ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
គោលបំណង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា


« គោលបំណង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា » គោលបំណង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា ( ឆ្នាំ ២០២២ )

« គោលបំណង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា » គោលបំណង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា

គោលបំណង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា

គោលបំណង​របស់​យើង​គឺ​ដើម្បី​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ឲ្យ​មាន​ការផ្លាស់ប្រែ​ចិត្ត​ជឿ​កាន់​តែ​ខ្លាំង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ហើយ​មាន​ភាពស័ក្តិសម​ដើម្បី​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន រៀបចំ​ក្រុមគ្រួសារ និង​អ្នក​ដទៃទៀត​សម្រាប់​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ស្ថានសួគ៌ ។

ដើម្បី​សម្រេច​គោលបំណង​របស់​យើង ៖

រស់នៅ​តាម

យើង​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ ហើយ​ព្យាយាម​ដើម្បី​ទទួល​ភាព​ជា​ដៃគូ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ ឥរិយាបថ និង​ទំនាក់ទំនង​របស់​យើង​គឺ​ជា​គំរូ​នៅក្នុង​គេហដ្ឋាន នៅក្នុង​ថ្នាក់រៀន និង​នៅក្នុង​សហគមន៍ ។ យើង​បន្ដ​ខិតខំអភិវឌ្ឍ​សមត្ថភាព ចំណេះដឹង ឥរិយាបថ និង​ចរិត​លក្ខណៈ​របស់​យើង ។ យើង​ស្តាប់​តាម​ពួកព្យាការី​របស់​ព្រះ​ដែល​កំពុង​រស់នៅ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ធ្វើ​តាម​ការបង្រៀន និង​ការដឹកនាំ​ប្រកប​ដោយ​ការបំផុស​គំនិត​របស់​ពួកលោក ។

បង្រៀន

យើង​ផ្តោត​បទពិសោធន៍​នៃ​ការរៀនសូត្រ​នីមួយៗ​ទៅ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ គំរូ បុគ្គលិក​លក្ខណៈ និង​ព្រះចេស្តា​ប្រោសលោះ​របស់​ទ្រង់ ។ យើង​ជួយ​សិស្ស​ឲ្យ​រៀន​ពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដូច​ដែល​មាន​នៅក្នុង​បទគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី ។ យើង​ជួយ​សិស្ស​ឲ្យ​បំពេញ​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ការ​រៀនសូត្រ ។ យើង​ព្យាយាម​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បំពេញ​តួនាទី​របស់​ទ្រង់ នៅក្នុង​បទពិសោធន៍​រៀនសូត្រ​នីមួយៗ ។

ដឹកនាំ

យើង​យក​លំនាំ​នៃ​ភាព​ជា​អ្នក​ដឹកនាំ តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​អញ្ជើញ និង​លើក​ទឹកចិត្ត​ពួកយុវវ័យ និង​យុវមជ្ឈិមវ័យ​ទាំងអស់​ឲ្យ​ចូលរួម​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ។ យើង​ព្យាយាម​ពង្រឹង​ដល់​អស់​អ្នក​ដែល​យើង​ដឹកនាំ បំពេញ​កិច្ចការ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​បង្កើត​សាមគ្គីភាព​ជាមួយ​អ្នក​ដទៃ​ទៀត ។ កិច្ច​ខិតខំ​របស់​យើង​ជួយ និង​គាំទ្រ​បុគ្គល​ម្នាក់ៗ ក្រុមគ្រួសារ និងថ្នាក់​ដឹកនាំ​បព្វជិតភាព ។