ក្បួនខ្នាត និង​ការហៅ
២២. ការផ្គត់ផ្គង់​តម្រូវការ​ខាង​សាច់ឈាម និង​ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន


« ២២. ការផ្គត់ផ្គង់​តម្រូវការ​ខាង​សាច់ឈាម និង​ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ២២. ការផ្គត់ផ្គង់​តម្រូវការ​ខាង​សាច់ឈាម និង​ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន » ក្បួនខ្នាត​ទូទៅ ។

២២.

ការផ្គត់ផ្គង់​តម្រូវការ​ខាង​សាច់ឈាម និង​ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន

២២.០

សេចក្តីផ្ដើម

សមាជិកសាសនាចក្រ​ចុះ​សេចក្ដីសញ្ញា​ដើម្បី « ទទួល​បន្ទុក​គ្នា​ទៅវិញទៅមក … ទួញ​យំ​ជាមួយ​នឹង​អ្នកណា​ដែល​ទួញ​យំ … ហើយ​កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នកណា​ដែល​កំពុង​ត្រូវការ​កម្សាន្ដ​ទុក្ខ » ( ម៉ូសាយ ១៨:៨–៩ ) ។ ការមើលថែ​ដល់​អស់​អ្នក​ដែលមាន​តម្រូវការ​ខាង​សាច់ឈាម​គឺជា​ផ្នែក​មួយ​នៃ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ( សូមមើល ១.២ )។ ការទទួល​ខុសត្រូវ​នេះ​អនុវត្ត​ចំពោះ​សមាជិក​គ្រប់​រូបក្នុង​សាសនាចក្រ នៅពេល​ពួកគេ​ផ្តល់​ការងារ​បម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក ។

សមាជិក​សាសនាចក្រ​ក៏​ត្រូវបាន​ប្រឹក្សា​ឲ្យ​ពង្រឹង​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​ពួកគេ​ផ្ទាល់​តាមរយៈ​ការងារ​ដ៏​ឧស្សាហ៍​ព្យាយាម និង​ដោយមាន​ជំនួយ​របស់​ព្រះអម្ចាស់ ។ ភាពខ្លួន​ទីពឹង​ខ្លួន​គឺ​ជា​លទ្ធភាព ការ​តាំង​ចិត្ត និង​កិច្ច​ខិតខំ ដើម្បី​ផ្តល់​សេចក្តី​ត្រូវការ​ចាំបាច់​នៃ​ជីវិត​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​សម្រាប់​ខ្លួនឯង និង​​គ្រួសារ ។ នៅពេល​សមាជិក​ប្រែ​ជា​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​កាន់តែ​ខ្លាំង នោះ​ពួកគេ​ក៏​មាន​លទ្ធភាព​កាន់​តែ​ប្រសើរ​ក្នុង​ការបម្រើ​ដល់​អ្នក​ដទៃ​ផងដែរ ។


ការខិតខំ​របស់​បុគ្គល​ម្នាក់ៗ និង​គ្រួសារ


២២.១

ស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន

ដោយ​មាន​ជំនួយ​របស់​ព្រះអម្ចាស់ សមាជិក​ស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​តាម​របៀប​ដូច​តទៅ​នេះ ៖

  • អភិវឌ្ឍ​កម្លាំង​ខាង​វិញ្ញាណ ខាង​ផ្លូវ​កាយ និង​សតិអារម្មណ៍ ។

  • ទទួល​បាន​ការអប់រំ និង​ការងារ ។

  • កែលម្អ​ការរៀបចំខ្លួន​ខាង​សាច់ឈាម ។

២២.១.១

កម្លាំង​ខាង​វិញ្ញាណ

ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ថា « អស់​ទាំង​របស់​របរ​គ្រប់​យ៉ាង​គឺជា​វិញ្ញាណ​ចំពោះ​យើង ហើយ​គ្មានពេល​ណា​មួយ ដែល​យើង​បាន​ប្រទាន​ដល់​អ្នក​នូវក្រឹត្យ​វិន័យ​ណា​មួយ ដែល​ត្រូវ​ជា​របស់​ខាង​សាច់ឈាម​នោះ​ឡើយ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៣៤ ) ។ សមាជិក​អភិវឌ្ឍ​កម្លាំង​ខាង​វិញ្ញាណ នៅពេល​ពួកគេ​ធ្វើ​កិច្ចការ​ដូច​តទៅ​នេះ ៖

  • អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះ​គ្រីស្ទ ។

  • អធិស្ឋាន ។

  • តម​អារហារ ។

  • សិក្សា​បទ​គម្ពីរ និងប្រសាសន៍​នៃពួកព្យាការី​ដែល​នៅរស់ ។

  • គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។

  • ចូលរួម​ក្នុង​ការប្រជុំ​សាក្រាម៉ង់ និង​ការប្រជុំ​ផ្សេងទៀត​ក្នុង​សាសនាចក្រ ។

  • ផ្ដល់​ការបម្រើ​ដល់​មនុស្ស​ដទៃ ។

  • ចូលរួម​ក្នុង​ពិធី​បរិសុទ្ធ​ពិសិដ្ឋ ហើយ​ខិតខំ​រក្សា​សេចក្ដី​សញ្ញា​ដែល​ភ្ជាប់​មកជាមួយ ។

នៅពេលសមាជិក​ធ្វើកិច្ចការ​ទាំងនេះ នោះពួកគេ​ទទួលបាន​ការ​ណែនាំ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ស្ដីពី​របៀប​ដោះស្រាយ​បញ្ហា​របស់​ពួកគេ និង​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្សដទៃ​យ៉ាង​មាន​ប្រសិទ្ធភាព ។

២២.១.២

សុខភាព​ខាង​ផ្លូវកាយ និង​សតិអារម្មណ៍

ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់​អភិវឌ្ឍ​កម្លាំង​ខាង​ផ្លូវកាយ និង​សតិអារម្មណ៍ ។ វា​រួម​មាន​នូវ​ការធ្វើ​កិច្ចការ​ដូច​តទៅនេះ ៖

  • គោរព​តាម​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩; សូមមើល​ផងដែរ ៣៨.៧.១៤ នៅក្នុង​ក្បួនខ្នាត​នេះ ) ។

  • ខិតខំ​ទទួលទាន​អាហារ​មាន​ជីវជាតិ ហាត់ប្រាណ​ឲ្យ​ទៀងទាត់ ទទួល​ទាន​ដំណេក​គ្រប់គ្រាន់ ហើយ​រក្សាទម្ងន់​ដែលធ្វើ​ឲ្យ​មាន​សុខភាព​ល្អ ។

  • ចៀសវាង​ពី​សារធាតុ និង​អាកប្បកិរិយា​ដែល​បំផ្លាញ ឬ​ញៀន ។

  • រៀនអនុវត្តអនាម័យល្អ ហើយ​ទទួល​ការមើល​ថែ​ខាង​វេជ្ជសាស្ត្រ​ដ៏​ត្រឹមត្រូវ ។

  • អភិវឌ្ឍ ហើយពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​គ្រួសារ និង​មនុស្ស​ដទៃ ។

  • រៀន​គ្រប់គ្រង​ភាពតានតឹង ។

  • ស្វែងរក​ជំនួយ​ផ្នែក​បញ្ហា​ផ្លូវចិត្ត ឬ​សតិអារម្មណ៍ ប្រសិន​បើ​ចាំបាច់ ។

២២.១.៣

ការអប់រំ និង​ការងារ

ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ថា « សិរីល្អ​នៃ​ព្រះ​គឺ​ជា​បញ្ញា » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:៣៦ ) ។ ទ្រង់ក៏បាន​បង្រៀន​ផង​ដែរ​ថា « ចូរស្វែងរក​ការរៀនសូត្រ គឺ​ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្តី​ជំនឿ​ផង » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៨; សូមមើល​ផង​ដែរ ១៣០:១៨ ) ។ ការអប់រំ និង​វគ្គបណ្ដុះបណ្ដាល​ខ្លីៗ​អាច​ដឹកនាំ​ទៅ​រក​ការងារ​ដែល​ប្រសើរ​ជាង ដើម្បី​ឲ្យ​សមាជិក​អាច​ផ្គត់ផ្គង់​ដល់​សេចក្ដី​ត្រូវការ​ផ្ទាល់ខ្លួន និង​គ្រួសារ ។

ការអភិវឌ្ឍ​សមត្ថភាព​ធ្វើ​ការងារ​នឹង​ជួយ​សមាជិក​ឲ្យ​ចូលរួម​ចំណែក​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ សាសនាចក្រ និង​ពិភពលោក​នេះ ។ សមាជិក​ត្រូវបាន​ប្រឹក្សា​ឲ្យ​ខិតខំ​ធ្វើ​ការ និង​មាន​ភាពស្មោះត្រង់​ចំពោះ​គ្រប់​អ្វី​ទាំងអស់​ដែល​ពួកគេ​ធ្វើ ។

២២.១.៤

ការរៀបចំខ្លួន​ខាង​សាច់ឈាម

បទគម្ពីរ​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការ​រៀបចំខ្លួន ( សូម​មើល អេសេគាល ៣៨:៧; គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣០ ) ។ សមាជិកត្រូវបាន​ប្រឹក្សា​ឲ្យ​ត្រៀមខ្លួន​ដើម្បី​ពួកគេ​អាច​មើល​ថែ​ខ្លួន​ឯង ក្រុមគ្រួសារ​របស់​ពួកគេ និង​មនុស្ស​ដទៃ​នៅ​គ្រា​លំបាក ។

សមាជិក​បង្កើន​ការរៀបចំខ្លួន​ខាង​ហិរញ្ញវត្ថុ​របស់​ពួកគេ​តាមរយៈ​ការ ៖

  • បង់​ដង្វាយ​មួយភាគ​ក្នុង​ដប់ និង​ដង្វាយ​នានា ( សូមមើល ម៉ាឡាគី ៣:៨–១២ ) ។

  • លុប​បំបាត់ និង​ចៀសវាង​ពី​បំណុល​តាម​ដែល​អាច​ធ្វើ​បាន ។

  • រៀបចំ​ខ្លួន និង​រស់នៅ​តាម​ចំណូល​ដែល​រកបាន ។

  • សន្សំប្រាក់​សម្រាប់​អនាគត ។

  • ទទួល​បាន​ការអប់រំ​ដ៏​សមរម្យ​មួយ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ផ្គត់ផ្គង់​ដល់​ខ្លួនឯង និង​ក្រុមគ្រួសារ​ពួកគេ ( សូមមើល ២២.៣.៣ ) ។

ការរៀបចំ​ខ្លួន​ក៏​រួម​បញ្ចូល​ទាំងការ​អភិវឌ្ឍ​ផែនការ​មួយ​អំពី​របៀប​មើល​ថែ​សេចក្ដី​ត្រូវការ​មូលដ្ឋាន​អំឡុង​ពេល​មាន​អាសន្ន​ផងដែរ ។ សមាជិក​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ស្ថាបនា​ការ​បម្រុងទុក​អាហារ ទឹក និង​របស់​របរ​ចាំបាច់​ផ្សេង​ទៀត​សម្រាប់​រយៈពេល​ខ្លី និង​រយៈពេល​វែង ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល​គេហទំព័រ ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​សម្រាប់​ភាព​ខ្លួន​ទីពឹង​ខ្លួន និង « ធនធាន​ការរៀបចំខ្លួន​ខាង​សាច់ឈាម » ។

២២.២

ផ្ដល់ការងារ​បម្រើ​ដល់​សមាជិក​ដែល​មាន​សេចក្តីត្រូវការ​ខាង​សាច់ឈាម និង​សតិអារម្មណ៍

ពួកសិស្ស​របស់​ព្រះអម្ចាស់​ត្រូវ​បាន​បង្រៀន​ឲ្យ « ស្រឡាញ់ … ហើយ​ឲ្យ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក » និង​ឲ្យ « ជួយ​ដល់​អស់​អ្នក​ណា ដែល​ត្រូវ​ការ​ជំនួយ » ( ម៉ូសាយ ៤:១៥–១៦ ) ។ សមាជិក​ខិតខំ​មើលទៅ​មនុស្ស​ដទៃ​ដូចជា​ព្រះអង្គសង្គ្រោះ​ទត​មើល​ពួកគេ​ដែរ ដោយ​យល់​ពី​កម្លាំង និង​សេចក្ដីត្រូវការ​ពិសេសៗ​របស់​ពួកគេ ។ ដោយ​ការធ្វើ​ដូច្នេះ សមាជិក​នឹង​ត្រូវបា​នបំផុស​ឲ្យ​ដឹង​ពី​របៀប​ផ្ដល់ការងារ​បម្រើ​ដល់​មនុស្ស​ដែល​មាន​សេចក្ដីត្រូវការ​ខាង​សាច់ឈាម និង​សតិអារម្មណ៍ ។ សេចក្ដីត្រូវការ​ទាំង​នេះ​អាច​រួមមាន អាហារ សម្លៀក​បំពាក់ ផ្ទះ​ស្នាក់​នៅ ការអប់រំ ការងារ សុខភាពរាងកាយ និង​សុខុមាលភាព​សតិអារម្មណ៍ ។

២២.២.១

ឃ្លាំង​របស់​ព្រះអម្ចាស់

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ឲ្យ « ចែក​រំលែក​ទ្រព្យ​ដល់​មនុស្ស​ទ័លក្រ… ហើយ​ចូរ​ដាក់ [ ទ្រព្យ ] ទាំងនោះ​នៅខាង​មុខ​ប៊ីស្សព … [ ហើយ ] ត្រូវ​រក្សា​ទុក្ខ​នៅក្នុង​ឃ្លាំង​របស់​យើង ដើម្បី​ឧបត្ថម្ភ​ចែក​ដល់​មនុស្ស​ទ័លក្រ និង​មនុស្ស​កម្សត់​ទុរគត » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣១, ៣៤ ) ។ ធនធាន​ទាំងអស់​ដែល​មាន​នៅ​ក្នុង​សាសនាចក្រ​ដើម្បី​ជួយ​សមាជិក​ដែល​មាន​តម្រូវការ​ខាង​សាច់ឈាម ត្រូវ​បាន​ហៅ​ថា​ឃ្លាំង​របស់​ព្រះអម្ចាស់ ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:១៨–១៩ ) ។ ធនធាន​ទាំងនេះ​រួម​មាន​ទាំង​ការ​ផ្ដល់​ពេលវេលា ទេពកោសល្យ សេចក្ដី​មេត្តា​ករុណា សម្ភារ និង​ធនធាន​ខាង​ហិរញ្ញវត្ថុ​របស់​សមាជិក​ដើម្បី​ជួយ​ដល់​ជន​ទ័លក្រ ។

ឃ្លាំង​របស់​ព្រះអម្ចាស់​មាន​នៅក្នុង​វួដ និង​ស្ដេក​នីមួយៗ ។ ជារឿយៗ ថ្នាក់ដឹកនាំ​អាច​ជួយ​បុគ្គលម្នាក់ៗ និង​ក្រុម​គ្រួសារ​ឲ្យ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​សេចក្ដីត្រូវការ​នានា ដោយ​ផ្អែក​ទៅ​លើ​ចំណេះដឹង ជំនាញ និង​ការបម្រើ​ដែល​ផ្ដល់​ឲ្យ​ដោយ​សមាជិក​វួដ និង​ស្ដេក ។

ក្រៅពី​ធនធាន​នៅ​ក្នុង​ឃ្លាំង​របស់​ព្រះអម្ចាស់ ជារឿយៗ​សមាជិក​អាច​ទទួលបាន​ជំនួយ​ចាំបាច់​តាមរយៈ​ធនធាន​របស់​រដ្ឋាភិបាល និង​សហគមន៍ ( សូមមើល ២២.១២ ) ។

២២.២.២

ក្រឹត្យវិន័យ​តមអាហារ និង​ដង្វាយ​តមអាហារ

ព្រះអម្ចាស់​បាន​បង្កើត​ក្រឹត្យវិន័យ​តមអាហារ និង​ដង្វាយ​តមអាហារ​ដើម្បី​ប្រទានពរ​ដល់​រាស្ត្រ​របស់​ទ្រង់ ហើយ​ផ្ដល់​ជា​របៀប​មួយ​ឲ្យ​ពួកគេ​បម្រើ​ជនទ័លក្រ ។ ក្រឹត្យវិន័យ​តមអាហារ​ផ្ដល់ពរជ័យ​ដល់​ទាំងអ្នក​ផ្ដល់​ឲ្យ និង​អ្នក​ទទួល ។ សមាជិក​ខិតកាន់តែជិត​ព្រះអម្ចាស់ ហើយ​បង្កើន​កម្លាំង​ខាង​វិញ្ញាណ នៅពេល​ពួកគេ​រស់នៅតាម​ក្រឹត្យវិន័យ​តមអាហារ ។ ពួកគេ​ក៏​ពង្រឹង​ភាព​ខ្លួន​ទីពឹងខ្លួន​របស់​ពួកគេ ហើយ​អភិវឌ្ឍ​សេចក្ដី​មេត្តាករុណា​កាន់​តែ​ច្រើន​ផង​ដែរ ។ ( សូមមើល អេសាយ ៥៨:៦–១២; ម៉ាឡាគី ៣:៨–១២ ) ។

ការតម​អាហារ​អាច​ធ្វើ​ឡើង​នៅពេល​ណា​ក៏​បាន ។ ទោះជា​យ៉ាងណា​ក្តី ជាទូទៅ​សមាជិក​រក្សា​ថ្ងៃ​ឈប់សម្រាក​ដើម​ខែ​ទុក​ជា​ថ្ងៃ​តមអាហារ ។ ជាទូទៅ ថ្ងៃ​តមអាហារ​មាន​នូវ​កិច្ចការ​ដូច​តទៅ​នេះ ៖

  • ការ​អធិស្ឋាន

  • ការមិន​ទទួលទាន​អាហារ និង​ទឹក​រយៈពេល ២៤ ម៉ោង ( ប្រសិនបើ​មាន​សុខភាពល្អ )

  • ការ​ថ្វាយ​ដង្វាយ​តមអាហារ​ដោយ​សប្បុរស

ដង្វាយតមអាហារ​គឺជា​ប្រាក់ដង្វាយ​ដើម្បី​ជួយ​ដល់​ជន​ទ័លក្រ ។ នៅពេល​សមាជិក​តមអាហារ ពួកគេត្រូវបាន​អញ្ជើញ​ឲ្យ​ថ្វាយ​ដង្វាយតម​អាហារ​ដែល​យ៉ាងហោចណាស់​ស្មើ​នឹង​តម្លៃ​នៃ​អាហារ ដែល​មិន​បាន​ទទួល​ទាន​នោះ ។ សមាជិក​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​មាន​ចិត្ត​សប្បុរស ហើយ​ថ្វាយ​ដង្វាយ​ឲ្យច្រើន​ជាង​តម្លៃ​នៃ​អាហារ​ទាំងនេះ ប្រសិន​បើ​ពួកគេ​មាន​លទ្ធភាព ។

សមាជិក​អាច​ជូន​ដង្វាយ​តមអាហារ និង​បែបបទ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ ដែល​បាន​បំពេញ​រួច​របស់​ពួកគេ​ទៅ​ឲ្យ​ប៊ីស្សព ឬ​ទីប្រឹក្សា​មួយរូប​របស់​គាត់ ។ នៅតំបន់​ខ្លះ ពួកគេ​ក៏​អាច​ធ្វើការ​បង់ ប្រាក់ដង្វាយ​របស់​ពួកគេ​តាម​អនឡាញ ផង​ដែរ ។ រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល នៅ​ក្នុង​វួដ​ខ្លះ ប៊ីស្សព​អាច​ឲ្យសិទ្ធិ​ដល់​ពួក​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​ដើម្បី​ប្រមូល​ដង្វាយ​តមអាហារ ( សូមមើល ៣៤.៤.២ ) ។

២២.២.៣

ការបម្រើ

សមាជិក​ខិតខំ​បម្រើ​ដល់​អ្នកដទៃ ដូចជា​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ដែរ ( សូមមើល យ៉ូហាន ១៣:៣៥ ) ។ ពួកគេ​ខិតខំ​ស្វែង​យល់​ពី​ភាព​រឹងមាំ និង​សេចក្ដីត្រូវការ​ពី​គ្នា​ទៅវិញ​ទៅមក ។ ពួកគេ​ផ្ដល់ការងារបម្រើ​ដល់​គ្នា​ដោយ​សេចក្តីស្រឡាញ់ និង​ការយោគយល់ ។

ការបម្រើ​អាច​ត្រូវបាន​សម្រប​សម្រួល​នៅ​ក្នុង​វួដ ស្តេក ឬ​សហគមន៍ ។ នៅទីកន្លែង​ដែល​មាន JustServe សមាជិក និង​មនុស្ស​ដទៃ​ទៀត​អាច​ប្រើ​វា​ដើម្បី​កំណត់​ពី​ឱកាស​បម្រើ​នៅ​ក្នុង​សហគមន៍​បាន ។ សមាជិក និង​មនុស្ស​ដទៃ​ទៀត​ក៏​អាច​ផ្ដល់​ជំនួយ​សង្គ្រោះ​ដល់​គ្រោះមហន្តរាយ ឬ​ការ​បម្រើ​ក្នុងសហគមន៍​ផង​ដែរ តាមរយៈ​គម្រោង​ដែល​ឧបត្ថម្ភដោយ​សាសនាចក្រ ដូចជា​កម្មវិធី ដៃជំនួយ ។

២២.២.៤

ជំនួយ​សប្បុរសធម៌

សាសនាចក្រ​ផ្ដល់​ជំនួយ​សប្បុរសធម៌​នៅទូទាំង​ពិភពលោក ។ សាសនាចក្រ​ធ្វើ​កិច្ចការ​ទាំង​នេះ​ដោយ​ផ្ទាល់ និង​តាមរយៈ​ការចាប់​ដៃគូ​នឹង​អង្គការ​ផ្សេងៗទៀត ។ ជាទូទៅ ជំនួយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​អង្គការ​សាសនាចក្រ​ដែល​ហៅ​ថា អង្គការ​មនុស្សធម៌​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ជំនួយ​នេះ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​ពុំ​គិត​អំពី​ជាតិសាសន៍ សាសនា ឬសញ្ជាតិ​ឡើយ ។

រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បានសមាជិក និង​មនុស្ស​ដទៃទៀត​ដែល​ចង់​ជួយ​ដល់​ការ​ប្រឹងប្រែង​នេះ​អាច​បរិច្ចាគ​ដល់ មូលនិធិ​ជំនួយ​សប្បុរសធម៌​របស់​សាសនាចក្រ ។ សមាជិក​អាច​ជូន​ប្រាក់ដង្វាយ និង​បែបបទ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ ដែល​បាន​បំពេញ​រួច​របស់​ពួកគេ​ទៅ​ឲ្យ​ប៊ីស្សព ឬ​ទីប្រឹក្សា​មួយរូប​របស់​គាត់ ។ នៅតំបន់​ខ្លះ ពួកគេ​ក៏​អាច​ធ្វើការ​បង់ ប្រាក់ដង្វាយ​របស់​ពួកគេ​តាម​អនឡាញ ផង​ដែរ ។


ការ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ


២២.៣

គន្លង​សម្រាប់​ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន និង​ការធ្វើ​ការងារ​បម្រើ​ដល់​ជនទ័លក្រ

ថ្នាក់​ដឹកនាំ​សាសនាចក្រ​តំណាង​ឲ្យ​ព្រះអង្គ​សង្គ្រោះ នៅពេល​ពួកគាត់​មើល​ថែ​សមាជិក​ដែល​មាន​សេចក្ដី​ត្រូវការ​ខាង​សាច់ឈាម និង​សតិអារម្មណ៍ ( សូមមើល ២២.៣.៤ ) ។ ដើម្បី​ធ្វើ​ដូច្នេះ ពួកគាត់​ខិតខំ​ជួយ​សមាជិក​ឲ្យ​ពង្រឹង​ភាពខ្លួន​ទីពឹង​ខ្លួន​របស់​ពួកគេ ។

ថ្នាក់ដឹកនាំ​ស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ពួកគាត់​អាច​ជួយ​ដោយ​ការ​យល់ដឹង និង​សេចក្ដី​មេត្តាករុណា ។ គន្លង​ដូច​តទៅ​នេះ​នឹង​ជួយ​ថ្នាក់ដឹកនាំ​ឲ្យ​លើក​ឡើង​ពី​សេចក្ដី​ត្រូវការ​របស់​សមាជិក​តាមរបៀប​ដែល​ស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន ៖

  • ស្វែងរក​ជនទ័លក្រ ។

  • ជួយ​ពួកគេ​ឲ្យ​វាយតម្លៃ ហើយ​លើកឡើង​ពី​សេចក្ដី​ត្រូវការ​រយៈពេល​ខ្លី ។

  • ជួយ​ពួកគេ​ឲ្យ​ស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​រយៈពេល​វែង ។

  • ផ្ដល់​ការងារ​បម្រើ​ដល់​សមាជិក​ដែល​មាន​សេចក្តី​ត្រូវការ​ខាង​សតិអារម្មណ៍ ។

២២.៣.១

ស្វែងរក​ជនទ័លក្រ

ប៊ីស្សព​មាន​ការទទួល​ខុសត្រូវ​ពិសិដ្ឋ ដើម្បី​ស្វែងរក និង​មើលថែ​ជនទ័លក្រ ( សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:១១២ ) ។ សមាជិក​ផ្សេងទៀត​ដែល​មាន​តួនាទី​សំខាន់​ដើម្បី​ជួយ​ប៊ីស្សព​ជាមួយ​នឹង​ការទទួល​ខុសត្រូវ​នេះ រួម​មាន ៖

  • បងប្អូន​ប្រុស​ស្រី​ដែល​ធ្វើ​ការងារ​បម្រើ ។

  • គណៈប្រធាន​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ ។

  • ទីប្រឹក្សា​របស់ប៊ីស្សព ។

  • សមាជិក​ផ្សេងទៀត​ក្នុង​ក្រុម​ប្រឹក្សា​វួដ ។

ប្រសិនបើ​ចាំបាច់ គណៈប៊ីស្សព​អាច​ហៅ​ពួកអ្នក​ជំនាញ​ផ្នែក​សុខុមាលភាព និង​ភាពខ្លួន​ទីពឹង​ខ្លួន​ប្រចាំវួដ​ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​ទាំង​នេះ ( សូមមើល ២២.៦.៤ ) ។

ដោយមាន​ស្មារតី​ស្រឡាញ់ និង​ខ្វល់ខ្វាយ នោះ​ថ្នាក់ដឹកនាំ​វួដ និង​សមាជិក​ផ្សេង​ទៀត​ដែល​បម្រើ​ជាមួយ​នឹង​ពួកគាត់ ជួយ​កំណត់​ពី​សមាជិក​ដែល​អាច​ត្រូវការ​ជំនួយ ។ វា​មិន​គ្រប់គ្រាន់​ទេ ដែល​គ្រាន់តែ​ជួយ​ទៅ​តាម​ការស្នើសុំ​នោះ ។ ថ្នាក់ដឹកនាំ​គួរតែ​ប្រឹក្សា​ជាមួយ​នឹង​បងប្អូន​ប្រុស​ស្រី​ដែល​ធ្វើ​ការងារ​បម្រើ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា សមាជិក​ដែល​ទ័លក្រ​នោះ​ទទួល​បាន​ការ​មើល​ថែ​ដ៏ត្រឹមត្រូវ ។

២២.៣.២

ជួយ​សមាជិក​ឲ្យ​វាយតម្លៃ និង​លើកឡើង​ពី​សេចក្ដី​ត្រូវការ​រយៈពេល​ខ្លី

សមាជិក​ខិតខំ​បំពេញ​សេចក្ដីត្រូវការ​មូលដ្ឋាន​របស់​ពួកគេ​តាមរយៈ​ការ​ខិតខំ​ផ្ទាល់​ខ្លួន ជំនួយ​ពី​សាច់ញាតិ និង​ជំនួយ​ពី​ធនធាន​របស់​រដ្ឋាភិបាល និង​សហគមន៍ ( សូមមើល ២២.១២ ) ។ ប្រសិន​បើ​ធនធាន​ទាំង​នេះ​មិន​គ្រប់​គ្រាន់​ទេ សមាជិក​អាច​ត្រូវការ​ជំនួយ​ពី​សាសនាចក្រ ។

ជំនួយ​ពី​សាសនាចក្រ​អាច​រួម​មាន ជំនួយ​សម្រាប់​សេចក្ដី​ត្រូវការ​រយៈពេល​ខ្លី ដូចជា អាហារ សម្ភារ​អនាម័យ សម្លៀក​បំពាក់ ផ្ទះ​ស្នាក់​នៅ ឬ​សម្ភារ​មូលដ្ឋាន​ផ្សេង​ទៀត ។ ប៊ីស្សព​អាច​ប្រើ​ដង្វាយ​តម​អាហារ​ដើម្បី​ឆ្លើយ​តប​នឹង​សេចក្ដី​ត្រូវការ​ទាំង​នេះ​បាន ។រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល នៅ​កន្លែង​ខ្លះ ប៊ីស្សព​ក៏​អាច​ប្រើ​ការ​បញ្ជាទិញ​អាហារ និង​សម្ភារ​ចាំបាច់​ផ្សេង​ទៀត​របស់​ប៊ីស្សព​បាន​ផងដែរ ( សូមមើល​« ការបញ្ជាទិញ និង​ការបញ្ជូន​មនុស្សថ្មី​របស់​ប៊ីស្សព » នៅ​ក្នុង​ធនធាន​ថ្នាក់ដឹកនាំ និង​ស្មៀន [ ធ.ថ.ស ] ) ។

នៅពេល​ផ្ដល់​ជំនួយ​របស់​សាសនាចក្រ ថ្នាក់ដឹកនាំ​តាម​ធ្វើ​គោលការណ៍ និង​គោលនយោបាយ​ដែល​បាន​ណែនាំ​នៅ​ក្នុង​វគ្គ ២២.៤ និង ២២.៥ ។

២២.៣.៣

ជួយ​សមាជិក​ឲ្យ​ស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​រយៈពេល​វែង

សមាជិក​អាច​ត្រូវការ​ការ​គាំទ្រ​ជា​បន្ត​បន្ទាប់​ដើម្បី​ដោះស្រាយ​បញ្ហា​រយៈពេល​វែង ។ ការអប់រំ វគ្គ​បណ្ដុះ​បណ្ដាល​ខ្លីៗ ឬ​ធនធាន​ផ្សេង​ទៀត​អាចជួយ​ពួកគេ​ឲ្យ​ស្ថាបនា​ភាពខ្លួនទីពឹងខ្លួន ហើយ​ផ្គត់ផ្គង់​ដល់​សេចក្ដី​ត្រូវការ​រយៈពេល​វែង​របស់​ពួកគេ ។ ថ្នាក់ដឹកនាំ​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការ​ងារ​បម្រើ និង​សមាជិក​ផ្សេង​ទៀត​អាចជួយ​សមាជិក​ឲ្យ​ទទួល​បាន​ធនធាន​ទាំង​នេះ ។

ផែនការ​ភាពខ្លួន​ទីពឹង​ខ្លួន ជួយ​សមាជិក​ឲ្យ​កំណត់​ពី​ភាពរឹងមាំ និង​សេចក្ដីត្រូវការ​រ​បស់​ពួកគេ ។ វា​ក៏ជួយ​ពួកគេ​ឲ្យ​ស្គាល់​ពីធនធាន​ល្អៗ​ផង​ដែរ ។ ផែនការ​នេះ​គួរ​តែ​ប្រើ​រាល់​ពេល​ដែល​ពិចារណា​ពី​ជំនួយ​របស់​សាសនាចក្រ ។ ប៊ីស្សព​អាច​ចាត់​ថ្នាក់ដឹកនាំ​សមាគម​សង្គ្រោះ ថ្នាក់ដឹកនាំ​កូរ៉ុម​អែលឌើរ បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការ​ងារ​បម្រើ ឬ​សមាជិក​ផ្សេង​ទៀត​ដើម្បី​ជួយ​សមាជិក​ឲ្យ​បំពេញ​ផែនការ​នេះ ។

ជា​ផ្នែក​មួយ​នៃ​ផែនការ​ភាព​ខ្លួន​ទីពឹង​ខ្លួន ថ្នាក់ដឹកនាំ​អាច​ចេញ​អនុសាសន៍​ឲ្យ​សមាជិក​នោះ​ចូល​រួម​នៅក្នុង ក្រុម​ភាពខ្លួន​ទីពឹង​ខ្លួន ។ ក្រុម​ទាំងនេះ​ជួយ​ពួកគេ​ឲ្យ​អភិវឌ្ឍ​ជំនាញ និង​ធនធាន​សម្រាប់​ការ​អប់រំ ការងារ ឬ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ដ៏​ប្រសើរ ( សូមមើល ២២.១៣ ) ។ ជាទូទៅ ក្រុម​ទាំង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​ស្តេក ឬ​វួដ ( សូមមើល ២២.១០.២, ២២.៧ ) ។

ប៊ីស្សព ឬ​ថ្នាក់​ដឹកនាំ​មួយ​រូប​ទៀត​ដែល​គាត់​ចាត់ ប្រើ មគ្គុទ្ទេសក៍​របស់​ប៊ីស្សព​សម្រាប់​ផែនការ​ភាព​ខ្លួន​ទីពឹង​ខ្លួន នៅពេល​ផ្ដល់​ជំនួយ ។ បែបបទ​នេះ​ជួយ​ថ្នាក់ដឹកនាំ​ឲ្យ​តាម​ដាន​ពី​ការ​រីកចម្រើន​របស់​សមាជិក​ឆ្ពោះ​ទៅ​កាន់​ភាព​ខ្លួន​ទីពឹង​ខ្លួន ។

២២.៣.៤

ផ្ដល់ការងារ​បម្រើ​ដល់​សមាជិក​ដែល​មាន​សេចក្តីត្រូវការ​ខាង​សតិអារម្មណ៍

សមាជិក​ជាច្រើន​មាន​បញ្ហា​ខាង​សតិអារម្មណ៍ ។ បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ធ្វើ​ការងារ​បម្រើ និង​ថ្នាក់ដឹកនាំ​វួដ​អាច​ជា​ឧបករណ៍​ដើម្បី​ជួយ​សមាជិក​ដែល​មាន​បញ្ហា​ទាំង​នេះ​បាន ។

បញ្ហា​ស្មុគស្មាញ​ខាង​សតិអារម្មណ៍​របស់​បុគ្គល​ម្នាក់​ក៏​អាច​ជះឥទ្ធិពល​ដល់​សមាជិក​គ្រួសារ​របស់​គាត់ ឬ​នាង​ដែរ ។ ថ្នាក់ដឹកនាំ​វួដ​គួរតែ​យល់ដឹង​ពី​សេចក្ដី​ត្រូវការ​របស់​សមាជិក​គ្រួសារ ជា​ពិសេសស្វាមី និង​ភរិយា ។ ថ្នាក់ដឹកនាំ​ផ្ដល់​ការគាំទ្រ និង​ការយោគយល់​ដល់​ពួកគេ ។

សាសនាចក្រ​ផ្ដល់ « ធនធាន​ការប្រឹក្សា » ដើម្បី​ជួយ​ថ្នាក់ដឹកនាំ​ឲ្យ​គាំទ្រ​ដល់​សមាជិក​ទាក់ទង​នឹង​ប្រធានបទ​ជាច្រើន​អំពី​បញ្ហា​ខាង​សតិអារម្មណ៍ និង​ខាង​សង្គម ។ ធនធាន​បន្ថែម​សម្រាប់​សមាជិក​រួម​មាន​ដូច​តទៅ​នេះ ៖

សូមមើល​ផងដែរ « សុខភាព​ផ្នែក​សតិ​អារម្មណ៍ » នៅក្នុង ២២.១៣ ។

ប៊ីស្សព​អាច​ប្រឹក្សា​ជាមួយ​បុគ្គលិក​សេវាកម្ម​គ្រួសារ ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​បញ្ហា​ខាង​សតិ​អារម្មណ៍​របស់​សមាជិក​ម្នាក់ និង​ដើម្បី​ស្គាល់​ពី​ធនធាន និង​សេវាកម្ម​ដែល​មាន ។ ប្រធាន​ស្តេក និង​ប្រធាន​បេសកកម្ម​ក៏​អាច​ប្រឹក្សា​ជាមួយ​នឹង​សេវាកម្ម​គ្រួសារ​ផង​ដែរ ។ ជាផ្នែកមួយ​នៃ​ការ​ប្រឹក្សា​នេះ បុគ្គលិក​សេវាកម្ម​គ្រួសារ​អាច​ជួយ​ថ្នាក់ដឹកនាំ​ទាំង​នេះ​ឲ្យ​វាយ​តម្លៃ ថា​តើ​សមាជិក​ម្នាក់​ដែល​មាន​បញ្ហា​ខាង​សតិអារម្មណ៍ ឬ​ខាង​សង្គម​ធ្ងន់ធ្ងរ​អាច​ត្រូវការ​ការប្រឹក្សា​ពី​អ្នក​ជំនាញ​ឬក៏​អត់ ។ ថ្នាក់ដឹកនាំ​ទាំង​នេះ​អាច​ស្នើ​សុំ​ការប្រឹក្សា​មួយ តាមរយៈ​ការទាក់ទង​ទៅ​ការិយាល័យ​សេវាកម្ម​គ្រួសារ​របស់​ពួកគាត់ ឬ​អ្នកគ្រប់គ្រង​ផ្នែក​សុខុមាលភាព និង​ភាពខ្លួន​ទីពឹង​ខ្លួន​របស់​ពួកគាត់ ។ សូមមើល ៣១.២.៦ សម្រាប់​ព័ត៌មាន​ទំនាក់ទំនង ។

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល ប៊ីស្សព​អាច​ប្រាប់​សមាជិក​ដែល​ត្រូវការ​ការ​ប្រឹក្សា​ឲ្យ​ទៅ​ជួប​អ្នក​ជំនាញ​របស់​សេវាកម្ម​​គ្រួសារ​បាន ប្រសិន​បើ​មាន ។ ពួកគាត់​ធ្វើ​កិច្ចការ​នេះ ដោយ​ប្រើ​ការ​បញ្ជាទិញ​សេវាកម្ម​របស់​ប៊ីស្សព ( សូមមើល « ការបញ្ជាទិញ និង​ការបញ្ជូន​មនុស្ស​ថ្មី​របស់​ប៊ីស្សព » នៅ​ក្នុង ធ.ថ.ស ) ។ ជា​ជម្រើស សមាជិក​អាច​ស្វែង​រក​ជំនួយ​មកពី​អ្នកប្រឹក្សា​យោបល់​ជំនាញ​ដែល​មាន​កិត្តិនាម​នៅ​ក្នុង​សហគមន៍​បាន ។

ពេលខ្លះ ប៊ីស្សព​ប្រឹក្សា​ដល់​សមាជិក​ដែល​ត្រូវ​ការ​ជំនួយ​ឲ្យ​ប្រែចិត្ត​ពី​ឥរិយាបថ​ដែល​មាន​អំពើ​បាប ។ ឥរិយាបថ​នេះ​អាច​រួម​មាន​អំពើ​បាប​ដែល​ទាក់ទង​នឹង ឬ​បណ្ដាល​មក​ពី​ការ​ញៀន ។ នៅ​ក្នុង​ស្ថានភាព​ទាំង​នេះ ប៊ីស្សព​គួរ​តែ​យោង​ទៅ​គោលការណ៍​ណែនាំ​នៅ​ក្នុង ៣២.៨.១ និង ៣២.៨.២ ។

២២.៤

គោលការណ៍​សម្រាប់​ការ​ផ្ដល់​ជំនួយ​របស់​សាសនាចក្រ

ដោយមាន​ជំនួយ​របស់​ព្រះអម្ចាស់ នោះ​សមាជិក​ខិតខំ​ផ្គត់ផ្គង់​ដល់​ខ្លួន​ឯង និង​ក្រុម​គ្រួសារ​របស់​ពួកគេ ។ នៅពេល​សមាជិក​ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ នោះ​ពួកគេ​គួរតែ​ងាក​ទៅ​រក​ប្រភព​ខាង​ក្រោម​នេះ​តាម​លំដាប់​លំដោយ ៖

  1. គ្រួសារ​សាច់​ញាតិ​របស់​ពួកគេ

  2. ធនធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល និង​សហគមន៍

  3. ជំនួយ​របស់​សាសនាចក្រ​តាមរយៈ​ដង្វាយតមអាហារ

នៅ​ពេល​សមាជិក​ត្រូវការជំនួយ​សម្រាប់​ផ្នែក​អាហារ ឬ​សម្ភារ​ចាំបាច់​សម្រាប់​រយៈពេល​ខ្លី នោះប៊ីស្សព​អាច​ប្រើប្រាស់​ដង្វាយ​តមអាហារ​ដើម្បី​ផ្តល់​ជា​ជំនួយ​បាន ( សូមមើល ២២.៣.២ ) ។ ប្រសិនបើ​មាន​ប្រព័ន្ធ​បញ្ជាទិញ​របស់​ប៊ីស្សព នោះ​ជាទូទៅ​ប៊ីស្សព​ប្រើប្រាស់​ប្រព័ន្ធ​ទាំងនោះ​ដើម្បី​ផ្តល់​អាហារ និង​សម្ភារ​ចាំបាច់​ផ្សេងទៀត​បាន ។

ជំនួយ​របស់​សាសនាចក្រ​មាន​បំណង​ដើម្បី​ជួយ​សមាជិក​ឲ្យ​អភិវឌ្ឍ​ភាពឯករាជ្យ មិន​មែន​ពឹង​ផ្អែក​ទៅ​លើ​គេ​ទេ ។ ជំនួយ​នានា​ដែល​បាន​ផ្ដល់​ឲ្យ​គួរ​តែ​ពង្រឹង​សមាជិក​នៅ​ក្នុង​ការខិតខំ​របស់​ពួកគេ​ដើម្បី​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។

នៅពេល​ផ្ដល់​ជំនួយ​របស់​សាសនាចក្រ ថ្នាក់ដឹកនាំ​ធ្វើតាម​គោលការណ៍​ក្នុង​វគ្គ ២២.៤.១ ដល់ ២២.៤.៥ ។ ប៊ីស្សព និង​ស្មៀន​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​មើល​វីដេអូ​នេះ « Sacred Funds, Sacred Responsibilities » ។

២២.៤.១

លើក​ទឹកចិត្ត​ឲ្យ​មាន​ការទទួល​ខុសត្រូវ​ជាបុគ្គល និង​ជា​ក្រុមគ្រួសារ

ថ្នាក់​ដឹកនាំ​បង្រៀន​ថា​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​មាន​ការទទួល​ខុសត្រូវ​ជាចម្បង ចំពោះ​សុខុមាលភាព​ខាង​សាច់ឈាម ខាង​សតិអារម្មណ៍ និង​ខាង​វិញ្ញាណ​របស់​ពួកគេ​ផ្ទាល់ ។ តាមរយៈ​ការរស់នៅ​តាម​គោលការណ៍​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន នោះ​សមាជិក​នឹង​អាច​ដោះស្រាយ​តម្រូវការ​នៅពេល​អនាគត​ដោយខ្លួន​របស់​ពួកគេ​ផ្ទាល់​កាន់តែ​ល្អប្រសើរ ( សូមមើល ២២.១ ) ។

មុន​ពេល​ផ្តល់​ជំនួយ​របស់សាសនាចក្រ ប៊ីស្សព ( ឬ​ថ្នាក់​ដឹកនាំ​ដទៃទៀត ឬ​សមាជិក​សាសនាចក្រ​ដែល​គាត់​ចាត់តាំង ) ពិនិត្យ​មើល​ជាមួយ​សមាជិក​នូវ​ធនធាន​អ្វី​ដែល​ពួកគេ​អាចប្រើបាន ដើម្បី​បំពេញ​តម្រូវការ​របស់​ពួកគេ​ផ្ទាល់ ។ បុគ្គលរូបនេះ​អាច​ស្នើសុំ​ធនធាន​ដទៃទៀត​ដើម្បី​ឲ្យ​សមាសជិក​ពិចារណា ដោយ​បូករួម​ទាំង​ធនធាន​ពី​រដ្ឋាភិបាល ឬ​សហគមន៍​ផងដែរ ( សូមមើល ២២.១២ ) ។

២២.៤.២

ផ្តល់ជំនួយ​ផ្នែក​សាច់ឈាម​សម្រាប់​សេចក្តី​ត្រូវការ​ដែល​ចាំបាច់

គោលបំណង​នៃ​ជំនួយ​របស់​សាសនាចក្រ​គឺ​ដើម្បី​បំពេញ​តម្រូវការ​មូលដ្ឋាន​ខាងសាច់ឈាម ខណៈ​ដែល​សមាជិក​ព្យាយាម​ធ្វើ​ជា​អ្នក​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ ជាទូទៅ ជំនួយ​ដង្វាយ​តមអាហារ​ត្រូវបាន​ប្រើ​ដើម្បី​បង់​ចំណាយ​សម្រាប់​សម្ភារ​ដែល​ចាំបាច់ ដូចជា អាហារ និង​សម្លៀក​បំពាក់ ។ ទោះជា​យ៉ាងណា​ក្តី ដង្វាយនេះ​ក៏អាច​ប្រើប្រាស់​ដើម្បី​បង់​ថ្លៃផ្ទះ ឬ​ថ្លៃទឹក​ភ្លើង​ផងដែរ ។ ដង្វាយ​នេះ​ក៏​អាច​ប្រើប្រាស់​ដើម្បី​បង់​ថ្លៃ​សេវាកម្ម​ផ្ទាល់​ខ្លួន​ផងដែរ ដូចជា ការប្រឹក្សា ការមើល​ថែ​ខាង​វេជ្ជសាស្ត្រ ឬ​ការបំពាក់បំប៉ន​វិជ្ជាជីវៈ ។

ជំនួយ​របស់​សាសនាចក្រ​គឺ​ក្នុង​គោលបំណង​ជួយ​ទ្រទ្រង់​ជីវិត—មិនមែន​រក្សា​របៀប​រស់នៅ​នោះទេ ។ សមាជិក​អាច​ត្រូវការ​ការគាំទ្រ និង​ការយល់​ចិត្ត នៅពេល​ពួកគេ​ខិតខំ​កាត់បន្ថយ ឬ​លុបបំបាត់​ចំណាយ​ផ្សេងៗ ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​របស់ពួកគេ​កាន់តែ​ប្រសើរ​ជាងមុន ។

ប៊ីស្សព​គួរតែ​អនុវត្ត​សុភវិនិច្ឆ័យ ហើយ​ស្វែងរក​ការណែនាំ​ខាងវិញ្ញាណ នៅពេល​ពិចារណា​ពី​ចំនួន និង​រយៈពេល​នៃ​ការផ្តល់​ជំនួយ ។ ពួកគាត់​គួរតែ​មាន​សេចក្តី​អាណិត​អាសូរ និង​សប្បុរសធម៌ ប៉ុន្តែ​មិន​បង្កើត​ការពឹងផ្អែក​នោះទេ ។

២២.៤.៣

ផ្តល់​ធនធាន ឬ​សេវាកម្ម​ជាជាង​សាច់ប្រាក់

ប្រសិនបើ​អាច​ធ្វើបាន ប៊ីស្សព​គួរតែ​ជៀសវាង​ការផ្តល់​ប្រាក់ ។ ផ្ទុយទៅវិញ គាត់​គួរតែ​ប្រើ​ដង្វាយ​តមអាហារ ឬ​ការបញ្ជា​ទិញ​របស់​ប៊ីស្សព ដើម្បី​ផ្តល់​ឲ្យ​សមាជិក​នូវ​គ្រឿងទេស ឬ​សេវាកម្ម​នានា ។ សមាជិក​អាច​ប្រើប្រាស់​ប្រាក់​ផ្ទាល់ខ្លួន​របស់​ពួកគេ ដើម្បី​បង់​លើ​តម្រូវការ​ទាំងឡាយ​ដទៃទៀត ។

នៅពេល​អ្វីៗ​ទាំងនេះ​មិនគ្រប់គ្រាន់ ប៊ីស្សព​អាច​ជួយ​ដោយការប្រើប្រាស់​ដង្វាយ​តមអាហារ ដើម្បី​បង់​ថ្លៃ​វិក្កយបត្រ​ដែល​ចាំបាច់ ( សូមមើល ២២.៥ ) ។ ប្រសិនបើ​អាច​ធ្វើបាន ការទូទាត់​ទាំងនេះ​គួរតែ​ផ្ញើ​ទៅកាន់​អ្នកផ្តល់​សេវាកម្ម​ដោយផ្ទាល់ ( សូមមើល ២២.៥.៣ ) ។

២២.៤.៤

ការ​ផ្ដល់​ឱកាស​ធ្វើការងារ ឬ​ការ​បម្រើ

ប៊ីស្សព​អញ្ជើញ​ជន​ទាំងឡាយ​ណា​ដែល​ទទួល​ជំនួយ​ឲ្យ​ធ្វើការ ឬ​ផ្តល់​ការបម្រើ​ដើម្បី​ពង្រីក​សមត្ថភាព​របស់​ពួកគេ ។ ការ​ធ្វើ​បែបនេះ​ជួយ​សមាជិក​ឲ្យ​មាន​ស្មារតី​នៃ​សេចក្តី​ថ្លៃថ្នូរ ។ វា​ក៏​បង្កើន​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ធ្វើ​ជា​បុគ្គល​ដែល​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ផងដែរ ។ នៅទីកន្លែង​ដែល​មាន JustServe វា​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​កំណត់​ពី​ឱកាស​បម្រើ​នៅ​ក្នុង​សហគមន៍ ។

សមាជិក​មួយ​ចំនួន​ដែល​មាន​វ័យ​ចំណាស់ ឬ​ពិការ​អាច​ផ្តល់​ការងារ ឬ​ការបម្រើ​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដោយ​មាន​កម្រិត ។ ថ្នាក់ដឹកនាំ​គួរតែ​យល់​ពី​ស្ថានភាព​របស់​ពួកគេ និង​ជម្រើស​ផ្សេងទៀត​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន តាម​កាលៈទេសៈ​របស់​ពួកគេ ។

២២.៤.៥

រក្សា​ព័ត៌មាន​អំពី​ជំនួយ​របស់​សាសនាចក្រ​ជាការ​សម្ងាត់

ប៊ីស្សព និង​ថ្នាក់ដឹកនាំ​វួដ​ដទៃទៀត​រក្សា​រាល់​ព័ត៌មាន អំពី​សមាជិក​ដែល​អាច​ត្រូវការ​ជំនួយ​របស់​សាសនាចក្រ​ជា​ការសម្ងាត់ ។ ការណ៍​នេះ​គឺ​ដើម្បី​ការពារ​ឯកជនភាព​របស់​សមាជិក និង​ភាព​ថ្លៃថ្នូរ ។ ( សូម​មើល ៣១.៣ ) ។

សមាជិក​ដែល​ទទួល​ជំនួយ​គួរតែ​ស្គាល់​ពី​លក្ខណៈ​ពិសិដ្ឋ​នៃ​ដង្វាយតមអាហារ និង​ការបញ្ជាទិញ​របស់​ប៊ីស្សព ។ ពួកគេ​គួរតែ​ចាត់ទុក​រាល់​ជំនួយ​ដែល​ពួកគេ​ទទួលបាន​ជា​ការសម្ងាត់ និង​មាន​ការគោរព ។

នៅពេល​ខ្លះ វា​អាច​មាន​អត្ថប្រយោជន៍​ដែល​ក្រុមប្រឹក្សា​វួដ ឬ​អ្នក​ដទៃទៀត​ដឹង​អំពី​តម្រូវការ​របស់​បុគ្គល​ម្នាក់ៗ ឬ​ក្រុមគ្រួសារ ។ ឧទាហរណ៍ គឺ​នៅពេល​ដែល​សមាជិក​ម្នាក់​កំពុង​ស្វែងរក​ការងារ​ធ្វើ ។ នៅក្នុង​ករណី​ទាំងនេះ ជាទូទៅ​ប៊ីស្សព និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត​សូម​ការ​អនុញ្ញាត​ពី​សមាជិក​ពីមុន​ចែកចាយ​ព័ត៌មាន​បែបនោះ ។

២២.៥

គោលនយោបាល​សម្រាប់​ការ​ផ្ដល់​ជំនួយ​របស់​សាសនាចក្រ

ថ្នាក់​ដឹកនាំ​សាសនាចក្រ​គួរតែ​ធ្វើតាម​គោលនយោបាយ​ដែល​បាន​ចែង​នៅក្នុង​វគ្គនេះ នៅពេល​ផ្តល់​ជំនួយ​របស់​សាសនាចក្រ​តាមរយៈ​ដង្វាយតមអាហារ ឬ​ការ​បញ្ជាទិញ​របស់​ប៊ីស្សព សម្រាប់​អាហារ និង​សម្ភារចាំបាច់​ផ្សេង​ទៀត ។

២២.៥.១

គោលនយោបាយ​ស្តីពី​អ្នក​ទទួល​ជំនួយ​របស់​សាសនាចក្រ

២២.៥.១.១

ជំនួយ​ដល់​សមាជិក​វួដ

ជាទូទៅ សមាជិក​ដែល​ទទួល​ជំនួយ​របស់​សាសនាចក្រ​គួរតែ​រស់នៅ​ក្នុង​ដែនសីមា​របស់​វួដ ហើយ​កំណត់ត្រា​សមាជិកភាព​របស់​ពួកគេ​គឺ​នៅក្នុង​វួដ​នោះ ។ ជំនួយ​អាច​ផ្តល់ឲ្យ​ដោយ​មិនគិតថា តើ​សមាជិក​នេះ​ចូលរួម​ការប្រជុំ​របស់​សាសនាចក្រ​ទៀងទាត់ ឬ​ធ្វើតាម​បទដ្ឋាន​សាសនាចក្រ​ឬ​អត់​នោះទេ ។

ប្រសិនបើ​សមាជិក​ទើប​ប្តូរ​ចូល​វួដ​ថ្មីៗ នោះ​ប៊ីស្សព​ទាក់ទង​ទៅ​ប៊ីស្សព​មុន​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​របស់​បុគ្គល​នេះ ពីមុន​ផ្តល់​ជំនួយ ។ ប៊ីស្សព​ក៏​អាច​ពិនិត្យ​មើល​រាល់​ជំនួយ​ដែល​បាន​ផ្តល់​ឲ្យ​ផងដែរ នៅអំឡុង​បីឆ្នាំ​មុន​ដូច​មាន​ចែង​នៅក្នុង​ផ្នែក « ហិរញ្ញវត្ថុ » នៃ ធ.ថ.ស ។

២២.៥.១.២

ជំនួយ​ដល់​ប៊ីស្សព និង​ប្រធាន​ស្តេក

នៅពេល​ខ្លះ ប៊ីស្សព ឬ​សមាជិក​នៃ​គ្រួសារ​គាត់​ផ្ទាល់ ឬ​សាច់ញាតិ​របស់គាត់​ដែល​រស់នៅ​ក្នុង​វួដ​នេះ ក៏​អាច​ត្រូវការ​ជំនួយ​ផងដែរ ។ នៅពេល​រឿងនេះ​កើតឡើង ប៊ីស្សព​ពិនិត្យ​មើល​ពី​តម្រូវការ និង​ស្នើសុំ​ជំនួយ​ពី​ប្រធាន​ស្តេក ។ ការចារ​អនុម័ត​របស់​ប្រធានស្តេក​ទាមទារ​ឲ្យមាន ពីមុន​ប៊ីស្សព​អាច​ប្រើប្រាស់​ដង្វាយ​តមអាហារ ឬ​អនុម័ត​ការបញ្ជាទិញ​របស់​ប៊ីស្សព​សម្រាប់​ខ្លួនគាត់ ឬ​គ្រួសារ​របស់​គាត់ ។

ប្រសិន​បើ​មូលនិធិ​ដង្វាយ​តមអាហារ​ត្រូវបាន​ប្រើប្រាស់ នោះ​ប្រធាន​ស្តេក​ពិនិត្យមើល​វិក្កយបត្រ និង​ការចំណាយ​ដទៃ​ទៀត មុនពេល​អនុញ្ញាត​សម្រាប់​ការចំណាយ ។ ប៊ីស្សព​មិនអាច​អនុម័ត​ការទូទាត់ប្រាក់​សម្រាប់​ខ្លួនគាត់ ឬ​គ្រួសារ​គាត់​បានឡើយ ។

នៅពេល​ប្រធាន​ស្តេក ឬ​សមាជិក​នៃ​គ្រួសារ​គាត់​ផ្ទាល់ ឬ​សាច់ញាតិ​របស់​គាត់​ដែល​រស់នៅក្នុង​វួដ​របស់​គាត់​ត្រូវការ​ជំនួយ នោះ​គាត់​ទាក់ទង​ទៅ​ប៊ីស្សព ។ ប៊ីស្សព​ធ្វើតាម​គោលការណ៍ និង​គោលការណ៍​ណែនាំ​ដូចគ្នា ស្តីពី​ជំនួយ​របស់​សាសនាចក្រ​ដែល​គាត់​នឹង​ជួយ​ដល់​សមាជិក​ដទៃទៀត​ដែរ ។ ទោះជា​យ៉ាងណាក្តី នៅពេល​ប៊ីស្សព​បាន​អនុម័ត​សំណើ​នេះ នោះ​ប្រធានស្តេក​ត្រូវតែ​បញ្ជូន​សំណើ​នេះ​ទៅកាន់​គណៈប្រធាន​តំបន់ ។ ប្រធាន​ស្តេក និង​ប៊ីស្សព​រង់ចាំ​ការ​ចារអនុម័ត​មកពី​សមាជិក​នៃ​គណៈ​ប្រធាន​តំបន់​ពីមុន​បន្ត​ការទូទាត់ ឬ​ការបញ្ជាទិញ ។

២២.៥.១.៣

ជំនួយ​ដល់​បុគ្គល​ដែល​ដើរ​ត្រេចចរ ឬ​គ្មាន​ផ្ទះសម្បែង

ប៊ីស្សព​អាច​ជួយ​សមាជិក និង​អ្នកដទៃទៀត​ដែល​ដើរ​ត្រេចចរ ឬ​គ្មាន​ផ្ទះ​សម្បែង ។ ទោះជាយ៉ាងណាក្តី ពួកគាត់​ពិចារណា​ដោយ​យកចិត្ត​ទុកដាក់​នូវ​ប្រភេទ និង​ចំនួន​នៃ​ជំនួយ​ដែល​ត្រូវ​ផ្តល់​ឲ្យ ។ ពួកគាត់​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ប្រឹក្សា​ជាមួយ​ប៊ីស្សព​វួដ​ពីមុន​របស់​បុគ្គល​នេះ​ពីមុន​ផ្តល់​ជំនួយ ។

ជាទូទៅ ប៊ីស្សព​អញ្ជើញ​សមាជិក​ដែល​ដើរ​ត្រេចចរ ឬ​គ្មាន​ផ្ទះសម្បែង​ដែល​ទទួល​បាន​ជំនួយ​នោះ ឲ្យ​ទទួល​យក​ឱកាស​ការងារ ឬ​ការបម្រើ ។ ប៊ីស្សព​ក៏អាច​បញ្ជូន​សមាជិក​ទាំងនេះ​ទៅ​កាន់​ធនធាន​សហគមន៍​ដែល​ត្រូវបាន​បំពាក់បំប៉ន ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់ពួកគេ​ផងដែរ ។

ដោយ​ផ្អែក​លើ​តម្រូវការ នោះ​ប្រធាន​ស្តេក​អាច​ចាត់តាំង​ប៊ីស្សព​ម្នាក់​ឲ្យ​គ្រប់គ្រង​លើ​រាល់​សំណើ​ទាំងអស់ ដែល​ស្នើ​នៅក្នុង​ស្តេក​មកពី​ជន​ដែល​ដើរ​ត្រេចចរ ឬ​គ្មានផ្ទះ​សម្បែង ។ នៅតំបន់​មួយចំនួន មាន​ស្ដេក​ដែល​មាន​ចំនួន​ជន​ដែល​ដើរ​ត្រេច​ចរ ឬ​គ្មាន​ផ្ទះ​សម្បែង​ច្រើន ។ ក្នុង​ស្ថានភាព​នោះ គណៈប្រធានតំបន់​អាច​ហៅ​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​សំណើ​សម្រាប់​ជំនួយ​របស់​ពួកគេ ។ បុគ្គល​ម្នាក់នេះ​គួរតែ​ធ្លាប់បម្រើ​ជា​ប៊ីស្សព ។

២២.៥.១.៤

ជំនួយ​សម្រាប់​បុគ្គល​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ

បុគ្គល​ណា​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ ជាធម្មតា​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​កាន់​ធនធាន​នានា​ក្នុង​សហគមន៍​មូលដ្ឋាន ប្រសិនបើ​ត្រូវការ​ជំនួយ​សុខុមាលភាព ។ នៅ​ក្នុង​កាលៈទេសៈ​ដ៏​កម្រ ដូច​ដែល​បាន​ណែនាំ​ដោយ​ព្រះវិញ្ញាណ នោះ​ប៊ីស្សព​អាចជួយ​ពួកគេ​ដោយ​ប្រើ​ដង្វាយ​តម​អាហារ ឬ​ការ​បញ្ជាទិញ​របស់​ប៊ីស្សព ។ ឧទាហរណ៍ ប៊ីស្សព​អាច​ពិចារណា​ផ្ដល់​ជំនួយ​ដល់​ឪពុកម្ដាយ ឬ​អ្នក​មើល​ថែ​ដែល​មិន​មែន​ជា​សមាជិក​សាសនាចក្រ ប៉ុន្តែ​មាន​កូន​ម្នាក់ ឬ​ច្រើន​នាក់​ដែល​ជា​សមាជិក ។

២២.៥.២

គោលនយោបាយ​អំពី​ការ​ប្រើប្រាស់​ដង្វាយ​តមអាហារ

២២.៥.២.១

ការ​ថែទាំ​ផ្នែក​វេជ្ជសាស្រ្ត ឬ​ការថែទាំ​សុខភាព​ផ្សេងទៀត

តំបន់​នីមួយៗ​ក្នុង​សាសនាចក្រ​មាន​ការ​កំណត់​លើ​ការអនុម័ត​សម្រាប់​ការ​ប្រើ​ប្រាស់​ដង្វាយ​តមអាហារ ដើម្បី​បង់​ការចំណាយ​លើ​ថ្លៃ​វេជ្ជសាស្ត្រ ទន្ដសាស្ដ្រ ឬ​សុខភាព​ផ្លូវចិត្ត ។ ការកំណត់​ទាំង​នេះ​ត្រូវ​បាន​ចេញ​អនុសាសន៍​ដោយ​គណៈប្រធាន​តំបន់ ។ វា​ត្រូវ​បាន​អនុម័ត​ដោយ​គណៈកម្មការ​សុខុមាលភាព និង​ភាព​ខ្លួន​ទី​ពឹងខ្លួន​របស់​សាសនាចក្រ ។ ការកំណត់ទាំងឡាយ​អាច​ខុស​គ្នា​តាម​ភូមិភាគ ឬ​ប្រទេស​នៅ​ក្នុង​តំបន់ ។

នៅពេល​ប៊ីស្សព​ប្រើ​ដង្វាយ​តមអាហារ​ដើម្បី​ជួយ​បង់​ថ្លៃ​ការ​ថែទាំ​ផ្នែក​វេជ្ជសាស្ត្រ ទន្ដសាស្ដ្រ ឬ​សុខភាព​ផ្លូវចិត្ត នោះ​ពួកគាត់​មិន​គួរ​បង់​លើស​ពី​ការកំណត់​ទាំង​នេះ​ដោយគ្មាន​ការអនុម័ត​សមរម្យ​នោះ​ឡើយ ។ សម្រាប់​ចំនួន​ទឹក​ប្រាក់ និង​គោលការណ៍​ណែនាំ​អំពី​ការអនុម័ត សូមមើល « ការ​ប្រើប្រាស់​ដង្វាយ​តមអាហារ​សម្រាប់​ការចំណាយ​ផ្នែក​វេជ្ជសាស្ត្រ » ។

២២.៥.២.២

បំណុល​អ្នក​ប្រើ​ប្រាស់ និង​ការ​ដួល​អាជីវកម្ម ឬ​ការ​វិនិយោគ

ដង្វាយ​តមអាហារ​មិនអាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​បង់ថ្លៃ​បំណុល​អ្នក​ប្រើប្រាស់​បាន​ទេ ដូចជា ប័ណ្ណ​ឥណទាន ឬ​កម្ចី​ផ្ទាល់​ខ្លួន​ជាដើម ។ ហើយ​ដង្វាយតមអាហារ​ក៏​មិន​អាច​ប្រើ​ដើម្បី​បង់ប្រាក់​ដែល​ជំពាក់​ដោយសារ​តែ​ការ​ដួល​អាជីវកម្ម ឬ​ការ​វិនិយោគ​បាន​ដែរ ។

២២.៥.២.៣

ការ​បង់សង​ដង្វាយ​តមអាហារ

សមាជិក​មិន​បង់​សង​ជំនួយ​ដង្វាយ​តមអាហារ ដែល​ពួកគេ​បាន​ទទួល​ពី​សាសនាចក្រ​ឡើយ ។

២២.៥.២.៤

ចំនួន​ការ​ចំណាយ​ដង្វាយតមអាហារ​ក្នុង​វួដ

ប៊ីស្សព​មិន​តម្រូវ​ឲ្យ​កំណត់​ជំនួយ​ដង្វាយ​តមអាហារ​សម្រាប់​សមាជិក​វួដ​ទៅ​តាម​ចំនួន​ប្រាក់ដង្វាយ​ដែល​ប្រមូល​បាន​នៅ​ក្នុង​វួដ​នោះឡើយ ។

២២.៥.៣

គោលនយោបាយ​អំពី​ការបង់ប្រាក់

ប្រសិនបើ​អាច​ធ្វើបាន ការបង់ប្រាក់​ទាំងឡាយ​គួរតែ​ធ្វើ​ឡើង​ដោយ​ផ្ទាល់​ទៅ​កាន់​អាជីវកម្ម​ដែល​ផ្គត់ផ្គង់​សម្ភារ និង​សេវាកម្ម​នោះ ។ ជាទូទៅ ការ​បង់​ប្រាក់មិន​ត្រូវ​បា​នធ្វើ​ឡើង​ទៅ​កាន់​បុគ្គល​ដែល​ត្រូវការ​ជំនួយ​ឡើយ ។

សមាជិក​ក្នុង​គណៈប៊ីស្សព និង​ស្មៀន​ធ្វើ​តាម​នីតិវិធី​ហិរញ្ញវត្ថុ​ដែល​មាន​ចែង​នៅក្នុង ៣៤.៦.៧ នៅពេល ៖

  • រៀបចំ​មូលប្បទានបត្រ ។

  • រៀបចំ​ការដកប្រាក់​តាម​អេឡិចត្រូនិច ។

  • ដកប្រាក់​សម្រាប់​ការបង់ថ្លៃ​ដង្វាយ​តមអហារ ។

២២.៥.៤

គោលនយោបាយ​អំពី​ការ​បង់ប្រាក់​ដែល​នឹង​ជួយ​ដល់​ប៊ីស្សព ឬ​ប្រធានស្ដេក

នៅពេល​ផ្ដល់​ជំនួយ​តមអាហារ​ដល់​សមាជិក ប៊ីស្សព​មិន​អាច​ប្រើ​មូលនិធិ​នោះ​ដើម្បី​បង់ថ្លៃ​សម្ភារ ឬ​សេវាកម្ម​តាម​របៀប​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ផ្ទាល់​ខ្លួន​នោះឡើយ ។ ចំពោះ​ករណី​លើក​លែង​ណាមួយ​ត្រូវ​តែ​មាន​ការអនុម័ត​ពី​ប្រធាន​ស្ដេក ។ ឧទាហរណ៍ ប្រសិន​បើ​ប៊ីស្សព​មាន​ផ្ទះ​ជួល​ដែល​មាន​សមាជិក​ម្នាក់​ស្នាក់នៅទីនោះ នោះ​គាត់​មិន​អាច​ប្រើ​ដង្វាយតមអាហារ​ដើម្បី​បង់​ថ្លៃ​ជួល​ផ្ទះ​សម្រាប់​សមាជិក​នោះ​បាន​ទេ លើកលែង​តែ​មាន​ការអនុម័ត​មក​ពី​ប្រធានស្ដេក​ជាមុន​សិន ។ គោលនយោបាយ​ដូចគ្នា​នេះ​នឹង​អនុវត្ត​ដូចគ្នា ប្រសិន​បើ​ដង្វាយ​តមអាហារ​ត្រូវ​បានប្រើ​ដើម្បី​ទិញ​អាហារ​សម្រាប់​សមាជិក​មក​ពី​ហាង​របស់​ប៊ីស្សព ។

ប្រសិន​បើ​ការ​បង់ប្រាក់​ដង្វាយតមអាហារ​ឲ្យ​សមាជិក​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​ប្រធាន​ស្តេក ឬ​អាជីវកម្ម​ដែល​គាត់​មាន នោះ​តម្រូវ​ឲ្យ​មាន​ការ​អនុម័ត​មក​ពី​គណៈប្រធាន​តំបន់ ។ នៅពេល​ប៊ីស្សព​អនុម័ត​លើ​ការបង់ប្រាក់​ដែល​បាន​ស្នើ នោះ​ប្រធាន​ស្ដេក​បញ្ជូន​សំណើ​នោះ​ទៅ​កាន់​គណៈប្រធាន​តំបន់ ។ ប្រធាន​ស្តេក និង​ប៊ីស្សព​រង់ចាំ​ការ​ចារអនុម័ត​មកពី​សមាជិក​នៃ​គណៈ​ប្រធាន​តំបន់​ពីមុន​បន្ត​ការទូទាត់ ។

២២.៥.៥

ការ​ការពារ​នឹង​ការ​ប្រើ​ប្រាស់​មូលនិធិ​មិន​ត្រឹមត្រូវ

គណៈប៊ីស្សព និង​ស្មៀន​គួរតែ​ការពារ​មូលនិធិដង្វាយតមអាហារ​ពី​ការប្រើ​ប្រាស់​មិន​ត្រឹមត្រូវ ។ សម្រាប់​សំណួរ ឬ​ដើម្បី​រាយការណ៍​ពី​ការបំពាន​លើ​ជំនួយ​របស់​សាសនាចក្រ ឬ​ការ​កេង​បន្លំ នោះ​សមាជិក​ក្នុងគណៈប៊ីស្សព ឬ​ស្មៀន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​កាណាដា​អាច​ទូរសព្ទ​ទៅ​កាន់​ផ្នែក​ជំនួយ​តាម​លេខ ១-៨០០-៤៥៣-៣៨៦០ លេខ​ខ្នែង ២-៧៨៨៧ ។ សមាជិក​ក្នុង​គណៈប៊ីស្សព ឬ​ស្មៀន​នៅក្រៅ​សហរដ្ឋអាមេរិក និង​កាណាដា​គួរតែ​ទូរសព្ទ​ទៅ​កាន់​ការិយាល័យ​ប្រចាំ​តំបន់​របស់​ពួកគាត់ ។

២២.៦

តួ​នាទី​របស់​ថ្នាក់​ដឹកនាំ​វួដ

២២.៦.១

ប៊ីស្សព និង​ទី​ប្រឹក្សា​របស់​គាត់

ប៊ីស្សព​មាន​សិទ្ធិ​អំណាច​ដ៏​ទេវភាព​ដើម្បី​ស្វែងរក និង​មើលថែ​សមាជិក​ដែល​មាន​សេចក្ដីត្រូវការ​ខាង​សាច់​ឈាម ( សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:១១២ ) ។ គាត់​បែងចែក​កិច្ចការ​នេះ​ភាគច្រើន​ឲ្យទៅ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ ។ ទោះជា​យ៉ាងណា​ក្ដី ក៏មាន​នូវ​ភារកិច្ច​ជាក់លាក់​ដែល​មានតែ​ប៊ីស្សព​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន​ដែរ ។ ឧទាហរណ៍ ប៊ីស្សព ៖

  • កំណត់​ប្រភេទ ចំនួន​ទឹក​ប្រាក់ និង​រយៈពេល​នៃ​ជំនួយ​ខាង​សាច់ឈាម​ដែល​ត្រូវ​ផ្ដល់​ឲ្យ ។

  • អនុម័ត​ជំនួយ​ដង្វាយតមអាហារ ( សូមមើល ២២.៤ និង ២២.៥ ) និង​ការ​បញ្ជាទិញ​អាហារ និង​សម្ភារចាំបាច់​ផ្សេង​ទៀត​របស់​ប៊ីស្សព ( សូមមើល ២២.១៣ ) ។

  • ធ្វើឲ្យប្រាកដ​ថា ត្រូវ​ធ្វើតាម​គោលការណ៍ និងគោលនយោបាយ​សម្រាប់​ការផ្ដល់​ជំនួយ​ខាង​សាច់ឈាម ។ ( សូមមើល ២២.៤, ២២.៥ និងវីដេអូ « Sacred Funds, Sacred Responsibilities » ) ។

  • ពិនិត្យ​មើល​ផែនការ​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​សមាជិក​ដោយ​ផ្ទាល់ ។ គាត់​ចាត់​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ក្នុង​វួដ​ដើម្បី​តាមដាន​លើ​ផែនការ​ទាំង​នេះ ប្រសិន​បើ​ចាំបាច់ ។ ( សូមមើល ផែនការ​ខ្លួន​ទីពឹង​ខ្លួន និង មគ្គុទ្ទេសក៍​របស់​ប៊ីស្សព​សម្រាប់​ផែនការ​ភាព​ខ្លួន​ទីពឹង​ខ្លួន ) ។

ប៊ីស្សព និង​ទីប្រឹក្សា​របស់​គាត់​មាន​ការ​ទទួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម ៖

  • បង្រៀន​ពី​គោលការណ៍ និង​ពរជ័យ​ទាក់ទង​នឹង ( ១ ) ការមើល​ថែ​សមាជិក​ដែល​មាន​សេចក្ដី​ត្រូវការ​ខាង​សាច់​ឈាម និង​សតិអារម្មណ៍ និង ( ២ ) ការស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន ( សូមមើល ២២.១ ) ។ ការណ៍​នេះ​រួមមាន​ទាំង​ការរៀបចំ​ខ្លួន​ឯង​ផ្ទាល់ និង​គ្រួសារ ។

  • បង្រៀនពី​ក្រឹត្យវិន័យ​តមអាហារ ហើយ​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​បង់​ដង្វាយ​តមអាហារ​ដោយ​សប្បុរស ( សូមមើល ២២.២.២ ) ។

  • មើល​ខុសត្រូវ​លើ​ការប្រមូល និង​គណនេយ្យកិច្ច​លើ​ដង្វាយ​តមអាហារ ( សូមមើល ៣៤.៤.២ ) ។

ក្នុងនាម​ជា​គណៈប្រធាន​នៃ​បព្វជិតភាពអើរ៉ុន គណៈប៊ីស្សព​ក៏​ដឹកនាំ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់យុវនារី​ដើម្បី​បម្រើ​សមាជិក​ដែល​មាន​តម្រូវការ​ខាង​សាច់ឈាម​នៅ​ក្នុង​វួដ និង​សហគមន៍​ផង​ដែរ ( សូមមើល ១០.២.២ និង ១១.២.២ ) ។ កិច្ចការ​ទាំង​នេះ​ត្រូវ​បាន​សម្រប​សម្រួល​នៅ​ក្នុង​ការ​ប្រជុំ​ក្រុមប្រឹក្សា​វួដ ( សូមមើល ២២.៨ ) និង​នៅ​ក្នុង​ការ​ប្រជុំ​គណៈប្រធាន​កូរ៉ុម និង​គណៈប្រធាន​ថ្នាក់ ( សូមមើល ១០.៤.៣ និង ១១.៣.៤.២ ) ។

២២.៦.២

គណៈប្រធាន​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ

នៅក្រោម​ការ​ដឹកនាំ​របស់​ប៊ីស្សព នោះ​គណៈប្រធាន​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ​មាន​តួនាទី​ដ៏​សំខាន់​មួយ​ដើម្បី​មើល​ថែដល់អ្នក​ខ្វះខាត​នៅ​ក្នុង​វួដ ( សូមមើល ៨.២.២, ៩.២.២ ) ។ ថ្នាក់ដឹកនាំ​ទាំង​នេះ​បង្រៀន​សមាជិកវួដ​ឲ្យ ៖

  • ការធ្វើ​ការងារ​បម្រើ​ដល់​អ្នក​ខ្វះខាត ។

  • រស់នៅ​តាម​ច្បាប់​តមអាហារ ។

  • ស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន ។

  • បង្កើន​ការ​រៀបចំខ្លួន​ឯង​ផ្ទាល់ និង​គ្រួសារ ។

គណៈប្រធាន​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ​អនុវត្ត​តាម​គន្លង​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង ២២.៣ នៅពេល​ពួកគាត់​ជួយ​មើល​ថែ​ជនទ័លក្រ ។

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល នៅ​ទីតាំង​មួយ​ចំនួន ប៊ីស្សព​មាន​ជម្រើស​ដើម្បី​ផ្ដល់​ដល់​សមាជិក​ដែល​ទ័លក្រ ជា​ការ​បញ្ជា​ទិញ​របស់​ប៊ីស្សព​នូវ​ម្ហូប​អាហារ និង​សម្ភារ​ដែល​ចាំបាច់​ផ្សេង​ទៀត ( សូមមើល ២២.១៣ ) ។ ជាធម្មតា ប៊ីស្សព​ចាត់​ឲ្យ​ប្រធាន​សមាគម​សង្រ្គោះ​ទៅ​ជួប​នឹង​សមាជិក​ទាំង​នោះ ហើយ​បំពេញ​បែបបទ​ការ​បញ្ជា​ទិញ ( សូមមើល ៩.២.២.២ ) ។ ទោះ​ជា​យ៉ាង​ណា គាត់​ក៏​អាច​ចាត់​ប្រធាន​កូរ៉ុម​អែលឌើរ​ផង​ដែរ ( សូមមើល ៨.២.២.២ ) ។ ទីប្រឹក្សា​ម្នាក់​នៅ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ ឬ​កូរ៉ុម​អែលឌើរ​អាច​ត្រូវ​បាន​ចាត់ ប្រសិន​បើ​ប្រធាន​ជាប់​រវល់ ។ ថ្នាក់​ដឹកនាំ​ដែល​បាន​ចាត់​ដាក់​នោះ បញ្ជូន​បែប​បទ​ដែល​បាន​បំពេញ​រួច​ទៅ​ប៊ីស្សព​ដើម្បី​សុំ​ការ​អនុម័ត ។

២២.៦.៣

បងប្អូន​ប្រុស ឬ​បងប្អូន​ស្រី​ដែល​ធ្វើ​ការងារ​បម្រើ

ជារឿយៗ ជំនួយ​សម្រាប់​តម្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​ចាប់ផ្ដើម​នឹង​បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ធ្វើ​ការងារ​បម្រើ ( សូមមើល ២១.១ ) ។ ពួក​គាត់​រាយការណ៍​អំពី​សេចក្តី​ត្រូវការ​របស់​អ្នក​ទាំង​ឡាយ​ដែល​ពួក​គាត់​បម្រើ​ទៅ​កាន់​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្រ្គោះ​របស់​ពួក​គាត់ នៅ​ក្នុង​ការ​សម្ភាស​អំពី​ការផ្ដល់​ការងារបម្រើ និង​នៅពេល​ផ្សេង​ទៀត ។ ពួកគាត់​អាច​ចែកចាយ​អំពី​សេចក្ដីត្រូវការ​ដែល​មាន​លក្ខណៈ​សម្ងាត់​ទៅ​កាន់​ប៊ីស្សព​ដោយ​ផ្ទាល់ ។

២២.៦.៤

រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន
អ្នក​ជំនាញខាង​សុខុមាលភាព និង​ភាព​ខ្លួន​ទី​ពឹងខ្លួន

គណៈប៊ីស្សព​អាច​ហៅ​បុគ្គល​ម្នាក់ ឬ​ស្វាមី​ភរិយា​មួយ​គូ​ឲ្យ​ធ្វើ​ជា​អ្នក​ជំនាញ​ខាង​សុខុមាលភាព និង​ភាព​ខ្លួន​ទី​ពឹងខ្លួន​ប្រចាំ​វួដ​បាន ។ អ្នក​ជំនាញ​ទាំង​នេះ​ជួយ​ថ្នាក់ដឹកនាំ​វួដ​នៅ​ក្នុង​កិច្ចការ​មើល​ថែ​មនុស្ស​ដទៃ និង​ជួយ​ពួកគេ​ឲ្យ​ប្រែក្លាយ​ជា​មនុស្ស​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​កាន់​តែ​ខ្លាំង​ឡើង ។

អ្នកជំនាញ​អាច​ត្រូវ​បាន​ចាត់​ទៅ​លើ​ផ្នែក​ជាក់លាក់ ។ ផ្នែក​ទាំងនេះ​អាច​រួម​មាន​ដូច​តទៅ ៖

  • ការងារ

  • ការអប់រំ

  • ការរៀបចំ​ខ្លួន

  • សុខភាព​ផ្នែក​សតិអារម្មណ៍

  • ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន

  • ធនធាន​របស់​រដ្ឋាភិបាល និង​សហគមន៍​ក្នុង​មូលដ្ឋាន​ដែល​ជួយ​ដល់​ជនទ័លក្រ ( សូមមើល ២២.១២ )

គណៈ​ប៊ីស្សព​ក៏​អាច​សូម​ឲ្យ​អ្នកជំនាញ​ជួយ​សម្រប​សម្រួល ក្រុម​ភាព​ខ្លួន​ទីពឹង​ខ្លួន ផង​ដែរ ។ ជាទូទៅ ក្រុម​ទាំង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមប្រឹក្សា​ស្តេក ឬ​វួដ ។

២២.៦.៥

សេចក្ដី​សង្ខេប​អំពី​ការហៅ និង​តួនាទី

តារាង​ខាង​ក្រោម​នេះ​សង្ខេប​ពី​ការហៅ និង​តួនាទី​ដែល​បាន​ពិភាក្សា​នៅ​ក្នុង ២២.៦ ។

ការហៅ

សួរ​សុខ​ទុក្ខ និង​វាយតម្លៃ​សេចក្ដីត្រូវការ

បង្រៀន​គោលការណ៍​ភាពខ្លួន​ទីពឹង​ខ្លួន

ជួយ​សមាជិក​ឲ្យធ្វើ​ផែនការ​ភាព​ខ្លួន​ទីពឹង​ខ្លួន

អនុម័ត​ជំនួយ​ដង្វាយ​តមអាហារ ឬ​ការ​បញ្ជាទិញ​របស់​ប៊ីស្សព

ការហៅ

ប៊ីស្សព

សួរ​សុខ​ទុក្ខ និង​វាយតម្លៃ​សេចក្ដីត្រូវការ

អាច ប៉ុន្តែ​ជា​រឿយៗ​បែងចែក

បង្រៀន​គោលការណ៍​ភាពខ្លួន​ទីពឹង​ខ្លួន

បាទ ឬ​ចាស

ជួយ​សមាជិក​ឲ្យធ្វើ​ផែនការ​ភាព​ខ្លួន​ទីពឹង​ខ្លួន

អាច ប៉ុន្តែ​ជា​រឿយៗ​បែងចែក

អនុម័ត​ជំនួយ​ដង្វាយ​តមអាហារ ឬ​ការ​បញ្ជាទិញ​របស់​ប៊ីស្សព

បាទ ឬ​ចាស

ការហៅ

គណៈប្រធាន​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ

សួរ​សុខ​ទុក្ខ និង​វាយតម្លៃ​សេចក្ដីត្រូវការ

បាទ ឬ​ចាស

បង្រៀន​គោលការណ៍​ភាពខ្លួន​ទីពឹង​ខ្លួន

បាទ ឬ​ចាស

ជួយ​សមាជិក​ឲ្យធ្វើ​ផែនការ​ភាព​ខ្លួន​ទីពឹង​ខ្លួន

ដូច​ដែល​បាន​ចាត់

អនុម័ត​ជំនួយ​ដង្វាយ​តមអាហារ ឬ​ការ​បញ្ជាទិញ​របស់​ប៊ីស្សព

ទេ

ការហៅ

បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ធ្វើ​ការងារ​បម្រើ

សួរ​សុខ​ទុក្ខ និង​វាយតម្លៃ​សេចក្ដីត្រូវការ

បាទ ឬ​ចាស

បង្រៀន​គោលការណ៍​ភាពខ្លួន​ទីពឹង​ខ្លួន

បាទ ឬ​ចាស

ជួយ​សមាជិក​ឲ្យធ្វើ​ផែនការ​ភាព​ខ្លួន​ទីពឹង​ខ្លួន

ដូច​ដែល​បាន​ចាត់

អនុម័ត​ជំនួយ​ដង្វាយ​តមអាហារ ឬ​ការ​បញ្ជាទិញ​របស់​ប៊ីស្សព

ទេ

ការហៅ

អ្នក​ជំនាញ​ខាង​សុខុមាលភាព និង​ភាព​ខ្លួន​ទីពឹងខ្លួន​ប្រចាំ​វួដ ( បើ​បាន​ហៅ )

សួរ​សុខ​ទុក្ខ និង​វាយតម្លៃ​សេចក្ដីត្រូវការ

ដូច​ដែល​បាន​ចាត់

បង្រៀន​គោលការណ៍​ភាពខ្លួន​ទីពឹង​ខ្លួន

ដូច​ដែល​បាន​ចាត់

ជួយ​សមាជិក​ឲ្យធ្វើ​ផែនការ​ភាព​ខ្លួន​ទីពឹង​ខ្លួន

ដូច​ដែល​បាន​ចាត់

អនុម័ត​ជំនួយ​ដង្វាយ​តមអាហារ ឬ​ការ​បញ្ជាទិញ​របស់​ប៊ីស្សព

ទេ

២២.៧

តួនាទី​របស់​ក្រុមប្រឹក្សា​វួដ

តួនាទី​ដ៏​សំខាន់​មួយ​របស់​ក្រុមប្រឹក្សា​វួដ​គឺ​ត្រូវ​ដាក់​ផែនការ​ពីរបៀប​ដើម្បី​ថែទាំ​ដល់​អ្នក​ដែល​ខ្វះខាត និង​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ប្រែក្លាយ​ជា​អ្នក​ដែល​មានភាព​ខ្លួន​ទីពឹងខ្លួន ( សូមមើល ៧.៥.១ និង ៧.៦.២ ) ។ សមាជិក​ក្រុមប្រឹក្សា​ធ្វើតាម​ផែនការ​នេះ ដោយ​ផ្អែកលើ​ព័ត៌មាន​ដែល​បាន​មក​ពី​ការសម្ភាស​អំពី​ការធ្វើ​ការងារ​បម្រើ និង​មកពី​ពួកគេ​ការទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​អ្នកដែល​ខ្វះខាត​ទាំងនោះ ។ ក្នុងការ​ពិភាក្សា​ពី​តម្រូវការ​របស់​សមាជិក ក្រុមប្រឹក្សា​គោរព​តាម​បំំណង​របស់​អស់​អ្នក​ដែល​ធ្វើការ​ស្នើសុំ​ដោយ​សម្ងាត់ ។

កាលដែល​ក្រុមប្រឹក្សា​វួដ​ធ្វើការ​ពិចារណា​អំពី​របៀប​ដើម្បី​ថែទាំ​ដល់​អស់​អ្នក​ដែល​មានត្រូវការ​ទាំង​ខាង​សាច់ឈាម និង​ខាងសតិអារម្មណ៍ នោះ​ពួកគាត់​នឹង​ត្រូវ​ធ្វើ​ដូចខាងក្រោម​នេះ ៖

  • ដាក់​ផែនការ​ពី​វិធី​បង្រៀន​សមាជិក​វួដ​ពី​របៀប​អនុវត្ត​តាម​គោលការណ៍​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន ( សូមមើល ២២.១ ) ។ គោលការណ៍​ទាំងនេះ​រួមមាន​ទាំង​ការរៀបចំខ្លួន​ជាបុគ្គល និង​ជា​ក្រុមគ្រួសារ ។

  • ដាក់​ផែនការ​ពី​វិធី​ដើម្បី​ជួយ​អស់​អ្នក​ដែល​មាន​តម្រូវការ​បន្ទាន់ ដូចជា គ្មាន​ការងារ​ធ្វើ និង​អស់​អ្នក​ដែល​ត្រូវការ​ការថែទាំ​រយៈពេល​វែង ដូចជា បញ្ហា​សុខភាព ឬ​ពិការភាព ។

  • ស្វែងរក​សមាជិក​វួដ​ដែល​មាន​ជំនាញ​ដែល​អាច​មាន​អត្ថប្រយោជន៍​នៅក្នុង​ការឆ្លើយតប​នឹង​តម្រូវការ​បន្ទាន់ និង​តម្រូវការ​រយៈពេល​វែង ។

  • ស្វែងរក​ការងារ​ដែល​អាច​មាន ឬ​ការចាត់តាំង​ឲ្យ​បម្រើ​ដល់​អ្នក​ដែល​ទទួល​ជំនួយ​របស់​សាសនាចក្រ ។

  • ស្វែងរក​សមាជិក​ដែល​អាច​ទទួល​អត្ថប្រយោជន៍​ពី​ការចូលរួម​នៅក្នុង ក្រុម​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ។ ជាទូទៅ ក្រុម​ទាំង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមប្រឹក្សា​ស្តេក ឬ​វួដ ។

  • ស្វែងរក​ធនធាន​ផ្សេងៗ​ទៀត​របស់​រដ្ឋាភិបាល សហគមន៍ ឬ​សាសនាចក្រ ( សូមមើល ២២.១២ និង ២២.១៣ ) ។

  • ដាក់ផែនការ​ពី​របៀប​ដើម្បី​ធ្វើការបម្រើ​នៅក្នុង​សហគមន៍ ។ នៅទីកន្លែង​ដែល​មាន JustServe អាច​ត្រូវ​បាន​ប្រើ​ដើម្បី​កំណត់​ពី​ឱកាស​បម្រើ​បែប​នោះ ។

ក្រុមប្រឹក្សា​វួដ​ក៏​ការរៀបចំ​ផែនការ​ជា​លាយ​លក្ខណ៍​អក្សរ​សាមញ្ញ​មួយ សម្រាប់​ឲ្យ​វួដ​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​ផងដែរ ។ ផែនការ​នេះ​គួរតែ​សម្របសម្រួល​ជាមួយ​ផែនការ​អាសន្ន​របស់​ស្តេក​ផងដែរ ( សូមមើល « ការត្រៀមខ្លួន​របស់​ស្តេក និង​វួដ »; សូមមើល​ផងដែរ ២២.៩.១.៣ នៅក្នុង​ក្បួនខ្នាត​នេះ ) ។

អ្នកជំនាញ​ផ្នែក​សុខុមាលភាព និង​ភាពខ្លួន​ទីពឹង​ខ្លួន​ប្រចាំ​វួដ អាច​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ការប្រជុំ​ក្រុមប្រឹក្សា​វួដ តាម​ការចាំបាច់ ។

២២.៨

តួនាទី​របស់​ក្រុមប្រឹក្សា​យុវវ័យ​វួដ

គោលបំណង​មួយ​របស់​ក្រុមប្រឹក្សា​យុវវ័យ​វួដ​គឺ​ដើម្បី​ជួយ​យុវវ័យ​ឲ្យ​ក្លាយ​ជា​អ្នកដើរ​តាម​ដ៏​បរិសុទ្ធ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ២៩.២.៩ ) ។ ការបម្រើ​ដល់​អ្នក​ដែល​មាន​តម្រូវការ​ខាង​សាច់ឈាម​មាន​សារៈសំខាន់​ដើម្បី​សម្រេចបាន​គោលបំណង​នេះ ។ ក្នុងចំណោម​មនុស្ស​ដទៃទៀត អ្នក​ដែល​អាច​មាន​តម្រូវការ​ខាង​សាច់ឈាម អាច​រួមមាន​អ្នក​ដែល​មាន​វ័យ​ចំណាស់ មាន​ជំងឺ ឬ​ពិការ ។

នៅក្រោម​ការដឹកនាំ​របស់​គណៈប៊ីស្សព ក្រុមប្រឹក្សា​យុវវ័យ​វួដ​ដាក់​ផែនការ​ពី​របៀប​ដើម្បី​បម្រើ​ដល់​អ្នក​ដែល​ខ្វះខាត​នៅក្នុង​វួដ និង​សហគមន៍​របស់​ពួកគេ ។ សកម្មភាព​បម្រើ​ជាក់លាក់​មួយចំនួន​អាច​ត្រូវបាន​ដាក់​ផែនការ​នៅ​អំឡុង​ការប្រជុំ​គណៈប្រធាន​កូរ៉ុម និង​គណៈប្រធាន​ថ្នាក់ ។ នៅ​កន្លែង​ដែល​មាន JustServe វា​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​កំណត់​ពី​ឱកាស​បម្រើ​នៅ​ក្នុង​សហគមន៍ ។

២២.៩

តួនាទី​របស់​ថ្នាក់ដឹកនាំ​ស្តេក

២២.៩.១

ប្រធាន​ស្តេក និង​ទីប្រឹក្សា​របស់​គាត់

ប្រធាន​ស្តេក និងទីប្រឹក្សា​របស់​គាត់​ដឹកនាំ​កិច្ច​ប្រឹងប្រែង​នៃ​ការធ្វើ​ការងារ​បម្រើ​ដល់​អស់អ្នក​ដែល​មាន​សេចក្តី​ត្រូវការ​ខាង​សាច់ឈាម និង​សតិអារម្មណ៍ ហើយ​និង​ស្ថាបនា​ភាព​ខ្លួន​ទីពឹងខ្លួន ។ គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក ទីប្រឹក្សា​ជាន់ខ្ពស់ និង​សមាជិក​ដទៃទៀត​នៃ​ក្រុមប្រឹក្សា​ស្តេក​ជួយ​ដល់​ពួកគាត់ ។

ប្រធាន​ស្តេក និង​ទីប្រឹក្សា​របស់​គាត់​មាន​ទំនួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម ៖

  • បង្រៀន​ពី​គោលការណ៍ និង​ពរជ័យ​ទាក់ទង​នឹង ( ១ ) ការមើល​ថែ​សមាជិក​ដែល​មាន​សេចក្ដី​ត្រូវការ​ខាង​សាច់​ឈាម និង​សតិអារម្មណ៍ និង ( ២ ) ការស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន ( សូមមើល ២២.១ ) ។ ការណ៍​នេះ​រួមមាន​ទាំង​ការរៀបចំ​ខ្លួន​ឯង​ផ្ទាល់ និង​គ្រួសារ ។

  • បង្រៀនពី​ក្រឹត្យវិន័យ​តមអាហារ ហើយ​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​បង់​ដង្វាយ​តមអាហារ​ដោយ​សប្បុរស ( សូមមើល ២២.២.២ ) ។

  • បង្រៀន​ប៊ីស្សព​ពី​របៀប​ផ្តល់​ជំនួយ​របស់​សាសនាចក្រ​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​អស់​អ្នក​ដែល​មាន​តម្រូវការ​ខាង​សាច់ឈាម ( សូមមើល ២២.៩.១.១ ) ។

  • ធានា​ឲ្យ​បាន​ថា ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្រ្គោះ​ត្រូវបាន​បង្រៀន​អំពី​ការទទួលខុស​ត្រូវ​របស់​ពួកគាត់ ចំពោះ​ការ​មើល​ថែដល់អ្នក​ខ្វះខាត ។ ទីប្រឹក្សា​ជាន់ខ្ពស់ និង​គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក​ជួយ​ណែនាំ​ថ្នាក់ដឹកនាំ​វួដ​ទាំងនេះ​តាម​ទំនួលខុសត្រូវ​របស់​ពួក​គាត់ ( សូមមើល ២២.៩.២ និង ២២.៩.៣ ) ។

  • ដឹកនាំ​កិច្ចខិតខំ​របស់​ស្តេក​ក្នុង​ការរៀបចំ និង​ការឆ្លើយ​តប​ចំពោះ​ភាព​អាសន្ន ( សូមមើល ២២.៩.១.៣ ) ។

ប្រធាន​ស្តេក​ក៏​មាន​ទំនួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម​នេះ​ដែរ ៖

  • ពិនិត្យ​មើល​សំណើសុំ​ដង្វាយតមអាហារ​សម្រាប់​ចំណាយ​លើ​ថ្លៃ​ពេទ្យ ដែល​លើសពី​កម្រិត​អនុម័ត​របស់​ប៊ីស្សព ។ ប្រធាន​ស្តេក​អាច​អនុម័ត​លើ​សំណើសុំ​ត្រឹម​កម្រិត​អនុម័ត​របស់​គាត់ ។ គាត់​បញ្ជូន​សំណើសុំ​លើសកម្រិត​អនុម័ត​របស់​គាត់​ទៅកាន់​គណៈប្រធាន​តំបន់​ដើម្បី​ធ្វើការ​ពិចារណា ( សូមមើល ២២.៥.២.១ ) ។

  • ពិនិត្យមើល​រាល់​សំណើសុំ​ជំនួយ​របស់​សាសនាចក្រ​សម្រាប់​ប៊ីស្សព ( សូមមើល ២២.៥.១.២ ) ។

  • បម្រើ​ជា​ប្រធាន​ភ្នាក់ងារ​ប្រតិបត្តិការ​សុខុមាលភាព និង​ភាពខ្លួន​ទីពឹង​ខ្លួន​ស្តេក បើ​ត្រូវបាន​ចាត់តាំង ( សូមមើល ២២.៩.១.២ ) ។

គណៈ​ប្រធាន​ស្តេក​អាច​ចាត់តាំង​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់ ឬ​ច្រើននាក់​ដើម្បី​ជួយ​មើលខុសត្រូវ​លើ​កិច្ច​ប្រឹងប្រែង​នៃ​ការថែទាំ​ដល់​អស់​អ្នក​ដែល​មាន​តម្រូវការ​ខាងសាច់ឈាម​នៅក្នុង​ស្តេក ( សូមមើល ២២.៩.២ ) ។ គណៈប្រធានស្តេក​ក៏អាច​ហៅ​អ្នកជំនាញ​ផ្នែក​សុខុមាលភាព និង​ភាព​ខ្លួន​ទី​ពឹងខ្លួន ដើម្បី​ជួយគាំទ្រ​ដល់​កិច្ចខិតខំ​ទាំងនេះ​ផងដែរ ( សូមមើល ២២.៩.៤ ) ។

២២.៩.១.១

បង្រៀន​ប៊ីស្សព​នូវ​គោលការណ៍​នៃ​ការផ្តល់ជំនួយ​របស់​សាសនាចក្រ

ប្រធានស្តេក​ធានា​ឲ្យបាន​ថា ប៊ីស្សព​កំពុង​ថែទាំ​ដល់​អ្នក​ដែល​មាន​តម្រូវការ​ខាងសាច់ឈាម​នៅក្នុង​វួដ​របស់​ពួកគាត់ ។ គាត់​បង្រៀន​ប៊ីស្សព​នូវ​គោលការណ៍ និង​គោលនយោបាយ​សម្រាប់​ការ​ផ្តល់​ជំនួយ​របស់​សាសនាចក្រ ( សូមមើល ២២.៤ និង ២២.៥ ) ។ នៅក្នុង​ការបង្រៀន គាត់​ប្រើ​គំរូ​ពិត និង​ជាក់ស្តែង ។

នៅពេល​គាត់​សម្ភាស​ប៊ីស្សព ប្រធាន​ស្តេក​ពិនិត្យមើល​ការបង់​ដង្វាយ​តមអាហារ​ពី​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំខែ​របស់​វួដ ។ គាត់​ក៏​ពិភាក្សា​ជាមួយ​ប៊ីស្សព​ផងដែរ​នូវ​គោលការណ៍​ដែល​គាត់​ប្រើ​ដើម្បី​ជួយ​សមាជិក ។ គាត់​ប្រឹក្សា​ជាមួយ​ប៊ីស្សព​អំពី​រាល់​ការទូទាត់ ឬ​គំរូ​នៅក្នុង​របាយការណ៍​ដែល​អាច​បង្ហាញ​នូវ​ការយល់​ខុស​ពី​គោលការណ៍​ត្រឹមត្រូវ ។

គោលការណ៍ និង​ការអនុវត្ត​សម្រាប់​ការផ្តល់​ជំនួយ​របស់​សាសនាចក្រ​ក៏​ត្រូវបាន​ពិភាក្សា​ផងដែរ​នៅក្នុង​ក្រុមប្រឹក្សា​ប៊ីស្សព​របស់​ស្តេក ( សូមមើល ២២.១១ ) ។

ប្រធានស្តេក​ធានា​ឲ្យ​បានថា ប៊ីស្សព​ម្នាក់ៗ​បាន​មើល​វីដេអូ​បំពាក់បំប៉ន « Sacred Funds, Sacred Responsibilities » យ៉ាងហោចណាស់​ឲ្យបាន​ម្តង​ក្នុង​មួយឆ្នាំ ។

២២.៩.១.២

បម្រើ​ជា​ប្រធាន​ភ្នាក់ងារ​ប្រតិបត្តិការ​សុខុមាលភាព និង​ភាពខ្លួន​ទីពឹង​ខ្លួន​របស់​សាសនាចក្រ​ប្រចាំ​ស្ដេក

ប្រសិនបើ​វា​អនុវត្ត គណៈប្រធានតំបន់​ចាត់តាំង​ប្រធាន​ភ្នាក់ងារ​ស្តេក ចំពោះ​រាល់​ការប្រតិបត្តិការ​សុខុមាលភាព និង​ភាព​ខ្លួន​ទី​ពឹងខ្លួន​នៅក្នុង​តំបន់​របស់​ពួកគាត់ ។ ឧទាហរណ៍​នៃ​ប្រតិបត្តិការ​ទាំងនេះ​រួមមាន​ដូច​ខាងក្រោម ៖

  • ឃ្លាំង​របស់​ប៊ីស្សព

  • ការិយាល័យ​សេវាកម្ម​គ្រួសារ

  • BYU–Pathway Worldwide

  • ហាង Deseret Industries

ប្រធាន​ស្តេក​ដែល​បាន​ចាត់តាំង​ជួយ​ស្វែងរក​អ្នក​ស្ម័គ្រចិត្ត​ដើម្បី​ជួយគាំទ្រ​ដល់​តម្រូវការ​នៃ​ប្រតិបត្តិការ​នេះ ។ ពួក​អ្នក​ស្ម័គ្រចិត្ត​អាច​ចេញមកពី​ភ្នាក់ងារ​ស្តេក និង​ស្តេក​ផ្សេងទៀត​ដែល​បាន​ទទួល​ប្រតិបត្តិការ​នេះ ។

រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន ប្រធាន​ភ្នាក់ងារ​ស្តេក​អាច​រៀបចំ​គណៈកម្មការ​ប្រតិបត្តិការ​ភ្នាក់ងារ​ស្តេក ដើម្បី​មើល​ខុសត្រូវ​លើ​ប្រតិបត្តិការ​នេះ ។ សមាជិក​គណៈកម្មការ​រួមមាន​ដូច​ខាង​ក្រោម ៖

  • ប្រធាន​ស្ដេក ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង​ម្នាក់

  • ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់

  • សមាជិក​ម្នាក់​នៃ​គណៈប្រធាន​សមាគម​សង្រ្គោះ

  • អ្នកគ្រប់គ្រង​ប្រតិបត្តិការ

  • អ្នក​ជំនាញ​សុខុមាលភាព និង​ភាព​ខ្លួន​ទី​ពឹងខ្លួន តាម​តម្រូវការ

២២.៩.១.៣

ឆ្លើយតប​ចំពោះ​ភាព​អាសន្ន

ប្រធាន​ស្តេក​មើល​ខុសត្រូវ​លើ​ការឆ្លើយតប​ភាព​អាសន្ន​របស់​សាសនាចក្រ និង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ស្តេក​របស់​គាត់ ។ បើ​មាន​គ្រោះមហន្តរាយ​ប៉ះពាល់​ច្រើន​ជាង​ស្តេកមួយ នោះ​គណៈប្រធាន​តំបន់ ឬ​ពួកចិត​សិបនាក់​ដែល​បាន​ចាត់តាំង​អាច​ឆ្លើយតប​ដោយ​ផ្ទាល់ ។ អ្នកគ្រប់គ្រង​សុខុមាលភាព និង​ភាពខ្លួន​ទីពឹង​ខ្លួន​គាំទ្រ​ដល់​ថ្នាក់ដឹកនាំ​តំបន់ និង​ស្តេក​នៅក្នុង​កិច្ចប្រឹងប្រែង​ទាំងនេះ ។

ប្រធាន​ស្តេក​អាច​ហៅ​អ្នក​ជំនាញ​សុខុមាលភាព និង​ភាព​ខ្លួន​ទី​ពឹងខ្លួន​ឲ្យ​មើលខុសត្រូវ​លើ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ភាព​អាសន្ន គ្រប់គ្រង​ការប្រាស្រ័យ​ទាក់ទង ឬ​ដោះស្រាយ​កង្វល់​ដោយ​សុវត្ថិភាព ។ ប្រសិនបើ​ចាំបាច់ គណៈប្រធានតំបន់ ឬ​ពួក​ចិតសិបនាក់​ប្រចាំ​តំបន់​ក៏អាច​ចាត់តាំង​ឲ្យ​មាន​អ្នក​ជំនាញ​ទាំងនេះ​ត្រឹម​កម្រិត​តំបន់ ឬ​កម្រិត​សម្របសម្រួល​ក្រុមប្រឹក្សា​បាន​ផងដែរ ។

បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ធ្វើ​ការងារ​បម្រើ​រាយការណ៍​ពី​ស្ថានភាព និង​តម្រូវការ​របស់​សមាជិក​ទៅកាន់​ថ្នាក់ដឹកនាំ​កូរ៉ុម និង​ថ្នាក់ដឹកនាំ​សមាគម​សង្គ្រោះ ។ ថ្នាក់​ដឹកនាំ​ទាំងនេះ​រាយការណ៍​ទៅកាន់​ប៊ីស្សព​ដែល​រាយការណ៍​ទៅកាន់​គណៈប្រធាន​ស្តេក​បន្ដ​ទៀត ។

គណៈ​ប្រធាន​ស្តេក​រាយការណ៍​ព័ត៌មាន​ទៅកាន់ ( ១ ) គណៈប្រធានតំបន់ ឬ​ពួកចិតសិបនាក់​ដែល​បាន​ចាត់តាំង និង ( ២ ) អ្នក​គ្រប់គ្រង​សុខុមាលភាព និង​ភាព​ខ្លួន​ទី​ពឹងខ្លួន ។ របាយការណ៍​នេះ​រួមមាន​ទាំង​ស្ថានភាព​របស់​សមាជិក ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា បរិក្ខារ​របស់​សាសនាចក្រ និង​សហគមន៍ ។ ប្រសិនបើ​សមាជិក​សាសនាចក្រ​ទទួល​រងផល​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ នោះ​ប៊ីស្សព​អាច​ប្រើប្រាស់​ដង្វាយ​តមអាហារ​ដើម្បី​បំពេញ​តម្រូវការ​មូលដ្ឋាន​បាន ។ ប៊ីស្សព​ធ្វើ​តាម​គោលការណ៍​ទាំងឡាយ​ដែល​មាន​នៅក្នុង ២២.៤ ។

ប្រធាន​ស្តេក​អនុម័ត​លើ​ព័ត៌មាន​ជា​សាធារណៈ ដែល​ត្រូវបាន​ផ្សាយ​ក្នុង​តំបន់​ដោយ​សាសនាចក្រ ។ គាត់​សម្របសម្រួល​ការងារ​នេះ​ជាមួយ​នឹង​នាយក​ផ្នែក​ទំនាក់ទំនង​ស្តេក ប្រសិនបើ​មាន​ការហៅ​នេះ ( សូមមើល ៥.២.១.៧ ) ។ គាត់​ធានា​ឲ្យបាន​ថា ព័ត៌មាន​គឺ​ត្រឹមត្រូវ និង​ទាន់​ហេតុការណ៍ ។ គាត់​ក៏​បម្រើ​ជា​អ្នក​នាំពាក្យ​របស់​សាសនាចក្រ​ដើម្បី​ឆ្លើយតប​នឹង​សំណួរ​ទាំងឡាយ​មកពី​ប្រព័ន្ធផ្សព្វផ្សាយ​ផងដែរ ។ គាត់​ក៏​អាច​ចាត់តាំង​នាយក​ផ្នែកទំនាក់ទំនង​ស្តេក ឬ​អ្នក​នាំពាក្យ​ដទៃ​ទៀត​ឲ្យ​ធ្វើ​កិច្ចការ​នេះ​បាន​ដែរ ។ បើ​មាន​គ្រោះមហន្តរាយ​ប៉ះពាល់​ច្រើន​ជាង​ស្តេកមួយ នោះ​គណៈប្រធាន​តំបន់ ឬ​ពួកចិត​សិបនាក់​ដែល​បាន​ចាត់តាំង​អាច​គ្រប់គ្រង​ទំនាក់ទំនង​សាធារណៈ​បាន ។

ថ្នាក់ដឹកនាំ​របស់​សាសនាចក្រ​អាច​ចែកចាយ​ធនធាន​របស់​សាសនាចក្រ​ដែល​មាន​ដល់​អាជ្ញាធរ​ស៊ីវិល នៅអំឡុង​ពេល​មាន​អាសន្ន ។ ដោយ​មាន​ការអនុម័ត​មកពី​គណៈប្រធាន​តំបន់ នោះ​អគារ​សាសនាចក្រ ( លើកលែង​តែ​ព្រះវិហារ​បរិសុទ្ធ ) អាច​ប្រើ​ជា​ជម្រក ស្ថានីយ៍​សង្រ្គោះ​បឋម ឬ​ទីតាំង​ផ្តល់អាហារ​បាន ។ ការប្រើប្រាស់​អគារ​របស់​សាសនាចក្រ​គួរតែ​សម្របសម្រួល​ជាមួយ​អ្នកគ្រប់គ្រង​អគារ​ដែល​បាន​ចាត់តាំង ។ ប្រសិនបើ​អង្គការ​សប្បុរសធម៌ ឬ​អង្គការ​ក្នុង​សហគមន៍​ផ្សេងទៀត​បាន​ទទួល​ការអនុញ្ញាត​ឲ្យប្រើប្រាស់​អគារ នោះ​ការប្រើប្រាស់​នេះ​គួរតែ​មាន​ចុះហត្ថលេខា​ជាលាយលក្ខណ៍​អក្សរ ។ សូមមើល « Use of Church Buildings in a Disaster » សម្រាប់​ព័ត៌មាន​បន្ថែម ។

ព័ត៌មាន​បន្ថែម​មាន​នៅ « Emergency Response Procedures » ។

២២.៩.២

ទី​ប្រឹក្សា​ជាន់​ខ្ពស់

ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​ត្រូវបាន​ចាត់តាំង​ឲ្យ​ទៅធ្វើការ​ជាមួយ​កូរ៉ុម​អែលឌើរ​នីមួយៗ គាំទ្រ​ដល់​គណៈប្រធាន​កូរ៉ុម​នៅក្នុង​ទំនួលខុសត្រូវ​របស់​ពួកគាត់ ហើយ​ជួយ​ពួកគាត់​ឲ្យ​ស្ថាបនា​ភាព​ខ្លួន​ទីពឹងខ្លួន ( សូមមើល ២២.៦.២ ) ។

គណៈ​ប្រធាន​ស្តេក​ក៏អាច​ចាត់តាំង​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់ ឬ​ច្រើននាក់​ឲ្យ​ធ្វើ​កិច្ចការ​ដូច​ខាងក្រោម​នេះ​ដែរ ៖

  • ជួយ​បង្រៀន​ពី​តួនាទី​របស់​អ្នកជំនាញ​សុខុមាលភាព និង ភាពខ្លួន​ទីពឹង​ខ្លួន​ស្តេក និង​វួដ ប្រសិនបើ​អ្នកជំនាញ​ត្រូវបាន​ហៅ ( សូមមើល ២២.៩.៤ និង ២២.៦.៤ ) ។

  • សម្របសម្រួល​កិច្ច​ប្រឹងប្រែង​របស់​អ្នក​ស្ម័គ្រចិត្ត​សម្រាប់​ប្រតិបត្តិការ​សុខុមាលភាព និង​ភាព​ខ្លួន​ទី​ពឹងខ្លួន ។

  • បម្រើការ​ជាមួយ​ក្រុមការងារ​ជំនាញ​ដែល​សម្របសម្រួល​ធនធាន​ទាក់ទង​នឹង​ភាព​ខ្លួន​ទីពឹងខ្លួន ឬ​ការបម្រើ​ក្នុង​សហគមន៍ ( សូមមើល ២២.១០.២ ) ។

នៅក្នុង​ស្តេក​ដែល​គាំទ្រ​ដល់​ប្រតិបត្តិការ​សុខុមាលភាព និង​ភាព​ខ្លួន​ទី​ពឹងខ្លួន នោះ​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​អាច​ត្រូវបាន​សូម​ឲ្យ​បម្រើ​ក្នុង​គណៈកម្មការ​ភ្នាក់ងារ​ប្រតិបត្តិការ​ស្តេក ( សូមមើល ២២.៩.១.២ ) ។

២២.៩.៣

គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក

គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក​ជួយ​ដល់​គណៈប្រធាន​សមាគម​សង្រ្គោះ​វួដ នៅក្នុង​ទំនួលខុសត្រូវ​របស់​ពួកគាត់​ក្នុង​ការ​ថែទាំអស់​អ្នក​ដែល​ខ្វះខាត និង​ជួយ​ពួកគេ​ឲ្យ​ស្ថាបនា​ភាព​ខ្លួន​ទីពឹងខ្លួន ( សូមមើល ២២.៦.២ ) ។

សមាជិក​នៃ​គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក អាច​ត្រូវបាន​សូម​ឲ្យ​បម្រើ​ជាមួយ​ក្រុមការងារ​ជំនាញ​ដែល​សម្របសម្រួល​ធនធាន​ទាក់ទង​នឹង​ភាព​ខ្លួន​ទីពឹងខ្លួន ឬ​ការបម្រើ​ក្នុង​សហគមន៍ ( សូមមើល ២២.១០.២ ) ។ រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល នៅក្នុង​ស្តេក​ដែល​គាំទ្រ​ដល់​ប្រតិបត្តិការ​សុខុមាលភាព និង​ភាព​ខ្លួន​ទី​ពឹងខ្លួន នោះ​សមាជិក​គណៈប្រធាន​ក៏​អាច​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ក្នុង​គណៈកម្មការ​ភ្នាក់ងារ​ប្រតិបត្តិការ​ស្តេក​ផងដែរ ( សូមមើល ២២.៩.១.២ ) ។

២២.៩.៤

រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន
អ្នក​ជំនាញខាង​សុខុមាលភាព និង​ភាព​ខ្លួន​ទី​ពឹងខ្លួន​ស្តេក

តាម​តម្រូវការ គណៈ​ប្រធាន​ស្តេក​អាច​ហៅ​បុគ្គល​ម្នាក់ៗ ឬ​ស្វាមីភរិយា​ឲ្យ​ធ្វើ​ជា​អ្នក​ជំនាញ​ផ្នែក​សុខុមាលភាព និង​ភាព​ខ្លួន​ទី​ពឹងខ្លួន​ស្ដេក ។ ពួកគេ​ជួយ​ដល់​ថ្នាក់ដឹកនាំ​ស្តេក​នៅក្នុង​កិច្ចប្រឹងប្រែង​របស់​ពួកគាត់​ដើម្បី​មើលថែ​មនុស្ស​ដទៃ និង​ជួយ​ពួកគេ​ឲ្យ​ប្រែក្លាយ​ជា​មនុស្ស​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​កាន់​តែ​ខ្លាំង​ឡើង ។

អ្នកជំនាញ​អាច​ត្រូវ​បាន​ចាត់តាំង​ទៅ​ផ្នែក​ជាក់លាក់​មួយ ។ ឧទាហរណ៍ ពួកគាត់​អាច​ត្រូវបាន​សូម​ឲ្យ ៖

អ្នកជំនាញ​ស្តេក​សម្របសម្រួល​កិច្ច​ប្រឹងប្រែង​ជាមួយ​អ្នក​ជំនាញ​ផ្នែក​សុខុមាលភាព និង​ភាពខ្លួន​ទីពឹង​ខ្លួន ដែល​អាច​នឹង​ត្រូវបាន​ហៅ​នៅក្នុង​វួដ ។

២២.១០

តួនាទី​របស់​ក្រុមប្រឹក្សា​ស្តេក

សមាជិក​នៃ​ក្រុមប្រឹក្សា​ស្តេក​ពិភាក្សា​ពី​តម្រូវការ​របស់​សមាជិក​ស្តេក និង​ដាក់ផែនការ​ពី​របៀប​ដើម្បី​ជួយ​សមាជិក​ឲ្យ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ( សូមមើល ២៩.៣.៧ ) ។ ពួកគាត់​ស្វែងរក​ធនធាន​ដែល​មាន​នៅក្នុង​សហគមន៍ និង​ស្តេក​ដែល​អាច​ជួយ​ថ្នាក់ដឹកនាំ​វួដ​ឲ្យ​មើលថែ​ដល់​តម្រូវការ​ខាង​សាច់ឈាម និង​ខាង​សតិអារម្មណ៍​នៃ​សមាជិក​របស់​ពួកគាត់ ( សូមមើល ២២.១២ និង ២២.១៣ ) ។ ពួកគាត់​បង្កើត និង​រក្សា​ផែនការ​សាមញ្ញៗ​ដែល​មាន​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​សម្រាប់​ស្តេក​ដើម្បី​ឆ្លើយតប​ចំពោះ​ភាព​អាសន្ន ( សូមមើល « ការត្រៀមខ្លួន​របស់​ស្តេក និង​វួដ » ) ។ ក្រុមប្រឹក្សា​ស្តេក​ក៏​អាច​ដាក់ផែនការ​ពី​របៀប​ផ្តល់​ការបម្រើនៅក្នុង​សហគមន៍​ផងដែរ ។

២២.១០.១

រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន
ធនធាន​ដែល​សម្របសម្រួល​ដោយ​ស្តេក

ដោយ​ផ្អែកលើ​លទ្ធភាពក្នុង​មូលដ្ឋាន ក្រុមប្រឹក្សា​ស្តេក​អាច​ទទួល ឬ​អនុវត្ត​ធនធាន​ដែល​អាច​ជ្រើសរើស​ណាមួយ​ដូច​តទៅ​នេះ​បាន ។ ធនធាន​ទាំងនេះ​អាច​ជួយ​សមាជិក​ស្តេក​ឲ្យ​ស្ថាបនា​ភាពខ្លួន​ទីពឹងខ្លួន ឬ​ចូលរួម​នៅក្នុង​ការបម្រើ​ក្នុង​សហគមន៍​បាន ។

២២.១០.២

រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន
ក្រុម​ការងារ​ជំនាញ

ដើម្បី​ជួយ​រៀបចំ និង​គ្រប់គ្រង​ធនធាន​ជម្រើស ដែល​មាន​ចែង​នៅក្នុង ២២.១០.១ គណៈប្រធាន​ស្តេក​អាច​តែងតាំង​ក្រុម​ការងារ​ជំនាញ​បាន ដូចជា​ក្រុម​ការងារ JustServe ជា​ដើម ។ ក្រុម​ទាំងនេះ​អាច​ជា​សមាជិក​ដែល​បាន​ជ្រើសរើស​នៃ​ក្រុមប្រឹក្សា​ស្តេក ឬ​គណៈកម្មការ​ភាព​ជា​អ្នកដឹកនាំ​មជ្ឈិមវ័យ​ស្តេក ( សូមមើល ២៩.៣.៩ ) ។ ក្រុម​ទាំងនេះ​ក៏អាច​រួមមាន​អ្នកជំនាញ​ដូច​ខាងក្រោម​នេះ​ផងដែរ ៖

  • អ្នក​ជំនាញ​សុខុមាលភាព និង​​ភាព​ខ្លួន​ទី​ពឹងខ្លួន ( សូមមើល ២២.៩.៤ )

  • នាយក​ទំនាក់ទំនង​ស្តេក ឬ​អ្នកជំនាញ JustServe ( សូម​មើល​នៅ JustServe Community Service Guidebook )

  • អ្នក​ផ្សេងៗ​ទៀត​តាម​តម្រូវការ

២២.១១

តួនាទី​នៃ​ក្រុមប្រឹក្សា​ប៊ីស្សព​របស់​ស្តេក

ក្រុមប្រឹក្សា​ប៊ីស្សព​របស់​ស្តេក​ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រឹក្សា​អំពី​ទំនួលខុសត្រូវ​ទាក់ទង​នឹង​ប៊ីស្សព ។ ក្រុមប្រឹក្សា​នេះធ្វើ​ការ​ពិភាក្សា​ជា​ប្រចាំ​អំពី​គោលការណ៍​នៃ ( ១ ) ការមើល​ថែ​សមាជិក​ដែល​មាន​សេចក្ដីត្រូវការ​ខាង​សាច់​ឈាម និង​ខាង​សតិអារម្មណ៍ និង ( ២ ) ការស្ថាបនាភាព​ខ្លួនទីពឹង​ខ្លួន ( សូមមើល ២៩.៣.៨ ) ។

សមាជិក​ក្រុមប្រឹក្សា​ត្រូវបាន​លើកទឹក​ចិត្ត​ឲ្យ ៖

  • ផ្លាស់ប្តូរ​គំនិត បទពិសោធន៍ និង​ធនធាន​នានា​ដើម្បី​ជួយ​ដល់​តម្រូវការ​ខាង​សាច់ឈាម និង​ខាង​សតិ​អារម្មណ៍​របស់​សមាជិក ។ ការណ៍​នេះ​រួមទាំង​ធនធាន​នៅក្នុង​សហគមន៍​ផងដែរ ។ វា​ក៏​រួមបញ្ចូល​នូវ​គំនិត​សម្រាប់​ឱកាស​កាងារ ឬ​ការបម្រើ​ឲ្យ​សមាជិក​ដែល​ទទួល​ជំនួយ​របស់​សាសនាចក្រ​ធ្វើ​ផងដែរ ។

  • ពិភាក្សា​ពី​របៀប​ដើម្បី​លើកទឹកចិត្ត​សមាជិក​ឲ្យ​ទទួល​ពរជ័យ​នៃ​ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការតមអាហារ និង​ការបរិច្ចាគ​ដង្វាយ​តមអាហារ ។


ធនធាន​របស់​រដ្ឋាភិបាល សហគមន៍ និង​សាសនាចក្រ


២២.១២

ធនធាន​របស់​រដ្ឋាភិបាល និង​សហគមន៍

នៅ​តំបន់​ជាច្រើន សមាជិក​ទទួលបាន​ធនធាន​របស់​រដ្ឋាភិបាល ឬ​សហគមន៍​ដែល​ជួយ​បំពេញ​តម្រូវការ​មូលដ្ឋាន ។ ធនធាន​ទាំងនេះ​មាន​ដូចជា ៖

  • ជំនួយ​ផ្នែក​ថែទាំ​សុខភាព ។

  • ជំនួយ​ផ្នែក​អាហារ ។

  • ការបំពាក់បំប៉ន​ការងារ និង​សេវាកម្ម​រក​ការងារ​ឲ្យ​ធ្វើ ។

  • សេវាកម្ម​សុខភាព​ផ្លូវ​ចិត្ត ។

  • កម្មវិធី​អប់រំ ។

  • កម្មវិធី​ជំនួយ​សម្រាប់​មនុស្ស​ចាស់ ។

  • ជំនួយ​ផ្នែក​លំនៅដ្ឋាន ។

សមាជិក​ទាំងឡាយ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ស្វែងរក​ធនធាន​ទាំងនោះ ជា​ការបន្ថែម​ទៅលើ​ធនធាន​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​សាសនាចក្រ ( សូមមើល ២២.១៣ ) ។

២២.១៣

ធនធាន​របស់​សាសនាចក្រ

តារាង​ខាងក្រោម​មាន​រាយនាម​ធនធាន​របស់​សាសនាចក្រ​ដែល​អាច​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​របស់​សមាជិក ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ខាង​សាច់ឈាម និង​ខាង​សតិអារម្មណ៍​របស់​ពួកគេ ហើយនិង​ស្ថាបនា​ភាពខ្លួន​ទីពឹងខ្លួន ។ ឃ្លាំង​របស់ព្រះ​អម្ចាស់ ( សូមមើល ២២.២.១ ) និង​ដង្វាយ​តមអាហារ ( សូមមើល ២២.២.២ ) គឺ​មាន​សម្រាប់​ប៊ីស្សព​គ្រប់រូប​គ្រប់​វួដ ។ រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន ធនធាន​ដទៃទៀត​ដែល​បាន​រាយនាម​គឺ​ជាជម្រើស និង​ផ្សេងៗគ្នា​តាម​ទីកន្លែង ។

ប្រភេទ

ធនធាន​នានា

ប្រភេទ

តម្រូវការ​បន្ទាន់

ធនធាន​នានា

  • ឃ្លាំង​របស់ព្រះ​អម្ចាស់ ( ការ​ថ្វាយ​ពេលវេលា ទេពកោសល្យ សេចក្ដី​មេត្តា​ករុណា សម្ភារ និង​ធនធាន​ខាង​ហិរញ្ញវត្ថុ​របស់​សមាជិក )

  • ដង្វាយ​តម​អាហារ

  • ការបញ្ជាទិញ​របស់​ប៊ីស្សព​សម្រាប់​អាហារ និង​សម្ភារចាំបាច់​ផ្សេងទៀត តាមរយៈ​ឃ្លាំង​របស់​ប៊ីស្សព ឬ​ហាង​ទំនិញ ។*

  • ការបញ្ជាទិញ​របស់​ប៊ីស្សព​សម្រាប់​សម្លៀក​បំពាក់ ឬ​សម្ភារ​ផ្គត់ផ្គង់​ក្នុង​ផ្ទះ តាមរយៈ​ហាង Deseret Industries ។*

* ការបញ្ជា​ទិញ​របស់​ប៊ីស្សព​ធ្វើឡើង​តាមរយៈ « ការបញ្ជា​ទិញ និង​ការបញ្ជូន​មនុស្សថ្មី​របស់​ប៊ីស្សព » នៅក្នុង ធ.ថ.ស ។

ប្រភេទ

ការអប់រំ និង​ការងារ

ធនធាន​នានា

ប្រភេទ

សុខភាព​ផ្នែក​សតិអារម្មណ៍

ធនធាន​នានា

ប្រភេទ

ការរៀបចំខ្លួន​ខាង​សាច់ឈាម

ធនធាន​នានា

ប្រភេទ

ការបម្រើ​ក្នុង​សហគមន៍

ធនធាន​នានា