ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 73


កណ្ឌ​ទី ៧៣

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី និង ស៊ីឌនី រិកដុន នៅ​ភូមិ​ហៃរាំ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​១០ ខែ​មក​រា ឆ្នាំ​១៨៣២ (History of the Church, ១:២៤១–២៤២)។ ចាប់​តាំង​ពី​ដើមខែ​ធ្នូ​ដែល​កន្លង​ផុត​មក នោះ​ព្យាការី និង​ស៊ីឌនី រិកដុន​ត្រូវ​បាន​ជាប់​រវល់​ក្នុង​ការ​ផ្សាយ ហើយ​ដោយ​សារ​មាគ៌ា​នេះ ទើប​បាន​សម្រេច​នូវ​ការ​ស្ងប់​អារម្មណ៍​មិន​ស្និទ្ធ​ស្នាល ដែល​បាន​កើត​ឡើង​ទាស់​នឹង​សាសនាចក្រ (សូម​មើល​ចំណង​ជើង​កណ្ឌ​ទី ៧១)។

១–២, ពួក​អែលឌើរ​ត្រូវ​ផ្សាយ​ត​ទៅ​ទៀត; ៣–៦, យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ត្រូវ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប​ត​ទៅ​ទៀត​រហូត​ដល់​បកប្រែ​រួច។

ត្បិត​ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា គឺជា​ការ​ចាំ​បាច់​ដល់​យើង​ដែល​ពួក​គេ​ត្រូវ​បន្ត​ការ​ផ្សាយ​ដំណឹង​ល្អ និង​ក្នុង​ការ​ទូន្មាន​ដល់​សាសនាចក្រ​ទាំង​ឡាយ​នៅ​ក្នុង​ភូមិ​ភាគ​ជុំវិញ រហូត​ដល់​មាន​សន្និសីទ

ហើយ​ខណៈ​នោះ មើល​ចុះ គឺ​នឹង​បាន​ធ្វើ​ឲ្យ​ដឹង​ដល់​ពួក​គេ ដោយ​សារ​សំឡេង​នៃ​សន្និសីទ​អំពី​បេសកកម្ម​របស់​ពួក​គេ​រៀងៗ​ខ្លួន។

ឥឡូវ​នេះ ប្រាកដ​មែន យើង​ប្រាប់​ដល់​អ្នក យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង ស៊ីឌនី រិកដុន ជា​ពួក​អ្នក​បម្រើ​របស់​យើង​អើយ ព្រះ​អម្ចាស់​ទ្រង់មាន​ព្រះ​បន្ទូល​ថា គឺជា​ការ​ចាំ​បាច់​ត្រូវ​បកប្រែ​ម្ដង​ទៀត

ហើយ​ដរាបណា​ដែល​អាច​ធ្វើ​ទៅ​បាន ត្រូវ​ផ្សាយ​នៅ​ក្នុង​ភូមិ​ភាគ​ជុំវិញ រហូត​ដល់​មាន​សន្និសីទ ហើយ​បន្ទាប់​ពី​នោះ គឺជា​ការ​ចាំ​បាច់​ត្រូវ​បន្ត​កិច្ចការ​បកប្រែ​រហូត​ដល់​បកប្រែ​រួច។

ហើយ​ចូរ​ឲ្យ​ការណ៍​នេះ​ទៅ​ជា​គំរូ​ដល់​ពួក​អែលឌើរ រហូត​ដល់​បាន​តម្រិះ​ថែម​ទៀត ដូច​ដែល​បាន​សរសេរ​ទុក។

ឥឡូវ​នេះ យើង​មិន​ប្រទាន​ដល់​អ្នក​ទៀត​ទេ​នៅ​ពេល​នេះ។ ចូរ​ក្រវាត់​ចង្កេះ ហើយ​មាន​ចិត្ត​ម៉ឺងម៉ាត់​ចុះ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕