យុវវ័យ
គ្រឹះនៃទីបន្ទាល់របស់ខ្ញុំ
អ្នកនិពន្ធរស់នៅរដ្ឋ អៃដាហូ ស.រ.អា
កាលខ្ញុំអាយុ ១៦ ឆ្នាំ មានមិត្តខ្ញុំម្នាក់បានមកផ្ទះយើងជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនា ។ ក្នុងរយៈពេលមួយខែក្នុងការរៀនការពិភាក្សាទីមួយ សំណួរទាំងអស់របស់ខ្ញុំត្រូវបានឆ្លើយតបយ៉ាងច្បាស់ ។ ខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់អំពីសេចក្ដីពិតពេញលេញនៃសារដំណឹងអំពីដំណើររស់ឡើងវិញ ។ វាមិនដូចជាអ្វីៗដែលខ្ញុំធ្លាប់មានអារម្មណ៍សោះ ហើយខ្ញុំបានដឹងថា អ្វីៗទាំងអស់នោះគឺជាការពិត ។
ទោះជាយ៉ាងណា ខ្ញុំបានជួបបទពិសោធន៍នៃការបដិសេធ និងការជំទាស់ជាងពេលមុនៗទាំងអស់ ។ ខ្ញុំមានអារម្មណ៍ឯកោ ហត់នឿយ ហើយច្របូកច្របល់ ។ បើសិនជាខ្ញុំកំពុងធ្វើរឿងត្រឹមត្រូវ ចុះហេតុអ្វីខ្ញុំជួបរឿងអាក្រក់ៗច្រើនម៉្លេះ ។ ខ្ញុំមិនយល់ថា ការសាកល្បងរបស់ខ្ញុំគឺសម្រាប់ជាការល្អដល់ខ្ញុំយ៉ាងណាទៅ ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនខ្ញុំឲ្យតមអាហារ ហើយអធិស្ឋាន សូម្បីតែថ្ងៃដែលខ្ញុំរៀននៅសាលាក្តី ។ នៅពេលដែលរឿងទាំងនោះកាន់តែមិនអាចទ្រាំទ្របាន ខ្ញុំបានអធិស្ឋានដោយអស់ពីចិត្ត ហើយបានទទួលអារម្មណ៍នៃការលួងលោមពីព្រះវិញ្ញាណភ្លាមៗ ។
សប្ដាហ៍ដែលខ្ញុំត្រូវទទួលបុណ្យជ្រមុជទឹកគឺពោរពេញដោយការសាកល្បង ។ ចៅហ្វាយរបស់ខ្ញុំបានគំរាមថានឹងបញ្ឈប់ការងារខ្ញុំ បើខ្ញុំមិនបោះបង់បុណ្យជ្រមុជទឹករបស់ខ្ញុំដើម្បីធ្វើការជំនួសម្នាក់ទៀតទេ ខ្ញុំបានចូលមន្ទីរពេទ្យដោយសារជំងឺតម្រងនោម ហើយឪពុកម្ដាយខ្ញុំបានស្នើឲ្យខ្ញុំចាកចេញពីផ្ទះ ។ ដោយមានរឿងជាច្រើនដែលខ្ញុំមិនអាចគ្រប់គ្រងបាន នោះរឿងតែមួយគត់ដែលខ្ញុំអាចធ្វើបាន គឺបែរទៅរកព្រះអម្ចាស់ ។
គ្រប់ទាំងការសាកល្បទាំងនោះពិតជាបានក្លាយជាប្រយោជន៍ដល់ខ្ញុំមែន ។ វាបានជួយខ្ញុំឲ្យរៀនអំពីគោលលទ្ធិនៃដំណឹងល្អ ដែលផ្ដល់ដល់ខ្ញុំនូវគ្រឹះសម្រាប់ទីបន្ទាល់របស់ខ្ញុំ ។