ការប្រើប្រាស់សៀវភៅចម្រៀង
គោលបំណងនៃសៀវភៅចម្រៀងនេះ គឺដើម្បីបង្រៀនកុមារអំពីដំណឹងល្អនៃព្រះយេស៊ូវ គ្រីស្ទ តាមរយៈតន្រ្តី ។
របៀបបង្រៀនចម្រៀងដល់កុមារ
កុមាររៀនច្រៀងបទចម្រៀងមួយ តាមរយៈការឮចម្រៀងនោះច្រៀងជាច្រើនដង ។ ចាប់ផ្តើមបង្រៀនបទចម្រៀងមួយ ដោយការច្រៀងឲ្យកុមារស្តាប់ ។ ឲ្យកុមាររួមចំណែក ដោយការសួរសំណួរអំពីចម្រៀង ដែលជម្រុញដល់ការគិតរបស់ពួកគេ ។
-
ខ្លួនអ្នកក៏ត្រូវចេះចម្រៀងដែរ ។ ត្រូវចេះពាក្យពេចន៍ និង melody ដោយការលេងបទចម្រៀងនោះលើព្យាណូ ស្តាប់ការថតចម្លងក្នុងខ្សែអាត់ ឬស្វែងរកនរណាម្នាក់ឲ្យលេង ឬច្រៀងសម្រាប់អ្នក ។
សម្រេចមើលថាតើសារលិខិតអ្វីដែលពាក្យពេចន៏ទាំងនោះសង្កត់លើ ។ សូមសួរខ្លួនឯង ថាតើអ្នកអាចប្រើសេចក្ដីយោងបទគម្ពីរ ដែលនៅចុងបញ្ចប់បទចម្រៀងដោយរបៀបណា នៅក្នុងការរៀបចំ ឬការបង្រៀនចម្រៀងរបស់អ្នក ។ ចូររកមើលពាក្យគន្លឹះ និងពាក្យជួនគ្នា ក៏ដូចជាពាក្យដែលកុមារប្រហែលជាមិនយល់ ឬមិនចេះបញ្ចេញសម្លេង ។ ចូរកត់សម្គាល់ melody ឬចង្វាក់ភ្លេង ដែលនឹងធ្វើឲ្យចម្រៀងកាន់តែងាយស្រួលរៀន ។ ហាត់ច្រៀងម្ដងហើយម្តងទៀតរហូតដល់អ្នកចេះស្ទាត់ ។
-
រៀបចំផែនការ ។
-
ដើម្បីទាក់ទាញការយកចិត្តទុកដាក់របស់កុមារ ( ប្រហែលជាប្រើកម្មវត្ថុ រូបភាព ព្រះគម្ពីរ បទពិសោធន៍ ឬការខ្សឹបយ៉ាងសាមញ្ញ ) ។
-
តើសំណួរអ្វីដែលខ្ញុំអាចសួរ ដែលនឹងលើកទឹកចិត្តកុមារឲ្យស្ដាប់ចម្រៀង ? ( សួរសំណួរដែលជួយកុមារឲ្យយល់ពីសារលិខិតនៃដំណឹងល្អ --- ឧទាហរណ៍ អ្វី? ទីណា? នរណា? ពេលណា? ហេតុអ្វី? --ហើយសួរសំណួរទាំងនោះនៅក្នុងរបៀបមួយដែលកុមារអាចរកឃើញចម្លើយ ខណៈដែលអ្នកកំពុងច្រៀងចម្រៀង ) ។
-
តើខ្ញុំអាចលើកទឹកចិត្តកុមារឲ្យច្រៀងចម្រៀងយ៉ាងដូចម្ដេច ? ( អញ្ជើញកុមារឲ្យច្រៀងឃ្លាទាំងឡាយដែលឆ្លើយនឹងសំណួរទាំងនោះ ។ ផ្លាស់ប្តួរ tempo ( ចង្វាក់លឿន ឬយឺត ) និងសំឡេងឡើងចុះដើម្បីបន្ថែមអត្ថន័យ ។ ស្នើសុំឲ្យកុមារស្តាប់ការច្រៀងរបស់ពួកគេដោយមិនមានភ្លេងអមជាមួយ ។ ឲ្យកុមារអង្គុយត្រង់ខ្លួន និងមើលអ្នកដោយយកចិត្តទុកដាក់ ) ។
-
តើទីបន្ទាល់អ្វីខ្លះដែលខ្ញុំអាចបន្សល់ទុកនឹងកុមារ ដែលនឹងពង្រឹងដល់ពួកគេ ? ( ចូរថ្លែងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នក ឬអានទីបន្ទាល់ដែលមានកត់ត្រានៅក្នុងព្រះគម្ពីរនានា ) ។
-
របៀបបន្ថែមភាពសម្បូរបែបទៅក្នុងការច្រៀង
-
ប្រើពាក្យឆ្លាស់គ្នាដែលធ្វើឲ្យចម្រៀងកាន់តែសមស្រប ទៅនឹងឱកាសពិសេសនានា ។
-
បង្រៀនចម្រៀងជាមួយនឹងសកម្មភាពដែលបានផ្តល់ឲ្យ ឬឲ្យកុមារជួយអ្នកបង្កើតសកម្មភាពឆ្នៃប្រឌិតថ្មី នៅកន្លែងដែលបានចង្អុលបង្ហាញ ។
-
ចាត់តាំងក្រុមតូចៗឲ្យច្រៀងផ្នែក ឬវគ្គផ្សេងៗគ្នា ។
-
ប្រើបទចម្រៀងទាំងឡាយដែលមានពីរផ្នែក ដើម្បីច្រៀងរួមគ្នា ។
-
រៀបរៀងបទចម្រៀងពីរ ឬច្រើនបញ្ចូលគ្នា ដែលមានសារលិខិតស្រដៀងគ្នា ។
-
ឲ្យកុមារម្នាក់ច្រៀងទោល ឬឲ្យកុមារមួយក្រុមច្រៀងកន្លែងបន្ទរ ។
-
ឲ្យកុមារគ្រហឹម ឬច្រៀងចម្រៀងមួយចំនួនជាតន្រ្ដីមុនចាប់ផ្ដើម ។
របៀបដឹកនាំចម្រៀង
សេចក្តីរំភើប ការរៀបចំ និងទីបន្ទាល់របស់អ្នក នឹងជួយពង្រឹងទីបន្ទាល់របស់កុមារអំពីដំណឹងល្អ ។
ពេលដែលកុមារចាប់ផ្តើមរៀនបទចម្រៀងមួយ សូមជួយពួកគេធ្វើតាម melody ដោយការដឹកនាំភ្លេងដោយរំកិលដៃឡើង ឬចុះ ច្បាស់ៗទៅតាម notes ( ណោតភ្លេង ) ដែលនៅលើបន្ទាត់ខ្ពស់ ឬទាប ( pitch-level conducting ) ។ ចំណុចនេះអាចធ្វើឡើង ដោយការធ្វើចលនាដៃរបស់អ្នកឡើង និងចុះ អាស្រ័យលើសូរសម្លេងខ្ពស់ ឬទាប (pitch) របស់ melody ។ ដៃរបស់អ្នកអាចធ្វើចលនាទៅមកតិចៗ ដើម្បីបង្ហាញពីប្រវែងនៃ note ដែលបង្ហាញអំពីចង្វាក់របស់ melody ក៏ដូចជាទិសដៅដែលត្រូវទៅ ។
នៅពេលកុមារបានរៀនចម្រៀងចេះ ហើយ អ្នកអាចចង់ប្រើគំរូ beat ដែលជាបទដ្ឋាន ដែលនៅទំព័របន្ទាប់ ឬក៏ការដឹកនាំភ្លេង pitch-level conducting និងគំរូ beat រួមបញ្ចូលគ្នាក៏បាន ។
របៀបលេង ឬបន្ទរ
របៀបលេងភ្លេងមានឥទ្ធិលពលលើរបៀបដែលកុមារនឹងច្រៀង ។ អ្នកគួរតែផ្តល់ជំនួយដល់សម្លេង ប៉ុន្តែមិនត្រូវគ្របសង្កត់លើពួកគេទេ ។
បទចម្រៀងជាច្រើននៅក្នុងសៀវភៅនេះ ដូចជាចម្រៀងអធិស្ឋាន គឺស័ក្ដិសមសម្រាប់ធ្វើជាតន្រ្តីមុនចាប់ផ្តើម និងក្រោយបញ្ចប់ ។ លេងបទភ្លេង សម្រាប់តន្រ្តីមុនចាប់ផ្តើម ដែលកុមារត្រូវរៀនអាចជួយពួកគេស្គាល់ melody ។
ការថតចម្លងតន្រ្តី
បទចម្រៀងដែលមានកំណត់សម្គាល់ © ( ឆ្នាំ ) IRI នៅចុងបញ្ចប់នៃបទចម្រៀង, បទចម្រៀងដែលមិនមានកំណត់សម្គាល់រក្សាសិទ្ធិ, រាល់រូបភាព និងឯកសារទូទៅនៅក្នុងសៀវភៅនេះអាចថតចម្លងសម្រាប់ការប្រើប្រាស់ក្នុងសាសនាចក្រ និងក្នុងគេហដ្ឋាន ដែលមិនមែនសម្រាប់ធ្វើអាជីវកម្មឡើយ ។ បទចម្រៀងដែលបានបោះពុម្ពដោយមានដាក់ថា « បទចម្រៀងនេះអាចថតចម្លងសម្រាប់ការប្រើប្រាស់បន្ទាប់បន្សំក្នុងសាសនាចក្រ និងក្នុងគេហដ្ឋាន ដែលពុំមែនជាអាជីវកម្មឡើយ » អាចថតចម្លងសម្រាប់ការប្រើប្រាស់ដូចដែលបានបង្អុលបង្ហាញនោះ ។ ប្រសិនបើមានកំណត់សម្គាល់រក្សាសិទ្ធភ្ជាប់មកជាមួយនៅក្នុងចម្រៀង នោះកំណត់សម្គាល់នោះត្រូវតែភ្ជាប់នៅលើឯកសារថតចម្លងនីមួយៗ ។
ចម្រៀងនៅក្នុងទំព័រ ២៤ និង ១១៣ គឺស្ថិតនៅក្រោមការរក្សាសិទ្ធយ៉ាងតឹងរ៉ឹង ហើយត្រូវហាមថតចម្លងជាដាច់ខាត ហើយមិនត្រូវថតចម្លងសម្រាប់ប្រើប្រាស់នៅព្រះវិហារ ពាណិជ្ជកម្ម ឬនៅផ្ទះឡើយ ។
លក្ខណៈពិសេសនៃសៀវភៅចម្រៀង
សញ្ញាសម្គាល់ tempo ( ចង្វាក់ភ្លេងលឿន ឬយឺត )
សញ្ញាសម្គាល់ទាំងឡាយត្រូវបានផ្តល់ឲ្យនៅជ្រុងខាងឆ្វេង ពីលើចម្រៀងនីមួយៗ ដើម្បីជាសេចក្តីណែនាំសម្រាប់ tempo ។ metronome ប្រើជារង្វាស់ beats ក្នុងមួយនាទី ។ ឧទាហរណ៍
តង្កៀប Introduction [ ]
សម្រាប់ចម្រៀងនីមួយៗ តង្កៀបចង្អុលប្រាប់ពីការលេង Introduction ដែលបានណែនាំ ត្រូវបានផ្ដល់ឲ្យនៅខាងលើបន្ទាត់ melody ប្រសិនបើបទចម្រៀងនោះមិនមាន Introduction ទេនោះ ។
ការប្រើម្រាមដៃ
លេខម្រាមដៃជាទូទៅគឺនៅខាងឆ្វេង និង ខាងក្រោម notes បន្ដិច ។ លេខម្រាមដៃជួយកំណត់ទីតាំងដែលដៃត្រូវចាប់ផ្តើម បង្ហាញថាពេលណាដែលដៃត្រូវប្តូរទីតាំង និងផ្តល់យោបល់ពីរបៀបលេងវគ្គពិបាកៗ ។
ការពន្យល់ពីសញ្ញា និងពាក្យទាំងឡាយ
-
បន្ទាត់ដែលមាន bass clef ជាទូទៅរួមបញ្ចូលទាំងការលេងដោយដៃឆ្វេងខាងក្រោម C កណ្ដាល ។
-
បន្ទាត់ដែលមាន treble clefជាទូទៅរួមបញ្ចូលទាំង melody និងការលេងដោយដៃស្តាំ ខាងលើ C កណ្តាល ។
-
The time signature គឺត្រូវបានផ្តល់ឲ្យនៅខាងដើមចម្រៀងនីមួយៗ ។ លេខខាងលើចង្អុលបង្ហាញពីចំនួន beats ក្នុង measure នីមួយៗ ។ លេខខាងក្រោមប្រាប់យើងពីប្រភេទ note អ្វី ដែលមានក្នុងមួយ beat ។ នៅក្នុងឧទាហរណ៍នេះ 4 មានន័យថាគ្រប់ quarter note មានមួយ beat ។
-
The natural sign លុបចោល sharp ឬ flat ។
-
For a triplet,ចំពោះ triplet notes ទាំងបីលេងតែម្ដងរួមគ្នា ។ (សូមមើល “Brilla”, ទំព័រ ៩៦ )។
- 8va
-
An 8va នៅពីលើបន្ទាត់ខាងលើ មានន័យថា អ្នកលេង notes ទាំងនោះ មួយ octave ខ្ពស់ជាង ។
-
A fermataគឺត្រូវផ្អាក ឬបង្អូសបន្តិច ។ note នោះ ជាទូទៅបង្អូសយ៉ាងហោចណាស់ពាក់កណ្តាលបន្ថែមទៀតទៅលើ note នោះ ។
-
Accents បង្ហាញថា notes ឬ chords គួរតែសង្កត់ធ្ងន់ ។
-
A staccato សញ្ញា staccato ដែលនៅខាងលើ ឬខាងក្រោមក្បាល note ចង្អុលបង្ហាញថា អ្នកលេងព្យាណូត្រូវចុច note នោះស្រាលៗ ។
-
A slur មាននៅពេលដែល notes ពីរដែលនៅលើ pitch ខុសគ្នា ត្រូវបានប្រើសម្រាប់ពាក្យតែមួយម៉ាត់ ឬនៅពេលភ្ជាប់ notes នៅលើព្យាណូ (លេងឲ្យរលូន) ។
-
ភ្លេងនៅចន្លោះ repeat barsគឺត្រូវលេងពីរដង ។ (See “The Sacred Grove,” p. 87.) ប្រសិនបើមានសញ្ញាតែមួយ សូមលេងដដែលពីដើមដំបូងនៃភ្លេងនោះ ។
-
A tie ( ចន្លោះ notes ពីរ ដែលនៅលើ pitch ដូចគ្នា ) ជួយអ្នកឲ្យដឹងថា អ្នកគួរលេង ឬច្រៀង note នោះម្តង ហើយបង្អូសវារហូតដល់គ្រប់ពីរ note ។ ជួនកាល notes ទាំងឡាយត្រូវបានភ្ជាប់ទៅនឹងវគ្គមួយនៃចម្រៀងនោះ ហើយមិនទាក់ទងនឹងវគ្គមួយផ្សេងទៀតទេ ។
-
A crescendo មានន័យថា តន្រ្តីចាប់ផ្តើមឮខ្លាំងឡើងៗ ។
-
A decrescendo មានន័យថា តន្រ្តីចាប់ផ្តើមឮខ្សោយទៅៗ ។
-
បទចម្រៀងខ្លះ វគ្គបញ្ចប់មានលើសពីមួយ ។ ពេលច្រៀងវគ្គដំបូងនៃចម្រៀង សូមប្រើ measures សម្រាប់ឃ្លាបញ្ចប់ទីមួយ ។ ច្រៀងឡើងវិញទៅតាមការចង្អុលបង្ហាញ សូមរំលងឃ្លាបញ្ចប់ទីមួយ ហើយប្រើឃ្លាបញ្ចប់ទីពីរដូចដែលត្រូវបានណែនាំ ។
- fine
-
សញ្ញានេះមានន័យថា « បញ្ចប់ » ។
- D.C. al fine
-
Da capo al fine មានន័យថា ត្រូវត្រឡប់ទៅខាងដើមវិញ ហើយលេងនៅកន្លែងពាក្យ fine។
- D.S. al fine
-
Dal segno al fine មានន័យថា ត្រូវត្រឡប់ទៅសញ្ញា
ហើយលេងនៅកន្លែងពាក្យ fine. - rit.
-
Ritardando មានន័យថា ត្រូវលេងតន្រ្តីយឺតៗបន្តិចម្តងៗ ។ ( សូមមើល “Mandó a Su Hijo”, ទំ. 20) ។
- a tempo
-
ពាក្យទាំងនេះចង្អុលបង្ហាញថា តន្រ្តីត្រូវត្រឡប់ទៅល្បឿនដើម ។
- descant
-
A descantគឺជាផ្នែកនៃសម្លេងដែលអ្នកអាចជ្រើសដើម្បីច្រៀង ឬលេងក៏បាន មិនបាច់ក៏បាន ដែលវាមានពាក្យពេចន៍របស់វាផ្ទាល់ ។ អ្នកអាចលេង descant ជាផ្នែកមួយនៃសាច់ភ្លេងក៏បាន ។
- obbligato
-
An obbligato គឺជាផ្នែកមួយនៃសាច់ភ្លេងដែលអ្នកជ្រើសដើម្បីលេងក៏បាន មិនបាច់ក៏បាន ដែលនៅខាងលើ melody ។ ជួនកាល ផ្នែកនេះគឺក្នុងកម្រិតមួយដែលសមស្របទៅនឹងសំឡេង ដោយប្រើពាក្យដដែលដូចគ្នានឹង melody ដែរ ។
- ostinato
-
An ostinatoគឺជាគំរូនៃតន្រ្ដីដដែល ( ជាញឹកញាប់មាន 2 pitches ) ដែលត្រូវបានច្រៀងជាមួយនឹងចម្រៀងមួយ ។ ( សូមមើល “Obediencia”, ទំ. 71.)
- round
-
A round ក្រុមមួយចាប់ផ្តើមច្រៀង ហើយ---នៅ measures ដែលមានដាក់លេខ --- ក្រុមមួយផ្សេងទៀតក៏ចាប់ផ្តើមច្រៀងដែរ ។ ព្យាយាមច្រៀងដាច់ដោយឡែកពីគ្នា--- តែសំឡេងទាំងឡាយស៊ីចង្វាក់គ្នា ។
-
The phrase mark ប្រាប់អ្នកថា notes ទាំងនេះគួរភ្ជាប់គ្នា ឬលេងដោយរលូន ។.
-
សម្រាប់ rolled or harplike effect, សូមលេង notes ទាំងនោះម្តងមួយៗ ចាប់ពីក្រោមដល់លើ ជាជាងការចុច notes ទាំងអស់ក្នុងពេលតែមួយ ។
គំរូនៃការដឹកនាំជាបទដ្ឋាន
តារាង Chord
ប្រសិនបើគ្មានព្យាណូ ឬឧបករណ៍ដែលមាន keyboard សម្រាប់ចុចទេ នោះអាចប្រើហ្គីតា ឬឧបករណ៍ផ្សេងទៀតបានផងដែរ ។ Chords គឺមាននៅក្នុងតារាងខាងក្រោម ។