម្រួល​តន្ត្រី​វួដ ណែនាំ និង​តម្រង់ទិស​សមាជិក​សម្រាប់​ការបម្រើ​នៅក្នុង​ការហៅ​ផ្នែក​តន្ត្រី​វួដ ។ ពួកគេ​ផ្តល់​នូវ​ការគាំទ្រ​និង​ការណែនាំ និង​ត្រួត​ពិនិត្យ​ការបំពាក់បំប៉ន​តន្ត្រី​តាម​ដែល​ចាំបាច់ ។ ( សូម​មើល ១៩.៦ ) ។ ប្រសិន​បើ​គ្មាន​អ្នក​លេង​ភ្លេង​សម្រាប់ការ​ប្រជុំ​វួដ​ទេ សូមមើល​វគ្គ ១៩.៤.៣.២ នៃ ក្បួនខ្នាត​ទូទៅ ដើម្បី​ចូល​ទៅ​ប្រើប្រាស់​បទភ្លេង​ដែល​បាន​ថត​ទុក ។ ។

គោលការណ៍​ណែនាំ និង​គោលនយោបាយ​ទាំងឡាយ

សម្រាប់​គោលនយោបាយ និង​គោលការណ៍​ណែនាំ​បន្ថែម​ដូចជា ការទទួល​បាន​តន្ត្រី ការប្រើប្រាស់​ឧបករណ៍​របស់​សាលា​ប្រជុំ​ដើម្បី​ហាត់ ឬ​ក្រុម​ចម្រៀង​សហគមន៍ សូម​មើល​ផ្នែក ១៩.៧ នៃ ក្បួនខ្នាត​ទូទៅ ។