« ព្រះយេស៊ូវគ្រីស្ទបានដាក់ឈ្មោះសាសនាចក្ររបស់ទ្រង់ » ប្រិយមិត្ត ខែ តុលា ឆ្នាំ ២០២១ ។
សារលិខិតទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែ តុលា ឆ្នាំ ២០២១
ព្រះយេស៊ូវគ្រីស្ទបានដាក់ឈ្មោះសាសនាចក្ររបស់ទ្រង់
ព្រះអម្ចាស់បានប្រាប់យ៉ូសែប ស្ម៊ីធ ពីឈ្មោះដែលត្រូវដាក់ឲ្យសាសនាចក្រ ។ ទ្រង់បានមានបន្ទូលថាសាសនាចក្រនេះនឹងត្រូវហៅថា « សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ។
ពាក្យ ព្រះយេស៊ូវគ្រីស្ទ គឺជាផ្នែកដ៏សំខាន់បំផុតនៃឈ្មោះរបស់សាសនាចក្រនេះ ។ ដោយសារសាសនាចក្រនេះជាសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទនោះសាសនាចក្រនេះត្រូវបានដាក់ឈ្មោះតាមព្រះនាមទ្រង់ ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយ មានន័យថាសមាជិកនៃសាសនាចក្រសព្វថ្ងៃនេះ ។
ពួកព្យាការី និងពួកសាវកបានបង្រៀនថាការប្រើឈ្មោះត្រឹមត្រូវនៃសាសនាចក្រគឺមានសារៈសំខាន់ណាស់ ។ វាជួយឲ្យអ្នកដទៃដឹងថាយើងជឿលើព្រះយេស៊ូវគ្រីស្ទ ។
នៅពេលអ្នកផ្សេងទៀតសួរខ្ញុំពីអ្វីដែលខ្ញុំជឿ ខ្ញុំអាចនិយាយថា « ខ្ញុំជឿលើព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំនៅសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ។
© 2021 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Friend Message, October 2021. Cambodian. 17474 258