ក្បួនខ្នាត និង​ការហៅ
១៥. ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា


« ១៥. ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា » ក្បួន​ខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ១៥. ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា » ក្បួន​ខ្នាត​ទូទៅ ។

យុវនារី​កំពុង​លើកដៃ​នៅក្នុង​ថ្នាក់

១៥.

ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា

១៥.០

សេចក្តីផ្ដើម

ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា ( ស&វ ) ជួយ​ឪពុក​ម្ដាយ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដើម្បី​ជួយ​យុវវ័យ និង​យុវ​មជ្ឈិម​វ័យ​ឲ្យ​បង្កើន​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ដែល​បាន​ស្ដារ​ឡើង​វិញ ។ ការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​គាំទ្រ​ដល់​ការ​សិក្សា​នៅ​ឯ​គេហដ្ឋាន​នៅក្នុង​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួក​ព្យាការី​នៅ​រស់ ព្រមទាំង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ក្នុង​សាសនាចក្រ ។

កម្មវិធី​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​គោលនយោបាយ ដែល​បាន​ស្ថាបនា​ដោយ​ក្រុម​ប្រឹក្សា​ភិបាល​អប់រំ​របស់​សាសនាចក្រ ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​ប្រធាន​សាសនាចក្រ ។ គណៈ​ប្រធាន​ស្តេក​អនុវត្ត​កម្មវិធី​ទាំង​នេះ​នៅ​ក្នុង​ស្តេក និង​វួដ ។ ថ្នាក់​ដឹកនាំ​ស្ដេក និង​វួដ​ពិនិត្យ​មើល​ជា​ទៀង​ទាត់​ពី​ការ​ចូល​រួម​របស់​យុវវ័យ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ។

អ្នក​តំណាង​ផ្នែក ស&វ ម្នាក់​ត្រូវបាន​ចាត់​ឲ្យ​ទៅកាន់​ស្តេក​នីមួយៗ​ដើម្បី​ជួយ​ថ្នាក់​ដឹកនាំឲ្យ​គ្រប់គ្រង​កម្មវិធី ស&វ ។

១៥.១

ថ្នាក់​សិក្ខាសាលា

ថ្នាក់​សិក្ខា​សាលា​គឺជា​កម្មវិធី​សិក្សា​បួន​ឆ្នាំ ដែល​យុវវ័យ​សិក្សា​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដូច​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ និង​ការបង្រៀន​របស់​ពួក​ព្យាការី​ថ្ងៃ​ចុងក្រោយ ។ ជាទូទៅ សិស្ស​ថ្នាក់​សិក្ខាសាលា​មាន​អាយុ​ពី ១៤–១៨ ឆ្នាំ ។

គណៈប៊ីស្សព ថ្នាក់​ដឹកនាំ​យុវវ័យ និង​គណៈប្រធាន​កូរ៉ុម ព្រមទាំង​គណៈប្រធាន​ថ្នាក់​លើក​ទឹក​ចិត្ត​យុវវ័យ​គ្រប់​រូបឲ្យ​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ថ្នាក់​សិក្ខា​សាលា ។ គណៈប៊ីស្សព​លើក​ទឹក​ចិត្ត​ឪពុក​ម្ដាយ​ឲ្យ​ចុះ​ឈ្មោះ​កូនៗ​របស់​ខ្លួន​រៀង​រាល់​ឆ្នាំ ពី​មុន​ថ្នាក់​សិក្ខាសាលា​ចាប់ផ្ដើម ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល ការ​ចុះ​ឈ្មោះ​ថ្នាក់​សិក្ខា​សាលា នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

១៥.១.១

គ្រូបង្រៀន

គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា គួរ​តែ​ជា​សមាជិក​សាសនាចក្រ​ដែល​មាន​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មាន​ទីបន្ទាល់​មួយ​អំពី​ដំណឹងល្អ​របស់​ទ្រង់​ដែល​បាន​ស្ដារ​ឡើង​វិញ ។ ពួកគេ​គួរ​តែ​រស់​នៅ​តាម​គោលការណ៍​ដែល​ពួកគេ​បង្រៀន ហើយធ្វើការ​ចុះ​សម្រុង​គ្នា​ជាមួយនឹង​យុវវ័យ ។ នៅពេល​អាច​ធ្វើ​បាន គ្រូបង្រៀន​គួរតែមាន​ភាព​ស័ក្ដិសម​ដើម្បី​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

សមាជិក​មួយរូប​នៃ​គណៈ​ប្រធាន​ស្តេក​ប្រឹក្សា​ជាមួយ​នឹង​ប៊ីស្សព អ្នកគ្រប់គ្រង​ក្នុង​ស្តេក និង​អ្នកតំណាង​ផ្នែក ស&វ អំពី​គ្រូ​បង្រៀន​ថ្នាក់​សិក្ខា​សាលា​ដែល​មានសក្ដានុពល ។ សមាជិក​មួយរូប​នៃ​គណៈប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បានចាត់តាំង ធ្វើ​ការហៅ ធ្វើ​ពិធីញែក​ចេញ និង​ដោះ​លែង​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ក្នុង​ស្តេក និង អ្នកគ្រប់គ្រង​ក្នុង​ស្តេក ។ បន្ទាប់​ពី​បុគ្គល​នោះ​ត្រូវ​បាន​ហៅ ហើយទទួល​ពិធី​ញែក​ចេញ នោះ​អ្នក​តំណាង ស&វ ផ្តល់​ការបំពាក់​បំប៉ន ហើយ​គាំទ្រ​ដល់​គាត់ ឬ​នាង ។

ដើម្បី​ការ​ពារ​គ្រូបង្រៀន និង​សិស្ស នោះ​មជ្ឈិមវ័យ​ពីរ​នាក់​គួរ​តែ​មាន​វត្តមាន​នៅ​ក្នុង​អគារ ឬ​ផ្ទះ​ដែល​ថ្នាក់​សិក្ខា​សាលា​មួយ​ត្រូវ​បាន​បង្រៀន ។ គ្រូបង្រៀន​​ក្រុម​ម្នាក់​អាច​នឹង​ត្រូវ​បាន​ហៅ ឬ​មជ្ឈិមវ័យ​ដែល​មាន​ការទទួល​ខុស​ត្រូវ​ម្នាក់​អាច​ត្រូវ​បាន​ចាត់​ឲ្យ​មាន​វត្តមាន ។ មជ្ឈិម​វ័យ​ទី​ពីរ​នោះ​អាច​ជា​ស្វាមី ឬ​ភរិយា​របស់​គ្រូ​បង្រៀន ឬ​ឪពុក ឬ​ម្ដាយ​របស់​សិស្ស​ម្នាក់ ។ គាត់ ឬ​នាង​គួរ​មាន​ភេទ​ដូច​គ្នា​នឹង​គ្រូបង្រៀន លើក​លែង​តែ​បុគ្គល​នោះ​គឺជា​សមាជិក​ពេញ​វ័យ​ម្នាក់​នៃ​គ្រួសារ​របស់​គ្រូបង្រៀន ។ គ្រូបង្រៀន​ម្នាក់​ពុំ​គួរ​នៅ​ក្នុង​បន្ទប់ អគារ ឬ​រថយន្ត​តែ​ម្នាក់​ឯង​ជាមួយ​នឹង​សិស្ស​ម្នាក់​ឡើយ លើក​លែង​តែ​សិស្ស​នោះ​គឺជា​កូន​របស់​គាត់ ។

១៥.១.២

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
ជម្រើស​ថ្នាក់​សិក្ខាសាលា

ថ្នាក់​សិក្ខា​សាលា​មាន​អត្ថប្រយោជន៍​ខ្លាំង​បំផុត នៅពេល​សិស្ស​អាច​ជួប​នឹង​គ្រូបង្រៀន​ម្នាក់​រៀងរាល់​ថ្ងៃ​នៅក្នុង​សប្ដាហ៍ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ការណ៍​នេះ​អាច​នឹង​ពុំ​កើត​ឡើង​បាន ដោយសារ​តែ​បញ្ហា​សុវត្ថិភាព ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ និង​កត្តា​ផ្សេងៗ​ទៀត ។ ថ្នាក់​ដឹកនាំ​ក្នុង​មូលដ្ឋាន​មាន​ជម្រើស​ដើម្បី​បើក​ថ្នាក់​សិក្ខាសាលា​ដូច​តទៅ​នេះ ៖

ជម្រើស

ចំនួន​មេរៀន​ប្រចាំ​សប្ដាហ៍​នៅ​ក្នុង​ថ្នាក់

ចំនួន​មេរៀន​ប្រចាំ​សប្ដាហ៍​សម្រាប់​ការ​សិក្សា​នៅ​ផ្ទះ ឬ​តាម​អ៊ីនធឺណិត

ជម្រើស

ចំនួន​មេរៀន​ប្រចាំ​សប្ដាហ៍​នៅ​ក្នុង​ថ្នាក់

៥ ( ៥០ នាទី )

ចំនួន​មេរៀន​ប្រចាំ​សប្ដាហ៍​សម្រាប់​ការ​សិក្សា​នៅ​ផ្ទះ ឬ​តាម​អ៊ីនធឺណិត

គ្មានសោះ

ជម្រើស

ចំនួន​មេរៀន​ប្រចាំ​សប្ដាហ៍​នៅ​ក្នុង​ថ្នាក់

៤ ( ៦០ នាទី )

ចំនួន​មេរៀន​ប្រចាំ​សប្ដាហ៍​សម្រាប់​ការ​សិក្សា​នៅ​ផ្ទះ ឬ​តាម​អ៊ីនធឺណិត

គ្មានសោះ

ជម្រើស

ចំនួន​មេរៀន​ប្រចាំ​សប្ដាហ៍​នៅ​ក្នុង​ថ្នាក់

៤ ( ៥០ នាទី )

ចំនួន​មេរៀន​ប្រចាំ​សប្ដាហ៍​សម្រាប់​ការ​សិក្សា​នៅ​ផ្ទះ ឬ​តាម​អ៊ីនធឺណិត

ជម្រើស

ចំនួន​មេរៀន​ប្រចាំ​សប្ដាហ៍​នៅ​ក្នុង​ថ្នាក់

៣ ( ៥០ នាទី )

ចំនួន​មេរៀន​ប្រចាំ​សប្ដាហ៍​សម្រាប់​ការ​សិក្សា​នៅ​ផ្ទះ ឬ​តាម​អ៊ីនធឺណិត

ជម្រើស

ចំនួន​មេរៀន​ប្រចាំ​សប្ដាហ៍​នៅ​ក្នុង​ថ្នាក់

២ ( ៩០ នាទី )

ចំនួន​មេរៀន​ប្រចាំ​សប្ដាហ៍​សម្រាប់​ការ​សិក្សា​នៅ​ផ្ទះ ឬ​តាម​អ៊ីនធឺណិត

ជម្រើស

ចំនួន​មេរៀន​ប្រចាំ​សប្ដាហ៍​នៅ​ក្នុង​ថ្នាក់

២ ( ៥០ នាទី )

ចំនួន​មេរៀន​ប្រចាំ​សប្ដាហ៍​សម្រាប់​ការ​សិក្សា​នៅ​ផ្ទះ ឬ​តាម​អ៊ីនធឺណិត

ជម្រើស

ចំនួន​មេរៀន​ប្រចាំ​សប្ដាហ៍​នៅ​ក្នុង​ថ្នាក់

១ ( ៥០ នាទី )

ចំនួន​មេរៀន​ប្រចាំ​សប្ដាហ៍​សម្រាប់​ការ​សិក្សា​នៅ​ផ្ទះ ឬ​តាម​អ៊ីនធឺណិត

ថ្នាក់​ដឹកនាំ​សាសនាចក្រ​ប្រឹក្សា​ជាមួយ​នឹង​អ្នក​តំណាង ស&វ ដើម្បី​សម្រេច​ចិត្ត​ពី​ជម្រើស​ណា​មួយ​ដែល​នឹង ៖

  • ជួយ​សិស្ស​ឲ្យ​រៀន​ដំណឹងល្អ និង​រីកចម្រើន​ខាង​វិញ្ញាណ​បាន​ល្អ​បំផុត ។

  • រក្សា​សិស្ស​ឲ្យ​មាន​សុវត្ថិភាព ។

  • មិន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារមាន​បន្ទុក​ដែល​ពុំ​ចាំបាច់ ។

ប្រសិនបើ​ការជួប​នឹង​គ្រូបង្រៀន​ម្នាក់​នៅ​អំឡុង​សប្ដាហ៍​មាន​ការពិបាក នោះ​ការប្រើ​បច្ចេកវិទ្យា​សម្រាប់​ការប្រជុំ​តាម​អ៊ីនធឺណិត​អាច​ត្រូវបាន​ពិចារណា ។

ថ្នាក់​ទាំងឡាយ​ពុំ​គួរ​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ​ទេ ។ ករណី​លើក​លែង​ទាំងឡាយ​តម្រូវ​ឲ្យ​មាន​ការ​អនុម័ត​មក​ពី​ក្រុម​ប្រឹក្សា​ភិបាល​អប់រំ​របស់​សាសនាចក្រ ។ ប្រធានស្តេក​អាច​ចេញ​អនុសាសន៍​ឲ្យ​អ្នកតំណាង ស&វ ផ្លាស់ប្ដូរ​ទៅ​ជម្រើស​ថ្នាក់​សិក្ខាសាលា​ដែល​ស្តេក​ប្រើ ។ អ្នកតំណាង ស&វ នាំយក​អនុសាសន៍​នោះ​ទៅ​កាន់​ផ្នែករដ្ឋបាល​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា ។ ការអនុម័ត​មកពី​ផ្នែករដ្ឋបាល​គឺ​ចាំបាច់​ត្រូវមាន ពីមុន​អនុវត្ត​ការផ្លាស់ប្តូរ​នេះ ។

ក្រុមប្រឹក្សា​ភិបាល​អប់រំ​ក្នុង​មូលដ្ឋានមួយ​អាច​ត្រូវបាន​បង្កើត​ឡើង​នៅ​កន្លែង ដែល​ស្តេក​មួយ​ចំនួន​មាន​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ថ្ងៃ ថ្នាក់​សិក្សា​តាម​ផ្ទះ ឬ​ថ្នាក់​ទាំងពីរ មាន​ភាព​ប្រហាក់​ប្រហែល​គ្នា ព្រមទាំងមាន​កង្វល់ និង​មាន​ឧបសគ្គ​ដូចគ្នា ( សូមមើល​គេហទំព័រ seminary.ChurchofJesusChrist.org ) ។

១៥.១.៣

អគារ សម្ភារ និង​គ្រឿង​ផ្គត់ផ្គង់

ថ្នាក់​ដឹកនាំ​ស្ដេក និង​វួដ​ត្រូវ​ប្រាកដ​ថា ទីតាំង​ទាំង​ឡាយ ដូចជា​សាលា​ប្រជុំ ឬ​ផ្ទះ​របស់​សមាជិក​នៅ​ទំនេរ​សម្រាប់​ថ្នាក់​សិក្ខាសាលា ។ អគារ ឬ​បន្ទប់​ទាំងឡាយ​ពុំ​គួរ​ត្រូវ​បាន​ជួល​សម្រាប់​ថ្នាក់​សិក្ខា​សាលា​ឡើយ ។ ប្រសិន​បើ​ថ្នាក់​ធ្វើ​ឡើង​នៅ​ក្នុង​សាលា​ប្រជុំ​មួយ នោះ​គ្រូបង្រៀន​គួរ​មាន​សិទ្ធិ​ចូល​ប្រើ​សម្ភារ​នៅ​ក្នុង​មជ្ឈមណ្ឌល​ធនធាន ។

អ្នក​តំណាង ស&វ ផ្ដល់​ឯកសារ​ដល់​គ្រូបង្រៀន និង​សិស្ស​សម្រាប់​ថ្នាក់​នីមួយៗ ។ សិស្ស​គួរ​ប្រើ​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ ជា​ព្រះគម្ពីរ​បោះពុម្ព ឬ​ជា​ឌីជីថល ។

១៥.១.៤

អ្នកដឹកនាំ​ថ្នាក់ និង​សកម្មភាព​សម្រាប់​ថ្នាក់

គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​អាច​ជ្រើស​រើស​អ្នក​ដឹកនាំ​ថ្នាក់​ដូចជា ប្រធាន​ថ្នាក់​ម្នាក់ អនុប្រធាន​ថ្នាក់​ម្នាក់ និង​លេខា​ម្នាក់ ។ ដំបូង គ្រូបង្រៀន​ទាក់ទង​ទៅ​ឪពុក​ម្ដាយ​របស់​សិស្ស និង​ប៊ីស្សព​ស្នើសុំ​ការអនុម័ត ។ អ្នក​ដឹកនាំ​ថ្នាក់​ពុំ​ត្រូវ​បាន​គាំទ្រ ឬ​ធ្វើ​ពិធី​ញែក​ចេញ​នោះ​ទេ ។ ពួកគេ​អាច​ជួយ​គ្រូបង្រៀន​ជាមួយ​នឹង​កិច្ចការ​នៅ​ក្នុង​ថ្នាក់​រៀន​តាម​ទម្លាប់ ហើយ​លើក​ទឹក​ចិត្ត​សិស្ស​ផ្សេង​ទៀត​ឲ្យ​មក​រៀន និង​ចូល​រួម ។

គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ពុំ​គួរ​ផ្ដល់​សកម្មភាព​នៅ​ក្រៅ​ថ្នាក់​រៀន ឬ​នៅ​ឆ្ងាយ​ពី​ថ្នាក់​រៀន​ឡើយ ។ ករណី​លើក​លែង​ទាំងឡាយ​តម្រូវ​ឲ្យ​មាន​ការ​អនុម័ត​មក​ពី​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន ។

១៥.១.៥

ក្រេដីឌ និង​ការ​បញ្ចប់​ការ​សិក្សា

សិស្ស​ថ្នាក់​សិក្ខាសាលា​អាច​រៀន​កាន់​តែ​មាន​ប្រសិទ្ធភាព ហើយ​ធ្វើ​ឲ្យ​ការ​ប្រែ​ចិត្ត​ជឿ​របស់​ពួកគេ​កាន់​តែ​ស៊ី​ជម្រៅ ប្រសិន​បើ​ពួកគេ​ចូល​រៀន​ជា​ទៀង​ទាត់ ហើយ​សិក្សា​បទគម្ពីរ​នៅ​ក្រៅ​ថ្នាក់​រៀន ។ នៅពេល​ពួកគេ​ធ្វើ​រឿង​ទាំង​នេះ នោះ​ពួកគេ​ក៏​ទទួល​បាន​ក្រេដីឌ​សម្រាប់​ថ្នាក់​សិក្ខាសាលា​ជារៀង​រាល់​ឆ្នាំ ហើយ​អាច​បញ្ចប់​ការ​សិក្សា​ថ្នាក់​សិក្ខាសាលា​បាន​ផង​ដែរ ។

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល សិស្ស​មួយ​ចំនួន​អាច​មាន​ការ​លំបាក​ដើម្បី​ទទួល​បាន​ក្រេដីឌ​សម្រាប់​ថ្នាក់​សិក្ខាសាលា ដោយសារ​តែ​បញ្ហា​នៃ​ការ​អាន និង​ហេតុផល​ផ្សេង​ទៀត ។ គ្រូបង្រៀន​អាច​សម្រប​សម្រួល​តម្រូវការ​ទៅតាម​សេចក្ដី​ត្រូវការ​របស់​សិស្ស​ទាំងនេះ ។ ការសម្រួប​សម្រួល​សម្រាប់​កម្មវិធី​ទាំង​មូល​អាច​ត្រូវ​បាន​ស្នើ​សុំ​ដោយ​អ្នក​តំណាង ស&វ ។ ការ​សម្រប​សម្រួល​ទាំង​នេះ​តម្រូវ​ឲ្យ​មាន​ការ​អនុម័ត​មក​ពី​ការិយាល័យ​កណ្ដាល​របស់ ស&វ ។

ដើម្បី​បញ្ចប់​ការ​សិក្សា​ពី​ថ្នាក់​សិក្ខា​សាលា សិស្ស​ម្នាក់​ត្រូវ​តែ​ទទួល​ក្រេដីឌ​ដែល​រៀន​រយៈពេល​បួន​ឆ្នាំ ហើយ​ទទួល​បាន​ការ​ចារយល់​ព្រម​ខាង​បព្វជិតភាព​ពី​សមាជិក​ម្នាក់​នៃ​គណៈប៊ីស្សព ។ ការចារ​យល់ព្រម​នេះ​បញ្ជាក់​ថា សិស្ស​ម្នាក់​មាន​ភាព​ស័ក្ដិសម ហើយ​បាន​តាំង​ចិត្ត​រស់នៅ​តាម​បទដ្ឋាន​ទាំងឡាយ​នៃ​ដំណឹងល្អ ។

រៀង​រាល់​ឆ្នាំ ស្តេក​ធ្វើ​ពិធី​ប្រគល់​សញ្ញាបត្រ​ឲ្យ​ដល់ថ្នាក់​សិក្ខាសាលា ។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ជាន់​ខ្ពស់​ម្នាក់ ។ អ្នក​តំណាង ស&វ អាច​ជួយ​បាន ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល សេចក្តីណែនាំ​អំពី​កម្មវិធីបញ្ចប់​ការសិក្សា​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ។

១៥.១.៦

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
ថ្នាក់​សិក្ខាសាលា​នៅ​ម៉ោង​អនុញ្ញាត​ពី​សាលារៀន

នៅ​តំបន់​ខ្លះ​ក្នុង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា ច្បាប់​ក្នុង​មូលដ្ឋាន​អនុញ្ញាត​ឲ្យ​សិស្ស​ចេញ​ពី​សាលា ហើយ​ចូល​រៀន​ថ្នាក់​សិក្ខាសាលា​នៅ​អំឡុង​ម៉ោង​រៀន​នៅ​សាលា ។ ក្រុម​ប្រឹក្សា​ភិបាល​អប់រំ​របស់​សាសនាចក្រ​អនុម័ត​ពី​ទីកន្លែង​ដែល​ថ្នាក់​សិក្ខាសាលា​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ។ សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​ថ្នាក់​សិក្ខាសាលា​នៅ​ម៉ោង​អនុញ្ញាត​ពី​សាលារៀន សូម​មើល ថ្នាក់​សិក្ខាសាលា​នៅ​ម៉ោង​អនុញ្ញាត​ពី​សាលារៀន នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

ស្ត្រី​កំពុង​សរសេរ​នៅក្នុង​ថ្នាក់

១៥.២

រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន
ថ្នាក់​វិទ្យាស្ថាន

ថ្នាក់​វិទ្យាស្ថាន​ផ្ដល់​ថ្នាក់​សិក្សា​ដំណឹងល្អ​នៅ​ថ្ងៃ​ធម្មតា ដែល​ពង្រឹង​សេចក្ដីជំនឿ និង​ទីបន្ទាល់​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ដែល​បាន​ស្ដារ​ឡើង​វិញ ។ យុវ​មជ្ឈិមវ័យ​នៅលីវ​គ្រប់​រូប​ដែល​មាន​អាយុ ១៨–៣០ ឆ្នាំ គួរតែ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ចូលរៀន​ថ្នាក់​វិទ្យាស្ថាន ទោះ​បីជា​ពួកគេ​កំពុង​សិក្សា​នៅ​សាលា​ឬ​អត់​ក្ដី ។

យើង​ពុំមាន​ថ្នាក់​វិទ្យាស្ថាន​នៅ​បរិវេណ​មហាវិទ្យាល័យ​នៅ​តំបន់​ជាច្រើន ។ ក្នុង​ករណី​ទាំងនេះ ប្រធាន​ស្តេក​អាច​បង្កើត​ថ្នាក់​វិទ្យាស្ថាន​នៅ​ក្នុង​ស្តេក​បាន ។ ថ្នាក់ដឹកនាំ​បព្វជិតភាព និង​បុគ្គលិក​ផ្នែក ស&វ សម្រប​សម្រួល​ការរៀបចំ​នេះ ។

គោលការណ៍​ណែនាំ​បន្ថែម​ទៀត​សម្រាប់​ការបង្កើត និង​ការដាក់​ដំណើរការ​ថ្នាក់​វិទ្យាស្ថាន​នៅក្នុង​ស្តេក ផែនការ​ប្រើប្រាស់​អគារ ការហៅ គ្រូបង្រៀន និង​ការទទួល​ស្គាល់​ការបញ្ចប់​ការសិក្សា​របស់​សិស្ស​មាន​នៅ​ផ្នែក ថ្នាក់​វិទ្យាស្ថាន​ស្តេក នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

១៥.២.១

ថ្នាក់​ផ្សេង​ទៀត​ខាង​សាសនា

គណៈ​ប្រធាន​ស្តេក​អាច​នឹង​មាន​បំណង​បង្កើត​ថ្នាក់​សាសនា​សម្រាប់​មជ្ឈិមវ័យ​ដែល​មាន​អាយុ ៣១ ឆ្នាំ​ឡើង​ទៅ ។ ថ្នាក់​ទាំង​នោះ​ពុំ​ស្ថិត​នៅ​ក្នុង​ប្រតិបត្តិការ​របស់ ស&វ ឡើយ ហើយ​ក៏​មិន​ត្រូវ​បាន​ហៅ​ជា​ថ្នាក់​វិទ្យាស្ថាន​ដែរ ។ ទោះ​ជា​យ៉ាង​ណា ឯកសារ​សម្រាប់​កម្មវិធី​សិក្សា​ថ្នាក់​វិទ្យាស្ថាន​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ថ្នាក់​ទាំង​នោះ​បាន ។

១៥.៣

រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន
សាលា​របស់​សាសនាចក្រ

សម្រាប់​ព័ត៌មាន​ស្ដីពីសាលា​បឋមសិក្សា និង​អនុវិទ្យាល័យ​សាសនាចក្រ BYU–Pathway Worldwide និង​ស្ថាប័ន​ឧត្តមសិក្សា សូម​មើល​គេហទំព័រ CES.ChurchofJesusChrist.org ។ ព័ត៌មាន​អំពី​ការគាំទ្រ​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដើម្បី​ចូល​រៀន​សាលា​ទាំង​នេះ​ក៏​ត្រូវ​បាន​ផ្ដល់​ជូន​នៅ​ទីនោះ​ផងដែរ ។