២០១៥
ការរំឭក​ឲ្យ​អធិស្ឋាន
កញ្ញា 2015


កុមារ

ការរំឭក​ឲ្យ​អធិស្ឋាន

ប្រធាន អាវរិង បង្រៀន​ថា វា​ជា​កិច្ចការ​សំខាន់​ដើម្បី​អធិស្ឋាន​ជាមួយ​គ្រួសារ​របស់​អ្នក ។ អ្នក​អាច​ធ្វើ​គំរូ​ល្អ​ដល់​គ្រួសារ​អ្នកដោយ​អធិស្ឋាន​ជា​រៀងរាល់​ថ្ងៃ ។ អ្នក​ក៏​អាច​រំឭក​គ្រួសារ​អ្នក​ឲ្យ​អធិស្ឋាន​ជាមួយ​គ្នា​ជា​រៀងរាល់​ថ្ងៃ​ផងដែរ ។ សូម​ចងចាំ​ពី​ពាក្យ​ដកស្រង់​ពី​សុន្ទរកថា​មួយ​ផ្សេង​ទៀត​របស់​ប្រធាន អាវរិង ៖ « ព្រះវរបិតាសួគ៌​ស្តាប់​ការអធិស្ឋាន​របស់​អ្នក ។ ទ្រង់​ស្រឡាញ់​អ្នក ។ ទ្រង់​ស្គាល់​ឈ្មោះ​របស់​អ្នក » ( « វិរណៈ​ដែល​មាន​ជា​បន្តបន្ទាប់ » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៣ ) ។ សូមសរសេរពាក្យ​ដក​ស្រង់​នេះ​នៅលើ​កាត​មួយ ឬ កូន ក្រដាស​មួយ​សន្លឹក​ហើយ ដាក់​វា​នៅ​កន្លែង​ណា​មួយ​ដែល​គ្រួសារ​ទាំងមូល​អាច​ឃើញ​វា ។ តាម​របៀប​នេះ​អ្នក​អាច​ចងចាំ​ជានិច្ច​ថា ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ស្តាប់​អ្នក !