ព័ត៌មានសាសនាចក្រ
រដូវកាលទី ៤ នៃវីដេអូអំពី ព្រះគម្ពីរមរមន នឹងមកដល់នៅក្នុងឆ្នាំនេះ
វីដេអូអំពីព្រះគម្ពីរមរមន រដូវកាលទី ៤ ពិពណ៌នាអំពីគ្រាដ៏សំខាន់របស់ព្រះគម្ពីរមរមន ៖ ការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទនៅលើទ្វីបអាមេរិក ។
ស៊ីស្ទើរ មីឈែល ឌី ក្រេហ្គ ជាទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានយុវនារីទូទៅបានមានប្រសាសន៍ថា « ខ្ញុំគិតថា អ្នកដែលស្រឡាញ់ព្រះគម្ពីរសញ្ញាថ្មីនឹងមានអារម្មណ៍ស្គាល់ [ រដូវកាលទី ៤ ] » ដោយការសង្កេតឃើញថាព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់ព្យាការីទាំងឡាយនៅក្នុងពិភពលោកទាំងចាស់ និងថ្មី ។
តារាសម្ដែង បុគ្គលិក និងសមាជិកក្រុមសមាជិកជាង ១,០០០ នាក់បានធ្វើការដើម្បីនាំមកនូវការសម្ដែងដ៏រស់រវើកនៃការព្យាករណ៍ និងទីបន្ទាល់អំពីព្រះរាជបុត្រានៃព្រះដែលមានព្រះជន្មរស់ឡើងវិញបានយាងចុះពីស្ថានសួគ៌មកជួប និងបម្រើប្រជាជននៃពិភពលោកថ្មី ។
វីដែអូភាគ អំពីព្រះគម្ពីរមរមន មាននៅលើកម្មវិធីព្រះគម្ពីរមរមនរបស់សាសនាចក្រ ។ វាបានបកប្រែជា ១៥ ភាសា ៖ ភាសាចិនកាតាំង ភាសាស៊ីប៊ូអាណូ ភាសាអង់គ្លេស ភាសាបារាំង ភាសាអាល្លីម៉ង់ ភាសាអ៊ីតាលី ភាសាជប៉ុន ភាសាកូរ៉េ ចិនកុកងឺ ភាសាព័រទុយហ្គាយ ភាសារុស្សី ភាសាសាម័រ ភាសាអេស្ប៉ាញ ភាសាតាហ្គាឡុក និង ភាសាតុងហ្គា ។ វេទិកាមើលផ្សេងទៀតរួមមាន គេហទំព័ររបស់សាសនាចក្រ បណ្ណាល័យដំណឹងល្អ និងប៉ុស្តិ៍វីដេអូអំពីព្រះគម្ពីរមរមននៅលើ YouTube ( អ្នកអាចជាវនៅទីនោះដើម្បីទទួលបានការជូនដំណឹង នៅពេលវីដេអូថ្មីបានផ្សព្វផ្សាយ ) ។
ក្រោយពីបានបញ្ចប់រដូវកាលទី ៥ ហើយ កម្រងនេះនឹងដាក់សរុបចំនួន ៤៥ ភាគបញ្ចូលគ្នា ។