កណ្ឌទី ៩១
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី៩ ខែមីនា ឆ្នាំ១៨៣៣ (History of the Church, ១:៣៣១–៣៣២)។ នៅពេលនេះព្យាការីបានរវល់នឹងការបកប្រែព្រះគម្ពីរសញ្ញាចាស់។ ដោយបានមកដល់ផ្នែកនៃការសរសេរពីបុរាណ ដែលហៅថា អ័ប៉ូគ្រីផា នោះលោកបានទូលសូមដល់ព្រះអម្ចាស់ ហើយបានទទួលការបង្គាប់នេះ។
១–៣, អ័ប៉ូគ្រីផា ភាគច្រើនបានបកប្រែត្រឹមត្រូវ ប៉ុន្តែមានពាក្យបញ្ចូលជាច្រើន ដោយដៃមនុស្សដែលមិនពិត; ៤–៦, អ័ប៉ូគ្រីផាមានផលប្រយោជន៍ដល់អស់អ្នកដែលបានបំភ្លឺដោយព្រះវិញ្ញាណ។
១ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដល់អ្នកអំពីអ័ប៉ូគ្រីផាដូច្នេះថា — មានរឿងដែលពិតជាច្រើននៅក្នុងអ័ប៉ូគ្រីផា ហើយភាគច្រើនបានបកប្រែត្រឹមត្រូវ
២មានរឿងជាច្រើនដែលមិនពិតនៅក្នុងនោះដែរ ដែលជាពាក្យបញ្ចូលដោយដៃមនុស្ស។
៣យើងប្រាប់អ្នកជាប្រាកដថា វាមិនចាំបាច់ត្រូវការបកប្រែអ័ប៉ូគ្រីផាទេ។
៤ហេតុដូច្នេះហើយ អស់អ្នកណាដែលអានអ័ប៉ូគ្រីផា ចូរឲ្យអ្នកនោះបានយល់ចុះ ត្បិតព្រះវិញ្ញាណសម្ដែងប្រាប់ពីសេចក្ដីពិត។
៥ហើយអស់អ្នកណាដែលបានបំភ្លឺដោយព្រះវិញ្ញាណ នោះនឹងបានផលប្រយោជន៍ពីអ័ប៉ូគ្រីផាដែរ
៦ហើយអស់អ្នកណាដែលមិនទទួលការបំភ្លឺពីព្រះវិញ្ញាណទេ នោះមិនអាចបានផលប្រយោជន៍ឡើយ។ ហេតុដូច្នេះហើយ វាមិនចាំបាច់ត្រូវការបកប្រែអ័ប៉ូគ្រីផាទេ។ អាម៉ែន៕