នៅតាមផ្លូវ
កន្លែងនេះហើយ !
សូមមកតាមយើងដើម្បីស្វែងរកទីតាំងសំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រនៃសាសនាចក្រ !
អេលីស និងខាល អេជ អាយុ 9 និង 6 ឆ្នាំ កំពុងដើរនៅលើផ្លូវដែលពោរពេញដោយព្រិលនៃ សំណាកតុបតែឲ្យដូចជាភូមិអ្នកត្រួសត្រាយមួយដែលបានសាងសង់ឡើងវិញ ក្នុងទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ។ វាមើលទៅហាក់ដូចជាពួកគេបានវិលត្រឡប់ទៅរកពេលវេលានៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ 1800 ។ ពេលនោះគឺជាពេលដែលពួកអ្នកត្រួសត្រាយកំពុងតាំងលំនៅក្នុងជ្រលងភ្នំ សលត៍ លេក ។ សូមចូលរួមនឹងអេលីស និងខាល នៅពេលពួកគេរុករកនៅក្នុងសួនមួយឈ្មោះ « This Is the Place Heritage Park » ដើម្បីស្វែងយល់ថាតើការធ្វើជាកុមារត្រួសត្រាយម្នាក់មានសភាពបែបណា ។
ជាងកាត់សក់នៅក្នុងក្រុងបានបញ្ជូនសក់ដែលបានមកពីការកាត់សក់ និងកោរសក់ទៅឲ្យពួកអ្នកធ្វើប្រដាប់ប្រដារក្មេងលេង ដើម្បីប្រើវាធ្វើសក់សម្រាប់តុក្កតា ។
គ្រួសារមួយមានគ្នា 12 នាក់ បានរស់នៅក្នុងផ្ទះត្រួសត្រាយដ៏តូចនេះ ។ កុមារទាំងឡាយត្រូវចេញទៅខាងក្រៅ ហើយឡើងតាមកាំជណ្ដើរ ទៅកន្លែងដេកនៅជាន់ដំបូល ។
បន្ទាប់ពីការងារប្រចាំថ្ងៃរបស់ពួកគេ កុមារត្រួសត្រាយលេងជាមួយនឹងប្រដាប់លេងរបស់ពួកគេ ។ របស់លេងដែលខាលចូលចិត្តនោះគឺសត្វខ្លាឃ្មុំធ្វើពីក្រណាត់មួយដែលមានខ្សែទាញពីរ ។ វាបានជួយដល់កុមារត្រួសត្រាយរៀនពីរបៀបយកទឹកដោះពីសត្វគោ !
ពួកត្រួសត្រាយក្រុមដំបូងបានបញ្ចប់ដំណើររបស់ខ្លួនទៅទិសខាលិចក្នុងឆ្នាំ 1847 ។ នៅពេល ព្រិកហាំ យ៉ង់ បានឃើញជ្រលងភ្នំ សលត៍ លេកជាលើកដំបូង លោកបានមានប្រសាសន៍ថា « នេះជាទីកន្លែងដ៏ត្រឹមត្រូវ » ។ រូបសំណាកនេះ បានគូសប្លង់ដោយចៅប្រុសរបស់ ព្រិកហាំ យ៉ង់ ដើម្បីផ្ដល់កិត្តិយសដល់ពួកត្រួសត្រាយដ៏អង់អាចទាំងនោះ ។
ឆ្ងាញ់មែន ! កុមារត្រួសត្រាយចូលចិត្តស្ករគ្រាប់ផងដែរ !
កុមារត្រួសត្រាយផ្លូវជារឿយៗបានទៅសាលារៀននៅអគារដែលមានបន្ទប់តែមួយ ។ កុមារគ្រប់វ័យបានជួបជុំគ្នានៅក្នុងបន្ទប់តែមួយ—ថ្វីបើពួកគេរៀនរឿងផ្សេងៗពីគ្នាក្ដី ។
ថតរូបដោយ ខូឌី ប៊េល, លើកលែងដូចបានកត់សំគាល់, រូបថតនៃសំណាកកន្លែងនេះហើយដោយ រ៉នដា ធី វិល្លាមស៍ © IRI