យុវវ័យ
ធ្វើការអធិស្ឋាន
ប្រធាន អាវរិង បង្រៀនថា គ្រួសាររបស់អ្នកអាចត្រូវបានប្រទានពរដោយសារទំនាក់ទំនងដ៏រឹងមាំរបស់អ្នកជាមួយព្រះវរបិតាសួគ៌ ។ អ្នកអាចធ្វើឲ្យទំនាក់ទំនងរបស់អ្នកជាមួយទ្រង់កាន់តែប្រសើរឡើង តាមរយៈការបង្កើនការអធិស្ឋានរបស់អ្នក ។ នេះគឺជាគំនិតមួយចំនួនដើម្បីធ្វើការណ៍នោះ ៖
ពីមុនអ្នកចាប់ផ្តើមការអធិស្ឋានរបស់អ្នក សូមទុកពេលបន្តិចដើម្បីគិតអំពីអ្វីដែលអ្នកចង់និយាយ ។ សូមគិតពីសំណួរដែលអ្នកអាចមាន ឬ អ្វីដែលបានរំខានអ្នក — អ្នកអាចសរសេរវាទុកដើម្បីកុំឲ្យភ្លេច ។ សូមប្រើពេលនេះផងដែរដើម្បីជម្រះចិត្តរបស់អ្នកចេញពីភាពស្មុគស្មាញនៃថ្ងៃនោះ ដូច្នេះអ្នកអាចផ្តោតលើការបំផុសដ៏ទន់ភ្លន់នៃព្រះវិញ្ញាណបរិសុទ្ធ ។ បើសិនអ្នកពុំបានផ្ចង់គំនិតពេលអ្នកអធិស្ឋានទេនោះ សូមព្យាយាមគិតអំពីការស្តាប់របស់ព្រះវរបិតាសួគ៌ ។ និយាយដោយភាពជាក់លាក់ ។ សូមទុកពេលពីរបីនាទីផងដែរក្រោយពេលអធិស្ឋានដើម្បីស្តាប់ការបំផុសគំនិតនៃព្រះវិញ្ញាណ ។ អ្នកអាចចង់កត់ត្រាចំណាប់អារម្មណ៍របស់អ្នកទុកនៅក្នុងសៀវភៅទិន្នានុប្បវត្តិរបស់អ្នក ។
សូមចងចាំថា ការអធិស្ឋានគឺជាទម្រង់នៃកិច្ចការមួយ ដូច្នេះកុំបារម្ភថាបើសិនវាត្រូវការការហាត់សម ឬ ហាក់ដូចជាពិបាកនោះឡើយ ! កិច្ចខិតខំរបស់អ្នកនៅក្នុងការអធិស្ឋានអាចជួយអ្នកបង្កើតទំនាក់ទំនងជាមួយព្រះដែលនឹងប្រទានពរជ័យដល់ជំនាន់ជាច្រើន ។