« ឧបសម្ព័ន្ធ ៖ ល្បែងកម្សាន្ដក្រុមសន្ទនា » EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« ល្បែងកម្សាន្ដក្រុមសន្ទនា » EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
Appendix
Conversation Group Games
ល្បែងកម្សាន្ដក្រុមសន្ទនា
ល្បែងកម្សាន្ដសប្បាយៗជាច្រើនដើម្បីហាត់រៀនភាសាអង់គ្លេស ត្រូវបានដាក់បញ្ចូលនៅក្នុងសៀវភៅសិក្សានេះ ។ អ្នកអាចលេងល្បែងកម្សាន្ដទាំងនេះអំឡុងការប្រជុំក្រុមណាមួយក៏បាន ។ ប្រើលំនាំ និងវាក្យសព្ទមកពីមេរៀនដែលអ្នករៀនឥឡូវ ឬមេរៀនមុនៗ ។ ល្បែងកម្សាន្ដទាំងនេះ ភាគច្រើនតម្រូវឲ្យអ្នកធ្វើការជាមួយដៃគូ ឬក្រុមតូចមួយ ។
Questions (10–15 minutes)
សំណួរ ( ១០–១៥ នាទី )
Steps
ជំហានទាំងឡាយ
-
សូមជ្រើសសំណួរមួយចេញពីបញ្ជីនេះ ។ សូមចងចាំថាអ្នកអាចជំនួសពាក្យដែលមានគូសបន្ទាត់ពីខាងក្រោមដោយពាក្យ និងឃ្លាផ្សេងៗទៀត ។
-
ចែកចាយចម្លើយរបស់អ្នកជាមួយនឹងក្រុម ។
-
ប្តូរវេនគ្នាជ្រើសរើសសំណួរ ហើយចែកចាយចម្លើយ ។ អ្នកអាចនិយាយអំពីសំណួរជាច្រើនតាមដែលអ្នកចង់បាន ។
Questions to Review Patterns:
សំណួរដើម្បីរំឭកអំពីលំនាំឡើងវិញ ៖
-
What do you like to do?
-
Why do you like to study English?
-
Can you tell me about your family?
-
What are you wearing?
-
What do you do before you come to the conversation group?
-
What do you do in the morning?
-
When do you work?
-
What’s the weather in New York?
-
Where do you work?
-
What do you do for work?
-
Do you like to teach people?
-
What do you eat for dinner?
-
What foods do you like?
-
What do you want for lunch?
-
What is your favorite food? How do you make it?
-
How much do groceries cost?
-
Where do you live?
-
Tell me about your house.
-
Where is your favorite place to eat?
More Questions:
សំណួរបន្ថែម ៖
-
Tell me about your friends.
-
Tell me about your job.
-
Tell me about your city.
-
Tell me about your favorite place.
-
Tell me about your daily routine. What do you do every day?
-
What do you like to wear?
-
What do you do when you are sick?
-
What do you do when you are hurt?
-
What is expensive in your city?
-
What is cheap in your city?
Notes
កំណត់ចំណាំ
-
អ្នកអាចលេងល្បែងកម្សាន្តនេះជាមួយនឹងក្រុមទាំងមូល ឬនៅក្នុងក្រុមតូចជាងនេះដែលមានមនុស្សចាប់ពីបី ទៅប្រាំនាក់ ។
-
អ្នកមិនកំណត់ឲ្យត្រឹមតែសំណួរនៅក្នុងបញ្ជីនេះទេ ។ អ្នកអាចបង្កើតសំណួរថ្មីៗបាន ។ អ្នកក៏អាចផ្លាស់ប្ដូរពាក្យដែលមានគូសបន្ទាត់ពីខាងក្រោមដើម្បីបង្កើតសំណួរបន្ថែមផងដែរ ។
-
ប្រសិនបើអ្នកចង់ធ្វើឲ្យល្បែងកម្សាន្ដនេះកាន់តែមានការលំបាក សូមប្តូរវេនគ្នាប្រាប់ចម្លើយដែលអ្នកចាំមកពីសមាជិកម្នាក់ៗនៅក្នុងក្រុម ។
-
អ្នកអាចប្រើសំណួរទាំងនេះជាមួយនឹងល្បែងកម្សាន្ដដទៃទៀតនៅខាងក្រោមដូចជា « ច្រវ៉ាក់កង់ » ឬ « បោះបាល់ » ។
Hot Seat (10–20 minutes)
កន្លែងក្ដៅ ( ១០–២០ នាទី )
Steps
ជំហានទាំងឡាយ
-
ចែកចេញជាពីរក្រុម ។
-
ជ្រើសរើសអ្នករៀនពីរនាក់ ( ម្នាក់មកពីក្រុមនីមួយៗ ) ។ អ្នករៀនទាំងនេះអង្គុយទល់មុខក្រុម ( នៅ « កន្លែងក្ដៅ » ) ដោយបែរខ្នងដាក់ក្ដារខៀន ។
-
គ្រូបង្រៀនរបស់អ្នកសរសេរពាក្យ ឬឃ្លាមួយនៅលើក្ដារខៀន ។ អ្នករៀនដែលនៅ « កន្លែងក្ដៅ » មិនអាចមើលពាក្យនោះបានទេ ។
-
ក្រុមមានពេលពីរនាទីដើម្បីជួយដល់មិត្តរួមក្រុមរបស់ពួកគេដែលអង្គុយនៅ « កន្លែងក្ដៅ » ឲ្យទាយពាក្យនៅលើក្ដារខៀនដោយពុំនិយាយប្រាប់ពីពាក្យនោះឡើយ ។
-
បុគ្គលដែលអង្គុយនៅ « កន្លែងក្ដៅ » ដែលនិយាយពាក្យមុនគេនឹងទទួលបានមួយពិន្ទុមកពីក្រុមរបស់ពួកគេ ។ ប្រសិនបើក្រុមមួយនិយាយពាក្យនៅលើក្ដារខៀន ខណៈពេលកំពុងព្យាយាមជួយដល់មិត្តរួមក្រុមឲ្យទាយ នោះពួកគេនឹងពុំទទួលបានពិន្ទុឡើយ ។
-
ធ្វើដដែលៗជាមួយនឹងពាក្យថ្មីៗ ។
Notes
កំណត់ចំណាំ
-
បង្កើតក្រុមពីមួយទៅបីក្រុមអាស្រ័យទៅលើទំហំក្រុម ។
-
ប្រសិនបើអ្នកជួបជុំតាមអនឡាញ សូមលេងជាក្រុមធំមួយ ជាជាងបំបែកជាក្រុមតូចៗ ។ បុគ្គលម្នាក់គឺនៅក្នុង « កន្លែងក្ដៅ » ។ បុគ្គលនេះពុំដឹងពាក្យនោះទេ ។ បុគ្គលម្នាក់គឺជា « អ្នកឲ្យតម្រុយ » ។ « អ្នកឲ្យតម្រុយ » ជ្រើសរើសពាក្យមួយ និងឲ្យតម្រុយ ដើម្បីឲ្យបុគ្គលនៅ « កន្លែកក្ដៅ » អាចទាយពាក្យនោះបាន ។
Ball Toss (10–15 minutes)
បោះបាល់ ( ១០–១៥ នាទី )
Steps
ជំហានទាំងឡាយ
-
រកបាល់មួយ វត្ថុទន់មួយ ឬក្រដាសឆ្មូលឲ្យមូល ។
-
ជ្រើសរើសសំណួរមួយ ។ ( ប្រើសំណួរមួយមកពីមេរៀន ឬមើល « សំណួរ » នៅក្នុងឧបសម្ព័ន្ធនេះ ) ។
-
សួរសំណួរ និងបោះបាល់ទៅឲ្យអ្នករៀន ។
-
អ្នករៀនចាប់បាល់ ហើយឆ្លើយសំណួរ ។
-
អ្នករៀនសួរសំណួរម្ដងទៀត ហើយបោះពាល់ទៅឲ្យអ្នករៀនម្នាក់ទៀត ។
-
ធ្វើដដែលៗរហូតដល់អ្នករៀនម្នាក់ៗនៅក្នុងក្រុមបានឆ្លើយសំណួរទាំងនោះ ។ បន្ទាប់មកចាប់ផ្ដើមម្ដងទៀតជាមួយនឹងសំណួរថ្មីមួយ ។
Notes
កំណត់ចំណាំ
-
ដើម្បីធ្វើឲ្យល្បែងកម្សាន្ដនេះកាន់តែពិបាក សូមផ្លាស់ប្ដូរសំណួររាល់ពេលដែលអ្នកបោះបាល់ ។
-
ប្រសិនបើអ្នកជួបជុំតាមអនឡាញ សូមហៅឈ្មោះជំនួសឲ្យការបោះបាល់ ។
Dice Game (10–15 minutes)
ល្បែងកូនឡុកឡាក់ ( ១០–១៥ នាទី )
Steps
ជំហានទាំងឡាយ
-
អ្នកត្រូវការកូនឡុកឡាក់មួយ ( ឬកាតលេខ លេខ ១ ដល់ ៦ ) ។
-
ជ្រើសរើសពាក្យជាកិរិយាសព្ទចំនួនប្រាំមួយ ហើយសរសេរវានៅលើក្ដារខៀនដាក់លេខ ១ ដល់ ៦ ។
-
ធ្វើការជាមួយដៃគូម្នាក់ ឬក្រុមតូចមួយ ។ បោះកូនឡុកឡាក់ ។ បង្កើតប្រយោគមួយដែលប្រើពាក្យកិរិយាសព្ទតាមលេខលើកូនឡុកឡាក់ដែលអ្នកបោះនោះ ។ ប្តូរវេនគ្នា ។
Example
ឧទាហរណ៍
គ្រូបង្រៀនសរសេរនៅលើក្ដារខៀន ៖
-
cook
-
stir
-
bake
-
boil
-
cut
-
add
អ្នករៀនទី ១ បោះកូនឡុកឡាក់ ហើយបានលេខ ៦ ។ គាត់បង្កើតប្រយោគមួយដោយប្រើពាក្យadd ។
-
« I add sugar to my oatmeal. »
អ្នករៀនទី ២ បោះកូនឡុកឡាក់ ហើយបានលេខ ៤ ។ នាងបង្កើតប្រយោគមួយដោយប្រើពាក្យboil ។
-
« I boil eggs for lunch. »
អ្នករៀនទី ៣ បោះកូនឡុកឡាក់ ហើយបានលេខ ៣ ។ គាត់បង្កើតប្រយោគមួយដោយប្រើពាក្យbake ។
-
« I like to bake cookies. »
Notes
កំណត់ចំណាំ
-
ពាក្យផ្សេងទៀតអាចត្រូវបានប្រើជំនួសពាក្យកិរិយាសព្ទនោះ ។
-
ប្រសិនបើអ្នកជួបតាមអនឡាញ សូមធ្វើការជាមួយក្រុមទាំងមូល ។ ប្រើកូនឡុកឡាក់លើអនឡាញ ហើយឆ្លាស់វេនគ្នាបង្កើតប្រយោគ ។
Give One, Get One (10–20 minutes)
ឲ្យមួយ ទទួលមួយ ( ១០–២០ នាទី )
Steps
ជំហានទាំងឡាយ
-
ជ្រើសរើសប្រធានបទមួយសម្រាប់ក្រុម ( ឧទាហរណ៍ ៖ គ្រួសារ កីឡា ឬអាហារ ) ។
-
សរសេរពាក្យឲ្យបានច្រើនតាមដែលអ្នកស្គាល់អំពីប្រធានបទនោះសម្រាប់រយៈពេលមួយទៅពីរនាទី ។
-
ក្រោកឈរ ហើយដើរនៅក្នុងបន្ទប់ ។ ស្វែងរកដៃគូម្នាក់ ។
-
ចែកចាយពាក្យមួយមកពីបញ្ជីរបស់អ្នកជាមួយនឹងដៃគូរបស់អ្នក ។ ដៃគូរបស់អ្នកចែកចាយពាក្យមួយជាមួយអ្នក ។ ប្រសិនបើវាគឺជាពាក្យថ្មី សូមបន្ថែមពាក្យនោះទៅក្នុងបញ្ជីរបស់អ្នក ។
-
ដើរក្នុងបន្ទប់ម្ដងទៀត ។ ស្វែងរកដៃគូថ្មី ។ ធ្វើបែបនោះម្ដងហើយម្ដងទៀត ។
Example
ឧទាហរណ៍
ប្រធានបទ ៖ គ្រួសារ
ដៃគូ-ក សរសេរ ៖
-
mom
-
dad
-
sister
-
brother
ដៃគូ-ខ សរសេរ ៖
-
grandfather
-
grandmother
-
mother
-
father
-
aunt
-
uncle
-
A: What’s one word from your list?
-
B: Grandmother.
-
A: I don’t have that word. I’ll add it to my list.
-
B: What’s a word from your list?
-
A: Mom.
-
B: I have mother. I will write mom next to mother.
អ្នករៀនទាំងពីរនាក់បន្ថែមពាក្យថ្មីទៅក្នុងបញ្ជីរបស់ពួកគេ ។
បញ្ជីរបស់ដៃគូ-ក ៖
-
mom
-
dad
-
sister
-
brother
-
grandmother
បញ្ជីរបស់ដៃគូ-ខ ៖
-
grandfather
-
grandmother
-
mother, mom
-
father
-
aunt
-
uncle
Notes
កំណត់ចំណាំ
-
នេះគឺជាវិធីដ៏ល្អមួយដើម្បីរៀន ឬហាត់រៀនវាក្យសព្ទថ្មី ដែលពុំមាននៅក្នុងមេរៀន ។
-
ប្រសិនបើអ្នកជួបតាមអនឡាញ សូមឲ្យបុគ្គលម្នាក់ៗចែកចាយពាក្យមួយមកពីបញ្ជីរបស់ពួកគេជាមួយនឹងក្រុមទាំងមូល ជាជាងធ្វើការជាគូៗ ។
Speculation (15–20 minutes)
ការប៉ាន់ស្មាន ( ១៥–២៩ នាទី )
Steps
ជំហានទាំងឡាយ
-
គិតអំពីពាក្យកិរិយាសព្ទមួយ ។
-
និយាយពាក្យកិរិយាសព្ទឲ្យឮៗ ។
-
ប្រើកិរិយាសព្ទនោះ បង្កើតប្រយោគ ពិត មួយអំពីអ្នករៀនម្នាក់ទៀត ។ និយាយថា « I think that you … » ដើម្បីចាប់ផ្ដើមប្រយោគរបស់អ្នក ។
-
អ្នករៀនម្នាក់ទៀតប្រាប់ ប្រសិនបើសេចក្ដីថ្លែងរបស់អ្នកពិត ឬមិនពិត ។
-
ប្រសិនបើវាពិត នោះអ្នកទទួលបានមួយពិន្ទុ ។ ប្រសិនបើវាមិនពិត នោះអ្នកពុំទទួលបានពិន្ទុទេ ។
-
អ្នករៀនទីមួយដែលទទួលបាន ៥ ពិន្ទុនឹងឈ្នះ !
-
បញ្ចប់ពី ១០ ទៅ ២០ ជុំ ។ ផ្លាស់ប្ដូរពាក្យកិរិយាសព្ទសម្រាប់ជុំនីមួយៗ ។
Example
ឧទាហរណ៍
អ្នករៀន ក ( ទៅអ្នករៀន ខ ) ៖ The verb is like. I think that you like chocolate.
អ្នករៀន ខ ៖ That’s true! ( អ្នករៀន ក ទទួលបានមួយពិន្ទុ ) ។
អ្នករៀន ខ ( ទៅអ្នករៀន គ ) ៖ I think that you like to play basketball.
អ្នករៀន គ ៖ That’s not true! ( អ្នករៀន ខ ពុំទទួលបានមួយពិន្ទុទេ ) ។
Notes
កំណត់ចំណាំ
-
បង្កើតក្រុមបី ឬប្រាំនាក់ ។
-
ល្បែងកម្សាន្ដនេះនឹងមាន ១០ ទៅ ២០ ជុំ ។ អ្នកនឹងត្រូវការពាក្យកិរិយាសព្ទសម្រាប់មួយជុំៗ ។ ផ្លាស់វេនគ្នាដើម្បីនិយាយពាក្យកិរិយាសព្ទថ្មីរាល់ពេលដែលអ្នកចាប់ផ្ដើមមួយជុំៗ ។
Two Truths and One Lie (10–15 minutes)
ការពិតពីរ និងកុហកមួយ ( ១០–១៥ នាទី )
Steps
ជំហានទាំងឡាយ
-
គិតអំពីរឿងពីរដែលជាការពិតអំពីខ្លួនអ្នក ។ ប្រឌិតរឿងមួយដែលមិនពិត ។ ព្យាយាមប្រើវាក្យសព្ទ និងឃ្លាមកពីមេរៀន ។
-
អានសេចក្ដីថ្លែងការរបស់អ្នកឲ្យឮៗទៅកាន់ក្រុមរបស់អ្នក ។
-
សមាជិកក្រុមរបស់អ្នកសួរសំណួរដើម្បីទាយថាសេចក្ដីថ្លែងមួយណាមិនពិត ។ ឆ្លើយសំណួររបស់ពួកគេ ។
Example
ឧទាហរណ៍
សមាជិកក្រុមទី ១ ៖ « I like pizza. I like French fries. I like chocolate. Which is not true? »
សមាជិកក្រុមផ្សេងទៀតសួរសំណួរ ៖
-
Q: What is your favorite kind of pizza?A: I like cheese pizza.Q: What is your favorite candy bar?A: I like chocolate and caramel.Q: Where do you like to get French fries?A: I don’t have a favorite place.
សមាជិកក្រុមផ្សេងទៀតទាយ ៖ « I think you don’t like French fries. »
សមាជិកក្រុមទី ១ ៖ « That’s right! I don’t like French fries. »
Vocabulary Cards (10–15 minutes)
កាតវាក្យសព្ទ ( ១០–១៥ នាទី )
Steps
ជំហានទាំងឡាយ
-
សរសេរវាក្យសព្ទចំនួន ៥ ទៅ ១០ ពាក្យនៅលើក្រដាសតូចៗ ( កូនក្រដាសកត់ចំណាំបកបិទបាន គឺល្អណាស់ ) ដាក់ក្រដាសគរលើគ្នា ។
-
ស្វែងរកដៃគូម្នាក់ ។
-
ក្រឡាប់គំនរក្រដាសពាក្យចុះក្រោម ដើម្បីកុំឲ្យអ្នកមើលឃើញពាក្យ ។ ប្ដូរគំនរក្រដាសពាក្យនោះជាមួយដៃគូអ្នក ។
-
ជ្រើសរើសយកក្រដាសមួយ ។ កុំមើលពាក្យនៅលើក្រដាសនោះ ។ ដាក់បិទក្រដាសនោះទៅលើថ្ងាសរបស់អ្នក ។ ដៃគូរបស់អ្នកពិពណ៌នាអំពីពាក្យនោះ ( ឬផ្ដល់ការបកប្រែមួយ ) ដើម្បីអ្នកអាចទាយពាក្យនៅលើក្រដាសបាន ។ ប្រសិនបើអ្នកទាយត្រូវ នោះអ្នកទទួលបានមួយពិន្ទុ ។
-
ប្តូរវេនគ្នា ។ ធ្វើដដែលៗសម្រាប់ក្រដាសនីមួយៗនៅក្នុងគំនរក្រដាសរបស់អ្នក ។
Notes
កំណត់ចំណាំ
-
ប្រសិនបើអ្នកជួបជុំតាមអនឡាញ សូមធ្វើការជាក្រុមធំមួយ ជាជាងបំបែកជាដៃគូ ។ បុគ្គលម្នាក់ៗសរសេរបញ្ជីពាក្យមួយ ។ កុំបង្ហាញបញ្ជីរបស់អ្នកទៅកាន់ក្រុមឡើយ ។ ផ្លាស់វេនគ្នាជ្រើសរើសពាក្យមួយមកពីបញ្ជីរបស់អ្នក ។ ពិពណ៌នាវាទៅកាន់ក្រុមដោយមិននិយាយពាក្យនោះឡើយ ។ សមាជិកក្រុមទាយពាក្យនោះ ។
Bicycle Chain (in person) (10–20 minutes)
ច្រវ៉ាក់កង់ ( ដោយផ្ទាល់ ) ( ១០–២០ នាទី )
សកម្មភាពនេះលេងបានជាការជួបជុំក្រុមដោយផ្ទាល់ ។
Steps
ជំហានទាំងឡាយ
-
ជ្រើសរើសសំណួរមួយ ។ ( ប្រើសំណួរមួយមកពីមេរៀន ឬមើល « សំណួរ » នៅក្នុងឧបសម្ព័ន្ធនេះ ) ។
-
ឈរតម្រង់ជួរជាពីរជួរទល់មុខគ្នា ។
-
មនុស្សឈរទល់គ្នាគឺជាដៃគូគ្នា ។
-
ដៃគូសួរ ហើយឆ្លើយសំណួរ ។
-
ផ្លាស់ទីជារង្វង់ដើម្បីឲ្យមនុស្សម្នាក់ៗមានដៃគូថ្មី ។
-
ដៃគូសួរ ហើយឆ្លើយសំណួរ ។
-
ធ្វើជំហានទី ៥ និងទី ៦ ដដែលៗ ។
Notes
កំណត់ចំណាំ
-
ប្រសិនបើអ្នកមានចំនួនមនុស្សសេស ចូរបង្កើតក្រុមដែលមានមនុស្សបីនាក់ ។
Mingle and Share (in person) (10–15 minutes)
ដាក់បញ្ចូលគ្នា និងចែកចាយ ( ដោយផ្ទាល់ ) ( ១០–១៥ នាទី )
សកម្មភាពនេះលេងបានជាការជួបជុំក្រុមដោយផ្ទាល់ ។
Steps
ជំហានទាំងឡាយ
-
ជ្រើសរើសសំណួរមួយ ។ ( ប្រើសំណួរមួយមកពីមេរៀន ឬមើល « សំណួរ » នៅក្នុងឧបសម្ព័ន្ធនេះ ) ។
-
ក្រោកឈរ ហើយស្វែងរកដៃគូ ។
-
សួរសំណួរទៅដៃគូរបស់អ្នក ។ ចងចាំចម្លើយរបស់ដៃគូអ្នក ។ ឆ្លើយសំណួរដៃគូរបស់អ្នក ។
-
ដើរក្នុងបន្ទប់ ស្វែងរកដៃគូថ្មី ។ សួរ ហើយឆ្លើយសំណួរ ។ ធ្វើឡើងវិញដដែលៗជាច្រើនដងជាមួយនឹងដៃគូថ្មី ។ ចងចាំចម្លើយទាំងអស់របស់ដៃគូអ្នក ។
-
ត្រឡប់ទៅកាន់កៅអីអង្គុយរបស់អ្នកវិញ ។ ចែកចាយជាមួយក្រុមនូវអ្វីដែលអ្នកបានរៀន ។
Example
ឧទាហរណ៍
Question: How many people are in your family?
អ្នករៀនដើរជុំវិញសួរ និងឆ្លើយសំណួរជាមួយដៃគូផ្សេងៗគ្នា ។
-
Maria: How many people are in your family?
Luna: There are four people in my family. How many people are in your family?
Maria: Three.
អ្នករៀនចែកចាយនូវអ្វីដែលពួកគេបានរៀន ។
-
Teacher: How many people are in Maria’s family?
Luna: There are three people in Maria’s family.