« បុព្វកថានៃព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់សិស្ស »ព្រះគម្ពីរមរមនសៀវភៅសិក្សាសម្រាប់សិស្សថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៤ )
« បុព្វកថា » ព្រះគម្ពីរមរមនសៀវភៅសិក្សាសម្រាប់សិស្ស
បុព្វកថានៃព្រះគម្ពីរមរមនសៀវភៅសិក្សាសម្រាប់សិស្ស ថ្នាក់សិក្ខាសាលា
គោលបំណងនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា គឺដើម្បីជួយយុវវ័យ និងយុវមជ្ឈិមវ័យឲ្យពង្រឹងការប្រែចិត្តជឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ដើម្បីមានភាពស័ក្តិសមទទួលពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ និងរៀបចំខ្លួនពួកគេ ក្រុមគ្រួសាររបស់ពួកគេ និងអ្នកដទៃទៀតដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចជាមួយនឹងព្រះវរបិតារបស់ពួកគេដែលគង់នៅស្ថានសួគ៌ ។
មេរៀនទាំងឡាយនៅក្នុងសៀវភៅសិក្សានេះ ត្រូវបានរៀបចំឡើងដើម្បីជួយអ្នកឲ្យសម្រេចបាននូវគោលបំណងនេះ កាលអ្នកសិក្សាព្រះគម្ពីរមរមន ។ សៀវភៅសិក្សានេះមានមេរៀនចំនួន ២៥៥ មេរៀន ។ អ្នកមិនចាំចាច់បញ្ចប់មេរៀនទាំងអស់នេះនោះទេ ។ ភាគច្រើនមេរៀនទាំងអស់នេះ គឺត្រូវគ្នាជាមួយបណ្តុំបទគម្ពីរសៀវភៅចូរមកតាមខ្ញុំដែលបុគ្គលម្នាក់ៗ និងក្រុមគ្រួសារនឹងត្រូវសិក្សា ។ មេរៀនផ្សេងទៀតទាក់ទងជាមួយនឹងចំណេះចំណានខាងគោលលទ្ធិ ។ គ្រូបង្រៀនរបស់អ្នកនឹងជួយអ្នកឲ្យដឹងថាមេរៀនណាដែលត្រូវបញ្ចប់នៅផ្ទះ និងមេរៀនណាដែលអ្នកនឹងធ្វើជាមួយគ្នានៅក្នុងថ្នាក់ ។
កិច្ចការសម្រាប់មេរៀននីមួយៗរួមមានលំហាត់ ដែលអ្នកនឹងដាក់ជូនគ្រូបង្រៀនរបស់អ្នក ។ លំហាត់ទាំងនេះគឺត្រូវបានបង្ហាញដោយរូបតំណាងនេះ ៖ ។ សូមពិចារណាដោយប្រុងប្រយ័ត្នអំពីរបៀបដែលអ្នកនឹងបញ្ចប់លំហាត់ទាំងនេះ ។ ការណ៍នេះនឹងជួយអ្នកឲ្យមានបទពិសោធន៍ដែលមានន័យកាន់តែច្រើនពេលអ្នករៀន និងអនុវត្តសេចក្ដីពិតចេញពីព្រះគម្ពីរទាំងឡាយ ។ សូមអធិស្ឋានមុនពេលអ្នកចាប់ផ្តើមមេរៀនរបស់អ្នក ហើយស្វែងរកការណែនាំ និងការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកក្នុងការសិក្សារបស់អ្នក ។ ស្វែងរកឱកាសដើម្បីចែកចាយជាមួយគ្រួសាររបស់អ្នក និងអ្នកដទៃនូវអ្វីដែលអ្នកកំពុងរៀន ។ ពេលអ្នកធ្វើដូច្នេះអ្នកនឹងពង្រឹងការប្រែចិត្តជឿរបស់អ្នកទៅលើ ព្រះអង្គសង្រ្គោះ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។