ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 120


កណ្ឌ​ទី ១២០

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ហ្វា​វែស្ទ រដ្ឋ​មិសសួរី ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ​១៨៣៨ ដោយ​ប្រាប់​ឲ្យ​បាន​ដឹង​ពី​របៀប​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ទាំង​ឡាយ ដែល​បាន​ទទួល​ជា​ដង្វាយ​១​ភាគ​១០ ដូចដែល​បាន​ប្រាប់​នៅ​ក្នុង​វិវរណៈ​ខាង​លើ​នេះ គឺ​កណ្ឌ​ទី ១១៩ (History of the Church, ៣:៤៤)។

ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នោះ​ថា ឥឡូវ​នេះ ពេល​វេលា​បាន​មក​ដល់​ហើយ ដែល​ត្រូវ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ដោយ​ក្រុម​ប្រឹក្សា​មួយ គឺ​មាន​គណៈប្រធាន​ទី​មួយ​នៃ​សាសនាចក្រ​របស់​យើង ព្រម​ទាំង​ប៊ីស្សព និង​ក្រុម​ប្រឹក្សា​របស់​គាត់ ហើយ​ដោយ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​របស់​យើង ហើយ​ដោយ​សំឡេង​យើង​ផ្ទាល់​ដល់​ពួក​គេ ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕

      • គឺ ដង្វាយ​១​ភាគ​ក្នុង​១០.