ការអភិវឌ្ឍ​អ្នក​ដឹកនាំ និង​តួនាទី
នីតិវិធី​ស្តីពី​ពិធី​ប្រគល់​សញ្ញាបត្រ​របស់​ថ្នាក់​វិទ្យាស្ថាន


« នីតិវិធី​ស្តីពី​ពិធី​ប្រគល់​សញ្ញាបត្រ​របស់​ថ្នាក់​វិទ្យាស្ថាន » សេចក្តីណែនាំ​ស្តីពី​ការហ្វឹកហាត់​ពិធី​ប្រគល់​សញ្ញាបត្រ​របស់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ( ឆ្នាំ ២០២១ )

« នីតិវិធី​ស្តីពី​ពិធី​ប្រគល់​សញ្ញាបត្រ​របស់​ថ្នាក់​វិទ្យាស្ថាន » សេចក្តីណែនាំ​ស្តីពី​ការហ្វឹកហាត់​ពិធី​ប្រគល់​សញ្ញាបត្រ​របស់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន

នីតិវិធី​ស្តីពី​ពិធី​ប្រគល់​សញ្ញាបត្រ​របស់​ថ្នាក់​វិទ្យាស្ថាន

កត់ចំណាំ ៖ នៅពេល​ពាក្យ​ប៊ីស្សព និង​ប្រធាន​ស្តេក ត្រូវបាន​លើកឡើង​ដូច​ខាងក្រោម វា​ក៏​សំដៅ​ទៅលើ​ប្រធាន​សាខា និង​ប្រធាន​មណ្ឌល​ម្នាក់ៗ​ផងដែរ ។

គោលការណ៍​ណែនាំ

  • ការហ្វឹកហាត់​ពិធី​ប្រគល់​សញ្ញាបត្រ​ប្រចាំ​ឆ្នាំ ក៏​ផ្ដល់​ជា​មធ្យោបាយ​មួយ ដើម្បី​បញ្ជាក់​ពី​ការប្រឹងប្រែង និង​ការសម្រេច​ជោគជ័យ​របស់​សិស្ស​ថ្នាក់​វិទ្យាស្ថាន​ផងដែរ ។

  • ពិធី​ប្រគល់​សញ្ញាបត្រ​គួរតែ​ត្រូវបាន​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ ។

  • ពិធី​ប្រគល់​សញ្ញាបត្រ​របស់​ថ្នាក់​វិទ្យាស្ថាន​គួរតែ​ប្រារព្ធ​ឡើង​នៅក្នុង​ទីតាំង​សិក្សា ឬ​ក្នុង​កម្រិត​ជា​កម្មវិធី​ស្តេក ។ ការណ៍​នេះ​ក៏​អនុញ្ញាត​ឲ្យ​កម្មវិធី​ស្តេក​ធ្វើ​រួម​ជាមួយ​នឹង​កម្មវិធី​នៅ​ទីតាំង​សិក្សា និង​កម្មវិធី​ស្តេក​ដទៃ​ទៀត ដើម្បី​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ​ផងដែរ តាម​ដែល​អ្នក​គ្រប់គ្រង និង​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​មើល​ឃើញ​ថា​សមរម្យ ។

  • ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន ពិធី​ប្រគល់​សញ្ញាបត្រ​គួរតែ​ប្រារព្ធ​ឡើង​បន្ទាប់ពី​បញ្ចប់​ឆ្នាំ​សិក្សា ។

  • ប្រសិនបើ​មាន​ការសម្រេច​ចិត្ត​ថា​នឹង​មិន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ​ទេ នោះ​សញ្ញាបត្រ​អាច​ត្រូវបាន​ស្នើសុំ​ដោយ​សិស្ស​ដែល​មាន​ការចារ​ទទួល​ស្គាល់ ហើយ​ត្រូវបាន​បោះពុម្ព​ដោយ​កម្មវិធី​ថ្នាក់​វិទ្យាស្ថាន បន្ទាប់ពី​ឆ្នាំ​សិក្សា​បាន​បញ្ចប់ ។

  • សិស្ស​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​សញ្ញាបត្រ យ៉ាង​ហោច​ណាស់ ត្រូវតែ​បញ្ចប់​មុខវិជ្ជា​របស់​ថ្នាក់​វិទ្យាស្ថាន​ឲ្យ​បាន​ចំនួន ១៤ ក្រេឌីត ៖ មុខវិជ្ជា​មូលដ្ឋាន​ចំនួន ៤ ( សរុប ៨ ក្រេឌីត ) និង​មុខវិជ្ជា​ជ្រើសរើស​ចំនួន ៣ ( សរុប ៦ ក្រេឌីត ) ។

  • ដើម្បី​បញ្ចប់​វគ្គសិក្សា​មួយ​បាន សិស្ស​ត្រូវតែ​បំពេញ​តម្រូវការ​ដូច​តទៅ (១) វត្តមាន (២) មុខវិជ្ជា​អំណាន​ដែល​បាន​កំណត់ និង (៣) លើកកម្ពស់​បទពិសោធន៍​ការអប់រំ ( ល.ប.អ.រ. ) ។ កិច្ចការ​បន្ថែម​គឺ​មាន​សម្រាប់​សិស្ស​ដែល​ពុំ​បំពេញ​តាម​តម្រូវការ​ទាំង​បី​នេះ​ឲ្យ​បាន​ពេញលេញ ។ បេក្ខជន​ដែល​ត្រូវ​ទទួល​សញ្ញាបត្រ​គួរតែ​ត្រូវបាន​អញ្ជើញ​ឲ្យ​មក​ចុះ​ឈ្មោះ​ចូលរួម​ពិធី​ប្រគល់​សញ្ញាបត្រ ។

  • បេក្ខជន​ដែល​មាន​ឈ្មោះ​ទទួល​សញ្ញាបត្រ​ត្រូវតែ​មាន​ការចារយល់ព្រម​ខាង​បព្វជិតភាព ដើម្បី​បំពេញ​ពាក្យសុំ​បញ្ចប់​ការសិក្សា ។

  • មាន​តែ​ហត្ថលេខា​របស់​ប្រធាន​ក្រុមប្រឹក្សាភិបាល​ផ្នែក​អប់រំ​សាសនាចក្រ និង​អ្នក​គ្រប់គ្រង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ប៉ុណ្ណោះ ( ស.&វ ) ដែល​មាន​នៅ​លើ​សញ្ញា​បត្រ ។

  • ប្រសិនបើ​ចង់ នៅឯ​ពិធី​ប្រគល់​សញ្ញាបត្រ​ប្រចាំ​ឆ្នាំ​នោះ កម្មវិធី​ថ្នាក់​វិទ្យាស្ថាន​អាច​ជ្រើសរើស​ដើម្បី​ហៅ​ឈ្មោះ​សិស្ស​ដែល​បាន​ទទួល​វិញ្ញាបនបត្រ​បញ្ចប់​វគ្គសិក្សា ។

តួនាទី និង​ការទទួល​ខុសត្រូវ

ប្រធាន​ស្តេក​ដែល​ត្រូវបាន​ចាត់តាំង​ឲ្យ​ធ្វើជា​ក្រុមប្រឹក្សា​យោបល់​ថ្នាក់​វិទ្យាស្ថាន ( ក.ប.វ. ) បច្ចុប្បន្ន ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ១៤.១.២ នៅលើ​គេហទំព័រ ChurchofJesusChrist.org; ថ្នាក់​វិទ្យាស្ថាន​ស្ដេក នៅលើ​គេហទំព័រ ChurchofJesusChrist.org) ឬ​តំណាង​របស់​លោក ៖

  • ប្រឹក្សា​ជាមួយ​នាយក​ថ្នាក់​វិទ្យាស្ថាន​ក្នុង​មូលដ្ឋាន​អំពី​ការរៀបចំ និង​ការដាក់​ផែនការ​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ ។

  • អនុម័ត​សម្រេច​ចុងក្រោយ​នៅលើ​កម្មវិធី​ប្រគល់​សញ្ញាបត្រ ។

  • អាច​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ និង​អាច​ជួយ​ហៅ​ឈ្មោះ​សិស្ស​ឡើង​ទទួល​សញ្ញាបត្រ និង​ប្រគល់​សញ្ញាបត្រ ។

ប្រធាន​ស្តេក ឬ តំណាង​របស់​លោក​ទាំងអស់ ៖

  • ធានា​ឲ្យ​បាន​ថា ប៊ីស្សព​យល់​អំពី​តម្រូវការ​នៃ​ការចារ​យល់ព្រម​ខាង​បព្វជិតភាព ដូច​បាន​ពន្យល់​ដោយ​នាយក​ថ្នាក់​វិទ្យាស្ថាន ។ សិស្ស​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការទៅ​សូម​ការចារ​យល់ព្រម​ខាង​បព្វជិតភាព ដើម្បី​បំពេញ​ពាក្យសុំ​ទទួល​សញ្ញាបត្រ​របស់​ពួកគេ ។

  • គួរតែ​យល់​ថា ពួកលោក​អាច​នឹង​ទទួល​បាន​អ៊ីមែល​ច្រើន​មកពី​កម្មវិធី​ថ្នាក់​វិទ្យាស្ថាន អាស្រ័យ​ទៅលើ​ទីកន្លែង​ដែល​យុវមជ្ឈិមវ័យ​នៅក្នុង​ស្តេក​របស់​ពួកលោក​ចូល​រៀន​ថ្នាក់​វិទ្យាស្ថាន ។

  • ចូលរួម​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដើម្បី​ជួយ​គាំទ្រ​ដល់​សមាជិក​ស្តេក ដែល​សម្រេច​បាន​ជោគជ័យ​របស់​ពួកគេ ។

  • ត្រូវបាន​អញ្ជើញ​ឲ្យ​អង្គុយ​នៅលើ​វេទិកា ប្រសិនបើ​ពួកលោក​មាន​សិស្ស​មកចូលរួម​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នេះ ។

ប៊ីស្សព ឬ​ទីប្រឹក្សា​មួយ​រូប​របស់​លោក ៖

  • ចារ​យល់ព្រម​លើ​សំណើ​សុំ​របស់​បេក្ខជន​ដែល​មាន​ឈ្មោះ​ទទួល​សញ្ញាបត្រ​គឺ នៅពេល​សិស្ស​ម្នាក់ៗ​ទៅ​សូម​ការចារ​យល់ព្រម​ខាង​បព្វជិតភាព ។

  • យោង​ទៅ​តាម​ការសម្រេចចិត្ត​របស់​លោក នោះលោក​អាច​នឹង​ជ្រើសរើស​ដើម្បី​ចារយល់ព្រម ឬ​មិន​យល់ព្រម​ដល់​បេក្ខជន​ម្នាក់ៗ ។ ប្រសិនបើ​ប៊ីស្សព ឬ​ទីប្រឹក្សា​របស់​លោក​ពុំ​ចុះហត្ថលេខា​លើ​ការចារយល់ព្រម​ខាង​បព្វជិតភាព​នៅ​លើ​ពាក្យសុំ​ទទួល​សញ្ញាបត្រ​ទេ នោះ​ពាក្យសុំ​ពុំ​ពេញលេញ​ឡើយ ហើយ​សិស្ស​ក៏​នឹង​ពុំ​មាន​ឈ្មោះ​ទទួល​សញ្ញាបត្រ​ដែរ ។

  • មាន​ទំនួល​ខុសត្រូវ​ដើម្បី​ជូនដំណឹង​ដល់​បេក្ខជន​ទទួល​សញ្ញាបត្រ​របស់​ថ្នាក់​វិទ្យាស្ថាន ប្រសិនបើ​បេក្ខជន​មិន​ត្រូវបាន​ចារ​យល់ព្រម និង​មូលហេតុ​ដែល​ពួកគេ​មិន​ត្រូវបាន​ចារ​យល់ព្រម ។

  • ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដើម្បី​ជួយ​គាំទ្រ​ដល់​សមាជិក​ស្តេក ដែល​សម្រេច​បាន​ជោគជ័យ​របស់​ពួកគេ ។

ការចារ​យល់ព្រម​ខាង​បព្វជិតភាព​សម្រាប់​ថ្នាក់​វិទ្យាស្ថាន

នាយក​ថ្នាក់​វិទ្យាស្ថាន ៖

  • ធានា​ឲ្យ​បាន​ថា ប្រធាន​ស្តេក​គ្រប់​រូប​យល់​អំពី​តម្រូវការ​នៃ​ការចារយល់ព្រម​ខាង​បព្វជិតភាព ដើម្បី​ឲ្យ​សិស្ស​បាន​បញ្ចប់​ការសិក្សា​ពី​ថ្នាក់​វិទ្យាស្ថាន ។

ប្រធាន​ស្តេក ឬ​តំណាង​របស់​លោក ៖

  • ធានា​ឲ្យ​បាន​ថា ប៊ីស្សព​គ្រប់រូប​ក៏​បាន​យល់​អំពី​តម្រូវការ​នេះដែរ ។

ប៊ីស្សព ឬ​ទីប្រឹក្សា​មួយ​រូប​របស់​លោក ៖

  • ជួប​ជាមួយ​បេក្ខជន​ម្នាក់ៗ ។ ការចារ​យល់ព្រម​ឲ្យ​សិស្ស​បាន​បញ្ចប់​ការសិក្សា​ពី​ថ្នាក់​វិទ្យាស្ថាន​បង្ហាញ​ថា សិស្ស​យល់ ហើយ​ព្យាយាម​អនុវត្ត​តាម​គោលការណ៍ និង​គោលលទ្ធិ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ពួកគេ​បាន​រៀន​ក្នុង​ថ្នាក់​វិទ្យាស្ថាន « ដោយ​បញ្ជាក់​ថា សិស្ស​មាន​ភាពស័ក្ដិសម និង​មាន​ការតាំងចិត្ត​ដើម្បី​រស់នៅ​តាម​បទដ្ឋាន​ដែល​បានចែង​នៅក្នុង​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ឬ​បទដ្ឋាន​ស្រដៀង​គ្នា​សម្រាប់​យុវមជ្ឈិមវ័យ » ( ក្បួនខ្នាត​ទូទៅ ៣១.១.៧ ) ។

  • អាច​ប្រើ​ការសម្ភាស​យុវមជ្ឈិមវ័យ​ដែល​បាន​ដាក់​កាលវិភាគ​ជា​ទៀងទាត់​នោះ ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការចារយល់ព្រម ឬ​មិន​យល់​ព្រម​ដល់​បេក្ខជន​ដែល​ត្រូវ​ទទួល​សញ្ញាបត្រ ។ វា​មិន​ចាំបាច់​ដើម្បី​ធ្វើ​ការសម្ភាស​ចារយល់ព្រម​ខាង​បព្វជិតភាព​ដាច់​ដោយ​ឡែក​មួយ​ដល់​បេក្ខជន​ដែល​ត្រូវ​ទទួល​សញ្ញាបត្រ​ពី​ថ្នាក់​វិទ្យាស្ថាន​ឡើយ ។

  • យោង​ទៅ​តាម​ការសម្រេចចិត្ត​របស់​លោក នោះលោក​អាច​នឹង​ជ្រើសរើស​ដើម្បី​ចារយល់ព្រម ឬ​មិន​យល់ព្រម​ដល់​បេក្ខជន​ម្នាក់ៗ ។ ប្រសិនបើ​ប៊ីស្សព ឬ​ទីប្រឹក្សា​របស់​លោក​ពុំ​ចុះហត្ថលេខា​លើ​ការចារយល់ព្រម​ខាង​បព្វជិតភាព​នៅ​លើ​ពាក្យសុំ​ទទួល​សញ្ញាបត្រ​ទេ នោះ​ពាក្យសុំ​ពុំ​ពេញលេញ​ឡើយ ហើយ​សិស្ស​ក៏​នឹង​ពុំ​មាន​ឈ្មោះ​ទទួល​សញ្ញាបត្រ​ដែរ ។

  • មាន​ទំនួល​ខុសត្រូវ​ដើម្បី​ជូនដំណឹង​ដល់​បេក្ខជន​ទទួល​សញ្ញាបត្រ​របស់​ថ្នាក់​វិទ្យាស្ថាន ប្រសិនបើ​បេក្ខជន​មិន​ត្រូវបាន​ចារ​យល់ព្រម និង​មូលហេតុ​ដែល​ពួកគេ​មិន​ត្រូវបាន​ចារ​យល់ព្រម ។