ព្រះយេស៊ូវ​គ្រីស្ទ
ការ​ប្រសិទ្ធពរ​ទឹក


ការ​ប្រសិទ្ធពរ​ទឹក

ឱ​ព្រះ​អង្គ ជា​ព្រះ​វរបិតា​ដ៏​អស់​កល្ប​ជានិច្ច​អើយ
យើង​ខ្ញុំ​សូម​ដល់​ព្រះ​អង្គ ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ
សូម​ប្រទាន​ពរ ហើយ​ញែក​ទឹក​នេះ​
ចេញ​ជា​បរិសុទ្ធ​ដល់​ព្រលឹង​នៃ​ជន​ទាំង​អស់​ណា ដែល​ទទួល​ទានទឹក​នេះ
ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​ធ្វើ​យ៉ាង​នោះ ដោយ​នូវ​ការ​ចងចាំ​ដល់​ព្រះ​លោហិត នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ
ដែល​បាន​ច្រួច​ជំនួស​ពួក​គេ
ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​ធ្វើ​បន្ទាល់​ដល់​ព្រះ​អង្គ ឱ​ព្រះ​អង្គ ជា​ព្រះ​វរបិតា​ដ៏​អស់​កល្ប​ជានិច្ច​អើយ​ថា
ពួក​គេ​នឹង​ចងចាំ​ទ្រង់​ជានិច្ច
ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់ គង់នៅ​ជាមួយ​នឹង​ពួក​គេ។
អាម៉ែន។