២៥ ថ្ងៃនៃអំពើល្អ
ចាប់ពីថ្ងៃទី ១ ខែធ្នូ រហូតដល់ថ្ងៃបុណ្យគ្រីស្ទម៉ាស់ សូមយកចិត្តទុក្ខដាក់ចំពោះរបៀបដែលមនុស្សជុំវិញអ្នកបានចែកចាយនូវពន្លឺរបស់ពួកគេជាមួយអ្នកនិងអ្នកដទៃ ។ ជារៀងរាល់ថ្ងៃ សូមជ្រើសរើសអំពើល្អតូចៗរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ សង្ឃឹមថាគំរូដែលអ្នកចែកចាយអាចបំផុសដល់មនុស្សច្រើនឲ្យឈោងទៅជួយអ្នកដទៃដោយសេចក្តីស្រឡាញ់ដូចព្រះយេស៊ូវបានធ្វើ ។ ត្រូវប្រាកដថាប្រើ hashtag ខាងក្រោមនៅក្នុងការចុះផ្សាយរបស់អ្នក ៖
#បំភ្លឺពិភពលោក
បំភ្លឺពិភពលោកអស់ពេញមួយខែ
ថ្ងៃនីមួយៗក្នុងខែធ្នូ ត្រឡប់មកទំព័រនេះវិញដើម្បីទទួលបានដំណើររឿង សម្រង់ពាក្យ និងវីដេអូ ដែលនឹងបំផុសគំនិតអ្នកឲ្យចែកចាយពន្លឺរបស់អ្នកជាមួយអ្នកដទៃ ។
តើនរណាត្រូវការពន្លឺរបស់អ្នកថ្ងៃនេះ ? យើងមានបញ្ជី ៥០ គំនិតដែលចែកចាយពន្លឺរបស់អ្នកនៅបុណ្យគ្រីស្ទម៉ាស់នេះ ។
តើអ្នកអាចផ្សព្វផ្សាយពន្លឺរបស់នៅបុណ្យគ្រីស្ទម៉ាស់នេះដោយរបៀបណា ? សូមចំណាយពេល ៣០ វិនាទីដើម្បីគិតពិចារណា បន្ទាប់មកទៅ ហើយធ្វើ !
តើនរណាត្រូវការពន្លឺរបស់អ្នកថ្ងៃនេះ ? រកមើលរឿងមកពីដូចខាងក្រោម ៖
« នៅពេលកូនប្រុសរបស់យើងសម្រាកពេទ្យ មនុស្សបីបួននាក់ទៅជាមួយគ្នាហើយដាក់ភ្លើងលម្អលើផ្ទះរបស់យើង » ។
« អ្នកដឹកនាំរបស់កូនប្រុសខ្ញុំបានបង្រៀនគាត់នូវរបៀបជិះកង់ ដូច្នេះគាត់នឹងមិនឯកាអំឡុងសកម្មភាពរបស់សាសនាចក្រ » ។
« សមាជិកសាសនាចក្រមួយចំនួនបានជួបជុំគ្នា ហើយបានសាងសង់ផ្ទះបន្ថែមមួយសម្រាប់បងប្រុសពិការរបស់ខ្ញុំថ្មីៗនេះ » ។
« នៅពេលខ្ញុំដឹងថាខ្លួនឯងជាខ្ទើយ [ មិត្តម្នាក់ ] បានឱបខ្ញុំ » ។
« ជំនួសឲ្យការគោះទ្វារ [ មិត្តម្នាក់មកពីព្រះវិហារ ] បានទុកសំបុត្រមួយលើទ្វាររបស់ខ្ញុំនៅថ្ងៃដែលចង់នៅស្ងប់ស្ងាត់ម្នាក់ឯង » ។
« បងប្អូនស្រីក្នុងសមាគមសង្គ្រោះរបស់ខ្ញុំបានជួយខ្ញុំស្វែងរកម្យ៉ៅទឹកដោះគោឲ្យកូនរបស់ខ្ញុំ ។ ខ្ញុំអរគុណខ្លាំងណាស់សម្រាប់ជំនួយរបស់ពួកគេ » ។
« នៅពេលដែលខ្ញុំគិតចង់ធ្វើអត្តឃាត មិត្តរបស់ខ្ញុំមកពីព្រះវិហារបានទៅផ្ទះរបស់ខ្ញុំ ហើយអង្គុយជាមួយខ្ញុំ » ។
ដកស្រង់មកពី « អ្នកកាន់ពន្លឺស្ថានសួគ៌ »
ព្រះយេស៊ូវគ្រីស្ទបានមានព្រះបន្ទូលថា « ខ្ញុំជាពន្លឺលោកីយ៍ ៖ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ » [ យ៉ូហាន ៨:១២ ] ។
តើវាមានន័យយ៉ាងណា ?
វាមានន័យសាមញ្ញដូចនេះ ៖ អ្នកដែលដើរតាមព្រះយេស៊ូវគ្រីស្ទដោយរាបសារនឹងជួប ហើយចែកចាយពន្លឺរបស់ទ្រង់ ។ ហើយពន្លឺនោះនឹងរីកចម្រើនឡើងរហូតសូម្បីតែភាពងងឹតខ្លាំងក៏រលាយបាត់ដែរ ។
វាមានន័យថា មាននូវអំណាចមួយ ឥទ្ធិពលដ៏ខ្លាំងមួយ ដែលភាយចេញមកពីព្រះអង្គសង្គ្រោះ ។ វាដំណើរការ « ដែលចេញមកពីវត្តមាននៃព្រះ ដើម្បីបំពេញភាពល្ហល្ហេវនៃមេឃ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១២ ] ។ ដោយសារព្រះចេស្តានេះបំភ្លឺ លើកតម្កើង និងបំភ្លឺជីវិតរបស់យើង នោះព្រះគម្ពីរតែងតែហៅវាថាជាពន្លឺ ប៉ុន្តែវាក៏ត្រូវបានគេហៅថាជាវិញ្ញាណ និងសេចក្តីពិតផងដែរ ។ …
…រាល់ពេលដែលអ្នកឃើញនរណាម្នាក់ខ្វះខាត ហើយពលិកម្មភាពខុសស្រួលផ្ទាល់ខ្លួនរបស់អ្នក ទៅជួយដោយសេចក្តីស្រឡាញ់ ពន្លឺ [ របស់ព្រះ ] កាន់តែភ្លឺត្រចេះត្រចង់ ។ …
សូមគិតអំពីបទពិសោធន៍នៃការបម្រើព្រះផ្ទាល់ខ្លួនរបស់អ្នក និងមិត្តរួមការងារ នៅពេលដែលពន្លឺដ៏ទេវភាពបានបំភ្លឺនៅក្នុងជីវិតរបស់អ្នក ។ …សូមចែកចាយពីគ្រាទាំងនោះជាមួយគ្រួសារ មិត្តភក្តិរបស់អ្នក និងជាពិសេសជាមួយយុវវ័យរបស់យើង ដែលកំពុងតែស្វែងរកពន្លឺ ។ ពួកគេត្រូវតែឮពីអ្នកដែលថា ដោយសារពន្លឺនេះនាំឲ្យមានក្តីសង្ឃឹម និងការព្យាបាល សូម្បីតែនៅក្នុងពិភពលោកដែលពោរពេញដោយភាពងងឹតក៏ដោយ ។
ពន្លឺរបស់ព្រះគ្រីស្ទនាំមកនូវក្តីសង្ឃឹម សុភមង្គល និងការព្យាបាលនូវរាល់របួស ឬជំងឺខាងវិញ្ញាណ [ សូមមើល យ៉ូហាន ទី១ ១:៧; អាលម៉ា ៧:១១–១៣ ] ។ អ្នកទាំងឡាយណាដែលដកពិសោធន៍ឥទ្ធិពលចម្រាញ់នេះ ក្លាយជាឧបករណ៍នៅក្នុងព្រះហស្តនៃពន្លឺនៃពិភពលោក ដើម្បីផ្តល់ពន្លឺដល់អ្នកដទៃ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Bearers of Heavenly Light »Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ )
តើនរណាត្រូវការពន្លឺរបស់អ្នកថ្ងៃនេះ ? សូមប្រើកម្មវិធីការធ្វើអំពើល្អដោយចៃដន្យរបស់យើងដើម្បីទទួលបានគំនិតអំពីអ្វីដែលត្រូវចាប់ផ្តើម ។
តើនរណាត្រូវការពន្លឺរបស់អ្នកនៅថ្ងៃនេះ? នៅពេលអ្នកមានចិត្តល្អ នោះគំនិតរបស់អ្នកនឹងគិតតែពីការធ្វើជាអ្នកផ្តល់ឲ្យ ជាជាងធ្វើជាអ្នកទទួល។
សូមអានការពិតទាំងនេះពីការសិក្សាអំពីអំពើល្អ ដើម្បីស្វែងយល់បន្ថែម ។
អំពើល្អកើនឡើង ។…
ភាពស្វាហាប់
« អ្នកចូលរួមប្រហែលពាក់កណ្តាលនៅក្នុងការសិក្សាមួយបានរាយការណ៍ថា ពួកគេមានអារម្មណ៍កាន់តែរឹងមាំ និងកាន់តែស្វាហាប់ជាងមុន បន្ទាប់ពីបានជួយអ្នកដទៃ មនុស្សជាច្រើនក៏បានរាយការណ៍ដែរថាមានអារម្មណ៍ស្ងប់ស្ងាត់ និងមិនសូវបាក់ទឹកចិត្ត ដោយអារម្មណ៍ថាខ្លួនមានតម្លៃកាន់តែមានច្រើនឡើង » ( Christine Carter, UC Berkeley, Greater Good Science Center ) ។
សុភមង្គល
ការស្ទង់មតិរបស់សាលាធុរកិច្ច Harvard ឆ្នាំ ២០១០ អំពីសុភមង្គលក្នុងប្រទេសចំនួន ១៣៦ បានរកឃើញថា អ្នកដែលមានចិត្តស្មោះស្ម័គ្រ—ក្នុងករណីនេះ អ្នកដែលមានចិត្តល្អផ្នែកហិរញ្ញវត្ថុ ដូចជាការបរិច្ចាគសប្បុរសធម៍—គឺជាអ្នកដែលមានសុភមង្គលបំផុត ។
សេរ៉ូតូនីន
ដូចជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តភាគច្រើន អំពើល្អជួយជំរុញការផលិត សេរ៉ូតូនីន ។ សារធាតុគីមីដែលមានអារម្មណ៍ល្អនេះ ព្យាបាលរបួសរបស់អ្នក ធ្វើឲ្យអ្នកស្ងប់ និងធ្វើឲ្យអ្នកសប្បាយចិត្ត !
អំពើល្អកាត់បន្ថយ…
ការឈឺចាប់
ការចូលរួមក្នុងអំពើល្អបង្កើតអង់ដូហ្វីន ជាថ្នាំបំបាត់ការឈឺចាប់តាមធម្មជាតិរបស់ខួរក្បាល !
ភាពតានតឹង
ជាទូទៅ មនុស្សដែលមានចិត្តល្អមាន cortisol ២៣% តិចជាង ( អរម៉ូនភាពតានតឹង ) និងចាំវ័យជាងប្រជាជនជាមធ្យម !
ការថប់បារម្ភ
បុគ្គលដែលមានការថប់បារម្ភខ្លាំងមួយក្រុមបានធ្វើអំពើល្អយ៉ាងហោចណាស់ប្រាំមួយដងក្នុងមួយសប្តាហ៍ ។ បន្ទាប់ពីមួយខែកន្លងទៅ អារម្មណ៍វិជ្ជមាន និងការពេញចិត្តនៃទំនាក់ទំនងកើនឡើងយ៉ាងខ្លាំង ហើយការចៀសវាងពីសង្គមចំពោះបុគ្គលដែលយកចិត្តទុកដាក់ពីសង្គមក៏ថយចុះ ( ការសិក្សារបស់សាកលវិទ្យាល័យ British Columbia ) ។
( « Kindness Health Facts » https://www.dartmouth.edu/wellness/emotional/rakhealthfacts.pdf ) ។
ចំណាំ ៖ បានធ្វើការកែសម្រួលវេយ្យាករណ៍មួយចំនួនពីសម្រង់ទម្រង់ដើម ។
តើនរណាត្រូវការពន្លឺរបស់អ្នកថ្ងៃនេះ ?
សូមធានាឲ្យបានថា តាមដានយើង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់អ្វីៗទាំងអស់ពីបំភ្លឺពិភពលោក និងចែកចាយបទពិសោធន៍របស់អ្នកដោយប្រើ #បំភ្លឺពិភពលោក ។
សូមចែកចាយពន្លឺរបស់អ្នកដោយការបរិច្ចាគ ។
តើនរណាត្រូវការពន្លឺរបស់អ្នកនៅថ្ងៃនេះ ? អំពើល្អគឺឆ្លងគ្នា ! ការសិក្សាបង្ហាញថាអ្នកដែលឃើញអំពើល្អហាក់ចង់ធ្វើល្អដែរ ។
សូមអានការពិតខាងក្រោមពីការសិក្សាមួយដោយ មហាវិទ្យាល័យ Dartmouth ដើម្បីស្វែងយល់បន្ថែម ៖
អំពើល្អគឺឆ្លងគ្នា !
ឥទ្ធិពលវិជ្ជមាននៃអំពើល្អត្រូវបានដកពិសោធន៍នៅក្នុងខួរក្បាលរបស់មនុស្សគ្រប់រូបដែលបានឃើញទង្វើនេះ ធ្វើឲ្យអារម្មណ៍របស់ពួកគេប្រសើរឡើង និងធ្វើឲ្យពួកគេកាន់តែមានទំនោរ « បន្តធ្វើល្អ » ។ ការណ៍នេះមានន័យថា អំពើល្អមួយនៅក្នុងតំបន់ដែលមានមនុស្សច្រើនអាចបង្កើតឥទ្ធិពលដូមីណូ និងធ្វើឲ្យមនុស្សរាប់សិបនាក់មានថ្ងៃដ៏ល្អប្រសើរ !
អំពើល្អគឺ ងាយបង្រៀន ។
« វាហាក់ដូចជាការហ្វឹកហាត់ទម្ងន់ យើងបានរកឃើញថា មនុស្សពិតជាអាចបង្កើត ‹ សាច់ដុំ › មេត្តារបស់ពួកគេ និងជួយសម្រាលទុក្ខលំបាករបស់អ្នកដទៃដោយការយកចិត្តទុកដាក់ និងការមានចិត្តចង់ជួយ » ( បណ្ឌិត Ritchie Davidson សាកលវិទ្យាល័យ Wisconsin ) ។
( « Kindness Health Facts » https://www.dartmouth.edu/wellness/emotional/rakhealthfacts.pdf ) ។
ចំណាំ ៖ បានធ្វើការកែសម្រួលវេយ្យាករណ៍មួយចំនួនពីសម្រង់ទម្រង់ដើម ។
ព្រះយេស៊ូវយាងចុះឡើងធ្វើការល្អ ។ សូមរៀនពីរបៀបដែលទ្រង់បានចែកចាយពន្លឺរបស់ទ្រង់នៅក្នុងព្រះគម្ពីរ ។
ដកស្រង់មកពី « ចូរធ្វើជាគំរូ និង ពន្លឺ »
« ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរតម្កើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ » [ ម៉ាថាយ ៥:១៦ ] ។ …
យើងម្នាក់ៗបានមកផែនដីដោយបានទទួលពន្លឺនៃព្រះគ្រីស្ទ ។ នៅពេលយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយរស់នៅដូចដែលទ្រង់បានរស់នៅ និងដូចដែលទ្រង់បានបង្រៀន ពន្លឺនោះនឹងបំភ្លឺក្នុងខ្លួនយើង ហើយនឹងបំភ្លឺផ្លូវអ្នកដទៃ ។ …
… អ្នកដែលយើងជះឥទ្ធិពលទៅលើគឺជាអ្នកដែលឯកោ អ្នកឈឺ និងអ្នកដែលមានអារម្មណ៍បាក់ទឹកចិត្ត ។ យើងមានឱកាសដើម្បីជួយពួកគេ ហើយលើកវិញ្ញាណគេឡើង ។ ព្រះអង្គសង្គ្រោះបាននាំក្ដីសង្ឃឹមដល់អ្នកអស់សង្ឃឹម ហើយចម្រើនកម្លាំងដល់អ្នកទន់ខ្សោយ ។ ទ្រង់បានព្យាបាលអ្នកឈឺ ទ្រង់បានធ្វើឲ្យអ្នកខ្វិនដើរបាន មនុស្សខ្វាក់មើលឃើញ មនុស្សថ្លង់ស្ដាប់ឮ ។ ទ្រង់បានប្រោសមនុស្សស្លាប់ ។ ពេញមួយការងារបម្រើរបស់ទ្រង់ ទ្រង់បានឈោងទៅជួយអ្នកខ្វះខាតគ្រប់រូបដោយសប្បុរស ។ នៅពេលយើងធ្វើតាមគំរូរបស់ទ្រង់ នោះយើងប្រទានពរដល់ជីវិតជាច្រើន រួមទាំងខ្លួនយើងផង ។ …
… ឱកាសរបស់យើងដើម្បីបំភ្លឺដល់មនុស្សជុំវិញយើងមានជារៀងរាល់ថ្ងៃ និងគ្រប់ស្ថានភាព ។ នៅពេលយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ នោះយើងនឹងមានឱកាសដើម្បីធ្វើជាពន្លឺនៅក្នុងជីវិតអ្នកដទៃ ទោះជាពួកគេជាគ្រួសារយើង មិត្តភក្ដិ សហការី អ្នកស្គាល់គ្នា ឬមនុស្សមិនស្គាល់មុខក្ដី ។ …
ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះបានអះអាងថា ៖ « ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ » [ យ៉ូហាន ៨:១២ ] ។ ( ថូម៉ាស អេស ម៉នសុន « Be an Example and a Light » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ )
នៅបុណ្យគ្រីស្ទម៉ាស់នេះ អ្នកត្រូវបានអញ្ជើញឲ្យចែកចាយពន្លឺរបស់អ្នកជាមួយមនុស្សម្នាក់ជារៀងរាល់ថ្ងៃ ។
ព្រះយេស៊ូវគឺជាគំរូដ៏អស្ចារ្យបំផុតនៃពន្លឺ និងសេចក្តីស្រឡាញ់ ។ សូមមើលពីរបៀបធ្វើជាគំរូនៃពន្លឺរបស់ទ្រង់នៅទីនេះ ៖
តើអ្នកណានៅក្នុងចិត្តថ្ងៃនេះ ? សូមស្វែងរករបៀបដើម្បីបម្រើដល់នរណាម្នាក់ក្នុងជីវិតរបស់អ្នកនៅថ្ងៃបុណ្យគ្រីស្ទម៉ាស់នេះ ។
តើអ្នកណាត្រូវការពន្លឺរបស់អ្នកនៅថ្ងៃនេះ? ទង្វើតូចតាចរបស់អ្នក អាចធ្វើឲ្យមានការផ្លាស់ប្តូរដ៏ធំបាន។
ថ្ងៃអាទិត្យនេះ សូមចូលរួមជាមួយយើងក្នុងកម្មវិធីបុណ្យគ្រីស្ទម៉ាស់ដែលផ្តោតលើព្រះគ្រីស្ទ ។ កម្មវិធីថ្វាយបង្គំនេះស្វាគមន៍ដល់មនុស្សទាំងអស់ ។ អ្នកក៏អាចអញ្ជើញមិត្តម្នាក់ឲ្យមកជាមួយអ្នកផងដែរ !
តើនរណាត្រូវការពន្លឺរបស់អ្នកថ្ងៃនេះ ? ទោះជាការបម្រើដ៏តូចតាច ក៏អាចធ្វើឲ្យមានភាពខុសប្លែកដ៏ធំបានដែរ ។
ដកស្រង់មកពី « ដើម្បីឲ្យគេអាចឃើញ »
ព្រះអង្គសង្រ្គោះបានថ្លែងទីបន្ទាល់ថា « មើលចុះ យើងជាពន្លឺ យើងបានធ្វើជាគំរូដល់អ្នករាល់គ្នា » [ នីហ្វទី៣ ១៨:១៦ ] ។ ចូរមើលទៅគំរូរបស់ទ្រង់មួយ ។
ស្ដ្រីនៅមាត់អណ្ដូងគឺជាសាសន៍សាម៉ារីម្នាក់ ដែលមិនស្គាល់ព្រះយេស៊ូវគ្រីស្ទ ហើយមនុស្សជាច្រើនបានចាត់ទុកថា នាងជាមនុស្សគ្មានត្រកូលត្រឹមត្រូវក្នុងសង្គមរបស់នាង ។ ព្រះយេស៊ូវបានមកជួបនាង ហើយចាប់ផ្ដើមការសន្ទនា ។ ទ្រង់មានបន្ទូលប្រាប់នាងអំពីទឹក ។ រួចហើយ ទ្រង់បាននាំនាងទៅរកពន្លឺកាន់តែច្រើនឡើង កាលទ្រង់បានប្រកាសព្រះអង្គទ្រង់ថាជា« ទឹករស់ » [ សូមមើល យ៉ូហាន ៤:៩–៣០ ] ។
ព្រះគ្រីស្ទមានព្រះទ័យអាណិតអាសូរចំពោះនាងនិងសេចក្តីត្រូវការរបស់នាង ។ ទ្រង់បានជួបស្រ្តីដែលនាងបានចាប់ផ្ដើមដោយការនិយាយអំពី អ្វីមួយដែលស្រដៀងគ្នានឹងទឹក ។ ប្រសិនបើទ្រង់ឈប់ជជែកត្រង់នោះ វានឹងជាការជួបដ៏វិជ្ជមានមួយ ។ ប៉ុន្ដែវានឹងមិនមានលទ្ធផលឲ្យនាងទៅក្រុងដើម្បីប្រកាសថា « ចូរមកមើល … តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬអី ? » [ យ៉ូហាន ៤:២៩ ] ។ តាមរយៈការសន្ទនានោះ នាងបានស្គាល់ព្រះយេស៊ូវគ្រីស្ទបន្ដិចម្ដងៗ ហើយមិនថាអតីតកាលនាងយ៉ាងណាទេ នាងបានក្លាយជាឧបករណ៍នៃពន្លឺ ដែលបញ្ចាំងផ្លូវឲ្យមនុស្សដទៃមើលឃើញផ្លូវ ។ …
បងប្អូន និងខ្ញុំមានពន្លឺគ្រប់គ្រាន់ដើម្បីចែកចាយនា ពេលឥឡូវនេះ ។ …
សូមសួរខ្លួនបងប្អូនថា « តើនរណាត្រូវការពន្លឺដែលបងប្អូនមាន ដើម្បីរកឃើញផ្លូវដែលពួកគេត្រូវដើរ ប៉ុន្ដែមិនអាចមើលឃើញ ? » …
យើងអាចជួយបាន ។ យើងអាចបញ្ចាំងពន្លឺយើងដោយចេតនា ដើម្បីឲ្យមនុស្សដទៃអាចឃើញបាន ។ យើងអាចធ្វើការអញ្ជើញមួយ ។ យើងអាចធ្វើដំណើរជាមួយអ្នកដែលកំពុងបោះជំហានទៅរកព្រះអង្គសង្គ្រោះបាន មិនថាយឺត និងស្ទាក់ស្ទើរយ៉ាងណាទេ ។ …
… ការប៉ុនប៉ងបែបនោះអាចតម្រូវឲ្យយើងបោះជំហានចេញពីតំបន់សុខស្រួលរបស់យើង ប៉ុន្ដែយើងអាចមានការធានាថា ព្រះអម្ចាស់នឹងជួយឲ្យពន្លឺយើងបានចាំងទៅ ។ ( បូនី អេច ខ័រឌុន ៖ « That They May See » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០២០ )
ជាង ២,០០០ ឆ្នាំមុន ព្រះបានប្រទានពន្លឺដ៏ពិតនៃពិភពលោកដល់យើង ។ មើល និងចែកចាយដំណើររឿង ។
តើនរណាត្រូវការពន្លឺរបស់អ្នកនៅថ្ងៃនេះ ? មុននឹងបើកអំណោយនៅថ្ងៃស្អែក សូមរកវិធីដើម្បីបំភ្លឺដល់មនុស្សនៅជុំវិញអ្នក ។
រីករាយថ្ងៃបុណ្យគ្រីស្ទម៉ាស់ ! នៅពេលអ្នកអបអរការប្រសូតរបស់ព្រះយេស៊ូវ សូមចងចាំព្រះបន្ទូលទ្រង់ថា ៖ « ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាម … នឹងមានពន្លឺនៃជីវិតវិញ » [ យ៉ូហាន ៨:១២ ] ។