ទំព័ររបស់យើង
ខ្ញុំចូលចិត្តអានទំព័ររបស់កុមារអំពី ជីវិតរបស់ពួកព្យាការី និងព្រះយេស៊ូវគ្រីស្ទ ។ វាពង្រឹងទីបន្ទាល់របស់ខ្ញុំ នៅពេលខ្ញុំអានទីបន្ទាល់របស់មនុស្សដទៃទៀត ។ លីអាហូណាជួយខ្ញុំឲ្យរើសផ្លូវត្រូវ ហើយរក្សាបទដ្ឋានរបស់សាសនាចក្រ ។ វាក៏ជួយខ្ញុំផងដែរឲ្យមានអារម្មណ៍កាន់តែជិតស្និទ្ធិនឹងព្រះវរបិតាសួគ៌ ។
ខាមីឡា ខេ អាយុ 11 ឆ្នាំ ម៉ាឡេស៊ីខាងលិច
អៃលីន ស៊ី អាយុ 8 ឆ្នាំ ប្រទេស ក្វាតែម៉ាឡា
នៅថ្ងៃមួយនោះ ថ្នាក់បឋមសិក្សារបស់យើងបានទៅទស្សនាព្រះវិហារបរិសុទ្ធ សៅ ប៉ូឡូ ប្រេស៊ីល ។ សួនច្បារទាំងនោះពិតជាស្រស់ស្អាតជាងកន្លែងណាៗផ្សេងទៀត ដែលខ្ញុំធ្លាប់ឃើញ ។ ពួកយើងបានរៀនថា តាមរយៈសេចក្តីសញ្ញាដែលយើងធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ នោះយើងអាចរស់នៅជាមួយក្រុមគ្រួសាររបស់យើងអស់កល្បអស់កាលជានិច្ច ។ ប្រធានព្រះវិហារបរិសុទ្ធ បាននិយាយមកកាន់យើងនៅក្នុងបន្ទប់រង់ចាំ ជាកន្លែងដែលយើងបានឃើញរូបគំនូរដ៏ស្រស់ស្អាតទាំងឡាយ ។ ខ្ញុំមានអារម្មណ៍កក់ក្តៅ និង រីករាយ ហើយម្តាយរបស់ខ្ញុំបានប្រាប់ខ្ញុំថា នេះគឺមកពីព្រះវិញ្ញាណបរិសុទ្ធដែលថ្លែងទីន្ទាល់ដល់ខ្ញុំថា អ្វីដែលខ្ញុំកំពុងរៀនគឺពិត ។ ខ្ញុំទទួលទីបន្ទាល់មួយថា ព្រះវិហារបរិសុទ្ធ គឺជាដំណាក់នៃព្រះអម្ចាស់ ។
រ៉េណាតូ ប៊ី អាយុ 8 ឆ្នាំ ប្រទេស ប្រេស៊ីល
រ៉េណាតូ និង គ្រួសារនៅពេលបុណ្យជ្រមុជទឹករបស់គាត់
ម៉ៅរីស្យ៉ូ អេជ អាយុ 7 ឆ្នាំ មកពីប្រទេស ម៉ិចស៊ិកូ មានក្ដីប្រាថ្នាមួយដើម្បីទទួលបុណ្យជ្រមុជទឹក ហើយមានការគោរពប្រតិបត្តិ ដើម្បីនៅថ្ងៃមួយគាត់អាចចូលព្រះវិហារបរិសុទ្ធបាន ។ គាត់បានព្យាយាមធ្វើជាគំរូល្អដល់ប្អូនប្រុសរបស់ខ្លួន ដានីយ៉ែល ។
ដានីយ៉ែល អាយុ 3 ឆ្នាំ មកពី ហុងកុង គឺជាកូនពៅក្នុងគ្រួសាររបស់គាត់ ។ គាត់ចិត្តល្អ ហើយតែងញញឹម ហើយគាត់ចូលចិត្តបម្រើដល់អ្នកដទៃ ។ គាត់តែងស្ម័គ្រចិត្តអធិស្ឋានទាំងនៅព្រះវិហារ និងនៅផ្ទះ ហើយគាត់ចូលចិត្តឈរជាមួយនឹងឪពុករបស់គាត់ស្វាគមន៍ដល់សមាជិកវួដពីមុនការប្រជុំសាក្រាម៉ង់ ។ គាត់ក៏ចូលចិត្តប្រមូលសៀវភៅទំនុកតម្កើងព្រះ ហើយសម្អាតសាលប្រជុំក្រោយម៉ោងព្រះវិហារ ។ មានថ្ងៃមួយគាត់បានធ្វើគំរូល្អមួយដល់ម្ដាយគាត់ នៅពេលគាត់បានអញ្ជើញក្មេងប្រុសតូចម្នាក់ដែលគាត់បានជួបតាមផ្លូវទៅព្រះវិហារ ឲ្យមកព្រះវិហារជាមួយនឹងគាត់ ។
កុមារនៅក្នុងសាខា ខាឃ៉ៃយីន បារាំង ចូលចិត្តបង្ហាញការប្រជុំសាក្រាម៉ង់ថ្នាក់បឋមសិក្សារបស់ពួកគេ ។ ពួកគេរីករាយអានផ្នែករបស់ពួកគេ ហើយពួកគេច្រៀងបានយ៉ាងពិរោះ ។ ពួកគេស្រឡាញ់ថ្នាក់កុមារ ។ ចម្រៀងមួយដែលពួកគេចូលចិត្តគឺបទ « ខ្ញុំជាកូនរបស់ព្រះ » ( ទំនុកតម្កើងព្រះ ទំព័រ 58 ) ។
ធីម៉ា ប៊ី អាយុ 6 ឆ្នាំ ប្រទេស អ៊ុយក្រែន