កូរ៉ុម​អែលឌើរ
ការទទួល​ខុសត្រូវ​ទាំងឡាយ


រូបភាព
បុរស​មួយ​ក្រុម​អង្គុយ​ជាមួយ​គ្នា

ការហៅ​របស់​ខ្ញុំ​ជា​លេខា​កូរ៉ុម​អែលឌើរ

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ឆន្ទៈ​របស់​អ្នក​ក្នុង​ការបម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​របស់​អ្នក ។

គោលបំណង​របស់​កូរ៉ុម​អែលឌើរ

បព្វជិតភាព​ម៉ិលគីស្សាដែក​ជួយ​បុត្រា​បុត្រី​របស់​ព្រះ​ឲ្យ​រៀបចំ​ខ្លួន ដើម្បី​ត្រឡប់ទៅ​ទីវត្តមាន​របស់​ទ្រង់​វិញ ។ សមាជិក​នៃ​កូរ៉ុម​អែលឌើរ​ធ្វើការ​រួមគ្នា​ដើម្បី​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ។ ពួកគេ​បម្រើ​ដល់​អ្នកដទៃ បំពេញ​តាម​កាតព្វកិច្ច​បព្វជិតភាព កសាង​សាមគ្គីភាព និង​រៀន ហើយ​រស់នៅ​តាម​គោលលទ្ធិ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ, ៨.១ ) ។

លេខា​កូរ៉ុម​អែលឌើរ

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​លេខា​ជួបគ្នា​ជា​ទៀងទាត់ ។ ការទទួល​ខុសត្រូវ​របស់​លេខា​អាច​រួមមាន ការរៀបចំ​របៀបវារៈ ការកត់ត្រា តាមដាន​ការចាត់តាំង​នានា ការរៀបចំ​កាលវិភាគ​សម្ភាស​ការងារ​បម្រើ ការរៀបចំ និង​ការបញ្ជូន​របាយការណ៍​អ្នកចូលរួម និង​ការជួយ​រៀបចំ​ថវិកា ( សូមមើល ៨.៣.៤ ) ។

ការប្រជុំ​នៅ​ថ្ងៃ​អាទិត្យ

កូរ៉ុម​អែលឌើរ​ជួបជុំ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​ទី​ពីរ និង​ទី​បួន​នៃខែ ដើម្បី​បង្កើន​សេចក្ដី​ជំនឿ ស្ថាបនា​សាមគ្គីភាព និង​ពង្រឹង​ដល់​ក្រុមគ្រួសារ និង​គេហដ្ឋាន ។ គណៈប្រធាន​កូរ៉ុម​អែលឌើរ​ជ្រើសរើស​សារលិខិត​មកពី​សន្និសីទ​ទូទៅ​ថ្មី​បំផុត​ប្រកបដោយ​ការអធិស្ឋាន ដើម្បី​ពិភាក្សា​ដោយ​ផ្អែក​លើ​តម្រូវការ​របស់​សមាជិក ( សូម​មើល ៨.២.១.២ ) ។

ការបម្រើ និង​សកម្មភាព​នានា

គណៈប្រធាន​កូរ៉ុម​អែលឌើរ​អាច​ដាក់​ផែនការ​ធ្វើ​សកម្មភាព​នានា​ដើម្បី​ពង្រឹង​សមាជិក​កូរ៉ុម និង​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​បម្រើ​ជាមួយ​គ្នា ( សូម​មើល ៨.២.១.៣ ) ។

បោះពុម្ព