សម្រាប់ឌីជីថលប៉ុណ្ណោះ
បរាជ័យគឺជាផ្នែកនៃផែនការ
មេរៀនទាំងបួនដែលយើងអាចរៀនពី « បរាជ័យ » ជាទីពេញចិត្តនៅក្នុងព្រះគម្ពីរ ។
ផ្នែកមួយដ៏ល្អរបស់អ៊ិនធើរណែតដែលហាក់ដូចជាត្រូវផ្តល់ឲ្យដើម្បីប្រារព្ធនូវ « ការបរាជ័យដ៏អៀនខ្មាស »—ពីការបរាជ័យទៅលើការលេង Pinterest រហូតដល់វីដេអូនៃការបរាជ័យក្នុងការរលាតត្រឡប់ក្រោយ ។ យើងទំនងជាចង់ដឹងថា យើងពុំមែនមានតែឯងនោះទេ នៅពេលការខំប្រឹងអស់ពីសមត្ថភាពរបស់យើងហាក់ដូចជាមិនល្អគ្រប់គ្រាន់នោះ ។ ប្រាកដណាស់ មានរបៀបមួយផ្សេងទៀតដើម្បីដឹង ។
ប្រសិនបើអ្នកមានអារម្មណ៍ថា ថ្ងៃរបស់អ្នកពោរពេញដោយបរាជ័យ សូមរកមើលការលើកទឹកចិត្តពីក្នុងព្រះគម្ពីរ ។ ព្រះគម្ពីរពោរពេញដោយការខិតខំដែលស្ទើរតែឥតខ្ចោះមកពីមនុស្សដ៏អស្ចារ្យមួយចំនួន ។ នេះគ្រាន់តែជាមេរៀនពីរបីរបស់ពួកគេ ដែលអាចជួយអ្នកឲ្យដឹងថា អ្នកប្រហែលជាកំពុងធ្វើកិច្ចការបានប្រសើរជាងអ្វីដែលអ្នកគិត ។
១. សេចក្តីជំនឿពុំរារាំងបរាជ័យឡើយ តែវាធ្វើឲ្យបរាជ័យនោះមានអត្ថន័យទៅវិញ ។
នីហ្វៃពោរពេញដោយសេចក្តីជំនឿ នៅពេលលោក និងបងៗរបស់លោកបានត្រឡប់ទៅយកផ្ទាំងលង្ហិនវិញ ប៉ុន្តែរឿងនោះពុំការពារពួកគេពីបរាជ័យដ៏សោកសៅឡើយ—គឺបរាជ័យពីរដង ( សូមមើល នីហ្វៃទី ១ ៣) ។ ប៉ុន្តែសេចក្តីជំនឿរបស់លោកនៅក្នុងការប្រឈមមុខនឹងបរាជ័យបានជួយបង្វែរបរាជ័យរបស់លោកឲ្យទៅក្នុងការរៀបចំសម្រាប់ជ័យជម្មះទៅវិញ ។ តើប្រឈមមុខដោយបរាជ័យកាលលើកដំបូងជាមួយឡាបាន់បានជួយរៀបចំនីហ្វៃឲ្យស្គាល់គាត់ ក្លែងធ្វើជាគាត់ រកផ្ទះរបស់គាត់ឃើញ ហើយអាចយកបានបញ្ជីពិសិដ្ឋដោយរបៀបណា ? យើងពុំដឹងពិតប្រាកដទេ ។ ប៉ុន្តែយើងពិតជាដឹងថា ជ័យជម្នះនាពេលអនាគតរបស់យើងជារឿយៗកើតឡើងមកពីបរាជ័យកាលពីអតីតកាល ។
២. ព្រះបានរំពឹងទុកនូវបរាជ័យរបស់យើង ហើយបានគ្រោងផែនការទុកជាមុន ។
បន្ទាប់ពីយ៉ូសែប ស្ម៊ីធបានដឹងថា ច្បាប់សរសេរដៃដែលបកប្រែហើយទាំង ១១៦ ទំព័រនៃព្រះគម្ពីរមរមនបានបាត់ទៅ លោកបានស្រែកយំថា « បាត់អស់ហើយ ! »១ លោកបានដឹងថា លោកបានបរាជ័យ ។ លោកបានដឹងថា លោកនឹងត្រូវព្រះស្តីបន្ទោស ហើយអាចត្រូវបានកាត់ចេញផងដែរ ។ ប៉ុន្តែអ្វីៗទាំងអស់វាមិនបាត់បង់នោះទេ ។ ព្រះបានរំពឹងរង់ចាំការបរាជ័យរបស់យ៉ូសែបទុកជាមុនជិត ២០០០ ឆ្នាំមុន ហើយបានរៀបចំសម្រាប់រឿងនោះ ។
ស្រដៀងគ្នាផងដែរ ព្រះបានរៀបចំការបរាជ័យរបស់យើងជាយូរមកហើយ ពីមុនពិភពលោកនេះបង្កបង្កើតទៅទៀត ។២ ទ្រង់អាចបង្វែរកំហុសរបស់យើងឲ្យទៅជាពរជ័យផងដែរ ( សូមមើល រ៉ូម ៨:២៨) ។ ហើយទ្រង់បានប្រទានព្រះអង្គសង្គ្រោះ ប្រយោជន៍ឲ្យនៅពេលបរាជ័យរបស់យើងទាក់ទងនឹងអំពើបាប នោះយើងអាចប្រែចិត្ត ហើយអនុញ្ញាតឲ្យយើង « រៀនពីបទពិសោធន៍ [ របស់យើង ] ដោយគ្មានការកាត់ទោសពីវា » ។៣
៣. ចូរកុំចុះចាញ់ ព្រោះយើងពុំមើលឃើញជ័យជម្នះរបស់យើងជានិច្ចនោះទេ ។
អ័ប៊ីណាដៃត្រូវបានហៅឲ្យប្រកាសអំពីការប្រែចិត្តដល់ប្រជាជន ។ ប្រសិនបើ អ័ប៊ីណាដៃវាស់វែងពីជ័យជម្នះរបស់លោកដោយផ្អែកទៅលើចំនួនមនុស្សដែលបានប្រែចិត្ត នោះលោកអាចស្លាប់ដោយជឿថា លោកគឺជាមនុស្សដែលបរាជ័យខ្លាំងបំផុត ។ នៅគ្រាដំបូងដែលលោកបានព្រមានប្រជាជនស្តេចណូអេឲ្យប្រែចិត្ត នោះលោកត្រូវបានបដិសេធ ហើយបានរត់គេចខ្លួនឲ្យរួចជីវិតយ៉ាងលំបាក ។ ( សូមមើល ម៉ូសាយ ១១:២០–២៩ ) ។ ជំនួសឲ្យការចុះចាញ់ លោកបានព្យាយាមធ្វើម្តងទៀត ដោយដឹងថា លោកអាចនឹងស្លាប់—ហើយលោកពិតជាស្លាប់មែន ។
ប៉ុន្តែដោយសារលោកពុំព្រមចុះចាញ់ នៅទីបំផុតប្រជាជនបានប្រែចិត្ត ( សូមមើល ម៉ូសាយ ២១:៣៣) ។ លើសពីនោះទៀត អាលម៉ាបានប្រែចិត្តជឿ បានបង្រៀន ហើយបានជ្រមុជទឹកឲ្យមនុស្សជាច្រើន ហើយបានរៀបចំសាសនាចក្រក្នុងចំណោមពួកសាសន៍នីហ្វៃ ។ ពូជពង្សរបស់អាលម៉ាបានដឹកនាំសាសនាចក្រ ហើយជួនកាលប្រជាជាតិមួយផងដែរ រហូតដល់ការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ ដែលនាំឲ្យមានអ្នកប្រែចិត្តជឿរបស់រាប់ពាន់នាក់ រួមទាំងពួកសាសន៍លេមិនភាគច្រើន ( សូមមើល ហេលេមិន ៥:៥០) ។ បុគ្គលម្នាក់ដែលពុំព្រមចុះចាញ់នៅក្នុងពេលជួបបរាជ័យ អាចធ្វើឲ្យមានការផ្លាស់ប្តូរដ៏អស្ចារ្យ ។
៤. ជួនកាលការដោះស្រាយបញ្ហាគឺមិនសូវសំខាន់ដូចការរៀនពីបញ្ហានោះទេ ។
អូលីវើរ គ្រែនជើរ បានបន្សាំខ្លួននឹងការមានសិទ្ធិអំណាចដើម្បីធ្វើកិច្ចការនានាឲ្យបានសម្រេច ។ ពីមុនចូលរួមសាសនាចក្រក្នុងទសវត្សរ៍ឆ្នាំ ៣០ លោកគឺជាប៉ូលីសឃុំ វរសេនីយឯកនៅក្នុងជួរកងទ័ព ព្រមទាំងជាគ្រូគង្វាលដែលមានអាជ្ញាប័ណ្ណនៅក្នុងព្រះវិហាររបស់លោក ។ បន្ទាប់ពីការចូលរួមមក គាត់បានបម្រើបេសកកម្មចំនួនពីរ ហើយគឺជាសមាជិកនៃក្រុមប្រឹក្សាខឺតឡង់ ។ ប៉ុន្តែក្រោយមក យ៉ូសែប ស៊្មីធ បានផ្តល់កិច្ចការមួយដែលស្ទើរតែពុំអាចសម្រេចទៅបានឲ្យដល់ អូលីវើរ ធ្វើក្នុងការផ្សះផ្សាកិច្ចការជំនួញរបស់ថ្នាក់ដឹកនាំសាសនាចក្រដែលត្រូវបានគេបណ្តេញពីខឺតឡង់នោះ ។៤
ដោយមានអារម្មណ៍ហាក់ដូចជាបរាជ័យ អូលីវើរបានទៅរកយ៉ូសែប ហើយបានឮព្រះអម្ចាស់មានបន្ទូលថា « យើងនឹកចាំដល់ អូលីវើរ គ្រែនជើរ ជាអ្នកបម្រើរបស់យើង … ហើយកាលណាគាត់ដួល នោះគាត់នឹងក្រោកឡើងវិញ ដ្បិតការបូជារបស់គាត់នឹងបានរាប់ថាពិសិដ្ឋដល់យើង ជាងការដំឡើងរបស់គាត់ទៅទៀត » (គ. និង ស. ១១៧:១២–១៣) ។ មកពីអូលីវើរ យើងរៀនថា លទ្ធផលដែលព្រះកំពុងទន្ទឹងរង់ចាំនោះពុំមែនឲ្យយើងមាននូវដំណោះស្រាយត្រឹមត្រូវចំពោះឧបសគ្គរបស់យើងជានិច្ចនោះទេ ប៉ុន្តែសម្រាប់ឲ្យយើងរីកចម្រើនដោយសារតែការប្រឈមមុខនឹងវា ។
ការរីកចម្រើនអាចមានភាពស្មុគស្មាញ
យើងមកលើផែនដីនេះដើម្បីរៀន និងរីកចម្រើន ប៉ុន្តែការរីកចម្រើពុំកើតឡើងដោយគ្មានការផ្ទុយឡើយ ។ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយបានមានប្រសាសន៍ថា « យើងទាំងអស់គ្នាធ្វើខុស ប៉ុន្តែជោគវាសនាយើងមិនកំណត់ដោយសារយើងបានដួលប៉ុន្មានដងឡើយ តែជាការដែលយើងក្រោកឈរឡើង បោសធូលីដីចេញ ហើយដើរឆ្ពោះទៅមុខប៉ុន្មានដងវិញទេតើ » ។៥