« ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ២:៤១—‹ ស្ថានភាពដ៏មានពរ និងរីករាយ នៃអស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ២:១៩–៤១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ២:៤១
« ស្ថានភាពដ៏មានពរ និងរីករាយ នៃអស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ »
នៅក្នុងមេរៀនមុន អ្នកបានរៀនថា ប្រសិនបើយើងរក្សាបទបញ្ញត្តិនៃព្រះ នោះទ្រង់នឹងប្រទានពរដល់យើងទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយទី ២ ៤១ ពន្យល់ពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គនេះ និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
ទន្ទេញ និងពន្យល់
រៀនអនុវត្ត
សូមស្រមៃពីស្ថានភាពខាងក្រោមនេះ ៖
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមអាន កថាខណ្ឌទី ៥–៦ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូមរកមើលឃ្លាដែលអាចជួយ ជេណា ។
-
តើអ្នកអាចចែកចាយអ្វីខ្លះពីកថាខណ្ឌទាំងនេះដើម្បីជួយ ជេណា ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ?
-
តើអ្នកគិតថា ការណ៍នេះអាចជួយ ជេណា យ៉ាងដូចម្តេច ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បជានិច្ច
សូមអាន កថាខណ្ឌទី ៨ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូមរកមើលឃ្លាដែលអាចជួយ ជេណា ។
-
តើអ្នកចង់ចែកចាយអ្វីជាមួយ ជេណា ?
-
ហេតុអ្វីអ្នកចែកចាយរឿងនេះជាមួយនាង ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
សូមអានកថាខណ្ឌទី ១១ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូមរកមើលឃ្លាដែលអាចជួយ ជេណា ។
-
តើមានប្រភពដ៏ទេវភាពអ្វីខ្លះទៀតដែលអ្នកអាចណែនាំឲ្យ ជេណា ងាកទៅរក ?
-
តើអ្នកគិតថា ការណ៍នេះអាចជួយនាងដោយរបៀបណា ?