« តើយើងត្រូវតែល្អឥតខ្ចោះក្នុងពេលនេះឬ ? » ដើម្បីកម្លាំងនៃយុវជន ខែ កុម្ភៈ ឆ្នាំ ២០២៣ ។
សារលិខិត ដើម្បីកម្លាំងនៃយុវវ័យ ប្រចាំខែ កុម្ភៈ ឆ្នាំ ២០២៣
តើយើងត្រូវតែល្អឥតខ្ចោះក្នុងពេលនេះឬ ?
ដកស្រង់ចេញពី សុន្ទរកថានៅក្នុងសន្និសីទទូទៅខែ តុលា ឆ្នាំ ២០១៧ ។
ព្រះគម្ពីរត្រូវបានសរសេរទុកដើម្បី ប្រទានពរ និង លើកទឹកចិត្តយើង ហើយវាពិតជាដូច្នោះមែន ។ ប៉ុន្តែតើក្មួយៗបានកត់សម្គាល់ទេថា ម្ដងម្កាលវគ្គបទគម្ពីរមួយនឹងលេចមករំឭកយើងថាយើងកំពុងធ្លាក់ចុះឬទេ ? ឧទាហរណ៍ ៖ « ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ដូចព្រះវរបិតានៃអ្នក…ដែលគង់នៅស្ថានសួគ៌ទ្រង់គ្រប់លក្ខណ៍ដែរ » ( ម៉ាថាយ ៥:៤៨ ) ។ ជាមួយនឹងបទបញ្ញត្តិចុងក្រោយនោះ យើងនឹងចូលគេង ហើយយកភួយ គ្របក្បាលរបស់យើងតែម្ដង ។ គោលដៅសេឡេស្ទាលនោះ ហាក់ដូចជាហួសពីការឈោងចាប់របស់យើង ។ ប៉ុន្តែពិតណាស់ ព្រះអម្ចាស់នឹងពុំប្រទានបទបញ្ញត្តិមួយដល់យើងឡើយ បើទ្រង់ដឹងថាយើងពុំអាចរក្សាវាបាននោះ ។
មរ៉ូណៃ បានអង្វរថា « ចូរមករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ » ។ « ស្រឡាញ់ព្រះឲ្យអស់ពីសមត្ថភាព អស់ពីគំនិត និងអស់ពីកម្លាំងរបស់អ្នកនោះ… ព្រះគុណរបស់ទ្រង់ល្មមដល់អ្នកហើយ ដោយសារព្រះគុណនៃព្រះ នោះអ្នករាល់គ្នាអាចបានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ » ( មរ៉ូណៃ ១០:៣២ សេចក្ដីបញ្ជាក់បន្ថែម ) ។ ក្ដីសង្ឃឹមតែមួយគត់របស់យើងសម្រាប់ភាពល្អឥតខ្ចោះពិត គឺក្នុងការទទួលវាជា អំណោយទាន មួយមកពីស្ថានសួគ៌—យើងពុំអាច « រក » វាបានឡើយ ។
លើកលែងតែព្រះយេស៊ូវប៉ុណ្ណោះដែលគ្មានគុណវិបត្ត នៅក្នុងដំណើរជីវិតនៅលើផែនដីនេះ ដែលយើងកំពុងស្វែងរក ដូច្នេះខណៈពេលដែលនៅក្នុងជីវិតរមែងស្លាប់ ចូរយើងព្យាយាម កែលម្អឲ្យបានខ្ជាប់ខ្ជួន ហើយជៀសវាងការរំពឹងទុកហួសប្រមាណពីខ្លួនឯង និងអ្នកដទៃ ។
បើយើងស៊ូទ្រាំ ការចម្រាញ់យើងនឹងត្រូវបានបញ្ចប់ ហើយជោគជ័យនៅក្នុងភាពអស់កល្បជានិច្ច—ដែលនៅក្នុងព្រះគម្ពីរសញ្ញាថ្មីមានន័យថា ល្អឥតខ្ចោះ ។
© ឆ្នាំ ២០២៣ ដោយ Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly For the Strength of Youth Message, February 2023 Language. 18910 258