សារលិខិតបង្រៀនសួរសុខទុក្ខខែ មិនា ឆ្នាំ ២០១៦
បានបង្កើតតាមរូបកាយរបស់ព្រះ
សូមសិក្សាឯកសារនេះប្រកបដោយការអធិស្ឋាន ហើយព្យាយាមស្វែងរកនូវអ្វីដែលត្រូវចែកចាយ ។ តើការយល់ដឹងអំពី « ក្រុមគ្រួសា៖ ការប្រកាសដល់ពិភពលោក » បង្កើនសេចក្តីជំនឿរបស់អ្នកទៅលើព្រះ ហើយប្រទានពរដល់អ្នកទាំងឡាយដែលអ្នកថែទាំ តាមរយៈការបង្រៀនសួរសុខទុក្ខយ៉ាងដូចម្តេច ? សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រreliefsociety.lds.org។
សេចក្ដីជំនឿ ក្រុមគ្រួសារ ការសង្គ្រោះ
« ទ្រង់ង់មានបន្ទូលថា ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើងឲ្យមានភាពដូចយើង ។ …
« ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី ( លោកុប្បត្តិ ១:២៦–២៧)។
ព្រះជាព្រះបិតារបស់យើង ហើយទ្រង់បង្កើតយើងឡើងតាមរូបអង្គទ្រង់ ។ ចេញពីសេចក្តីពិតទាំងនេះ ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា ៖ « ព្រះជាព្រះវរបិតាយើងមានព្រះកាណ៌ដើម្បីស្តាប់ការអធិស្ឋានរបស់យើង ។ ទ្រង់មានព្រះនេត្រដែលទតមើលសកម្មភាពនានារបស់យើង ។ ទ្រង់មានព្រះឱស្ឋដែលមានព្រះបន្ទូលមកកាន់យើង ។ ទ្រង់មានព្រះទ័យដែលអាណិតអាសូរ និង ស្រឡាញ់ ។ ទ្រង់គឺមានព្រះកាយពិត ។ ទ្រង់មានព្រះជន្មរស់នៅ ។ យើងជាកូនចៅរបស់ព្រះ ដែលបានបង្កើតឡើងតាមរូបកាយទ្រង់ ។ យើងមានរូបដូចអង្គទ្រង់ ហើយទ្រង់ដូចរូបយើង »។១
« ពួកបរិសុទ្ធថ្ងៃចុងក្រោយ មើលឃើញថា មនុស្សទាំងអស់គឺជាកូនចៅរបស់ព្រះក្នុងភាពពេញលេញ និងគ្រប់គ្រាន់ ពួកគេចាត់ទុកមនុស្សគ្រប់រូប មានដើមកំណើតដ៏ទេវភាពពីធម្មជាតិ និងមានសក្តានុពល »២ មនុស្សម្នាក់ៗគឺជា « បុត្រាបុត្រីខាងវិញ្ញាណជាទីស្រឡាញ់នៃព្រះវរបិតាសួគ៌ »។៣
«[ ព្យាការីយ៉ូសែប ស្មីធ ក៏បានរៀនផងដែរថា ព្រះមានព្រះទ័យ ចង់ឲ្យកូនចៅរបស់ទ្រង់ទទួលនូវការលើកតម្កើងដូចដែលលោកបានទទួលផងដែរ»។ ៤ ទ្រង់មានបន្ទូលថា « ដ្បិតមើលចុះ នេះហើយជាកិច្ចការរបស់យើង និង សិរីល្អរបស់យើង---គឺដើម្បីនាំឲ្យមានអមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ ១:៣៩ ) ។
បទគម្ពីរបន្ថែម
លោកុប្បត្តិ ១: ២៦–២៧ ; កូរិនថូស ទី១ ៣ :១៧ ; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១
ដកស្រង់ចេញពីព្រះគម្ពីរ
បងប្រុសរបស់យ៉ារេឌ នៅក្នុងព្រះគម្ពីរមរមនបានព្យាយាមរកវិធីដើម្បីបំភ្លឺក្នុងទូកធំទាំងប្រាំបីដែលត្រូវបានសង់ឡើង ដើម្បីនាំសាសន៍យ៉ារេឌ ឆ្លងទឹកទៅកាន់ដែនដីសន្យា។ លោកបាន « រំលាយថ្មមួយទៅជាគ្រួស ១៦ ដុំតូចៗ» ហើយលោកបានអធិស្ឋានសូមថា ព្រះនឹង « ពាល់គ្រួសទាំងនេះ» ដោយព្រះអង្គុលីរបស់ទ្រង់ «រៀបចំឲ្យវាអាចបានភ្លឺចែងចាំងក្នុងទីងងឹត»។ មើលចុះ « ព្រះអម្ចាស់ទ្រង់លូកព្រះហស្តរបស់ទ្រង់មក ហើយបានពាល់គ្រួសទាំងនេះម្តងមួយៗ»។ ហើយវំាងននត្រូវបានបើកចេញពីភ្នែករបស់បងប្រុសរបស់យ៉ារេឌ ហើយលោក «បានឃើញព្រះអង្គុលីនៃព្រះអម្ចាស់ ហើយគឺដូចជាម្រាមដៃរបស់មនុស្ស។ …
« ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលទៅលោកថា ៖ តើអ្នកជឿពាក្យដែលយើងនឹងប្រាប់ឬទេ?
« ហើយលោកបានទូលឆ្លើយថា៖ ព្រះពរ ព្រះអម្ចាស់ »។
ហើយ «មើលចុះ ព្រះអម្ចាស់ទ្រង់បានបង្ហាញរូបអង្គទ្រង់ដល់ [បងប្រុសរបស់យ៉ារេឌ]» ហើយមានព្រះបន្ទូលថា « តើអ្នកឃើញទេថា អ្នកត្រូវបានបង្កើតឡើង តាមរូបរបស់យើងផ្ទាល់? មែនហើយ មនុស្សទាំងអស់ត្រូវបានបង្កើតឡើង កាលពីដំបូងតាមរូបយើងផ្ទាល់ »។ (សូមមើល អេធើរ ៣ :១-១៧។)
© 2016 ដោយ Intellectual Reserve, Inc. រក្សាសិទ្ធិគ្រប់យ៉ាង ។ បោះពុម្ពនៅ ស.រ.អា. ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១៥ ។ អនុមតិឲ្យបកប្រែ ៖ ៦/១៥ ។ ការបកប្រែនៃ Visiting Teaching Message March 2016 Cambodian 12863 258
សូមពិចារណាអំពីសំណួរនេះ
តើការដឹងថា មនុស្សម្នាក់ៗត្រូវបានបង្កើតឡើងតាមរូបអង្គព្រះទ្រង់ អាចជួយយើងក្នុងទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃយ៉ាងដូចម្តេច?