« ៣៧. ស្ដេក វួដ និងសាខាពិសេស » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ៣៧. ស្ដេក វួដ និងសាខាពិសេស » ក្បួនខ្នាតទូទៅ ។
៣៧.
ស្ដេក វួដ និងសាខាពិសេស
៣៧.០
សេចក្តីផ្ដើម
ប្រធានស្តេកអាចស្នើសុំឲ្យបង្កើតស្តេក វួដ និងសាខាពិសេសដើម្បីបម្រើដល់សមាជិក ដូចដែលបានគូសបញ្ជាក់នៅក្នុងជំពូកនេះ ។ សម្រាប់ព័ត៌មានអំពីការបង្កើតអង្គភាពពិសេសនៅក្នុងបេសកកម្មមួយ សូមមើល ៣៦.៣ ។
ប្រធានស្តេកចាប់ផ្ដើមសំណើសុំថ្មីមួយតាម Boundary and Leadership Proposals ។ ប្រសិនបើគាត់ពុំអាចប្រើប្រព័ន្ធអនឡាញនេះទេ គាត់អាចទាញយកបែបបទជាក្រដាសបាន ដោយចុចលើតំណភ្ជាប់នេះ ។ មានតែគណៈប្រធានទីមួយប៉ុណ្ណោះ ដែលអាចអនុម័តលើសំណើសុំនេះបាន ។
សម្រាប់ជំនួយគាំទ្រនៅសហរដ្ឋ និងប្រទេសកាណាដា សូមទូរសព្ទទៅកាន់លេខ ១-៨០១-២៤០-១០០៧ ។ នៅក្រៅសហរដ្ឋ និងប្រទេសកាណាដា សូមទូរសព្ទទៅកាន់ការិយាល័យប្រចាំតំបន់ ។
៣៧.១
វួដ និងសាខាដែលនិយាយភាសាបរទេស
ប្រធានស្តេកអាចស្នើបង្កើតវួដ ឬសាខាដែលនិយាយភាសាបរទេសសម្រាប់សមាជិកស្តេក (១) ដែលពុំចេះនិយាយភាសាកំណើតក្នុងមូលដ្ឋាន ឬ (២) ដែលប្រើភាសាគ ។
ប្រធានស្តេកក៏អាចស្នើសុំឲ្យបង្កើតវួដ ឬសាខាដែលនិយាយភាសាបរទេសដែលរួមបញ្ចូលទាំងសមាជិកមកពីស្តេកក្បែរៗនោះមួយ ឬច្រើនផងដែរ ។ ប្រធានស្តេកចូលរួមដាក់ផែនការ ហើយសម្របសម្រួលការចេញអនុសាសន៍នេះ ។ ស្តេកមួយដែលចូលរួម នឹងទទួលខុសត្រូវលើវួដ ឬសាខានោះ ។
តម្រូវការអប្បបរមាដើម្បីបង្កើតវួដ ឬសាខាមួយដែលនិយាយភាសាបរទេសនៅក្នុងស្តេក
វួដ |
សាខា | |
---|---|---|
ចំនួនសមាជិក ( សកម្ម និងមិនសូវសកម្ម ) | វួដ ១២៥ នាក់ | សាខា គ្មានចំនួនអប្បបរមា |
ចំនួនអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកសកម្ម ដែលថ្វាយដង្វាយមួយភាគក្នុងដប់ពេញលេញ ដែលអាចមានសមត្ថភាពដើម្បីបម្រើនៅក្នុងតួនាទីជាថ្នាក់ដឹកនាំ | វួដ ១ សម្រាប់សមាជិក ២០ នាក់ ( សកម្ម និងមិនសូវសកម្ម ) ចំនួនអប្បបរមាត្រូវតែ ១៥ នាក់ ។ | សាខា ៤ |
ព្រំប្រទល់សម្រាប់អង្គភាពដែលនិយាយភាសាបរទេស ជាទូទៅធ្វើតាមព្រំប្រទល់វួដ សាខា និងស្តេកតាមភូមិសាស្ដ្រ ។
កុមារ និងយុវវ័យនៃអង្គភាពដែលនិយាយភាសាបរទេសអាចដាក់ថ្នាក់បញ្ចូលគ្នាជាមួយនឹងអង្គភាពតាមភូមិសាស្ដ្របាន ប្រសិនបើចង់ធ្វើ ( សូមមើល ២៩.២.៨ ) ។
សូមមើល ៣៦.៣ សម្រាប់សាខាដែលនិយាយភាសាបរទេសនៅក្នុងបេសកកម្ម ។ សូមមើល ៣៦.៤.២ សម្រាប់គោលការណ៍ណែនាំស្ដីពីការដាក់ឈ្មោះវួដ និងសាខា ។
៣៧.១.១
សមាជិកភាពនៅក្នុងវួដ ឬសាខាដែលនិយាយភាសាបរទេស
-
សមាជិកត្រូវតែរស់នៅក្នុងព្រំប្រទល់វួដ ឬសាខាដែលនិយាយភាសាបរទេសនោះ ។
-
សមាជិកអាចជ្រើសរើសធ្វើជាសមាជិកនៃអង្គភាពដែលនិយាយភាសាបរទេសនោះ ឬស្ថិតនៅក្នុងអង្គភាពតាមភូមិសាស្ដ្ររបស់ពួកគេ ។
-
កំណត់ត្រាសមាជិកភាពរបស់បុគ្គលម្នាក់ៗគួរតែស្ថិតនៅក្នុងអង្គភាពដែលគាត់ ឬនាងកំពុងចូលរួម ។
៣៧.១.២
ភាពជាអ្នកដឹកនាំនៅក្នុងវួដ ឬសាខាដែលនិយាយភាសាបរទេស
-
ជាទូទៅ ប៊ីស្សព ឬប្រធានសាខា និងទីប្រឹក្សារបស់គាត់ត្រូវបានហៅមកពីតំបន់ក្នុងព្រំប្រទល់អង្គភាពដែលនិយាយភាសាបរទេសនោះ ។ ករណីលើកលែងប្រហែលជាត្រូវបានធ្វើឡើងសម្រាប់ថ្នាក់ដឹកនាំដែលពុំរស់នៅក្នុងព្រំប្រទល់របស់អង្គភាពនោះ ប្រសិនបើពួកគាត់រស់នៅក្នុងស្តេកដែលទទួលខុសត្រូវសម្រាប់អង្គភាពនោះ ។
-
តម្រូវឲ្យមានការអនុម័តរបស់គណៈប្រធានទីមួយ ពីមុនការហៅប៊ីស្សពម្នាក់ ។
-
ជាទូទៅ ថ្នាក់ដឹកនាំ និងគ្រូបង្រៀនផ្សេងទៀតត្រូវបានហៅមកពីសមាជិកភាពនៃវួដ ឬសាខានោះ ។
៣៧.២
វួដ និងសាខាសម្រាប់យុវមជ្ឈិមវ័យនៅលីវនៅក្នុងស្តេកតាមភូមិសាស្ដ្រ
ប្រធានស្តេកអាចស្នើបង្កើតវួដ ឬសាខាសម្រាប់យុវមជ្ឈិមវ័យនៅលីវ ( សម្រាប់សមាជិកអាយុ ១៨–៣០ ឆ្នាំ ) ប្រសិនបើស្តេកនោះមានយុវមជ្ឈិមវ័យនៅលីវសកម្មគ្រប់គ្រាន់ដែលចង់ចូលរួម ។ អ្នកគួរតែពិចារណាពីចំណុចខាងក្រោមនេះ ៖
-
ឥទ្ធិពលលើការរីកចម្រើនផ្ទាល់ខ្លួន និងការអភិវឌ្ឍខាងវិញ្ញាណរបស់យុវមជ្ឈិមវ័យនៅលីវ ។ ការណ៍នេះរួមមានសមត្ថភាពរបស់ពួកគេដើម្បីចូលរួមក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងតាមគ្រប់ផ្នែកទាំងអស់ ( សូមមើល ១.២ ) ។
-
ឥទ្ធិពលលើអង្គភាពតាមភូមិសាស្ដ្រ នៅពេលដែលយុវមជ្ឈិមវ័យនៅលីវនោះចេញពីអង្គភាព ។
-
ពេលវេលា និងការចំណាយក្នុងការធ្វើដំណើរដែលយុវមជ្ឈិមវ័យនៅលីវ និងថ្នាក់ដឹកនាំត្រូវចំណាយ ។
ប្រធានស្តេកក៏អាចស្នើសុំឲ្យបង្កើតវួដ ឬសាខាដែលរួមបញ្ចូលទាំងសមាជិកស្តេកនៅក្បែរៗនោះមួយ ឬច្រើនផងដែរ ។ ប្រធានស្តេកគួរតែពិចារណាថា តើសកម្មភាពពហុស្ដេកនឹងបំពេញតាមតម្រូវការរបស់់យុវមជ្ឈិមវ័យនៅលីវបានប្រសើរជាងការបង្កើតវួដ ឬសាខាថ្មីមួយដែរឬអត់ ? ស្តេកមួយដែលចូលរួម នឹងទទួលខុសត្រូវលើវួដ ឬសាខានោះ ។
ស្តេកតាមភូមិសាស្ដ្រដែលមានព្រំប្រទល់ត្រួតពីលើព្រំប្រទល់ស្តេកសម្រាប់យុវមជ្ឈិមវ័យនៅលីវ ពុំគួរមានអង្គភាពសម្រាប់យុវមជ្ឈិមវ័យនៅលីវផ្ទាល់ខ្លួននោះទេ ។
តម្រូវការអប្បបរមាដើម្បីបង្កើតអង្គភាពយុវមជ្ឈិមវ័យនៅលីវនៅក្នុងស្តេក
វួដ |
សាខា | |
---|---|---|
ចំនួនសមាជិក សកម្ម | វួដ ១២៥ នាក់ | សាខា ៥០ នាក់ |
ចំនួនអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកសកម្ម ដែលថ្វាយដង្វាយមួយភាគក្នុងដប់ពេញលេញ ដែលអាចមានសមត្ថភាពដើម្បីបម្រើនៅក្នុងតួនាទីជាថ្នាក់ដឹកនាំ | វួដ ១ សម្រាប់សមាជិក ២០ នាក់ ( សកម្ម និងមិនសូវសកម្ម ) ចំនួនអប្បបរមាត្រូវតែ ១៥ នាក់ ។ | សាខា ៤ |
ជាធម្មតា វួដសម្រាប់យុវមជ្ឈិមវ័យនៅលីវពុំគួរមានសមាជិក សកម្ម ច្រើនជាង ២២៥ នាក់ទេ ។
សូមមើល ៣៦.៤.២ សម្រាប់គោលការណ៍ណែនាំស្ដីពីការដាក់ឈ្មោះវួដ និងសាខា ។
៣៧.២.១
សមាជិកភាពនៅក្នុងវួដ ឬសាខាសម្រាប់យុវមជ្ឈិមវ័យនៅលីវនៅក្នុងស្តេកតាមភូមិសាស្ដ្រ
-
សមាជិកត្រូវតែជាយុវមជ្ឈិមវ័យនៅលីវ ( អាយុ ១៨–៣០ ឆ្នាំ ) ដែលរស់នៅក្នុងព្រំប្រទល់វួដ ឬសាខាសម្រាប់យុវមជ្ឈិមវ័យនៅលីវនោះ ។
-
យុវមជ្ឈិមវ័យនៅលីវអាចជ្រើសរើសធ្វើជាសមាជិកនៃអង្គភាពសម្រាប់យុវមជ្ឈិមវ័យនៅលីវនោះ ឬស្ថិតនៅក្នុងអង្គភាពតាមភូមិសាស្ដ្ររបស់ពួកគេ ។
-
កំណត់ត្រាសមាជិកភាពរបស់បុគ្គលម្នាក់ៗគួរតែស្ថិតនៅក្នុងអង្គភាពដែលគាត់ ឬនាងកំពុងចូលរួម ។
-
ប្រសិនបើប្រធានស្តេកទទួលអារម្មណ៍ថា វានឹងជួយដល់យុវមជ្ឈិមវ័យនៅលីវម្នាក់ក្នុងស្តេករបស់គាត់ នោះគាត់អាចអនុម័តលើការផ្ទេរកំណត់ត្រាសមាជិកភាពនោះចេញពីអង្គភាពតាមភូមិសាស្ដ្រទៅអង្គភាពសម្រាប់យុវមជ្ឈិមវ័យនៅលីវបាន ។ នៅពេលសមាជិកពុំសូវសកម្មនោះប្រែមកសកម្មវិញ នោះគាត់ ឬនាងអាចជ្រើសរើសដើម្បីចូលរួមក្នុងអង្គភាពសម្រាប់យុវមជ្ឈិមវ័យនៅលីវ ឬអង្គភាពតាមភូមិសាស្ដ្រ ។
-
ឪពុកម្ដាយដែលជាយុវមជ្ឈិមវ័យនៅលីវ ( អាយុ ១៨–៣០ ឆ្នាំ ) ដែលមានកូនៗនៅផ្ទះ បន្តស្ថិតនៅក្នុងអង្គភាពតាមភូមិសាស្ដ្ររបស់ពួកគេ ។ ឪពុកម្តាយរូបនោះអាចចូលរួមសកម្មភាពរបស់អង្គភាពសម្រាប់យុវមជ្ឈិមវ័យនៅលីវបាន ។
-
សមាជិកពុំចូលរួមនៅក្នុងអង្គភាពសម្រាប់យុវមជ្ឈិមវ័យនៅលីវទេ នៅពេលពួកគេរៀបការ ឬឈានចូលវ័យ ៣១ ឆ្នាំ ។ សូមមើលលេខ ៣៧.៥ សម្រាប់សមាជិកមជ្ឈិមវ័យនៅលីវដែលមានវ័យ ៣១–៤៥ ឆ្នាំ ។
៣៧.២.២
ថ្នាក់ដឹកនាំនៅក្នុងវួដ ឬសាខាសម្រាប់យុវមជ្ឈិមវ័យនៅលីវនៅក្នុងស្តេកតាមភូមិសាស្ដ្រ
-
ប៊ីស្សព ឬប្រធានសាខាគួរតែជាបុរសដែលរៀបការរួច ហើយមានការវិនិច្ឆ័យ និងបទពិសោធន៍ចាស់ទុំ ។ តម្រូវឲ្យមានការអនុម័តរបស់គណៈប្រធានទីមួយ ពីមុនការហៅប៊ីស្សពម្នាក់ ។ ជាទូទៅ ប៊ីស្សព ឬប្រធានសាខារស់នៅក្នុងតំបន់ក្នុងព្រំប្រទល់នៃអង្គភាពសម្រាប់យុវមជ្ឈិមវ័យនៅលីវនោះ ។ ករណីលើកលែងប្រហែលជាត្រូវធ្វើឡើងចំពោះអង្គភាពសម្រាប់យុវមជ្ឈិមវ័យនៅលីវដែលបម្រើដល់សាកលវិទ្យាល័យ និងមហាវិទ្យាល័យ ។
-
ទីប្រឹក្សារបស់ប៊ីស្សពអាចជាសមាជិកនៃអង្គភាពនោះ ។ ឬពួកគាត់អាចជាបុរសនៅលីវ ឬដែលបានរៀបការរួច ដែលរស់នៅក្នុងព្រំប្រទល់អង្គភាពនោះ ។ ពួកគាត់ត្រូវតែជាសង្ឃជាន់ខ្ពស់ ។ ប្រសិនបើបុរសម្នាក់ដែលត្រូវបានហៅជាទីប្រឹក្សានៅក្នុងគណៈប៊ីស្សព មិនមែនជាសង្ឃជាន់ខ្ពស់ទេ នោះប្រធានស្ដេកត្រូវធានាថា គាត់ត្រូវបានតែងតាំងជាសង្ឃជាន់ខ្ពស់មុនពេលញែកគាត់ចេញ ។
-
ប្រធានសាខា និងទីប្រឹក្សារបស់គាត់អាចជាសង្ឃជាន់ខ្ពស់ ឬអែលឌើរ ។
-
ថ្នាក់ដឹកនាំ និងគ្រូបង្រៀនផ្សេងទៀតត្រូវបានហៅមកពីក្នុងចំណោមយុវមជ្ឈិមវ័យនៅលីវដែលជាសមាជិកនៃអង្គភាពនោះ ។
៣៧.៣
ស្តេកសម្រាប់យុវមជ្ឈិមវ័យនៅលីវ ព្រមទាំងវួដ និងសាខានៃស្ដេកនោះ
នៅកន្លែងណាដែលមានយុវមជ្ឈិមវ័យនៅលីវរស់នៅច្រើនក្នុងតំបន់មួយ ជាធម្មតានៅជិតនឹងសាកលវិទ្យាល័យ ឬមហាវិទ្យាល័យ នោះស្តេកយុវមជ្ឈិមវ័យនៅលីវមួយ ឬច្រើនអាចត្រូវបានរៀបចំឡើង ។
តម្រូវការអប្បបរមាដើម្បីបង្កើតស្តេក វួដ ឬសាខាសម្រាប់យុវមជ្ឈិមវ័យនៅលីវ
ស្តេកសម្រាប់យុវមជ្ឈិមវ័យនៅលីវ |
|
---|---|
វួដសម្រាប់យុវមជ្ឈិមវ័យនៅលីវនៅក្នុងស្តេកសម្រាប់យុវមជ្ឈិមវ័យនៅលីវ |
|
សាខាសម្រាប់យុវមជ្ឈិមវ័យនៅលីវនៅក្នុងស្តេកសម្រាប់យុវមជ្ឈិមវ័យនៅលីវ |
|
ស្តេកតាមភូមិសាស្ដ្រដែលមានព្រំប្រទល់ត្រួតពីលើព្រំប្រទល់ស្តេកសម្រាប់យុវមជ្ឈិមវ័យនៅលីវ ពុំគួរមានអង្គភាពសម្រាប់យុវមជ្ឈិមវ័យនៅលីវផ្ទាល់ខ្លួននោះទេ ។
អង្គភាពសម្រាប់យុវមជ្ឈិមវ័យនៅលីវនៅក្នុងស្តេកតាមភូមិសាស្ដ្រ អាចផ្ទេរទៅស្តេកសម្រាប់យុវមជ្ឈិមវ័យនៅលីវបានតែនៅពេល ៖
-
ព្រំប្រទល់របស់វានៅជាប់នឹងស្តេកសម្រាប់យុវមជ្ឈិមវ័យនៅលីវ ។
-
ប្រធានស្តេកទាំងពីរចេញអនុសាសន៍ចំពោះការផ្ទេរនោះ ។
សូមមើល ៣៦.៤.១ និង ៣៦.៤.២ សម្រាប់គោលការណ៍ណែនាំស្ដីពីការដាក់ឈ្មោះស្តេក និងវួដ ។
៣៧.៣.១
សមាជិកភាពនៅក្នុងស្តេកសម្រាប់យុវមជ្ឈិមវ័យនៅលីវ ព្រមទាំងវួដ ឬសាខានៃស្ដេកនោះ
-
សមាជិកត្រូវតែជាយុវមជ្ឈិមវ័យនៅលីវ ( អាយុ ១៨–៣០ ឆ្នាំ ) ដែលរស់នៅក្នុងព្រំប្រទល់វួដ ឬសាខាសម្រាប់យុវមជ្ឈិមវ័យនៅលីវនោះ ។
-
យុវមជ្ឈិមវ័យនៅលីវសកម្ម និងមិនសូវសកម្មគ្រប់រូបនៅក្នុងព្រំប្រទល់ស្តេកនោះ ដែលមិនបានរស់នៅក្នុងផ្ទះជាមួយឪពុកម្តាយរបស់ពួកគេ គឺជាសមាជិកនៃស្តេកសម្រាប់យុវមជ្ឈិមវ័យនៅលីវ លុះត្រាតែពួកគេជ្រើសរើសចូលរួមនៅក្នុងអង្គភាពតាមភូមិសាស្ដ្ររបស់ពួកគេវិញ ។
-
យុវមជ្ឈិមវ័យនៅលីវដែលរស់នៅជាមួយនឹងឪពុកម្ដាយរបស់ពួកគេ អាចជ្រើសរើសធ្វើជាសមាជិកនៃអង្គភាពសម្រាប់យុវមជ្ឈិមវ័យនៅលីវនោះ ឬស្ថិតនៅក្នុងអង្គភាពតាមភូមិសាស្ដ្ររបស់ពួកគេ ។
-
កំណត់ត្រាសមាជិកភាពរបស់បុគ្គលម្នាក់ៗគួរតែស្ថិតនៅក្នុងអង្គភាពដែលគាត់ ឬនាងកំពុងចូលរួម ។
-
ឪពុកម្ដាយដែលជាយុវមជ្ឈិមវ័យនៅលីវ ( អាយុ ១៨–៣០ ឆ្នាំ ) ដែលមានកូនៗនៅផ្ទះ បន្តស្ថិតនៅក្នុងអង្គភាពតាមភូមិសាស្ដ្ររបស់ពួកគេ ។ ឪពុកម្តាយរូបនោះអាចចូលរួមសកម្មភាពរបស់អង្គភាពសម្រាប់យុវមជ្ឈិមវ័យនៅលីវបាន ។
-
សមាជិកពុំចូលរួមនៅក្នុងអង្គភាពសម្រាប់យុវមជ្ឈិមវ័យនៅលីវទេ នៅពេលពួកគេរៀបការ ឬឈានចូលវ័យ ៣១ ឆ្នាំ ។ សូមមើលលេខ ៣៧.៥ សម្រាប់សមាជិកមជ្ឈិមវ័យនៅលីវ ( អាយុ ៣១–៤៥ ឆ្នាំ ) ។
៣៧.៣.២
ភាពជាអ្នកដឹកនាំនៅក្នុងស្តេកសម្រាប់យុវមជ្ឈិមវ័យនៅលីវ ព្រមទាំងវួដ ឬសាខានៃស្ដេកនោះ
-
ប្រធានស្តេក លោកអយ្យកោស្តេក ប៊ីស្សព និងប្រធានសាខាគួរតែជាបុរសដែលបានរៀបការរួច ដែលមានការវិនិច្ឆ័យ និងបទពិសោធន៍ចាស់ទុំ ។ តម្រូវឲ្យមានការអនុម័តរបស់គណៈប្រធានទីមួយ ពីមុនការហៅប៊ីស្សពម្នាក់ ។ ពួកគាត់អាចត្រូវបានហៅមកពីក្រៅព្រំប្រទល់នៃស្ដេកនោះ តាមដែលបានសម្រេចដោយគណៈប្រធានតំបន់ ។ អ្នកដែលផ្តល់ឲ្យនូវការហៅដូច្នេះ ដំបូងត្រូវប្រឹក្សាជាមួយនឹងប្រធានស្តេករបស់បុគ្គលនោះដើម្បីទទួលបានការអនុម័តជាមុនសិន ។ សម្រាប់ការណែនាំ សូមមើល ជំពូកទី ៣០ ។
-
ទីប្រឹក្សារបស់ប្រធានស្ដេក ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សាគណៈប៊ីស្សព និងទីប្រឹក្សាគណៈប្រធានសាខាអាចជាបុរសដែលនៅលីវ ឬដែលបានរៀបការរួចហើយ ។ ប្រធាន និងទីប្រឹក្សាសមាគមសង្គ្រោះស្ដេកអាចជាស្ដ្រីដែលនៅលីវ ឬដែលបានរៀបការរួចហើយ ។ ប្រធាន និងទីប្រឹក្សាសាលាថ្ងៃអាទិត្យស្ដេកអាចជាបុរសដែលនៅលីវ ឬដែលបានរៀបការរួចហើយ ។ ថ្នាក់ដឹកនាំទាំងនេះអាចជាសមាជិកនៃស្ដេកនោះ ។ ឬពួកគាត់អាចត្រូវបានហៅមកពីក្រៅព្រំប្រទល់នៃស្ដេកនោះ តាមដែលបានសម្រេចដោយគណៈប្រធានតំបន់ ។
-
ទីប្រឹក្សារបស់ប៊ីស្សពត្រូវតែជាសង្ឃជាន់ខ្ពស់ ។ ប្រសិនបើបុរសម្នាក់ដែលត្រូវបានហៅជាទីប្រឹក្សានៅក្នុងគណៈប៊ីស្សព មិនមែនជាសង្ឃជាន់ខ្ពស់ទេ នោះប្រធានស្ដេកត្រូវធានាថា គាត់ត្រូវបានតែងតាំងជាសង្ឃជាន់ខ្ពស់មុនពេលញែកគាត់ចេញ ។ ប្រធានសាខា និងទីប្រឹក្សារបស់គាត់អាចជាសង្ឃជាន់ខ្ពស់ ឬអែលឌើរ ។
-
តម្រូវឲ្យមានការអនុម័តរបស់កូរ៉ុមនៃពួកដប់ពីរនាក់ ពីមុនការហៅលោកអយ្យកោម្នាក់ ។
-
នៅក្នុងវួដ និងសាខា ថ្នាក់ដឹកនាំ និងគ្រូបង្រៀនផ្សេងទៀតត្រូវបានហៅមកពីក្នុងចំណោមយុវមជ្ឈិមវ័យនៅលីវដែលជាសមាជិកនៃអង្គភាពនោះ ។
៣៧.៤
ស្ដេក និងវួដសម្រាប់និស្សិតដែលបានរៀបការរួច
ស្ដេក និងវួដសម្រាប់និស្សិតដែលបានរៀបការរួចប្រហែលជាត្រូវបានបង្កើតឡើងដើម្បីបម្រើសមាជិកដែលជានិស្សិតដែលបានរៀបការរួច ដែលរស់នៅជិតនឹងសាកលវិទ្យាល័យ ឬមហាវិទ្យាល័យមួយ ។
តម្រូវការអប្បបរមាដើម្បីបង្កើតស្ដេក ឬវួដសម្រាប់និស្សិតដែលបានរៀបការរួច
ស្ដេកសម្រាប់និស្សិតដែលបានរៀបការរួច |
|
---|---|
វួដសម្រាប់និស្សិតដែលបានរៀបការរួច |
|
សូមមើល ៣៦.៤.១ និង ៣៦.៤.២ សម្រាប់គោលការណ៍ណែនាំស្ដីពីការដាក់ឈ្មោះស្តេក និងវួដ ។
៣៧.៤.១
សមាជិកភាពនៅក្នុងស្ដេក និងវួដសម្រាប់និស្សិតដែលបានរៀបការរួច
-
សមាជិកត្រូវតែជានិស្សិតដែលបានរៀបការរួច ដែលរស់នៅក្នុងព្រំប្រទល់នៃវួដសម្រាប់និស្សិតដែលបានរៀបការរួច ។
-
និស្សិតដែលបានរៀបការរួចអាចជ្រើសរើសធ្វើជាសមាជិកនៃវួដសម្រាប់និស្សិតដែលបានរៀបការរួច ឬស្ថិតនៅក្នុងអង្គភាពតាមភូមិសាស្ដ្ររបស់ពួកគេ ។
-
កំណត់ត្រាសមាជិកភាពគួរតែស្ថិតនៅក្នុងអង្គភាពដែលគ្រួសារនោះកំពុងចូលរួម ។
៣៧.៤.២
ភាពជាអ្នកដឹកនាំនៅក្នុងស្ដេក និងវួដសម្រាប់និស្សិតដែលបានរៀបការរួច
សូមមើល ៣៧.៣.២ ហើយអនុវត្តតាមគោលការណ៍ណែនាំដូចគ្នានេះ ។
៣៧.៥
វួដសម្រាប់មជ្ឈិមវ័យនៅលីវ
ជាទូទៅ សមាជិកមជ្ឈិមវ័យនៅលីវ ( អាយុ ៣១–៤៥ ឆ្នាំ ) ត្រូវបានបម្រើយ៉ាងល្អបំផុតនៅក្នុងអង្គភាពតាមភូមិសាស្ដ្រ ។ ក្នុងករណីលើកលែងមួយ ប្រធានស្តេកអាចផ្ដល់យោបល់ឲ្យបង្កើតវួដសម្រាប់មជ្ឈិមវ័យនៅលីវមួយ ។
ប្រធានស្តេកក៏អាចផ្ដល់យោបល់ឲ្យបង្កើតវួដសម្រាប់មជ្ឈិមវ័យនៅលីវ ដោយមានសមាជិកមកពីស្ដេកក្បែរៗនោះមួយ ឬច្រើនបានផងដែរ ។ ប្រធានស្តេកចូលរួមដាក់ផែនការ ហើយសម្របសម្រួលការចេញអនុសាសន៍នេះ ។ ស្តេកដែលចូលរួមមួយនឹងទទួលខុសត្រូវលើវួដនោះ ។
តម្រូវការអប្បបរមាដើម្បីបង្កើតវួដសម្រាប់មជ្ឈិមវ័យនៅលីវនៅក្នុងស្តេក
ចំនួនសមាជិក ( សកម្ម និងមិនសូវសកម្ម ) |
១២៥ នាក់ |
---|---|
ចំនួនអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកសកម្ម ដែលថ្វាយដង្វាយមួយភាគក្នុងដប់ពេញលេញ ដែលអាចមានសមត្ថភាពដើម្បីបម្រើនៅក្នុងតួនាទីជាថ្នាក់ដឹកនាំ |
១ សម្រាប់សមាជិក ២០ នាក់ ( សកម្ម និងមិនសូវសកម្ម ) ចំនួនអប្បបរមាត្រូវតែ ១៥ នាក់ ។ |
សូមមើល ៣៦.៤.២ សម្រាប់គោលការណ៍ណែនាំស្ដីពីការដាក់ឈ្មោះវួដ ។
៣៧.៥.១
សមាជិកភាពនៅក្នុងវួដសម្រាប់មជ្ឈិមវ័យនៅលីវ
-
សមាជិកត្រូវតែជាមជ្ឈិមវ័យនៅលីវ ( អាយុ ៣១–៤៥ ឆ្នាំ ) ដែលរស់នៅក្នុងព្រំប្រទល់វួដសម្រាប់មជ្ឈិមវ័យនៅលីវនោះ ។
-
មជ្ឈិមវ័យនៅលីវអាចជ្រើសរើសធ្វើជាសមាជិកនៃវួដសម្រាប់មជ្ឈិមវ័យនៅលីវនោះ ឬស្ថិតនៅក្នុងអង្គភាពតាមភូមិសាស្ដ្ររបស់ពួកគេ ។
-
កំណត់ត្រាសមាជិកភាពរបស់បុគ្គលម្នាក់ៗគួរតែស្ថិតនៅក្នុងអង្គភាពដែលគាត់ ឬនាងកំពុងចូលរួម ។
-
ឪពុកម្ដាយដែលជាមជ្ឈិមវ័យនៅលីវ ( អាយុ ៣១–៤៥ ឆ្នាំ ) ដែលមានកូនៗនៅផ្ទះ បន្តស្ថិតនៅក្នុងអង្គភាពតាមភូមិសាស្ដ្ររបស់ពួកគេ ។ ឪពុកម្តាយទាំងនោះអាចចូលរួមសកម្មភាពក្នុងវួដមជ្ឈិមវ័យនៅលីវបាន ។
-
សមាជិកពុំចូលរួមនៅក្នុងវួដសម្រាប់មជ្ឈិមវ័យនៅលីវទេ នៅពេលពួកគេរៀបការ ឬឈានចូលវ័យ ៤៦ ឆ្នាំ ។
៣៧.៥.២
ភាពជាអ្នកដឹកនាំនៅក្នុងវួដសម្រាប់មជ្ឈិមវ័យនៅលីវ
-
ប៊ីស្សពគួរតែជាសង្ឃជាន់ខ្ពស់ដែលរៀបការរួចហើយ ដែលមានការវិនិច្ឆ័យ និងបទពិសោធន៍ចាស់ទុំ ។ តម្រូវឲ្យមានការអនុម័តរបស់គណៈប្រធានទីមួយ ពីមុនការហៅប៊ីស្សពម្នាក់ ។
-
ទីប្រឹក្សារបស់ប៊ីស្សពអាចជាសមាជិកនៃអង្គភាពនោះ ។ ឬពួកគាត់អាចជាបុរសនៅលីវ ឬដែលបានរៀបការរួច ដែលរស់នៅក្នុងព្រំប្រទល់អង្គភាពនោះ ។ ពួកគាត់ត្រូវតែជាសង្ឃជាន់ខ្ពស់ ។ ប្រសិនបើបុរសម្នាក់ដែលត្រូវបានហៅជាទីប្រឹក្សានៅក្នុងគណៈប៊ីស្សព មិនមែនជាសង្ឃជាន់ខ្ពស់ទេ នោះប្រធានស្ដេកត្រូវធានាថា គាត់ត្រូវបានតែងតាំងជាសង្ឃជាន់ខ្ពស់មុនពេលញែកគាត់ចេញ ។
-
ថ្នាក់ដឹកនាំ និងគ្រូបង្រៀនផ្សេងទៀតត្រូវបានហៅមកពីក្នុងចំណោមមជ្ឈិមវ័យនៅលីវ ដែលជាសមាជិកនៃវួដនោះ ។
៣៧.៦
វួដ និងសាខាសម្រាប់សមាជិកដែលមានស្ថានភាពពិសេស
ប្រធានស្តេកអាចផ្ដល់យោបល់ឲ្យបង្កើតវួដ ឬសាខាសម្រាប់សមាជិកដែលមានស្ថានភាពពិសេស ដូចជាអ្នកដែលនៅក្នុងមណ្ឌលថែទាំ កម្មវិធីព្យាបាល ឬក្នុងពន្ធនាគារ ។
ជាទូទៅ ថ្នាក់ដឹកនាំដែលត្រូវបានហៅឲ្យបម្រើនៅក្នុងអង្គភាពទាំងនេះគួរតែរស់នៅក្នុងស្ដេកដែលទទួលខុសត្រូវលើអង្គភាពនោះ ។
សូមមើល ៣៦.៣ សម្រាប់ព័ត៌មានអំពីសាខានៅក្នុងបេសកកម្មសម្រាប់ពួកយុវមជ្ឈិមវ័យនៅលីវ ឬពួកមជ្ឈិមវ័យនៅលីវ សមាជិកដែលពុំនិយាយភាសាកំណើតក្នុងមូលដ្ឋាន សមាជិកដែលរស់នៅក្នុងមណ្ឌលថែទាំ កម្មវិធីព្យាបាល ឬពន្ធនាគារ ឬសមាជិកក្នុងជួរកងទ័ព ។
សូមមើល ៣៦.៤.២ សម្រាប់គោលការណ៍ណែនាំស្ដីពីការដាក់ឈ្មោះវួដ និងសាខា ។
៣៧.៧
ក្រុមនៅក្នុងស្ដេក បេសកកម្ម និងតំបន់
ក្រុមគឺជាការប្រមូលផ្ដុំសមាជិកមួយក្រុមតូចដែលបានផ្ដល់សិទ្ធិអនុញ្ញាត ហើយមើលខុសត្រូវដោយប៊ីស្សព ប្រធានសាខា ឬប្រធានបេសកកម្ម ។ ប្រធានស្តេក ឬប្រធានបេសកកម្មអាចចេញអនុសាសន៍ឲ្យបង្កើតក្រុមមួយនៅក្នុងស្ថានភាពដូចតទៅនេះ ៖
-
ការធ្វើដំណើរសម្រាប់សមាជិកសក្ដានុពលរបស់ខ្លួន ដើម្បីជួបគ្នានៅវួដ ឬសាខាមានភាពលំបាក ។
-
សមាជិកមួយចំនួនតូចដែលនិយាយភាសាមួយខុសពីភាសារបស់សមាជិកនៅក្នុងវួដ ឬសាខានោះ ។
-
សមាជិកនៅក្នុងជួរកងទ័ពត្រូវបានបម្រើយ៉ាងល្អបំផុតដោយការស្ថិតនៅក្នុងក្រុម ( សូមមើល ៣៨.៩.៤ ) ។
ដើម្បីស្នើសុំបង្កើតក្រុមមួយ នោះប្រធានស្តេក ឬប្រធានបេសកកម្មដាក់ស្នើសំណើមួយទៅកាន់គណៈប្រធានតំបន់ ។ មានតែគណៈប្រធានតំបន់ប៉ុណ្ណោះ ដែលអាចអនុម័តលើសំណើសុំនោះ ។
ក្រុមមួយត្រូវតែមានសមាជិកយ៉ាងហោចណាស់ពីរនាក់ ។ សមាជិកម្នាក់ត្រូវតែជាសង្ឃដ៏ស័ក្ដិសមនៅក្នុងបព្វជិតភាពអើរ៉ុន ឬអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកដ៏ស័ក្ដិសម ។
នៅក្នុងស្តេក ប្រធានស្តេកចាត់ប៊ីស្សព ឬប្រធានសាខាម្នាក់ឲ្យរៀបចំ ហើយគ្រប់គ្រងលើក្រុមនោះ ។ នៅក្នុងបេសកកម្ម ប្រធានបេសកកម្មចាត់ប្រធានសាខាឲ្យរៀបចំ ហើយគ្រប់គ្រងលើក្រុមនោះ ។
ជាទូទៅ ក្រុមមួយអាចត្រូវបានបង្កើតឡើងដើម្បីបម្រើសមាជិកដែលរស់នៅក្នុងអង្គភាពមួយ ឬច្រើននៅក្នុងស្ដេក ឬមណ្ឌលមួយ ។ សមាជិកភាពនៅក្នុងក្រុមត្រូវបានកំណត់សម្រាប់អ្នកដែលរស់នៅក្នុងព្រំប្រទល់នៃអង្គភាពមួយ ឬអង្គភាពច្រើនដែលចូលរួមប៉ុណ្ណោះ ។ ក្រុមពុំឆ្លងកាត់ព្រំប្រទល់ស្ដេក ឬមណ្ឌលទេ ។
ប្រធានស្ដេក ប្រធានបេសកកម្ម ប៊ីស្សព ឬប្រធានសាខា ហៅអ្នកដឹកនាំក្រុមមួយរូប ហើយធ្វើពិធីញែកចេញដល់គាត់ ។ អ្នកដឹកនាំក្រុមរូបនោះរៀបចំ ហើយដឹកនាំការប្រជុំក្រុម ដែលរួមទាំងការគ្រប់គ្រងពិធីសាក្រាម៉ង់ផងដែរ ។
អ្នកដឹកនាំក្រុមមួយរូបពុំកាន់កូនសោបព្វជិតភាពទេ ហើយគាត់ពុំត្រូវបានផ្ដល់សិទ្ធិអំណាចឲ្យ ៖
-
ទទួលដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ ។
-
ប្រឹក្សាដល់សមាជិកអំពីអំពើបាបធ្ងន់ធ្ងរ ។
-
ផ្ដល់ការដាក់កំហិតផ្នែកសមាជិកភាពជាផ្លូវការ ឬក្រៅផ្លូវការ ។
-
បំពេញភារកិច្ចផ្សេងទៀតដែលតម្រូវឲ្យមានកូនសោបព្វជិតភាព ។
ជាទូទៅ ក្រុមប្រើប្រាស់កម្មវិធីអង្គភាពមូលដ្ឋាន ( សូមមើល ៣៦.៦ ) ។
កំណត់ត្រាសមាជិកភាពរបស់សមាជិកក្រុម ត្រូវបានរក្សាទុកនៅក្នុងសាខា ឬវួដដែលគ្រប់គ្រងក្រុមនោះ ។
ទីស្នាក់ការកណ្ដាលរបស់សាសនាចក្រពុំដាក់លេខអង្គភាពមួយឲ្យទៅក្រុមទេ ។
នៅពេលក្រុមមួយមានគុណសម្បត្តិគ្រប់គ្រាន់ នោះប្រធានស្តេក ឬប្រធានបេសកកម្មអាចស្នើសុំឲ្យវាក្លាយទៅជាសាខាមួយបាន ។
៣៧.៨
អង្គភាពសាសនាចក្រនៅទីតាំងបោះមូលដ្ឋានយោធា
សម្រាប់សេចក្តីណែនាំស្តីពីការបង្កើតវួដ សាខា និងក្រុមសមាជិកជាយោធាដែលជួបជុំគ្នានៅទីតាំងមូលដ្ឋានយោធា សូមមើល ៣៨.៩.៤ ។