ការបង្រៀន​យុវវ័យ និង​យុវមជ្ឈិមវ័យ
ជំនួប​ពេលល្ងាច​ជាមួយនឹង​ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ៖ ផ្នែក​សំខាន់


ជំនួប​ពេលល្ងាច​ជាមួយនឹង​ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ៖ ផ្នែក​សំខាន់

ល្ងាច​មួយ ជាមួយនឹង​ពួកអ្នកមានសិទ្ធិ​អំណាច​ទូទៅ

ថ្ងៃសុក្រ ទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២០

អែលឌើរ បែតណា បានរំឭក​យើង​ថា ការ​បង្រៀន​គឺពុំ​មែនជា​ការ​ប្រាប់ វា​រួមមានទាំង​ការ​ស្ដាប់ ការ​អង្កេត និង​ការ​ញែកដឹង ។ ប្រាកដណាស់​ថា​វា​មាន​រួមទាំង​ការយាងអញ្ជើញ​​​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បង្រៀន​យើង ។

សំណួរ

ប្រធាន ណិលសុន ថ្មីៗ​នេះ​បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​វិវរណៈ​ផ្ទាល់ខ្លួន ។ តើ​អ្នក​នឹង​បង្រៀន​អំពី​ការ​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន​យ៉ាងណាខ្លះ ?

អែលឌើរ ដេវីឌ អេ បែដណា

នៅ​ពេល​យើង​គោរព​ដល់​សេចក្ដីសញ្ញា​របស់​យើង នោះយើង​មាន​ព្រះវិញ្ញាណបរិសុទ្ធ​ជា​ដៃគូ​ដ៏ខ្ជាប់ខ្ជួន​របស់​យើង ។ ជាញឹកញាប់ យើង​និយាយហាក់​​ដូចជា​​ស្ដាប់ឮ​ព្រះសូរសៀង​របស់ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​របស់ទ្រង់ គឺជា​ព្រឹត្តការណ៍​ដ៏​កម្រ ។ យើង​គួរ​ផ្ដោត​ឲ្យ​ស្គាល់កាន់តែ​ច្រើន​​នូវ​អ្វី​ដែល​កើតឡើង​ ដែលបណ្ដាល​ឲ្យ​ព្រះវិញ្ញាណ​ចាកចេញ ។ ​បើ​អ្នក និង​ខ្ញុំ​ធ្វើឲ្យ​អស់​ពី​លទ្ធភាព​យើង ហើយ​មិន​ប្រព្រឹត្ត​ការរំលង​ធ្ងន់ធ្ងរ នោះ​យើង​អាច​ពឹងផ្អែក​ទៅ​​​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ដឹកនាំ​យើង​បាន ។

មនុស្ស​ជាច្រើន​ហាក់ដូចជា​ជឿ​ថា ការបំផុសគំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​អស្ចារ្យ ធំសម្បើម និង​ភ្លាមៗ ។ សេចក្ដីពិត​គឺ​ថា​ព្រះវិញ្ញាណបរិសុទ្ធ​ដឹកនាំ​តាម​របៀប​តូច​រហៀង និង​កើនឡើង​បន្ដិចម្ដងៗ​តាម​ពេលវេលា ។ ជាញឹកញាប់​​អ្នក​នឹង​មិន​ដឹង​ថា​អ្នក​​កំពុង​ទទួល​វិវរណៈ​ក្នុង​ពេល​ដែល​អ្នក​កំពុង​ទទួល​វិវរណៈ​នោះ​ទេ ។

នីហ្វៃ​គឺជា​ឧទាហរណ៍​ដ៏​ឥតខ្ចោះ​នៃ​គំរូ​នេះ ។ លោក​បាន​ទៅ​ដោយ​មិន​ដឹង​ជា​មុន​សោះ​ឡើយ​ថា​តើ​លោក​នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ។ លោក​ បាន​ឆ្ពោះ​ទៅមុខ ប៉ុន្តែ​មិន​ដឹង​សោះ​ថា​លោក​ត្រូវ​បាន​ដឹកនាំ​នោះទេ ។ យើង​គួរ​ធ្វើ​ការ​ភ្ជាប់​នឹង​អ្វី​ដែលបាន​កើតឡើង​ចំពោះ​នីហ្វៃ គឺ​ប្រហែលជា​វាជា​របៀប​វិវរណៈ​មានដំណើរការ​ចំពោះ​យើង​នៅ​ក្នុង​ស្ថានភាពជាច្រើន ។

សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ​ ពេលខ្លះ​មានភាព​ភ័យខ្លាចថា​ពួកគេ​នឹង​ធ្វើ​កំហុស ដូច្នេះ​ពួកគេ​មិន​ដើរ​ឆ្ពោះទៅ​មុ​ខទេ ។ នីហ្វៃ និង​បងប្រុស​របស់គាត់​បាន​ចាប់​ឆ្នោត ។ វា​ពុំ​ដំណើរការ​បានល្អទេ ។ តើ​បទពិសោធន៍​នោះ​ជា​កំហុសឆ្គង​ចំពោះនីហ្វៃឬទេ ? អត់ទេ ។ លោក​​បាន​បង្រៀន​មេរៀន​ដ៏​ល្អ​មួយ ។ នៅពេល​ពួកគេ​ព្យាយាម​ដើម្បី​ទៅ​យក​ផ្ទាំង​លង្ហិន​មកពី​ឡាបាន់​ដោយ​ប្រើ​មាស និង​ទ្រព្យសម្បត្តិ​របស់ពួកគេ នីហ្វៃ​បាន​រៀន​មេរៀន​មួយទៀត​ដែល​រៀបចំ​លោក​សម្រាប់​អ្វី​ដែល​មាន​នៅខាងមុខ ។

មាន​គោលការណ៍​ដែល​ទាក់ទង​ទៅនឹង​ការទទួល​វិវរណៈ ។​ ឧទាហរណ៍ ប្រធាន ផាកកឺ បាន​ថ្លែង​ថា « ប្រធាន ហារ៉ូល ប៊ី លី បាន​ប្រាប់​ខ្ញុំ​ម្ដងនោះថា ការបំផុសគំនិត​កើតមាន​ឡើង​កាន់តែ​ងាយ នៅពេល​អ្នក​បោះជើងជាន់នៅលើទីតាំង​ដែល​ជា​តម្រូវការ ។ … ប្រធាន លី និយាយ​ត្រូវ ! » វាមានគុណតម្លៃ​​ក្នុងការ​នៅក្នុង​កន្លែង ពិចារណា អធិស្ឋាន ហើយ​ស្វែងរកជំនួយ ។

គោលការណ៍​នេះ​មាន​ការ​អនុវត្ត​ដ៏​ធំទាក់ទង​ទៅនឹង​ការងារ​បម្រើ ។ មានមនុស្ស​ជាច្រើន​ដែល​មាន​កិច្ចចាត់តាំង​ផ្ដល់​ការងារ​បម្រើ បាន​គិត​ថា ការផ្ញើសារ គឺគ្រប់គ្រាន់ហើយ ។ មាន​ស្ថានភាព​ជាច្រើន​ដែល​អ្នក​ចាំបាច់​ត្រូវ​ទៅ​ដល់​ផ្ទះ ហើយ​អ្នកចាំបាច់​ត្រូវ​មើល​មនុស្ស​នោះ​ដោយផ្ទាល់ភ្នែក ។ អ្នក​នឹង​ទទួល​បាន​ការ​បំផុសគំនិត និងចំណាប់អារម្មណ៍​នៅក្នុង​ផ្ទះនោះ ​ដែល​អ្នក​នឹង​មិន​ទទួលបាន​តាមរបៀប​ផ្សេងទេ ។

សំណួរ

តើ​អ្នក​បន្ថែម​អ្វីខ្លះ​ទៅ​ក្នុងការយល់ដឹង​អំពី​វិវរណៈ​ដែល​បាន​ទទួល​ដោយ​ប្រធាន​ណិលសុន និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដទៃទៀត ?

អែលឌើរ ដេវីឌ អេ បែដណា

សមាជិក​សាសនាចក្រ​ជាច្រើន​​ជជែកគ្នា​​ពី​វិវរណៈ​ដ៏​ច្រើន​ដែល​កើត​មានឡើង​ចាប់​តាំងពី​ប្រធាន​ណិលសុន​បាន​ក្លាយជា​ប្រធាន​សាសនាចក្រ ។ ការកែសម្រួល​ដែល​កើត​មាន​ឥឡូវ​នេះ ត្រូវ​បានពិភាក្សា ហើយបានអធិស្ឋាន​នៅ​ក្នុង​ក្រុមប្រឹក្សា​អស់ជា​ច្រើន​ឆ្នាំ និង​ជាច្រើនទស្សវត្សរ៍​ផងដែរ ។ ក្នុង​ឧទាហរណ៍​ជាច្រើន វិវរណៈ​មិនមែន​ជា​អ្វី​ដែល​ត្រូវ​ធ្វើ​ទេ ប៉ុន្តែ​វិវរណៈ​គឺ​ពេលណា​ត្រូវ​ធ្វើ ។

សំណួរ

ក្រៅ​ពី​ការ​ទទួល​វិវរណៈ​ថា​ត្រូវ​ធ្វើ​វា​នៅពេលណា នោះ​យើង​នឹង​ទទួល​វិវរណៈ​ម្ដងម្កាល​អំពី​អ្វី​ដែល​យើង​ធ្វើ​ផងដែរ មែនទេ ?

អែលឌើរ ដេវីឌ អេ បែដណា

សូមកុំធ្វើ​ឲ្យ​វា​ផ្ដាច់​ចេញ​ពីគ្នា វា​ពុំមែនទាំងអស់ហ្នឹង ។ ជាច្រើន​ដង ​វិវរណៈ​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​មានភាព​ច្បាស់លាស់ណាស់ ។ ប៉ុន្តែ​ពេលវេលា​ដែលត្រូវ​ធ្វើ គឺជា​អ្វី​ដែល​មនុស្ស​ជាច្រើន​មាន​បញ្ហា ។ ដូច្នេះ​តាម​ចាំបាច់ យើងអាច​ទទួល​វិវរណៈ​ទាំង​អំពីអ្វី​ដែលត្រូវធ្វើ និង​ពេលវេលា​ដែលត្រូវ​ធ្វើវា— ពុំមែន​គ្រាន់តែជា​មួយនេះ ឬ​មួយ​នោះទេ ។

សំណួរ

ក្នុង​នាមជា​គ្រូបង្រៀន យើង​រៀបចំ​មេរៀន​របស់​យើង ហើយ​អធិស្ឋាន​ឲ្យ​សិស្ស ។ តើ​យើង​ស្គាល់​ការ​បំផុសគំនិត​សម្រាប់​អ្នកទាំងឡាយ​ដែល​យើង​បង្រៀន និង​ផ្ដល់ការងារ​បម្រើ​ដោយ​របៀប​ណា ?

អែលឌើរ ដេវីឌ អេ បែដណា

អំឡុង​ការ​រៀបចំ និងការ​អធិស្ឋាន​របស់​អ្នក ជាញឹកញាប់​នឹង​មាន​គំនិតភ្លាមៗ​មួយ ជាការបំផុសគំនិត ហើយអ្នកអាច​មាន​ឈ្មោះ​មួយ​ផុសក្នុងគំនិតអ្នក ឬ​ឃើញ​មុខ​ស្រដៀងគ្នាមួយ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ពិពណ៌នា​វាថា​ជា « គំនិត​ភ្លាមៗ » ។ នៅពេល​វា​កើតមានភ្លាមៗ អ្នកអាច​ស្គាល់​ថា​អ្នក​បាន​ទទួល​ច្បាស់​នូវ​អ្វី​ដែល​ត្រូវការ ហើយ​គ្រា​ទាំងនោះគឺ​ជា​ភាព​អស្ចារ្យ​ណាស់ ។

ប្រភព​ដ៏​មហិមាបំផុត​នៃ​គំនិត​ដែល​អ្នកនឹង​មាននោះ គឺជា​សំណួរ​ដែល​សិស្ស​របស់អ្នក​នឹង​សួរ ។ ជាច្រើនឆ្នាំមក​ ខ្ញុំ​បាន​ហាត់​ឆ្លើយ​សំណួរ​មកពី​យុវវ័យ និងយុវមជ្ឈិមវ័យ​រាប់ពាន់នាក់ ។ ដោយសារ​តែ​មានមនុស្ស​ច្រើន​នៅក្នុង​ការ​ប្រជុំ ជាញឹកញាប់​ខ្ញុំ​អនុញ្ញាត​ឲ្យ​ពួកគេ​ផ្ញើសារ​សំណួរ​របស់ពួកគេមកកាន់ខ្ញុំ​តាមរបៀប​ដែល​គ្រប់គ្រងមួយ ។ ( ខ្ញុំ​មិន​ផ្ដល់​យោបល់​ឲ្យ​អ្នកធ្វើ​ដូចគ្នា​នេះទេ ) ។ ការអាន​សំណួរ​អនាមិក​ទាំងនោះ​គឺជាបទពិសោធន៍​រៀនសូត្រ​ដ៏​អស្ចារ្យ​បំផុត​មួយ​ដែល​មនុស្សគ្រប់គ្នា​អាច​មាន នៅពេល​ធ្វើការ​ជាមួយ​មនុស្ស​វ័យ​ក្មេង ។ ពួកគេ​ពិតជា​សួរ​អំពី​អ្វី​ដែលពួកគេ​មានបញ្ហា និងអ្វី​ដែល​ពួកគេ​ចាំបាច់​ត្រូវការជំនួយ ។ តើ​យើងដឹង​នូវអ្វី​ដែល​យើង​និយាយ ឬ​បង្រៀន​រហូត​ដល់​យើង​ដឹង​ថា​ពួកគេ​នៅ​ត្រង់ណា​ដោយរបៀប​ណា?

សំណួរ

នៅក្នុង​ការ​ស្វែងរក​វិវរណៈ យើង​ពុំ​គួរ​មាន​បញ្ជីបង្គាប់— ជាបញ្ជី​នៃ​អ្វីៗ​ដែល​យើងគួរ​ធ្វើ និង​ពេលវេលា​នោះទេ ។ វា​គួរតែ​ជាគោលការណ៍​ច្រើនជាង ត្រឹមត្រូវទេ ? ប៉ុន្តែ​យើងមាន​គំរូ​របស់នីហ្វៃ យ៉ូសែប ស៊្មីធ និង យ៉ូសែប អេហ្វ ស្ម៊ីធ អាន​បទគម្ពីរ ស្ដាប់តាមព្យាការី បន្ទាប់មក​ទទួលបាន​វិវរណៈ ។ តើ​ទាំងនោះ​គឺជា​គោលការណ៍ ឬ​ក៏​ជា​គន្លង​មួយឬទេ ?

អែលឌើរ ដេវីឌ អេ បែដណា

យើង​ទទួលទាន​ព្រះបន្ទូល​នៃ​ព្រះ ដូច្នេះ​យើងអាច​ស្ដាប់ឮ និង​ស្គាល់​ព្រះសូរសៀង​របស់ព្រះអម្ចាស់ ។ នៅពេល​យើង​បង្វែរ​ការ​ស្វែងរក​វិវរណៈ​ទៅជា​បញ្ជី​មួយ— ថាធ្វើរឿងទាំងនេះ នោះរឿងនេះ​នឹងកើតឡើង— នោះគឺជា​ពេល​ដែល​យើង​ស្ថិត​នៅលើ​ទីតាំង​ដ៏​គ្រោះថ្នាក់​ហើយ ។ យើង​ត្រូវ​តែ​រងចាំ​ព្រះអម្ចាស់ ដឹងជាមុន ហើយ​ឆ្លើយតប​ទៅតាម​ពេលវេលា របស់​ទ្រង់— យើង​មិន​តម្រូវឲ្យមាន​វិវរណៈ​តាម​ពេលវេលា​របស់​យើងទេ ។

សំណួរ

តើ​យើង​អាច​រស់នៅ​ក្នុងជីវិត​យើង​តាម​របៀប​មួយ​ដែល​យើង​តែងតែ​ត្រៀមខ្លួនជាស្រេច​សម្រាប់វិវរណៈ នៅពេលណា​ព្រះអម្ចាស់​បាន​ត្រៀម​ជាស្រេច​ដើម្បី​ចាក់ស្រោច​វា​មកលើ​យើង​ដោយ​របៀបណា ?

អែលឌើរ ដេវីឌ អេ បែដណា

ឃ្លា ត្រៀមខ្លួន​ជាស្រេច គឺ​សំខាន់ណាស់ ។ យើង​គួរ​តែ​រស់នៅ​ដោយត្រៀមខ្លួនជា​ស្រេច​សម្រាប់វិវរណៈ— ដើម្បី​យើង « អាច​មាន​ព្រះវិញ្ញាណ​របស់ទ្រង់​គង់នៅជាមួយ​នឹង [ យើង ] » ។

ប្រហែលជា​មាន​មនុស្ស​មួយចំនួន​យក​រឿងនេះ​ធ្វើជា​រឿង​ធំពេក សូម​ប្រើ​សតិ​បញ្ញា​របស់​យើង ។

សូម​គិត​អំពី​របៀប​ដែល អូលីវើរ ខៅឌើរី​បាន​ក្លាយជា​ស្មៀន​សរសេរ​របស់​យ៉ូសែប ស្ម៊ីធ ។ គាត់​បាន​ស្ដាប់ឮ​អំពី​ផ្ទាំង​លង្ហិន​មាស អំពី​យ៉ូសែប ហើយ​មាន​បំណង​ចង់ជួប​យ៉ូសែប ។ គាត់​បាន​ធ្វើ​តាម​បំណងប្រាថ្នា​នោះ ។

ព្រះអម្ចាស់​បាន​ប្រកាស​ទៅ​អូលីវើរ​ ៖

« អ្នក​មាន​ពរ​ហើយ​ចំពោះ​អ្វី​ដែល​អ្នក​បាន​ធ្វើ ព្រោះ​អ្នក​បាន​សូម​ពី​យើង ហើយ​មើលចុះដរាប​ណា​អ្នក​សូម​ជា​ញឹកញាប់ នោះ​អ្នក​បាន​ទទួល​ការ​បង្គាប់ពី​ព្រះវិញ្ញាណ​របស់​យើង ។ បើសិនជា​ពុំ​នោះ​សោតទេ អ្នកនឹង​ពុំ​បាន​មក​ដល់ទី​ដែល​អ្នក​នៅ​ពេល​នេះ​ឡើយ ។

មើល​ចុះ អ្នក​ដឹង​ហើយ​ថា អ្នក​បាន​សុំ​ពី​យើង ហើយ​យើង​បាន​បំភ្លឺ​គំនិត​របស់​អ្នក » ។

ប្រយោគ​បន្ទាប់​នៅ​ក្នុង​ខគម្ពីរនេះ គឺ​ជា​ការ​ជម្រុញចិត្ត​បំផុត​ចំពោះ​ខ្ញុំ ។ អូលីវើរ​ទទួល​បាន​ការបំផុស​គំនិត ហើយ​លោក​មិន​ដឹង​ថា លោក​ត្រូវបាន​បំផុស​គំនិតនោះ​ឡើយ ។ លោក​បាន​ទទួល​វិវរណៈ ហើយ​លោក​មិន​ដឹង​ថា លោក​បាន​ទទួល​វិវរណៈ​ឡើយ ។ ដូច្នេះ​វិវរណៈបាន​​កើត​មាន​តាមរយៈ​ យ៉ូសែប ទៅ​ដល់​ អូលីវើរ ដើម្បី​ប្រាប់​លោក​ថា លោក​ត្រូវបាន​បំផុស​គំនិត ហើយ​ទទួល​បាន​វិវរណៈ ។

« ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​នូវ​ការណ៍​ទាំងឡាយ​នេះ ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា អ្នក​ត្រូវបាន​បំភ្លឺ​ដោយ​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត » ។

នោះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ប្រាប់​អំពី​ការមាន​ព្រះវិញ្ញាណ​របស់ទ្រង់​គង់នៅ​ជាមួយ​យើង​ជានិច្ច ។

សំណួរ

អ្នក​បាន​ប្រាប់​ថា នីហ្វៃ​ និង​បងប្រុស​របស់លោក​បាន​ចាប់​ឆ្នោត​ដើម្បី​កំណត់ថា​នរណា​នឹង​ទៅ ហើយ​សុំ​យក​ផ្ទាំង​ចំណារ​មក បន្ទាប់មក​ព្យាយាមទិញ​ពួកគេ​ដោយមាស និង​ប្រាក់ ។ នៅពេល​យើង​ចាំបាច់​ត្រូវ​ធ្វើ​អ្វីមួយ តើ​យើងអាច​ប្រាកដ​ថា​យើង​ធ្វើ​វា​ត្រូវ​ពេល​ដោយ​របៀបណា ? តើ​យើង​ដឹង​ថា យើង​កំពុង​ធ្វើ​វា​ត្រឹមត្រូវ​ដោយ​របៀប​ណា ?

អែលឌើរ ដេវីឌ អេ បែដណា

នីហ្វៃ​ពុំ​ធ្វើ​កំហុស ឬ​វិនិច្ឆ័យពេលវេលា​ខុស​នោះទេ ។ វា​គឺជា​បទពិសោធន៍​រៀនសូត្រ​មួយ មួយ​បន្ទាត់​ម្តងៗ ​មួយ​សិក្ខាបទ​ម្ដងៗ ។ លោក​​បាន​រៀបចំ​ខ្លួនគ្រប់ពេល —​​« ដោយ​មិន​ដឹង​ជាមុន​ពី​រឿង​ដែល [​លោក] ​គួរ​ធ្វើ » ។

បើ​យើង​កំពុង​ខំ​អស់ពី​សមត្ថភាពរបស់​យើង ហើយ​ព្យាយាមឧទ្ទិសខ្លួន និង​លះបង់ នោះ​យើង​នឹង​ពុំជះឥទ្ធិពល​មិន​សមរម្យ​ទៅដល់​អ្នកដទៃទេ ។ ស្ថានសួគ៌​ទទួល​ខុសត្រូវ​លើ​ការណ៍​នេះ មិន​មែន​ជាអ្នក និង​ខ្ញុំ​ទេ ។ ក្នុង​នាមជា​សមាជិក​មួយរូប​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ខ្ញុំ​មាន​ការចាត់តាំង​គ្រប់ពេល​ដែល​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ពុំ​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​នោះទេ ។ ​កាល​អ្នកខិតខំ​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​ខ្លួន នោះ​អ្នក​​ត្រូវបាន​ពង្រីក និង​ពង្រឹង ។ អ្នក​មិន​ដឹង​ដោយ​មនសិការ​ជានិច្ច​​ថា​ពេលណា​ជា​ពេល​ត្រឹមត្រូវ​នោះទេ ។ អ្នក​​គ្រាន់តែ​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​​ប៉ុណ្ណោះ ។

ប្រធាន ហ៊ីងគ្លី ជាញឹកញាប់​បាន​បង្រៀន​ថា « វា​នឹង​ដំណើរការ​ទាំងអស់ » ។ ហើយ​ខ្ញុំ​ជឿ​រឿង​នោះ តែខ្ញុំនៅតែ​​គិត​ថា « មែនហើយ ប្រាកដ​ជា​មាន​អ្វី​លើស​ពី​នោះ » ។ កាលណា​ខ្ញុំ​កាន់តែ​ចាស់ ខ្ញុំ​កាន់តែ​យល់​ច្បាស់​ថា មាន​​ចម្លើយ​តែមួយ​គត់​ប៉ុណ្ណោះ ។ ព្រះ​នឹង​មិន​ទុក​ចោល​អ្នក​ឲ្យ​នៅឯការ​ទេ ពេល​អ្នក​ព្យាយាមទំនុកបម្រុង បីបាច់ និង​មានការងារបម្រើ​ចំពោះ​កូនចៅ​របស់ទ្រង់​នោះ ។ បើ​អ្នក​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ធ្វើកិច្ចការ​ដោយសេចក្ដីសុចរិត វា​នឹង​ដំណើរការទាំងអស់ ។ ហើយអ្នក​​នឹង​រៀន​មេរៀន​នៅ​តាម​ផ្លូវនោះ ។

សំណួរ

តើ​យើង​បង្រៀន​សិស្ស​ដែល​មានអារម្មណ៍​ថា​ពុំ​ល្អគ្រប់គ្រាន់​ដើម្បី​ពួកគេ​ត្រៀមខ្លួន​ទទួល​វិវរណ​គ្រប់ពេល​ដោយរបៀបណា ៕ វា​ហាក់ដូចជា​ជាកិច្ចការ​ដ៏​​គួរ​ខ្លាច​មួយចំពោះ​ពួកគេ ។

អែលឌើរ ដេវីឌ អេ បែដណា

ជំនួស​ឲ្យ​ការគិត​ថា « តើ​ខ្ញុំ​នឹង​ប្រាប់​ពួកគេ​អ្វីខ្លះ ? » សូម​ផ្ដោត​លើថា « តើ​ខ្ញុំ​នឹង​សួរ​ពួកគេ​អ្វីខ្លះ ? » ហើយ​មិន​គ្រាន់តែ​សួរ​ថា « តើ​ខ្ញុំ​នឹង​សួរ​ពួកគេ​អ្វីខ្លះ​នោះទេ ? » ប៉ុន្ដែ​ថែម​ទាំង​សួរ​ថា « តើ​ខ្ញុំ​នឹង​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​អ្វី ? »

គ្រប់ទង្វើ​នៃ​ការសួរ​សំណួរ វា​គឺជា​ការអញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព ។ បើ​សិស្ស​នឹង​ឆ្លើយ វា​គឺជា​ការបង្ហាញ​ពីសេចក្ដីជំនឿ​ទៅលើ​ព្រះគ្រីស្ទ ។ សេចក្តីជំនឿ​គឺ​ជា​គោលការណ៍​នៃ​សកម្មភាព និង​អំណាច ។ ពេល​យើង​ធ្វើ​សកម្មភាព​ស្របតាម​ការបង្រៀន​របស់​ព្រះគ្រីស្ទ នោះ​យើង​ទទួល​ពរជ័យ​ជា​អំណាច​របស់​ទ្រង់ ។ អ្វី​ដែល​យើង​ភាគច្រើន​​ចង់​បាន ​គឺ​អំណាច ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​សកម្មភាព ។ នោះវា​មិន​ដំណើរការទេ ។

បំណង​របស់​យើង​ពុំ​គួរ​ថា « តើ​ខ្ញុំ​ត្រូវ​ប្រាប់​ពួកគេ​អ្វីខ្លះ ? នោះទេ » ។ ផ្ទុយទៅវិញ សំណួរ​ដើម្បី​សួរ​ខ្លួន​យើង​គឺ « តើ​ខ្ញុំ​អាច​អញ្ជើញពួកគេ​ឲ្យ​ធ្វើ​អ្វីខ្លះ ? តើ​ខ្ញុំ​អាច​សួរ​សំណួរ​បំផុស​គំនិត​អ្វីខ្លះ ដែល​នឹង​ចាប់ផ្ដើម​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​មក​ក្នុង​ជីវិត​របស់​​ពួកគេ​ ? » សំណួរ​ទាំងឡាយដែលបាន​សួរគឺ​ពិតជាសាមញ្ញ ដូចជា « តើ​អ្នកកំពុង​រៀនងអ្វី ? » ដោយ​ឆ្លើយ​នឹង​សំណួរនានា បុគ្គល​នោះ​កំពុង​អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​ឲ្យដឹកនាំ​ចម្លើយ​របស់​គាត់​ឬ​នាង ។ ​តួនាទី​របស់​យើង​គឺ​ត្រូវ​ធ្វើ​វា​ឲ្យ​មាន​សុវត្ថិភាព​ក្នុង​ការពិភាក្សា​ពី​រឿង​ទាំងនោះ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បង្រៀន​បាន ។

បើ​អ្នក​ស្រឡាញ់​ពួកគេ ហើយ​​ពិតជា​ព្យាយាម​ធ្វើ​អ្វី​ដែល​ស្ថានសួគ៌​ចង់​ឲ្យ​​ធ្វើ នោះ​អ្នក​​នឹង​ត្រូវបាន​ដឹកនាំ​តាម​របៀប​ដ៏​សាមញ្ញ​បំផុត ។ សំណួរនានា​ពុំចាំបាច់​ស្មុគស្មាញទេ ។ អ្នកព្យាយាម​ស្វែងរក​ចំនុចរបស់ពួកគេ​នៅក្នុងការ​យល់ដឹង ដោយសារ​អ្នកពិតជា​យកចិត្តទុកដាក់ ។

​មនុស្ស​វ័យក្មេង​ដែល​ធ្លាក់ចុះតែងតែធ្វើឲ្យ​កង្វល់​មើល​ទៅ​សមហេតុផល​ ។ មាន​មនុស្ស​ជាច្រើន​ដែល​ពុំ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​រៀន​ដោយ​ខ្លួនឯង ពួកគេ​គ្រាន់តែ​ពឹង​ទៅលើ​អ្វី​ដែល​អ្នក​ដទៃបាន​ប្រាប់​ដល់​ពួកគេ ។ ប្រសិនបើ​អ្នក​ទាំងអស់​គ្នា ឬ​ខ្ញុំ​ដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​​ដែល​បាន​ស្តារ​ឡើង​វិញ​របស់​ទ្រង់ គឺ​ជាអ្វី​ដែល​មនុស្ស​ដទៃ​បង្រៀន ឬ​ប្រាប់​ពួក​យើង នោះ​គ្រឹះ​នៃ​ទីបន្ទាល់​របស់​យើង​អំពី​ទ្រង់​គឺ​ត្រូវបាន​សង់​នៅលើ​ដី​ខ្សាច់​ហើយ ។ នោះជា​មូលហេតុដែល​​អញ្ជើញ​ពួកគេ​ឲ្យធ្វើសកម្មភាព និងរៀន​ដោយខ្លួន​ឯងជួយ​​ស្ថាបនាពួកគេ​​នៅលើគ្រឹះ​មួយ​រឹងមាំ​ជាង ។

សំណួរ

យុវជន​ម្នាក់​អាន​ព្រះគម្ពីរមរមន​ជា​លើក​ដំបូង ហើយ​បាន​សរុបសេចក្ដី​ថា​គាត់​ពុំ​មាន​អារម្មណ៍ពី​ព្រះវិញ្ញាណទេ ។ ប្រហែជា​គាត់​កំពុង​រង់ចាំ​ពួកទេវតា​មកពី​ស្ថានសួគ៌​មក​ប្រកាស​ថា​វាជាការពិត​ហើយ ។ តើ​យើងអាច​ជួយ​ក្នុង​ស្ថានភាព​ដូចនេះ​ដោយ​របៀបណា ?

អែលឌើរ ដេវីឌ អេ បែដណា

មាន​សមាជិក​សាសនាចក្រ​ស្មោះត្រង់​ដ៏​អស្ចារ្យជាច្រើន​ដែល​ពុំ​គិត​ថា​ពួកគេ​បានល្អគ្រប់គ្រានទេ ដោយសារ​ពួកគេ​ពុំ​មានបទពិសោធន៍​មហិមា​ដូចជា​អ្នកទាំងឡាយ​ដែល​បាន​ពិពណ៌នា​នៅក្នុង​ការ​ប្រជុំ​តមអាហារ និង​ថ្លែង​ទីបន្ទាល់ ។ បទពិសោធន៍​អស្ចារ្យ គឺ​ពុំ​មែនជាបទដ្ឋានទេ ។ បើអ្នក​គោរពសេចក្ដីសញ្ញា​របស់អ្នក ហើយ​កំពុង​តែដើរ​ឆ្ពោះទៅមុខ នោះអ្នក​កំពុងតែធ្វើ​ល្អហើយ ហើយ​អ្នកធម្មតាទេ ។ សូល​ពុំ​បាន​ផ្លាស់ប្រែចិត្ត​តាមរយៈពន្លឺ​នោះទេ ។ អាលម៉ាតូច​ពុំ​បាន​ផ្លាស់ប្រែចិត្ត​ដោយសារ​ទេវតា​ទេ ។

« ចូរ​ឲ្យ​គុណធម៌​តុបតែងគំនិត​អ្នក​ដោយ​ឥតឈប់ឈរ​ឡើយ ខណៈ​នោះ​អ្នក​នឹង​មាន​ចិត្ត​ក្លាហាន​ឡើង​នៅ​ចំពោះ​វត្តមាន​នៃ​ព្រះ » ។ មិនមែន​ទំនុកចិត្ត​លើ​ប្អូន​ឡើយ— គឺ​ទំនុក​ចិត្ត​លើ​ទ្រង់ ដើម្បី​ធ្វើ​អ្វីៗ​ដែល​គ្មាន​យើង​ណា​ម្នាក់​អាច​ធ្វើ​បាន ។

បងប្រុស ឆាដ វិប

« ត្បិត​គ្រប់​ទាំង​អ្វីៗ​ដែល​អញ្ជើញ​ឲ្យ​ធ្វើ​ល្អ ហើយ​ដែល​បញ្ចុះ​បញ្ចូល​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​គឺ​បាន​ចាត់​មកពី​ព្រះ » ។១០ យើង​អាច​នឹង​ភ្ញាក់ផ្អើល​ពេល​រកឃើញ​ថា​មានថ្ងៃណាមួយ គំនិត​ដែលយើង​បាន​គិត​ថា​ជា​របស់​យើង គឺពិតជា​មកពី​ព្រះវិញ្ញាណបរិសុទ្ធ​ទៅវិញ​នោះទេ ។ នៅពេល​យើង​ព្យាយាម​ធ្វើល្អ គំនិត និង​បំណង​ប្រាថ្នា​របស់​យើង​នឹង​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ។

សុន្ទរកថា​របស់ប្រធាន​ណិលសុន​អំពី​វិវរណៈ លោក​បាន​អញ្ជើញ​យើង​ឲ្យ​ចាក់​ស្រោចដួងចិត្ត​របស់​យើង​ទៅ​ព្រះវិវរបិតាសួគ៌ ទូលជាមួយ​ទ្រង់ ស្មោះត្រង់ចំពោះ​ទ្រង់ បន្ទាប់មកស្ដាប់ទ្រង់ ។ ទ្រង់​បាន​សុំ​ឲ្យយើង​កត់ត្រា​ទុក​នូវ​ចំណាប់​អារម្មណ៍​ដែល​កើតមាន ហើយ​អនុវត្តតាម ។ បន្ទាប់មក​លោក​បាន​មាន​ប្រសាសន៍​ថា « កាល​អ្នក​ធ្វើ​ដំណើរ​ការ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​រៀង​រាល់​ថ្ងៃ រាល់​ខែ រាល់​ឆ្នាំ អ្នក​នឹង​រីកចម្រើន​នៅ​ក្នុង​គោលការណ៍​នៃ​វិវរណៈ ›» ។១១

ការបំផុសគំនិត​ជាច្រើន​ដែល​កើតមាន​ចំពោះ​ខ្ញុំ​ដោយផ្ទាល់ ពុំ​កើតមាន​ខណៈ​ដែល​ខ្ញុំ​កំពុង​អធិស្ឋានទេ ។ ខ្ញុំ​អធិស្ឋាន ខ្ញុំ​សញ្ជឹង​គិត ខ្ញុំ​ព្យាយាម​កត់ត្រា​ទុក​ចំណាប់​អារម្មណ៍​ដែល​មាន ។ ប៉ុន្តែ​នៅពេល​ខ្ញុំ​ធ្វើ​សកម្មភាព បន្ទាប់មក​ការបំផុសគំនិត​បាន​កើតមាន ។ អំឡុងមេរៀន​មួយ ពេល​យើង​ច្រៀង​ទំនុក​តម្កើង នៅពេល​​និយាយ​រក​នរណាម្នាក់ ឬ​ក្នុង​មជ្ឈដ្ឋាន​ផ្សេងទៀត ចម្លើយ​ចំពោះ​ការអធិស្ឋាន​ចាប់ផ្ដើម​កើត​មាន ។

អែលឌើរ ដេវីឌ អេ បែដណា

ការប្រុងប្រយ័ត្ន​មួយ ៖ មធ្យោបាយ ឬ​លំនាំ​នៃ​វិវរណៈ​អាច​មានភាព​ផ្សេងៗគ្នា​សម្រាប់​មនុស្ស​ទាំងអស់​នៅលើ​ពិភពលោក ។ ឧទាហរណ៍ នៅក្នុងអាហ្វ្រិក ជាញឹកញាប់ មនុស្ស​ទទួលបាន​នូវការ​និមិត្ត​ដ៏អស្ចារ្យជាច្រើន ។ វាជា​ទូទៅ​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​​​ជួប​នឹង​នរណាម្នាក់​នៅ​តាម​ផ្លូវ ដែល​​និយាយ​ថា « ខ្ញុំ​បាន​ឃើញ​អ្នក​ក្នុង​ការយល់សប្ដិ ហើយ​អ្នក​មាន​សារមួយ​មកពី​ព្រះ ។ ខ្ញុំ​ចង់​ស្ដាប់​អ្វី​ដែល​អ្នក​ត្រូវ​ប្រាប់​ខ្ញុំ » ។ ខ្ញុំ​ពុំ​មាន​សុបិន​ដូចជា​ពួកបរិសុទ្ធ​ស្មោះត្រង់​នៅ​អាហ្វ្រិក​នោះទេ ។

យើង​បង្រៀន​យ៉ាង​ច្រើនមកពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់យើង ដូច្នេះ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ដាក់បង្គាប់ទៅលើ​អ្នកដទៃ​នូវ​លំនាំ​នៃបទពិសោធន៍របស់​យើង ។​ នេះ​ពុំ​មាន​ន័យ​ថា លំនាំ​របស់​ពួកគេ​មិន​សូវ​មាន​សុពលភាព ឬ​ប្រយោជន៍​នោះ​ទេ ។ សូមចាំថា វា​មាន​របៀប​ខុសៗ​គ្នា​ជាច្រើន​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​អាច​ភ្ជាប់​នឹង​ចិត្ត និង​​គំនិត​របស់​នរណាម្នាក់ ។

សូម​បើក​ចិត្ត​ឲ្យ​ទូលាយ​ចំពោះ​រឿង​ទាំងឡាយ ដើម្បី​ប្អូន​អាច​អញ្ជើញ ហើយ​ទាក់ទាញ​នរណាម្នាក់​ឲ្យ​ធ្វើ ដើម្បី​ពួកគេ​អាច​ធ្វើ​សកម្មភាព និង​រៀន​សម្រាប់​ខ្លួន​គេ ។

សំណួរ

តើ​យើង​បង្កើន​ទំនុកចិត្ត​​ទៅលើសមត្ថភាព​របស់​យើង​ដើម្បី​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន ហើយ​មិន​ពឹងផ្អែក​ទៅលើ​ដំណើរការ​ដែលយើង អាច​ស្ដាប់ ឬ​អាន អំពីនរណា​ម្នាក់​ទៀត​ដោយ​របៀបណា ?

អែលឌើរ ដេវីឌ អេ បែដណា

ពាក្យ​ដកស្រង់​ចេញមកពី​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ គឺជា​ធនធាន​ដ៏​អស្ចារ្យ​មួយ​សម្រាប់​នរណា​ម្នាក់​ដែល​កំពុង​ចាប់​ផ្ដើម​ដំណើរការ​នៃ​ការ​កើន​ទំនុកចិត្ត​នេះ​នៅក្នុង​ការទទួល​វិវរណៈ ៖

« សូម​បង្ហាញ​ខ្ញុំ​នូវ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដែល​ត្រូវ​មាន​អព្ភូតហេតុ ទីសម្គាល់ និង​ការនិមិត្ត​ដើម្បី​រក្សា​ខ្លួន​ឲ្យ​ខ្ជាប់ខ្ជួន​ក្នុង​សាសនាចក្រ​នេះ ហើយ​ខ្ញុំ​នឹង​បង្ហាញ​អ្នក​នូវ​សមាជិកសាសនាចក្រ​​ដែល​មិន​ឈរ​រឹងមាំ​ចំពោះ​មុខ​ព្រះ និង​អ្នក​ដែល​ដើរ​លើ​ផ្លូវ​រអិល ។ វា​ពុំ​មែន​តាមរយៈការ​បើក​សម្ដែង​ដ៏អស្ចារ្យ​ចំពោះយើង​ថា យើង​នឹង​ស្ថាបនា​នៅក្នុងសេចក្ដីពិតទេ ប៉ុន្តែ​វាគឺ​តាមរយៈ​ភាពរាបសារ និង​ការគោរព​ប្រតិបត្តិ​ដោយ​ស្មោះត្រង់​ចំពោះ​បទបញ្ញត្តិ​ និង​ក្រិត្យវិន័យ​របស់ព្រះ ។…

« កាលនៅ​ពី​ក្មេង… ជាញឹកញាប់… ខ្ញុំ​នឹង​សូម​ដល់​ព្រះអម្ចាស់ ឲ្យ​បង្ហាញ​ដល់​ខ្ញុំ​នូវ​ការណ៍​ដ៏​អស្ចារ្យ​មួយ​ចំនួន ដើម្បី​ខ្ញុំ​អាច​ទទួល​បាន​នូវ​ទីបន្ទាល់​មួយ ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ដកហូត​ការណ៍​អស្ចារ្យ​ទាំងនោះ​ពី​ខ្ញុំ ហើយ​បាន​បង្ហាញ​ខ្ញុំ​នូវ​សេចក្ដី​ពិត​មួយ​បន្ទាត់​ម្ដងៗ… រហូត​ដល់​ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​សេចក្ដី​ពិត ចាប់តាំង​ពី​ម្កុដ​នៃ​ក្បាល​ខ្ញុំ រហូត​ដល់​បាត​ជើង​ខ្ញុំ ហើយ​រហូត​ដល់​សេចក្ដី​សង្ស័យ និង​ការភ័យខ្លាច​ត្រូវបាន​ជម្រះ​ចេញពី​ខ្ញុំ​ទាំងស្រុង ។ ទ្រង់​មិន​ចាំបាច់​បញ្ជូន​ទេវតា​ពី​ស្ថានសួគ៌​មក​ធ្វើ​ការណ៍​នេះ ហើយ​ទ្រង់​ក៏​មិន​បាច់​ថ្លែង​ដោយ​ត្រែ​ទេវតា​ដែរ ។ គឺ​តាមរយៈ​ការខ្សឹប​ជា​សំឡេង​តូច​រហៀង​នៃ​ព្រះវិញ្ញាណ​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ នោះ​ទ្រង់​បាន​ប្រទាន​ដល់​ខ្ញុំ​នូវ​ទីបន្ទាល់​ដែល​ខ្ញុំ​មាន ។

« ហើយ​តាមរយៈ​គោលការណ៍ និង​អំណាច​នេះ ទ្រង់​នឹង​ប្រទាន​ដល់​បុត្រា​បុត្រី​មនុស្ស​ទាំងអស់​នូវ​ចំណេះដឹង​នៃ​សេចក្ដីពិត ដែល​នឹង​នៅ​ជាមួយ​ពួកគេ ហើយ​វា​នឹង​ធ្វើឲ្យ​ពួកគេ​ដឹង​សេចក្ដីពិត​នោះ ដូច​ព្រះ​ញាណ​ដឹង​ពី​វា ហើយ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា ដូចជា​ព្រះគ្រីស្ទ​ធ្វើ​វា ។ ហើយ​គ្មាន​ការបើក​បង្ហាញ​ដ៏​អស្ចារ្យ​ណា​នឹង​អាច​សម្រេច​ការណ៍​នេះ​បាន​ឡើយ » ។១២

នរណា​ដែល​កំពុងមាន​ការពុះពារ អាច​នឹង​បោះជំហាន​ដំបូង ហើយ​ធ្វើ​នូវ​អ្វី​ដែល យ៉ូសែប អេហ្វ ស្ម៊ីធ បានធ្វើ ។

សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ​មួយចំនួន​ចង់​មើល​ឃើញ​ពន្លឺ​មួយ​នៅលើ​ផ្លូវ​ដើរ​ទៅក្រុង ដាម៉ាស ពីមុន​ពួកគេ​ជឿ ។ ពិតមែន​ឬ ? តើ​សុល​ស្ថិត​ក្នុង​ស្ថានភាព​ស្គាល់​សំឡេង​តូច​រហៀង​ឬទេ ? គាត់ត្រូវ​តែ​មាន​នូវ​ការហៅដាស់គាត់ខាងវិញ្ញាណ ។ មានមនុស្ស​ជាច្រើន​មើលឃើញ​ទេវតា​ដូចជា​អាលម៉ាតូច​បាន​ឃើញ ។ ពិតមែន​ឬ ? អាលម៉ា​ពុំស្ថិត​ក្នុង​ស្ថានភាព​ស្គាល់​សំឡេង​តូច​រហៀង​ទេ ។ គាត់ត្រូវ​តែ​មាន​នូវ​ការហៅដាស់គាត់ខាងវិញ្ញាណ ។ ហើយ​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បានថ្លែងទីបន្ទាល់ថា វាពុំ​មែនជា​ពន្លឺ ឬ​ទេវតានោះទេ ។ វាគឺជា​ការ​ស្គាល់​សំឡេង​តូច​រហៀង ដើម្បី​នាំ​ឲ្យ​មាន​ទំនុកចិត្ត ។ គ្រាន់តែ​ទៅ​ហើយ​ធ្វើ ។

បើ​យើង​មិនរក្សា​បទបញ្ញត្តិនោះទេ យើង​មិនអាច​មាន​ទំនុកចិត្តនោះ ហើយ​យើង​នឹង​មិនមានភាពជា​ដៃគូ​ពីព្រះវិញ្ញាណផងដែរ ។ មាន​យុវវ័យ​ដែល​ត្រូវ​ប្រែចិត្ត ហើយ​មាន​យុវវ័យ​ដែល​ដាក់​បន្ទុក​ខ្លាំង​លើ​ខ្លួន​គេ ហើយ​ពុំ​ដែល​គិត​ថាខ្លួគេ​​ល្អ​គ្រប់គ្រាន់​ឡើយ ។ ប្អូន​ពុំ​ចាំបាច់​ត្រូវតែ​ល្អ​ឥតខ្ចោះ​នោះ​ទេ ប្អូន​គ្រាន់តែ​ប្រែចិត្ត​ដោយស្មោះ ​ត្រូវ​ធ្វើជា​មនុស្ស​ល្អ ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព និង​ឈាន​ទៅមុខ​ទៅ​បាន​ហើយ ។

សំណួរ

លោក​បាន​និយាយ និង​សរសេរជាច្រើនអំពីការផ្ដោតទៅលើសិស្ស និង​ផ្ដោតទៅលើ​ការរីកចម្រើនរបស់ពួកគេ ។ តើ​មានអ្វី​បន្ថែមទៀត​ដែល​លោក​ចង់​បង្រៀន​យើង​អំពី​ការ​អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​នៅក្នុង​ដំណើរការនោះ ?

អែលឌើរ ដេវីឌ អេ បែដណា

« ចូរតាំងគ្រូបង្រៀនម្នាក់នៅក្នុងចំណោមអ្នករាល់គ្នា ហើយ​ចូរកុំឲ្យ​ទាំងអស់គ្នានិយាយព្រមគ្នាឡើយ ប៉ុន្តែចូរឲ្យ​និយាយ​ម្នាក់​ម្តងៗ ហើយចូរឲ្យទាំងអស់គ្នាស្តាប់ពាក្យសំដីរបស់អ្នកនោះ ប្រយោជន៍​កាល​ណា​ទាំងអស់គ្នានិយាយ នោះទើបឲ្យទាំងអស់​បានស្អាងឡើងទាំងអស់គ្នា ហើយប្រយោជន៍ឲ្យមនុស្សគ្រប់ រូបអាចបានសិទ្ធិស្មើគ្នា » ។ ១៣ យើង​មិនមែន​ជា​គ្រូបង្រៀន​ទេ គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​គ្រូបង្រៀន ។ ខគម្គីរនេះគឺជា​ការក្រើន​រំឭក​មួយ​ឲ្យ​តាំង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​គ្រូបង្រៀន ។ ហើយ « ​គន្លង​មួយ » —មិនមែន​គ្រាន់តែ​គន្លង​នេះ​ទេ— គន្លង​មួយគឺ​ត្រូវ​អនុញ្ញាត​ឲ្យ​ម្នាក់​និយាយ​ម្នាក់​ម្ដងៗ ហើយ​ឲ្យ​មនុស្ស​ទាំងអស់​ស្ដាប់​ការនិយាយ​នេះ ។ វា​ស្ដាប់​ទៅ​សាមញ្ញា​ណាស់ ហើយ​វា​អាច​ថែម​ទាំង​មើល​ទៅ​ងាយស្រួល​ទៀត ។

បើ​មនុស្ស​មានអារម្មណ៍​សុវត្ថិភាព នោះពួកគេអាចប្រាប់​អំពី​សំណួរ​ខ្លះៗ​របស់ពួកគេ និង​អ្វី​ដែលពួកគេ​មិនប្រាកដ​ក្នុងចិត្ត ។ ពួកគេ​មិនរៀនមកពី​អ្នកដទៃនៅក្នុង​បន្ទប់មួយនោះទេ ប៉ុន្តែ​អ្វី​ដែល​មនុស្ស​ម្នាក់និយាយ​អាច​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណបរិសុទ្ធ​បង្រៀន​ពួកគេ​ជាបុគ្គលម្នាក់ៗ ។ ពួកគេ​ចូលរួម​នៅ​ក្នុង​ការ​បង្ហាញ​សេចក្ដីជំនឿ​ជារួម​មួយ​នៅក្នុង​ព្រះអម្ចាស់ ព្រះ​យេស៊ូវ គ្រីស្ទ ក្នុង​ពេល​ដែល​មនុស្ស​គ្រប់រូប​នៅក្នុង​ទីតាំងនោះ កំពុង​សួរ កំពុង​ស្វែងរក និង​កំពុង​គោះ ។ ហើយ​ក្នុង​ការអនុវត្ត​សេចក្ដីជំនឿ​ជា​លក្ខណៈ​បុគ្គល និង​រួម​នោះ យើង​អញ្ជើញ​ព្រះវិញ្ញាណ ។ ពាក្យ តាំង  មិន​មាន​ន័យ​ថា ចាត់តាំង ទេ ។ យើង​មិន​អាច​ចាត់តាំង​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​គ្រូបង្រៀន​បាន​ឡើយ ប៉ុន្ដែ​យើង​អាច​យាង និង​ទាក់ទាញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ធ្វើជា​គ្រូបង្រៀន ។

នៅក្នុង​ការ​ប្រជុំ​អញនក​ផ្សព្វផ្សាយសាសនា ​យើង​បាន​ពិភាក្សា​ពី​បញ្ហា​ជាច្រើន ហើយ​ខ្ញុំ​បាន​សួរ​អ្នកផ្សព្វផ្សាយ​សាសនា​ថា « តើ​ប្អូន​បាន​ឮ​អ្វី ដែល​មិន​ទាន់​បាន​និយាយ ? » អ្នក​ផ្សព្វផ្សាយសាសនា​អាយុ ១៨ ឆ្នាំ​ម្នាក់ ដែល​នៅក្នុង​បេសកកម្ម​បាន​បួនសប្ដាហ៍ បាន​ឆ្លើយ​ថា « អែលឌើរ បែតណា បើ​ខ្ញុំស្ដាប់​ចម្លើយ​ក្នុង​សំឡេង​របស់​អ្នក ឬ​នៅ​ក្នុង​សំឡេង​អ្នក​ផ្សព្វផ្សាយសាសនា​ដទៃទៀត នោះ​គឺ​ជា​សារលិខិត​សម្រាប់​មនុស្សគ្រប់គ្នា ។ បើ​ខ្ញុំ​មាន​អារម្មណ៍​ពី​វា​ក្នុង​ចិត្ត​ខ្ញុំ ឬ​មាន​យោបល់​មួយ​ក្នុង​គំនិត​ខ្ញុំ នោះ​គឺ​មកពី​ព្រះ ហើយ​វា​គឺ​សម្រាប់​ខ្ញុំ​ប៉ុណ្ណោះ » ។ តើ​អ្នក​ស្ងើច​សរសើរ​នឹង​ចម្លើយ​នោះ​ទេ ? តើ​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ដើម្បី​បង្រៀន ឬ​បង្កើត​ជា​ការ​សម្ដែង ឬ​បទពិសោធន៍​ផ្សេងទៀត​ ដើម្បី​ឲ្យ​មនុស្ស​អាយុ ១៨ ម្នាក់​នឹង​មាន​ការយល់ដឹង​ខាង​វិញ្ញាណ​ដូច្នោះ ?

ដូច្នេះការអញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព — អនុវត្ត​សេចក្ដីជំនឿ​របស់​គេ — ជួយ​ទាក់ទាញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បង្រៀន​ពួកគេ​រៀងៗ​ខ្លួន និង​គ្រប់គ្នា​ជា​រួម ។

វា​សំខាន់​ខ្លាំង​ណាស់​ដើម្បី​ធ្វើជា​អ្នករៀន និង​យាងអញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​ធ្វើជា​គ្រូបង្រៀន ។ យើង​មាន​តួនាទី​មួយ ។ យើង​ធ្វើការអញ្ជើញ ការ​បញ្ចុះបញ្ចូល និង​ការ​ដឹកនាំ ប៉ុន្តែបន្ទាប់មក​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​អ្វីៗ​តាម​របៀប​ដ៏​អស្ចារ្យ ។

សំណួរ

យុវនារី​ម្នាក់​បាន​សួរ​ខ្ញុំ​ បើខ្ញុំ​នៅចាំ​ថា​ខ្ញុំបង្រៀននាងនូវគោលការណ៍​ជាក់លាក់មួយ ។ នាង​បាន​និយាយ​ថា វា​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់នាង​ជា​រៀងរហូត ។ ខ្ញុំ​បាន​ចាំពី​ស្ថានភាព ហើយ​ខ្ញុំ​ពុំ​បង្រៀន​នាងសោះ តាមពិត​នាង​បាន​ភ្លេច​ចំណុច​ដែល​ខ្ញុំ​កំពុង​ព្យាយាម​បង្រៀន ។ នាង​ត្រូវ​បាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ ។ តើ​យើង​ជួយ​សិស្ស​ឲ្យ​ទទួលស្គាល់​ថា​ពួកគេ​កំពុង​ទទួលវិវរណៈ ដើម្បី​ពួកគេ​អាច​មានទំនុកចិត្ត​ដើម្បី​ស្វែងរកបន្ថែមទៀត​សម្រាប់ខ្លួន​ពួកគេ​ដោយ​របៀបណា ?

អែលឌើរ ដេវីឌ អេ បែដណា

តើ​ប្អូន​អាច​អញ្ជើញ​នាង​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​នាង​អាច​បើក​ភ្នែក​ឃើញ​អ្វី​ដែល​នាង​មិន​បាន​ឃើញ​ពីមុន ?

ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី​ដល់​យើង » ។១៤ នាង​មាន​បទពិសោធន៍​ដ៏​អស្ចារ្យ​នេះ ដែល​នាង​បាន​ឮ​អ្វីមួយ ដែល​ច្បាស់​ជា​មិន​បាន​និយាយ​ ។ ជួយ​នាងឲ្យ​ស្គាល់​រឿង​នោះ ។ សួរ​នាងឲ្យ​គិតអំពី​បទពិសោធន៍ និង​ការ​រកឃើញ​​រឿង​មួយ​ឬ​ពីរទៀត​ដូច្នេះ ។ ជួយ​នាង​រកឃើញ​គន្លង​មួយ​ក្នុង​រឿង​ទាំង​ពីរ ឬ​បី​នោះ​ដែល​បាន​កើតឡើង ហើយ​រកឃើញ​អ្វី​ដែល​បាន​នាំមកនូវ​គំនិត​ខាង​វិញ្ញាណ​នោះ ។

មាន​ភាព​ផ្សេងៗគ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង​របស់​យើង ហើយ​ពួកគេ​មាន​គ្រប់​ឧបសគ្គ និង​បញ្ហា​ទាំងអស់ ។ ប៉ុន្តែ​យើង​គួរ​តែ​រំពឹងថា​វាគឺជា​អ្វី​ដែល​យើង​ប្រាប់ពួកគេ​ជា​នោះ ។ ហើយ​យើង​គួរតែ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព ។ ហើយ​ប្អូន​នឹង​ឈរ​ឆ្ងល់​យ៉ាង​អស្ចារ្យ​ចំពោះ​អ្វី​ដែល​ពួកគេ​និយាយ​មក ។ សូមគិត​ដំបូងគេ​ថា​ត្រូវ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​អ្វី ដើម្បី​ពួកគេ​អាច​រៀន​នូវ​អ្វី​ដែល​ពួកគេ​ចាំបាច់​ត្រូវ​រៀន ។

សំណួរ

តើ​អ្នកអាច​ជួយ​យើង​យល់ ឬ​រៀន ឬ​ស្ដាប់ និ​ងអង្កេត​បាន​កាន់តែ​ប្រសើរ​ឡើងដោយរបៀបណា ?

អែលឌើរ ដេវីឌ អេ បែដណា

ខ្ញុំ​សូម​ផ្ដល់​អនុសាសន៍​ឲ្យ​អ្នកទិញ​សៀវភៅមរមន​មួយក្បាល​ដែល​ពុំថ្លៃ ហើយអាន​វា​ពី​ក្របខាង​មុខ​ដល់​ក្របខាងក្រោយ ស្វែងរកមើលគ្រប់​ស្ថានភាព​អំពី « ភ្នែក​ដើម្បីមើល និង​ត្រចៀក​ដើម្បី​ស្ដាប់ » ឬ​ពាក្យ​ស្រដៀងគ្នានោះ ។ សូមរកមើលនៅក្នុង​​គោលលទ្ធិ និង​សេចក្ដីសញ្ញា និង​ព្រះគម្ពីរសញ្ញាថ្មីផងដែរ ។ សូម​ទៅក្នុង​បទគម្ពីរ​ជាភ្នាក់ងារ​មួយ— សួរ ស្វែងរក និង​គោះ— ដោយ​សំណួរ​របស់អ្នក ៖ « តើ​ខ្ញុំមើល​ឃើញ​នូវអ្វី​ដែល​ខ្ញុំ​មើល​មិនឃើញ​តាមធម្មតា​ដោយរបៀបណា ? តើ​ខ្ញុំ​ស្ដាប់​ឮ​អ្វី​ដែល​ជា​ធម្មតា​ខ្ញុំស្ដាប់​​មិន​ឮ​ដោយ​របៀប​ណា ? នៅពេល​​ប្អូន​អាន​គម្ពីរ​ដោយ​មាន​សំណួរ​ទាំងនោះ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​ប្អូន ហើយ​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​របស់​ប្អូន ។ ខ្ញុំ​ពុំអាច​ផ្ដល់​ទៅ​ឲ្យ​អ្នកទេ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​អ្នកជា​បុគ្គល ឯកជន និង​ដោយ​ផ្ទាល់អំពី​អ្វីដែលជាចម្លើយ​ចំពោះ​អ្នក ។

ខ្ញុំសូមចែកឧទាហរណ៍មួយ។ ភរិយា​ខ្ញុំ សូសាន តែងតែ​ជា​គ្រូបង្រៀន​សួរសុខទុក្ខ​ដ៏​ស្មោះត្រង់​អស្ចារ្យ ។ នៅពេល​មាន​ការ​សម្របសម្រួល​ដើម្បី​ផ្ដល់ការងារ​បម្រើ ប្រធាន ណិលសុន បាន​សុំ​ឲ្យមាន « ភាពកាន់តែ​បរិសុទ្ធ និងកាន់តែពិសិដ្ឋ » ១៥ នៅ​ក្នុង​របៀប​ផ្ដល់​ការងារ​បម្រើ សូសាន​បាន​ស្ដាប់ ហើយ​ចង់​ស្វែងយល់​ថា​វាជា​អ្វី ។ បន្ទាប់ពី​ការ​ពិចារណា និងការ​អធិស្ឋាន គាត់​បាន​ធ្វើការ​សរុប​ដ៏អស្ចារ្យ— ដើម្បី​សួរ​ទៅ​បងប្អូនស្រី​ដែល​គាត់​ផ្ដល់ការងារ​បម្រើ « តើ​ភាពកាន់តែ​បរិសុទ្ធ និងកាន់តែ​ពិសិដ្ឋ ​នៅក្នុង​ការងារ​បម្រើ​របស់​យើងមានន័យ​​យ៉ាងណាចំពោះ​អ្នក ? »

នោះ​គឺ​ជា​សំណួរ​ដែលសាមញ្ញបំផុត និង​ស្ដែងបំផុត ដែល​អ្នកអាច​សួរ ប៉ុន្តែ​ចម្លើយ​មកពី​បងប្អូនស្រី​ទាំងនោះគឺ​អស្ចារ្យនាស់ ។ បងប្អូនស្រីម្នាក់បាន​សុំ​ឲ្យទៅព្រះវិហារបរិសុទ្ធ​ជាមួយគ្នា ។ បងប្អូនស្រីម្នាក់ទៀត​បាន​សុំ​ឲ្យអាន​សុន្ទរកថា​សន្និសីទទូទៅ​មួយ ហើយនៅម៉ោង​បាយថ្ងៃត្រង់នឹង​ពិភាក្សា​ជាមួយគ្នា​នូវអ្វីដែល​ពួកគេ​បាន​រៀន ។ សូសាន​បាន​ងឿងឆ្ងល់​ បើនាង​បាន​ធ្វើអ្វីមួយខុសកាលពីមុន ។ នាងពុំបានធ្វើអ្វីខុសទេ ។ កាន់តែបរិសុទ្ធ កាន់តែ​ពិសិដ្ឋ— បាន​បើក​ភ្នែក​ទៅមើល​តាម​របៀប​ជាច្រើន​ដែលពួកគេ​ពុំ​ធ្លាប់​មើលឃើញ​កាលពី​មុន ។

សំណួរ

នៅក្នុង​រយៈពេល​ពីរបីនាទីដែលនៅសល់ តើអ្នក​នឹង​ចែកចាយអ្វី​ខ្លះ​​អំ​ពីអារម្មណ៍ការចែកចាយ និងទីបន្ទាល់​របស់អ្នក ?

អែលឌើរ ដេវីឌ អេ បែដណា

ខ្ញុំ​ស្រឡាញ់​អ្នក ។ ខ្ញុំ​ស្រឡាញ់​អ្នក និង​អ្វី​ដែល​យើង​ព្យាយាម​ប្រែក្លាយ ។ ខ្ញុំ​ស្រឡាញ់អ្វី​ដែល​អ្នកធ្វើ ។ យើងអាច​កែលម្អ​ទាំងអស់គ្នា ប៉ុន្តែ​ខ្ញុំ​និយាយ​ថា « អរគុណ » ។ ខ្ញុំ​សូម​និយាយ​ថា អរគុណ ជំនួស​ឲ្យ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ និង​កម្មាភិបាល​អប់រំ​នៃ​សាសនាចក្រ ។

ការរស់នៅ​លើ​ផែនដី ក្នុង​រដូវកាល​នេះ​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ គឺ​ជា​ពរជ័យ​មួយ​ជីវិត ។ ជាច្រើនឆ្នាំកន្លងទៅ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ប្រាប់​ខ្ញុំ​ដដែលៗ​ថា « ដាវីឌ នេះ​គឺជា​រដូវកាល​ដ៏​អស្ចារ្យ​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​នេះ » ។ ហើយ​លោក​ពិតជា​និយាយ​ត្រឹមត្រូវ ។

សូម​គិត​ពី​រឿង​ដែល​យើង​មាន​ពរជ័យ​ឲ្យ​មើល​ឃើញ ។ សូមពិចារណា​ថា ឆ្នាំ​នេះ​គឺជា​ខួប ២០០ ឆ្នាំ​នៃ​ការ​និមិត្ត​ដំបូង​នោះ ។ ព្រះវិហារបរិសុទ្ធ​ត្រូវ​បាន​ប្រកាស​នៅក្នុង ប៉ាពួ នូវ​ហ្គីណេ និង នៅក្នុង​ទីក្រុងភ្នំពេញ កម្ពុជា ។ យើង​មានអ្នក​ផ្សព្វផ្សាយសាសនា​នៅក្នុង​សហភាព​សូវៀត និង​ប្រទេស​កុម្មុយនីស៍ពី​មុន និង​ព្រះវិហារបរិសុទ្ធនៅ​ប្រទេស​អុយក្រែន ។ នេះ​គឺជា​រដូវកាល​ដ៏​អស្ចារ្យ​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​នេះ ។

​យើង​មាន​ការទទួល​ខុសត្រូវ​ដ៏ជាក់លាក់​មួយ​នៅ​សម័យ​នេះ ។ បើ​យើង​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ជំនាន់នេះ វាគឺ​ដោយសារ​យើង​មាន​រឿងជាច្រើនត្រូវ​ធ្វើ ហើយ​យើ​ងមាន​តួនាទីមួយ​នៅក្នុងការ​ជួយ​ដល់​ជំនាន់ទើបតែពេញវ័យ​ឲ្យ​ត្រៀមខ្លួនជាស្រេច ។ នេះ​គឺជា​រដូវកាល​ដ៏​អស្ចារ្យ​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​នេះ—មានការផ្ទុយ​ដ៏ខ្លាំងបំផុត និង​ឱកាស​ដ៏​ច្រើនបំផុត ។ ​នៅ​ថ្ងៃនេះ យើង​មាន​ឱកាស​នេះរួមគ្នា​​ដើម្បី​បម្រើ ថ្លែង​ទីបន្ទាល់ ផ្ដល់​ការងារ​បម្រើ និង​ជួយ​គ្នា ។

ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យព្រះវិញ្ញាណបរិសុទ្ធ​នឹង​បំពេញ​ចន្លោះ​រវាងពាក្យសម្ដី​ដែល​ខ្ញុំ​បាន​បង្ហាញ និង​អ្វី​ដែល​ខ្ញុំ​បាន​ចង់ប្រាប់ ។ ខ្ញុំ​ធ្វើ​ជា​សាក្សី​ថា ព្រះវរបិតា និង​ព្រះរាជបុត្រា​បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប ស្ម៊ីធ កាល​ពី ២០០ ឆ្នាំ​មុន ។ ខ្ញុំ​ធ្វើជា​សាក្សី​ថា ព្រះវរបិតា​គឺជា​ព្រះបិតា​របស់​យើង ហើយ​ទ្រង់​អ្នកនិពន្ធ​នៃ​ផែនការ​នៃ​សុភមង្គល ។ ខ្ញុំ​ដឹង ខ្ញុំ​ថ្លែងទីបន្ទាល់ ហើយ​ខ្ញុំ​ធ្វើជា​សាក្សី​ថា ព្រះ​យេស៊ូវ គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​សំណព្វតែ​មួយគត់​របស់ព្រះវរបិតាសួគ៌ ។ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សីថា ទ្រង់​មាន​ព្រះជន្ម​រស់ ។ ទ្រង់​បាន​រស់ឡើងវិញ ផ្នូរ​នោះ​នៅ​ទទេ​ស្អាត ។ « ទ្រង់​មិន​គង់​នៅ​ទីនេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះជន្ម​រស់ឡើង​វិញ​ហើយ » ។១៦

ខ្ញុំ​ធ្វើជា​សាក្សី​ថា តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ នោះ​សិទ្ធិ​អំណាច​បព្វជិតភាព និង​កូនសោ​បព្វជិតភាព​ត្រូវបាន​ស្ដារ​ឡើងវិញ​មក​លើ​ផែនដី​នេះ ហើយ​ថា​ការបង្ហាញ​ព្រះកាយ​របស់​ព្រះវរបិតា និង​ព្រះរាជបុត្រា​បាន​ផ្ដើម​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ។ ​ខ្ញុំ​ធ្វើជា​សាក្សី​ថា ការស្ដារ​ឡើងវិញ​នោះ​កំពុង​បន្ដ ។

ខ្ញុំ​ថ្លែង​សាក្សី​ ហើយ​ខ្ញុំ​បង្ហាញ​ក្ដី​ស្រឡាញ់​នេះ​ដល់​អ្នក នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

បោះពុម្ព