សៀវភៅ​ណែនាំ និង​ការហៅ
ធនធាន​នានា​សម្រាប់​ការ​ងារ​បម្រើ


« ធនធាន​ទាំងឡាយ​សម្រាប់​ការងារ​បម្រើ​ដែល​ជួយ​ពង្រឹង​ដល់​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក និង សមាគម​សង្គ្រោះ »

« ធនធាន​នានា​សម្រាប់​ការ​ងារ​បម្រើ »

ធនធាន​ទាំងឡាយ​សម្រាប់​ការងារ​បម្រើ​ដែល​ជួយ​ពង្រឹង​ដល់​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក និង សមាគម​សង្គ្រោះ

ធនធាន​នានា​ដើម្បី​ជួយ​ដល់​ថ្នាក់​ដឹកនាំ​នៅពេល​ពួក​គាត់​រៀបចំ ​ផ្ដល់​ការ​ណែនាំ និងនៅពេល​ពួកគាត់​​ដឹកនាំ​ការ​ពិភាក្សា​នៅ​ក្នុង​ក្រុមប្រឹក្សា​ប្រចាំតំបន់ ក្រុមប្រឹក្សា​សម្របសម្រួល សន្និសីទ​ស្តេក ក្រុមប្រឹក្សា​ស្តេក ក្រុមប្រឹក្សា​វួដ និង​មេរៀន​ថ្ងៃ​អាទិត្យ ។

យោបល់​សម្រាប់​ការ​ប្រើប្រាស់​ធនធាន​ទាំងនេះ

នៅក្នុង​ការប្រជុំ​ក្រុម​ប្រឹក្សា​មួយ ថ្នាក់ដឹកនាំ​អាច​ចាប់​ផ្ដើម​ការ​ពិភាក្សា​អំពី​ការ​ផ្លាស់ប្ដូរ​ដែល​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៨ ដោយ​ការ​អាន​វគ្គ​ ការណែនាំ​នៃ​ឯកសារ​ភ្ជាប់​​មក​ជាមួយ គណៈប្រធាន​ទីមួយ ចុះ​ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៨ និង​លិខិត ​« ការងារ​បម្រើដែល​ជួយ​ពង្រឹង​ដល់​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក និង សមាគម​សង្គ្រោះ » ( សូមមើល​ គេហទំព័រ ministering.ChurchofJesusChrist.org ) ។

សមាជិក​ក្រុមប្រឹក្សា​ក៏​អាច​មើល និង​ពិភាក្សា​អំពី​វីដេអូ ទស្សនវិស័យ​អំពី​ការងារ​បម្រើ ( សូមមើល « វីដេអូ » ខាង​ក្រោម​នេះ ) ។ វីដេអូ​បន្ថែម និង​ធនធាន​ដទៃ​ទៀត ត្រូវ​បាន​ផ្ដល់​ឲ្យ​ដើម្បី​ពង្រីក​ការ​ពិភាក្សា​នេះ ហើយ​អាច​នឹង​ប្រើប្រាស់​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​នាពេល​អនាគត ឬ​នៅ​ក្នុង​ការប្រជុំ​ដទៃៗទៀត ។ វគ្គ​នីមួយៗ​នៅក្នុង​វីដេអូ ការងារ​បម្រើ​ដែល​មាន​ប្រសិទ្ធភាព ត្រូវបាន​ភ្ជាប់​ដោយ​សំណួរ​មួយ​ដែល​ក្រុម​អាច​ធ្វើការ​ពិភាក្សា​គ្នា ។

វីដេអូ

​វីដេអូ​នៅ​ខាង​ក្រោម​នេះ រួមមាន​ទាំង​វីដេអូខ្លីៗ​​មកពី​សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ ២០១៨ និង​មក​ពី​ការ​ប្រជុំ​ថ្នាក់ដឹកនាំ​សន្និសីទ​ទូទៅ​ជាមួយ​នឹង​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ និង អ្នក​កាន់​តំណែង​ទូទៅ ។

ទស្សនវិស័យ​អំពី​ការងារ​បម្រើ ( ៤:៤១ )

ការងារ​បម្រើ​ដែល​មាន​ប្រសិទ្ធភាព ( ១៥:០១) មាន​វគ្គ​ដូច​ខាង​ក្រោម ៖

  1. « ហេតុអ្វីយើង​ផ្ដល់​ការងារ​បម្រើ » ( ២:៤៣ ) ។ សំណួរ ៖ ហេតុអ្វី​យើង​ផ្ដល់​ការងារ​បម្រើ ?

  2. « សាមញ្ញ ជា​លក្ខណៈបុគ្គល និង​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ » ( ២:២០ ) ។ សំណួរ ៖ តើ​យើង​អាច​រក្សា​ឲ្យ​កិច្ចខិតខំ​របស់​យើង​មាន​លក្ខណៈសាមញ្ញ និង​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​យ៉ាង​ដូចម្ដេច ?

  3. « ទិដ្ឋភាព​ទូទៅ​ស្តីពី​ការសម្ភាស​អំពី​ការងារ​បម្រើ » ( ៣:៥៣ ) ។ សំណួរ ៖ តើ​ការសម្ភាស​អំពី​ការងារ​បម្រើ​ដែល​មាន​ប្រសិទ្ធភាព​ផ្តល់ពរ​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​យ៉ាង​ដូចម្ដេច ?

  4. « កិច្ចខិតខំ​សម្របសម្រួល​មួយ » ( ២:៤៩ ) ។ សំណួរ ៖ តើ​កិច្ចខិតខំ​សម្របសម្រួល​មួយ​អាច​ជួយ​យើង​មើល​ថែ​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

  5. « ការអញ្ជើញ​ឲ្យ​ធ្វើ​សកម្មភាព » ( ៣:២៤ ) ។ សំណួរ ៖ តើ​យើង​អាច​អនុវត្ត​ឲ្យ​បាន​ល្អ​បំផុត​នូវ​ទស្សនវិស័យ​អំពី​ការងារ​បម្រើ​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​យ៉ាង​ដូចម្ដេច ?

ការសម្ភាស​អំពី​ការងារ​បម្រើ ( ១៩:១៨)

សេចក្ដី​យោង​បទគម្ពីរ

ម៉ាថាយ ១០:៣៩; ២២:៣៧–៣៩; លូកា ២២:៣២; យ៉ូហាន ១០:១១; ១៣:៣៤; ២១:១៥–១៦; កាឡាទី ៥:១៣; ម៉ូសាយ ២៣:១៨; គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៥១–៥៣

ធនធាន​បន្ថែម​ទាំងឡាយ

  • ច្បាប់​ចេញ​ផ្សាយ​ទស្សនាវដ្ដី លីអាហូណា ខែ​ឧសភា ឆ្នាំ ២០១៨ និង Ensign និង comefollowme.ChurchofJesusChrist.org ផ្ដល់​ជាធនធាន​នានា ដែលអាច​ត្រូវ​បាន​ប្រើប្រាស់​នៅក្នុង​ការ​ពិភាក្សា​នៅ​ថ្ងៃអាទិត្យ​សប្ដាហ៍​ទីបួន​អំពីការងារ​បម្រើ​នៅក្នុង​ការ​ប្រជុំ​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ ។

  • ព័ត៌មាន​បន្ថែម​ដែល​មាន​ចំណងជើង​ថា « គោលការណ៍​នៃ​ការងារ​បម្រើ » និង​រួមបញ្ចូល​នៅក្នុង​ច្បាប់​ចេញ​ផ្សាយ​នៃ​ទស្សនាវដ្ដី លីអាហូណា និង Ensign ។