សមាជិកសាសនាចក្រចុះសេចក្ដីសញ្ញាដើម្បី « ទទួលបន្ទុកគ្នាទៅវិញទៅមក … ទួញយំជាមួយនឹងអ្នកណាដែលទួញយំ … ហើយកម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ » ( ម៉ូសាយ ១៨:៨–៩ ) ។ ការមើលថែដល់អស់អ្នកដែលមានតម្រូវការខាងសាច់ឈាមគឺជាផ្នែកមួយនៃកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ ការទទួលខុសត្រូវនេះអនុវត្តចំពោះសមាជិកគ្រប់រូបក្នុងសាសនាចក្រ នៅពេលពួកគេផ្តល់ការងារបម្រើដល់គ្នាទៅវិញទៅមក ។