សារលិខិតមកពីគណៈប្រធានទីមួយ
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ៖
ព្រះអម្ចាស់បានសន្យាថា « ហើយនេះជាគោលបំណងរបស់យើង ដើម្បីផ្គត់ផ្គង់ដល់ពួកបរិសុទ្ធរបស់យើង » (គ. និង ស. ១០៤:១៥) ។ វិវរណៈនេះគឺជាសេចក្តីសន្យាមកពីព្រះអម្ចាស់ថា ទ្រង់នឹងប្រទានពរជ័យខាងសាច់ឈាម ហើយបើកទ្វារឆ្ពោះទៅកាន់ភាពខ្លួនទីពឹងខ្លួន ដែលជាសមត្ថភាពសម្រាប់យើងក្នុងការផ្គត់ផ្គង់នូវតម្រូវការចាំបាច់នៃជីវិតសម្រាប់ខ្លួនយើង និងសមាជិកគ្រួសារយើង ។
កូនសៀវភៅនេះត្រូវបានរៀបចំឡើងដើម្បីជួយដល់សមាជិកនៃសាសនាចក្រឲ្យរៀន ហើយអនុវត្តតាមគោលការណ៍នៃសេចក្តីជំនឿ ការអប់រំ ការប្រឹងប្រែងធ្វើការ និងការទុកចិត្តលើព្រះអម្ចាស់ ។ ការទទួលយក ហើយរស់នៅតាមគោលកាណ៍ទាំងនេះនឹងធ្វើឲ្យអ្នកអាចទទួលបានពរជ័យខាងសាច់ឈាមដែលបានសន្យាដោយព្រះអម្ចាស់កាន់តែប្រសើរឡើង ។
យើងសូមអញ្ជើញអ្នកឲ្យសិក្សាដោយឧស្សាហ៍ព្យាយាម ហើយអនុវត្តតាមគោលការណ៍ទាំងនេះ និងបង្រៀនវាទៅកាន់សមាជិកគ្រួសារអ្នក ។ ប្រសិនបើអ្នកធ្វើដូច្នោះ នោះជីវិតរបស់អ្នកនឹងទទួលបានពរជ័យ ។ អ្នកនឹងរៀនអំពីរបៀបអនុវត្តនៅលើមាគ៌ារបស់អ្នកឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួនកាន់តែប្រសើរឡើង ។ អ្នកនឹងមានពរជ័យដោយទទួលបាននូវសេចក្តីសង្ឃឹម សេចក្តីសុខសាន្ត និងការរីកចម្រើនកាន់តែខ្លាំងឡើង ។
សូមទុកចិត្តថាអ្នកគឺជាបុត្ររបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើង ។ ទ្រង់ស្រឡាញ់អ្នក ហើយទ្រង់នឹងពុំបោះបង់ចោលអ្នកឡើយ ។ ទ្រង់ស្គាល់អ្នក ហើយត្រៀមជាស្រេចដើម្បីប្រទានពរជ័យខាងវិញ្ញាណ និង ខាងសាច់ឈាមនៃភាពខ្លួនទីពឹងខ្លួនដល់អ្នក ។
ដោយក្ដីស្មោះស្ម័គ្រ
គណៈប្រធានទីមួយ