កូរ៉ុម​អែលឌើរ
ការទទួល​ខុសត្រូវ​ទាំងឡាយ


រូបភាព
បុរស​មួយ​ក្រុម​អង្គុយ​ជុំ​គ្នា

ការហៅ​របស់​ខ្ញុំ​ជា​ប្រធាន​កូរ៉ុម​អែលឌើរ

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ការស្ម័គ្រចិត្ត​របស់​អ្នក​ក្នុង​ការបម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​របស់​អ្នក ។

គោលបំណង​របស់​កូរ៉ុម​អែលឌើរ

បព្វជិតភាព​ម៉ិលគីស្សាដែក​ជួយ​បុត្រា​បុត្រី​របស់​ព្រះ​ឲ្យ​រៀបចំ​ខ្លួន ដើម្បី​ត្រឡប់ទៅ​ទីវត្តមាន​របស់​ទ្រង់​វិញ ។ សមាជិក​នៃ​កូរ៉ុម​អែលឌើរ​ធ្វើការ​រួមគ្នា​ដើម្បី​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ។ ពួកគេ​បម្រើ​ដល់​អ្នកដទៃ បំពេញ​តាម​កាតព្វកិច្ច​បព្វជិតភាព បង្កើតសាមគ្គីភាព និង​រៀន ហើយ​រស់នៅ​តាម​គោលលទ្ធិ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ៨.១ ) ។

ប្រធាន​កូរ៉ុម​អែលឌើរ

ប្រធាន​កូរ៉ុម​អែលឌើរ​បង្រៀន​សមាជិក​កូរ៉ុម​អំពី​កាតព្វកិច្ច​បព្វជិតភាព​របស់​ពួកគេ ។ ការទទួលខុសត្រូវ​របស់​គាត់​ក៏​រួម​មាន​ការបម្រើ​នៅ​ក្រុម​ប្រឹក្សា​វួដ ការរៀបចំ​ការងារ​ជាមួយ​គណៈប្រធាន​សមាគម​សង្គ្រោះ និង​មើល​ខុសត្រូវ​លើ​ការងារបម្រើ សកម្មភាព របាយការណ៍ កំណត់ត្រា និង​ហិរញ្ញវត្ថុ​ទាំងឡាយ ។ ទីប្រឹក្សា និង​លេខា​របស់​គាត់​ជួយដល់​គាត់ ( សូមមើល ៨.៣.៣.២ ) ។

គណៈប្រធាន

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​លេខា​ជួបគ្នា​ជា​ទៀងទាត់ ។ ការជួយ​រៀបចំ​ពួក​អែលឌើរ​បម្រុង​ឲ្យ​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក ជា​អាទិភាពមួយ​ក្នុង​ចំណោម​អាទិភាព​សំខាន់​បំផុត​របស់​គណៈប្រធាន​កូរ៉ុម ( សូមមើល ៨.៤ ) ។

កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ

គណៈប្រធាន​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ​សម្រប​សម្រួល​ការចាត់តាំង​ការងារ​បម្រើ និង​ជួយ​ដឹកនាំ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ និង​កិច្ចខិតខំ​ដើម្បី​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ ។ ពួកគាត់​ក៏​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការបង្រៀន​សមាជិក​វួដ​នូវ​គោលការណ៍​នៃ​ការងារ​បម្រើ​ ការរស់នៅ​តាម​ច្បាប់​នៃ​ការតម​អាហារ ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន និង​ការបង្កើន​ការរៀបចំ​ខ្លួន​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ​ផងដែរ ( សូមមើល ២២.៦.២ ) ។

ការប្រជុំ​នៅ​ថ្ងៃ​អាទិត្យ

កូរ៉ុម​អែលឌើរ​ជួបជុំ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​ទី​ពីរ និង​ទី​បួន​ប្រចាំ​ខែ ដើម្បី​បង្កើន​សេចក្ដី​ជំនឿ បង្កើត​សាមគ្គីភាព និង​ពង្រឹង​ដល់​ក្រុមគ្រួសារ និង គេហដ្ឋាន ។ គណៈប្រធាន​កូរ៉ុម​អែលឌើរ អធិស្ឋាន​ជ្រើសរើស​សារលិខិត​មកពី​សន្និសីទ​ទូទៅ​ថ្មីៗ​បំផុតដើម្បី​ពិភាក្សា​ដោយ​ផ្អែក​លើ​តម្រូវការ​របស់​សមាជិក ( សូមមើល ៨.២.១.២ ) ។

ការបម្រើ និង​សកម្មភាព​នានា

គណៈប្រធាន​កូរ៉ុម​អែលឌើរ​អាច​ដាក់​ផែនការ​ធ្វើ​សកម្មភាព​នានា​ដើម្បី​ពង្រឹង​សមាជិក​កូរ៉ុម និង​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​បម្រើ​ជាមួយ​គ្នា ( សូមមើល ៨.២.១.៣ ) ។

ការហៅ​បម្រើ​បន្ថែម

ប៊ីស្សព និង ប្រធាន​កូរ៉ុម​អែលឌើរ ពិភាក្សា​អំពី​តម្រូវការ​នៃការហៅ​បម្រើ​បន្ថែម តាមដែលចាំបាច់ ( សូមមើល ៨.៣.៥ ) ។

បោះពុម្ព