ព្រះគម្ពីរ
ហេតុអ្វី​សិក្សា​ព្រះគម្ពីរ ?


« ហេតុអ្វី​សិក្សា​ព្រះគម្ពីរ ? » គំនិត​សម្រាប់​ការសិក្សា​ព្រះគម្ពីរ ( ឆ្នាំ ២០២១ )

« ហេតុអ្វី​សិក្សា​ព្រះគម្ពីរ ? » គំនិត​សម្រាប់​ការសិក្សា​ព្រះគម្ពីរ

ព្រះគ្រីស្ទ​ណែនាំ​ពី​ពិធី​សាក្រាម៉ង់​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ដោយ អែនឌ្រូ បូសលី

ហេតុអ្វី​សិក្សា​ព្រះគម្ពីរ ?

ពេល​យើង​សិក្សា​ព្រះគម្ពីរ​ដោយ​ឧស្សាហ៍ នោះ​យើង​កាន់តែ​ខិតជិត​ព្រះយេស៊ូវគ្រីស្ទ និង​យល់​ពី​ដំណឹងល្អ​របស់​ទ្រង់ និង​ការបូជា​ដ៏​ធួន​របស់​ទ្រង់​កាន់តែ​ច្រើន​ឡើង ។ ព្យាការី​នីហ្វៃ​បាន​លើក​ទឹកចិត្ត​យើង​តាម​របៀប​នេះ ៖

« ហេតុ​ដូច្នេះ​ហើយ អ្នក​រាល់គ្នា​ត្រូវតែ​ឈាន​ទៅមុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥតខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់​រូប ។ ហេតុ​ដូច្នោះ​ហើយ បើសិន​ជា​អ្នក​រាល់គ្នា​ខិតខំ​ជឿន​ទៅ​មុខ ដោយ​ទទួលទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើលចុះ នោះ​ព្រះវរបិតា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ៖ អ្នក​រាល់គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( នីហ្វៃទី២ ៣១:២០ ) ។

ការអាន​ព្រះគម្ពីរ​ជា​គ្រួសារ

ការបង្រៀន​ចេញ​មក​ពី​ព្រះគម្ពីរ​នឹង​ជួយ​យើង​ឲ្យ​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​របស់​យើង​វិញ ។ ព្យាការី​របស់​យើង​នៅ​ថ្ងៃចុងក្រោយ បាន​សុំ​យើង​ឲ្យ​សិក្សា​ព្រះគម្ពីរ​ជា​ប្រចាំ ដោយ​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ នៅពេល​ដែល​អាច​អនុវត្ត​បាន ។ ពួកលោក​បានអញ្ជើញ​យើង​ឲ្យ​រៀន​ចេញ​ពី​បទពិសោធន៍​របស់​មនុស្ស​នៅ​ក្នុង​ព្រះគម្ពីរ ហើយ​អនុវត្ត​ដំណើររឿង និង​ការបង្រៀន​នៃ​ព្រះគម្ពីរ​ទៅក្នុង​ជីវិត​យើង​សព្វថ្ងៃ​នេះ ដូចដែល​នីហ្វៃ​ផ្ដល់​ប្រឹក្សា​នៅក្នុង នីហ្វៃទី១ ១៩:២៣ ។ ព្យាការី​ទាំង​បុរាណ និង​សម័យ​ទំនើប បាន​អញ្ជើញ​យើង​ឲ្យ​សិក្សា​ព្រះគម្ពីរ ហើយ « ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ » ( នីហ្វៃទី២ ៣២:៣ ) ។

បុរស​ម្នាក់​កំពុង​អាន​ព្រះគម្ពីរ

ប្រធាន រ័សុល អិម ណិលសុន ក៏​បាន​បង្រៀន​សេចក្ដី​ពិត​ដ៏​សំខាន់​នេះ​ផងដែរ អំពី « ការទទួលទាន » នូវ​ព្រះគម្ពីរ​ទាំងឡាយ ៖

« ដើម្បី​ទទួលទាន​មានន័យ​ច្រើនជាង​ការភ្លក់ ។ ទទួលទាន​មាន​ន័យ​ថា ក្រេប​យក​ឱជារស ។ យើង​ក្រេប​ឱជារស​នៃ​បទគម្ពីរ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​នោះ​ក្នុង​ស្មារតី​នៃ​ការរកមើល​ដោយ​អំណរអរ និង ការគោរព​ប្រតិបត្តិ​ដ៏​ស្មោះត្រង់ ។ នៅពេល​យើង​ទទួល​ទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ព្រះបន្ទូល​ទាំងនោះ​បាន​ជាប់ ‹ ក្នុង​ចិត្ត​ខាង​សាច់ឈាម › [ កូរិនថូស ទី២ ៣:៣ ] ។ ព្រះបន្ទូល​ទាំងនោះ​ក្លាយជា​ផ្នែក​ទាំងមូល​នៃ​លក្ខណៈ​របស់​យើង » ( « Living by Scriptural Guidance » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ១៧ ) ។

ពេល​យើង​រួម​ចំណែក​នៅក្នុង​ការសិក្សា​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ​ដោយ​ខ្ជាប់ខ្ជួន នោះ​យើង និង​ក្រុមគ្រួសារ​យើង​អាច​ត្រូវបាន​ណែនាំ ការពារ និង​ចម្រើន​កម្លាំង​ដើម្បី​ទប់ទល់​នឹង​ឧបសគ្គ​ជា​ច្រើន​ក្នុង​ជីវិត​យើង ។