លីអាហូណា
តើ​យើង​សន្យា​អ្វី​ឲ្យ​ប្រាកដ ពេល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ?
ខែ មិថុនា ឆ្នាំ ២០២៤


« តើ​យើង​សន្យា​អ្វី​ឲ្យ​ប្រាកដ ពេល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ? » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មិថុនា ឆ្នាំ ២០២៤ ។

សារលិខិត ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ មិថុនា ឆ្នាំ ២០២៤

តើ​យើង​សន្យា​អ្វី​ឲ្យ​ប្រាកដ ពេល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ?

រូបភាព
ពិធី បុណ្យ​ជ្រមុជ ទឹក

Baptism [ ពិធី​បុណ្យ​ជ្រមុជ​ទឹក ] ដោយ អានី ហែនរី ណេឌើរ

ព្រះគម្ពីរ​បង្រៀន​យើង​ថា នៅពេល​ដែល​យើង​ទទួល​បុណ្យ​ជ្រមុជទឹក យើង​ចុះ​សេចក្ដី​សញ្ញា ( ឬ​សន្យា ) យល់ព្រម​យក​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មក​ដាក់​លើ​ខ្លួន​យើង បម្រើ​ព្រះ និង​កាន់តាម​បទបញ្ញត្តិ​របស់​ទ្រង់ ( សូមមើល ម៉ូសាយ ១៨:១០; គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៣៧, ៧៧ ) ។

យើង​ក៏​បាន​រៀន​នៅ​ក្នុង​ព្រះគម្ពីរ​ផងដែរ​ថា ពិធី​បុណ្យ​ជ្រមុជ​ទឹក​ជួយ​យើង​ឲ្យ​បំពេញ​នូវ​បំណង​ប្រាថ្នា​របស់​យើង​ដែល « ចង់​ចូលរួម​ក្នុង​ក្រោល​នៃ​ព្រះ ហើយ​ដើម្បី​ឲ្យ​បាន​ហៅ​ថា​ជា​រាស្ត្រ​របស់​ទ្រង់ » ( ម៉ូសាយ ១៨:៨ ) ។ និយាយ​ម្យ៉ាង​ទៀត ហេតុផល​មួយ​ដែល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក គឺ​យើង​ចង់​ចូលរួម​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រីករាយ​នឹង​សេចក្ដី​ស្រឡាញ់ និង​ភាពជា​សមាជិក​ដែល​បាន​មក​ពី​ការរួបរួម​គ្នា​នៅ​ក្នុង​ព្រះគ្រីស្ទ ។

ការតាំងចិត្ត​ក្នុង​ការបម្រើ​ព្រះអម្ចាស់ និង​កាន់តាម​បទបញ្ញត្ដិ​របស់​ទ្រង់​អាច​រួម​បញ្ចូល​នូវ​ការណ៍​ជាច្រើន​ពេញ​មួយ​ជីវិត​របស់​យើង ។ ឧទាហរណ៍ វា​រួម​បញ្ចូល​នូវ​ការ « យល់​ព្រម​ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក … ព្រម​ទួញយំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ មែន​ហើយ ហើយ​កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវ​ការកម្សាន្ដ​ទុក្ខ ហើយ​ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី និង​គ្រប់​ទីកន្លែង » ( ម៉ូសាយ​១៨:៨–៩ ) ។

បោះពុម្ព