« ផែនការនៃសេចក្តីសង្គ្រោះ ៖ ផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីរបស់ទ្រង់ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ផែនការនៃសេចក្តីសង្គ្រោះ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ឯកសារណែនាំ
ផែនការនៃសេចក្តីសង្រ្គោះ
ផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីរបស់ទ្រង់
តាមរយៈដំណើរជីវិតរមែងស្លាប់របស់យើង ជារឿយៗតែមានសំណួរអំពីគោលបំណង និងអត្ថន័យនៃជីវិត ៖ តើខ្ញុំបានមកពីណា ? ហេតុអ្វីខ្ញុំនៅទីនេះ ? តើខ្ញុំនឹងទៅទីណា ? ការដឹងពីចម្លើយចំពោះសំណួរទាំងនេះ អាចជួយអ្នកឲ្យស្វែងរកឧបសគ្គនៃជីវិត ហើយបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ និងស្គាល់ពីសារៈសំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ ។
ផែនការរបស់ព្រះវរបិតាសួគ៌
-
តើចំណេះដឹងអ្វីខ្លះដែលអ្នកគិតថាអ្នកមិនអាចរស់នៅដោយគ្មានវាបាន ? ហេតុអ្វី ?
តាមរយៈព្រះគម្ពីរ និងវិវរណៈទំនើប យើងមានចំណេះដឹងអំពីជីវិតមុនឆាកជីវិតរមែងស្លាប់ ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ជីវិតបន្ទាប់ពីសេចក្ដីស្លាប់ និងធាតុជាច្រើនទៀតនៃជីវិតដ៏នៅអស់កល្បជានិច្ចរបស់យើង ។ ចំណេះដឹងនេះពិបាករស់នៅដោយគ្មានណាស់ ។ សូមចំណាយពេលខ្លះដើម្បីគិតអំពីអ្វីដែលអ្នកដឹងអំពីផែនការរបស់ព្រះវរបិតាសួគ៌ ។ សូមសញ្ជឹងគិតថាតើជីវិតរបស់អ្នកទៅជាយ៉ាងណា ប្រសិនបើគ្មានចំណេះដឹងនោះ ។
កាលពេលអ្នកសិក្សានៅថ្ងៃនេះ សូមស្វែងរកដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នករៀនបន្ថែមទៀតអំពីផែនការដែលពេញដោយសេចក្តីស្រឡាញ់របស់របស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។
ផែនការរបស់ព្រះវរបិតាសួគ៌នៅក្នុងព្រះគម្ពីរមរមន
ព្រះគម្ពីរមរមនបង្រៀនយ៉ាងច្រើនអំពីផែនការរបស់ព្រះវរបិតាសួគ៌ ។ ប្រធាន រ័សុល អិម ណិលសុន បានប្រកាសថា ៖ « ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះគម្ពីរមរមនពិតជាបន្ទូលរបស់ព្រះ ។ វាមាននូវចម្លើយសម្រាប់សំណួរពិបាកៗបំផុតក្នុងជីវិត » ( រ័សុល អិម ណិលសុន « « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២ ) ។ នេះគឺជាសំណួរមួយចំនួនដែលព្រះគម្ពីរមរមនឆ្លើយ ។ សូមជ្រើសរើសសំណួរយ៉ាងហោចណាស់ពីរ ហើយអានវគ្គបទគម្ពីរដែលជួយឆ្លើយសំណួរនេះ ។
-
តើព្រះគម្ពីរមរមនបង្រៀនអ្វីខ្លះអំពីជីវិតមុនឆាកជីវិតនេះ ? ( អាលម៉ា ១២:២៥ ៣០ ឃ្លា « កំណើតលោកិយ » សំដៅទៅលើជីវិតមុនឆាកជីវិតនេះ ) ។
-
តើព្រះយេស៊ូវគ្រីស្ទមានតួនាទីអ្វីនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ? ( អាលម៉ា ២២:១២–១៤ )
-
តើគោលបំណងនៃជីវិតនេះគឺជាអ្វី ? ( អាលម៉ា ៣៤:៣២–៣៣ )
-
តើនឹងមានអ្វីកើតឡើង នៅពេលយើងស្លាប់ទៅ ? ( អាលម៉ា ៤០:១១–១៤, ២១–២៣ )
-
តើនឹងមានអ្វីកើតឡើង បើគ្មានដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទទេ ? ( នីហ្វៃទី ២ ៩:៦–១១ )
ផែនការរបស់ព្រះវរបិតាសួគ៌ និងជីវិតរបស់ខ្ញុំ
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីរបៀបដែលការយល់ដឹងអំពីផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌អាចជួយយើងក្នុងជីវិតរបស់យើង ។ អ្នកប្រហែលជាចង់មើលវីដេអូ « Answers to Life’s Questions » ចាប់ពីនាទីទី ១០:៣៧ ដល់ ១២:០៩ ឬអានអត្ថបទខាងក្រោម ៖
យើងដែលជាមនុស្សរមែងស្លាប់នេះមានទស្សនៈដែលមានដែនកំណត់អំពីជីវិតពីទស្សនៈអស់កល្បជានិច្ច ។ ប៉ុន្តែប្រសិនបើយើងដឹង និងយល់ពីផែនការរបស់ព្រះវរបិតាសួគ៌ នោះយើងដឹងថាការដោះស្រាយនឹងទុក្ខលំបាកគឺជារបៀបដ៏សំខាន់មួយដែលយើងត្រូវបានសាកល្បង ។ …
តាមរយៈការផ្តោតលើ និងការរស់នៅតាមគោលការណ៍នៃផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់សុភមង្គលដ៏អស់កល្បជានិច្ចរបស់យើង នោះយើងអាចបំបែកខ្លួនយើងចេញពីអំពើអាក្រក់នៃពិភពលោកនេះ ។ ប្រសិនបើយើងចាក់ឬសការយល់ដឹងត្រឹមត្រូវអំពីយើងជានរណា ហេតុអ្វីបានជាយើងនៅទីនេះនៅលើផែនដីនេះ និងកន្លែងដែលយើងអាចទៅក្រោយជីវិតរមែងស្លាប់នេះ នោះសាតាំងមិនអាចគំរាមកំហែងសុភមង្គលរបស់យើងតាមគ្រប់ទម្រង់នៃការល្បួងណាមួយឡើយ ។ ប្រសិនបើយើងតាំងចិត្តរស់នៅតាមផែនការរបស់ព្រះវរបិតាសួគ៌ យើងនឹងប្រើសិទ្ធិជ្រើសរើសខាងសីលធម៌ដែលព្រះបានប្រទានឲ្យយើងដើម្បីធ្វើការសម្រេចចិត្តដោយផ្អែកលើសេចក្តីពិតដែលបានបង្ហាញ មិនមែនលើគំនិតរបស់អ្នកដទៃ ឬលើការគិតបច្ចុប្បន្ននៃពិភពលោកនោះទេ ។ ( អិម រ័សុល បាឡឺដ « Answers to Life’s Questions » Liahona ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ២៣–២៤ )