ក្បួនខ្នាត និង​ការហៅ
៣៧. ស្ដេក វួដ និង​សាខា​ពិសេស


« ៣៧. ស្ដេក វួដ និង​សាខា​ពិសេស » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ៣៧. ស្ដេក វួដ និង​សាខា​ពិសេស » ក្បួនខ្នាត​ទូទៅ ។

មនុស្សកំពុង​បរិភោគ​អាហារនៅ​ខាង​ក្រៅ

៣៧.

ស្ដេក វួដ និង​សាខា​ពិសេស

៣៧.០

សេចក្តីផ្ដើម

ប្រធាន​ស្តេក​អាច​ស្នើ​សុំ​ឲ្យ​បង្កើត​ស្តេក វួដ និង​សាខា​ពិសេស​ដើម្បី​បម្រើ​ដល់​សមាជិក ដូច​ដែល​បាន​គូស​បញ្ជាក់​នៅ​ក្នុង​ជំពូក​នេះ ។ សម្រាប់​ព័ត៌មាន​អំពី​ការ​បង្កើត​អង្គភាព​ពិសេស​នៅ​ក្នុង​បេសកកម្ម​មួយ សូមមើល ៣៦.៣ ។

ប្រធាន​ស្តេក​ចាប់​ផ្ដើម​សំណើ​សុំ​ថ្មី​មួយ​តាម Boundary and Leadership Proposals ។ ប្រសិន​បើ​គាត់​ពុំ​អាច​ប្រើ​ប្រព័ន្ធ​អនឡាញ​នេះ​ទេ គាត់​អាច​ទាញ​យក​បែប​បទ​ជា​ក្រដាស​បាន ដោយ​ចុច​លើ​តំណភ្ជាប់​នេះ ។ មាន​តែ​គណៈ​ប្រធាន​ទី​មួយ​ប៉ុណ្ណោះ ដែល​អាច​អនុម័ត​លើ​សំណើ​សុំ​នេះ​បាន ។

សម្រាប់​ជំនួយ​គាំទ្រ​នៅ​សហរដ្ឋ និង​ប្រទេស​កាណាដា សូម​ទូរសព្ទ​ទៅកាន់​លេខ ១-៨០១-២៤០-១០០៧ ។ នៅក្រៅ​សហរដ្ឋ និង​ប្រទេស​កាណាដា សូម​ទូរសព្ទ​ទៅ​កាន់​ការិយាល័យ​ប្រចាំ​តំបន់ ។

៣៧.១

វួដ និង​សាខា​ដែល​និយាយ​ភាសា​បរទេស

ប្រធាន​ស្តេក​អាច​ស្នើ​បង្កើត​វួដ ឬ​សាខា​ដែល​និយាយ​ភាសា​បរទេស​សម្រាប់​សមាជិក​ស្តេក (១) ដែល​ពុំ​ចេះ​និយាយ​ភាសា​កំណើត​ក្នុង​មូលដ្ឋាន ឬ (២) ដែល​ប្រើ​ភាសា​គ ។

ប្រធាន​ស្តេក​ក៏​អាច​ស្នើ​សុំ​ឲ្យ​បង្កើត​វួដ ឬ​សាខា​ដែល​និយាយ​ភាសា​បរទេស​ដែល​រួម​បញ្ចូល​ទាំង​សមាជិក​មក​ពី​ស្តេក​ក្បែរៗ​នោះ​មួយ ឬ​ច្រើន​ផងដែរ ។ ប្រធាន​ស្តេក​ចូល​រួម​ដាក់​ផែនការ ហើយ​សម្រប​សម្រួល​ការ​ចេញ​អនុសាសន៍​នេះ ។ ស្តេក​មួយ​ដែល​ចូល​រួម នឹង​ទទួល​ខុស​ត្រូវ​លើ​វួដ ឬ​សាខា​នោះ ។

តម្រូវការ​អប្បបរមា​ដើម្បី​បង្កើត​វួដ ឬ​សាខា​មួយ​ដែល​និយាយ​ភាសា​បរទេស​នៅ​ក្នុង​ស្តេក

វួដ

សាខា

ចំនួន​សមាជិក ( សកម្ម និង​មិន​សូវ​សកម្ម )

វួដ

១២៥ នាក់

សាខា

គ្មាន​ចំនួន​អប្បបរមា

ចំនួន​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​សកម្ម ដែល​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​លេញ ដែល​អាច​មាន​សមត្ថភាព​ដើម្បី​បម្រើ​នៅក្នុង​តួនាទី​ជា​ថ្នាក់ដឹកនាំ

វួដ

១ សម្រាប់​សមាជិក ២០ នាក់ ( សកម្ម និង​មិន​សូវ​សកម្ម ) ចំនួន​អប្បបរមា​ត្រូវ​តែ ១៥ នាក់ ។

សាខា

ព្រំប្រទល់​សម្រាប់​អង្គភាព​ដែល​និយាយ​ភាសា​បរទេស ជា​ទូទៅ​ធ្វើតាម​ព្រំ​ប្រទល់​វួដ សាខា និង​ស្តេក​តាម​ភូមិសាស្ដ្រ ។

កុមារ និង​យុវវ័យ​នៃ​អង្គភាព​ដែល​និយាយ​ភាសា​បរទេស​អាច​ដាក់​ថ្នាក់​បញ្ចូល​គ្នា​ជាមួយ​នឹង​អង្គភាព​តាម​ភូមិសាស្ដ្រ​បាន ប្រសិនបើ​ចង់​ធ្វើ ( សូម​មើល ២៩.២.៨ ) ។

សូម​មើល ៣៦.៣ សម្រាប់​សាខា​ដែល​និយាយ​ភាសា​បរទេស​នៅ​ក្នុង​បេសកកម្ម ។ សូម​មើល ៣៦.៤.២ សម្រាប់​គោលការណ៍​ណែនាំ​ស្ដីពី​ការដាក់​ឈ្មោះ​វួដ និង​សាខា ។

យុវវ័យ​កំពុង​និយាយ​គ្នា

៣៧.១.១

សមាជិកភាព​នៅ​ក្នុង​វួដ ឬ​សាខា​ដែល​និយាយ​ភាសា​បរទេស

  • សមាជិក​ត្រូវតែ​រស់នៅ​ក្នុង​ព្រំ​ប្រទល់​វួដ ឬ​សាខា​ដែល​និយាយ​ភាសា​បរទេស​នោះ ។

  • សមាជិក​អាច​ជ្រើសរើស​ធ្វើជា​សមាជិក​នៃ​អង្គភាព​ដែល​និយាយ​ភាសា​បរទេស​នោះ ឬ​ស្ថិត​នៅក្នុង​អង្គភាព​តាម​ភូមិសាស្ដ្រ​របស់​ពួកគេ ។

  • កំណត់ត្រា​សមាជិក​ភាព​របស់​បុគ្គល​ម្នាក់ៗ​គួរ​តែ​ស្ថិត​នៅ​ក្នុង​អង្គភាព​ដែល​គាត់ ឬ​នាង​កំពុង​ចូល​រួម ។

៣៧.១.២

ភាពជា​អ្នកដឹកនាំ​នៅ​ក្នុង​វួដ ឬ​សាខា​ដែល​និយាយ​ភាសា​បរទេស

  • ជាទូទៅ ប៊ីស្សព ឬ​ប្រធាន​សាខា និង​ទីប្រឹក្សា​របស់​គាត់​ត្រូវ​បាន​ហៅ​មក​ពី​តំបន់​ក្នុង​ព្រំ​ប្រទល់​អង្គភាព​ដែល​និយាយ​ភាសា​បរទេស​នោះ ។ ករណី​លើក​លែង​ប្រហែល​ជា​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ថ្នាក់​ដឹកនាំ​ដែល​ពុំ​រស់​នៅ​ក្នុង​ព្រំប្រទល់​របស់​អង្គភាព​នោះ ប្រសិន​បើ​ពួកគាត់​រស់​នៅ​ក្នុង​ស្តេក​ដែល​ទទួល​ខុស​ត្រូវ​សម្រាប់​អង្គភាព​នោះ ។

  • តម្រូវ​ឲ្យ​មាន​ការអនុម័ត​របស់​គណៈប្រធាន​ទីមួយ ពីមុន​ការហៅ​ប៊ីស្សព​ម្នាក់ ។

  • ជា​ទូទៅ ថ្នាក់​ដឹកនាំ និង​គ្រូបង្រៀន​ផ្សេង​ទៀត​ត្រូវ​បាន​ហៅ​មក​ពី​សមាជិកភាព​នៃ​វួដ ឬ​សាខា​នោះ ។

៣៧.២

វួដ និង​សាខា​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ​នៅក្នុង​ស្តេក​តាម​ភូមិសាស្ដ្រ

ប្រធាន​ស្តេក​អាច​ស្នើ​បង្កើត​វួដ ឬ​សាខា​សម្រាប់​យុវ​មជ្ឈិម​វ័យ​នៅ​លីវ ( សម្រាប់​សមាជិក​អាយុ ១៨–៣០ ឆ្នាំ ) ប្រសិន​បើ​ស្តេក​នោះ​មាន​យុវ​មជ្ឈិមវ័យ​នៅ​លីវ​សកម្ម​គ្រប់​គ្រាន់​ដែល​ចង់​ចូល​រួម ។ អ្នក​គួរតែ​ពិចារណា​ពី​ចំណុច​ខាងក្រោម​នេះ ៖

  • ឥទ្ធិពល​លើ​ការរីកចម្រើន​ផ្ទាល់ខ្លួន និង​ការអភិវឌ្ឍ​ខាង​វិញ្ញាណ​របស់​យុវមជ្ឈិមវ័យ​នៅលីវ ។ ការណ៍​នេះ​រួមមាន​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​តាម​គ្រប់​ផ្នែក​ទាំងអស់ ( សូមមើល ១.២ ) ។

  • ឥទ្ធិពល​លើ​អង្គភាព​តាម​ភូមិសាស្ដ្រ នៅពេល​ដែល​យុវមជ្ឈិមវ័យ​នៅលីវ​នោះ​ចេញពី​អង្គភាព ។

  • ពេលវេលា និង​ការចំណាយ​ក្នុង​ការធ្វើ​ដំណើរ​ដែល​យុវមជ្ឈិមវ័យ​នៅលីវ និង​ថ្នាក់ដឹកនាំ​ត្រូវ​ចំណាយ ។

ប្រធាន​ស្តេក​ក៏​អាច​ស្នើសុំ​ឲ្យ​បង្កើត​វួដ ឬ​សាខា​ដែល​រួមបញ្ចូល​ទាំង​សមាជិក​ស្តេក​នៅ​ក្បែរៗ​នោះ​មួយ ឬ​ច្រើន​ផងដែរ ។ ប្រធាន​ស្តេក​គួរតែ​ពិចារណា​ថា តើ​សកម្មភាព​ពហុស្ដេក​នឹង​បំពេញ​តាម​តម្រូវការ​របស់់​យុវមជ្ឈិមវ័យ​នៅលីវ​បាន​ប្រសើរ​ជាង​ការបង្កើត​វួដ ឬ​សាខា​ថ្មី​មួយ​ដែរ​ឬ​អត់ ? ស្តេក​មួយ​ដែល​ចូល​រួម នឹង​ទទួល​ខុស​ត្រូវ​លើ​វួដ ឬ​សាខា​នោះ ។

ស្តេក​តាម​ភូមិសាស្ដ្រ​ដែល​មាន​ព្រំ​ប្រទល់​ត្រួត​ពី​លើ​ព្រំ​ប្រទល់​ស្តេក​សម្រាប់​យុវមជ្ឈិម​វ័យ​នៅលីវ ពុំ​គួរ​មាន​អង្គភាព​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ​ផ្ទាល់ខ្លួន​នោះ​ទេ ។

តម្រូវការ​អប្បបរមា​ដើម្បី​បង្កើត​អង្គភាព​យុវ​មជ្ឈិម​វ័យ​នៅ​លីវ​នៅ​ក្នុង​ស្តេក

វួដ

សាខា

ចំនួន​សមាជិក សកម្ម

វួដ

១២៥ នាក់

សាខា

៥០ នាក់

ចំនួន​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​សកម្ម ដែល​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​លេញ ដែល​អាច​មាន​សមត្ថភាព​ដើម្បី​បម្រើ​នៅក្នុង​តួនាទី​ជា​ថ្នាក់ដឹកនាំ

វួដ

១ សម្រាប់​សមាជិក ២០ នាក់ ( សកម្ម និង​មិន​សូវ​សកម្ម ) ចំនួន​អប្បបរមា​ត្រូវ​តែ ១៥ នាក់ ។

សាខា

ជាធម្មតា វួដ​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ​ពុំ​គួរ​មាន​សមាជិក សកម្ម ច្រើន​ជាង ២២៥ នាក់​ទេ ។

សូម​មើល ៣៦.៤.២ សម្រាប់​គោលការណ៍​ណែនាំ​ស្ដីពី​ការដាក់​ឈ្មោះ​វួដ និង​សាខា ។

៣៧.២.១

សមាជិកភាព​នៅក្នុង​វួដ ឬ​សាខា​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ​នៅក្នុង​ស្តេក​តាម​ភូមិសាស្ដ្រ

  • សមាជិក​ត្រូវ​តែ​ជា​យុវ​មជ្ឈិម​វ័យ​នៅ​លីវ ( អាយុ ១៨–៣០ ឆ្នាំ ) ដែល​រស់​នៅ​ក្នុង​ព្រំ​ប្រទល់​វួដ ឬ​សាខា​សម្រាប់​យុវ​មជ្ឈិម​វ័យ​នៅ​លីវ​នោះ ។

  • យុវមជ្ឈិមវ័យ​នៅលីវ​អាច​ជ្រើសរើស​ធ្វើ​ជា​សមាជិក​នៃ​អង្គភាព​សម្រាប់​យុវមជ្ឈិមវ័យ​នៅ​លីវ​នោះ ឬ​ស្ថិត​នៅក្នុង​អង្គភាព​តាម​ភូមិសាស្ដ្រ​របស់​ពួកគេ ។

  • កំណត់ត្រា​សមាជិក​ភាព​របស់​បុគ្គល​ម្នាក់ៗ​គួរ​តែ​ស្ថិត​នៅ​ក្នុង​អង្គភាព​ដែល​គាត់ ឬ​នាង​កំពុង​ចូល​រួម ។

  • ប្រសិនបើ​ប្រធាន​ស្តេក​ទទួល​អារម្មណ៍​ថា វា​នឹង​ជួយ​ដល់​យុវ​មជ្ឈិមវ័យ​នៅ​លីវ​ម្នាក់​ក្នុង​ស្តេក​របស់​គាត់ នោះ​គាត់​អាច​អនុម័ត​លើ​ការ​ផ្ទេរ​កំណត់ត្រា​សមាជិក​ភាព​នោះ​ចេញ​ពី​អង្គភាព​តាម​ភូមិសាស្ដ្រ​ទៅ​អង្គភាព​សម្រាប់​យុវ​មជ្ឈិម​វ័យ​នៅ​លីវ​បាន ។ នៅពេល​សមាជិក​ពុំ​សូវ​សកម្ម​នោះ​ប្រែ​មក​សកម្ម​វិញ នោះ​គាត់ ឬ​នាង​អាច​ជ្រើសរើស​ដើម្បី​ចូលរួម​ក្នុង​អង្គភាព​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ ឬ​អង្គភាព​តាម​ភូមិសាស្ដ្រ ។

  • ឪពុក​ម្ដាយ​ដែល​ជា​យុវមជ្ឈិមវ័យ​នៅលីវ ( អាយុ ១៨–៣០ ឆ្នាំ ) ដែល​មាន​កូនៗ​នៅ​ផ្ទះ បន្ត​ស្ថិត​នៅក្នុង​អង្គភាព​តាម​ភូមិសាស្ដ្រ​របស់​ពួកគេ ។ ឪពុក​ម្តាយ​រូប​នោះ​អាច​ចូលរួម​សកម្មភាព​របស់​អង្គភាព​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ​បាន ។

  • សមាជិក​ពុំ​ចូល​រួម​នៅ​ក្នុង​អង្គភាព​សម្រាប់​យុវ​មជ្ឈិម​វ័យ​នៅ​លីវ​ទេ នៅពេល​ពួកគេ​រៀប​ការ ឬ​ឈាន​ចូល​វ័យ ៣១ ឆ្នាំ ។ សូមមើល​លេខ ៣៧.៥ សម្រាប់​សមាជិក​មជ្ឈិម​វ័យ​នៅ​លីវ​ដែល​មាន​វ័យ ៣១–៤៥ ឆ្នាំ ។

៣៧.២.២

ថ្នាក់ដឹកនាំ​នៅក្នុង​វួដ ឬ​សាខា​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ​នៅក្នុង​ស្តេក​តាម​ភូមិសាស្ដ្រ

  • ប៊ីស្សព ឬ​ប្រធាន​សាខា​គួរតែ​ជា​បុរស​ដែល​រៀបការ​រួច ហើយ​មាន​ការ​វិនិច្ឆ័យ និង​បទពិសោធន៍​ចាស់​ទុំ ។ តម្រូវ​ឲ្យ​មាន​ការអនុម័ត​របស់​គណៈប្រធាន​ទីមួយ ពីមុន​ការហៅ​ប៊ីស្សព​ម្នាក់ ។ ជាទូទៅ ប៊ីស្សព ឬ​ប្រធាន​សាខា​រស់នៅ​ក្នុង​តំបន់​ក្នុង​ព្រំប្រទល់​នៃ​អង្គភាព​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ​នោះ ។ ករណី​លើក​លែង​ប្រហែល​ជា​ត្រូវ​ធ្វើ​ឡើង​ចំពោះ​អង្គភាព​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ​ដែល​បម្រើ​ដល់​សាកលវិទ្យាល័យ និង​មហាវិទ្យាល័យ ។

  • ទីប្រឹក្សា​របស់​ប៊ីស្សព​អាច​ជា​សមាជិក​នៃ​អង្គភាព​នោះ ។ ឬ​ពួកគាត់​អាច​ជា​បុរស​នៅលីវ ឬ​ដែល​បាន​រៀបការ​រួច ដែល​រស់នៅ​ក្នុង​ព្រំប្រទល់​អង្គភាព​នោះ ។ ពួកគាត់​ត្រូវតែ​ជា​សង្ឃ​ជាន់ខ្ពស់ ។ ប្រសិនបើ​បុរស​ម្នាក់​ដែល​ត្រូវបាន​ហៅជា​ទីប្រឹក្សា​នៅក្នុង​គណៈប៊ីស្សព មិនមែន​ជា​សង្ឃ​ជាន់ខ្ពស់​ទេ នោះ​ប្រធាន​ស្ដេក​ត្រូវ​ធានា​ថា គាត់​ត្រូវបាន​តែងតាំង​ជា​សង្ឃ​ជាន់ខ្ពស់​មុនពេល​ញែក​គាត់​ចេញ ។

  • ប្រធាន​សាខា និង​ទីប្រឹក្សា​របស់​គាត់​អាច​ជា​សង្ឃ​ជាន់​ខ្ពស់ ឬ​អែលឌើរ ។

  • ថ្នាក់​ដឹកនាំ និង​គ្រូបង្រៀន​ផ្សេង​ទៀត​ត្រូវ​បាន​ហៅ​មក​ពី​ក្នុង​ចំណោម​យុវមជ្ឈិម​វ័យ​នៅ​លីវ​ដែលជា​សមាជិក​នៃ​អង្គភាព​នោះ ។

៣៧.៣

ស្តេក​សម្រាប់​យុវមជ្ឈិម​វ័យ​នៅ​លីវ ព្រមទាំង​វួដ និង​សាខា​នៃ​ស្ដេក​នោះ

នៅ​កន្លែង​ណា​ដែល​មាន​យុវ​មជ្ឈិម​វ័យ​នៅលីវ​រស់នៅ​ច្រើន​ក្នុង​តំបន់មួយ ជា​ធម្មតា​នៅ​ជិត​នឹង​សាកល​វិទ្យាល័យ ឬ​មហា​វិទ្យាល័យ នោះ​ស្តេក​យុវ​មជ្ឈិម​វ័យ​នៅលីវ​មួយ ឬ​ច្រើន​អាច​ត្រូវបាន​រៀបចំ​ឡើង ។

តម្រូវការ​អប្បបរមា​ដើម្បី​បង្កើត​ស្តេក វួដ ឬ​សាខា​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ

ស្តេក​សម្រាប់​យុវមជ្ឈិម​វ័យ​នៅលីវ

  • សមាជិក ១,៥០០ នាក់ ( សកម្ម និង​មិន​សូវ​សកម្ម )

  • ៥ វួដ

វួដ​សម្រាប់​យុវ​មជ្ឈិម​វ័យ​នៅ​លីវ​នៅ​ក្នុង​ស្តេក​សម្រាប់​យុវ​មជ្ឈិម​វ័យ​នៅ​លីវ

  • សមាជិក ១២៥ នាក់ ( សកម្ម )

  • អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​សកម្ម ដែល​ថ្វាយដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​លេញ ១ នាក់ ដែល​អាច​មាន​សមត្ថភាព​ដើម្បី​បម្រើ​នៅ​ក្នុង​តួនាទី​ជា​ថ្នាក់​ដឹកនាំ​សម្រាប់​រាល់​សមាជិក ២០ នាក់ ( សកម្ម និង​មិន​សូវ​សកម្ម ) ។ ចំនួន​អប្បបរមា​ត្រូវ​តែ ១៥ នាក់ ។

សាខា​សម្រាប់​យុវ​មជ្ឈិម​វ័យ​នៅ​លីវ​នៅ​ក្នុង​ស្តេក​សម្រាប់​យុវ​មជ្ឈិម​វ័យ​នៅ​លីវ

  • សមាជិក ៥០ នាក់ ( សកម្ម )

  • អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​សកម្ម ដែល​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​លេញ ៤ នាក់ ដែល​អាច​មាន​សមត្ថភាព​ដើម្បី​បម្រើ​នៅ​ក្នុង​តួនាទី​ជា​ថ្នាក់​ដឹកនាំ

ស្តេក​តាម​ភូមិសាស្ដ្រ​ដែល​មាន​ព្រំ​ប្រទល់​ត្រួត​ពី​លើ​ព្រំ​ប្រទល់​ស្តេក​សម្រាប់​យុវមជ្ឈិម​វ័យ​នៅលីវ ពុំ​គួរ​មាន​អង្គភាព​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ​ផ្ទាល់ខ្លួន​នោះ​ទេ ។

អង្គភាព​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ​នៅក្នុង​ស្តេក​តាម​ភូមិសាស្ដ្រ អាច​ផ្ទេរ​ទៅ​ស្តេក​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ​បាន​តែ​នៅពេល ៖

  • ព្រំ​ប្រទល់​របស់​វា​នៅ​ជាប់​នឹង​ស្តេក​សម្រាប់​យុវ​មជ្ឈិម​វ័យ​នៅ​លីវ ។

  • ប្រធាន​ស្តេក​ទាំង​ពីរ​ចេញ​អនុសាសន៍​ចំពោះ​ការ​ផ្ទេរ​នោះ ។

សូម​មើល ៣៦.៤.១ និង ៣៦.៤.២ សម្រាប់​គោលការណ៍​ណែនាំ​ស្ដីពី​ការដាក់​ឈ្មោះ​ស្តេក និង​វួដ ។

៣៧.៣.១

សមាជិកភាព​នៅ​ក្នុង​ស្តេក​សម្រាប់​យុវ​មជ្ឈិម​វ័យ​នៅ​លីវ ព្រមទាំង​វួដ ឬ​សាខា​នៃ​ស្ដេក​នោះ

  • សមាជិក​ត្រូវ​តែ​ជា​យុវ​មជ្ឈិម​វ័យ​នៅ​លីវ ( អាយុ ១៨–៣០ ឆ្នាំ ) ដែល​រស់​នៅ​ក្នុង​ព្រំ​ប្រទល់​វួដ ឬ​សាខា​សម្រាប់​យុវ​មជ្ឈិម​វ័យ​នៅ​លីវ​នោះ ។

  • យុវមជ្ឈិម​វ័យ​នៅលីវ​សកម្ម និង​មិន​សូវ​សកម្ម​គ្រប់​រូប​នៅ​ក្នុង​ព្រំ​ប្រទល់​ស្តេក​នោះ ដែល​មិនបានរស់នៅ​ក្នុង​ផ្ទះ​ជាមួយ​ឪពុក​ម្តាយ​របស់​ពួកគេ គឺជា​សមាជិក​នៃ​ស្តេក​សម្រាប់​យុវ​មជ្ឈិមវ័យ​នៅ​លីវ លុះត្រាតែ​ពួកគេ​ជ្រើស​រើស​ចូល​រួម​នៅ​ក្នុង​អង្គភាព​តាម​ភូមិសាស្ដ្រ​របស់​ពួកគេ​វិញ ។

  • យុវមជ្ឈិមវ័យ​នៅលីវ​ដែល​រស់នៅ​ជាមួយ​នឹង​ឪពុក​ម្ដាយ​របស់​ពួកគេ អាច​ជ្រើសរើស​ធ្វើ​ជា​សមាជិក​នៃ​អង្គភាព​សម្រាប់​យុវមជ្ឈិមវ័យ​នៅ​លីវ​នោះ ឬ​ស្ថិត​នៅក្នុង​អង្គភាព​តាម​ភូមិសាស្ដ្រ​របស់​ពួកគេ ។

  • កំណត់ត្រា​សមាជិក​ភាព​របស់​បុគ្គល​ម្នាក់ៗ​គួរ​តែ​ស្ថិត​នៅ​ក្នុង​អង្គភាព​ដែល​គាត់ ឬ​នាង​កំពុង​ចូល​រួម ។

  • ឪពុក​ម្ដាយ​ដែល​ជា​យុវមជ្ឈិមវ័យ​នៅលីវ ( អាយុ ១៨–៣០ ឆ្នាំ ) ដែល​មាន​កូនៗ​នៅ​ផ្ទះ បន្ត​ស្ថិត​នៅក្នុង​អង្គភាព​តាម​ភូមិសាស្ដ្រ​របស់​ពួកគេ ។ ឪពុក​ម្តាយ​រូប​នោះ​អាច​ចូលរួម​សកម្មភាព​របស់​អង្គភាព​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ​បាន ។

  • សមាជិក​ពុំ​ចូល​រួម​នៅ​ក្នុង​អង្គភាព​សម្រាប់​យុវ​មជ្ឈិម​វ័យ​នៅ​លីវ​ទេ នៅពេល​ពួកគេ​រៀប​ការ ឬ​ឈាន​ចូល​វ័យ ៣១ ឆ្នាំ ។ សូមមើល​លេខ ៣៧.៥ សម្រាប់​សមាជិក​មជ្ឈិម​វ័យ​នៅ​លីវ ( អាយុ ៣១–៤៥ ឆ្នាំ ) ។

៣៧.៣.២

ភាព​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​ស្តេក​សម្រាប់​យុវ​មជ្ឈិម​វ័យ​នៅ​លីវ ព្រមទាំង​វួដ ឬ​សាខា​នៃ​ស្ដេក​នោះ

  • ប្រធាន​ស្តេក លោក​អយ្យកោ​ស្តេក ប៊ីស្សព និង​ប្រធាន​សាខា​គួរតែ​ជា​បុរស​ដែល​បាន​រៀបការ​រួច ដែល​មាន​ការវិនិច្ឆ័យ និង​បទពិសោធន៍​ចាស់​ទុំ ។ តម្រូវ​ឲ្យ​មាន​ការអនុម័ត​របស់​គណៈប្រធាន​ទីមួយ ពីមុន​ការហៅ​ប៊ីស្សព​ម្នាក់ ។ ពួកគាត់​អាច​ត្រូវបាន​ហៅ​មកពី​ក្រៅ​ព្រំប្រទល់​នៃ​ស្ដេក​នោះ តាម​ដែល​បាន​សម្រេច​ដោយ​គណៈប្រធាន​តំបន់ ។ អ្នក​ដែល​ផ្តល់​ឲ្យ​នូវ​ការហៅ​ដូច្នេះ ដំបូង​ត្រូវ​ប្រឹក្សា​ជាមួយ​នឹង​ប្រធាន​ស្តេក​របស់​បុគ្គល​នោះ​ដើម្បី​ទទួល​បាន​ការ​អនុម័ត​ជា​មុន​សិន ។ សម្រាប់​ការ​ណែនាំ សូម​មើល ជំពូក​ទី ៣០ ។

  • ទីប្រឹក្សា​របស់​ប្រធាន​ស្ដេក ទីប្រឹក្សា​ជាន់ខ្ពស់ ទីប្រឹក្សា​គណៈប៊ីស្សព និង​ទីប្រឹក្សា​គណៈប្រធាន​សាខា​អាច​ជា​បុរស​ដែល​នៅលីវ ឬ​ដែល​បាន​រៀបការ​រួចហើយ ។ ប្រធាន និង​ទីប្រឹក្សា​សមាគម​សង្គ្រោះ​ស្ដេក​អាច​ជា​ស្ដ្រី​ដែល​នៅលីវ ឬ​ដែល​បាន​រៀបការ​រួចហើយ ។ ប្រធាន និង​ទីប្រឹក្សា​សាលា​ថ្ងៃអាទិត្យ​ស្ដេក​អាច​ជា​បុរស​ដែល​នៅលីវ ឬ​ដែល​បាន​រៀបការ​រួចហើយ ។ ថ្នាក់ដឹកនាំ​ទាំងនេះ​អាច​ជា​សមាជិក​នៃ​ស្ដេក​នោះ ។ ឬ​ពួកគាត់​អាច​ត្រូវបាន​ហៅ​មកពី​ក្រៅ​ព្រំប្រទល់​នៃ​ស្ដេក​នោះ តាម​ដែល​បាន​សម្រេច​ដោយ​គណៈប្រធាន​តំបន់ ។

  • ទីប្រឹក្សា​របស់​ប៊ីស្សព​ត្រូវតែ​ជា​សង្ឃ​ជាន់ខ្ពស់ ។ ប្រសិនបើ​បុរស​ម្នាក់​ដែល​ត្រូវបាន​ហៅជា​ទីប្រឹក្សា​នៅក្នុង​គណៈប៊ីស្សព មិនមែន​ជា​សង្ឃ​ជាន់ខ្ពស់​ទេ នោះ​ប្រធាន​ស្ដេក​ត្រូវ​ធានា​ថា គាត់​ត្រូវបាន​តែងតាំង​ជា​សង្ឃ​ជាន់ខ្ពស់​មុនពេល​ញែក​គាត់​ចេញ ។ ប្រធាន​សាខា និង​ទីប្រឹក្សា​របស់​គាត់​អាច​ជា​សង្ឃ​ជាន់​ខ្ពស់ ឬ​អែលឌើរ ។

  • តម្រូវ​ឲ្យ​មាន​ការអនុម័ត​របស់​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ពី​មុន​ការហៅ​លោក​អយ្យកោ​ម្នាក់ ។

  • នៅ​ក្នុង​វួដ និង​សាខា ថ្នាក់​ដឹកនាំ និង​គ្រូ​បង្រៀន​ផ្សេង​ទៀត​ត្រូវ​បាន​ហៅ​មក​ពី​ក្នុង​ចំណោម​យុវ​មជ្ឈិម​វ័យ​នៅ​លីវ​ដែលជា​សមាជិក​នៃ​អង្គភាព​នោះ ។

៣៧.៤

ស្ដេក និង​វួដ​សម្រាប់​និស្សិត​ដែល​បាន​រៀបការ​រួច

ស្ដេក និង​វួដ​សម្រាប់​និស្សិត​ដែល​បាន​រៀបការ​រួច​ប្រហែល​ជា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បម្រើ​សមាជិក​ដែល​ជា​និស្សិត​ដែល​បាន​រៀបការ​រួច ដែល​រស់​នៅ​ជិត​នឹង​សាកលវិទ្យាល័យ ឬ​មហាវិទ្យាល័យ​មួយ ។

តម្រូវការ​អប្បបរមា​ដើម្បី​បង្កើត​ស្ដេក ឬ​វួដ​សម្រាប់​និស្សិត​ដែល​បាន​រៀបការ​រួច

ស្ដេក​សម្រាប់​និស្សិត​ដែល​បាន​រៀបការ​រួច

  • សមាជិក ១,៥០០ នាក់ ( សកម្ម និង​មិន​សូវ​សកម្ម )

  • ៥ វួដ

វួដ​សម្រាប់​និស្សិត​ដែល​បាន​រៀបការ​រួច

  • សមាជិក ១២៥ នាក់ ( សកម្ម និង​មិន​សូវ​សកម្ម )

  • អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​សកម្ម ដែល​ថ្វាយដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​លេញ ១ នាក់ ដែល​អាច​មាន​សមត្ថភាព​ដើម្បី​បម្រើ​នៅ​ក្នុង​តួនាទី​ជា​ថ្នាក់​ដឹកនាំ​សម្រាប់​រាល់​សមាជិក ២០ នាក់ ( សកម្ម និង​មិន​សូវ​សកម្ម ) ។ ចំនួន​អប្បបរមា​ត្រូវ​តែ ១៥ នាក់ ។

សូម​មើល ៣៦.៤.១ និង ៣៦.៤.២ សម្រាប់​គោលការណ៍​ណែនាំ​ស្ដីពី​ការដាក់​ឈ្មោះ​ស្តេក និង​វួដ ។

៣៧.៤.១

សមាជិក​ភាព​នៅ​ក្នុង​ស្ដេក និង​វួដ​សម្រាប់​និស្សិត​ដែល​បាន​រៀបការ​រួច

  • សមាជិក​ត្រូវ​តែ​ជា​និស្សិត​ដែល​បាន​រៀបការ​រួច ដែល​រស់​នៅ​ក្នុង​ព្រំ​ប្រទល់​នៃ​វួដ​សម្រាប់​និស្សិត​ដែល​បាន​រៀប​ការ​រួច ។

  • និស្សិត​ដែល​បាន​រៀបការ​រួច​អាច​ជ្រើសរើស​ធ្វើជា​សមាជិក​នៃ​វួដ​សម្រាប់​និស្សិត​ដែល​បាន​រៀបការ​រួច ឬ​ស្ថិត​នៅក្នុង​អង្គភាព​តាម​ភូមិសាស្ដ្រ​របស់​ពួកគេ ។

  • កំណត់ត្រា​សមាជិកភាព​គួរ​តែ​ស្ថិត​នៅ​ក្នុង​អង្គភាព​ដែល​គ្រួសារ​នោះ​កំពុង​ចូល​រួម ។

៣៧.៤.២

ភាព​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​ស្ដេក និង​វួដ​សម្រាប់​និស្សិត​ដែល​បាន​រៀបការ​រួច

សូម​មើល ៣៧.៣.២ ហើយ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ដូច​គ្នា​នេះ ។

៣៧.៥

វួដ​សម្រាប់​មជ្ឈិមវ័យ​នៅ​លីវ

ជា​ទូទៅ សមាជិក​មជ្ឈិមវ័យ​នៅ​លីវ ( អាយុ ៣១–៤៥ ឆ្នាំ ) ត្រូវ​បាន​បម្រើ​យ៉ាង​ល្អ​បំផុត​នៅ​ក្នុង​អង្គភាព​តាម​ភូមិសាស្ដ្រ ។ ក្នុង​ករណី​លើក​លែង​មួយ ប្រធាន​ស្តេក​អាច​ផ្ដល់​យោបល់​ឲ្យ​បង្កើត​វួដ​សម្រាប់​មជ្ឈិមវ័យ​នៅ​លីវ​មួយ ។

ប្រធាន​ស្តេក​ក៏​អាច​ផ្ដល់​យោបល់​ឲ្យ​បង្កើត​វួដ​សម្រាប់​មជ្ឈិម​វ័យ​នៅ​លីវ ដោយ​មាន​សមាជិក​មក​ពី​ស្ដេក​ក្បែរៗ​នោះ​មួយ ឬ​ច្រើន​បាន​ផង​ដែរ ។ ប្រធាន​ស្តេក​ចូល​រួម​ដាក់​ផែនការ ហើយ​សម្រប​សម្រួល​ការ​ចេញ​អនុសាសន៍​នេះ ។ ស្តេក​ដែល​ចូល​រួមមួយ​នឹង​ទទួល​ខុស​ត្រូវ​លើ​វួដ​នោះ ។

តម្រូវការ​អប្បបរមា​ដើម្បី​បង្កើត​វួដ​សម្រាប់​មជ្ឈិម​វ័យ​នៅ​លីវ​នៅ​ក្នុង​ស្តេក

ចំនួន​សមាជិក ( សកម្ម និង​មិន​សូវ​សកម្ម )

១២៥ នាក់

ចំនួន​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​សកម្ម ដែល​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​លេញ ដែល​អាច​មាន​សមត្ថភាព​ដើម្បី​បម្រើ​នៅក្នុង​តួនាទី​ជា​ថ្នាក់ដឹកនាំ

១ សម្រាប់​សមាជិក ២០ នាក់ ( សកម្ម និង​មិន​សូវ​សកម្ម ) ចំនួន​អប្បបរមា​ត្រូវ​តែ ១៥ នាក់ ។

សូម​មើល ៣៦.៤.២ សម្រាប់​គោលការណ៍​ណែនាំ​ស្ដីពី​ការ​ដាក់​ឈ្មោះ​វួដ ។

៣៧.៥.១

សមាជិកភាព​នៅ​ក្នុង​វួដ​សម្រាប់​មជ្ឈិមវ័យ​នៅ​លីវ

  • សមាជិក​ត្រូវ​តែ​ជា​មជ្ឈិម​វ័យ​នៅ​លីវ ( អាយុ ៣១–៤៥ ឆ្នាំ ) ដែល​រស់​នៅ​ក្នុង​ព្រំ​ប្រទល់​វួដ​សម្រាប់​មជ្ឈិម​វ័យ​នៅ​លីវ​នោះ ។

  • មជ្ឈិមវ័យ​នៅលីវ​អាច​ជ្រើសរើស​ធ្វើ​ជា​សមាជិក​នៃ​វួដ​សម្រាប់​មជ្ឈិមវ័យ​នៅលីវ​នោះ ឬ​ស្ថិត​នៅ​ក្នុង​អង្គភាព​តាម​ភូមិសាស្ដ្រ​របស់​ពួកគេ ។

  • កំណត់ត្រា​សមាជិក​ភាព​របស់​បុគ្គល​ម្នាក់ៗ​គួរ​តែ​ស្ថិត​នៅ​ក្នុង​អង្គភាព​ដែល​គាត់ ឬ​នាង​កំពុង​ចូល​រួម ។

  • ឪពុក​ម្ដាយ​ដែល​ជា​មជ្ឈិមវ័យ​នៅលីវ ( អាយុ ៣១–៤៥ ឆ្នាំ ) ដែល​មាន​កូនៗ​នៅ​ផ្ទះ បន្ត​ស្ថិត​នៅ​ក្នុង​អង្គភាព​តាម​ភូមិសាស្ដ្រ​របស់​ពួកគេ ។ ឪពុក​ម្តាយ​ទាំង​នោះ​អាច​ចូលរួម​សកម្មភាព​ក្នុង​វួដ​មជ្ឈិម​វ័យ​នៅលីវ​បាន ។

  • សមាជិក​ពុំ​ចូល​រួម​នៅ​ក្នុង​វួដ​សម្រាប់​មជ្ឈិម​វ័យ​នៅ​លីវ​ទេ នៅពេល​ពួកគេ​រៀប​ការ ឬ​ឈាន​ចូល​វ័យ ៤៦ ឆ្នាំ ។

៣៧.៥.២

ភាព​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​វួដ​សម្រាប់​មជ្ឈិមវ័យ​នៅ​លីវ

  • ប៊ីស្សព​គួរតែ​ជា​សង្ឃ​ជាន់ខ្ពស់​ដែល​រៀបការ​រួចហើយ ដែល​មាន​ការវិនិច្ឆ័យ និង​បទពិសោធន៍​ចាស់​ទុំ ។ តម្រូវ​ឲ្យ​មាន​ការអនុម័ត​របស់​គណៈប្រធាន​ទីមួយ ពីមុន​ការហៅ​ប៊ីស្សព​ម្នាក់ ។

  • ទីប្រឹក្សា​របស់​ប៊ីស្សព​អាច​ជា​សមាជិក​នៃ​អង្គភាព​នោះ ។ ឬ​ពួកគាត់​អាច​ជា​បុរស​នៅលីវ ឬ​ដែល​បាន​រៀបការ​រួច ដែល​រស់នៅ​ក្នុង​ព្រំប្រទល់​អង្គភាព​នោះ ។ ពួកគាត់​ត្រូវតែ​ជា​សង្ឃ​ជាន់ខ្ពស់ ។ ប្រសិនបើ​បុរស​ម្នាក់​ដែល​ត្រូវបាន​ហៅជា​ទីប្រឹក្សា​នៅក្នុង​គណៈប៊ីស្សព មិនមែន​ជា​សង្ឃ​ជាន់ខ្ពស់​ទេ នោះ​ប្រធាន​ស្ដេក​ត្រូវ​ធានា​ថា គាត់​ត្រូវបាន​តែងតាំង​ជា​សង្ឃ​ជាន់ខ្ពស់​មុនពេល​ញែក​គាត់​ចេញ ។

  • ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន​ផ្សេងទៀត​ត្រូវបាន​ហៅ​មកពី​ក្នុង​ចំណោម​មជ្ឈិមវ័យ​នៅលីវ ដែល​ជា​សមាជិក​នៃ​វួដ​នោះ ។

៣៧.៦

វួដ និង​សាខា​សម្រាប់​សមាជិក​ដែល​មាន​ស្ថានភាព​ពិសេស

ប្រធាន​ស្តេក​អាច​ផ្ដល់​យោបល់​ឲ្យ​បង្កើត​វួដ ឬ​សាខា​សម្រាប់​សមាជិក​ដែល​មាន​ស្ថានភាព​ពិសេស ដូចជា​អ្នក​ដែល​នៅ​ក្នុង​មណ្ឌល​ថែទាំ កម្មវិធី​ព្យាបាល ឬ​ក្នុង​ពន្ធនាគារ ។

ជា​ទូទៅ ថ្នាក់​ដឹកនាំ​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​អង្គភាព​ទាំង​នេះ​គួរ​តែ​រស់​នៅ​ក្នុង​ស្ដេក​ដែល​ទទួល​ខុស​ត្រូវ​លើ​អង្គភាព​នោះ ។

សូម​មើល ៣៦.៣ សម្រាប់​ព័ត៌មាន​អំពី​សាខា​នៅ​ក្នុង​បេសកកម្ម​សម្រាប់ពួក​យុវ​មជ្ឈិមវ័យ​នៅ​លីវ ឬ​ពួក​មជ្ឈិម​វ័យ​នៅ​លីវ សមាជិក​ដែល​ពុំ​និយាយ​ភាសា​កំណើត​ក្នុង​មូលដ្ឋាន សមាជិក​ដែល​រស់​នៅ​ក្នុង​មណ្ឌល​ថែទាំ កម្មវិធី​ព្យាបាល ឬ​ពន្ធនាគារ ឬ​សមាជិក​ក្នុង​ជួរ​កងទ័ព ។

សូម​មើល ៣៦.៤.២ សម្រាប់​គោលការណ៍​ណែនាំ​ស្ដីពី​ការដាក់​ឈ្មោះ​វួដ និង​សាខា ។

ស្ត្រី​កំពុង​ឈរ​ថតរូប

៣៧.៧

ក្រុម​នៅ​ក្នុង​ស្ដេក បេសកកម្ម និង​តំបន់

ក្រុម​គឺជា​ការ​ប្រមូល​ផ្ដុំ​សមាជិក​មួយ​ក្រុមតូច​ដែល​បាន​ផ្ដល់​សិទ្ធិ​អនុញ្ញាត ហើយ​មើល​ខុសត្រូវ​ដោយ​ប៊ីស្សព ប្រធាន​សាខា ឬ​ប្រធាន​បេសកកម្ម ។ ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម​អាច​ចេញ​អនុសាសន៍​ឲ្យ​បង្កើត​ក្រុម​មួយ​នៅ​ក្នុង​ស្ថានភាព​ដូច​តទៅ​នេះ ៖

  • ការ​ធ្វើ​ដំណើរ​សម្រាប់​សមាជិក​សក្ដានុពល​របស់​ខ្លួន ដើម្បី​ជួប​គ្នា​នៅ​វួដ ឬ​សាខា​មាន​ភាព​លំបាក ។

  • សមាជិក​មួយ​ចំនួន​តូច​ដែល​និយាយ​ភាសា​មួយ​ខុស​ពី​ភាសា​របស់​សមាជិក​នៅ​ក្នុង​វួដ ឬ​សាខា​នោះ ។

  • សមាជិក​នៅក្នុង​ជួរ​កងទ័ព​ត្រូវបាន​បម្រើ​យ៉ាងល្អ​បំផុត​ដោយ​ការស្ថិត​នៅក្នុង​ក្រុម ( សូមមើល ៣៨.៩.៤ ) ។

ដើម្បី​ស្នើ​សុំ​បង្កើត​ក្រុម​មួយ នោះ​ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម​ដាក់​ស្នើ​សំណើ​មួយ​ទៅ​កាន់​គណៈប្រធាន​តំបន់ ។ មាន​តែ​គណៈ​ប្រធាន​តំបន់​ប៉ុណ្ណោះ ដែល​អាច​អនុម័ត​លើ​សំណើ​សុំ​នោះ ។

ក្រុម​មួយ​ត្រូវ​តែ​មាន​សមាជិក​យ៉ាង​ហោច​ណាស់​ពីរ​នាក់ ។ សមាជិក​ម្នាក់​ត្រូវ​តែ​ជា​សង្ឃ​ដ៏​ស័ក្ដិសម​នៅក្នុង​បព្វជិតភាព​អើរ៉ុន ឬ​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​ដ៏​ស័ក្ដិសម ។

នៅ​ក្នុង​ស្តេក ប្រធាន​ស្តេក​ចាត់​ប៊ីស្សព ឬ​ប្រធាន​សាខា​ម្នាក់​ឲ្យ​រៀបចំ ហើយ​គ្រប់​គ្រង​លើ​ក្រុម​នោះ ។ នៅ​ក្នុង​បេសកកម្ម ប្រធាន​បេសកកម្ម​ចាត់​ប្រធាន​សាខា​ឲ្យ​រៀបចំ ហើយ​គ្រប់​គ្រង​លើ​ក្រុម​នោះ ។

ជាទូទៅ ក្រុម​មួយ​អាច​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បម្រើ​សមាជិក​ដែល​រស់​នៅ​ក្នុង​អង្គភាព​មួយ ឬ​ច្រើន​នៅ​ក្នុង​ស្ដេក ឬ​មណ្ឌល​មួយ ។ សមាជិកភាព​នៅក្នុង​ក្រុម​ត្រូវ​បាន​កំណត់​សម្រាប់​អ្នក​ដែល​រស់​នៅ​ក្នុង​ព្រំ​ប្រទល់​នៃ​អង្គភាព​មួយ ឬ​អង្គភាព​ច្រើន​ដែល​ចូល​រួម​ប៉ុណ្ណោះ ។ ក្រុម​ពុំ​ឆ្លង​កាត់​ព្រំ​ប្រទល់​ស្ដេក ឬ​មណ្ឌល​ទេ ។

ប្រធាន​ស្ដេក ប្រធាន​បេសកកម្ម ប៊ីស្សព ឬ​ប្រធាន​សាខា ហៅ​អ្នកដឹកនាំ​ក្រុម​មួយ​រូប ហើយ​ធ្វើ​ពិធីញែក​ចេញ​ដល់​គាត់ ។ អ្នកដឹកនាំ​ក្រុម​រូប​នោះ​រៀបចំ ហើយ​ដឹកនាំ​ការប្រជុំ​ក្រុម ដែល​រួម​ទាំង​ការគ្រប់​គ្រង​ពិធី​សាក្រាម៉ង់​ផង​ដែរ ។

អ្នក​ដឹកនាំ​ក្រុម​មួយ​រូប​ពុំ​កាន់​កូនសោ​បព្វជិតភាព​ទេ ហើយ​គាត់​ពុំ​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​អំណាច​ឲ្យ ៖

  • ទទួល​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ ។

  • ប្រឹក្សា​ដល់​សមាជិក​អំពី​អំពើ​បាប​ធ្ងន់​ធ្ងរ ។

  • ផ្ដល់​ការ​ដាក់​កំហិត​ផ្នែក​សមាជិកភាព​ជា​ផ្លូវ​ការ ឬ​ក្រៅ​ផ្លូវ​ការ ។

  • បំពេញ​ភារកិច្ច​ផ្សេង​ទៀត​ដែល​តម្រូវ​ឲ្យ​មាន​កូនសោ​បព្វជិតភាព ។

ជាទូទៅ ក្រុម​ប្រើប្រាស់​កម្មវិធី​អង្គភាព​មូលដ្ឋាន ( សូម​មើល ៣៦.៦ ) ។

កំណត់ត្រា​សមាជិកភាព​របស់​សមាជិក​ក្រុម ត្រូវ​បាន​រក្សាទុក​នៅក្នុង​សាខា ឬ​វួដ​ដែល​គ្រប់គ្រង​ក្រុម​នោះ ។

ទីស្នាក់​ការ​កណ្ដាល​របស់​សាសនាចក្រ​ពុំ​ដាក់​លេខ​អង្គភាព​មួយ​ឲ្យ​ទៅ​ក្រុម​ទេ ។

នៅពេល​ក្រុម​មួយ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ នោះ​ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម​អាច​ស្នើ​សុំ​ឲ្យ​វា​ក្លាយ​ទៅ​ជា​សាខា​មួយ​បាន ។

៣៧.៨

អង្គភាព​សាសនាចក្រ​នៅ​ទីតាំង​បោះ​មូលដ្ឋាន​យោធា

សម្រាប់​សេចក្តីណែនាំ​ស្តីពី​ការបង្កើត​វួដ សាខា និង​ក្រុម​សមាជិក​ជា​យោធា​ដែល​ជួប​ជុំ​គ្នា​នៅ​ទីតាំង​មូលដ្ឋាន​យោធា សូមមើល ៣៨.៩.៤ ។

យុវវ័យ​កំពុង​ថតរូប​ខ្លួន​ឯង