ការហៅរបស់ខ្ញុំជាអ្នកដឹកនាំតន្ត្រីវួដ
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នកក្នុងការបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅរបស់អ្នក ។
គោលបំណងរបស់តន្រ្តីនៅក្នុងសាសនាចក្រ
តន្ត្រីពិសិដ្ឋបង្កើនសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ តន្ដ្រីយាងព្រះវិញ្ញាណ និងបង្រៀនពីគោលលទ្ធិ ។ តន្ត្រីក៏បង្កើតឲ្យមានអារម្មណ៍គារវភាព បង្រួបបង្រួមសមាជិក និងផ្ដល់នូវរបៀបមួយដើម្បីថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទផងដែរ ។ ព្រះអម្ចាស់បានប្រកាសថា « ព្រលឹងរបស់យើងត្រេកអរចំពោះបទចម្រៀងពីចិត្ត » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥:១២ ) ។ ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ១៩.១. ) ។
អ្នកដឹកនាំតន្រ្តីវួដ
អ្នកដឹកនាំតន្ត្រីវួដជួយឲ្យសមាជិកវួដបង្កើនសេចក្តីជំនឿ និងថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទតាមរយៈតន្ត្រីដ៏ពិសិដ្ឋ ។ ពួកគេដឹកនាំចម្រៀងក្នុងក្រុមជំនុំសម្រាប់ការប្រជុំសាក្រាម៉ង់ និងសម្រាប់ការប្រជុំវួដដទៃទៀតតាមសំណើរ ( សូមមើល ១៩.៤.៣.១ ) ។
តន្រ្តីសម្រាប់ការប្រជុំរបស់សាសនាចក្រ
« តន្ត្រីដែលបំផុសគំនិតគឺជាផ្នែកដ៏សំខាន់នៅក្នុងការប្រជុំរបស់សាសនាចក្រយើង » (ទំនុកតម្កើង អារម្ភកថារបស់គណៈប្រធានទីមួយ ) ។ ការជ្រើសរើសតន្ត្រីគួរតែបង្រៀនដំណឹងល្អដោយព្រះចេស្តា និងភាពច្បាស់លាស់ ( មើល ១៩.៣.១ ) ។
តន្ត្រីសម្រាប់ការប្រជុំសាក្រាម៉ង់
តន្ត្រីនៅក្នុងការប្រជុំសាក្រាម៉ង់មាននូវការច្រៀងទំនុកតម្កើង ដើម្បីបើកនិងបិទការប្រជុំ និងពីមុនការធ្វើពិធីសាក្រាម៉ង់ ។ ការប្រជុំសាក្រាម៉ង់ក៏អាចដាក់បញ្ចូលទំនុកតម្កើងមួយ ឬច្រើន ឬការសម្ដែងចម្រៀងផងដែរ ។ ការជ្រើសរើសទំនុកតម្កើង ឬតន្ត្រីពិសិដ្ឋដទៃទៀតអាចត្រូវបានប្រើប្រាស់សម្រាប់ភ្លេងកំដរមុនបើកកម្មវិធី និងពេលបិទកម្មវិធី តន្រ្តីក្រុមចម្រៀង និងការច្រៀងទោល ឬការច្រៀងជាក្រុមតូចៗ ។ ( សូមមើល ១៩.៣.២ ) ។
ការបំពាក់បំប៉ន និងធនធានទាំងឡាយ
សម្រាប់ព័ត៌មានលម្អិតអំពីការបំពាក់បំប៉នតន្ត្រី សូមមើលផ្នែក ១៩.៦ នៃ ក្បួនខ្នាតទូទៅ ។ ប្រសិនបើគ្មានអ្នកលេងភ្លេងសម្រាប់ការប្រជុំវួដទេ សូមមើលវគ្គ ១៩.៤.៣.២ ដើម្បីចូលទៅប្រើប្រាស់បទភ្លេងដែលបានថតទុក ។
គោលការណ៍ណែនាំ និងគោលនយោបាយទាំងឡាយ
សម្រាប់គោលនយោបាយ និងគោលការណ៍ណែនាំបន្ថែមដូចជា ការទទួលបានតន្ត្រី ការប្រើប្រាស់ឧបករណ៍តន្ត្រីរបស់សាលាប្រជុំសម្រាប់ការហាត់ ឬសម្រាប់ក្រុមចម្រៀងសហគមន៍ សូមមើលផ្នែក ១៩.៧ នៃ ក្បួនខ្នាតទូទៅ ។