ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ធនធាន​បន្ថែម​ទាំងឡាយ


« ធនធាន​បន្ថែម​ទាំងឡាយ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ធនធាន​បន្ថែម​ទាំងឡាយ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

ធនធាន​បន្ថែម​ទាំងឡាយ

ធនធាន​ទាំងនេះ​អាច​រក​បាន​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ និង​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ

បងប្អូន​អាច​កែសម្រួល​សកម្មភាព​នានា​មកពី ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ដើម្បី​ប្រើ​នៅក្នុង​ថ្នាក់​សាលា​ថ្ងៃអាទិត្យ​របស់​បងប្អូន​បាន ។ ប្រសិន​បើ​សមាជិក​ក្នុង​ថ្នាក់​ធ្លាប់​ប្រើ​សកម្មភាព​ទាំងនេះ​នៅ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន ឬ​ជា​គ្រួសារ​របស់​ពួកគេ​រួច​ហើយ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​នូវបទពិសោធន៍ និង​គំនិត​របស់​ពួកគេ ។

ទំនុក​តម្កើង និង សៀវភៅ​ចម្រៀង​កុមារ

តន្ត្រី​ពិសិដ្ឋ​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​គង់​នៅ ជួយ​យើង​ឲ្យមាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ហើយ​បង្រៀន​គោលលទ្ធិ​តាម​របៀប​មួយ​ដែល​ងាយ​ចងចាំ ។ បន្ថែម​ទៅលើ​ការប្រើប្រាស់​កំណែ​បោះពុម្ព​នៃ ទំនុក​តម្កើង និង សៀវភៅ​ចម្រៀង​កុមារ បងប្អូន​អាច​រកឃើញ​វីដេអូ និង​ការថត​ជា​សំឡេង​នៃ​ទំនុក​តម្កើង និង​ចម្រៀង​កុមារ​ជាច្រើន​នៅលើ​គេហទំព័រ music.ChurchofJesusChrist.org និង​នៅក្នុង​កម្មវិធី Sacred Music និង​កម្មវិធី Gospel Media ។

សៀវភៅ​សិក្សា​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន

សៀវភៅ​សិក្សា​ថ្នាក់​សិក្ខាសាលា និងថ្នាក់​វិទ្យាស្ថាន ផ្ដល់​ប្រវត្តិ​របស់​ផ្ទៃ​រឿង និង​ការអត្ថាធិប្បាយ​ខាង​គោលលទ្ធិ​សម្រាប់​គោលការណ៍ និង​ដំណើររឿង​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ ។ សៀវភៅ​សិក្សា​ទាំងនេះ​ក៏​អាច​បំផុស​គំនិត​ឲ្យ​មាន​គំនិត​សម្រាប់​ការបង្រៀន​ក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ផងដែរ ។

ទស្សនាវដ្តី​សាសនាចក្រ

ទស្សនាវដ្ដី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ផ្ដល់​នូវ​អត្ថបទ និង​មុខងារ​ផ្សេងទៀត​ដែល​អាច​ជួយ​បញ្ជាក់​បន្ថែម​លើ​គោលការណ៍ ដែល​បងប្អូន​កំពុង​បង្រៀន​ចេញពី​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ។

កុមារ​កំពុង​សិក្សា​ទស្សនាវដ្ដី​របស់​សាសនាចក្រ និង​ព្រះគម្ពីរ

Gospel Topics

នៅ​លើ Gospel Topics ( គេហទំព័រ topics.ChurchofJesusChrist.org ) បងប្អូន​អាច​រកឃើញ​ព័ត៌មាន​មូលដ្ឋាន​អំពី​ប្រធានបទ​ដំណឹងល្អ​ជាច្រើន​ប្រភេទ ជាមួយ​នឹង​តំណ​នានា​ទៅកាន់​ធនធាន​ដែល​មាន​អត្ថប្រយោជន៍​ដូចជា សារលិខិត​សន្និសីទ​ទូទៅ អត្ថបទ ព្រះគម្ពីរ និង​វីដេអូ​នានា​ដែល​ទាក់ទង​គ្នា ។ បងប្អូន​ក៏អាច​រកឃើញ Gospel Topics Essays ផងដែរ ដែល​ផ្ដល់​ជា​ព័ត៌មាន​ដ៏ស៊ី​ជម្រៅ​ចំពោះ​ចម្ងល់​ខាង​គោលលទ្ធិ និង​ប្រវត្តិសាស្ដ្រ​ទាំងឡាយ ក៏ដូចជា​ចម្លើយ​ចំពោះ​សំណួរ​ជាច្រើន​អំពី​សាសនាចក្រ និង​ការបង្រៀន​ទាំងឡាយ ។

ប្រកាស​ដំណឹងល្អ​របស់​យើង

សៀវភៅ​មគ្គទ្ទេសក៍​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​នេះ​ផ្ដល់​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​គោលការណ៍​មូលដ្ឋាន​អំពី​ដំណឹងល្អ ។

ដើម្បី​កម្លាំង​នៃ​យុវជន ( កូន​សៀវភៅ )

ធនធាន​នេះ​ចែងពី​បទដ្ឋាន​របស់​សាសនាចក្រ ដែល​អាច​ជួយ​យើង​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ ហើយ​រីករាយ​នឹង​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ ។ សូម​ពិចារណា​យោងទៅ​កូនសៀវភៅ​នេះ​ឲ្យ​បាន​ញឹកញាប់ ជាពិសេស​ប្រសិនបើ​បងប្អូន​កំពុង​បង្រៀន​យុវវ័យ ។

វីដេអូ និង​គំនូរ

រូបគំនូរ វីដេអូ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​អាច​ជួយ​អស់​អ្នក​ដែល​បងប្អូន​បង្រៀន​ឲ្យ​យល់ពី​គោលលទ្ធិ និង​មើលឃើញ​ដំណើរ​រឿង​ដែល​ទាក់ទង​ទៅនឹង​បទគម្ពីរ ។ សូម​ចូលទៅ Gospel Media តាមរយៈ​គេហទំព័រ GospelMedia.ChurchofJesusChrist.org ដើម្បី​រុករក​កម្រង​ធនធាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សាសនាចក្រ ។ Gospel Media ក៏​មាន​នៅលើ​កម្មវិធី​ឧបករណ៍​ចល័ត​ផងដែរ ។ រូបភាព​ជាច្រើន​ដែល​បងប្អូន​អាច​ប្រើ​នៅក្នុង​ថ្នាក់រៀន មាន​នៅក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ ។

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

សៀវភៅ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ អាច​ជួយ​បងប្អូន​ឲ្យ​រៀនសូត្រ និង​អនុវត្ត​តាម​គោលការណ៍​ទាំងឡាយ​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ ។ គោលការណ៍​ទាំងនេះ​ត្រូវបាន​ពិភាក្សា ហើយ​អនុវត្ត​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន ។