ការបោះពុម្ពផ្សាយលើកមុន
លិខិត​គណៈប្រធាន​ទី​មួយ


បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ៖

​ព្រះអម្ចាស់​បាន​សន្យា​ថា « ហើយ​នេះ​ជា​គោលបំណង​របស់​យើង ដើម្បី​ផ្គត់ផ្គង់​ដល់​ពួកបរិសុទ្ធ​របស់​យើង » (គ. និង ស. ១០៤:១៥) ។ វិវរណៈ​នេះ​គឺ​ជា​សេចក្តី​សន្យា​មក​ពី​ព្រះ​អម្ចាស់​ថា ទ្រង់​នឹង​ប្រទាន​ពរជ័យ​ខាង​សាច់​ឈាម ហើយ​បើក​ទ្វារ​ឆ្ពោះទៅកាន់ភាពខ្លួន​ទីពឹង​ខ្លួន ដែល​ជា​សមត្ថភាព​សម្រាប់​យើង​ក្នុង​ការ​ផ្គត់ផ្គង់​នូវ​តម្រូវ​ការ​ចាំបាច់នៃ​ជីវិត​សម្រាប់​ខ្លួន​យើង និង​សមាជិក​គ្រួសារ​យើង ។

កូន​សៀវភៅ​នេះ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​ជួយ​ដល់​សមាជិក​នៃ​សាសនា​ចក្រឲ្យ​រៀន ហើយ​អនុវត្ត​តាម​គោលការណ៍​នៃ​សេចក្តី​ជំនឿ ការ​អប់រំ ការប្រឹងប្រែង​ធ្វើ​ការ និង​ការទុក​ចិត្ត​លើ​ព្រះ​អម្ចាស់ ។ ការ​ទទួលយក ហើយ​រស់​នៅ​តាម​គោលកាណ៍​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​អាច​ទទួល​ពរ​ជ័យ​ខាង​សាច់​ឈាម​ដែល​បាន​សន្យា​ដោយ​ព្រះ​អម្ចាស់​កាន់​តែ​ប្រសើរ​ឡើង ។

យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​សិក្សា​ដោយ​ឧស្សាហ៍​ព្យាយាម ហើយ​អនុវត្ត​គោលការណ៍​ទាំង​នេះ និង​បង្រៀន​វា​ទៅ​កាន់​សមាជិក​គ្រួសារ​អ្នក ។ ប្រសិន​បើ​អ្នក​ធ្វើ​ដូច្នោះ នោះ​ជីវិត​របស់​អ្នក​នឹង​ទទួល​បាន​ពរ​ជ័យ ។ អ្នក​នឹង​រៀន​អំពី​របៀប​អនុវត្ត​នៅលើ​មាគ៌ា​របស់​អ្នក​ឆ្ពោះ​ទៅ​រក​ភាព​ខ្លួន​ទីពឹង​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង ។ អ្នក​នឹង​មានពរជ័យ ជាមួយ​នឹង​សេចក្តី​សង្ឃឹម សេចក្តីសុខសាន្ត និង​ការ​រីក​ចម្រើនកាន់​តែ​ប្រសើរ​ឡើង ។

សូម​ទុក​ចិត្ត​ថា​អ្នក​គឺជា​បុត្រ​របស់​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​របស់​យើង ។ ទ្រង់​ស្រឡាញ់​អ្នក​ហើយ​ទ្រង់​នឹង​ពុំ​បោះ​បង់​ចោល​អ្នក​ឡើយ ។ ទ្រង់​ស្គាល់​អ្នក ហើយ​ត្រៀមជា​ស្រេច​ដើម្បី​ប្រទាន​ពរជ័យ​ខាង​វិញ្ញាណ និង​​ខាង​សាច់​ឈាម​នៃភាព​ខ្លួន​ទីពឹង​ខ្លួន​ដល់​អ្នក ។

ដោយ​សេចក្តី​ស្មោះស្ម័គ្រ

គណៈប្រធាន​ទី​មួយ

បោះ​ពុម្ព​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ
ទីក្រុង សលត៍ លេក រដ្ឋ​យូថាហ៍