ការរៀន​ភាសា​អង់គ្លេស
ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន


« ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« ការតាមដាន » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន

Personal Study Tracker

ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន

សូម​សរសេរ​គោលបំណង​របស់​អ្នក​សម្រាប់​ការរៀន​ភាសា​អង់គ្លេស ។

គោលបំណង ៖ ខ្ញុំចង់​រៀន​ភាសា​អង់គ្លេស ពីព្រោះ ៖

អ្នក​អាច​កែលម្អ​សកម្មភាព​របស់​អ្នក​ដើម្បី​រៀន តាមរយៈ​ការតាមដាន​កិច្ចខិតខំ​របស់​អ្នក និង​ការដាក់គោលដៅ​ដើម្បី​កែលម្អ ។ សូមប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ដើម្បី​តាមដាន​កិច្ចខិតខំ​របស់​អ្នក ។ បន្ទាប់ពី​មេរៀន​នីមួយៗ សូម​ដាក់គោលដៅ​សាមញ្ញ​មួយ ។ គ្រប់​កិច្ចការ​ដែល​នាំ​ឲ្យ​អ្នក​ខិត​ទៅ​កាន់តែ​ជិត​នឹង​គោលដៅ​របស់​អ្នក សូម​អបអរ​ចំពោះ​ការរីកចម្រើន​របស់អ្នក ។

កិច្ចខិតខំ​អប្បបរមា ចុច​ពណ៌​ក្រហម

កិច្ចខិតខំ​មធ្យម ចុច​ពណ៌​លឿង

កិច្ចខិតខំ​ខ្លាំង ចុច​ពណ៌​បៃតង

« ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ដែល​អាច​បោះពុម្ព​បាន

Example

ឧទាហរណ៍

Lesson
មេរៀន

Study the Principle of Learning
សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ

Memorize Vocabulary
ទន្ទេញ​វាក្យសព្ទ

Practice the Patterns
ហាត់​តាម​លំនាំ

Practice Daily
ហាត់​ប្រចាំថ្ងៃ

My Goal
ផែនការ​របស់​ខ្ញុំ

Lesson
មេរៀន

Study the Principle of Learning
សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ

ចុច​ពណ៌​ក្រហម លឿង បៃតង​ដែល​មាន​រង្វង់​ពណ៌​ក្រហម

Memorize Vocabulary
ទន្ទេញ​វាក្យសព្ទ

ចុច​ពណ៌​ក្រហម លឿង បៃតង​ដែល​មាន​រង្វង់​ពណ៌​ក្រហម

Practice the Patterns
ហាត់​តាម​លំនាំ

ចុច​ពណ៌​ក្រហម លឿង បៃតង​ដែល​មាន​រង្វង់​ពណ៌​ក្រហម

Practice Daily
ហាត់​ប្រចាំថ្ងៃ

ចុច​ពណ៌​ក្រហម លឿង បៃតង​ដែល​មាន​រង្វង់​ពណ៌​លឿង

My Goal
ផែនការ​របស់​ខ្ញុំ

សូម​អាន​សេចក្ដីណែនាំ។ សូម​បំពេញ​វគ្គ « ការសិក្សា​ផ្ទាល់ខ្លួន » សម្រាប់​មេរៀនទី ២ ។

Lesson
មេរៀន

Study the Principle of Learning
សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ

ចុច​ពណ៌​ក្រហម លឿង បៃតង​ដែល​មាន​រង្វង់​ពណ៌​លឿង

Memorize Vocabulary
ទន្ទេញ​វាក្យសព្ទ

ចុច​ពណ៌​ក្រហម លឿង បៃតង​ដែល​មាន​រង្វង់​ពណ៌​បៃតង

Practice the Patterns
ហាត់​តាម​លំនាំ

ចុច​ពណ៌​ក្រហម លឿង បៃតង​ដែល​មាន​រង្វង់​ពណ៌​លឿង

Practice Daily
ហាត់​ប្រចាំថ្ងៃ

ចុច​ពណ៌​ក្រហម លឿង បៃតង​ដែល​មាន​រង្វង់​ពណ៌​បៃតង

My Goal
ផែនការ​របស់​ខ្ញុំ

សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ​ពី​មុន​មេរៀន ។

Lesson
មេរៀន

Study the Principle of Learning
សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ

ចុច​ពណ៌​ក្រហម លឿង បៃតង​ដែល​មាន​រង្វង់​ពណ៌​បៃតង

Memorize Vocabulary
ទន្ទេញ​វាក្យសព្ទ

ចុច​ពណ៌​ក្រហម លឿង បៃតង​ដែល​មាន​រង្វង់​ពណ៌​លឿង

Practice the Patterns
ហាត់​តាម​លំនាំ

ចុច​ពណ៌​ក្រហម លឿង បៃតង​ដែល​មាន​រង្វង់​ពណ៌​បៃតង

Practice Daily
ហាត់​ប្រចាំថ្ងៃ

ចុច​ពណ៌​ក្រហម លឿង បៃតង​ដែល​មាន​រង្វង់​ពណ៌​លឿង

My Goal
ផែនការ​របស់​ខ្ញុំ

នៅពេល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​នឹង​ប្រើ​ពាក្យ​វាកសព្ទ​ភាសា​អង់គ្លេស​ថ្មី ។

Study Suggestions

យោបល់​សម្រាប់​ការសិក្សា

សូម​ពិចារណា​ប្រើប្រាស់​យោបល់​នៅ​ខាង​ក្រោម ដើម្បី​កែលម្អ​ការសិក្សា​របស់​អ្នក ។

Study the Principle of Learning

សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ

  1. អធិស្ឋាន ។ ចាប់ផ្តើម និង​បញ្ចប់​ការសិក្សា​របស់​អ្នក​ដោយ​ការអធិស្ឋាន ។ ទូលសូម​ព្រះ​ឲ្យ​ជួយ​អ្នក​ឲ្យ​យល់ និង​អនុវត្ត​គោលការណ៍ ។

  2. ស្ដាប់​តាម​ព្រះវិញ្ញាណ ។ សូម​យកចិត្ត​ទុកដាក់​ទៅលើ​គំនិត និង​អារម្មណ៍​របស់​អ្នក ទោះបី​វា​មិន​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​កំពុង​អាន​ក្ដី ។ កត់ត្រា​គំនិត និង​អារម្មណ៍​របស់​អ្នក ។ ធ្វើ​អ្វី​ដែល​ព្រះវិញ្ញាណ​កំពុង​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ ។

  3. កត់ត្រា​ពាក្យ និង​ឃ្លា​ដែល​បំផុស​គំនិត ។ អ្នក​អាច​ស្វែងរក​ពាក្យ និង​ឃ្លា​ជាក់លាក់ ដែល​ជាប់ទាក់ទង និង​បំផុសគំនិត ហើយ​ជំរុញចិត្ត​អ្នក​ដោយ​ផ្ទាល់ ។ កត់ត្រា​វា​ទុក​នៅ​កន្លែង​មួយ​ដែល​អ្នក​នឹង​មើល​ឃើញ​វា ។ ដាក់​វា​នៅ​មុខ​កញ្ចក់ ឬ​នៅលើ​ទូរសព្ទ​របស់​អ្នក ។

  4. អនុវត្ត​គោលការណ៍​នៃ​ការរៀនសូត្រ ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​គោលការណ៍​នៃ​ការរៀនសូត្រ ពាក្យដកស្រង់ និង​បទគម្ពីរ​មក​ក្នុង​ជីវិត​របស់​អ្នក ។ កត់ត្រា​នូវ​អ្វី​ដែល​អ្នក​រៀន នៅពេល​អ្នក​អនុវត្ត​គោលការណ៍​នៃ​ការរៀនសូត្រ ។

  5. អាន​បន្ថែមទៀត ។ អាន​បទគម្ពីរ ឬ​សុន្ទរកថា​សន្និសីទ​ដែល​ទាក់ទង​នឹង​គោលការណ៍​នៃ​ការរៀនសូត្រ ។

  6. រៀន​វាក្យសព្ទ​ថ្មី ។ ជ្រើសរើស​ពាក្យ​ខ្លះៗ​មកពី​គោលការណ៍​នៃ​ការរៀនសូត្រ ដែល​អ្នក​ចង់​រៀន​ជា​ភាសា​អង់គ្លេស ។ ស្រាវជ្រាវ​ពាក្យ ។ និយាយ​នឹង​អ្នក​រៀន​ដទៃទៀត​អំពី​ពាក្យ និង​ឃ្លា​មាន​ន័យ​យ៉ាងណា​ចំពោះ​ពួកគេ ។

Memorize Vocabulary

ទន្ទេញ​វាក្យសព្ទ

  1. ផ្ដោត​ទៅលើ​អត្ថន័យ និង​ការបញ្ចេញ​សំឡេង ។ ហាត់​និយាយ​ពាក្យ​ឡើង​វិញ​ឲ្យ​ឮៗ ហើយ​គិត​អំពី​អត្ថន័យ​នៃ​ពាក្យ​នោះ ។ រៀន​បញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ហើយ​ហាត់​រហូត​ដល់​អ្នក​បញ្ចេញ​សំឡេង​បាន​ត្រឹមត្រូវ ។ បន្ដ​ធ្វើ​រហូត​ដល់​អ្នក​អាច​និយាយ​ពាក្យ​នោះ​ដោយ​ទំនុកចិត្ត ហើយ​ស្គាល់​អត្ថន័យ​របស់​វា ។

  2. ហាត់​ដោយ​ប្រើ​ប័ណ្ណ​ពាក្យ ។ ប្រើ​ប័ណ្ណ​កំណត់ចំណាំ ( ឬ​កម្មវិធី​មួយ ) ដើម្បី​បង្កើត​ប័ណ្ណពាក្យ ។ សរសេរ​ពាក្យ​នៅ​លើ​ផ្នែក​ម្ខាង ហើយ​និយមន័យ ការបកប្រែ ឬ​រូបភាព​នៅ​ម្ខាង​ទៀត ។ ការធ្វើ​សារ​ឡើងវិញ​គឺជា​គន្លឹះ​ដើម្បី​ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​ពាក្យ​ជា​ប្រយោគ ។ ហាត់​និយាយ​ពាក្យ​ដែល​អ្នក​កំពុង​រៀន​ជា​ប្រយោគ​មួយ ។ អ្នក​អាច​ប្រើ​លំនាំ​ប្រយោគ​ដើម្បី​ហាត់​ពាក្យ​ដែល​អ្នក​កំពុង​តែ​រៀន ។

  4. អនុវត្ត​ពាក្យ​នោះ ។ គិត​អំពី​ស្ថានភាព​ដែល​អ្នក​នឹង​ប្រើ​ពាក្យ​នោះ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក ។ ហាត់​អំពី​ស្ថានភាព​នោះ​រហូត​ដល់​អ្នក​មាន​អារម្មណ៍​ថា​ប្រើ​ពាក្យ​នោះ​ដោយ​រលូន ។ នៅពេល​អ្នក​ទៅ​ធ្វើការ សាលារៀន ហាងទំនិញ ឬ​កន្លែង​ដទៃទៀត សូម​ប្រើ​ពាក្យ​ទាំងនោះ​នៅ​ក្នុង​គំនិត​របស់​អ្នក​ដើម្បី​ពិពណ៌នា​អំពី​វត្ថុ​ទាំងឡាយ ។

  5. កត់សម្គាល់​ពាក្យ​ទាំងឡាយ ។ មើល និង​ស្ដាប់​រក​ពាក្យ​ថ្មី នៅពេល​អ្នក​ទៅ​ណា​មកណា​ក្នុង​មួយ​ថ្ងៃៗ​របស់​អ្នក ។ អ្នក​អាច​រៀន​មក​ពី​ខ្សែ​ភាពយន្ដ កម្មវិធី​ទូរសព្ទ សៀវភៅ podcasts ឬ​ចម្រៀង ។ កត់​ពាក្យ​ថ្មី​ទុក ។

  6. ស្វែងយល់​បន្ថែម ។ ប្រើ​វចនានុក្រម​ដើម្បី​រៀន​ពាក្យ​ថ្មីៗ​បន្ថែម ។ រៀន​អំពី​និយមន័យ វេយ្យករណ៍​ថ្នាក់ពាក្យ បំណែកពាក្យ ការបញ្ចេញ​សំឡេង និង​ប្រយោគ​គំរូ ។

  7. រំឭក​ឡើងវិញ ។ ចំណាយពេល​រំឭក​ពាក្យ​ដែល​អ្នក​រៀន​កាល​ពី​មុនៗ​ម្ដងម្កាល ។ ការណ៍​នេះ​នឹង​ជួយ​អ្នក​មើល​ឃើញ​ថា​អ្នក​បាន​រៀន​ច្រើន​ប៉ុនណា ហើយ​មិន​ភ្លេច​ពាក្យ​ទាំងនោះ​ទេ ។

Practice the Patterns

ហាត់​តាម​លំនាំ

  1. ផ្ដោត​ទៅលើ​អត្ថន័យ និង​ភាព​ស្ទាត់ជំនាញ ។ ហាត់​និយាយ​ប្រយោគ​មក​ពី​លំនាំ​ឡើងវិញ​ឲ្យ​ឮៗ ហើយ​គិត​អំពី​អត្ថន័យ​នៃ​ពាក្យ​នោះ ។ បន្ដ​ធ្វើ​រហូត​ដល់​អ្នក​អាច​និយាយ​ប្រយោគ​នោះ​ដោយ​រលូន ដោយ​ទំនុកចិត្ត ហើយ​ស្គាល់​អត្ថន័យ​របស់​វា ។

  2. ថត​សំឡេង​អ្នក ។ ថត​សំឡេង​អ្នក​នៅលើ​ទូរសព្ទ​របស់​អ្នក ពេល​សួរ និង​ឆ្លើយ​សំណួរ ។ ស្ដាប់​ការ​ថតសំឡេង ហើយ​យកចិត្តទុកដាក់​ទៅលើ​ភាព​ស្ទាត់ជំនាញ និង​ការបញ្ចេញ​សំឡេង​របស់​អ្នក ។

  3. ហាត់​ជាមួយ​ដៃគូ ។ ហាត់​ដោយ​ប្រើ​លំនាំ​ដើម្បី​សួរ និង​ឆ្លើយ​សំណួរ​ជាមួយ​នឹង​មិត្ត​ម្នាក់ ។ អ្នក​អាច​ហាត់​ដោយ​ជួប​ដោយ​ផ្ទាល់ ឬ​តាម​ទូរសព្ទ ។ ហាត់​ដោយ​ប្រើ​លំនាំ នៅពេល​អ្នក​សរសេរ​សារ​ទៅ​កាន់​មិត្ត​ម្នាក់ ។

  4. គិត និង​និយាយ​អំពី​លំនាំ។ តើ​អ្នក​កត់សម្គាល់​អំពី​របៀប​ដែល​ភាសា​អង់គ្លេស​ដំណើរការ​យ៉ាង​ណា​ខ្លះ ? តើ​ភាសា​អង់គ្លេស​ស្រដៀងគ្នា​ទៅនឹង​ភាសា​របស់​អ្នក​យ៉ាង​ដូចម្ដេច ? តើ​ភាសា​អង់គ្លេស​ខុសគ្នា​ពី​ភាសា​របស់​អ្នក​យ៉ាង​ដូចម្ដេច ? តើ​អ្នក​អាច​ប្រើ​លំនាំ​មកពី​មេរៀន​មួយ​នៅ​ក្នុង​ស្ថានភាព​ផ្សេង​មួយ​ដោយ​របៀបណា ?

  5. ប្រើ​ធនធាន​ដទៃទៀត ។ សៀវភៅ​វេយ្យករណ៍ កម្មវិធី​សុសវែរ វិបសាយ និង​អ្នករៀន​ដទៃទៀត អាច​ជួយ​អ្នក​រៀន​បន្ថែម​អំពី​លំនាំ​វេយ្យករណ៍​ភាសា​អង់គ្លេស​បាន ។

  6. កត់សម្គាល់​អំពី​លំនាំ​នានា ។ មើល និង​ស្ដាប់​ពី​លំនាំ​ដែល​អ្នក​កំពុង​រៀន នៅពេល​អ្នក​អាន ឬ​ស្ដាប់​ភាសា​អង់គ្លេស ។

Practice Daily

ហាត់​ប្រចាំថ្ងៃ

  1. ដាក់​ជា​ទម្លាប់ ។ រៀបផែនការ​ថា ពេលណា និងកន្លែង​ណា ដែល​អ្នក​នឹង​សិក្សា​ប្រចាំ​ថ្ងៃ ហើយ​អនុវត្ត​វា ។ ដើម្បី​ជួយ​អ្នក​ចងចាំ សូម​សរសេរ​គោលដៅ​របស់​អ្នក​នៅ​ក្នុង​ការថ្លែង « នៅពេល » ។ ឧទាហរណ៍ « នៅពេល​ខ្ញុំ  ខ្ញុំ  » ។ នេះ​ជា​ឧទាហរណ៍​មួយចំនួន ៖ « នៅពេល​ខ្ញុំ ជិះឡាន​ក្រុង ខ្ញុំ រំឭក​វាក្យសព្ទ » « នៅពេល​ខ្ញុំ ចម្អិន​អាហារ​ពេល​ល្ងាច ខ្ញុំ ពិពណ៌នា​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ជា​ភាសា​អង់គ្លេស » និង « នៅពេល​ខ្ញុំ អធិស្ឋាន ខ្ញុំ និយាយ​ឲ្យ​ច្រើន​ជា​ភាសា​អង់គ្លេស តាម​ដែល​ខ្ញុំ​អាច​ធ្វើបាន » ។

  2. ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ជា​ភាសា​អង់គ្លេស ។ ស្វែងរក​របៀប​ដើម្បី​ដាក់​ជំនួស​ភាសា​កំណើត​របស់​អ្នក​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ ឧទាហរណ៍ ពេល​អ្នក​ស្តាប់​តន្ត្រី សូម​ស្តាប់​ជា​ភាសា​អង់គ្លេស ។ គំនិត​យោបល់​ដទៃ​ទៀត ៖ មើល​ខ្សែ​ភាពយន្ដ​ជា​ភាសា​អង់គ្លេស ឬ​ដែល​មាន​ចំណងជើង​រត់​ជា​ភាសា​អង់គ្លេស ប្ដូរ​ភាសា​ទូរសព្ទ​របស់​អ្នក​ទៅ​ជា​ភាសា​អង់គ្លេស ហើយ​អាន​គម្ពីរ​ជា​ភាសា​អង់គ្លេស ។

  3. អាន ។ អាន​ជា​ភាសា​អង់គ្លេស​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​ទៅបាន ។ អាន​ព្រះគម្ពីរ អាន​សុន្ទរកថា​សន្និសីទ​ទូទៅ ទស្សនាវដ្តី ប្លក សារព័ត៌មាន និង​ព័ត៌មាន​ដទៃទៀត​ជា​ភាសា​អង់គ្លេស ។

  4. ស្តាប់ ។ សកម្ម​ក្នុង​ការស្ដាប់​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ស្ដាប់ podcasts ព្រះគម្ពីរ សុន្ទរកថា បទបង្ហាញ វីដេអូ កម្មវិធី​ទូរទស្សន៍ ឬ​ខ្សែភាពយន្ដ ។

  5. និយាយ ។ រក​មិត្ត គ្រួសារ ឬ​សហការី​មក​ហាត់​និយាយ​ជាមួយ​ពួកគេ ។ ចែកចាយ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន និង​កំពុង​ធ្វើ ដើម្បី​ហាត់​ភាសា​អង់គ្លេស ។ បង្កើត​ក្រុម​ឈែត ហើយ​ផ្ញើ​កំណត់ចាំ​ជា​សំឡេង ។

  6. សរសេរ ។ ស្វែងរក​ឱកាស​សរសេរ​ជា​ភាសា​អង់គ្លេស ។ ចាប់​ផ្ដើម​ការសរសេរ​កំណត់ហេតុ​ប្រចាំ​ថ្ងៃ ឬ​បង្កើត​ក្រុម​ឈែត​មួយ ។ ប្រើ​ប្រយោគ ឬ​វាក្យសព្ទ​ដែល​អ្នក​កំពុង​រៀន ។

  7. បំពេញ​សកម្មភាព​មេរៀន ។ ធ្វើ​សកម្មភាព​មេរៀន និង​ការវាយ​តម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ។