កុមារ
ចែកចាយទីបន្ទាល់របស់អ្នក
អ្នកអាចចែកចាយអំណោយទាននៃដំណឹងល្អ នៅបុណ្យគ្រីស្ទម៉ាសនេះ ដោយការឲ្យព្រះគម្ពីរមរមនមួយក្បាល ដោយមានសរសេរនូវទីបន្ទាល់របស់អ្នកទៅដល់មិត្ត ឬ អ្នកជិតខាងម្នាក់ ។ សូមធ្វើតាមដំណាក់ការទាំងនេះ ដើម្បីរៀបចំវាឲ្យរួចរាល់ ៖
-
សូមគូសចតុកោណកែងមួយដែលមានទំហំប្រមាណជា (11½ x 16½ ស.ម.) នៅលើក្រដាសមួយសន្លឹក ហើយឲ្យមនុស្សពេញវ័យម្នាក់ជួយអ្នកដើម្បីកាត់វាចេញ ។
-
ដាក់រូបភាពរបស់អ្នក—អាចជារូបគំនូរ ឬ រូបថត—នៅផ្នែកខាងលើទំព័រនោះ ។
-
សូមសរសេរទីបន្ទាល់របស់អ្នកនៅខាងក្រោមរូបភាពរបស់អ្នក ។
-
សុំឲ្យមនុស្សពេញវ័យម្នាក់ជួយអ្នកបិទក្រដាសនោះ នៅក្នុងគម្របព្រះគម្ពីរមរមន ។
ព្រះគម្ពីរមរមនបានជួយខ្ញុំឲ្យមានចិត្តស្ងប់ ហើយរីករាយ ។ ព្រះគម្ពីរនេះអាចជួយអ្នកមានអារម្មណ៍រីករាយផងដែរ ! ដោយសេចក្ដីស្រឡាញ់ ពីខ្ញុំ ម៉ាថាយ