ការអភិវឌ្ឍ​អ្នក​ដឹកនាំ និង​តួនាទី
សេចក្ដីណែនាំ​ស្តីពី​ពិធី​ប្រគល់​សញ្ញាបត្រ​របស់​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ស្តេក


« សេចក្ដីណែនាំ​ស្តីពី​ពិធី​ប្រគល់​សញ្ញាបត្រ​របស់​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ស្តេក » សេចក្តីណែនាំ​ស្តីពី​ការហ្វឹកហាត់​ពិធី​ប្រគល់​សញ្ញាបត្រ​របស់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ( ឆ្នាំ ២០២១ )

« សេចក្ដីណែនាំ​ស្តីពី​ពិធី​ប្រគល់​សញ្ញាបត្រ​របស់​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ស្តេក » សេចក្តីណែនាំ​ស្តីពី​ការហ្វឹកហាត់​ពិធី​ប្រគល់​សញ្ញាបត្រ​របស់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន

សេចក្ដីណែនាំ​ស្តីពី​ពិធី​ប្រគល់​សញ្ញាបត្រ​របស់​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ស្តេក

គោលការណ៍​ណែនាំ​ស្តីពី​ពិធី​ប្រគល់​សញ្ញាបត្រ

ការបំពេញ​តាម​កិច្ចតម្រូវ​នៃ​ពិធី​ប្រគល់​សញ្ញាបត្រ អាច​ជួយ​យុវវ័យ​ឲ្យ​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​ទៅលើ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ កាល​ពួកគេ​ចូលរៀន​ជា​ប្រចាំ ចូលរួម​ក្នុង​សកម្មភាព​ថ្នាក់រៀន និង​ចាប់ផ្ដើម​បង្កើត​គន្លង​សិក្សា​ព្រះគម្ពីរ​ជា​រៀងរាល់​ថ្ងៃ​ពេញ​មួយ​ជីវិត ( សូមមើល « ក្រេដីឌ និង​ការបញ្ចប់​ការសិក្សា » នៅក្នុង ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ១៥.១.៥ និង « កម្មវត្ថុ​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ យុវវ័យ​គ្រប់រូប​មាន​ការគាំទ្រ​ពី​គ្រួសារ ការយល់ដឹង​អំពី​ដំណឹងល្អ សមត្ថភាព និង​ការតាំងចិត្ត​ក្នុង​កម្រិត​ខុសៗ​គ្នា ។ កិច្ចតម្រូវ​ទាំងនេះ​មាន​បំណង​ដើម្បី​ជួយ​ដល់​សិស្ស​នៅក្នុង​កាលៈទេសៈ​នាពេល​បច្ចុប្បន្ន​របស់​ពួកគេ ។

ដើម្បី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការបញ្ចប់​ការសិក្សា​ពី​ថ្នាក់​សិក្ខាសាលា សិស្ស​ម្នាក់​ត្រូវតែ​បញ្ចប់​ថ្នាក់​សិក្ខាសាលា​ទាំង​ប្រាំបី​ឆមាស ហើយ​ទទួល​បាន​ការចារ​យល់ព្រម​ខាង​បព្វជិតភាព ។

  • ដើម្បី​បញ្ចប់​វគ្គសិក្សា សិស្ស​ត្រូវតែ​មាន​វត្តមាន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ៧៥ ភាគរយ​នៃ​ចំនួន​វត្តមាន​ថ្នាក់រៀន បញ្ចប់​ការអាន​ដែល​តម្រូវ​ឲ្យ​ធ្វើ​ក្នុង​មួយ​ត្រីមាស/ឆមាស និង​ចូលរួម​ក្នុង​ការវាយតម្លៃ​ការរៀនសូត្រ​ដែល​សហការ​គ្នា ។

  • ព័ត៌មាន​អំពី​ការរីកចម្រើន​ទៅរក​ការបញ្ចប់​ការសិក្សា​របស់​សិស្ស អាច​ទទួល​បាន​មកពី​អ្នកតំណាង ស.&វ. ឬ​ឪពុក​ម្ដាយ និង​ថ្នាក់ដឹកនាំ​បព្វជិតភាព​ចូល​មើល​ដោយ​ផ្ទាល់ តាម​គេហទំព័រ mySeminary.ChurchofJesusChrist.org ។

  • កិច្ចការ​បន្ថែម​គឺ​មាន​សម្រាប់​សិស្ស​ដែល​ពុំ​បាន​បំពេញ​តាម​តម្រូវការ​ទាំងនេះ ។

ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​បញ្ចប់​ការសិក្សា ៖

  • ការហ្វឹកហាត់​ពិធី​ប្រគល់​សញ្ញាបត្រ​គឺជា​មធ្យោបាយ​មួយ​ដើម្បី​ទទួល​ស្គាល់​កិច្ចខិតខំ និង​ការសម្រេច​បាន​ជោគជ័យ​របស់​សិស្ស​ថ្នាក់​សិក្ខាសាលា​ទាំងអស់ ។

  • ពិធី​ប្រគល់​សញ្ញាបត្រ​របស់​ថ្នាក់​សិក្ខាសាលា​គួរតែ​ត្រូវបាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​កម្រិត​ស្តេក ។

ព័ត៌មាន​លម្អិត​អំពី​ការរៀបចំ​សញ្ញាបត្រ ៖

  • មាន​តែ​ហត្ថលេខា​របស់​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ផ្នែក​អប់រំ​សាសនាចក្រ និង​អ្នក​គ្រប់គ្រង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា​ប៉ុណ្ណោះ ដែល​មាន​នៅលើ​សញ្ញាបត្រ​ថ្នាក់​សិក្ខាសាលា ។

  • ប្រសិនបើ​អាច ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​សិក្ខាសាលា​គួរតែ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោយពី​ដំណាច់​ឆ្នាំ​សិក្សា ដើម្បី​ប្រគល់​ជូន​សញ្ញាបត្រ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ។ សញ្ញាបត្រ​ត្រូវបាន​ប្រគល់​ជូន​ដល់​អ្នកតំណាង​ប្រចាំ​ស្តេក ( ជា​ធម្មតា​គឺជា​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ចាត់តាំង​មួយ​រូប ) ដើម្បី​ឲ្យ​គាត់​ចែក​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ស្តេក ។

  • ប្រសិនបើ​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​សិក្ខាសាលា​ត្រូវបាន​ធ្វើ​ឡើង​មុន​ដំណាច់​ឆ្នាំ​សិក្សា សញ្ញាបត្រ​អាច​ត្រូវបាន​ប្រគល់​ជូន​ដល់​ពួកគេ​នូវ​ក្រប​សញ្ញាបត្រ​ទទេ​មួយ ។ នៅពេល​ដែល​មាន​សញ្ញាបត្រ សញ្ញាបត្រ​អាច​ត្រូវ​បាន​ផ្ញើ​ទៅ​សិស្ស ឬ​ថ្នាក់ដឹកនាំ​ស្តេក ឬ​វួដ​ដើម្បី​ចែកចាយ ។

  • សញ្ញាបត្រ​របស់​សិស្ស​ដែល​មិន​មាន​ការចារ​យល់ព្រម​ខាង​បព្វជិតភាព ត្រូវ​ប្រគល់​ជូន​ប៊ីស្សព​ដើម្បី​ចែក​ដល់​សិស្ស​ទាំងនោះ​នៅពេល​ក្រោយ ។ សិស្ស​ថ្នាក់​សិក្ខាសាលា​ដែល​គ្មាន​ការចារ​យល់ព្រម មិន​ត្រូវ​ចែក​ឲ្យ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ឡើយ ។

វិញ្ញាបនបត្រ​នៃ​ការបញ្ចប់​វគ្គ​សិក្សា

សូម​បំពេញ​តាម​តម្រូវការ​ក្រេឌីត​ថ្នាក់​សិក្ខាសាលា​ទាំងអស់ ។ អាស្រ័យ​ទៅលើ​តម្រូវការ​របស់​ស្តេក អ្នកគ្រប់គ្រង​កម្មវិធី​ថ្នាក់​សិក្ខាសាលា​ក្នុង​មូលដ្ឋាន ដោយ​ធ្វើ​ការពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់ដឹកនាំ​ស្ដេក សម្រេច​ថា តើ​ពេលណា និង​កន្លែង​ណា​ដែល​វិញ្ញាបនបត្រ​នៃ​ការបញ្ចប់​វគ្គ​សិក្សា​ត្រូវបាន​បោះពុម្ព និងចែក ។ វិញ្ញាបនបត្រ​នៃ​ការបញ្ចប់​វគ្គ​សិក្សា​អាច​ត្រូវបាន​បោះពុម្ព និង​ចែកចាយ​សម្រាប់​ត្រីមាស/ឆមាស​នីមួយៗ នៅ​បំណាច់​ឆ្នាំ​សិក្សា​រៀងរាល់​ឆ្នាំ ឬ​ក៏​អត់​សោះ​តែម្តង ។ វិញ្ញាបនបត្រ​អាច​ត្រូវបាន​ចែក​ឲ្យ​នៅឯ​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​សិក្ខាសាលា នៅក្នុង​ថ្នាក់​សិក្ខាសាលា ឬ​ដោយ​របៀប​ផ្សេងៗ​ទៀត ។

តួនាទី និង​ការទទួល​ខុសត្រូវ

ប្រធាន​ស្តេក ៖

  • ប្រឹក្សា​ជាមួយ​នាយក ឬ​អ្នកសម្រប​សម្រួល​ថ្នាក់​សិក្ខាសាលា​ស្តេក​ដែល​បាន​ចាត់តាំង ដើម្បី​រៀបចំ ហើយ​ដាក់​ផែនការ​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​សិក្ខាសាលា​ស្តេក ។

  • មើលការ​ខុសត្រូវ​លើ​ការចារ​យល់ព្រម​ខាង​បព្វជិតភាព​ចំពោះ​សិស្ស​ដែល​បម្រុង​បញ្ចប់​ការសិក្សា ។

  • ចាត់តាំង​អ្នកគ្រប់គ្រង​ថ្នាក់​សិក្ខាសាលា​ស្តេក ឬ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ឲ្យ​ទៅ​សម្របសម្រួល​ពិធី​ប្រគល់​សញ្ញាបត្រ​របស់​ថ្នាក់​សិក្ខាសាលា​ស្តេក ។

ប៊ីស្សព ៖

  • កំណត់​ថា​តើ​គួរ​ចារ​យល់ព្រម ឬ​មិន​ចារ​យល់ព្រម​ឲ្យ​សិស្ស​បម្រុង​បញ្ចប់​ការសិក្សា​ម្នាក់ៗ ។ សេចក្តី​លម្អិត​នៃ​ការចារ​យល់ព្រម​របស់​សិស្ស​មិន​គួរ​ត្រូវបាន​ចែកចាយ​ជាមួយ​កម្មវិធី​សិក្ខាសាលា​ទេ ។

  • ជូន​ដំណឹង​ដល់​សិស្ស​ថ្នាក់​សិក្ខាសាលា ដែល​មិន​ត្រូវបាន​ចារ​យល់ព្រម និង​មូលហេតុ​ដែល​ពួកគេ​មិន​ត្រូវបាន​ចារ​យល់ព្រម ។ ប៊ីស្សព​គួរតែ​ផ្តល់​ដំណឹង​ដល់​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​សិស្ស​ថ្នាក់​សិក្ខាសាលា ប្រសិនបើ​សិស្ស​មិន​ចូលរួម​នៅក្នុង​កម្មវិធី​ប្រគល់​សញ្ញាបត្រ​បញ្ចប់​ការសិក្សា​ថ្នាក់​សិក្ខាសាលា​ទេ ។

  • ផ្ដល់​បញ្ជី​ឈ្មោះ​សិស្ស​ដែល​ត្រូវបាន​ទទួល​ចារ​យល់ព្រម​ដល់​ប្រធាន​ស្តេក ដើម្បី​ដាក់​បញ្ចូល​ទៅក្នុង​កម្មវិធី​ប្រគល់​សញ្ញាបត្រ​ស្តេក ។

ការចារ​យល់ព្រម​ខាង​បព្វជិតភាព​សម្រាប់​ថ្នាក់​សិក្ខាសាលា

សម្រាប់​ប្រធាន​ស្តេក និង​ប៊ីស្សព ៖

  • ការចារ​យល់ព្រម​របស់​ប៊ីស្សព​ចំពោះ​សិស្ស​ម្នាក់​សម្រាប់​ពិធី​ប្រគល់​សញ្ញាបត្រ « បញ្ជាក់​ថា សិស្ស​ម្នាក់​មាន​ភាពស័ក្ដិសម ហើយ​បាន​តាំងចិត្ត​រស់នៅ​តាម​បទដ្ឋាន​ទាំងឡាយ​នៃ​ដំណឹងល្អ » ( ក្បួន​ខ្នាត​ទូទៅ [ ឆ្នាំ ២០២០ ] ១៥.១.៥ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

  • ប៊ីស្សព ឬ​ទីប្រឹក្សា​ណាម្នាក់​របស់​គាត់​អាច​ប្រើ​កាលវិភាគ​ការសម្ភាស​យុវវ័យ​ដែល​បាន​កំណត់​ទុក​ជា​ទៀងទាត់ ជា​មូលដ្ឋាន​ដើម្បី​សម្រេច​ថា​គួរ​ចារ​យល់ព្រម ឬ​មិន​ចារ​យល់ព្រម​ចំពោះ​សិស្ស​ដែល​នឹង​បញ្ចប់​ការសិក្សា ។ វា​មិន​ចាំបាច់​ដើម្បី​ធ្វើ​ការសម្ភាស​ចារយល់ព្រម​ខាង​បព្វជិតភាព​ដាច់ដោយ​ឡែក​ពី​គ្នា​សម្រាប់​សិស្ស​ទាំងនេះ​ទេ ។

  • វា​គួរតែ​ជា​ការសម្រេច​ចិត្ត​របស់​ប៊ីស្សព​ថា គួរ​ចារ​យល់ព្រម ឬ​មិន​ចារយល់​ព្រម​ដល់​សិស្ស​ម្នាក់ៗ ។

  • នាយក ឬ​អ្នកសម្រប​សម្រួល​ថ្នាក់​សិក្ខាសាលា​ត្រូវ​ប្រាកដ​ថា ប្រធាន​ស្តេក​ម្នាក់ៗ​យល់​អំពី​តម្រូវការ​ក្នុង​ការចារ​យល់ព្រម​ខាង​បព្វជិតភាព ដើម្បី​សិស្ស​អាច​បញ្ចប់​ការសិក្សា​ថ្នាក់​សិក្ខាសាលា ។

  • ប្រធាន​ស្តេក​ត្រូវ​ប្រាកដ​ថា ប៊ីស្សព ឬ្​ប្រធាន​សាខា​ម្នាក់ៗ​យល់​អំពី​តម្រូវការ​ក្នុង​ការចារ​យល់ព្រម​ខាង​បព្វជិតភាព ដើម្បី​សិស្ស​អាច​បញ្ចប់​ការសិក្សា​ថ្នាក់​សិក្ខាសាលា ។

  • មាន​តែ​សិស្ស​ដែល​ត្រូវ​បាន​ចារ​យល់ព្រម​ប៉ុណ្ណោះ ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​សញ្ញាបត្រ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​សិក្ខាសាលា​ស្ដេក ។

គំរូ​កម្មវិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​សិក្ខាសាលា

[ ឈ្មោះ​ស្តេក ]

ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​សិក្ខាសាលា

[ កាលបរិច្ឆេទ/ម៉ោង ( រយៈពេល​ដែល​បាន​ផ្ដល់​អនុសាសន៍ ៖ ១ ម៉ោង ) ]

[ ទីកន្លែង ] ៖

ក្រោម​អធិបតី ៖

ការដឹកនាំ ៖

អ្នកលេង​ព្យាណូ ៖

អ្នកដឹកនាំ​ភ្លេង ៖

កិច្ចស្វាគមន៍ ៖

ទំនុក​តម្កើង​បើក ៖

អធិស្ឋាន​បើក ៖

សុន្ទរកថា​អំពី​ការចូលរួម​នៅក្នុង​កម្មវិធី​ថ្នាក់​សិក្ខាសាលា ៖

ការឡើង​និយាយ​របស់​សិស្ស ( ម្នាក់ ឬ​ច្រើន​នាក់ ) ៖

ចម្រៀង​ពិសេស ៖

ការឡើង​និយាយ​របស់​សិស្ស ( ម្នាក់ ឬ​ច្រើន​នាក់ ) ៖

សុន្ទរកថា​ខ្លីៗ​ដោយ​អ្នកតំណាង ស.&វ. ( អាច​រួមមាន​នូវ​កម្មវត្ថុ ស.&វ. ការទទួល​ស្គាល់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សិស្ស​ដែល​បញ្ចប់​ការសិក្សា និង​សេចក្ដីយោង​នៃ​តម្រូវការ​ក្រេឌីត ) ៖

សុន្ទរកថា​របស់​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​ស្តេក ( អាច​រួមមាន​នូវ​ការអញ្ជើញ​ឲ្យ​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​វិទ្យាស្ថាន ) ៖

ការប្រគល់​ជូន​សញ្ញាបត្រ​ថ្នាក់​សិក្ខាសាលា ៖

ទំនុក​តម្កើង​បិទ ៖

អធិស្ឋាន​បិទ ៖

ខាងក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ និង​គេហទំព័រ​ដែល​បាន​ផ្ដល់​ជា​យោបល់​ឲ្យ​ដាក់​បញ្ចូល​នៅក្នុង​កម្មវិធី​ដើម្បី​បោះពុម្ព ៖