« ៦. ថ្នាក់ដឹកនាំស្ដេក » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ៦. ថ្នាក់ដឹកនាំស្ដេក » ក្បួនខ្នាតទូទៅ ។
៦.
ថ្នាក់ដឹកនាំស្តេក
៦.១
គោលបំណងរបស់ស្ដេក
អេសាយបានរៀបរាប់ពីក្រុងស៊ីយ៉ូននៅថ្ងៃចុងក្រោយប្រៀបដូចជាត្រសាល ឬរោងឧបោសថមួយដែលបានការពារដោយចំរឹង ( សូមមើល អេសាយ ៣៣:២០; ៥៤:២ ) ។ សព្វថ្ងៃនេះ សាសនាចក្រត្រូវបានរៀបចំឡើងជាស្ដេក ។ ស្ដេកនីមួយៗត្រូវបានបង្កើតឡើងដោយវួដជាច្រើន ហើយត្រូវបានដឹកនាំដោយប្រធានស្តេកម្នាក់ ។
ព្រះអម្ចាស់ស្ថាបនាស្ដេកសម្រាប់ « ការប្រមូល » រាស្ត្ររបស់ទ្រង់ និង « ជាទីការពារ និងជាទីជ្រកកោន … » ពីពិភពលោកនេះ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៦ ) ។ សមាជិក និងថ្នាក់ដឹកនាំនៅក្នុងស្ដេកធ្វើការរួមគ្នាដើម្បីសម្រេចកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ( សូមមើល ១.២ ) ។
៦.២
គណៈប្រធានស្តេក
ប្រធានស្តេកកាន់កូនសោទាំងឡាយនៃបព្វជិតភាព ដើម្បីដឹកនាំកិច្ចការសាសនាចក្រនៅក្នុងស្តេក ( សូមមើល ៣.៤.១ ) ។ គាត់ និងទីប្រឹក្សារបស់គាត់បង្កើតបានជាគណៈប្រធានស្ដេក ។ ពួកគាត់មើលថែដល់សមាជិកស្ដេកដោយសេចក្ដីស្រឡាញ់ ដោយជួយពួកគេឲ្យក្លាយទៅជាអ្នកដើរតាមដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។
ប្រធានស្តេកមានការទទួលខុសត្រូវសំខាន់ៗចំនួនបួន ៖
-
គាត់គឺជាសង្ឃជាន់ខ្ពស់ជាអធិបតីនៅក្នុងស្ដេក ។
-
គាត់ដឹកនាំកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងនៅក្នុងស្ដេក ។
-
គាត់គឺជាចៅក្រមទូទៅមួយរូប ។
-
គាត់មើលការខុសត្រូវលើកំណត់ត្រា ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិនានា ។
ដោយសារប្រធានស្តេកកាន់កូនសោទាំងឡាយនៃបព្វជិតភាព នោះមានការទទួលខុសត្រូវមួយចំនួនដែលមានតែគាត់ប៉ុណ្ណោះទើបអាចធ្វើបាន ។ ប្រសិនបើគាត់មិនអាចបំពេញការទទួលខុសត្រូវទាំងនេះបាន នោះទីប្រឹក្សាម្នាក់របស់គាត់អាចធ្វើជំនួសគាត់បាន លើកលែងតែក្នុងករណីដូចបានកត់ចំណាំនៅក្នុងក្បួនខ្នាតនេះប៉ុណ្ណោះ ។ ប្រធានស្តេក ឬទីប្រឹក្សារបស់គាត់ប្រឹក្សាជាមួយនឹងគណៈប្រធានតំបន់ ប្រសិនបើគាត់មានសំណួរអំពីទីប្រឹក្សាដែលដើរតួជាប្រធានស្ដេកស្ដីទី ។
ប្រធានស្តេកបែងចែងការចាត់តាំងជាច្រើនទៅមនុស្សដទៃទៀត ។ បុគ្គលទាំងនេះរួមមាន ទីប្រឹក្សារបស់គាត់ ទីប្រឹក្សាជាន់ខ្ពស់ ថ្នាក់ដឹកនាំអង្គការស្ដេក លេខាប្រតិបត្តិស្ដេក ព្រមទាំងស្មៀនស្ដេក និងជំនួយការស្មៀនស្ដេក ។
៦.២.១
សង្ឃជាន់ខ្ពស់ជាអធិបតី
ប្រធានស្តេកគឺជាថ្នាក់ដឹកនាំចម្បងខាងវិញ្ញាណរបស់ស្ដេក ។ គាត់ធ្វើជាគំរូសម្រាប់ស្ដេក តាមរយៈការធ្វើកិច្ចការរបស់ព្រះអម្ចាស់ដោយ « ដួងចិត្តបរិសុទ្ធជ្រះថ្លា » ( ម៉ូសាយ ១៨:១២ ) ។ គាត់បង្រៀន និងលើកស្ទួយ ។
ប្រធានស្ដេកគឺជាសិស្សដ៏ស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ ។ គាត់ស្មោះត្រង់ចំពោះសេចក្តីសញ្ញារបស់គាត់ ។ គាត់ស្មោះត្រង់ចំពោះភរិយា និងគ្រួសារគាត់ ។ គាត់ធ្វើជាគំរូនៃសេចក្ដីសុចរិតសម្រាប់គ្រួសាររបស់គាត់ ស្តេក និងសហគមន៍ ។ ទីប្រឹក្សារបស់គាត់គឺជាបុរសដែលមានបុគ្គលិកលក្ខណៈស្រដៀងគ្នានេះ ។
ប្រធានស្ដេកផ្ដល់ការណែនាំដល់ប៊ីស្សព និងថ្នាក់ដឹកនាំផ្សេងទៀតនៅក្នុងស្ដេក ។
៦.២.១.១
បព្វជិតភាពម៉ិលគីស្សាដែក
គណៈប្រធានស្ដេកធ្វើជាអធិបតីលើសមាជិកទាំងអស់ ដែលកាន់បព្វជិតភាពម៉ិលគីស្សាដែកនៅក្នុងស្ដេក ។
កូរ៉ុមសង្ឃជាន់ខ្ពស់ស្ដេក ។ ប្រធានស្ដេកគឺជាប្រធានកូរ៉ុមសង្ឃជាន់ខ្ពស់ស្ដេក ។ គាត់ និងទីប្រឹក្សារបស់គាត់គឺជាគណៈប្រធាននៃកូរ៉ុមនោះ ។ កូរ៉ុមសង្ឃជាន់ខ្ពស់ស្ដេករួមមានសង្ឃជាន់ខ្ពស់បន្ថែមទៀតដូចតទៅនេះ ៖
-
ប៊ីស្សព និងទីប្រឹក្សារបស់ពួកគាត់
-
ទីប្រឹក្សាជាន់ខ្ពស់
-
លោកអយ្យកោដែលកំពុងបំពេញការហៅ
សមាជិកកូរ៉ុមសង្ឃជាន់ខ្ពស់ចូលរួមការប្រជុំកូរ៉ុមអែលឌើរនៅក្នុងវួដរបស់ពួកគាត់ ប្រសិនបើពួកគាត់មិនបានចាត់តាំងទៅកន្លែងផ្សេងទៀតទេនោះ ។ សូមមើល ២៩.៣.៥ សម្រាប់ព័ត៌មានអំពីការប្រជុំកូរ៉ុមសង្ឃជាន់ខ្ពស់ស្ដេក ។
កូរ៉ុមអែលឌើរ ។ គណៈប្រធានស្ដេកមានការទទួលខុសត្រូវចំពោះកូរ៉ុមអែលឌើរ ( សូមមើល ៨.៣.៣.១ ) ។
ពិធីតែងតាំងបព្វជិតភាពម៉ិលគីស្សាដែក ។ ប្រធានស្ដេកមើលខុសត្រូវលើការប្រគល់បព្វជិតភាពម៉ិលគីស្សាដែក ។ គាត់ក៏មើលខុសត្រូវលើពិធីតែងតាំងតំណែងអែលឌើរ និងសង្ឃជាន់ខ្ពស់ផងដែរ ( សូមមើល ១៨.១០.៤ ) ។
៦.២.១.២
គណៈប៊ីស្សព
ប្រធានស្ដេកជួបនឹងគណៈប៊ីស្សពថ្មីដើម្បីណែនាំពួកគាត់ភ្លាមៗ បន្ទាប់ពីពួកគាត់ត្រូវបានហៅ ។ គាត់បន្តណែនាំ ហើយលើកទឹកចិត្តប៊ីស្សពនៅក្នុងការប្រជុំជាទៀងទាត់ និងនៅក្នុងមជ្ឈដ្ឋានផ្សេងទៀត ។
សមាជិកនៃគណៈប្រធានស្តេកណែនាំដល់គណៈប៊ីស្សពអំពីការទទួលខុសត្រូវរបស់ពួកគាត់ ចំពោះអ្នកកាន់បព្វជិតភាពអើរ៉ុន និងក្រុមយុវនារី ។
៦.២.១.៣
លោកអយ្យកោស្តេក
ប្រធានស្តេកគ្រប់គ្រងកិច្ចការរបស់លោកអយ្យកោស្ដេក ។ គាត់អភិវឌ្ឍទំនាក់ទំនងជិតស្និទ្ធជាមួយនឹងលោកអយ្យកោ ។ សម្រាប់ព័ត៌មានអំពីការហៅ និងការគ្រប់គ្រងលើលោកអយ្យកោស្តេក សូមមើល ៦.៦ ។
៦.២.១.៤
ក្រុមប្រឹក្សា គណៈកម្មការ និងការប្រជុំនានា
ប្រធានស្តេកដឹកនាំក្រុមប្រឹក្សាជាន់ខ្ពស់ និងក្រុមប្រឹក្សាស្ដេក ។ គាត់ក៏ដឹកនាំគណៈកម្មការថ្នាក់ដឹកនាំមជ្ឈិមវ័យស្ដេកផងដែរ ( សូមមើល ២៩.៣.៩ ) ។ គាត់ចាត់ទីប្រឹក្សារបស់គាត់ឲ្យមើលការខុសត្រូវលើគណៈកម្មការដូចតទៅនេះ ៖
-
គណៈកម្មការថ្នាក់ដឹកនាំយុវវ័យស្ដេក ( សូមមើល ២៩.៣.១០ )
-
គណៈកម្មការយុវមជ្ឈិមវ័យនៅលីវស្តេក
-
គណៈកម្មការមជ្ឈិមវ័យនៅលីវស្ដេក ( បើបានរៀបចំ )
ប្រធានស្ដេកម្នាក់ៗគឺជាសមាជិកនៃក្រុមប្រឹក្សាសម្របសម្រួល ( សូមមើល ២៩.៤ ) ។
គណៈប្រធានស្ដេកដាក់ផែនការការប្រជុំស្ដេកដែលមាននៅក្នុង ២៩.៣ ។ ប្រធានស្ដេកធ្វើជាអធិបតីនៅក្នុងការប្រជុំស្ដេក លើកលែងតែមានអ្នកមានសិទ្ធិអំណាចទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ចូលរួម ។ ទីប្រឹក្សារបស់គាត់អាចដឹកនាំការប្រជុំទាំងនេះបាន ។ ពួកគាត់ក៏ធ្វើជាអធិបតីផងដែរ ប្រសិនបើប្រធានស្ដេកអវត្តមាន ។
៦.២.១.៥
ការហៅ និងការដោះលែង
ការទទួលខុសត្រូវរបស់ប្រធានស្ដេកសម្រាប់ការហៅ និងការដោះលែងមានចែងនៅក្នុង ជំពូកទី ៣០ ។ គាត់អាចចាត់ឲ្យទីប្រឹក្សារបស់គាត់ និងទីប្រឹក្សាជាន់ខ្ពស់ផ្តល់ការហៅបម្រើ និងការដោះលែងបាន ដូចមានចែងនៅក្នុង ៣០.៨ ។ ប្រធានស្ដេកផ្ដល់ការហៅបម្រើដូចតទៅនេះដោយផ្ទាល់ ។ សម្រាប់ការហៅបម្រើខ្លះ គាត់ត្រូវទទួលបានការអនុម័តជាមុនសិន ។
-
ទីប្រឹក្សានៅក្នុងគណៈប្រធានស្ដេក ។ នៅពេលហៅប្រធានស្ដេកថ្មីមួយរូប អ្នកមានសិទ្ធិអំណាចទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ជាអធិបតីធ្វើការហៅ និងពិធីញែកចេញដល់ទីប្រឹក្សារបស់គាត់ ដែលបានផ្ដល់អនុសាសន៍ដោយប្រធានស្ដេកថ្មី ។ នៅពេលត្រូវដោះលែង ឬហៅទីប្រឹក្សាម្នាក់នៅក្នុងគណៈប្រធានស្ដេកដែលមានរួចហើយនោះ ប្រធានស្ដេកដាក់ជូនអនុសាសន៍តាម ធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ( ធ.ថ.ស. ) ។ គាត់អាចសម្ភាស ហៅ និងញែកចេញទីប្រឹក្សាម្នាក់—ឬដោះលែងទីប្រឹក្សាម្នាក់—បន្ទាប់ពីទទួលបានការអនុម័តមកពីគណៈប្រធានទីមួយ ។
-
លោកអយ្យកោស្ដេក ។ ប្រធានស្តេកអាចសម្ភាស ហៅ និងតែងតាំងលោកអយ្យកោមួយរូប បន្ទាប់ពីបានទទួលការអនុម័តមកពីកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមមើល ៦.៦.១ ។
-
ប៊ីស្សព ។ ប្រធានស្តេកផ្ដល់អនុសាសន៍អំពីបងប្អូនប្រុសដែលត្រូវហៅជាប៊ីស្សព ។ គាត់ក៏ផ្ដល់អនុសាសន៍ពីការដោះលែងរបស់ប៊ីស្សពផងដែរ ។ គាត់ដាក់ស្នើអនុសាសន៍តាមរយៈ ធ.ថ.ស. ។ គាត់អាចហៅ តែងតាំង និងញែកចេញប៊ីស្សព—ឬដោះលែងប៊ីស្សព—បន្ទាប់ពីទទួលបានការអនុម័តមកពីគណៈប្រធានទីមួយ ។ គាត់ក៏ប្រគល់កូនសោទាំងឡាយនៃបព្វជិតភាព ដែលទាក់ទងនឹងការហៅបម្រើនេះផងដែរ ។ សូមមើល ៣០.៧ ។
-
ប្រធានកូរ៉ុមអែលឌើរ ។ ប្រធានស្ដេកហៅ និងញែកចេញប្រធានកូរ៉ុមអែលឌើរ ។ ដំបូង គាត់ប្រឹក្សាជាមួយនឹងប៊ីស្សពសិន ។ គាត់ក៏ប្រគល់កូនសោទាំងឡាយនៃបព្វជិតភាព ដែលទាក់ទងនឹងការហៅបម្រើនេះផងដែរ ។ សូមមើល ៨.៣.៣.១ ។
-
ប្រធានសមាគមសង្គ្រោះស្ដេក ។ ប្រធានស្ដេកហៅ ហើយញែកចេញប្រធានសមាគមសង្គ្រោះស្ដេក ។
ប្រធានស្ដេកដែលមិនអាចប្រើ ធ.ថ.ស. បាន គួរតែទាក់ទងទៅការិយាល័យប្រចាំតំបន់ដើម្បីផ្ដល់អនុសាសន៍ ពេលត្រូវការ ។
៦.២.១.៦
អង្គការ និងកម្មវិធីស្ដេក
ប្រធានស្ដេកមានការទទួលខុសត្រូវលើសមាគមសង្គ្រោះស្ដេក ។ គាត់ចាត់ទីប្រឹក្សារបស់គាត់ឲ្យទទួលខុសត្រូវលើអង្គការយុវជន យុវនារី បឋមសិក្សា និងសាលាថ្ងៃអាទិត្យស្ដេក ។
សមាជិកនៃគណៈប្រធានស្ដេកប្រជុំជាទៀងទាត់ជាមួយនឹងគណៈប្រធានអង្គការដែលពួកគាត់ត្រូវបានចាត់ទៅ ។ នៅក្នុងការប្រជុំទាំងនេះ ពួកគាត់ ៖
-
ត្រូវប្រាកដថា គណៈប្រធានទាំងនោះយល់ពីការទទួលខុសត្រូវរបស់ពួកគេ ។
-
ប្រឹក្សាជាមួយគ្នាអំពីសេចក្ដីត្រូវការរបស់ថ្នាក់ដឹកនាំនៅក្នុងអង្គការទាំងនោះ ។
នៅពេលហៅគណៈប្រធានអង្គការស្ដេកថ្មីមួយ នោះគណៈប្រធានស្ដេកផ្ដល់ការទូន្មាន និងចក្ខុវិស័យដើម្បីតម្រង់ទិសពួកគាត់នៅក្នុងការបម្រើរបស់ពួកគាត់ ។
នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា គណៈប្រធានអង្គការថ្មីក៏អាចទទួលបានការតម្រង់ទិសមកពីក្រុមប្រឹក្សាអង្គការទូទៅបានផងដែរ ( សូមមើល ៥.១.២ ) ។ នៅក្នុងតំបន់ផ្សេងទៀត គណៈប្រធានថ្មីក៏អាចទទួលបានការតម្រង់ទិសមកពីអ្នកប្រឹក្សាយោបល់ដល់អង្គការប្រចាំតំបន់ផងដែរ ( សូមមើល ៥.២.៥.១ ) ។ ការតម្រង់ទិសនេះធ្វើឡើងនៅក្រោមការណែនាំរបស់គណៈប្រធានស្តេក ។ សមាជិកមួយរូបនៃគណៈប្រធានស្ដេក ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំងមួយរូបត្រូវចូលរួម ។
ប្រធានស្ដេកក៏ចាត់ទីប្រឹក្សារបស់គាត់ឲ្យមើលខុសត្រូវលើកម្មវិធីស្ដេកផងដែរ ប្រសិនបើចាំបាច់ ។ កម្មវិធីទាំងនេះរួមមាន ៖
-
ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ។
-
កម្មវិធីសម្រាប់យុវមជ្ឈិមវ័យនៅលីវ និងមជ្ឈិមវ័យនៅលីវ ។
-
សកម្មភាពស្ដេក ។
-
តន្ត្រី ។
-
អគារសាលាប្រជុំ ។
សមាជិកនៃគណៈប្រធានស្ដេកប្រជុំជាទៀងទាត់ជាមួយនឹងគណៈកម្មការ ទីប្រឹក្សាជាន់ខ្ពស់ និងអ្នកជំនាញនៅក្នុងកម្មវិធីដែលពួកគាត់ត្រូវបានចាត់ ។
៦.២.១.៧
ការប្រាស្រ័យទាក់ទង ( កិច្ចការសាធារណៈ )
គណៈប្រធានស្ដេកដឹកនាំការប្រាស្រ័យទាក់ទងនៅក្នុងស្ដេក ។ សមាជិកនៃគណៈប្រធានស្ដេកមានការទទួលខុសត្រូវចម្បងលើគោលជំហរល្អរបស់សាសនាចក្រនៅក្នុងសហគមន៍ ។ ពួកគាត់ខិតខំស្ថាបនាទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំស៊ីវិល និងសហគមន៍ ។
ប្រធានស្ដេកគឺជាអ្នកនាំពាក្យចម្បងរបស់សាសនាចក្រទៅកាន់សារព័ត៌មានអំពីបញ្ហាដែលទាក់ទងនឹងស្ដេក ។ គាត់អាចបែងចែកតួនាទីនេះ ប្រសិនបើចាំបាច់ ។
ប្រធានស្ដេក ឬទីប្រឹក្សាដែលបានចាត់អាចរៀបចំ និងមើលខុសត្រូវលើក្រុមប្រឹក្សាទំនាក់ទំនងស្ដេក ។ ក្រុមប្រឹក្សានេះជួយថ្នាក់ដឹកនាំសាសនាចក្រឲ្យស្ថាបនាទំនាក់ទំនងជាមួយនឹងថ្នាក់ដឹកនាំស៊ីវិល និងសហគមន៍ ។ វាក៏ជួយថ្នាក់ដឹកនាំទាំងនេះឲ្យប្រាស្រ័យទាក់ទងយ៉ាងមានប្រសិទ្ធភាពជាមួយនឹងសមាជិកសាសនាចក្រ និងសាធារណជនផងដែរ ។
ក្រុមប្រឹក្សាទំនាក់ទំនងអាចរួមមាន នាយកផ្នែកទំនាក់ទំនងប្រចាំស្ដេកម្នាក់ ជំនួយការនាយក និងអ្នកជំនាញ ប្រសិនបើត្រូវការ ។ ពួកគាត់ត្រូវបានហៅ ហើយញែកចេញដោយប្រធានស្ដេក ឬទីប្រឹក្សាដែលបានចាត់តាំង ឬទីប្រឹក្សាជាន់ខ្ពស់ម្នាក់ ។
ក៏មានក្រុមប្រឹក្សាទំនាក់ទំនងនៅកម្រិតក្រុមប្រឹក្សាសម្របសម្រួលផងដែរ ( សូមមើល ២៩.៤ ) ។ វាដំណើរការនៅក្រោមការដឹកនាំរបស់ពួកចិតសិបនាក់ប្រចាំតំបន់ និងដឹកនាំដោយនាយកផ្នែកទំនាក់ទំនង ។ ក្រុមប្រឹក្សាទំនាក់ទំនងនេះជួយសម្របសម្រួលទំនាក់ទំនង ព្រឹត្តិការណ៍ និងបញ្ហានានាដែលមាននៅក្នុងស្ដេក ។ នាយកក្រុមប្រឹក្សានេះគាំទ្រ និងបំពាក់បំប៉នដល់ក្រុមប្រឹក្សាទំនាក់ទំនងស្ដេក ។
ក្រុមប្រឹក្សាទំនាក់ទំនងមានរចនាសម្ព័ន្ធខុសគ្នានៅក្នុងតំបន់យូថាហ៍ ។ ពួកចិតសិបនាក់ប្រចាំតំបន់នៅក្នុងតំបន់យូថាហ៍ អាចផ្ដល់ព័ត៌មានលម្អិតដល់ប្រធានស្ដេកអំពីរចនាសម្ព័ន្ធនេះបាន ។
សម្រាប់ព័ត៌មានអំពីការហៅផ្នែកប្រាស្រ័យទាក់ទង សូមមើលគេហទំព័រ GCN.ChurchofJesusChrist.org ។
៦.២.២
ការដឹកនាំកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង
ប្រធានស្ដេកធ្វើជាអធិបតីលើកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងនៅក្នុងស្ដេក ( សូមមើល ជំពូកទី ១ ) ។ គាត់ណែនាំ ហើយលើកទឹកចិត្តថ្នាក់ដឹកនាំ និងសមាជិកនៃស្ដេក និងវួដនៅក្នុងកិច្ចការនេះ ។ ទីប្រឹក្សារបស់គាត់ និងថ្នាក់ដឹកនាំដទៃទៀតជួយដល់គាត់ ។
គាត់ជួយសមាជិកឲ្យរស់នៅតាមដំណឹងល្អ ហើយបង្កើនកម្លាំងខាងវិញ្ញាណរបស់ពួកគេ ។ គាត់បង្រៀនពួកគេឲ្យអធិស្ឋាន និងសិក្សាបទគម្ពីរ ។ គាត់ក៏បង្រៀនពួកគេអំពីសេចក្ដីសញ្ញាដែលពួកគេនឹងធ្វើផងដែរ នៅពេលពួកគេទទួលពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ។ គាត់លើកទឹកចិត្តពួកគេឲ្យគោរពសេចក្ដីសញ្ញារបស់ពួកគេ ។
ប្រធានស្ដេកពង្រឹងក្រុមគ្រួសារ ។ គាត់លើកទឹកចិត្តពួកគេឲ្យអធិស្ឋាន ហើយរៀនដំណឹងល្អរួមគ្នា រួមទាំងនៅក្នុងរាត្រីជួបជុំក្រុមគ្រួសារផងដែរ ។ គាត់បង្រៀនតាមពាក្យសម្ដី និងគំរូថា ការហៅបម្រើក្នុងសាសនាចក្រអាចត្រូវបានបំពេញដោយមិនបង្អាក់ដល់ការទទួលខុសត្រូវរបស់គ្រួសារឡើយ ។ គាត់ក៏ត្រូវប្រាកដផងដែរថា សកម្មភាពទាំងឡាយក្នុងសាសនាចក្រគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់ឪពុកម្តាយ ក្នុងការចិញ្ចឹមកូនៗរបស់ពួកគេនៅក្នុងសេចក្ដីសុចរិត ។
បន្ថែមទៅលើការជួយសមាជិកឲ្យរស់នៅតាមដំណឹងល្អ នោះប្រធានស្ដេកមើលខុសត្រូវលើទិដ្ឋភាពផ្សេងទៀតនៃកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ។ ឧទាហរណ៍ គាត់ ៖
-
ជួយបងប្អូនប្រុសឲ្យរៀបចំខ្លួនទទួលបព្វជិតភាពម៉ិលគីស្សាដែក ( សូមមើល ១៨.១០.១ ) ។
-
ដឹកនាំការខិតខំប្រឹងប្រែងមើលថែសមាជិកដែលខ្វះខាតនៅក្នុងស្ដេក ( សូមមើល ២២.៩.១ ) ។
-
មើលខុសត្រូវលើកិច្ចការផ្សព្វផ្សាយសាសនានៅក្នុងស្ដេក ហើយលើកទឹកចិត្តសមាជិកឲ្យចែកចាយដំណឹងល្អ ( សូមមើល ២៣.៤ ) ។
-
មើលខុសត្រូវលើការខិតខំប្រឹងប្រែងដើម្បីពង្រឹងសមាជិកថ្មីនៅក្នុងស្ដេក ( សូមមើល ២៣.៤ ) ។
-
សម្ភាសបេក្ខជនសម្រាប់ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ( សូមមើល ២៤.៤.២ ) ។
-
មើលខុសត្រូវលើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងស្ដេក ( សូមមើល ២៥.៣.១ ) ។
-
ជួយសមាជិកឲ្យរៀបចំខ្លួនទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ( សូមមើល ២៧.១ ) ។
-
ជាមួយនឹងគណៈប្រធានសមាគមសង្គ្រោះស្ដេក គាត់ណែនាំ ហើយគាំទ្រគណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះនៅក្នុងការទទួលខុសត្រូវរបស់ពួកគាត់សម្រាប់កិច្ចការផ្សព្វផ្សាយសាសនា ( សូមមើល ២៣.៥.២ ) និងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ( សូមមើល ២៥.២.២ ) ។
៦.២.៣
ចៅក្រមទូទៅ
ប្រធានស្ដេកគឺជាចៅក្រមទូទៅនៅក្នុងស្ដេក ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៧១–៧៤ ) ។ នៅក្នុងតួនាទីនេះ គាត់មានការទទួលខុសត្រូវដូចតទៅនេះ ៖
-
ដឹកនាំការសម្ភាសអំពីភាពស័ក្តិសម ដូចមានចែងនៅក្នុង ៣១.២ ។ គាត់ក៏អាចផ្តល់សិទ្ធិអំណាចឲ្យទីប្រឹក្សារបស់គាត់ដឹកនាំការសម្ភាសមួយចំនួនផងដែរ ( សូមមើល ៣១.២.២ ) ។
-
ជួបជាមួយនឹងសមាជិកស្ដេកទាំងឡាយដែលស្វែងរកការណែនាំខាងវិញ្ញាណ ដែលមានបញ្ហាផ្ទាល់ខ្លួនជាទម្ងន់ ឬដែលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ។ សម្រាប់គោលការណ៍ណែនាំ សូមមើល ៣១.១ ។
-
ធ្វើការប្រជុំក្រុមប្រឹក្សាសមាជិកភាព នៅពេលសមាជិកបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ( សូមមើល ជំពូកទី ៣២ ) ។
៦.២.៤
កំណត់ត្រា ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិនានា
ប្រធានស្តេកមើលខុសត្រូវលើកំណត់ត្រា ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិនានានៅក្នុងស្តេក ។ គាត់អាចចាត់ភារកិច្ចដែលទាក់ទងនឹងកំណត់ត្រា និងហិរញ្ញវត្ថុជាច្រើនទៅឲ្យទីប្រឹក្សា និងស្មៀនរបស់គាត់ ។ គាត់ចាត់ឲ្យទីប្រឹក្សាជាន់ខ្ពស់មួយរូបធ្វើជាអ្នកតំណាងអគារស្ដេក និងដើម្បីជួយមើលខុសត្រូវលើទ្រព្យសម្បត្តិទាំងឡាយ ។
សូមមើលជំពូកខាងក្រោមនេះសម្រាប់ព័ត៌មានបន្ថែម ៖
-
ជំពូកទី ៣៣ ( កំណត់ត្រា )
-
ជំពូកទី ៣៤ ( ហិរញ្ញវត្ថុ )
-
ជំពូកទី ៣៥ ( សាលាប្រជុំ )
៦.៣
ភាពខុសគ្នារវាងសិទ្ធិអំណាចនៃប្រធានមណ្ឌល និងប្រធានស្ដេក
នៅក្នុងមណ្ឌល អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកមួយរូបត្រូវបានហៅជាប្រធានមណ្ឌល ។ គាត់កាន់កូនសោទាំងឡាយនៃបព្វជិតភាពដែលចាំបាច់ដើម្បីធ្វើជាអធិបតី ( សូមមើល ៣.៤.១.១ ) ។ ភាគច្រើនគាត់បម្រើដូចជាប្រធានស្ដេកដែរ ប៉ុន្តែមានភាពខុសគ្នាដូចតទៅនេះ ៖
-
គាត់ត្រូវបានហៅ ហើយញែកចេញដោយប្រធានបេសកកម្ម បន្ទាប់ពីបានអនុម័តដោយគណៈប្រធានតំបន់ ( សូមមើល ៣០.៨.៤ ) ។ ប្រធានស្ដេកត្រូវបានហៅ ហើយញែកចេញដោយអ្នកមានសិទ្ធិអំណាចទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ដែលបានចាត់តាំងមួយរូប ( សូមមើល ៣០.៨.៣ ) ។
-
គាត់អាចជាអែលឌើរ ឬសង្ឃជាន់ខ្ពស់ ។ ប្រធានស្ដេកត្រូវតែជាសង្ឃជាន់ខ្ពស់ ។
-
គាត់មិនមែនជាប្រធានកូរ៉ុមសង្ឃជាន់ខ្ពស់ទេ ។ កូរ៉ុមនេះត្រូវបានរៀបចំឡើងតែនៅក្នុងស្ដេកប៉ុណ្ណោះ ។
-
ប្រធានមណ្ឌលធ្វើជាអធិបតីលើអ្នកកាន់បព្វជិតភាពទាំងអស់នៅក្នុងមណ្ឌល ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានបេសកកម្មគឺជាសង្ឃជាន់ខ្ពស់ជាអធិបតី ។
-
ដោយមានការអនុម័តពីប្រធានបេសកកម្ម នោះប្រធានមណ្ឌលអាចសម្ភាសបងប្អូនប្រុសម្នាក់ ដើម្បីតែងតាំងជាអែលឌើរបាន ។ ការអនុម័តនេះត្រូវតែផ្ដល់ជូនទៅតាមស្ថានភាពនីមួយៗ ។ ប្រធានមណ្ឌល ឬនរណាម្នាក់នៅក្រោមការដឹកនាំរបស់គាត់ក៏អាច ( ១ ) ណែនាំបងប្អូនប្រុសម្នាក់សម្រាប់ការគាំទ្រ និង ( ២ ) ធ្វើការតែងតាំងបានផងដែរ ( សូមមើល ១៨.១០.១.៣, ១៨.១០.៣ និង ១៨.១០.៤ ) ។ ទោះជាយ៉ាងណា ប្រធានមណ្ឌលមិនអាចតែងតាំងលោកអយ្យកោ សង្ឃជាន់ខ្ពស់ ឬប៊ីស្សពបានឡើយ ។
-
ដោយមានការអនុម័តពីប្រធានបេសកកម្ម នោះប្រធានមណ្ឌលអាចញែកចេញប្រធានសាខាបាន ( សូមមើល ១៨.១១ ) ។ ការអនុម័តនេះត្រូវតែផ្ដល់ជូនទៅតាមស្ថានភាពនីមួយៗ ។
-
គាត់មិនដោះលែងពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងទេ ។ ទោះជាយ៉ាងណាក្ដី គាត់អាចចូលរួមជាមួយនឹងសមាជិកនៃគណៈប្រធានបេសកកម្មនៅក្នុងការសម្ភាសដោះលែង ។ ប្រសិនបើការធ្វើដំណើរ ឬពេលវេលាធ្វើឲ្យមានការលំបាកចំពោះសមាជិកនៃគណៈប្រធានបេសកកម្មដើម្បីដោះលែងអ្នកផ្សព្វផ្សាយសាសនាជាក់លាក់ម្នាក់ នោះប្រធានបេសកកម្មអាចផ្ដល់សិទ្ធិអំណាចដល់ប្រធានមណ្ឌលឲ្យធ្វើកិច្ចការនោះបាន ( សូមមើល ២៤.៨.២ ) ។
-
គាត់មិនធ្វើការសម្ភាសប័ណ្ណចូលព្រះវិហារបរិសុទ្ធ ឬចុះហត្ថលេខាលើប័ណ្ណចូលព្រះវិហារបរិសុទ្ធទេ ( សូមមើល ២៦.៣.១ ) ។
-
គាត់មិនកោះហៅការប្រជុំក្រុមប្រឹក្សាសមាជិកភាពទេ លើកលែងតែបានទទួលសិទ្ធិមកពីប្រធានបេសកកម្ម ( សូមមើល ៣២.៩.៥ ) ។
-
ជាទូទៅ គាត់មិនទាក់ទងទៅគណៈប្រធានតំបន់ដោយផ្ទាល់ទេ ។ ផ្ទុយទៅវិញ គាត់ធ្វើតាមរយៈគណៈប្រធានបេសកកម្ម ។
នៅក្នុងកាលៈទេសៈពិសេស ប្រធានមណ្ឌលអាចទទួលសិទ្ធិដើម្បីផ្ដល់អនុសាសន៍ ញែកចេញ និងដោះលែងអ្នកផ្សព្វផ្សាយសាសនា ។ គាត់ក៏អាចទទួលសិទ្ធិដើម្បីធ្វើការសម្ភាសប័ណ្ណចូលព្រះវិហារបរិសុទ្ធ ហើយចុះហត្ថលេខាលើប័ណ្ណនោះផងដែរ ។ ប្រសិនបើគណៈប្រធានតំបន់ទទួលអារម្មណ៍ថា ប្រធានមណ្ឌលគួរតែមានសិទ្ធិអំណាចបន្ថែមពីនេះ នោះពួកលោកផ្ដល់អនុសាសន៍ឈ្មោះគាត់ទៅគណៈប្រធានទីមួយ ។ ប្រសិនបើការអនុម័តត្រូវបានផ្ដល់ឲ្យ វាគឺសម្រាប់បុគ្គលនោះ មិនមែនតួនាទីនេះទេ ។ នៅពេលប្រធានមណ្ឌលថ្មីត្រូវបានហៅ នោះសិទ្ធិអំណាចបន្ថែមនេះពុំបានផ្ដល់ទៅឲ្យគាត់ទេ ។
៦.៤
លេខាប្រតិបត្តិស្ដេក ជំនួយការលេខាប្រតិបត្តិស្ដេក ស្មៀនស្ដេក និងជំនួយការស្មៀនស្ដេក
៦.៤.១
លេខាប្រតិបត្តិស្ដេក និងជំនួយការលេខាប្រតិបត្តិស្ដេក
ប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់ ហៅ និងធ្វើពិធីញែកចេញដល់លេខាប្រតិបត្តិស្តេក ។ គាត់គួរតែកាន់បព្វជិតភាពម៉ិលគីស្សាដែក ហើយមានភាពស័ក្តិសមដើម្បីកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
លេខាប្រតិបត្តិស្ដេកមានការទទួលខុសត្រូវដូចតទៅនេះ ៖
-
ជួបនឹងគណៈប្រធានស្ដេក ហើយរៀបចំរបៀបវារៈ ដូចដែលបានចាត់ ។
-
បម្រើជាសមាជិកនៃក្រុមប្រឹក្សាស្ដេក ហើយចូលរួមការប្រជុំក្រុមប្រឹក្សាជាន់ខ្ពស់ ។ ដូចដែលបានដឹកនាំដោយគណៈប្រធានស្ដេក តាមដានការចាត់តាំងដែលធ្វើនៅក្នុងការប្រជុំទាំងនេះ ។
-
សម្របសម្រួលកិច្ចការស្ដេករវាងគណៈប្រធានស្ដេក ក្រុមប្រឹក្សាជាន់ខ្ពស់ និងថ្នាក់ដឹកនាំផ្សេងទៀតក្នុងស្ដេក ។
-
ធ្វើការណាត់ជួបសម្រាប់គណៈប្រធានស្ដេក ។
-
ផ្ដល់យោបល់ដល់គណៈប្រធានស្ដេកអំពីសមាជិកដែលកំពុងបម្រើក្នុងកងទ័ព ឬចូលបម្រើកងទ័ពរួចហើយ ។ ក្រោមការដឹកនាំរបស់គណៈប្រធានស្ដេក ជួយសម្របសម្រួលការតម្រង់ទិសអំពីសាសនាចក្រសម្រាប់សមាជិកស្ដេកដែលចូលទៅក្នុងជួរកងទ័ព ( សូមមើល ៣៨.៩.៣ ) ។
-
ណែនាំដល់លេខាប្រតិបត្តិវួដថ្មី បន្ទាប់ពីពួកគេត្រូវបានហៅបម្រើភ្លាម ។ ផ្ដល់ការណែនាំជាបន្តបន្ទាប់ ប្រសិនបើចាំបាច់ ។
ជំនួយការលេខាប្រតិបត្តិស្ដេកមួយរូប ឬច្រើនរូបអាចត្រូវបានហៅតាមសេចក្តីត្រូវការ ។ ពួកគាត់ត្រូវបានហៅ និងញែកចេញដោយសមាជិកម្នាក់នៃគណៈប្រធានស្តេក ។ បងប្អូនប្រុសទាំងនេះគួរតែមានភាពស័ក្ដិសមកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
៦.៤.២
ស្មៀនស្ដេក និងជំនួយការស្មៀនស្ដេក
ស្មៀនស្ដេកត្រូវបានហៅ ហើយញែកចេញដោយប្រធានស្ដេក ឬទីប្រឹក្សាដែលបានចាត់តាំងម្នាក់ ។ ជំនួយការស្មៀនស្ដេកក៏អាចត្រូវបានហៅផងដែរ ។ ប្រធានស្ដេក ឬទីប្រឹក្សាដែលបានចាត់ ហៅ ហើយញែកពួកគេចេញ ។ ការទទួលខុសត្រូវរបស់ស្មៀនស្ដេក និងជំនួយការស្មៀនស្ដេកមានរៀបរាប់នៅក្នុង ៣៣.៣.២ និង ៣៣.៣.៣ ។
៦.៥
ក្រុមប្រឹក្សាជាន់ខ្ពស់
គណៈប្រធានស្តេកហៅសង្ឃជាន់ខ្ពស់ចំនួន ១២ រូបដើម្បីបង្កើតក្រុមប្រឹក្សាជាន់ខ្ពស់ស្តេក ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:១; ១២៤:១៣១ ) ។ ប្រសិនបើអែលឌើរម្នាក់ត្រូវបានហៅឲ្យបម្រើនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ នោះគាត់ត្រូវបានតែងតាំងជាសង្ឃជាន់ខ្ពស់ ពីមុនគាត់ត្រូវបានញែកចេញ ។
ក្រោមការដឹកនាំរបស់គណៈប្រធានស្ដេក ទីប្រឹក្សាជាន់ខ្ពស់ជួយដល់កិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងនៅក្នុងស្ដេក ។ ការទទួលខុសត្រូវរបស់ពួកគាត់មានរៀបរាប់នៅក្នុងវគ្គដូចតទៅនេះ ។
ក្រុមប្រឹក្សាជាន់ខ្ពស់ពុំជួបគ្នាជាក្រុមទេ លើកលែងតែសមាជិកមួយរូបនៃគណៈប្រធានស្ដេកនៅទីនោះធ្វើជាអធិបតី ។
៦.៥.១
តំណាងឲ្យគណៈប្រធានស្តេក
គណៈប្រធានស្ដេកចាត់តាំងទីប្រឹក្សាជាន់ខ្ពស់ម្នាក់សម្រាប់វួដនីមួយៗនៅក្នុងស្ដេក ។
គណៈប្រធានស្ដេកក៏ចាត់តាំងទីប្រឹក្សាជាន់ខ្ពស់មួយរូបសម្រាប់កូរ៉ុមអែលឌើរនីមួយៗនៅក្នុងស្ដេកផងដែរ ។ នៅក្នុងតួនាទីនេះ ទីប្រឹក្សាជាន់ខ្ពស់ធ្វើការណែនាំដល់គណៈប្រធានកូរ៉ុមអែលឌើរដែលបានហៅថ្មីៗ ។ តួនាទីនេះរួមបញ្ចូលទាំងការផ្ដល់ការណែនាំចេញពី ជំពូកទី ១–៤ និង ៨ នៃក្បួនខ្នាតនេះផងដែរ ។
ទីប្រឹក្សាជាន់ខ្ពស់ដែលត្រូវបានចាត់ទៅកាន់កូរ៉ុមអែលឌើរ ជួបប្រជុំជាទៀងទាត់ជាមួយថ្នាក់ដឹកនាំកូរ៉ុមដើម្បីធ្វើកិច្ចការដូចតទៅនេះ ៖
-
ដឹងពីសេចក្ដីត្រូវការរបស់ពួកគេ ។
-
ផ្ដល់ការគាំទ្រ ។
-
បង្រៀនពួកគាត់ពីការទទួលខុសត្រូវរបស់ពួកគាត់ រួមមានកិច្ចការសម្រាប់កិច្ចការផ្សព្វផ្សាយសាសនា ( សូមមើល ២៣.៥.២ ) និងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ( សូមមើល ២៥.២.២ ) ។
-
ជូនព័ត៌មានមកពីគណៈប្រធានស្ដេក ។
-
ពិភាក្សាពីរបៀបដើម្បីជួយសមាជិកកូរ៉ុមដែលត្រូវការពិធីបរិសុទ្ធបន្ទាប់របស់ពួកគេ ។ ព័ត៌មាននេះមានសម្រាប់ថ្នាក់ដឹកនាំកូរ៉ុមអែលឌើរនៅលើ ធ.ថ.ស. ។
ប្រសិនបើចាំបាច់ ឬបានអញ្ជើញ ពួកគាត់ចូលរួមការប្រជុំកូរ៉ុមអែលឌើរ និងការប្រជុំគណៈប្រធានកូរ៉ុម ។ ម្ដងម្កាល គណៈប្រធានកូរ៉ុមអាចអញ្ជើញទីប្រឹក្សាជាន់ខ្ពស់ឲ្យចូលរួមនឹងពួកគេ នៅពេលពួកគេផ្ដល់ការងារបម្រើដល់សមាជិកក្នុងវួដ ។
នៅពេលដែលបានអញ្ជើញ ឬចាត់តាំង នោះទីប្រឹក្សាជាន់ខ្ពស់ចូលរួមការប្រជុំគណៈប៊ីស្សព និងការប្រជុំក្រុមប្រឹក្សាវួដ ។
គណៈប្រធានស្ដេកអាចចាត់ទីប្រឹក្សាជាន់ខ្ពស់ ឲ្យណែនាំដល់បុគ្គលដូចតទៅនេះនៅក្នុងការទទួលខុសត្រូវរបស់ពួកគេចំពោះកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ព្រមទាំងកិច្ចការផ្សព្វផ្សាយសាសនា ៖
-
គណៈប្រធានកូរ៉ុមអែលឌើរ
-
អ្នកដឹកនាំបេសកកម្មវួដ
-
អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ
ទីប្រឹក្សាជាន់ខ្ពស់ម្នាក់ ឬច្រើននាក់អាចត្រូវបានចាត់តាំងឲ្យដឹកនាំកិច្ចការទាំងនេះនៅក្នុងស្ដេក ។ ទោះជាយ៉ាងណាក្ដី ទីប្រឹក្សាជាន់ខ្ពស់គ្រប់រូបមានការទទួលខុសត្រូវទាំងនេះសម្រាប់វួដ និងកូរ៉ុមអែលឌើរ ដែលពួកគាត់ទទួលបានការចាត់តាំង ។
ទីប្រឹក្សាជាន់ខ្ពស់ប្រឹក្សាជាមួយនឹងគណៈប្រធានស្ដេក ហើយគាំទ្រការសម្រេចចិត្តដើម្បីតែងតាំងបងប្អូនប្រុសទៅក្នុងតំណែងអែលឌើរ និងសង្ឃជាន់ខ្ពស់ ។ ប្រធានស្ដេកអាចផ្ដល់សិទ្ធិអំណាចដល់ទីប្រឹក្សាជាន់ខ្ពស់ដើម្បីតំណាងឲ្យគាត់ នៅពេលបុរសទាំងឡាយត្រូវបានតែងតាំងទៅក្នុងតំណែងទាំងនេះ ។ ទីប្រឹក្សាជាន់ខ្ពស់ទាំងនេះត្រូវប្រាកដថា ពិធីបរិសុទ្ធនេះត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវ ។
ទីប្រឹក្សាជាន់ខ្ពស់ក៏ប្រឹក្សាជាមួយនឹងគណៈប្រធានស្ដេក ហើយគាំទ្រការសម្រេចចិត្តរបស់ពួកគាត់ដើម្បីចេញការហៅបម្រើដល់សមាជិកផងដែរ ។ គណៈប្រធានស្ដេកអាចផ្ដល់សិទ្ធិអំណាចដល់ទីប្រឹក្សាជាន់ខ្ពស់ឲ្យចេញការហៅបម្រើមួយចំនួន ណែនាំសមាជិកមួយចំនួនទៅកាន់សមាជិកទូទៅដើម្បីគាំទ្រ ហើយញែកសមាជិកមួយចំនួនចេញ ។ ( សូមមើល ៣០.៨ ) ។
គណៈប្រធានស្តេកចាត់តាំងទីប្រឹក្សាជាន់ខ្ពស់ឲ្យធ្វើការជាមួយអង្គការក្រុមយុវនារី និងអង្គការបឋមសិក្សាស្តេក ។ នៅពេលសមាជិកមួយរូបនៃគណៈប្រធានស្ដេកជួបនឹងគណៈប្រធានទាំងនេះ ទីប្រឹក្សាជាន់ខ្ពស់រូបនោះក៏ចូលរួមដែរ ។ ទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់ក៏ចូលរួមការប្រជុំថ្នាក់ដឹកនាំស្ដេកសម្រាប់អង្គការទាំងនេះផងដែរ ។
គណៈប្រធានស្ដេកអាចចាត់តាំងទីប្រឹក្សាជាន់ខ្ពស់ឲ្យជួយដល់កម្មវិធីដែលមាននៅក្នុង ៦.២.១.៦ បាន ។
គណៈប្រធានស្តេកអាចចាត់ឲ្យទីប្រឹក្សាជាន់ខ្ពស់ ធ្វើជាតំណាងរបស់ពួកគាត់ ដើម្បីនិយាយនៅក្នុងការប្រជុំសាក្រាម៉ង់ និងកម្មវិធីដទៃៗទៀត ។ គណៈប្រធានស្តេកកំណត់អំពីភាពញឹកញាប់នៃការចាត់តាំងឲ្យឡើងនិយាយទាំងនេះ ។ វាមិនចាំបាច់សម្រាប់ទីប្រឹក្សាជាន់ខ្ពស់ ដើម្បីនិយាយនៅក្នុងការប្រជុំសាក្រាម៉ង់ជារៀងរាល់ខែនោះទេ ។ គណៈប្រធានស្ដេកក៏អាចចាត់តាំងសមាជិកនៃគណៈប្រធានអង្គការស្ដេកឲ្យឡើងនិយាយនៅក្នុងការប្រជុំទាំងនេះផងដែរ ( សូមមើល ៦.៧.១ និង ៦.៧.២ ) ។
៦.៥.២
បម្រើនៅក្នុងក្រុមប្រឹក្សា និងគណៈកម្មការស្តេក
ទីប្រឹក្សាជាន់ខ្ពស់គ្រប់រូបបម្រើនៅក្នុងទីប្រឹក្សាជាន់ខ្ពស់ស្តេក ។
នៅក្នុងស្ថានភាពដែលមានកំណត់ ទីប្រឹក្សាជាន់ខ្ពស់ចូលរួមនៅក្នុងក្រុមប្រឹក្សាសមាជិកភាពស្ដេក ( សូមមើល ៣២.៩.២ ) ។
គណៈប្រធានស្ដេកចាត់ទីប្រឹក្សាជាន់ខ្ពស់ឲ្យបម្រើនៅក្នុងគណៈកម្មការផ្សេងទៀត ។ ឧទាហរណ៍ ទីប្រឹក្សាជាន់ខ្ពស់ដែលត្រូវបានចាត់ឲ្យធ្វើការជាមួយនឹងកូរ៉ុមអែលឌើរ បម្រើនៅក្នុងគណៈកម្មការថ្នាក់ដឹកនាំមជ្ឈិមវ័យស្ដេក ( សូមមើល ២៩.៣.៩ ) ។
ទីប្រឹក្សាជាន់ខ្ពស់ដែលមានការចាត់តាំងទាក់ទងនឹងកូរ៉ុមបព្វជិតភាពអើរ៉ុន ក្រុមយុវនារី និងអង្គការបឋមសិក្សាបម្រើនៅក្នុងគណៈកម្មការថ្នាក់ដឹកនាំយុវវ័យស្ដេក ( សូមមើល ២៩.៣.១០ ) ។ ទីប្រឹក្សាជាន់ខ្ពស់ដែលបម្រើជាប្រធានសាលាថ្ងៃអាទិត្យស្តេកក៏អាចបម្រើនៅក្នុងគណៈកម្មការនេះផងដែរ ។
៦.៥.៣
បម្រើជាថ្នាក់ដឹកនាំអង្គការស្ដេក
គណៈប្រធានស្តេកចាត់តាំងទីប្រឹក្សាជាន់ខ្ពស់ម្នាក់ឲ្យធ្វើជាប្រធានក្រុមយុវជនស្តេក ( សូមមើល ៦.៧.២ ) ។ ពួកគាត់ចាត់តាំងទីប្រឹក្សាជាន់ខ្ពស់ម្នាក់ទៀតឲ្យធ្វើជាប្រធានសាលាថ្ងៃអាទិត្យស្ដេក ( សូមមើល ៦.៧.១ ) ។
៦.៦
លោកអយ្យកោស្តេក
លោកអយ្យកោគឺជាតំណែងមួយនៅក្នុងបព្វជិតភាពម៉ិលគីស្សាដែក ។ លោកអយ្យកោត្រូវបានហៅ ហើយតែងតាំងដើម្បីផ្ដល់ពររបស់លោកអយ្យកោដល់សមាជិកសាសនាចក្រដែលមានភាពស័ក្ដិសម ។ វគ្គនេះចែងអំពីការទទួលខុសត្រូវរបស់ប្រធានស្តេកចំពោះលោកអយ្យកោស្តេក ។ សម្រាប់ព័ត៌មានអំពីពររបស់លោកអយ្យកោ សូមមើលធនធានដូចខាងក្រោម ៖
-
ព័ត៌មាន និងយោបល់សម្រាប់លោកអយ្យកោ
-
ការប្រជុំបំពាក់បំប៉នភាពជាអ្នកដឹកនាំទូទាំងពិភពលោក ៖ លោកអយ្យកោ
សូមមើល ព័ត៌មាន និងយោបល់សម្រាប់លោកអយ្យកោ សម្រាប់ព័ត៌មានអំពី ៖
-
លោកអយ្យកោដែលមានស្ថានភាពថាមិនដំណើរការ ។
-
លោកអយ្យកោដែលផ្លាស់ទៅស្ដេកមួយទៀត ។
៦.៦.១
ការហៅ ការគាំទ្រ និងការតែងតាំងលោកអយ្យកោស្តេក
លោកអយ្យកោត្រូវតែជាអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកមួយរូប ដែលមានភាពស័ក្ដិសម ។ គាត់គួរមានភាពចាស់ទុំនៅក្នុងការយល់ដឹងរបស់គាត់អំពីដំណឹងល្អ និងចេះស្ដាប់តាមព្រះវិញ្ញាណ ។ គាត់គួរទទួលបានពររបស់លោកអយ្យកោរបស់គាត់ផ្ទាល់រួចហើយ ។ ជាធម្មតា គាត់គួរមានអាយុ ៥៥ ឆ្នាំឡើងទៅ ។ គាត់ត្រូវតែបានរៀបអាពាហ៍ពិពាហ៍ហើយ នៅពេលគាត់ត្រូវបានហៅ ។
កូរ៉ុមនៃពួកដប់ពីរនាក់ដឹកនាំការហៅលោកអយ្យកោស្តេក ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៣៩ ) ។ ប្រធានស្តេកអាចផ្ដល់អនុសាសន៍ថាត្រូវហៅនរណាឲ្យបម្រើ ។ គាត់ដាក់ស្នើអនុសាសន៍តាមរយៈ ធ.ថ.ស. ។ នៅពេលចេញអនុសាសន៍ ប្រធានស្ដេកគួរតែតមអាហារ ហើយអធិស្ឋានសូមឲ្យព្រះវិញ្ញាណដឹកនាំគាត់ ។ ទីប្រឹក្សារបស់គាត់គួរតែយល់ស្របនឹងការចេញអនុសាសន៍នោះ ។
ប្រសិនបើកូរ៉ុមនៃពួកសាវកដប់ពីរនាក់អនុម័តអនុសាសន៍នោះ ប្រធានស្ដេកអាចទទួលសិទ្ធិដើម្បីសម្ភាស ហើយហៅលោកអយ្យកោនោះបាន ។ បន្ទាប់មក គាត់ណែនាំឈ្មោះរបស់លោកអយ្យកោសុំការលើកដៃគាំទ្រនៅក្នុងសម័យប្រជុំទូទៅនៃសន្និសីទស្ដេកលើកក្រោយ ។
ប្រធានស្ដេកតែងតាំងលោកអយ្យកោ ។ គាត់មិនបែងចែកការទទួលខុសត្រូវនេះដល់ទីប្រឹក្សាទេ ។ មិនគួរមាននរណាម្នាក់ឈរជាមួយគាត់អំឡុងការតែងតាំងនេះឡើយ ។ ដំបូង លោកអយ្យកោថ្មីត្រូវបានតែងតាំងទៅកាន់តំណែងនោះ រួចហើយញែកចេញឲ្យបម្រើនៅក្នុងស្ដេកជាក់លាក់មួយ ។ លោកអយ្យកោដែលបានតែងតាំងកាលពីមុន ដែលត្រឡប់មកធ្វើការវិញ មិនត្រូវតែងតាំងជាថ្មីឡើយ ។ ទោះជាយ៉ាងណា គាត់ត្រូវបានញែកចេញម្ដងទៀត ។
ការតែងតាំងនេះត្រូវតែបានកត់ត្រានៅក្នុង ធ.ថ.ស. ពីមុនលោកអយ្យកោអាចចូលទៅប្រើឧបករណ៍អនឡាញសម្រាប់លោកអយ្យកោបាន ។
លោកអយ្យកោម្នាក់ដែលនៅបំពេញការងារ គឺជាសមាជិកនៃកូរ៉ុមសង្ឃជាន់ខ្ពស់ និងចូលរួមនៅក្នុងការប្រជុំកូរ៉ុម ( សូមមើល ២៩.៣.៥ ) ។
៦.៦.២
ការហៅលោកអយ្យកោស្តេកទីពីរ
ជាធម្មតា កូរ៉ុមនៃពួកដប់ពីរនាក់មិនអនុម័តឲ្យហៅលោកអយ្យកោទីពីរសម្រាប់ស្តេកទេ លើកលែងតែលោកអយ្យកោម្នាក់មិនអាចផ្តល់ពររបស់លោកអយ្យកោតាមចំនួនដែលបានស្នើសុំ ។ ហើយជាធម្មតា កូរ៉ុមនៃពួកដប់ពីរនាក់ក៏មិនអនុម័តឲ្យមានលោកអយ្យកោបន្ថែមដែរ ដោយសារស្ដេកមួយ ៖
-
មានភូមិសាស្ត្រធំ ។
-
មានសមាជិកដែលមិនចេះនិយាយភាសាដែលសមាជិកភាគច្រើននិយាយ ។
បើស្តេកមានសមាជិកដែលនិយាយភាសាផ្សេងៗច្រើន នោះប៊ីស្សព និងគណៈប្រធានស្តេកអាចអនុញ្ញាតឲ្យពួកគេទៅរកលោកអយ្យកោនៅស្តេកជិតខាង ដែលអាចផ្តល់ពររបស់លោកអយ្យកោជាភាសាកំណើតរបស់សមាជិកនោះបាន ។
៦.៦.៣
ការណែនាំដល់លោកអយ្យកោស្តេកដែលត្រូវបានហៅថ្មី
ប្រធានស្ដេកណែនាំលោកអយ្យកោដែលបានហៅថ្មី ពីមុនគាត់ចាប់ផ្ដើមផ្ដល់ពរជ័យ ។ ប្រធានស្ដេកបង្រៀនលោកអយ្យកោអំពីលក្ខណៈពិសិដ្ឋនៃតំណែងរបស់លោក ។ គាត់រំឭកឡើងវិញដោយប្រុងប្រយ័ត្នជាមួយនឹងលោកអយ្យកោនូវសេចក្ដីណែនាំនៅក្នុង ៖
-
ព័ត៌មាន និងយោបល់សម្រាប់លោកអយ្យកោ
-
ការប្រជុំបំពាក់បំប៉នភាពជាអ្នកដឹកនាំទូទាំងពិភពលោក ៖ លោកអយ្យកោ
៦.៦.៤
ការគ្រប់គ្រងលើកិច្ចការរបស់លោកអយ្យកោស្តេក
ប្រធានស្ដេកគ្រប់គ្រងលើកិច្ចការរបស់លោកអយ្យកោ ដូចដែលបានចែងនៅក្នុង ព័ត៌មាន និងយោបល់សម្រាប់លោកអយ្យកោ ។ គាត់មិនបែងចែកការទទួលខុសត្រូវនេះដល់ទីប្រឹក្សារបស់គាត់ទេ ។ លោកអយ្យកោទទួលបានអត្ថប្រយោជន៍មកពីទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងប្រធានស្តេករបស់គាត់ ។
ប្រធានស្តេកជួបជាមួយនឹងអយ្យកោយ៉ាងតិចពីរដងក្នុងមួយឆ្នាំ ។ ពួកគាត់ពិភាក្សាគ្នាអំពីអារម្មណ៍របស់លោកអយ្យកោចំពោះកិច្ចការនោះ សុខភាព និងសុខុមាលភាពរបស់គ្រួសារគាត់ និងបញ្ហាផ្សេងៗទៀតដែលគាត់ត្រូវការប្រឹក្សា ។
យ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ ប្រធានស្ដេកពិនិត្យមើលពរជ័យដែលលោកអយ្យកោបានធ្វើ ។ ប្រសិនបើចាំបាច់ គាត់អាចផ្ដល់ជាយោបល់ទូទៅអំពីមាតិកានៃពររបស់លោកអយ្យកោ ។
ប្រធានស្តេកត្រូវប្រាកដថា ច្បាប់ចម្លងនៃពរដែលបានកត់ត្រាជាលាយលក្ខណ៍អក្សរត្រូវបានផ្តល់ទៅឲ្យអ្នកទទួលពរឲ្យបានឆាប់ ។ គាត់ក៏ធានាផងដែរថា ពរជ័យទាំងអស់ត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការកណ្ដាលនៃសាសនាចក្រ ។ ពរជ័យទាំងឡាយគួរតែបានបញ្ជូនតាម ប្រព័ន្ធពររបស់លោកអយ្យកោ នៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅកន្លែងគ្មានប្រព័ន្ធនេះ ពរជ័យទាំងឡាយគួរតែផ្ញើតាមប្រៃសណីយ៍ទៅកាន់អាសយដ្ឋានដូចតទៅនេះ យ៉ាងហោចណាស់ប្រាំមួយខែម្ដង ៖
Church History Library
Attn: Patriarchal Blessings
15 East North Temple Street
Salt Lake City, UT 84150-1600
៦.៦.៥
ភាពសម្ងាត់នៃពររបស់លោកអយ្យកោ
ប្រធានស្ដេកត្រូវប្រាកដថា បន្ទាប់ពីលោកអយ្យកោបានផ្ដល់សំណៅចម្លងនៃពររបស់លោកអយ្យកោទៅឲ្យអ្នកទទួល និងបានបញ្ជូនវាទៅកាន់ទីស្នាក់ការកណ្ដាលសាសនាចក្រហើយ នោះរាល់ឯកសារ និងសំណៅចម្លងអេឡិចត្រូនិចទាំងអស់ត្រូវបំផ្លាញចោល ឬលុបចោល ។ លោកអយ្យកោត្រូវប្រាកដថា ពរជ័យដែលលុបចេញពីកុំព្យូទ័រគាត់មិនអាចស្រង់មកវិញបានទេ ។
៦.៦.៦
លោកអយ្យកោដែលត្រូវហៅឲ្យកាន់តំណែងសាសនាចក្រផ្សេងទៀត
លោកអយ្យកោមិនអាចត្រូវបានហៅឲ្យកាន់តំណែងមួយក្នុងការគ្រប់គ្រងសាសនាចក្របានទេ ( ដូចជា ប៊ីស្សព ទីប្រឹក្សាជាន់ខ្ពស់ ឬប្រធានស្ដេក ) លើកលែងតែកូរ៉ុមនៃពួកសាវកដប់ពីរនាក់អនុម័តការហៅនោះជាមុនសិន ។ ប្រសិនបើមានការអនុម័ត នោះលោកអយ្យកោត្រូវស្ថិតនៅក្នុងស្ថានភាពមិនបំពេញការងារ ។
លោកអយ្យកោអាចត្រូវបានហៅឲ្យបម្រើនៅក្នុងការហៅផ្សេងទៀត ដោយគ្មានការអនុម័តមកពីកូរ៉ុមនៃពួកដប់ពីរនាក់បាន ។ គាត់ក៏អាចបម្រើជាអ្នកផ្សារភ្ជាប់ ឬអ្នកធ្វើពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធបានដែរ ។
៦.៦.៧
អ្នកសរសេរពររបស់លោកអយ្យកោ
ប្រធានស្ដេក ឬទីប្រឹក្សារបស់គាត់អាចហៅ ហើយញែកចេញសមាជិកក្នុងស្ដេកដែលស័ក្ដិសម ហើយមានជំនាញដើម្បីសរសេរពររបស់លោកអយ្យកោ លើកលែងតែលោកអយ្យកោអាច ឬចង់ធ្វើវាដោយខ្លួនឯង ។ ប្រសិនបើចាំបាច់ អ្នកសរសេរអាចមានច្រើននាក់ ។
អ្នកសរសេរគួរតែមានការប្រុងប្រយ័ត្នថា រាល់ពរជ័យគឺមានភាពពិសិដ្ឋ និងសម្ងាត់ ។ គ្មានសំណៅចម្លងណាមួយនៃពរជ័យត្រូវបានរក្សាទុកដោយអ្នកសរសេរ ឬលោកអយ្យកោឡើយ ។ ( សូមមើល ៦.៦.៥ ) ។
៦.៧
អង្គការទាំងឡាយក្នុងស្ដេក
អង្គការសមាគមសង្គ្រោះ ក្រុមយុវនារី អង្គការបឋមសិក្សា សាលាថ្ងៃអាទិត្យ និងក្រុមយុវជនត្រូវមានប្រធានម្នាក់ដើម្បីដឹកនាំ ។ ប្រធានទាំងនេះបម្រើនៅក្រោមការដឹកនាំរបស់គណៈប្រធានស្ដេក ។ នៅក្នុងស្ដេកធំ ប្រធានអង្គការមួយអាចផ្ដល់អនុសាសន៍ពីទីប្រឹក្សាម្នាក់ ឬពីរនាក់ ព្រមទាំងលេខា ដើម្បីបម្រើជាមួយនឹងគាត់ ។ គណៈប្រធានស្ដេកពិចារណាពីអនុសាសន៍ទាំងនេះ ។
ការទទួលខុសត្រូវចម្បងនៃថ្នាក់ដឹកនាំទាំងនេះគឺត្រូវជួយដល់គណៈប្រធានស្ដេក បង្រៀន និងគាំទ្រដល់គណៈប្រធានអង្គការ ។ ពួកគាត់មិនបំពេញការចាត់តាំងដែលគួរតែបំពេញនៅកម្រិតវួដ ឬគ្រួសារឡើយ ។ ពួកគាត់ក៏មិនបង្កើតការទទួលខុសត្រូវបន្ថែមទៀតសម្រាប់គណៈប្រធានអង្គការទាំងឡាយក្នុងវួដដែរ ។
៦.៧.១
គណៈប្រធានសមាគមសង្គ្រោះ ក្រុមយុវនារី អង្គការបឋមសិក្សា និងសាលាថ្ងៃអាទិត្យស្ដេក
ប្រធានស្ដេកហៅ ហើយញែកចេញបងប្អូនស្រីម្នាក់ឲ្យធ្វើជាប្រធានសមាគមសង្គ្រោះស្ដេក ។ គាត់ ឬទីប្រឹក្សារបស់គាត់ដែលបានចាត់ ធ្វើការហៅ ហើយញែកបងប្អូនស្រីធ្វើឲ្យជាប្រធានក្រុមយុវនារី និងប្រធានអង្គការបឋមសិក្សាស្ដេក ។ ប្រសិនបើទីប្រឹក្សា និងលេខាត្រូវបានហៅ នោះសមាជិកមួយរូបនៃគណៈប្រធានស្ដេក ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់ ធ្វើការហៅ ហើយញែកពួកគេចេញ ។
គណៈប្រធានស្ដេកហៅ និងញែកចេញទីប្រឹក្សាជាន់ខ្ពស់ម្នាក់ឲ្យធ្វើជាប្រធានសាលាថ្ងៃអាទិត្យស្ដេក ។
សមាជិកនៃគណៈប្រធានទាំងនេះមានការទទួលខុសត្រូវដូចខាងក្រោម ៖
-
បម្រើនៅក្នុងក្រុមប្រឹក្សាស្ដេក ( តែប្រធានប៉ុណ្ណោះ ) ។ ចូលរួមនៅក្នុងកិច្ចខិតខំដើម្បីស្ថាបនាសេចក្ដីជំនឿ ហើយពង្រឹងបុគ្គលម្នាក់ៗ និងក្រុមគ្រួសារនៅក្នុងស្ដេក ។
-
ផ្តល់ការណែនាំដល់គណៈប្រធានអង្គការទាំងឡាយក្នុងវួដដែលទើបបានហៅថ្មី ។ ការណ៍នេះរួមបញ្ចូលទាំងការផ្ដល់ការណែនាំចេញពី ជំពូកទី ១–៤ នៅក្នុងក្បួនខ្នាតនេះ និងជំពូកសម្រាប់អង្គការរបស់ពួកគាត់ផងដែរ ។
-
ផ្ដល់ការគាំទ្រ និងការបង្រៀនជាបន្តបន្ទាប់ ។ ប្រាស្រ័យទាក់ទងជាមួយនឹងគណៈប្រធានអង្គការទាំងឡាយក្នុងវួដជាទៀងទាត់ ដើម្បីដឹងពីសេចក្ដីត្រូវការរបស់ពួកគេ ពិភាក្សាពីសេចក្ដីត្រូវការរបស់សមាជិកដែលពួកគេបម្រើ និងពាំនាំនូវព័ត៌មានទំនាក់ទំនងមកពីគណៈប្រធានស្ដេក ។ រៀបចំជាមួយថ្នាក់ដឹកនាំវួដដើម្បីចូលរួមការប្រជុំ និងថ្នាក់របស់ពួកគេម្ដងម្កាល ។
-
ធ្វើការណែនាំដល់គណៈប្រធានអង្គការទាំងឡាយក្នុងវួដអំឡុងការប្រជុំថ្នាក់ដឹកនាំស្ដេក ( សូមមើល ២៩.៣.៤ ) ។ ជាទូទៅ ការប្រជុំទាំងនេះធ្វើឡើងមួយឆ្នាំម្ដង ។ គណៈប្រធានស្ដេកអាចផ្ដល់សិទ្ធិឲ្យមានការប្រជុំទីពីរ ប្រសិនបើវាមិនបង្កើតជាបន្ទុកដល់អ្នកចូលរួមទេនោះ ។ ប៊ីស្សពអាចស្នើសុំការបង្រៀនបន្ថែមសម្រាប់គណៈប្រធានអង្គការទាំងឡាយក្នុងវួដ ។
-
ប្រឹក្សាជាមួយគ្នាជាទៀងទាត់នៅក្នុងការប្រជុំគណៈប្រធានរបស់ពួកគេ ( ប្រសិនបើទីប្រឹក្សាត្រូវបានហៅ ) ។ ប្រាស្រ័យទាក់ទងជាទៀងទាត់ជាមួយនឹងសមាជិកនៃគណៈប្រធានស្ដេកដែលទទួលខុសត្រូវលើការបម្រើរបស់ពួកគេ ។
-
ចូលរួមការប្រជុំក្រុមប្រឹក្សាសម្របសម្រួល ពេលត្រូវបានអញ្ជើញដោយពួកចិតសិបនាក់ប្រចាំតំបន់ ( សូមមើល ២៩.៤ ) ។
-
និយាយនៅក្នុងការប្រជុំពិធីសាក្រាម៉ង់ និងការប្រជុំផ្សេងទៀត នៅពេលមានការអញ្ជើញពីគណៈប្រធានស្ដេក ។
-
នៅក្នុងស្ដេកធំ បញ្ជូនអនុសាសន៍ទៅកាន់គណៈប្រធានស្ដេកសម្រាប់ទីប្រឹក្សា និងសមាជិកផ្សេងទៀតដើម្បីឲ្យហៅបម្រើនៅក្នុងអង្គការរបស់ពួកគាត់ ប្រសិនបើចាំបាច់ ។ សម្រាប់គោលការណ៍ណែនាំទូទៅ សូមមើល ៣០.១.១ និង ៣០.១.៥ ។
គណៈប្រធានសមាគមសង្គ្រោះ ក្រុមយុវនារី និងអង្គការបឋមសិក្សាស្ដេកអាចដាក់ផែនការធ្វើសកម្មភាពជុំគ្នាម្ដងម្កាលសម្រាប់អង្គការរបស់ពួកគាត់ ។ សកម្មភាពទាំងនេះអាចរួមមានគ្រប់ស្ត្រី យុវនារី និងក្មេងស្រីទាំងអស់ដែលមានអាយុ ៨ ឆ្នាំឡើងទៅនៅក្នុងស្ដេក ។ សកម្មភាពបែបនេះក៏អាចធ្វើឡើងជាលក្ខណៈពហុស្ដេកផងដែរ ។ គណៈប្រធានទាំងនេះប្រឹក្សាជាមួយគ្នាដើម្បីផ្ដល់អនុសាសន៍ពីសកម្មភាពជុំគ្នាទៅកាន់គណៈប្រធានស្ដេក ( សូមមើល ២០.៣.១ ) ។ សកម្មភាពបែបនេះនឹងធ្វើឡើងនៅក្នុងសកម្មភាពមួយរបស់សមាគមសង្គ្រោះស្ដេក ( សូមមើល ៦.៧.១.១ ) ។
៦.៧.១.១
ការទទួលខុសត្រូវបន្ថែមរបស់គណៈប្រធានសមាគមសង្គ្រោះស្ដេក
គណៈប្រធានសមាគមសង្គ្រោះស្ដេកមានការទទួលខុសត្រូវបន្ថែមដូចតទៅនេះ ៖
-
បម្រើនៅក្នុងគណៈកម្មការថ្នាក់ដឹកនាំមជ្ឈិមវ័យស្ដេក ( សូមមើល ២៩.៣.៩ ) ។ ប្រសិនបើលេខាត្រូវបានហៅ គាត់ក៏ត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ ។
-
បង្រៀនប្រធានសមាគមសង្គ្រោះវួដពីគោលការណ៍នៃការធ្វើការងារបម្រើ និងការមើលថែដល់អ្នកខ្វះខាត ។ ជួយពួកគេឲ្យយល់ពីតួនាទីរបស់ពួកគេក្នុងការជួយដល់ប៊ីស្សពជាមួយនឹងបញ្ហាខាងសាច់ឈាម និងភាពខ្លួនទីពឹងខ្លួន ។
-
បង្រៀនគណៈប្រធានសមាគមសង្គ្រោះវួដអំពីការទទួលខុសត្រូវរបស់ពួកគាត់ចំពោះកិច្ចការផ្សព្វផ្សាយសាសនា ( សូមមើល ២៣.៥.២ ) និងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ( សូមមើល ២៥.២.២ ) ។
-
ពង្រឹងបងប្អូនស្រីជាមជ្ឈិមវ័យនៅលីវនៅក្នុងស្ដេក ។ ប្រសិនបើស្តេកមានគណៈកម្មការយុវមជ្ឈិមវ័យនៅលីវ នោះសមាជិកមួយរូបនៃគណៈប្រធាននេះបម្រើនៅក្នុងគណៈកម្មការនោះ ។ ដូចគ្នាដែរ ប្រសិនបើស្តេកមានគណៈកម្មការមជ្ឈិមវ័យនៅលីវ ។ ( សូមមើល ១៤.១.១.២ ) ។
-
សម្របសម្រួលកិច្ចការរបស់សមាគមសង្គ្រោះនៅក្នុងគ្រាអាសន្ន ។
គណៈប្រធានសមាគមសង្គ្រោះស្ដេកអាចដាក់ផែនការ ហើយធ្វើការប្រជុំម្ដង ឬពីរដងក្នុងមួយឆ្នាំសម្រាប់បងប្អូនស្ដ្រីសមាគមសង្គ្រោះទាំងអស់នៅក្នុងស្ដេក ។ ការប្រជុំទាំងនេះត្រូវបានធ្វើឡើងនៅក្រោមការដឹកនាំរបស់គណៈប្រធានស្ដេក ។ វាអាចរួមមានការបម្រើ ថ្នាក់រៀន គម្រោងការ សន្និសីទ ឬសិក្ខាសាលា ។ វាពុំគួរធ្វើឡើងជាន់នឹងសម័យប្រជុំទូទៅរបស់ស្ត្រីក្នុងសន្និសីទទូទៅឡើយ ។ គណៈប្រធានសមាគមសង្រ្គោះស្តេកអាចបង្កើតជាគណៈកម្មការ ដើម្បីជួយតាមដែលត្រូវការ ។
៦.៧.១.២
ការទទួលខុសត្រូវបន្ថែមរបស់គណៈប្រធានក្រុមយុវនារីស្ដេក
គណៈប្រធានក្រុមយុវនារីស្ដេកមានការទទួលខុសត្រូវបន្ថែមដូចតទៅនេះ ៖
-
បម្រើនៅក្នុងគណៈកម្មការថ្នាក់ដឹកនាំយុវវ័យស្ដេក ( សូមមើល ២៩.៣.១០ ) ។ ប្រសិនបើលេខាត្រូវបានហៅ គាត់ក៏ត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ ។
-
នៅក្រោមការដឹកនាំរបស់គណៈប្រធានស្ដេក ដាក់ផែនការ ហើយសម្របសម្រួលសកម្មភាពក្រុមយុវនារីស្ដេក និងការបោះជំរំ ។
៦.៧.១.៣
ការទទួលខុសត្រូវបន្ថែមរបស់គណៈប្រធានអង្គការបឋមសិក្សាស្ដេក
គណៈប្រធានអង្គការបឋមសិក្សាស្ដេកអាចដាក់ផែនការសកម្មភាពស្ដេកម្ដងម្កាលសម្រាប់កុមារអាយុ ៨ ដល់ ១១ ឆ្នាំ ។ សកម្មភាពទាំងនេះអាចសម្រាប់កុមារី កុមារា ឬទាំងពីរ ។ ពួកគាត់ធ្វើតាមគោលការណ៍ណែនាំនៅក្នុង ១២.២.១.៣ ។
៦.៧.១.៤
ការទទួលខុសត្រូវបន្ថែមរបស់គណៈប្រធានសាលាថ្ងៃអាទិត្យ
គណៈប្រធានសាលាថ្ងៃអាទិត្យមានការទទួលខុសត្រូវបន្ថែមដូចតទៅនេះ ៖
៦.៧.២
គណៈប្រធានក្រុមយុវជនស្តេក
គណៈប្រធានស្ដេកហៅ និងញែកចេញទីប្រឹក្សាជាន់ខ្ពស់ម្នាក់ឲ្យធ្វើជាប្រធានក្រុមយុវជនស្ដេក ។ សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ដែលបានចាត់ទៅក្រុមយុវនារី និងអង្គការបឋមសិក្សា អាចត្រូវបានហៅ និងញែកចេញដើម្បីបម្រើជាទីប្រឹក្សារបស់គាត់បាន ។
នៅក្នុងស្ដេកធំមួយ អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ឬពីរនាក់មកពីស្ដេកនោះអាចត្រូវបានហៅជាទីប្រឹក្សា ។ អ្នកកាន់បព្វជិតភាពម្នាក់ក៏អាចត្រូវបានហៅជាលេខាផងដែរ ( សូមមើល ៦.៧.៣ ) ។ ប្រធានក្រុមយុវជនស្ដេកផ្ដល់អនុសាសន៍ពីបុគ្គលដែលត្រូវហៅ ។ សម្រាប់គោលការណ៍ណែនាំទូទៅ សូមមើល ៣០.១.១ និង ៣០.១.៥ ។ ទីប្រឹក្សា និងលេខាទាំងនេះត្រូវបានហៅ និងញែកចេញដោយសមាជិកមួយរូបនៃគណៈប្រធានស្តេក ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំងមួយរូប ។
គណៈប្រធានក្រុមយុវជនស្ដេកមានការទទួលខុសត្រូវដូចខាងក្រោម ៖
-
បម្រើនៅក្នុងក្រុមប្រឹក្សាស្ដេក ( តែប្រធានប៉ុណ្ណោះ លើកលែងតែទីប្រឹក្សាគាត់ជាទីប្រឹក្សាជាន់ខ្ពស់ ) ។ ចូលរួមនៅក្នុងកិច្ចខិតខំដើម្បីស្ថាបនាសេចក្ដីជំនឿ ហើយពង្រឹងបុគ្គលម្នាក់ៗ និងក្រុមគ្រួសារនៅក្នុងស្ដេក ។
-
បម្រើជាធនធានសម្រាប់គណៈប៊ីស្សពនៅក្នុងការទទួលខុសត្រូវរបស់ពួកគាត់សម្រាប់បងប្អូនប្រុសជាបព្វជិតភាពអើរ៉ុន ។ ការណ៍នេះអាចរួមទាំងការជួយពួកគាត់ឲ្យយល់ពីភារកិច្ចរបស់ពួកគេចំពោះកូរ៉ុមបព្វជិតភាពអើរ៉ុន ដូចដែលបានណែនាំដោយប្រធានស្ដេក ។
-
ប្រឹក្សាជាមួយគ្នាជាទៀងទាត់នៅក្នុងការប្រជុំគណៈប្រធានរបស់ពួកគេ ។ ប្រាស្រ័យទាក់ទងគ្នាជាទៀងទាត់ជាមួយសមាជិកនៃគណៈប្រធានស្ដេក ដែលទទួលខុសត្រូវលើការបម្រើរបស់ពួកគេ ។
-
បម្រើនៅក្នុងគណៈកម្មការថ្នាក់ដឹកនាំយុវវ័យស្ដេក ( សូមមើល ២៩.៣.១០ ) ។ ប្រសិនបើលេខាត្រូវបានហៅ គាត់ក៏ត្រូវអញ្ជើញឲ្យចូលរួមផងដែរ ។
-
ក្រោមការដឹកនាំរបស់គណៈប្រធានស្ដេក ដាក់ផែនការ ហើយសម្របសម្រួលសកម្មភាពបព្វជិតភាពអើរ៉ុន និងការបោះជំរំ ។
-
និយាយនៅក្នុងការប្រជុំពិធីសាក្រាម៉ង់ និងការប្រជុំផ្សេងទៀត នៅពេលមានការអញ្ជើញពីគណៈប្រធានស្ដេក ។
-
ចូលរួមការប្រជុំក្រុមប្រឹក្សាសម្របសម្រួល ពេលត្រូវបានអញ្ជើញដោយពួកចិតសិបនាក់ប្រចាំតំបន់ ( សូមមើល ២៩.៤ ) ។
គណៈប្រធានក្រុមយុវជនស្ដេកមិនធ្វើការប្រជុំថ្នាក់ដឹកនាំស្ដេកទេ ។ សេចក្ដីណែនាំសម្រាប់អ្នកដែលមានការទទួលខុសត្រូវលើកូរ៉ុមបព្វជិតភាពអើរ៉ុន ត្រូវបានផ្ដល់ឲ្យនៅក្នុងការប្រជុំថ្នាក់ដឹកនាំបព្វជិតភាពស្ដេក ( សូមមើល ២៩.៣.៣ ) ។
៦.៧.៣
លេខាអង្គការទាំងឡាយក្នុងស្តេក
ជាទូទៅ លេខាអង្គការទាំងឡាយក្នុងស្ដេកត្រូវបានហៅតែនៅក្នុងស្ដេកធំៗប៉ុណ្ណោះ ។ សមាជិកមួយរូបនៃគណៈប្រធានស្ដេក ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់ ហៅ ហើយញែកពួកគាត់ចេញ ។ នៅក្រោមការដឹកនាំពីប្រធានអង្គការទាំងឡាយក្នុងស្ដេក ពួកគាត់អាចមានការទទួលខុសត្រូវដូចខាងក្រោមនេះ ៖
-
រៀបចំរបៀបវារៈសម្រាប់ការប្រជុំគណៈប្រធាន ។
-
កត់ចំណាំនៅក្នុងការប្រជុំគណៈប្រធាន និងតាមដានការចាត់តាំងនានា ។
-
រក្សាកំណត់ត្រាផ្សេងៗ ហើយរៀបចំរបាយការណ៍តាមការស្នើសុំពីគណៈប្រធាន ។
-
ជួយគណៈប្រធានឲ្យរៀបចំគម្រោងថវិកាប្រចាំឆ្នាំសម្រាប់អង្គការរបស់ពួកគេ ។ ចាត់ចែងការចំណាយ ។
-
ផ្ដល់ការបំពាក់បំប៉នដល់លេខាអង្គការទាំងឡាយក្នុងវួដ តាមការចាត់តាំង ។ ការណ៍នេះអាចរួមមាន ការណែនាំអំពីការកត់ត្រា និងរបាយការណ៍វត្តមានផងដែរ ។
៦.៨
អ្នកជំនាញនៅក្នុងស្តេក
គណៈប្រធានស្ដេកអាចហៅ ហើយញែកចេញអ្នកជំនាញ ប្រសិនបើចាំបាច់សម្រាប់គោលបំណងនានាដូចជា ៖