« ៣៨. គោលនយោបាយ និងសេចក្តីណែនាំរបស់សាសនាចក្រ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ៣៨. គោលនយោបាយ និងសេចក្តីណែនាំរបស់សាសនាចក្រ » ក្បួនខ្នាតទូទៅ ។
៣៨.
គោលនយោបាយ និងសេចក្តីណែនាំរបស់សាសនាចក្រ
៣៨.១
ការចូលរួមរបស់សាសនាចក្រ
ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។ « មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះ » ហើយទ្រង់អញ្ជើញមនុស្សទាំងអស់ « ឲ្យមករកទ្រង់ ហើយទទួលទាននូវសេចក្ដីល្អសប្បុរសរបស់ទ្រង់ » ( នីហ្វៃទី២ ២៦:៣៣ ) ។
ជារឿយៗថ្នាក់ដឹកនាំ និងសមាជិកសាសនាចក្រត្រូវបានគេសួរថា តើនរណាអាចចូលរួមក្នុងការប្រជុំរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នរណាអាចក្លាយជាសមាជិកសាសនាចក្របាន ហើយនរណាអាចចូលក្នុងព្រះវិហារបរិសុទ្ធបាន ។
៣៨.១.២
ការក្លាយជាសមាជិកសាសនាចក្រ
សមាជិកភាពក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មានដល់មនុស្សទាំងអស់ដែល « មកដោយមានចិត្តសង្រេង និងវិញ្ញាណទន់ទាប » « យល់ព្រមលើកដាក់មកលើខ្លួននូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ » និងមានបំណងចង់ចុះ និងរក្សាសេចក្ដីសញ្ញាពិធីបុណ្យជ្រមុជទឹកដ៏ពិសិដ្ឋទាំងឡាយ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧ ) ។
កុមារដែលមានអាយុ ៨ ឆ្នាំឡើងអាចទទួលពិធីបុណ្យជ្រមុជទឹកបាន ពេលមានការអនុញ្ញាតមកពីឪពុកម្តាយដែលទទួលបន្ទុក ឬអាណាព្យាបាលស្របច្បាប់របស់គាត់ ឬនាង ។ ឪពុកម្តាយដែលទទួលបន្ទុក ឬអាណាព្យាបាលស្របច្បាប់គួរតែយល់ពីគោលលទ្ធិសាសនាចក្រថា កូនរបស់ពួកគាត់នឹងត្រូវបានបង្រៀន ហើយគាំទ្រកូននេះនៅក្នុងការចុះ និងការរក្សាសេចក្ដីសញ្ញាពិធីបុណ្យជ្រមុជទឹក ។
៣៨.១.៣
ការចូលរួមក្នុងព្រះវិហារបរិសុទ្ធ
ព្រះវិហារបរិសុទ្ធគឺជាទីថ្វាយបង្គំដ៏បរិសុទ្ធ ជាទីដែលទទួលបានពិធីបរិសុទ្ធដ៏ចាំបាច់ទាំងឡាយ និងធ្វើសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ។ ចំពោះសមាជិកទាំងឡាយនៃសាសនាចក្រ ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះ ។ ដោយសារតែភាពពិសិដ្ឋនេះ និងសេចក្ដីសញ្ញាដែលបានធ្វើឡើង នោះមានតែសមាជិកសាសនាចក្រដែលមានប័ណ្ណចូលព្រះវិហារបរិសុទ្ធមានសុពលភាពប៉ុណ្ណោះ ទើបអាចចូលក្នុងព្រះវិហារបរិសុទ្ធបាន ។ សមាជិកទាំងឡាយអាចទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធមួយ នៅពេលពួកគេកាន់តាមព្រះបញ្ញត្តិដែលតម្រូវទាំងឡាយដោយភាពស្មោះត្រង់ ហើយរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
៣៨.១.៤
ការចូលរួម និងពរជ័យរបស់សមាជិកដែលមិនបានរៀបអាពាហ៍ពិពាហ៍
សមាជិកទាំងអស់គួរតែព្យាយាមធ្វើតាមគំរូនៃការរស់នៅក្នុងគ្រួសារដ៏អស់កល្បជានិច្ច ទោះជាពួកគេមិនដែលធ្លាប់រៀបការ ឬគ្មានក្រុមគ្រួសារនៅក្នុងសាសនាចក្រក្តី ។ ការណ៍នេះមានន័យថា ការរៀបចំខ្លួនដើម្បីបានផ្សារភ្ជាប់ជាស្វាមី ឬភរិយាដ៏ស័ក្ដិសមម្នាក់ ហើយក្លាយជាឪពុក ឬម្ដាយដែលពេញដោយក្ដីស្រឡាញ់ ។ នៅក្នុងករណីមួយចំនួន ពរជ័យទាំងនេះនឹងមិនត្រូវបានបំពេញឡើយ រហូតដល់ជីវិតក្រោយ ប៉ុន្តែគោលដៅដ៏ខ្ពស់បំផុតគឺដូចគ្នាសម្រាប់មនុស្សទាំងអស់ ។
សមាជិកស្មោះត្រង់ដែលស្ថានភាពរបស់ពួកគេមិនអនុញ្ញាតឲ្យពួកគេទទួលបានពរជ័យទាំងឡាយនៃអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច និងភាពជាឪពុកម្តាយនៅក្នុងជីវិតនេះ នឹងទទួលគ្រប់ពរជ័យដែលបានសន្យានៅក្នុងភាពដ៏នៅអស់កល្បជានិច្ច ដរាបណាពួកគេរក្សាសេចក្តីសញ្ញាទាំងឡាយ ដែលពួកគេបានធ្វើជាមួយនឹងព្រះ ( សូមមើល ម៉ូសាយ ២:៤១ ) ។
៣៨.២
គោលនយោបាយពិធីបរិសុទ្ធ និងការប្រសិទ្ធពរ
សេចក្តីណែនាំសម្រាប់ការធ្វើពិធីបរិសុទ្ធ និងការប្រសិទ្ធពរ ត្រូវបានចែងនៅក្នុងការបោះពុម្ពដូចខាងក្រោម ៖
-
ជំពូកទី ១៨ នៅក្នុងក្បួនខ្នាតនេះ
-
សៀវភៅណែនាំគ្រួសារ ទំព័រ ១៨–២៥
-
កាតព្វកិច្ច និងពរជ័យនៃបព្វជិតភាព ភាគ ខ ទំព័រ ៤២–៤៧
គោលនយោបាយទាំងឡាយអំពីពិធីបរិសុទ្ធព្រះវិហារបរិសុទ្ធត្រូវបានចែងនៅក្នុង ជំពូកទី ២៧ និង ២៨ នៃក្បួនខ្នាតនេះ ។
៣៨.២.១
គោលនយោបាយទូទៅ
៣៨.២.១.១
ការធ្វើ ឬការចូលរួមក្នុងពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ
សម្រាប់ព័ត៌មានអំពីអ្នកដែលអាចធ្វើ ឬចូលរួមនៅក្នុងពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ សូមមើលសេចក្ដីណែនាំនៅក្នុង ជំពូកទី ១៨ សម្រាប់ពិធីបរិសុទ្ធ និងការប្រសិទ្ធពរនីមួយៗ ។
៣៨.២.១.២
ការបកប្រែ និងការបកប្រែផ្ទាល់មាត់អំពីពិធីបរិសុទ្ធ និងការប្រសិទ្ធពរ
ប្រសិនបើចាំបាច់ អ្នកកាន់តំណែងជាអធិបតីអាចសុំឲ្យអ្នកកាន់បព្វជិតភាពមួយរូបបកប្រែ ឬបកប្រែផ្ទាល់មាត់នូវពិធីបរិសុទ្ធមួយ ឬការប្រសិទ្ធពរ ជាភាសាដែលអ្នកទទួលអាចយល់បាន ។ ប្រសិនបើគ្មានអ្នកកាន់បព្វជិតភាពទេ នោះអ្នកកាន់តំណែងជាអធិបតីអាចសុំឲ្យបុរស ឬស្រ្តីម្នាក់ដែលមានសមត្ថភាពឲ្យធ្វើការបកប្រែបាន ។
អ្នកកាន់តំណែងជាអធិបតីក៏អាចសុំឲ្យអ្នកកាន់បព្វជិតភាពម្នាក់ បកប្រែពិធីបរិសុទ្ធ ឬការប្រសិទ្ធពរផ្ទាល់មាត់ផងដែរ បើសិនជាអ្នកទទួលថ្លង់ ឬមិនអាចស្តាប់ឮ ។ ប្រសិនបើគ្មានអ្នកកាន់បព្វជិតភាពទេ នោះអ្នកកាន់តំណែងជាអធិបតីអាចសុំឲ្យបុរស ឬស្រ្តីដែលមានសមត្ថភាពម្នាក់ឲ្យធ្វើការបកប្រែផ្ទាល់មាត់បាន ។
សម្រាប់ព័ត៌មានអំពីការបកប្រែ និងការបកប្រែភាសាគនៃពររបស់លោកអយ្យកោ សូមមើល ៣៨.២.១២.៤ និង ៣៨.២.១២.៥ ។
៣៨.២.១.៣
កំណត់ត្រានៃពិធីបរិសុទ្ធទាំងឡាយ
នៅពេលបុគ្គលម្នាក់ទទួលបានពិធីបរិសុទ្ធដ៏សង្គ្រោះ ឬការតែងតាំងបព្វជិតភាព នោះស្មៀនវួដដែលមានកំណត់ត្រាសមាជិកភាពរបស់បុគ្គលនេះ ៖
-
ទទួលបានព័ត៌មានអំពីពិធីបរិសុទ្ធ ឬការតែងតាំង ។
-
ធានាថា ព័ត៌មាននេះត្រូវបានកត់ត្រាលើកំណត់ត្រាសមាជិកភាពរបស់បុគ្គលនេះ និងនៅលើវិញ្ញាបនបត្រ ។
កាលបរិច្ឆេទពេញលេញដែលពិធីបរិសុទ្ធដូចតទៅនេះត្រូវបានធ្វើឡើង គួរតែត្រូវបានកត់ត្រានៅលើកំណត់ត្រាសមាជិកភាពរបស់បុគ្គលរូបនោះ ៖ ពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ការតែងតាំងបព្វជិតភាព ពិធីអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ ការផ្សារភ្ជាប់ជាមួយនឹងឪពុកម្តាយ និងការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ។ ចំពោះការតែងតាំងបព្វជិតភាពមិលគីស្សាដែក ឈ្មោះរបស់បុគ្គលដែលធ្វើពិធីតែងតាំងនីមួយៗ គួរតែត្រូវបានកត់ត្រាទុកផងដែរ ។
៣៨.២.១.៤
ការធ្វើពិធីបរិសុទ្ធ ឬការប្រសិទ្ធពរនៅក្នុងវួដដទៃទៀត
សម្រាប់ព័ត៌មានអំពីអ្នកកាន់បព្វជិតភាពដែលពោលពាក្យនៅពេលធ្វើពិធីបរិសុទ្ធនៅក្រៅវួដដើមរបស់គាត់ សូមមើលសេចក្ដីណែនាំនៅក្នុង ជំពូកទី ១៨ សម្រាប់ពិធីបរិសុទ្ធ និងការប្រសិទ្ធពរនីមួយៗ ។
៣៨.២.១.៥
ការកត់ត្រាពាក្យនៃពិធីបរិសុទ្ធ និងការប្រសិទ្ធពរ
ពររបស់លោកអយ្យកោត្រូវបានកត់ត្រា និងសរសេរទុក ។ ពាក្យពេចន៍ជាក់ស្តែងនៃពិធីបរិសុទ្ធ និងការប្រសិទ្ធពរដទៃទៀតមិនត្រូវបានកត់ទុកជាការសរសេរ ឬថតទុកដោយឧបករណ៍ថតសំឡេងបានទេ ។ ទោះជាយ៉ាងណាក៏ដោយ គ្រួសារមួយអាចកត់ត្រាទុកនូវពរជ័យទាំងឡាយរបស់ឪពុកបាន ។
៣៨.២.១.៦
ការថតរូបថត និងការថតវីដេអូនៃពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយ
ពុំគួរឲ្យមាននរណាថតជារូបថត ឬក៏ថតវីដេអូនៃពិធីបរិសុទ្ធនៃបព្វជិតភាព ឬការប្រសិទ្ធពរ ឬកម្មវិធីបុណ្យជ្រមុជទឹកឡើយ ។
៣៨.២.១.៧
ពិធីបរិសុទ្ធសម្រាប់កូនចិញ្ចឹម
បន្ទាប់ពីការសុំកូនមកចិញ្ចឹមបានធ្វើឡើងស្របច្បាប់ចប់ជាធរមានហើយ នោះកូនចិញ្ចឹមទទួលពិធីបរិសុទ្ធដោយនូវនាមត្រកូលនៃឪពុកម្តាយចិញ្ចឹមរបស់ពួកគេ ។ កុមារដែលមានអាយុច្រើនបន្តិច ដែលត្រូវបានសុំមកចិញ្ចឹមបន្ទាប់ពីពិធីបុណ្យជ្រមុជទឹក គឺមិនធ្វើបុណ្យជ្រមុជទឹកម្តងទៀតទេ ។ ស្មៀនផ្លាស់ប្តូរកំណត់ត្រាសមាជិកភាពដើម្បីអនុលោមទៅតាមបទបញ្ញតិ្តនៃការសុំកូនមកចិញ្ចឹម ។
សម្រាប់ព័ត៌មានអំពីពិធីផ្សារភ្ជាប់កូនចិញ្ចឹម ឬកូនធម៌ សូមមើល ៣៨.៥.២.៤ ។
៣៨.២.១.៨
ពិធីបរិសុទ្ធសម្រាប់បុគ្គលដែលមានពិការភាពខាងបញ្ញា
នៅពេលពិចារណាថាតើគួរធ្វើពិធីបរិសុទ្ធសម្រាប់បុគ្គល ដែលមានពិការភាពខាងបញ្ញាដែរឬអត់ នោះថ្នាក់ដឹកនាំបព្វជិតភាព និងឪពុកម្តាយគួរតែពិចារណាប្រកបដោយការអធិស្ឋានអំពីបំណងប្រាថ្នា និងកម្រិតនៃការយល់ដឹងរបស់បុគ្គលនោះ ។ ពិធីបរិសុទ្ធមិនគួរត្រូវបានដកហូតទេ បើបុគ្គលនោះមានភាពស័ក្តិសម ចង់ទទួលពិធីបរិសុទ្ធទាំងឡាយ ហើយបង្ហាញអំពីកម្រិតនៃការទទួលខុសត្រូវ និងដឹងខុសត្រូវសមរម្យនោះ ។
ពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងមិនធ្វើឡើងសម្រាប់បុគ្គលដែលមានពិការភាពខាងបញ្ញា ដែលមិនអាចទទួលខុសត្រូវ និងមិនអាចចុះសេចក្តីសញ្ញាជាមួយព្រះបាននោះទេ ។ ពិធីបរិសុទ្ធទាំងនេះក៏មិនធ្វើសម្រាប់កុមារដែលស្លាប់ពីមុនអាយុ ៨ ឆ្នាំដែរ ។ បុគ្គលទាំងនេះត្រូវបាន « សង្គ្រោះនៅក្នុងនគរសេឡេស្ទាលនៃស្ថានសួគ៌ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:១០; សូមមើលផងដែរ មរ៉ូណៃ ៨:៨–១២ ) ។
ប៊ីស្សពពិគ្រោះជាមួយប្រធានស្តេករបស់គាត់ ប្រសិនបើគាត់មានសំណួរអំពីបុគ្គលជាក់លាក់ណាម្នាក់ ។ ប្រធានស្តេកអាចសួរសំណួរនេះដោយផ្ទាល់ទៅការិយាល័យនៃគណៈប្រធានទីមួយ ប្រសិនបើចាំបាច់ ។
ប្រសិនបើថ្នាក់ដឹកនាំកំណត់ថា បុគ្គលម្នាក់គួរតែទទួលពិធីបរិសុទ្ធ នោះពួកគាត់ជួយគាត់ ឬនាងឲ្យយល់ និងរៀបចំសម្រាប់ពិធីបរិសុទ្ធនោះ ។
ព័ត៌មានអំពីពិធីបរិសុទ្ធនីមួយៗសម្រាប់បុគ្គលដែលមានពិការភាពខាងបញ្ញាត្រូវបានផ្តល់ឲ្យដូចខាងក្រោមនេះ ៖
-
សម្រាប់ពិធីបុណ្យជ្រមុជទឹក សូមមើល ៣៨.២.៣.៥ ។
-
សម្រាប់ការតែងតាំងបព្វជិតភាព សូមមើលលេខ ៣៨.២.៥.៤ ។
-
សម្រាប់ពររបស់លោកអយ្យកោ សូមមើល កថាខណ្ឌទីបួននៅក្រោម ៣៨.២.១២.១ ។
-
សម្រាប់ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ សូមមើល ២៦.៣.៥ ។
៣៨.២.១.៩
ពិធីបរិសុទ្ធ និងការប្រសិទ្ធពរដែលបានធ្វើឡើងដោយ និងសម្រាប់បុគ្គលដែលពិការខាងរាងកាយ
បុគ្គលដែលពិការខាងរាងកាយដូចជា បាត់បង់ដៃម្ខាង ឬក៏ទាំងសងខាង ខ្វិនជើង ជំងឺស្វិតដៃជើង ថ្លង់ ឬស្តាប់មិនឮ អាចធ្វើ និងទទួលពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយបាន ។ ថ្នាក់ដឹកនាំធ្វើការរៀបចំជាចាំបាច់ ដើម្បីឲ្យបុគ្គលទាំងនេះចូលរួមតាមមធ្យោបាយទាំងឡាយដែលពិការភាពរបស់ពួកគេអនុញ្ញាតឲ្យ ។ ប្រសិនបើថ្នាក់ដឹកនាំមានសំណួរ ដែលពួកគេមិនអាចដោះស្រាយបាន នោះប្រធានស្តេកសួរសំណួរទាំងនោះទៅកាន់ការិយាល័យគណៈប្រធានទីមួយ ។
បុគ្គលដែលថ្លង់ ឬស្តាប់មិនឮអាចទាក់ទងតាមរយៈភាសាគ នៅពេលធ្វើ ឬក៏ទទួលពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ។ អ្នកដឹកនាំបព្វជិតភាពមួយរូប ដែលមើលខុសត្រូវចំពោះពិធីបរិសុទ្ធមួយត្រូវប្រាកដថា អ្នកទទួលអាចយល់ពិធីបរិសុទ្ធនោះតាមរយៈអ្នកបកប្រែផ្ទាល់មាត់ ឬដោយមធ្យោបាយដទៃទៀត ( សូមមើល ៣៨.២.១.២ ) ។
៣៨.២.១.១០
ទម្រង់ការនៅពេលពិធីបរិសុទ្ធគ្មានសុពលភាព
ពិធីបរិសុទ្ធសម្រាប់កំណត់ត្រាដែលគ្មានសុពលភាព ។ សម្រាប់គោលបំណងនៃការថែរក្សាកំណត់ត្រា ពិធីបរិសុទ្ធមួយមិនត្រូវបានចាត់ទុកថាមានសុពលភាពទេ លុះត្រាតែមានយ៉ាងហោចណាស់នូវឆ្នាំត្រឹមត្រូវដែលបានប្រារព្ធធ្វើពិធីបរិសុទ្ធ ត្រូវបានកត់ត្រានៅក្នុងកំណត់ត្រាសមាជិកភាព ។ ប្រសិនបើបាត់កាលបរិច្ឆេទ ឬកាលបរិច្ឆេទមិនត្រឹមត្រូវ នោះពិធីបរិសុទ្ធអាចត្រូវបានបញ្ជាក់ដោយសមាជិក ដោយបង្ហាញដល់ប៊ីស្សពនូវវិញ្ញាបនបត្រច្បាប់ដើមដែលបានចេញ នៅពេលពិធីបរិសុទ្ធនោះបានធ្វើឡើង ។ បន្ទាប់មក ប៊ីស្សពសុំឲ្យស្មៀនកត់ត្រាព័ត៌មាននេះនៅលើកំណត់ត្រាសមាជិកភាព ។
ប្រសិនបើព័ត៌មានមិនអាចរកឃើញនៅក្នុងកំណត់ត្រាសាសនាចក្រទេ នោះប៊ីស្សព ឬក៏ស្មៀនអាចព្យាយាមដើម្បីបញ្ជាក់អំពីពិធីបរិសុទ្ធដោយការទទួលយកទីបន្ទាល់របស់សាក្សីពីររូប ។ សាក្សីទាំងពីររូបនេះគួរតែ ៖
-
មានអាយុ ១០ ឆ្នាំឡើងទៅ នៅពេលពិធីបរិសុទ្ធត្រូវបានប្រារព្ធធ្វើឡើង ។
-
បានឃើញ ឬស្តាប់ឮពិធីបរិសុទ្ធនោះ ។
-
ជាសមាជិកសាសនាចក្រដែលមានកំណត់ត្រា នៅពេលពួកគេផ្តល់ទីបន្ទាល់របស់ពួកគេ ។
-
ផ្តល់ទីបន្ទាល់របស់ពួកគេជាលាយលក្ខណ៍អក្សរ ដែលថ្លែងទាំងអំពី ( ១ ) កាលបរិច្ឆេទពេញលេញដែលពិធីបរិសុទ្ធត្រូវបានធ្វើឡើង ឬ ( ២ ) ឆ្នាំដែលពិធីបរិសុទ្ធត្រូវបានធ្វើឡើង និងបុគ្គលដែលធ្វើពិធីបរិសុទ្ធនោះ ។
-
ចុះហត្ថលេខាលើទីបន្ទាល់ជាលាយលក្ខណ៍អក្សររបស់ពួកគេនៅចំពោះវត្តមាននៃសមាជិកមួយរូបនៃគណៈប៊ីស្សព ឬអ្នកមានសិទ្ធិអំណាចនៃសាសនាចក្រខ្ពស់ជាងនេះ ។
ប្រសិនបើទីបន្ទាល់នេះត្រូវបានទទួលយក នោះប៊ីស្សពអាចផ្តល់ការអនុញ្ញាតទៅឲ្យស្មៀនកត់ត្រា ឬកែតម្រូវកាលបរិច្ឆេទនៅលើកំណត់ត្រាសមាជិកភាព ។ ទីបន្ទាល់ជាលាយលក្ខណ៍អក្សរអាចត្រូវបានបោះចោលបន្ទាប់ពីនោះ ។
ប្រសិនបើពិធីបរិសុទ្ធមិនត្រូវបានបញ្ជាក់ដោយវិញ្ញាបនបត្រដើម ការស្រាវជ្រាវកំណត់ត្រាសាសនាចក្រ ឬទីបន្ទាល់នៃសាក្សីទេ នោះពិធីបរិសុទ្ធនេះត្រូវតែធ្វើម្តងទៀតដើម្បីអាចត្រូវបានចាត់ទុកថាមានសុពលភាព ។
ប្រសិនបើសមាជិកបានទទួលពិធីបរិសុទ្ធផ្សេងទៀត នៅបន្ទាប់ពីបានទទួលពិធីបរិសុទ្ធដែលគ្មានសុពលភាព នោះពិធីបរិសុទ្ធទាំងឡាយត្រូវតែទទួលបានសច្ចាប័នមកពីគណៈប្រធានទីមួយ ដើម្បីចាត់ទុកថាមានសុពលភាព ។ ដើម្បីស្នើសុំសច្ចាប័ន នោះប្រធានស្តេកផ្ញើលិខិតមួយច្បាប់ទៅកាន់ការិយាល័យគណៈប្រធានទីមួយ ។
ពិធីបរិសុទ្ធទាំងឡាយដែលត្រូវបានទទួលដោយមិនតាមលំដាប់លំដោយ ។ ពិធីបរិសុទ្ធមួយគ្មានសុពលភាពទេ ប្រសិនបើបុគ្គលម្នាក់បានទទួលវា មិនតាមលំដាប់លំដោយនោះ ។ ឧទាហរណ៍ អំណោយទានពិសិដ្ឋនៃសមាជិកបុរសម្នាក់គ្មានសុពលភាពទេ ប្រសិនបើគាត់បានទទួលវា មុនពេលគាត់ទទួលបានបព្វជិតភាពមិលគីស្សាដែក ។ ទោះជាយ៉ាងណាក៏ដោយ គណៈប្រធានទីមួយអាចផ្តល់សច្ចាប័នចំពោះពិធីបរិសុទ្ធដូច្នោះ ។ ដើម្បីស្នើសុំសច្ចាប័ន នោះប្រធានស្តេកផ្ញើលិខិតមួយច្បាប់ទៅកាន់ការិយាល័យគណៈប្រធានទីមួយ ។
ពិធីបរិសុទ្ធទាំងឡាយដែលត្រូវបានធ្វើឡើងមុនពេលគ្រប់អាយុ ។ ពិធីបរិសុទ្ធមួយគ្មានសុពលភាពទេ ប្រសិនបើវាត្រូវបានធ្វើឡើង មុនពេលគ្រប់អាយុ ។ ឧទាហរណ៍ ពិធីបុណ្យប្រមុជទឹកមួយគ្មានសុពលភាពទេ ប្រសិនបើពិធីបរិសុទ្ធនេះត្រូវបានធ្វើឡើង មុនពេលបុគ្គលម្នាក់នេះមានអាយុប្រាំបីឆ្នាំ ។ ប្រសិនបើគ្មានពិធីបរិសុទ្ធផ្សេងទៀត ត្រូវបានទទួលដោយផ្អែកលើពិធីបរិសុទ្ធដែលគ្មានសុពលភាពនេះនោះទេ ពិធីបរិសុទ្ធនេះគួរតែត្រូវបានធ្វើឡើងវិញម្តងទៀត ។ ប្រសិនបើពិធីបរិសុទ្ធផ្សេងទៀត ដូចជាការតែងតាំងបព្វជិតភាព ត្រូវបានទទួលដោយផ្អែកលើពិធីបរិសុទ្ធគ្មានសុពលភាពនេះ នោះពិធីបរិសុទ្ធទាំងនោះ និងពិធីបរិសុទ្ធគ្មានសុពលភាពត្រូវតែទទួលបានសច្ចាប័នមកពីគណៈប្រធានទីមួយ ដើម្បីដាក់ឲ្យមានសុពលភាព ។ ដើម្បីស្នើសុំសច្ចាប័ន នោះប្រធានស្តេកផ្ញើលិខិតមួយច្បាប់ទៅកាន់ការិយាល័យគណៈប្រធានទីមួយ ។
កំណត់ត្រានៃពិធីបរិសុទ្ធទាំងឡាយដែលត្រូវបានធ្វើម្តងទៀត ។ ប្រសិនបើពិធីបរិសុទ្ធមួយត្រូវបានធ្វើម្តងទៀតដើម្បីដាក់ឲ្យមានសុពលភាព នោះស្មៀនកត់ត្រាកាលបរិច្ឆេទដែលពិធីបរិសុទ្ធត្រូវបានធ្វើម្តងទៀតនេះនៅលើកំណត់ត្រាសមាជិកភាព ទោះ បី ជាពិធីបរិសុទ្ធនេះនឹងលេចចេញនូវភាពមិនតាមលំដាប់លំដោយជាមួយនឹងកាលបរិច្ឆេទនៃពិធីបរិសុទ្ធផ្សេងៗទៀតនៅលើកំណត់ត្រាសមាជិកភាពក្តី ។
៣៨.២.២
ការដាក់ឈ្មោះ និងការប្រសិទ្ធពរទារក
គោលនយោបាយដូចខាងក្រោមនេះអនុវត្តចំពោះការដាក់ឈ្មោះ និងការប្រសិទ្ធពរដល់ទារកនៅក្នុងស្ថានភាពពិសេស ។ សូមមើល ១៨.៦ សម្រាប់ការណែនាំស្ដីពីការដាក់ឈ្មោះ និងការប្រសិទ្ធពរទារក ។
៣៨.២.២.១
ទារកដែលកើតឥតខាន់ស្លា
ទារកដែលកើតឥតខាន់ស្លាអាចត្រូវបានប្រសិទ្ធពរនៅអំឡុងពេលការប្រជុំសាក្រាម៉ង់ ជាទូទៅនៅក្នុងការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់ ។ ប្រសិនបើគ្រួសារចង់បាន នោះប៊ីស្សពអាចអនុញ្ញាតឲ្យអ្នកកាន់បព្វជិតភាពមិលគីស្សាដែកប្រសិទ្ធពរទារកនោះនៅគេហដ្ឋាន ដោយមានសមាជិកមួយរូបនៃគណៈប៊ីស្សពធ្វើជាអធិបតី ។
៣៨.២.២.២
ទារកដែលមានជំងឺធ្ងន់
ប្រសិនបើទារកដែលទើបនឹងកើតមក មានជំងឺធ្ងន់ នោះអ្នកកាន់បព្វជិតភាពមិលគីស្សាដែកអាចធ្វើពិធីដាក់ឈ្មោះ និងប្រសិទ្ធពរនៅក្នុងមន្ទីរពេទ្យ ឬនៅឯគេហដ្ឋាន ដោយពុំចាំបាច់មានការអនុញ្ញាតជាមុនមកពីប៊ីស្សពបាន ។ បុគ្គលម្នាក់ដែលធ្វើពិធីនេះជូនដំណឹងទៅប៊ីស្សពភ្លាមៗ ដើម្បីធ្វើកំណត់ត្រាជាចាំបាច់ ។
៣៨.២.២.៣
ទារកដែលឪពុក/ម្តាយ ឬឪពុកម្ដាយពុំមែនជាសមាជិក
នៅពេលដែលឪពុក ឬម្តាយ ឬទាំងឪពុកទាំងម្ដាយ ឬអាណាព្យាបាលស្រប ច្បាប់របស់ទារកពុំមែនជាសមាជិកនៃសាសនាចក្រ ហើយបានស្នើ សុំឲ្យទារកនេះទទួលបានការប្រសិទ្ធពរ នោះប៊ីស្សពគួរ តែមានការអនុញ្ញាតដោយផ្ទាល់មាត់មក ពីឪពុកម្តាយទាំងពីរនាក់ មុន ពេលទារកនោះត្រូវ បានប្រសិទ្ធពរ ។ គាត់ពន្យល់ថា កំណត់ត្រាសមាជិកភាពនឹងត្រូវរៀបចំឡើងសម្រាប់ទារកនេះ បន្ទាប់ ពីការប្រសិទ្ធពរ ។ គាត់ក៏ជម្រាបទៅពួកគេផងដែរថា ៖
-
សមាជិកវួដនឹងទាក់ទងទៅ ពួកគេម្ដងម្កាល ។
-
គាត់ ឬអ្នកផ្សព្វផ្សាយសាសនាក្នុងវួដនឹងទៅសួរសុខទុក្ខពួកគេ ហើយស្នើសុំឲ្យទារកនេះទទួលបុណ្យជ្រមុជទឹក នៅពេលគាត់ ឬនាងឈានដល់អាយុ ៨ ឆ្នាំ ។
៣៨.២.៣
ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់
៣៨.២.៣.១
កុមារដែលជាសមាជិកមានកំណត់ត្រា
៣៨.២.៣.២
អ្នកប្រែចិត្តជឿ
ប្រធានបេសកកម្មកាន់កូនសោបព្វជិតភាពសម្រាប់ការធ្វើពិធីបុណ្យជ្រមុជទឹកដល់ពួកអ្នកប្រែចិត្តជឿនៅក្នុងបេសកកម្ម ( សូមមើលនិយមន័យនៃអ្នកប្រែចិត្តជឿនៅក្នុង ១៨.៧.១ ) ។ នៅក្រោមការដឹកនាំរបស់គាត់ ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងដឹកនាំការសម្ភាសសម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់បេក្ខជននីមួយៗ និងអនុញ្ញាតឲ្យធ្វើពិធីបរិសុទ្ធទាំងនោះ ។ ប្រធានបេសកកម្មក៏មើលការខុសត្រូវលើការកត់ត្រាពិធីបរិសុទ្ធទាំងឡាយដោយបុគ្គលិកបេកកម្មផងដែរ ដើម្បីឲ្យកំណត់ត្រាសមាជិកភាពអាចត្រូវបានបង្កើតឡើង ។
អ្នកផ្សព្វផ្សាយសាសនាពេញម៉ោងសម្របសម្រួលយ៉ាងជិតស្និតជាមួយនឹងអ្នកដឹកនាំបេសកកម្មវួដ ( ប្រសិនបើមានម្នាក់ត្រូវបានហៅ ) ឬសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុមអែលឌើរដែលដឹកនាំកិច្ចការអ្នកផ្សព្វផ្សាយសាសនាក្នុងវួដ ។ នៅក្រោមការដឹកនាំរបស់គណៈប៊ីស្សព បុគ្គលនេះដាក់ផែនការ និងដឹកនាំកម្មវិធីបុណ្យជ្រមុជទឹក ។
ជាធម្មតាពួកអ្នកផ្លាស់ប្រែចិត្តជឿថ្មីទទួលពិធីបញ្ជាក់នៅក្នុងការប្រជុំសាក្រាម៉ង់ណាមួយនៅក្នុងវួដដែលពួកគេរស់នៅ យកល្អធ្វើនៅថ្ងៃអាទិត្យបន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។ ប៊ីស្សពអាចផ្ដល់ការលើកលែងឲ្យអ្នកប្រែចិត្តជឿម្នាក់ទទួលពិធីបញ្ជាក់នៅឯកម្មវិធីបុណ្យជ្រមុជទឹកបាន ឧទាហរណ៍ ប្រសិនបើចំនួននៃពិធីបញ្ជាក់ត្រូវចំណាយពេលច្រើននៅក្នុងការប្រជុំសាក្រាម៉ង់ ឬតម្រូវតាមតម្រូវការផ្ទាល់ខ្លួន ឬគ្រួសាររបស់អ្នកប្រែចិត្តជឿថ្មីនេះ ។
អតីតសមាជិកដែលត្រូវបានអនុញ្ញាតឲ្យមកវិញ តាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ បន្ទាប់ពីការដកហូត ឬការលាលែងសមាជិកភាព មិនត្រូវបានចាត់ទុកថាជាអ្នកប្រែចិត្តជឿទេ ។ អ្នកផ្សព្វផ្សាយសាសនាមិនអាចសម្ភាសពួកគេដើម្បីទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់បាននោះទេ ។ សម្រាប់ព័ត៌មានអំពីការអនុញ្ញាតឲ្យអតីតសមាជិកចូលមកវិញតាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ សូមមើល ៣២.១៦ ។
៣៨.២.៣.៣
ការសម្ភាសសម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់
ថ្នាក់ដឹកនាំបព្វជិតភាព ឬអ្នកផ្សព្វផ្សាយសាសនាម្នាក់ដែលបានទទួលការអនុញ្ញាត ធ្វើការសម្ភាសដល់បុគ្គលម្នាក់ៗមុនពេលទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ដូចដែលមានចែងនៅក្នុងវគ្គនេះ ។
កុមារដែលមានអាយុប្រាំបីឆ្នាំ ។ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំងម្នាក់ ធ្វើការសម្ភាសសម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់របស់ ៖
-
កុមារអាយុ ៨ ឆ្នាំដែលជាសមាជិកមានកំណត់ត្រា ។
-
កុមារអាយុ ៨ ឆ្នាំ ដែលមិនមែនជាសមាជិកមានកំណត់ត្រា ប៉ុន្តែយ៉ាងហោចណាស់មានឪពុក ឬម្តាយ ឬអាណាព្យាបាលម្នាក់ជាសមាជិក ។
អ្នកផ្សព្វផ្សាយសាសនាពេញម៉ោងបង្រៀន និងសម្ភាសដល់កុមារអាយុ ៨ ឆ្នាំ ដែលមានឪពុកម្តាយមិនមែនជាសមាជិក និងកុមារដែលនឹងមានអាយុ ៩ ឆ្នាំឡើងទៅ នៅពេលទទួលពិធីបុណ្យជ្រមុជទឹក ។
សមាជិកគណៈប៊ីស្សពដែលសម្ភាសកុមារសម្រាប់ពិធីបុណ្យជ្រមុជទឹកត្រូវប្រាកដថា កុមារនោះយល់អំពីគោលបំណងនៃពិធីបុណ្យជ្រមុជទឹក ។ គាត់ក៏ត្រូវប្រាកដថា កុមារម្នាក់ៗយល់អំពីសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ហើយបានតាំងចិត្តរស់នៅតាមសេចក្តីសញ្ញានោះ ។ ដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ គាត់អាចសួរសំណួរស្រដៀងគ្នាទៅនឹងសំណួរពីរដំបូង ដែលត្រូវបានសួរនៅក្នុងការសម្ភាសបុណ្យជ្រមុជទឹករបស់អ្នកប្រែចិត្តជឿ ( សូមមើល « ការសម្ភាសអ្នកប្រែចិត្តជឿសម្រាប់ពិធីបុណ្យជ្រមុជទឹក » នៅទំព័រក្រោយក្នុងវគ្គនេះ ) ។ នៅក្នុងការសួរសំណួរផ្សេងទៀត អ្នកសម្ភាសគួរតែចាំនៅក្នុងចិត្តថា កុមារត្រូវបានរាប់ថាគ្មានអំពើបាបនៅចំពោះព្រះទេ រហូតដល់មានអាយុ ៨ ឆ្នាំ ។
អ្នកប្រែចិត្តជឿ ។ ជាធម្មតា អ្នកដឹកនាំអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងក្នុងមណ្ឌលសម្ភាសបេក្ខជនប្រែចិត្តជឿសម្រាប់ពិធីបុណ្យជ្រមុជទឹក ( ដូចដែលបានកំណត់នៅក្នុង ៣៨.២.៣.២ ) ។ អ្នកដឹកនាំហ្សូនធ្វើការសម្ភាស ប្រសិនបើបុគ្គលនោះត្រូវបានបង្រៀនដោយអ្នកដឹកនាំក្នុងមណ្ឌល ។ ពួកអ្នកផ្សព្វផ្សាយសាសនាត្រូវបានអនុញ្ញាតឲ្យដឹកនាំការសម្ភាសទាំងនេះ ដោយការផ្ទេរសិទ្ធិអំណាចមកពីប្រធានបេសកកម្ម ។
អ្នកដែលនឹងប្រែចិត្តជឿម្នាក់ៗគួរតែជួបនឹងប៊ីស្សព មុនពេលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ ទោះជាយ៉ាងណាក៏ដោយ ប៊ីស្សពមិនសម្ភាសន៍ដល់បេក្ខជននោះសម្រាប់ពិធីបុណ្យជ្រមុជទឹក ឬក៏កំណត់អំពីភាពស័ក្តិសមរបស់ពួកគេនោះទេ ។
ការអនុញ្ញាតមកពីប្រធានបេសកកម្មគឺតម្រូវឲ្យមាន មុនពេលអ្នកដែលនឹងប្រែចិត្តជឿអាចទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់បាន ប្រសិនបើបុគ្គលនោះធ្លាប់បានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ បានចូលរួមក្នុងការពន្លូតកូន ឬបានប្រព្រឹត្តអំពើបាបភេទដូចគ្នា ។ នៅក្នុងករណីទាំងនេះ ប្រធានបេសកកម្មដឹកនាំកិច្ចសម្ភាសយ៉ាងហ្មត់ចត់ និងចេញជូនកំណត់ត្រាពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់មួយច្បាប់ ប្រសិនបើគាត់កំណត់ថា បុគ្គលនោះបានប្រែចិត្ត និងមានភាពស័ក្តិសម ។
ប្រសិនបើចាំបាច់ប្រធានបេសកកម្មអាចអនុញ្ញាតឲ្យទីប្រឹក្សាមួយរូបរបស់គាត់ដឹកនាំកិច្ចសម្ភាសន៍ ។ ការសម្ភាសនីមួយៗត្រូវតែទទួលបានការអនុញ្ញាតដាច់ដោយឡែកពីគ្នា ។ ទីប្រឹក្សាដែលដឹកនាំការសម្ភាសរាយការណ៍ទៅកាន់ប្រធានបេសកកម្ម បន្ទាប់មកប្រធានបេសកកម្មអាចអនុញ្ញាត ឬបដិសេធមិនឲ្យមានពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។
ប្រធានបេសកកម្មត្រូវតែដឹកនាំការសម្ភាស ហើយទទួលការអនុញ្ញាតមកពីគណៈប្រធានទីមួយ មុនពេលអ្នកដែលនឹងប្រែចិត្តជឿ អាចត្រូវបានទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ប្រសិនបើបុគ្គលនោះ ៖
-
បានប្រព្រឹត្តអំពើឃាតកម្ម ( សូមមើល ៣៨.២.៣.១៣ ) ។
-
មានជាប់ទាក់ទងនឹងការអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ( សូមមើល ៣៨.២.៣.៨ ) ។
-
បានប្ដូរទៅភេទដែលផ្ទុយពីភេទកំណើតរបស់គាត់ ឬនាង ( សូមមើល ៣៨.២.៣.១៤ ) ។
-
នៅពេលបច្ចុប្បន្នស្ថិតនៅក្នុងការសាកល្បង ឬ ការដោះលែងមុនពេលកំណត់របស់ច្បាប់ ( សូមមើល ៣៨.២.៣.១៣ ) ។
ការសម្ភាសអ្នកប្រែចិត្តជឿសម្រាប់ពិធីបុណ្យជ្រមុជទឹក ។ បុគ្គលដែលជាអ្នកធ្វើការសម្ភាសអ្នកប្រែចិត្តជឿសម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ប្រើប្រាស់សំណួរដូចខាងក្រោម ដោយមានការដឹកនាំពីព្រះវិញ្ញាណ ដើម្បីបញ្ជាក់ថាតើបេក្ខជននោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចដែលបានរៀបរាប់នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧ ដែរឬទេ ( សូមមើលផងដែរ ម៉ូសាយ ១៨:៨–១០; មរ៉ូណៃ ៦:១–៤ ) ។ សំណួរទាំងនេះគួរតែសម្របសម្រួលទៅតាមអាយុ និងភាពចាស់ទុំរបស់បុគ្គលនោះ ។
-
តើអ្នកជឿថា ព្រះគឺជាព្រះវរបិតាដ៏នៅអស់កល្បជានិច្ចរបស់យើងដែរឬទេ ? តើអ្នកជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រារបស់ព្រះ និងជាព្រះអង្គសង្រ្គោះ និងជាព្រះប្រោសលោះនៃពិភពលោកដែរឬទេ ?
-
តើអ្នកជឿថា សាសនាចក្រ និងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ត្រូវបានស្តារឡើងវិញ តាមរយៈព្យាការីយ៉ូសែប ស្ម៊ីធដែរឬទេ ? តើអ្នកជឿថា [ ប្រធានសាសនាចក្របច្ចុប្បន្ន ] គឺជាព្យាការីមួយរូបរបស់ព្រះដែរឬទេ ? តើការណ៍នេះមានន័យយ៉ាងណាចំពោះអ្នក ?
-
តើការប្រែចិត្តមានន័យយ៉ាងណាចំពោះអ្នក ? តើអ្នកមានអារម្មណ៍ថា អ្នកបានប្រែចិត្តពីអំពើបាបនាពេលអតីតកាលរបស់អ្នកហើយឬទេ ?
-
តើអ្នកធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែរឬទេ ? ប្រសិនបើមាន តើឥឡូវនេះអ្នកស្ថិតនៅក្នុងការព្យួរទោស ដោយមានលក្ខខណ្ឌ ឬការដោះលែងឲ្យរួចពីទោសដែរឬទេ ? ( សម្រាប់ការណែនាំទាំងឡាយ ប្រសិនបើបុគ្គលឆ្លើយថាមាន សូមមើល ៣៨.២.៣.១៣ ) ។ តើអ្នកធ្លាប់ពន្លូតកូនដែរឬទេ ? តើអ្នកធ្លាប់ប្រព្រឹត្តអំពើបាបភេទដូចគ្នាដែរឬទេ ?
-
អ្នកបានត្រូវបង្រៀនថា សមាជិកភាពនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺរួមបញ្ចូលទាំងការរស់នៅតាមបទដ្ឋានរបស់ដំណឹងល្អផងដែរ ។ តើអ្នកយល់អ្វីខ្លះអំពីបទដ្ឋានដូចខាងក្រោមនេះ ? តើអ្នកយល់ព្រមគោរពតាមបទដ្ឋានទាំងនេះដែរឬទេ ?
-
ច្បាប់ព្រហ្មចារីភាព ដែលហាមឃាត់រាល់ទំនាក់ទំនងផ្លូវភេទនៅក្រៅចំណងអាពាហ៍ពិពាហ៍ស្របច្បាប់រវាងបុរសម្នាក់ និងស្ត្រីម្នាក់
-
ច្បាប់នៃដង្វាយមួយភាគក្នុងដប់
-
ពាក្យសម្តីនៃប្រាជ្ញាវាងវៃ
-
ការរក្សាថ្ងៃឈប់សម្រាកជាបរិសុទ្ធ រួមទាំងការទទួលទានសាក្រាម៉ង់ប្រចាំសប្តាហ៍ និងការផ្តល់នូវការបម្រើដល់អ្នកដទៃទៀត
-
-
នៅពេលអ្នកបានទទួលបុណ្យជ្រមុជទឹក អ្នកបានចុះសេចក្ដីសញ្ញាជាមួយព្រះថា អ្នកព្រមលើកដាក់នៅលើខ្លួនរបស់អ្នកនូវព្រះនាមនៃព្រះគ្រីស្ទ និងរក្សាព្រះបញ្ញត្តិរបស់ទ្រង់ពេញមួយជីវិតរបស់អ្នក ។ តើអ្នករៀបចំខ្លួនហើយឬនៅ ដើម្បីរក្សាសេចក្ដីសញ្ញានេះ និងព្យាយាមដើម្បីស្មោះស្ម័គ្រចំពោះសេចក្ដីសញ្ញានេះ ?
បន្ទាប់ពីការកំណត់ថា បេក្ខជនម្នាក់ត្រូវបានរៀបចំខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹករួចហើយ អ្នកសម្ភាសបំពេញកំណត់ត្រាពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ស្របទៅតាមការណែនាំនៅក្នុងទម្រង់បែបបទ ។ បន្ទាប់ពីបុគ្គលនោះត្រូវបានទទួលពិធីបញ្ជាក់ ប៊ីស្សពនិងស្មៀនវួដត្រូវប្រាកដថា ព័ត៌មានពិធីបញ្ជាក់ត្រូវបានបំពេញ និងមានភាពត្រឹមត្រូវ ។ សម្រាប់ព័ត៌មានបន្ថែមអំពីកំណត់ត្រាពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ សូមមើលលេខ ១៨.៨.៣ ។
៣៨.២.៣.៤
កម្មវិធីបុណ្យជ្រមុជទឹក និងសេចក្តីណែនាំអំពីពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់
សម្រាប់សេចក្ដីណែនាំស្ដីពីកម្មវិធីបុណ្យជ្រមុជទឹក សូមមើល ១៨.៧.២ ។
សម្រាប់សេចក្ដីណែនាំអំពីពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ សូមមើល ១៨.៧ និង ១៨.៨ ។
៣៨.២.៣.៥
បុគ្គលដែលពុំអាចរាប់ថាដឹងខុស និងត្រូវ
មនុស្សដែលមានពិការភាពខាងបញ្ញា និងមិនអាចប្រែចិត្តដោយដឹងខ្លួនបាន ក៏ប៊ីស្សពអាចចាត់ទុកថាមិនអាចទទួលខុសត្រូវបានដែរ ។ បុគ្គលទាំងនេះមិនចាំបាច់ត្រូវទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ទេ ដោយមិនគិតពីអាយុរបស់ពួកគេឡើយ ( សូមមើល ៣៨.២.១.៨ ) ។
ប្រសិនបើក្រោយមកបុគ្គលម្នាក់នេះបង្ហាញឲ្យឃើញថា មានការយល់ដឹងអំពីការប្រែចិត្ត និងមានកម្រិតនៃការដឹងខុស និងត្រូវល្អ និងមានបំណងប្រាថ្នា នោះគាត់អាចទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់បាន ។ ប្រសិនបើបុគ្គលម្នាក់បានទទួលពិធីបុណ្យជ្រមុជទឹក ប៉ុន្តែក្រោយមកមានពិការភាពខាងបញ្ញា នោះពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ក៏នៅតែមានសុពលភាពដែរ ។
សម្រាប់សេចក្ដីណែនាំបន្ថែម សូមមើល ៣៨.២.១.៨ ។ សម្រាប់ព័ត៌មានអំពីកំណត់ត្រាសមាជិកភាពនៃបុគ្គលដែលពុំរាប់ថាដឹងខុស និងត្រូវ សូមមើល ៣៣.៦.១០ ។
៣៨.២.៣.៦
អនីតិជន
កុមារអនីតិជនដូចដែលបានកំណត់ដោយច្បាប់ក្នុងមូលដ្ឋាន អាចត្រូវបានទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ តែនៅពេលដែលលក្ខខណ្ឌទាំងពីរនៅខាងក្រោមត្រូវបានបំពេញប៉ុណ្ណោះ ៖
-
ការអនុញ្ញាតត្រូវបានផ្ដល់ឲ្យដោយឪពុកម្តាយដែលចិញ្ចឹមបីបាច់ម្នាក់ ( ឬច្រើន ) ឬអាណាព្យាបាលស្របច្បាប់ម្នាក់ ( ឬច្រើន ) ។ ពួកគាត់គួរតែយល់ពីគោលលទ្ធិសាសនាចក្រ ដែលកូនរបស់ពួកគាត់នឹងត្រូវបានបង្រៀន ហើយគាំទ្រកូននេះនៅក្នុងការចុះសេចក្ដីសញ្ញាពិធីបុណ្យជ្រមុជទឹក ។ បុគ្គលដែលដឹកនាំការសម្ភាសពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ អាចសុំការអនុញ្ញាតនេះជាលាយលក្ខណ៍អក្សរ ប្រសិនបើគាត់មានអារម្មណ៍ថា វានឹងជួយមិនឲ្យមានការភាន់ច្រឡំ ។
-
បុគ្គលដែលដឹកនាំការសម្ភាសនេះត្រូវដឹងថា មានភស្តុតាងច្បាស់លាស់ថា កុមារយល់ដឹងអំពីសេចក្តីសញ្ញាពិធីបុណ្យជ្រមុជទឹក ហើយនឹងខិតខំអស់ពីសមត្ថភាពដើម្បីរក្សាសេចក្តីសញ្ញា តាមរយៈការគោរពតាមបទបញ្ញត្តិទាំងឡាយ រួមមានទាំងការចូលរួមក្នុងការប្រជុំសាសនាចក្រផងដែរ ។
៣៨.២.៣.៧
កុមារដែលមានឪពុកម្តាយលែងលះគ្នា
កុមារដែលមានឪពុកម្តាយលែងលះគ្នា អាចទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់បាន តែនៅពេលដែលមានការអនុញ្ញាតមកពីឪពុក ឬម្តាយ ( ឬទាំងឪពុក និងម្តាយ ) ដែលមានសិទ្ធិជាអាណាព្យាបាលស្របច្បាប់តែប៉ុណ្ណោះ ។ ប្រសិនបើម្តាយមានសិទ្ធិជាអាណាព្យាបាល ហើយបានរៀបការម្តងទៀត និងប្រសិនបើកុមារនេះមិនមែនជាកូនចិញ្ចឹមតាមផ្លូវការ ប៉ុន្តែបានទទួលយកនាមត្រកូលរបស់ឪពុកចុង នោះកុមារអាចទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ តាមឈ្មោះដែលគេស្គាល់កុមារនោះ ។ ទោះជាយ៉ាងណាក៏ដោយ ឈ្មោះស្របច្បាប់របស់កុមារនោះ ដូចដែលបានកំណត់ដោយច្បាប់ ឬប្រពៃណីក្នុងមូលដ្ឋានគួរតែត្រូវបានកត់ត្រាទុកនៅលើកំណត់តា្រសមាជិកភាព និងវិញ្ញាបនបត្រពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។
៣៨.២.៣.៨
មជ្ឈិមវ័យដែលជាប់ពាក់ពន្ធ័ក្នុងអាពាហ៍ពិពាហ៍ពហុពន្ធភាព
មជ្ឈិមវ័យដែលធ្លាប់បានលើកទឹកចិត្ត បង្រៀន ឬជាប់ពាក់ព័ន្ធនៅក្នុងការអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពកាលពីមុន ត្រូវតែទទួលបានការអនុម័តមកពីគណៈប្រធានទីមួយមុនពេលគាត់អាចទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ ប្រធានបេសកកម្មអាចស្នើសុំការអនុម័តនេះ មកពីការិយាល័យគណៈប្រធានទីមួយ ។ សំណើរគួរតែផ្តល់ព័ត៌មានអំពីការជាប់ពាក់ព័ន្ធក្នុងអាពាហ៍ពិពាហ៍ពហុពន្ធភាពពីអតីតកាលរបស់បុគ្គលនោះ និងការប្រែចិត្តជាបន្តបន្ទាប់ ព្រមទាំងស្ថានភាពគ្រួសារបច្ចុប្បន្នរបស់គាត់ ឬនាង ។
៣៨.២.៣.៩
បុគ្គលដែលបានរៀបអាពាហ៍ពិពាហ៍ហើយ
បុគ្គលដែលបានរៀបអាពាហ៍ពិពាហ៍ហើយ ត្រូវតែមានការយល់ព្រមពីប្តី ឬប្រពន្ធរបស់គាត់ មុនពេលត្រូវបានទទួលពិធីបុណ្យជ្រមុជទឹក ។
៣៩.២.៣.១០
បុគ្គលដែលត្រូវបានរួមរស់នឹងគ្នាដោយឥតខាន់ស្លា
បេក្ខជនទទួលពិធីបុណ្យជ្រមុជទឹកដែលរស់នៅជាមួយគ្នាក្រៅចំណងអាពាហ៍ពិពាហ៍ជាមួយនឹងមនុស្សភេទផ្ទុយគ្នា ត្រូវតែរៀបការជាមួយបុគ្គលនោះ ឬឈប់រស់នៅជាមួយនឹងបុគ្គលនោះ មុនពេលគាត់អាចទទួលបុណ្យជ្រមុជទឹកបាន ។
៣៨.២.៣.១១
បុគ្គលដែលត្រូវបានដកហូតសមាជិកភាពក្នុងសាសនាចក្រ ឬដែលបានលាលែងសមាជិកភាព
បុគ្គលដែលត្រូវបានដកហូតសមាជិកភាពក្នុងសាសនាចក្រ ឬដែលបានលាលែងសមាជិកភាព អាចត្រូវបានអនុញ្ញាតឲ្យចូលមកវិញតាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ ការណែនាំត្រូវបានផ្ដល់ឲ្យនៅក្នុងលេខ ៣២.១៦ ។
៣៨.២.៣.១២
បុគ្គលដែលជាប់ពាក់ព័ន្ធក្នុងការពន្លូតកូន
សូមមើល « អ្នកប្រែចិត្តជឿ » នៅក្នុង ៣៨.២.៣.៣ ។
៣៨.២.៣.១៣
បុគ្គលដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ
បុគ្គលដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ហើយចង់ទទួលពិធីបុណ្យជ្រមុជទឹកជាលើកដំបូង ឬពិធីបុណ្យជ្រមុជទឹកដើម្បីអនុញ្ញាតឲ្យចូលមកសាសនាចក្រវិញមិនអាចត្រូវបានទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ទេ រហូតដល់ពួកគេបានផុតកាលកំណត់នៃការដាក់ទោសទាំងឡាយរបស់ពួកគេជាមុនសិន ។ បុគ្គលទាំងឡាយណាដែលមានជាប់ ទោសបទឧក្រិដ្ឋ ឬបទឧក្រិដ្ឋមានលក្ខណៈអសីលធម៌ណាមួយ មិនអាចទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ទេ រហូតដល់ពួកគេផុតកាលកំណត់ ដើម្បីទទួលការដោះលែង ឬផុតកំណត់ការសាកល្បង ដែលបណ្តាលមកពីបទជាប់ទោសរបស់ពួកគេសិន ( លើកលែងតែ គណៈប្រធានទីមួយបានអនុញ្ញាតឲ្យ មានករណីលើកលែងមួយ ) ។ ពួកគេត្រូវ បានលើកទឹកចិត្តឲ្យធ្វើការជិតស្និទ្ធជា មួយនឹងថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋាន និងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលពួកគេអាចធ្វើបានដើម្បីមានភាពស័ក្តិសមទទួលពិធីបុណ្យជ្រមុជទឹក ។
ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង មិនត្រូវបង្រៀនដល់មនុស្សដែលនៅ ក្នុងពន្ធនាគារ ឬមន្ទីរឃុំឃាំងឡើយ ។
បុគ្គលដែលត្រូវ បានផ្តន្ទាទោសអំពីបទឃាតកម្ម ឬដែលបានសារភាពអំពីបទឧក្រិដ្ឋនេះ ទោះ បី ជាបានសារភាពចំពោះថ្នាក់ដឹកនាំបព្វជិតភាពជាសម្ងាត់ក៏ដោយ ក៏មិនអាចទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់បានដែរ លុះត្រាតែគណៈប្រធានទីមួយផ្តល់ការអនុញ្ញាតឲ្យ ។ សំណើសុំសម្រាប់ការអនុញ្ញាតនេះ ត្រូវ តែមាននូវព័ត៌មានលម្អិតដែលជាប់ពាក់ព័ន្ធទាំងអស់ ដូចដែលបានកំណត់ក្នុងអំឡុងពេលសម្ភាសន៍ដោយផ្ទាល់ជា មួយប្រធានបេសកកម្ម ( ប្រសិនបើបុគ្គលនោះចង់ទទួលពិធីបុណ្យជ្រមុជទឹកជាលើកដំបូង ) ឬ ប៊ីស្សព ឬប្រធានស្ដេក ( ប្រសិនបើអតីតសមាជិកកំពុងស្វែងរកការអនុញ្ញាតចូល មកសាសនាចក្រវិញ ) ។ ដូចដែលបានប្រើប្រាស់នៅទី នេះ ឃាតកម្មមិនរាប់បញ្ចូលនូវក្នុងសកម្មភាពកំពុងបំពេញភារកិច្ចរបស់ប៉ូលីស ឬក៏យោធាទេ ។ ចំពោះគោលបំណងនេះ ការពន្លូតកូនមិនកំណត់ថាជាឃាតកម្មទេ ។
៣៨.២.៤
ពិធីសាក្រាម៉ង់
សូមមើល ១៨.៩ ។
៣៨.២.៥
ការប្រគល់បព្វជិតភាព និងការតែងតាំងតំណែង
៣៨.២.៥.១
តំណែងបព្វជិតភាពមិលគីស្សាដែក
ការទទួលខុសត្រូវរបស់ប្រធានស្តេក និងប៊ីស្សព ។ ប្រធានស្តេកកាន់កូនសោបព្វជិតភាពសម្រាប់ការប្រគល់បព្វជិតភាពមិលគីស្សាដែក និងការតែងតាំងតំណែងអែលឌើរ និងសង្ឃជាន់ ខ្ពស់ ។ ទោះ ជាយ៉ាងណាក៏ដោយ ជា ធម្មតា ប៊ីស្សពធ្វើ ការផ្ដួចផ្តើមចេញអនុសាសន៍សម្រាប់ការតែងតាំងទាំងនេះ ។
ដោយមានការអនុម័តមកពីគណៈប្រធានស្តេក នោះប៊ីស្សពសម្ភាសន៍ដល់សមាជិកនេះ ដូច ដែលបានណែនាំនៅ លើកំណត់ត្រាការតែងតាំងបព្វជិតភាពមិលគីស្សាដែក ។ មុន ពេលធ្វើដូច្នោះ គាត់ពិនិត្យមើលដោយប្រុងប្រយ័ត្នទៅ លើកំណត់ត្រាសមាជិកភាពរបស់បុគ្គលនោះ ដើម្បីបញ្ជាក់ថា វាគ្មាននូវការចារ ការដាក់កំហិតលើពិធីបរិសុទ្ធ ឬការដាក់កំហិតលើសមាជិកភាពសាសនាចក្រឡើយ ។
បន្ទាប់ ពីប៊ីស្សពសម្ភាសន៍ជា មួយសមាជិករួចហើយ ប្រធានស្តេក ឬទីប្រឹក្សាមួយរូបរបស់គាត់ដឹក នាំការសម្ភាសមួយយ៉ាងហ្មត់ចត់ ដូច ដែលបានណែនាំនៅ លើកំណត់ត្រាការតែងតាំងបព្វជិតភាពមិលគីស្សាដែក ។ គាត់ត្រូវប្រាកដផង ដែរថា សមាជិកយល់អំពីសម្បថ និងសេចក្តីសញ្ញានៃបព្វជិតភាព ហើយយល់ព្រមរស់នៅតាមសម្បថ និងសេចក្តីសញ្ញាទាំងនេះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:៣៣–៤៤ ) ។
បន្ទាប់ពីការសម្ភាសនោះ គណៈប្រធានស្តេកសុំឲ្យទីប្រឹក្សាជាន់ ខ្ពស់គាំទ្រនូវការសម្រេចចិត្តដើម្បីតែងតាំងបុគ្គលនោះ ។ សមាជិកមួយរូបនៃគណៈប្រធានស្តេកបង្ហាញអំពីបុគ្គលនោះសម្រាប់ការបោះឆ្នោតគាំទ្រនៅ ក្នុងសម័យប្រជុំទូទៅនៃសន្និសីទស្តេក ឬនៅ ក្នុងការប្រជុំបព្វជិតភាពស្តេកទូទៅ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៦៥, ៦៧ ) ។ បុគ្គលនោះគួរ តែក្រោកឈរ ខណៈពេលដែលក្រុមជំនុំផ្តល់នូវការបោះឆ្នោតគាំទ្រ ។ សមាជិកនៃគណៈប្រធានស្តេកអាចនិយាយថា ៖
« យើងស្នើ សុំថា [ ឈ្មោះ ] ទទួលបព្វជិតភាពមិលគីស្សាដែក ហើយត្រូវ បានតែងតាំងជាអែលឌើរ [ ឬយើងស្នើសុំថា ( ឈ្មោះ ) ត្រូវ បានតែងតាំងជាសង្ឃជាន់ខ្ពស់ ] ។ អ្នកទាំងឡាយដែលគាំទ្រ សូមបង្ហាញដោយការលើកដៃ ។ [ ឈប់មួយសន្ទុះសម្រាប់ការបោះឆ្នោតគាំទ្រ ] ។ ប្រសិនបើមានអ្នកទាំងឡាយណាដែលជំទាស់ សូមបង្ហាញ ។ [ ឈប់មួយសន្ទុះដើម្បីទុកឲ្យមានការបោះឆ្នោតជំទាស់ ប្រសិន បើ មាន ] » ។
បុគ្គលដែលត្រូវ បានដាក់បង្ហាញឈ្មោះ គួរ តែចូលរួមនៅ ក្នុងការបោះឆ្នោតគាំទ្រ ។ ប្រសិនបើមានមនុស្ស លើសពីម្នាក់ ដែលត្រូវធ្វើការបង្ហាញឈ្មោះ នោះជាធម្មតា ពួកគេអាចត្រូវ បានធ្វើ ការគាំទ្រជាក្រុម ។
ប្រសិនបើមានសមាជិកម្នាក់ ដែលមានគោលជំហរល្អ ផ្តល់ការបោះឆ្នោតជំទាស់ នោះសមាជិកមួយរូបនៃគណៈប្រធានស្តេក ត្រូវពិភាក្សាជាមួយគាត់ ឬនាងជាសម្ងាត់ បន្ទាប់ពីការប្រជុំ ។ អ្នកកាន់តំណែងត្រូវកំណត់ថា តើការបោះឆ្នោតជំទាស់នោះត្រូវបានផ្អែកលើចំណេះដឹងដែលថា បុគ្គលនោះមានកំហុស ដែលគួរតែដកគាត់មិនឱ្យបម្រើនៅក្នុងតំណែងនោះ ឬអត់ ។
បងប្អូនប្រុសមួយចំនួនអាចនឹងចាំបាច់ត្រូវតែងតាំង ពីមុនពេលពួកគេអាចត្រូវបានបង្ហាញនៅក្នុងការប្រជុំស្តេកទូទៅ ។ នៅពេលករណីនេះកើតឡើង ពួកគេត្រូវបានបង្ហាញនៅក្នុងការប្រជុំសាក្រាម៉ង់វួដរបស់ពួកគេ សម្រាប់ការបោះឆ្នោតគាំទ្រ ។ បន្ទាប់មក ឈ្មោះរបស់ពួកគេត្រូវបានបង្ហាញនៅក្នុងសន្និសីទស្តេក ឬការប្រជុំបព្វជិតភាពស្តេកទូទៅនៅលើកក្រោយ ដើម្បីធ្វើសច្ចាប័នការតែងតាំងនេះ ។
នៅពេលការសម្ភាស និងការអនុម័តដែលចាំបាច់ត្រូវបានបញ្ចប់រួចជាស្រេច នោះការតែងតាំងត្រូវបានធ្វើឡើងស្របទៅតាមការណែនាំនៅក្នុង ១៨.១០ ។
អែលឌើរ ។ បងប្អូនប្រុសដែលមានភាពស័ក្តិសម អាចទទួលបព្វជិតភាពមិលគីស្សាដែក ហើយត្រូវបានតែងតាំងជាអែលឌើរ នៅពេលពួកគេមានអាយុពី ១៨ ឆ្នាំឡើងទៅ ។ ផ្អែកទៅលើស្ថានភាពរបស់បុគ្គលម្នាក់ៗ ដូចជាទីបន្ទាល់របស់យុវជន និងភាពចាស់ទុំ ការបញ្ចប់ការសិក្សា បំណងប្រាថ្នាដើម្បីបន្តនៅជាមួយនឹងមិត្តភក្តិ និងការចូលរៀនមហាវិទ្យាល័យ នោះប៊ីស្សពកំណត់ថា តើយុវជនរូបនេះគួរតែត្រូវបានតែងតាំងជាអែលឌើរឲ្យបានឆាប់ បន្ទាប់ពីខួបកំណើតអាយុ ១៨ ឆ្នាំរបស់គាត់ ឬក៏នៅតែស្ថិតនៅក្នុងកូរ៉ុមសង្ឃបន្តទៀត ។ នៅក្នុងការធ្វើការសម្រេចចិត្តនេះ ជាដំបូង ប៊ីស្សពពិគ្រោះជាមួយនឹងយុវជនរូបនោះ ព្រមទាំងឪពុកម្តាយរបស់គាត់សិន ។ លុះដល់អាយុ ១៩ ឆ្នាំ ឬមុនពេលចាកចេញពីផ្ទះទៅរៀននៅសាកលវិទ្យាល័យ ឬបម្រើកងទ័ព ឬទទួលការងារពេញម៉ោង នោះបងប្អូនប្រុសដែលមានភាពស័ក្តិសមទាំងអស់គួរតែត្រូវបានតែងតាំងជាអែលឌើរ ។
បុរសដែលមានអាយុពី ១៨ ឆ្នាំឡើងទៅ ដែលទើបបានទទួលពិធីបុណ្យជ្រមុជទឹកក្នុងពេលថ្មីៗ ត្រូវបានតែងតាំងជាអែលឌើរ បន្ទាប់ពីពួកគេបានបម្រើជាសង្ឃ បានអភិវឌ្ឍការយល់ដឹងអំពីដំណឹងល្អគ្រប់គ្រាន់ ហើយបង្ហាញថា ពួកគេមានភាពស័ក្តិសម ។ មិនតម្រូវឲ្យមានពេលវេលាជាក់លាក់ក្នុងនាមជាសមាជិកម្នាក់នោះទេ ។
សង្ឃជាន់ខ្ពស់ ពួកបុរសត្រូវបានតែងតាំងជាសង្ឃជាន់ខ្ពស់ នៅពេលពួកគេត្រូវបានហៅជាគណៈប្រធានស្តេក ក្រុមប្រឹក្សាជាន់ខ្ពស់ ឬគណៈប៊ីស្សព ឬនៅពេលត្រូវបានផ្តល់អនុសាសន៍ដោយប៊ីស្សព និងអនុម័តដោយប្រធានស្តេក ។ ជាករណីលើកលែង ទីប្រឹក្សារបស់ប៊ីស្សពនៅក្នុងវួដដែលនៅក្នុងស្តេកយុវមជ្ឈិមវ័យនៅលីវ មិនចាំបាច់ត្រូវតែងតាំងជាសង្ឃជាន់ខ្ពស់ទេ ( សូមមើល ៣៧.៣.២ ) ។ ពេលទីប្រឹក្សាដូចនេះជាពួកអែលឌើរ នោះពួកគេពុំមែនជាសមាជិកនៃកូរ៉ុមសង្ឃជាន់ខ្ពស់នោះទេ ។
មានតែសង្ឃជាន់ខ្ពស់ប៉ុណ្ណោះ ដែលអាចឈរនៅក្នុងរង្វង់ នៅពេលតែងតាំងបុរសម្នាក់ឲ្យកាន់តំណែងសង្ឃជាន់ខ្ពស់ ។
៣៨.២.៥.២
តំណែងបព្វជិតភាពអើរ៉ុន
ការទទួលខុសត្រូវរបស់ប៊ីស្សព ។ ប៊ីស្សពកាន់កូនសោបព្វជិតភាពសម្រាប់ការប្រគល់បព្វជិតភាពអើរ៉ុន និងការតែងតាំងតំណែងឌីកុន គ្រូ និងសង្ឃ ។ ជាធម្មតា បងប្អូនប្រុសដែលស័ក្ដិសមត្រូវបានតែងតាំងក្នុងតំណែងទាំងនេះតាមអាយុដូចតទៅនេះ ប៉ុន្តែពុំមែនមុនឡើយ ៖
-
ឌីកុននៅដើមឆ្នាំដែលពួកគេមានអាយុ ១២ ឆ្នាំ
-
គ្រូនៅដើមឆ្នាំដែលពួកគេមានអាយុ ១៤ ឆ្នាំ
-
សង្ឃនៅដើមឆ្នាំដែលពួកគេមានអាយុ ១៦ ឆ្នាំ
ប៊ីស្សព ឬក៏ទីប្រឹក្សាដែលបានចាត់មួយរូប សម្ភាសដល់បងប្អូនប្រុសដែលនឹងត្រូវតែងតាំងជាឌីកុន ឬគ្រូ ដើម្បីកំណត់ថា តើពួកគេមានភាពស័ក្តិសមឬទេ ។ ប៊ីស្សពសម្ភាសដល់បងប្អូនប្រុសដែលនឹងត្រូវតែងតាំងជាសង្ឃ ។ មុនពេលធ្វើកិច្ចសម្ភាសយុវជនមួយរូបសម្រាប់ការតែងតាំងបព្វជិតភាព នោះសមាជិកមួយរូបនៃគណៈប៊ីស្សពគួរទទួលការអនុញ្ញាតមកពីឪពុកម្តាយ ឬក៏អាណាព្យាបាលរបស់យុវជននោះជាមុនសិន ។
ប្រសិនបើសមាជិកម្នាក់ត្រូវបានរកឃើញថា មានភាពស័ក្តិសមនៅពេលធ្វើការសម្ភាស នោះបុគ្គលដែលដឹកនាំកិច្ចសម្ភាសបំពេញកំណត់ត្រានៃការតែងតាំងបព្វជិតភាពអើរ៉ុន ។ ប៊ីស្សព ឬក៏ទីប្រឹក្សាមួយរូបរបស់គាត់ បង្ហាញឈ្មោះសមាជិករូបនោះនៅក្នុងការប្រជុំសាក្រាម៉ង់ សម្រាប់ការបោះឆ្នោតគាំទ្រពីសមាជិក ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៦៥ ) ។ កិច្ចការនេះគួរតែយកលំនាំតាម ការណែនាំបង្ហាញឈ្មោះបងប្អូនប្រុសសម្រាប់ការតែងតាំងបព្វជិតភាពមិលគីស្សាដែក ( សូមមើល ៣៨.២.៥.១ ) ។ ប្រសិនបើមានសមាជិកម្នាក់ ដែលមានគោលជំហល្អផ្តល់ការបោះឆ្នោតជំទាស់ នោះសមាជិកមួយរូបនៃគណៈប៊ីស្សព ត្រូវពិភាក្សាជាមួយគាត់ ឬនាងជាសម្ងាត់ បន្ទាប់ពីការប្រជុំ ។
បន្ទាប់ពីបោះឆ្នោតគាំទ្រ នោះការតែងតាំងត្រូវបានធ្វើឡើងតាមរយៈ ឬនៅក្រោមការដឹកនាំរបស់ប៊ីស្សពស្របទៅតាមការណែនាំនៅក្នុង ១៨.១០ ។
យុវជនដែលឪពុកម្តាយលែងលះគ្នា ។ យុវជនដែលមានឪពុកម្តាយលែងលះគ្នា អាចនឹងត្រូវបានតែងតាំងក្នុងតំណែងបព្វជិតភាពអើរ៉ុន តែនៅពេលដែលមានការអនុញ្ញាតមកពីឪពុក ឬម្តាយ ( ឬ ទាំងឪពុក និងម្តាយ ) ដែលមានសិទ្ធិជាអាណាព្យាបាលស្របច្បាប់តែប៉ុណ្ណោះ ។ ប្រសិនបើម្តាយមានសិទ្ធិជាអាណាព្យាបាល ហើយបានរៀបការម្តងទៀត និងប្រសិនបើយុវជនមិនមែនជាកូនចិញ្ចឹមតាមផ្លូវការ ប៉ុន្តែបានទទួលយកនាមត្រកូលរបស់ឪពុកចុង នោះគាត់អាចត្រូវបានតែងតាំងតាមឈ្មោះដែលគេស្គាល់យុវជននោះ ។ ទោះជាយ៉ាងណាក៏ដោយ ឈ្មោះស្របច្បាប់របស់យុវជននោះ ដូចដែលបានកំណត់ដោយច្បាប់ក្នុងមូលដ្ឋាន ឬ ទំនៀមទម្លាប់គួរតែត្រូវបានកត់ត្រានៅលើវិញ្ញាបនបត្រនៃការតែងតាំងនោះ ។
អ្នកទាំងឡាយណាដែលទើបបានទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់នាពេលថ្មីៗ ។ បងប្អូនប្រុសដែលទើបទទួលបានពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ថ្មីៗ គួរតែទទួលបព្វជិតភាពអើរ៉ុន ប្រសិនបើពួកគេមានអាយុយ៉ាងហោចណាស់ ១១ ឆ្នាំ និងឈានដល់អាយុ ១២ ឆ្នាំ អំឡុងឆ្នាំនោះ ហើយគួរតែតែងតាំងទៅកាន់តំណែងត្រឹមត្រូវឲ្យបានឆាប់ បន្ទាប់ពីពិធីបញ្ជាក់របស់ពួកគេ ជាធម្មតានៅក្នុងរយៈពេលមួយសប្តាហ៍ ។ មុនពេលទទួលបព្វជិតភាពនោះ ពួកគេត្រូវតែជួបសម្ភាសន៍សម្រាប់ភាពស័ក្តិសម និងបង្ហាញឈ្មោះនៅក្នុងការប្រជុំសាក្រាម៉ង់សម្រាប់ការបោះឆ្នោតគាំទ្រ ។ ជាទូទៅ ពួកគេត្រូវបានតែងតាំងនូវតំណែងដូចតទៅ ពេលពួកគេមានអាយុដូចខាងក្រោម ៖
-
ឌីកុន ដើមខែមករានៃឆ្នាំដែលពួកគេឈានដល់អាយុ ១២ ឆ្នាំ
-
គ្រូ ដើមខែមករានៃឆ្នាំដែលពួកគេឈានដល់អាយុ ១៤ ឆ្នាំ
-
សង្ឃ ដើមខែមករានៃឆ្នាំដែលពួកគេឈានដល់អាយុ ១៦ ឆ្នាំ
បងប្អូនប្រុសដែលមានអាយុពី ១៩ ឆ្នាំឡើងទៅ គឺត្រូវបានចាត់ទុកថាជាអ្នកត្រៀមខ្លួនទទួលតំណែងជាអែលឌើរផងដែរ ( សូមមើល ៣៨.២.៥.៣ ) ។
ដោយសារតែបងប្អូនប្រុសដែលទើបតែបានទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ថ្មីៗ ចាំបាច់ត្រូវជួបសម្ភាសន៍ជាមួយប៊ីស្សព ហើយបានគាំទ្រដោយការបោះឆ្នោតពីសមាជិកក្នុងវួដ មុនពេលពួកគេត្រូវបានតែងតាំងតំណែងបព្វជិតភាពអើរ៉ុន នោះពួកគេមិនត្រូវបានតែងតាំងនៅថ្ងៃ ដែលពួកគេទទួលពិធីបុណ្យជ្រមុជទឹក ឬពិធីបញ្ជាក់នោះទេ ។
ពិធីបុណ្យជ្រមុជទឹកនៃសមាជិកក្រុមគ្រួសារមិនគួរពន្យារពេល ដើម្បីឲ្យឪពុកអាចទទួលបព្វជិតភាព ហើយធ្វើពិធីបុណ្យជ្រមុជទឹកឲ្យដោយខ្លួនគាត់នោះទេ ។
៣៨.២.៥.៣
អ្នកត្រៀមទទួលតំណែងអែលឌើរ
អ្នកត្រៀមទទួលតំណែងអែលឌើរ គឺជាសមាជិកភេទបុ្រសក្នុងសាសនាចក្រអាយុពី ១៩ ឆ្នាំឡើងទៅ ដែលមិនទាន់កាន់បព្វជិតភាពមិលគីស្សាដែក ។ បងប្អូនប្រុសដែលបានរៀបការរួច ហើយមានអាយុតិចជាង ១៩ ឆ្នាំ ហើយមិនទាន់កាន់បព្វជិតភាពមិលគីស្សាដែក ក៏ជាអ្នកត្រៀមទទួលតំណែងអែលឌើរផងដែរ ។
ប៊ីស្សពសម្ភាសអ្នកត្រៀមទទួលតំណែងអែលឌើរជាទៀងទាត់ ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងថ្នាក់ដឹកនាំបព្វជិតភាពផ្សេងទៀតនៅក្នុងវួដ ដើម្បីរៀបចំខ្លួនពួកគេឲ្យទទួលបព្វជិតភាពមិលគីស្សាដែក ។ ប្រសិនបើ អ្នកត្រៀមទទួលតំណែងអែលឌើរ មិនទាន់ជាសង្ឃនៅឡើយទេ នោះគាត់គួរតែត្រូវបានតែងតាំងជាសង្ឃភ្លាមៗ នៅពេលដែលគាត់មានភាពស័ក្តិសម ។ គាត់មិនចាំបាច់ត្រូវតែងតាំងជាឌីកុន ឬគ្រូ ជាមុនសិននោះទេ ។ គាត់អាចត្រូវបានតែងតាំងជាអែលឌើរ នៅពេលគាត់បានអភិវឌ្ឍការយល់ដឹងអំពីដំណឹងល្អបានល្មមគ្រប់គ្រាន់ និងបានបង្ហាញពីភាពស័ក្តិសមរបស់គាត់ ។
សម្រាប់ព័ត៌មានបន្ថែមអំពីអ្នកត្រៀមទទួលតំណែងអែលឌើរ សូមមើល ៨.៦ ។
៣៨.២.៥.៤
ស្ថានភាពផ្សេងទៀត
អស់អ្នកដែលមិនបានរស់នៅក្នុងវួដដដែលសម្រាប់រយៈពេលយ៉ាងហោចណាស់មួយឆ្នាំ ។ ប្រសិនបើសមាជិកភេទប្រុសមិនបានរស់នៅក្នុងវួដដដែលសម្រាប់រយៈពេលយ៉ាងហោចណាស់មួយឆ្នាំនោះទេ នោះប៊ីស្សពទាក់ទងទៅប៊ីស្សពពីមុន ដើម្បីបញ្ជាក់ពីភាពស័ក្តិសមរបស់សមាជិកនេះ មុនពេលអនុញ្ញាតឲ្យគាត់ទទួលបានការតែងតាំងបព្វជិតភាពអើរ៉ុន ឬក៏ចេញអនុសាសន៍សម្រាប់ការតែងតាំងបព្វជិតភាពមិលគីស្សាដែក ។
ប្រសិនបើបុគ្គលម្នាក់ត្រូវបានតែងតាំង ខណៈពេលដែលគាត់កំពុងរស់នៅឆ្ងាយពីផ្ទះជាបណ្តោះអាសន្ន ហើយប្រសិនបើកំណត់ត្រាសមាជិកភាពរបស់គាត់នៅតែមាននៅក្នុងវួដដើមរបស់គាត់នៅឡើយ នោះប៊ីស្សពនៃវួដដែលបានតែងតាំងដល់គាត់ ផ្តល់ដំណឹងដល់ប៊ីស្សពនៅឯវួដដើមរបស់គាត់ដើម្បីធ្វើបច្ចុប្បន្នភាពកំណត់ត្រាសមាជិកភាព ។ វិញ្ញាបនបត្រនៃការតែងតាំងត្រូវបានរៀបចំនៅក្នុងវួដ ដែលការតែងតាំងនោះត្រូវបានធ្វើឡើង ។
អស់អ្នកដែលនៅក្នុងវួដយុវមជ្ឈិមវ័យនៅលីវ និងវួដមជ្ឈិមវ័យនៅលីវ ។ បុរសដែលមានភាពស័ក្តិសម ដែលមានអាយុពី ១៨ ឆ្នាំឡើងទៅនៅក្នុងវួដយុវមជ្ឈិមវ័យនៅលីវ និងវួដមជ្ឈិមវ័យនៅលីវ គួរតែត្រូវបានតែងតាំងជាអែលឌើរ ។ អស់អ្នកដែលមិនបានតែងតាំងជាអែលឌើរ ត្រូវបានបញ្ចូលគ្នាជាមួយកូរ៉ុមអែលឌើរ ក្នុងនាមជាអ្នកត្រៀមទទួលតំណែងអែលឌើរ ។
អ្នកបម្រើកងទ័ពនៅក្នុងតំបន់សង្រ្គាម ឬតំបន់ដាច់ស្រយាល ។ ជាធម្មតា អ្នកបម្រើកងទ័ពត្រូវបានសម្ភាស និងតែងតាំងនៅក្នុងវួដ ដែលមានកំណត់ត្រាសមាជិកភាពរបស់គាត់ ។ ទោះជាយ៉ាងណាក៏ដោយ ការងារនេះមិនអាចធ្វើទៅបានទេ ប្រសិនបើអ្នកបម្រើកងទ័ពរូបនេះស្ថិតនៅឯនាយសមុទ្ររយៈពេលវែង ឬកំពុងតែបម្រើនៅក្នុងតំបន់សង្រ្គាម ឬតំបន់ដាច់ស្រយាល ។ នៅក្នុងករណីដូច្នេះ អ្នកបម្រើកងទ័ពរូបនេះជួបជាមួយនឹងអ្នកដឹកនាំក្រុមសមាជិកបម្រើកងទ័ពរបស់គាត់ ។ ប្រសិនបើអ្នកដឹកនាំក្រុមនោះមានអារម្មណ៍ថា អ្នកបម្រើកងទ័ពរូបនេះ រៀបចំខ្លួនជាស្រេចដើម្បីត្រូវបានតែងតាំង នោះគាត់ចេញអនុសាសន៍ជាលាយលក្ខណ៍អក្សរផ្ញើទៅកាន់អ្នកកាន់តំណែងជាអធិបតីនៃអង្គភាពសាសនាចក្រ ដែលមើលការខុសត្រូវលើក្រុមសមាជិកបម្រើកងទ័ព ។ អ្នកកាន់តំណែងជាអធិបតីនោះទាក់ទងទៅប៊ីស្សពនៅវួដដើមរបស់អ្នកបម្រើកងទ័ពរូបនេះ ដើម្បីកំណត់បញ្ជាក់ ប្រសិនបើគាត់មានកង្វល់ណាមួយអំពីភាពស័ក្តិសម ។
ចំពោះការតែងតាំងតំណែងបព្វជិតភាពអើរ៉ុន អ្នកកាន់តំណែងជាអធិបតី អាចអនុញ្ញាតឲ្យអ្នកដឹកនាំក្រុម ឬបព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីសម្ភាសដល់បុគ្គលនោះ ហើយមើលការខុសត្រូវលើការតែងតាំង ។ ចំពោះការតែងតាំងតំណែងជាអែលឌើរ ប្រធានស្តេក ឬបេសកកម្ម អាចអនុញ្ញាតឲ្យបព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយ សម្ភាសបុគ្គលនោះ និងមើលការទទួលខុសត្រូវលើការតែងតាំង ។ រាល់ការតែងតាំងទាំងអស់គួរតែត្រូវបានតែងតាំង ឬចុះសច្ចាប័នដូចដែលបានពន្យល់នៅក្នុង ៣៨.២.៥.១ និង ៣៨.២.៥.២ ។
អស់អ្នកដែលមានពិការភាពខាងបញ្ញា ។ ថ្នាក់ដឹកនាំបព្វជិតភាពធ្វើការសម្រេចចិត្តថាតើអស់អ្នកដែលមានពិការភាពខាងបញ្ញា គួរតែទទួលបព្វជិតភាពដែរឬអត់ ។ ប្រសិនបើ សមាជិកនោះរស់នៅជាមួយឪពុកម្តាយរបស់គាត់ នោះថ្នាក់ ដឹកនាំបព្វជិតភាព ត្រូវពិគ្រោះជាមួយពួកគាត់ ។ ដើម្បីត្រូវ បានតែងតាំង ជា ដំបូងសមាជិកដែលមានពិការភាពខាងបញ្ញា គួរ តែបង្ហាញអំពីកម្រិតនៃការដឹងខុស និងត្រូវ ហើយយល់អំពីការទទួលខុសត្រូវនៅក្នុងកម្រិតសមរម្យមួយ ។ ពួកអ្នកកាន់បព្វជិតភាពដែលមានពិការភាពដូច្នេះ គួរតែត្រូវ បានទទួលជំនួយ ដើម្បីពួកគេអាចចូលរួមបានពេញលេញទៅតាមលទ្ធភាព ។
អស់អ្នកដែលបានអនុញ្ញាតឲ្យចូលមកវិញ តាម រយៈពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ សម្រាប់ការណែនាំស្ដីពីការតែងតាំងសមាជិកដែលត្រូវ បានអនុញ្ញាតឲ្យមកវិញ តាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ បន្ទាប់ពីការដកហូត ឬការលាលែងសមាជិកភាព សូមមើល ៣២.១៧ ។
សមាជិកដែលកំណត់ថាជាបុគ្គលប្តូរ ភេទ ។ សមាជិកម្នាក់ដែលកំពុងពិចារណាពីទម្រង់ការវេជ្ជសាស្ត្រ ឬការវះកាត់ដោយការជ្រើសរើស ក្នុងគោលបំណងដើម្បីព្យាយាមផ្លាស់ប្ដូរទៅជាភេទដែលផ្ទុយពីភេទកំណើតរបស់គាត់ ( « ការកំណត់ភេទជាថ្មី » ) ឬដែលបានផ្លាស់ប្ដូរខាងសង្គមទៅភេទផ្ទុយពីភេទកំណើតរបស់គាត់ ឬនាង អាចនឹងមិនបានទទួល ឬអនុវត្តបព្វជិតភាពបានទេ ។ គណៈប្រធានតំបន់នឹងជួយដល់ថ្នាក់ដឹកនាំក្នុងតំបន់ឲ្យដោះស្រាយស្ថានភាពបុគ្គលម្នាក់ៗដោយការយល់ចិត្ត ( សូមមើល ៣៨.៦.២១ ) ។
សមាជិកបុរសដែលជួបនឹងការ មានអារម្មណ៍មិនត្រូវភេទ ប៉ុន្ដែមិនស្វែងរកការផ្លាស់ប្ដូរខាងវេជ្ជសាស្ត្រ ការវះកាត់ ឬការផ្លាស់ប្ដូរខាងសង្គមទៅជាភេទផ្ទុយ ហើយមានភាពស័ក្ដិសម អាចទទួល និងអនុវត្តបព្វជិតភាពបាន ។
៣៨.២.៦
ការធ្វើពិធីញែក ចេញដល់អ្នកកាន់តំណែង និងគ្រូបង្រៀនទាំងឡាយ
សូមមើល ១៨.១១ ។
៣៨.២.៧
ការឧទ្ទិស ប្រេង
សូមមើល ១៨.១២ ។
៣៨.២.៨
ការព្យាបាលអ្នកឈឺ
សូមមើល ១៨.១៣ ។
៣៨.២.៩
ការប្រសិទ្ធពរនៃការលួងលោមចិត្ត និងការប្រឹក្សា រួមទាំងពរជ័យរបស់លោក ឪពុក
សូមមើល ១៨.១៤ ។
៣៨.២.១០
ការឧទ្ទិសឆ្លងគេហដ្ឋាន
សូមមើល ១៨.១៥ ។
៣៨.២.១១
ការឧទ្ទិសឆ្លងផ្នូរ
សូមមើល ១៨.១៦ ។
៣៨.២.១២
ពររបស់លោកអយ្យកោ
ព័ត៌មានអំពីពររបស់លោកអយ្យកោ ត្រូវ បានផ្តល់ឲ្យនៅក្នុងកថាខណ្ឌដូចខាងក្រោម និងនៅ ក្នុងធនធានបន្ថែមទាំងនេះ ៖
-
ព័ត៌មាន និងយោបល់សម្រាប់លោកអយ្យកោ
-
ការប្រជុំបំពាក់បំប៉នភាពជាអ្នកដឹកនាំទូទាំងពិភពលោក ៖ លោកអយ្យកោ
៣៨.២.១២.១
សេចក្ដីណែនាំទូទៅ
រាល់សមាជិកដែលបានទទួលពិធីបុណ្យជ្រមុជទឹក និងមានភាពស័ក្តិសមគ្រប់ រូបគឺមានសិទ្ធិ និងគួរ តែទទួលពររបស់លោកអយ្យកោ ដែលនឹងផ្តល់ការដឹកនាំដ៏បំផុសគំនិតមកពីព្រះវរបិតាសួគ៌ ។ ឪពុកម្តាយ និងថ្នាក់ ដឹកនាំសាសនាចក្រលើកទឹកចិត្តសមាជិក ឲ្យរៀបចំខ្លួនខាងវិញ្ញាណ ដើម្បីទទួលពររបស់លោកអយ្យកោរបស់ពួកគេ ។ ប៊ីស្សព ឬទីប្រឹក្សាម្នាក់ដែលបានចាត់តាំង ធ្វើការសម្ភាសសមាជិកដែលចង់ទទួលពររបស់លោកអយ្យកោ ។ ប្រសិនបើសមាជិកម្នាក់មានភាពស័ក្តិសម នោះអ្នកសម្ភាសចេញប័ណ្ណពរជ័យលោកអយ្យកោឲ្យ ។ គាត់បញ្ជូនវាតាមរយៈ ប្រព័ន្ធពរជ័យលោកអយ្យកោ នៅលើគេហទំព័រ ChurchofJesusChrist.org ។ ប្រសិនបើពរជ័យនេះនឹងត្រូវផ្ដល់ឲ្យដោយលោកអយ្យកោម្នាក់ ដែលរស់នៅក្រៅស្ដេករបស់បុគ្គលនេះ នោះសមាជិកម្នាក់នៃគណៈប្រធានស្ដេកទាំងពីរក៏ត្រូវតែផ្ដល់ការអនុម័តលើប័ណ្ណនេះផងដែរ តាមរយៈប្រព័ន្ធពរជ័យលោកអយ្យកោ ។ ការផ្ដល់សិទ្ធិអនុញ្ញាតបែបនោះអាចផ្ដល់បាន តែក្នុងពេលមានដូចអ្វីចែងនៅក្នុង ៣៨.២.១២.២ ប៉ុណ្ណោះ ។
បុគ្គលដែលចេញបណ្ណពររបស់លោកអយ្យកោត្រូវប្រាកដថា សមាជិកគឺមានអាយុ និងមានភាពចាស់ទុំគ្រប់គ្រាន់ ដើម្បីយល់អំពីសារៈសំខាន់ និងភាពពិសិដ្ឋនៃពរនោះ ។ ជាការប្រសើរបំផុតនោះ សមាជិកគួរតែមានវ័យក្មេងល្មម ដែលការសម្រេចចិត្តសំខាន់ៗជាច្រើនក្នុងជីវិតមាននៅខាងមុខ ប៉ុន្តែសមាជិកវ័យកណ្តាល ក៏ត្រូវបានលើកទឹកចិត្តឲ្យទទួលពររបស់លោកអយ្យកោរបស់ពួកគេផងដែរ ។ ថ្នាក់ដឹកនាំបព្វជិតភាពមិនគួរកំណត់អាយុតិចបំផុតសម្រាប់សមាជិកមួយរូប ដើម្បីទទួលពររបស់លោកអយ្យកោនោះទេ ។
អ្នកប្រែចិត្តជឿថ្មីម្នាក់គួរតែយល់ដឹងអំពីគោលលទ្ធិគ្រឹះនៃដំណឹងល្អ មុនពេលទទួលពររបស់លោកអយ្យកោ ។
ប្រសិនបើសមាជិកដែលបានជ្រមុជទឹកហើយម្នាក់ មានពិការភាពខាងបញ្ញា នោះប៊ីស្សពអាចចេញប័ណ្ណឲ្យ តែនៅពេលណាដែលមានការពិគ្រោះយោបល់ជាមួយឪពុកម្តាយ ហើយគាត់ជឿថា សមាជិកនោះនៅមានកម្រិតនៃការយល់ដឹងគ្រប់គ្រាន់ប៉ុណ្ណោះ ។ សមាជិកគួរតែចងចាំក្នុងចិត្តថា ពររបស់លោកអយ្យកោគឺសម្រាប់អ្នកទទួល ហើយមិនមែនសម្រាប់ឪពុកម្តាយទេ ។
ប្រសិនបើអាចធ្វើបាន អ្នកផ្សព្វផ្សាយសាសនាគួរតែទទួលពររបស់លោកអយ្យកោ មុនពេលចាប់ផ្តើមការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ អ្នកផ្សព្វផ្សាយសាសនាម្នាក់ដែលស្នាក់នៅមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា អាចទទួលបានពរលោកអយ្យកោបាន តែពេលចំណុចខាងក្រោមទាំងអស់នេះអនុវត្តប៉ុណ្ណោះ ៖
-
អ្នកផ្សព្វផ្សាយសាសនាមកពីតំបន់មួយ ដែលគ្មានលោកអយ្យកោអាចផ្ដល់ពរជាភាសាកំណើតរបស់អ្នកផ្សព្វផ្សាយសាសនានោះបាន ។
-
អ្នកផ្សព្វផ្សាយសាសនានឹងបម្រើនៅក្នុងបេសកកម្មមួយ ដែលគ្មានលោកអយ្យកោអាចផ្ដល់ពរជាភាសាកំណើតរបស់អ្នកផ្សព្វផ្សាយសាសនានោះបាន ។
-
អ្នកផ្សព្វផ្សាយសាសនានឹងត្រឡប់ទៅផ្ទះនៅតំបន់ដែលគ្មានលោកអយ្យកោ ។
-
លោកអយ្យកោនៅក្បែរមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា អាចផ្ដល់ពរជាភាសាកំណើតរបស់អ្នកផ្សព្វផ្សាយសាសនានោះបាន ។
ប្រសិនបើអ្នកផ្សព្វផ្សាយសាសនាម្នាក់មកដល់តំបន់បេសកកម្មដោយមិនបានទទួលពររបស់លោកអយ្យកោ នោះប្រធានបេសកកម្មត្រូវបានអនុញ្ញាតឲ្យសម្ភាសគាត់ ឬនាង រៀបចំប័ណ្ណពរលោកអយ្យកោ ហើយដាក់បញ្ជូនវាតាមរយៈប្រព័ន្ធពរលោកអយ្យកោ ។ ប្រធានបេសកកម្មត្រូវប្រាកដថា អ្នកផ្សព្វផ្សាយសាសនានោះអាចទទួលពរជាភាសាកំណើតរបស់គាត់ ឬនាងបាន ។ ប្រសិនបើមិនអាចធ្វើទៅបានទេ អ្នកផ្សព្វផ្សាយសាសនាអាចនឹងត្រូវរង់ចាំរហូតដល់គាត់ត្រឡប់មកផ្ទះវិញ ដើម្បីទទួលពររបស់លោកអយ្យកោ ។
៣៨.២.១២.២
ការផ្តល់ពររបស់លោកអយ្យកោដល់សមាជិកនៅក្រៅស្តេក
ជាធម្មតា លោកអយ្យកោស្តេកផ្តល់ពររបស់លោកអយ្យកោចំពោះតែសមាជិកនៅក្នុងស្តេករបស់លោកប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ លោកអាចផ្តល់ពរទៅដល់សមាជិកនៅក្រៅស្តេករបស់លោក នៅក្នុងស្ថានភាពដូចខាងក្រោម ៖
-
លោកអយ្យកោអាចផ្តល់ពររបស់លោកអយ្យកោទៅដល់កូនចៅខ្សែស្រឡាយរបស់លោកផ្ទាល់ ( កូន ចៅ និងចៅទួត ) ដោយមិនគិតថាពួកគេរស់នៅទីកន្លែងណាទេ ។ សមាជិកមួយរូបនៃគណៈប៊ីស្សពដឹកនាំការសម្ភាស ហើយដាក់បញ្ជូនប័ណ្ណតាមរយៈ ប្រព័ន្ធពរជ័យលោកអយ្យកោ នៅលើគេហទំព័រ ChurchofJesusChrist.org ។ ប្រសិនបើអ្នកទទួលរស់នៅក្រៅស្ដេករបស់លោកអយ្យកោ នោះសមាជិកម្នាក់នៃគណៈប្រធានស្ដេកទាំងពីរក៏ត្រូវតែផ្ដល់ការអនុម័តលើប័ណ្ណនេះផងដែរ តាមរយៈប្រព័ន្ធពរលោកអយ្យកោ ។
-
សមាជិកម្នាក់ដែលរស់នៅក្នុងស្តេកមួយដែលមិនមានលោកអយ្យកោអាចផ្ដល់ពរឲ្យបាន នោះគាត់អាចទៅរកលោកអយ្យកោម្នាក់ដែលនៅស្តេកជិតខាងបាន ។ សមាជិកមួយរូបនៃគណៈប៊ីស្សពដឹកនាំការសម្ភាស ហើយដាក់បញ្ជូនប័ណ្ណតាមរយៈប្រព័ន្ធពរជ័យលោកអយ្យកោ ។ សមាជិកម្នាក់នៃគណៈប្រធានស្ដេកទាំងពីរត្រូវតែផ្ដល់ការអនុម័តលើប័ណ្ណនេះតាមរយៈប្រព័ន្ធនេះ ។
-
សមាជិកម្នាក់ដែលរស់នៅក្នុងមណ្ឌលមួយ អាចទៅរកលោកអយ្យកោម្នាក់ដែលនៅស្តេកជិតខាងបាន ។ ប្រធានសាខាដឹកនាំការសម្ភាស ហើយដាក់បញ្ជូនប័ណ្ណតាមរយៈប្រព័ន្ធពរលោកអយ្យកោ ។ សមាជិកម្នាក់នៃគណៈប្រធានបេសកកម្ម និងគណៈប្រធានស្ដេករបស់លោកអយ្យកោនៅក្បែរនោះ ត្រូវតែផ្ដល់ការអនុម័តលើប័ណ្ណនេះតាមរយៈប្រព័ន្ធនេះ ។
-
សមាជិកដែលនិយាយភាសាខុសពីភាសារបស់លោកអយ្យកោស្តេក អាចទៅរកលោកអយ្យកោនៅក្នុងស្តេកជិតខាងនោះ ដើម្បីទទួលពរជាភាសាកំណើតរបស់គាត់ ឬនាង ។ សមាជិកមួយរូបនៃគណៈប៊ីស្សពដឹកនាំការសម្ភាស ហើយដាក់បញ្ជូនប័ណ្ណតាមរយៈប្រព័ន្ធពរជ័យលោកអយ្យកោ ។ សមាជិកម្នាក់នៃគណៈប្រធានស្ដេកទាំងពីរត្រូវតែផ្ដល់ការអនុម័តលើប័ណ្ណនេះតាមរយៈប្រព័ន្ធនេះ ។
៣៨.២.១២.៣
ពររបស់លោកអយ្យកោសម្រាប់សមាជិកដែលចូលបម្រើកងទ័ព
នៅពេលសមាជិកដែលមានភាពស័ក្តិសមមួយរូបចូលបម្រើកងទ័ព នោះថ្នាក់ដឹកនាំបព្វជិតភាព លើកទឹកចិត្តដល់គាត់ឲ្យទទួលពររបស់លោកអយ្យកោ មុនពេលរាយការណ៍សម្រាប់កាតព្វកិច្ចសកម្ម ។
ប្រសិនបើពុំអាចឲ្យសមាជិកទទួលពររបស់លោកអយ្យកោ មុនពេលការចេញដំណើរទេ នោះគាត់អាចទទួលពរនេះមកពីលោកអយ្យកោ នៅទីកន្លែងឈរជើងបណ្តោះអាសន្ន ។ ប្រធានស្តេកនៃទីកន្លែងឈរជើងបណ្តោះអាសន្ន ទាក់ទងទៅសមាជិកម្នាក់នៃគណៈប៊ីស្សពវួដដើម ។ រួចហើយប្រធានស្ដេកដឹកនាំការសម្ភាស ហើយដាក់បញ្ជូនប័ណ្ណតាមរយៈប្រព័ន្ធពរលោកអយ្យកោ ។ រួចហើយលោកអយ្យកោស្តេកដែលសមាជិកនោះកំពុងឈរជើងនៅ ផ្ដល់ពរលោកអយ្យកោ ។ សម្រាប់ព័ត៌មានបន្ថែមទៀត ប្រធានស្ដេក ឬអ្នកដឹកនាំបព្វជិតភាពជាអធិបតីផ្សេងទៀតនៅកន្លែងដែលសមាជិកនេះឈរជើងនៅ ទាក់ទងទៅការិយាល័យនៃកូរ៉ុមពួកដប់ពីរនាក់តាមរយៈ Q12Patriarchs@ChurchofJesusChrist.org ។
៣៨.២.១២.៤
ការបកប្រែពររបស់លោកអយ្យកោ
សាសនាចក្រមិនផ្តល់ការបកប្រែអត្ថបទពររបស់លោកអយ្យកោទេ ។ ទាំងមិនលើកទឹកចិត្តឲ្យសមាជិកបកប្រែពររបស់លោកអយ្យកោនោះដែរ ដោយសារតែវាមានការលំបាក ដើម្បីបង្ហាញអំពីអត្ថន័យ និងអារម្មណ៍នៃពរ ដែលបានបំផុសគំនិតដ៏ស៊ីជម្រៅណាស់ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើសមាជិកមិនយល់ភាសារបស់លោកអយ្យកោ ហើយមានបំណងប្រាថា្ន ដើម្បីបកប្រែពរនោះទៅជាភាសាមួយទៀត បន្ទាប់ពីបានទទួលពរ នោះជាការទទួលខុសត្រូវរបស់គាត់ដើម្បីស្វែងរកអ្នកបកប្រែជាទីទុកចិត្ត និងជាសមាជិកនៃសាសនាចក្រ ដែលមានភាពស័ក្តិសម អាចផ្តល់ការបកប្រែនោះ ។ អ្នកបកប្រែគួរតែត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្នមានជំនាញខាងភាសា ហើយមានលទ្ធភាពយល់ដឹងអំពីលក្ខណៈខាងវិញ្ញាណ និងរក្សាការសម្ងាត់នៃពរនោះបាន ។ ច្បាប់ចម្លងនៃពរដែលបានបកប្រែ មិនត្រូវបានរក្សាទុកនៅទីស្នាក់ការកណ្តាលនៃសាសនាចក្រឡើយ ។
ប្រធានស្តេកអាចស្នើ សុំច្បាប់ចម្លងនៃពររបស់លោកអយ្យកោជាអក្សរសម្រាប់មនុស្សពិការភ្នែក តាម រយៈការទាក់ទងទៅការិយាល័យកូរ៉ុមនៃពួកដប់ពីរនាក់ ។
៣៨.២.១២.៥
ការបកប្រែពររបស់លោក អយ្យកោជាភាសាគ
ប្រសិនបើសមាជិកត្រូវ ការការបកប្រែផ្ទាល់ ជាភាសាគ ដើម្បីយល់អំពីពរនៅ ពេលដែលកំពុងតែប្រសិទ្ធពរ នោះវាគឺ ជាការទទួលខុសត្រូវរបស់គាត់ដើម្បីស្វែងរកសមាជិកនៃសាសនាចក្រជាទីទុកចិត្ត និងមានភាពស័ក្តិសម ដែលអាចផ្តល់ការបកប្រែផ្ទាល់នេះបាន ។
៣៨.២.១២.៦
ពររបស់លោកអយ្យកោទីពីរ
នៅ ក្នុងកាលៈទេសៈដ៏កម្រខ្លាំងមួយ សមាជិកម្នាក់អាចស្នើ សុំពររបស់លោកអយ្យកោទី ពីរ ។ ប៉ុន្ដែ ជា ទូទៅនេះជា រឿងដែលមិនត្រូវ បានលើកទឹកចិត្តនោះទេ ហើយសំណើនេះអាចមិនត្រូវ បានអនុម័តឲ្យ ។ ប្រសិនបើសមាជិកដែលមានភាពស័ក្ដិសមម្នាក់មានមូលហេតុដ៏សំខាន់សម្រាប់សំណើបែបនោះ គាត់ ឬនាងនឹងត្រូវពិភាក្សាវាជា មួយនឹងប៊ីស្សព ។ ប្រសិនបើប៊ីស្សពមានអារម្មណ៍ថា ពរជ័យទីពីរគឺចាំបាច់ នោះលោករៀបចំប័ណ្ណពរលោកអយ្យកោ ហើយដាក់បញ្ជូនវាតាមរយៈប្រព័ន្ធពរលោកអយ្យកោ នៅ លើគេហទំព័រ ChurchofJesusChrist.org ។ រួច ហើយប្រធានស្តេកធ្វើ ការសម្ភាសសមាជិករូបនេះ ហើយអានពរជ័យដើមជា មួយនឹងគាត់ ឬនាង ។ ប្រសិនបើគាត់មានអារម្មណ៍ថា ពរជ័យទីពីរគឺចាំបាច់ នោះប្រធានស្ដេកទាក់ទងទៅ កាន់ការិយាល័យនៃកូរ៉ុមនៃពួកដប់ពីរនាក់ ។
ប្រសិនបើសំណើនេះត្រូវ បានអនុម័ត នោះប្រធានស្ដេកជូនដំណឹងដល់អ្នក ទទួល និងលោកអយ្យកោ ពី មុនផ្ដល់ការអនុម័តលើប័ណ្ណពរជ័យលោកអយ្យកោនេះនៅក្នុងប្រព័ន្ធពរជ័យលោកអយ្យកោ ។ ប្រធានស្ដេកក៏ជូនដំណឹងទៅ កាន់អ្នក ទទួលថា ពរដើមនឹងត្រូវ បានជំនួសដោយពរទីពីរនេះផងដែរ ។ បន្ទាប់ មក លោក អយ្យកោអាចផ្ដល់ពរលោកអយ្យកោទីពីរបាន ។
៣៨.២.១២.៧
ការទទួលច្បាប់ចម្លងនៃពររបស់លោកអយ្យកោ
សូមមើល ១៨.១៧.២ ។
៣៨.២.១៣
តារាងនៃការតែងតាំង
៣៨.២.១៣.១
តារាងនៃការតែងតាំង
តំណែង |
បានចេញអនុសាសន៍ដោយ |
បានអនុម័តដោយ |
បានគាំទ្រដោយ |
បានសម្ភាស និងតែងតាំងដោយ |
---|---|---|---|---|
តំណែង លោក អយ្យកោ | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ កូរ៉ុមនៃពួកដប់ពីរនាក់ | បានគាំទ្រដោយ សមាជិកនៅ ក្នុងសន្និសីទស្តេក ឬការប្រជុំបព្វជិតភាពទូទៅស្តេក | បានសម្ភាស និងតែងតាំងដោយ សមាជិកមួយរូបនៃគណៈប្រធានទីមួយ ឬពួកដប់ពីរនាក់ ឬប្រធានស្តេក ដោយមាននូវការអនុម័តជាលាយលក្ខណ៍អក្សរមកពីកូរ៉ុមនៃពួកដប់ពីរនាក់ |
តំណែង សង្ឃជាន់ ខ្ពស់ | បានចេញអនុសាសន៍ដោយ ប៊ីស្សព និងគណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ ខ្ពស់ | បានគាំទ្រដោយ សមាជិកនៅ ក្នុងសន្និសីទស្តេក ឬការប្រជុំបព្វជិតភាពទូទៅស្តេក | បានសម្ភាស និងតែងតាំងដោយ បានសម្ភាសដោយប៊ីស្សព និងដោយប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់មួយ រូប បានតែងតាំងនៅក្រោមការដឹកនាំនៃប្រធានស្តេក |
តំណែង អែលឌើរ | បានចេញអនុសាសន៍ដោយ ប៊ីស្សព | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ ខ្ពស់ | បានគាំទ្រដោយ សមាជិកនៅ ក្នុងសន្និសីទស្តេក ឬការប្រជុំបព្វជិតភាពទូទៅស្តេក | បានសម្ភាស និងតែងតាំងដោយ បានសម្ភាសដោយប៊ីស្សព និងដោយប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់មួយ រូប បានតែងតាំងនៅក្រោមការដឹកនាំនៃប្រធានស្តេក |
តំណែង ប៊ីស្សព | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់ | បានគាំទ្រដោយ សមាជិកវួដនៅក្នុងការប្រជុំសាក្រាម៉ង់ | បានសម្ភាស និងតែងតាំងដោយ ពួកអ្នកមានសិទ្ធិអំណាចទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ ឬប្រធានស្តេក ដោយមានការអនុម័តជាលាយលក្ខណ៍អក្សរមកពីគណៈប្រធានទីមួយ |
តំណែង សង្ឃ | បានចេញអនុសាសន៍ដោយ ប៊ីស្សព | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកវួដនៅក្នុងការប្រជុំសាក្រាម៉ង់ | បានសម្ភាស និងតែងតាំងដោយ បានសម្ភាសដោយប៊ីស្សព បាន តែងតាំងនៅក្រោមការដឹកនាំរបស់ប៊ីស្សព |
តំណែង គ្រូ ឬឌីកុន | បានចេញអនុសាសន៍ដោយ ប៊ីស្សព | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកវួដនៅក្នុងការប្រជុំសាក្រាម៉ង់ | បានសម្ភាស និងតែងតាំងដោយ បានសម្ភាសដោយប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់មួយរូបបានតែងតាំងនៅ ក្រោមការដឹកនាំរបស់ប៊ីស្សព |
៣៨.៣
អាពាហ៍ពិពាហ៍ស៊ីវិល
ថ្នាក់ ដឹកនាំសាសនាចក្រលើកទឹកចិត្តឲ្យសមាជិកមានភាពស័ក្តិសមសម្រាប់អាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ ហើយបានរៀបការ និងផ្សារភ្ជាប់នៅ ក្នុងព្រះវិហារបរិសុទ្ធ ។ នៅកន្លែងណាដែលអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធមិនត្រូវ បានគេទទួលស្គាល់តាមច្បាប់ នោះថ្នាក់ដឹកនាំអាចធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិល ដែលបន្ដដោយការផ្សារភ្ជាប់នៅ ក្នុងព្រះវិហារបរិសុទ្ធ ។ ដំណើរការនេះក៏អាចធ្វើ តាមបាន ដែរ នៅ ពេលអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធអាចបណ្ដាលឲ្យឪពុកម្ដាយ ឬសមាជិកគ្រួសារជិតដិតមានអារម្មណ៍ថាមិនត្រូវ បានគេរាប់អាន ។
វគ្គនេះផ្ដល់ការណែនាំសម្រាប់ថ្នាក់ដឹកនាំអំពីការធ្វើអាពាហ៍ពិពាហ៍ស៊ីវិល ។ អាពាហ៍ពិពាហ៍ស៊ីវិលមានសុពលភាពបាន លុះត្រាតែគូស្វាមីភរិយានោះនៅ រស់ ។ អាពាហ៍ពិពាហ៍ស៊ីវិលនេះមិនអាចបន្តហួស ពីជីវិតរមែងស្លាប់នេះបានទេ ។
អាពាហ៍ពិពាហ៍ស៊ីវិលគួរតែធ្វើឡើងស្របទៅតាមច្បាប់នៅក្នុងទីកន្លែងដែលរៀបអាពាហ៍ពិពាហ៍ ។
អាពាហ៍ពិពាហ៍ស៊ីវិល និងពិធីសាសនាដែលជាប់ទាក់ទង មិនគួរធ្វើឡើងនៅថ្ងៃបរិសុទ្ធ ឬនៅម៉ោងដែលខុសពីប្រក្រតីឡើយ ។
ប៊ីស្សពគួរ តែពិគ្រោះជាមួយនឹងប្រធានស្តេករបស់គាត់ ប្រសិនបើគាត់មានសំណួរអំពីអាពាហ៍ពិពាហ៍ស៊ីវិល ដែលមិនបានឆ្លើយតបនៅក្នុងវគ្គនេះ ។ ប្រធានស្តេកអាចសួរសំណួរទាំងឡាយទៅកាន់ការិយាល័យនៃគណៈប្រធានទីមួយ ។
៣៨.៣.១
បុគ្គលដែលអាចធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិល
ពេលមាន ច្បាប់ក្នុងមូលដ្ឋានអនុញ្ញាត ថ្នាក់ដឹកនាំសាសនាចក្រដូច តទៅ នេះដែលកំពុងបម្រើអាចប្រើការហៅបម្រើ របស់ពួកគេធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិលបាន ៖ ប្រធានស្តេក ប្រធានបេសកកម្ម ប្រធានមណ្ឌល ប៊ីស្សព ឬប្រធានសាខា ។
បព្វជិតពួក បរិសុទ្ធថ្ងៃចុងក្រោយដែលកំពុងជាប់ភារកិច្ចកងទ័ពដ៏សកម្ម អាចធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិលដោយពុំមានការអនុមតិជា មុនបាន ។ បព្វជិតដែលបានចាត់ឲ្យទៅអង្គភាពបម្រុង ឬអង្គភាពការពារជាតិ ត្រូវតែទទួលបានការអនុមតិជាមុនមកពី ផ្នែកទំនាក់ទំនងយោធា និងការបម្រើជាបព្វជិតរបស់សាសនាចក្រ ដើម្បីធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិលបាន ។
បព្វជិតដែលពុំមែនជាកងទ័ព ដែលបម្រើនៅក្នុងមន្ទីរពេទ្យ អង្គការមើលថែអ្នកជំងឺ មជ្ឈមណ្ឌលជំនួយដល់ការរស់នៅ ពន្ធនាគារ កងល្បាតព្រំដែន ឬនាយកដ្ឋានប៉ូលីស ឬនាយកដ្ឋានអគ្គិសភ័យត្រូវតែទទួលការអនុមតិជាមុនមក ពីផ្នែកទំនាក់ទំនងយោធា និងការបម្រើជាបព្វជិតរបស់សាសនាចក្រ ដើម្បីធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិលមួយ ផងដែរ ។
បព្វជិតដែលចូលនិវត្តន៍ពុំអនុញ្ញាតឲ្យធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិលក្នុងសមត្ថភាពរបស់ពួកគេក្នុងនាមជាបព្វជិតបានទេ ។
អ្នកដែលធ្វើពិធីអាពាហ៍ពិពាហ៍ប្រើការហៅបម្រើរបស់ពួកគេក្នុង នាមជាថ្នាក់ដឹកនាំសាសនាចក្រ ឬបព្វជិតដែលបានអនុញ្ញាត គួរតែប្រើសេចក្តីណែនាំក្នុងវគ្គនេះ ហើយធ្វើតាមច្បាប់ដែលតម្រូវឲ្យមានទាំងអស់ ។
បព្វជិតពួក បរិសុទ្ធថ្ងៃចុងក្រោយពុំត្រូវ បានចាត់ទុកថា ជា អធិបតីនៃអ្នក កាន់ តំណែងក្នុងសាសនាចក្រទេ លុះត្រាតែពួកគេកំពុងបម្រើជាប្រធានស្តេក ប៊ីស្សព ឬប្រធានសាខា ។ ពេលបព្វជិតម្នាក់ដែលពុំមែនជាអ្នកកាន់តំណែងក្នុងសាសនាចក្រជាអធីបតី ធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិល នោះគាត់ធ្វើវាក្នុងនាមជាភ្នាក់ងាររដ្ឋាភិបាល ឬអង្គការស៊ីវិលដែលគាត់បម្រើប៉ុណ្ណោះ ។ ហេតុដូច្នោះហើយ ពាក្យសម្រាប់ប្រើក្នុងពិធីអាពាហ៍ពិពាហ៍ស៊ីវិលនោះគឺត្រូវបានផ្លាស់ប្តូរបន្តិចសម្រាប់បព្វជិតទាំងនោះ ( សូមមើល ៣៨.៣.៦ ) ។
អ្នកកាន់តំណែងសាសនាចក្រ និងបព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយពុំប្រើសិទ្ធិអំណាចជាបព្វជិតរបស់ពួកគេធ្វើពិធីអាពាហ៍ពិពាហ៍រវាងមនុស្សពីរនាក់ដែលមានភេទដូចគ្នាបានទេ ។
អ្នកកាន់ តំណែងក្នុងសាសនាចក្រ និងបព្វជិតដែលធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិលឲ្យសមាជិកសាសនាចក្រ គួរតែផ្តល់ព័ត៌មានអំពីអាពាហ៍ពិពាហ៍ចាំ បាច់ដល់ស្មៀនវួដ ឬស្មៀនសាខា ។ បន្ទាប់មក ស្មៀននឹងធ្វើបច្ចុប្បន្នភាពលើកំណត់ត្រាសមាជិកភាព ។
អ្នកកាន់តំណែងសាសនាចក្រ ឬបព្វជិតដែលធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិល នៅ ក្នុងមុខតំណែងនៃសាសនាចក្រមិនទទួលកម្រៃទេ ។
៣៨.៣.២
អាពាហ៍ពិពាហ៍ស៊ីវិល សម្រាប់សមាជិកមក ពីអង្គភាពខាងក្រៅ
អ្នកកាន់តំណែងសាសនាចក្រមិនអាចធ្វើពិធីអាពាហ៍ពិពាហ៍ឲ្យសមាជិកសាសនាចក្រ នៅពេលដែលដៃគូអាពាហ៍ពិពាហ៍ទាំងសងខាង មិនមែនជាសមាជិកនៅក្នុងអង្គភាពសាសនាចក្រ ដែលអ្នកកាន់តំណែងជាអធិបតីគ្រប់គ្រងបាននោះទេ ។ ករណីលើកលែងមួយត្រូវ បានធ្វើឡើងសម្រាប់បព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ប្រសិនបើមានករណីលើកលែងណាមួយទៀត នោះគឺតម្រូវឲ្យមានការអនុម័តមក ពីគណៈប្រធានទីមួយនៅគ្រប់ករណីនីមួយៗ ។
៣៨.៣.៣
អាពាហ៍ពិពាហ៍ស៊ីវិលសម្រាប់អ្នកមិនមែនជាសមាជិក
អ្នកកាន់តំណែងសាសនាចក្រដែលមានសិទ្ធិអំណាចអាចធ្វើពិធីអាពាហ៍ពិពាហ៍ឲ្យអ្នកមិន មែនជាសមាជិក ដោយមិនបាច់ទទួលការអនុម័តជាពិសេសនោះទេ ។
៣៨.៣.៤
កន្លែងដើម្បីធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិល
អាពាហ៍ពិពាហ៍ស៊ីវិលយកល្អគួរតែត្រូវបានធ្វើឡើងនៅតាមគេហដ្ឋានរបស់គ្រួសារសមាជិក ឬនៅក្នុងអគារសាសនាចក្រ ។ អាពាហ៍ពិពាហ៍នៅក្នុងអគារសាសនាចក្រ អាចធ្វើឡើងនៅក្នុងសាលាជំនុំ សាលវប្បធម៌ ឬបន្ទប់ដែលសមរម្យដទៃទៀត ។ ប្រសិនបើអាពាហ៍ពិពាហ៍នឹងត្រូវធ្វើដោយអ្នកដឹកនាំបព្វជិតភាព ប៉ុន្ដែមិនធ្វើនៅគេហដ្ឋាន ឬអគារសាសនាចក្រទេ នោះអ្នកដឹកនាំបព្វជិតភាពអនុម័តលើទីតាំង ក្រោយពីបានពិគ្រោះជាមួយនឹងគូស្វាមីភរិយា ។ សូមមើល ៣៥.៤.២២ សម្រាប់គោលនយោបាយស្ដីពីការប្រើប្រាស់អគារសាសនាចក្រសម្រាប់អាពាហ៍ពិពាហ៍ ។
៣៨.៣.៥
អាពាហ៍ពិពាហ៍ស៊ីវិលដែលត្រូវតែធ្វើឡើងដោយមន្ត្រីសាធារណៈ ឬនៅតាមកន្លែងសាធារណៈ
តំបន់មួយចំនួនតម្រូវឲ្យពិធីរៀបអាពាហ៍ពិពាហ៍ ធ្វើឡើងដោយមន្ត្រីសាធារណៈ ។ ខ្លះទៀត តម្រូវឲ្យពិធីធ្វើឡើងនៅក្នុងអគារសាធារណៈ ឬកន្លែងសាធារណៈដទៃទៀត ។ នៅក្នុងករណីទាំងនេះ អ្នកកាន់តំណែងបព្វជិតភាពដែលមានសិទ្ធិអំណាចម្នាក់ អាចដឹកនាំការប្រជុំខាងសាសនាដ៏ខ្លីមួយ ក្រោយពីអាពាហ៍ពិពាហ៍ស៊ីវិល ជាពេលដែលគាត់ផ្ដល់ការទូន្មានដល់គូស្វាមីភរិយា និងទទួលស្គាល់អាពាហ៍ពិពាហ៍របស់ពួកគេនៅក្នុងសាសនាចក្រ ។ នៅពេលគូស្វាមីភរិយាត្រូវផ្សារភ្ជាប់នៅព្រះវិហារបរិសុទ្ធ នោះការផ្សារភ្ជាប់នឹងធ្វើឡើងបន្ទាប់ពីអាពាហ៍ពិពាហ៍ស៊ីវិលឲ្យឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។
៣៨.៣.៦
ពិធីអាពាហ៍ពិពាហ៍ស៊ីវិល
ពិធីអាពាហ៍ពិពាហ៍ស៊ីវិលដែលបានធ្វើឡើងដោយអ្នកកាន់តំណែងសាសនាចក្រ គួរតែសាមញ្ញ ហើយស្របទៅនឹងភាពពិសិដ្ឋនៃលក្ខណៈអាពាហ៍ពិពាហ៍ ។ ឧទាហរណ៍ មិនគួរមានការតុបតែងហួសហេតុ ឬអធឹកអធមពេកនៅក្នុងពិធីទាំងនោះឡើយ ។ នៅពេលពិធីអាពាហ៍ពិពាហ៍មួយត្រូវបានធ្វើឡើងនៅក្នុងអគារសាសនាចក្រ នោះក្បួនដង្ហែរអាពាហ៍ពិពាហ៍គឺមិនសមរម្យទេ ។ ការថតវីដេអូ និងថតរូបមិនអាចធ្វើឡើងបានទេ ប្រសិនពិធីនេះត្រូវបានធ្វើឡើងនៅក្នុងសាលាជំនុំនោះ ( សូមមើល ៣៥.៤.១៥ ) ។
មុនពេលការធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិល អ្នកកាន់តំណែងសាសនាចក្រ អាចផ្តល់ដំបូន្មានដល់គូស្វាមីភរិយាអំពីលក្ខណៈពិសិដ្ឋនៃសម្បថអាពាហ៍ពិពាហ៍ ហើយអាចផ្តល់បន្ថែមដំបូន្មានដទៃទៀត តាមដែលព្រះវិញ្ញាណដឹកនាំ ។
ដើម្បីធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិល អ្នកកាន់តំណែងសាសនាចក្រនិយាយទៅកាន់គូស្វាមីភរិយា ហើយប្រាប់ថា « សូមចាប់ដៃស្តាំគ្នាទៅវិញទៅមក » ។ បន្ទាប់មកគាត់និយាយ « [ ឈ្មោះពេញរបស់កូនកំឡោះ និងឈ្មោះពេញរបស់កូនក្រមុំ ] អ្នកទាំងពីរបានចាប់ដៃស្តាំគ្នាទៅវិញទៅមក ជាទីសម្គាល់នៃសម្បថទាំងឡាយថា ឥឡូវនេះអ្នកទាំងពីរចូលទៅក្នុងវត្តមានរបស់ព្រះ និងសាក្សីទាំងនេះ » ។ ( គូ ស្វាមីភរិយាអាចជ្រើសរើស ឬកំណត់យកសាក្សីទាំងនេះ ) ។
អ្នកកាន់តំណែង បន្ទាប់មកនិយាយទៅកាន់កូនកំឡោះ ហើយសួរ « [ ឈ្មោះពេញរបស់កូនកំឡោះ ] តើអ្នកយល់ព្រមទទួលយក [ ឈ្មោះពេញរបស់កូនក្រមុំ ] ធ្វើជាភរិយារៀបការពេញច្បាប់របស់អ្នក ហើយសុខចិត្តជ្រើសរើសយកគាត់ធ្វើជាដៃគូ ដោយសន្យាយ៉ាងម៉ឹងម៉ាត់ថា ធ្វើជាស្វាមីរៀបការពេញច្បាប់ ថាអ្នកនឹងនៅជាប់នឹងនាង ហើយគ្មាននរណាទៀតឡើយ ថាអ្នកនឹងអង្កេតរាល់ច្បាប់ ការទទួលខុសត្រូវ និងកាតព្វកិច្ចដែលជាប់ទាក់ទងនឹងស្ថានភាពបរិសុទ្ធនៃអាពាហ៍ពិពាហ៍ ហើយថាអ្នកនឹងស្រឡាញ់ គោរព និងរក្សានាងដរាបណាអ្នកទាំងពីរនៅមានជីវិតដែរឬទេ ? »
កូនកំឡោះឆ្លើយ « បាទ » ឬ « ខ្ញុំយល់ព្រម » ។
បន្ទាប់មក អ្នកកាន់តំណែងសាសនាចក្រនិយាយទៅកាន់កូនក្រមុំ ហើយសួរ « [ ឈ្មោះពេញរបស់កូនក្រមុំ ] តើអ្នកយល់ព្រមទទួលយក [ ឈ្មោះពេញកូនកំលោះ ] ធ្វើជាស្វាមីរៀបការពេញច្បាប់របស់អ្នក ហើយសុខចិត្តជ្រើសរើសយកគាត់ធ្វើជាដៃគូ ដោយសន្យាយ៉ាងម៉ឹងម៉ាត់ថា ធ្វើជាភរិយារៀបការពេញច្បាប់ ហើយអ្នកនឹងនៅជាប់នឹងគាត់ ហើយគ្មាននរណាទៀតឡើយ ថាអ្នកនឹងអង្កេតរាល់ច្បាប់ ការទទួលខុសត្រូវ និងកាតព្វកិច្ចដែលទាក់ទងនឹងស្ថានភាពបរិសុទ្ធនៃអាពាហ៍ពិពាហ៍ ហើយថាអ្នកនឹងស្រឡាញ់ គោរព និងរក្សាគាត់ ដរាបណាអ្នកទាំងពីរនៅមានជីវិតឬទេ ? »
កូនក្រមុំឆ្លើយ « ចា៎ស » ឬ « ខ្ញុំយល់ព្រម » ។
អ្នកកាន់តំណែងសាសនាចក្រ បន្ទាប់មកថ្លែងទៅកាន់ស្វាមីភរិយា ហើយនិយាយថា៖ « ដោយគុណធម៌នៃសិទ្ធិអំណាចស្របច្បាប់ ដែលខ្ញុំមានក្នុងនាមជាអែលឌើរនៃសាសនាចក្រនៃ ព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ខ្ញុំប្រកាសថាអ្នក [ ឈ្មោះកូនកំឡោះ ] និង [ ឈ្មោះកូនក្រមុំ ] ជាស្វាមីភរិយា បានរៀបការស្របច្បាប់ និងត្រឹមត្រូវតាមច្បាប់ សម្រាប់វេលាកាលនៃជីវិតរបស់អ្នក » ។
[ ពាក្យកែសម្រួលសម្រាប់បព្វជិតដែលមិនកំពុងបម្រើជាអ្នកកាន់តំណែងក្នុងសាសនាចក្រជាអធិបតី ៖ « ដោយគុណធម៌នៃសិទ្ធិអំណាចស្របច្បាប់ ដែលខ្ញុំមានក្នុងនាមជាបព្វជិតនៅក្នុង [ សាខាយោធា ឬអង្គការស៊ីវិល ] ខ្ញុំប្រកាសថាអ្នក [ ឈ្មោះកូនកំឡោះ ] និង [ ឈ្មោះកូនក្រមុំ ] ជាស្វាមីភរិយា បានរៀបការស្របច្បាប់ និងត្រឹមត្រូវតាមច្បាប់ សម្រាប់វេលាកាលនៃជីវិតរបស់អ្នក » ] ។
« សូមព្រះប្រទានពរឲ្យការចាប់ដៃគ្នារបស់អ្នកទាំងពីរ ពោរពេញទៅដោយអំណរនៅក្នុងជំនាន់ក្រោយរបស់អ្នក ហើយមានជីវិតសុភមង្គលយូរអង្វែងជាមួយគ្នា និងសូមឲ្យទ្រង់ប្រទានពរដល់អ្នកទាំងពីររក្សាបាននូវរាល់សម្បថពិសិដ្ឋដែលអ្នកបានធ្វើ ។ ខ្ញុំសូមឲ្យពរជ័យទាំងនេះកើតមានដល់អ្នកទាំងពីរ នៅក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ អាម៉ែន » ។
ការអញ្ជើញឲ្យថើបគ្នាក្នុងនាមជាស្វាមីភរិយាគឺជាជម្រើស ដោយផ្អែកទៅ លើវប្បធម៌ដែលគេនិយមរបស់គូ ស្វាមីភរិយាដែលរៀបការនោះ ។
៣៨.៤
ការចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធនៅក្នុងកាលៈទេសៈជាក់លាក់នានា
ប៊ីស្សពគួរតែពិគ្រោះជាមួយនឹងប្រធានស្តេករបស់គាត់ ប្រសិនបើគាត់មានសំណួរអំពីការចេញប័ណ្ណព្រះវិហារបរិសុទ្ធ ដែលមិនបានឆ្លើយនៅក្នុងវគ្គនេះ ។ ប្រធានស្តេកអាចសួរសំណួរទាំងឡាយទៅកាន់ការិយាល័យនៃគណៈប្រធានទីមួយ ។
៣៨.៤.១
សមាជិកដែលត្រូវបានអនុញ្ញាតឲ្យចូលមកសាសនាចក្រវិញតាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ បន្ទាប់ពីការដកហូត ឬការលាលែងសមាជិកភាព
សមាជិកដែលមិនទាន់បានទទួលអំណោយទានពិសិដ្ឋកាលពីមុន ។ បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ សមាជិកទាំងនេះអាចត្រូវបានចេញឲ្យនូវប័ណ្ណសម្រាប់ការប្រើប្រាស់មានកម្រិត ដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់មរណជន ដូចដែលមានចែងនៅក្នុង ២៦.៤.២—ជាទូទៅក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីការបញ្ជាក់ ។ បងប្អូនប្រុសត្រូវតែបានតែងតាំងបព្វជិតភាពក្នុងតំណែងណាមួយ ពីមុនពួកគេត្រូវបានចេញឲ្យនូវប័ណ្ណសម្រាប់ការប្រើប្រាស់មានកម្រិតនេះ ។
សមាជិកទាំងនេះ មិនអាចចេញឲ្យនូវប័ណ្ណដើម្បីទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់បានទេ រហូតដល់រយៈពេលមួយឆ្នាំពេញ បន្ទាប់ពីកាលបរិច្ឆេទនៃការត្រឡប់ឲ្យចូលវិញក្នុងសាសសនាចក្រ តាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់របស់ពួកគេ ។
សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋកាលពីមុនរួចហើយ ។ សមាជិកទាំងនេះអាចនឹងមិនត្រូវបានចេញប័ណ្ណទាំងឡាយឲ្យទេ រួមទាំងប័ណ្ណសម្រាប់ការប្រើប្រាស់មានកម្រិតផងដែរ រហូតដល់ពរជ័យនៃព្រះវិហារបរិសុទ្ធរបស់ពួកគេត្រូវបានស្តារឡើងវិញ តាមរយៈពិធីបរិសុទ្ធនៃការស្តារឡើងវិញនៃពរជ័យទាំងឡាយសិន ( សូមមើល ៣២.១៧.២ ) ។
៣៨.៤.២
សមាជិកដែលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ
សមាជិកដែលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរអាចនឹងមិនទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធទេ រហូតដល់គាត់ ឬនាងបានប្រែចិត្តសិន ។ រយៈពេលរង់ចាំចន្លោះពេលនៃការធ្វើអំពើបាប និងការចេញប័ណ្ណ គឺអាស្រ័យទៅលើការវិនិច្ឆ័យរបស់ប៊ីស្សព ។ វាគួរតែជាពេលវេលាគ្រប់គ្រាន់ដើម្បីកំណត់ថា បុគ្គលនោះបានប្រែចិត្តដោយពិតប្រាកដ ។
៣៨.៤.៣
សមាជិកដែលកំណត់ថាជាបុគ្គលប្តូរភេទ
សមាជិកម្នាក់ដែលបានទទួលទម្រង់ការវេជ្ជសាស្ត្រ ឬការវះកាត់ដោយការជ្រើសរើស ក្នុងគោលបំណងដើម្បីព្យាយាមផ្លាស់ប្ដូរទៅជាភេទដែលផ្ទុយពីភេទកំណើតរបស់គាត់ ( « ការកំណត់ភេទជាថ្មី » ) ឬដែលបានផ្លាស់ប្ដូរខាងសង្គមទៅភេទផ្ទុយពីភេទកំណើតរបស់គាត់ ឬនាង មិនអាចទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធបានទេ ។ គណៈប្រធានតំបន់នឹងជួយដល់ថ្នាក់ដឹកនាំក្នុងតំបន់ឲ្យដោះស្រាយស្ថានភាពបុគ្គលម្នាក់ៗដោយការយល់ចិត្ត ( សូមមើល ៣៨.៦.២១ ) ។
សមាជិកដែលមិនស្វែងរកការផ្លាស់ប្ដូរខាងវេជ្ជសាស្ត្រ ការវះកាត់ ឬការផ្លាស់ប្ដូរខាងសង្គម ទៅជាភេទផ្ទុយ ហើយមានភាពស័ក្ដិសម អាចទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធបាន ។
៣៨.៤.៤
សមាជិកដែលមានសាច់ញាតិជិតដិតនៅក្នុងក្រុមអ្នកក្បត់សាសនា
សមាជិកទាំងឡាយទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ដោយផ្អែកលើភាពស័ក្ដិសមផ្ទាល់ខ្លួនរបស់ពួកគេ ។ សមាជិកមួយចំនួនមានឪពុកម្ដាយ ឬសាច់ញាតិជិតដិតផ្សេងទៀត ដែលជាក្រុមអ្នកក្បត់សាសនា ។ សម្ព័ន្ធភាពបែបនោះជាមួយនឹងសាច់ញាតិជិតដិតមិនមានឥទ្ធិពលលើភាពស័ក្ដិសមរបស់សមាជិកម្នាក់ដើម្បីចូលទៅព្រះវិហារបរិសុទ្ធទេ ។ ទោះជាយ៉ាងណា ដើម្បីអាចចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធបាន សមាជិកទាំងនេះត្រូវតែបញ្ជាក់ថា ពួកគេមិនយល់ព្រមនឹងការបង្រៀនរបស់ក្រុមអ្នកក្បត់សាសនាទេ ។
៣៨.៥
គោលនយោបាយនៃការផ្សារភ្ជាប់
ពិធីបរិសុទ្ធនានានៃការផ្សារភ្ជាប់ រួមមានទាំងសេចក្តីសញ្ញាទាំងឡាយ ដែលអាចចងភ្ជាប់ក្រុមគ្រួសារឲ្យនៅជាមួយគ្នាសម្រាប់ភាពអស់កល្បជានិច្ច ។ ពិធីបរិសុទ្ធទាំងនេះ រួមមាន (១) ការផ្សាភ្ជាប់រវាងប្តី និងប្រពន្ធ និង (២) ការផ្សារភ្ជាប់កូនៗទៅនឹងឪពុកម្តាយ ។
សមាជិកទាំងឡាយដែលមានកង្វល់អំពីលក្ខណៈដ៏អស់កល្បជានិច្ចនៃពិធីផ្សារភ្ជាប់ និងទំនាក់ទំនងក្រុមគ្រួសារពួកគេ និងទំនាក់ទំនងគូស្វាមីភរិយា អាចរកឃើញសេចក្តីសុខសាន្តនៅក្នុងចំណេះដឹងនេះថា ព្រះវរបិតាសួគ៌គឺពេញដោយសេចក្តីស្រឡាញ់ និងយុត្តិធម៌ ។ កូនៗស្មោះត្រង់ដែលផ្សារភ្ជាប់ទៅនឹងឪពុកម្តាយ ឬកើតក្នុងសេចក្តីសញ្ញារក្សាទុកនូវពរជ័យនៃភាពជាឪពុកម្តាយដ៏អស់កល្ប ។ ការណ៍នេះកើតឡើង សូម្បីតែឪពុកម្តាយរបស់ពួកគេលុបចោលការផ្សារភ្ជាប់របស់ពួកគេ បានដកហូតសមាជិកភាពពីសាសនាចក្រ ឬលាលែងសមាជិកភាពរបស់ពួកគេក្តី ។
ជារឿយៗ សមាជិកដែលលែងលះគ្នា ប៉ុន្តែនៅតែបានផ្សារភ្ជាប់នឹងស្វាមីភរិយាមុន មានអារម្មណ៍រំខានក្នុងចិត្តពីរឿងផ្សារភ្ជាប់នោះ ។ ការផ្សារភ្ជាប់នឹងពុំត្រូវបានបង្ខំឲ្យមាននៅក្នុងជីវិតបន្ទាប់ពីជីវិតនេះទេ សម្រាប់ទាំងបុរស និងស្ត្រី ។ ប្រសិនបើសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធត្រូវបានបំពាន ហើយគ្មានការប្រែចិត្ត នោះការផ្សារភ្ជាប់រវាងស្វាមី និងភរិយាត្រូវបានលុបចោល ។ ប៉ុន្តែអស់អ្នកដែលរក្សាសេចក្តីសញ្ញារបស់ពួកគេនឹងរក្សានូវពរជ័យនីមួយៗដែលផ្តល់ដោយការផ្សារភ្ជាប់ ។ នេះគឺជាករណីដូចគ្នាដែរ ទោះបីស្វាមីភរិយាបានបំពានសេចក្តីសញ្ញា ឬដកខ្លួនចេញពីអាពាហ៍ពិពាហ៍ក្តី ។
នៅពេលការលុបចោលនៃការផ្សារភ្ជាប់ត្រូវបានអនុម័តដោយគណៈប្រធានទីមួយ នោះពរជ័យនីមួយៗដែលទាក់ទងនឹងការផ្សារភ្ជាប់នោះពុំមានប្រសិទ្ធភាពទៀតទេ ។ ថ្នាក់ដឹកនាំបព្វជិតភាពគួរតែប្រឹក្សាជាមួយសមាជិកដែលព្យាយាមលុបចោលការផ្សារភ្ជាប់ ដើម្បីជួយពួកគេឲ្យយល់ពីគោលការណ៍ទាំងនេះ ។ ប៉ុន្តែថ្នាក់ដឹកនាំបព្វជិតភាពគួរតែគោរពដល់សិទ្ធិជ្រើសរើសរបស់សមាជិកនៅក្នុងការសម្រេចចិត្តទាំងនេះ ។
ប៊ីស្សពគួរតែពិគ្រោះជាមួយនឹងប្រធានស្តេករបស់គាត់ ប្រសិនបើគាត់មានសំណួរអំពីគោលនយោបាយនៃការផ្សារភ្ជាប់ ដែលមិនបានឆ្លើយនៅក្នុងវគ្គនេះ ។ ប្រធានស្តេកទាក់ទងទៅការិយាល័យគណៈប្រធានទីមួយ ឬព្រះវិហារបរិសុទ្ធ នៅក្នុងមណ្ឌលព្រះវិហារបរិសុទ្ធរបស់ពួកគាត់ ដើម្បីសុំការណែនាំអំពីស្ថានភាពពិសេសៗ ដែលទាក់ទងទៅនឹងការផ្សារភ្ជាប់ ដែលមិនបានរៀបរាប់នៅក្នុងសេចក្តីណែនាំទាំងនេះ ។
៣៨.៥.១
ការផ្សារភ្ជាប់រវាងបុរសម្នាក់ និងស្ដ្រីម្នាក់
៣៨.៥.១.១
ការផ្សារភ្ជាប់របស់សមាជិកដែលនៅរស់ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ស៊ីវិល
បុរសម្នាក់ និងស្ដ្រីម្នាក់ដែលបានរៀបការនៅក្រៅព្រះវិហារបរិសុទ្ធ ហើយជាសមាជិកនៃសាសនាចក្រយ៉ាងហោចណាស់រយៈពេលមួយឆ្នាំ អាចផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធបាន នៅពេលពួកគេបានរៀបចំខ្លួន ហើយមានភាពស័ក្ដិសមដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ពួកគេពុំចាំបាច់រង់ចាំរយៈពេលមួយឆ្នាំបន្ទាប់ពីការរៀបអាពាហ៍ពិពាហ៍ស៊ីវិល ហើយអាចត្រូវបានផ្សារភ្ជាប់ភ្លាមៗតាមដែលស្ថានភាពអនុញ្ញាតនោះទេ ។
នៅពេលចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធដល់គូស្វាមីភរិយាសម្រាប់ពិធីផ្សារភ្ជាប់ នោះថ្នាក់ដឹកនាំបព្វជិតភាពគួរតែប្រាកដថា ការរៀបអាពាហ៍ពិពាហ៍នោះគឺស្របច្បាប់ ។
៣៨.៥.១.២
ការផ្សារភ្ជាប់របស់សមាជិកនៅរស់បន្ទាប់ពីការលែងលះ
ស្ត្រី ។ ស្ត្រីដែលនៅរស់ អាចត្រូវបានផ្សារភ្ជាប់ជាមួយតែស្វាមីម្នាក់ប៉ុណ្ណោះ ។ ប្រសិនបើនាងត្រូវបានផ្សារភ្ជាប់នឹងស្វាមីម្នាក់រួចហើយ ក្រោយមកលែងលះគាត់ នោះនាងត្រូវតែទទួលបាននូវការលុបចោលនៃការផ្សារភ្ជាប់មកពីគណៈប្រធានទីមួយសិន ពីមុននាងអាចផ្សារភ្ជាប់ទៅនឹងបុរសម្នាក់ទៀតនៅក្នុងជីវិតរបស់នាង ( សូមមើល ៣៨.៥.១.៤ ) ។
ស្ត្រីនៅរស់ដែលពុំរៀបការនៅពេលបច្ចុប្បន្ននេះ អាចផ្សារភ្ជាប់ទៅនឹងស្វាមីដែលស្លាប់ ទោះបីពួកគេបានលះលែងគ្នានៅក្នុងជីវិតនេះក្តី ។ ស្ត្រីនៅរស់ដែលរៀបការនៅពេលបច្ចុប្បន្ននេះ ពុំអាចផ្សារភ្ជាប់ទៅនឹងស្វាមីដែលស្លាប់ ដោយគ្មានការអនុម័តពីគណៈប្រធានទីមួយទេ ។
បុរស ។ ប្រសិនបើស្វាមី និងភរិយាត្រូវបានផ្សារភ្ជាប់ ហើយក្រោយមកលែងលះគ្នា នោះបុរសត្រូវតែទទួលបានការជម្រះការផ្សារភ្ជាប់មកពីគណៈប្រធានទីមួយ មុនពេលស្ត្រីម្នាក់ទៀតអាចត្រូវបានផ្សារភ្ជាប់ជាមួយគាត់បាន ( សូមមើល ៣៨.៥.១.៤ ) ។ ការជម្រះការផ្សារភ្ជាប់គឺចាំបាច់ណាស់ សូម្បីតែ ( ១ ) ការផ្សារភ្ជាប់ពីមុនត្រូវបានលុបចោល ឬ ( ២ ) ភរិយាដែលបានលែងលះ ឥឡូវនេះបានទទួលមរណភាពទៅហើយក្តី ។
ការជម្រះការផ្សារភ្ជាប់គឺចាំបាច់ត្រូវធ្វើ ប្រសិនបើបុរសម្នាក់បានលែងលះពីស្ត្រីដែលទើបតែបានផ្សារភ្ជាប់នឹងគាត់ ។ ឧទាហរណ៍ ប្រសិនបើបុរសម្នាក់បានទទួលការជម្រះការផ្សារភ្ជាប់ បានផ្សារភ្ជាប់ទៅនឹងភរិយាទីពីររបស់គាត់បន្ទាប់ពីការលះលែង ហើយភរិយាទីពីររបស់គាត់ស្លាប់ នោះគាត់ពុំចាំបាច់ត្រូវជម្រះការផ្សារភ្ជាប់ ដើម្បីត្រូវបានផ្សារភ្ជាប់ម្តងទៀតនោះទេ ។
៣៨.៥.១.៣
ការផ្សារភ្ជាប់របស់សមាជិកនៅរស់ បន្ទាប់ពីមរណភាពរបស់ប្តី ឬប្រពន្ធ
ស្ត្រី ។ បន្ទាប់ពីស្ត្រីនៅរស់ម្នាក់បានផ្សារភ្ជាប់នឹងស្វាមីម្នាក់នៅក្នុងព្រះវិហារបរិសុទ្ធ គាត់ពុំអាចផ្សារភ្ជាប់ម្តងទៀតទេ លុះត្រាតែគាត់ទទួលការលុបចោលនៃការផ្សារភ្ជាប់ទីមួយសិន ។
បុរស ។ ប្រសិនបើស្វាមី និងភរិយាត្រូវបានផ្សារភ្ជាប់នឹងគ្នា រួចហើយភរិយាបានស្លាប់ នោះបុរសអាចត្រូវបានផ្សារភ្ជាប់នឹងស្ត្រីម្នាក់ទៀតជាមួយនឹងគាត់ បើស្ត្រីនោះមិនបានផ្សារភ្ជាប់នឹងបុរសផ្សេងពីមុននោះទេ ។ នៅក្នុងស្ថានភាពនេះ បុរសមិនចាំបាច់ត្រូវការការជម្រះការផ្សារភ្ជាប់មកពីគណៈប្រធានទីមួយទេ លើកលែងតែគាត់បានលែងលះភរិយាមុនរបស់គាត់ មុនពេលនាងទទួលមរណភាព ( សូមមើល ៣៨.៥.១.២ សម្រាប់គោលនយោបាយនៅក្នុងករណីលែងលះគ្នា ) ។
ពីមុនស្វាមី/ភរិយានៅរស់អាចផ្សារភ្ជាប់ទៅនឹងស្វាមី/ភរិយាដែលស្លាប់បាន គាត់ ឬនាងត្រូវទទួលលិខិតយល់ព្រមដែលបានចុះហត្ថលេខាពីស្ដ្រីមេម៉ាយ ឬពោះម៉ាយនៃស្វាមី/ភរិយាដែលស្លាប់របស់ពួកគេជាមុនសិន ( ប្រសិនបើមានស្ដ្រីមេម៉ាយ ឬពោះម៉ាយ ) ។
៣៨.៥.១.៤
ការស្នើសុំឲ្យលុបចោលពិធីផ្សារភ្ជាប់ ឬការជម្រះការផ្សារភ្ជាប់
ស្ត្រីដែលបានផ្សារភ្ជាប់កាលពីមុនរួចហើយ ត្រូវតែទទួលបាននូវការលុបចោលពិធីផ្សារភ្ជាប់នោះមកពីគណៈប្រធានទីមួយ មុនពេលនាងអាចផ្សារភ្ជាប់នឹងបុរសម្នាក់ទៀត នៅក្នុងជីវិតរបស់នាង ។ បុរសដែលបានលែងលះនឹងស្ត្រីដែលបានផ្សារភ្ជាប់នឹងគាត់ ត្រូវតែទទួលការជម្រះការផ្សារភ្ជាប់មកពីគណៈប្រធានទីមួយ មុនពេលស្ត្រីម្នាក់ទៀតអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងគាត់បាន ( សូមមើល ៣៨.៥.១.២ ) ។
ពេលប៊ីស្សព និងប្រធានស្តេកផ្តល់អនុសាសន៍ថា ការលុបចោលពិធីផ្សារភ្ជាប់ ឬការជម្រះការផ្សារភ្ជាប់ត្រូវអនុញ្ញាតឲ្យ នោះពួកគាត់បញ្ជូនទម្រង់បែបបទស្នើសុំទៅកាន់គណៈប្រធានទីមួយ ដោយប្រើប្រព័ន្ធធនធានថ្នាក់ដឹកនាំ និងស្មៀន ។ ថ្នាក់ដឹកនាំដែលពុំអាចចូលប្រើប្រព័ន្ធធនធានថ្នាក់ដឹកនាំ និងស្មៀននេះ អាចទទួលទម្រង់បែបបទស្នើសុំទៅកាន់គណៈប្រធានទីមួយនេះបាន តាមរយៈការទាក់ទងទៅកាន់ការិយាល័យកំណត់ត្រាការសម្ងាត់នៅឯទីស្នាក់ការកណ្ដាលនៃសាសនាចក្រ ។ ថ្នាក់ដឹកនាំមិនគួរទាក់ទងទៅកាន់ការិយាល័យគណៈប្រធានទីមួយ ដើម្បីទទួលទម្រង់បែបបទនេះទេ ។ ការណែនាំទាំងឡាយគឺមាននៅលើទម្រង់បែបបទនោះ ។
ពីមុនដាក់បញ្ជូនបែបបទស្នើសុំនេះ ប្រធានស្ដេកត្រូវប្រាកដថា ការលែងលះគ្នាគឺបានចូលជាផ្លូវការហើយ ។ គាត់ក៏ត្រូវប្រាកដដែរថា បេក្ខជននោះបច្ចុប្បន្នកំពុងធ្វើតាមតម្រូវការទាំងអស់នៃច្បាប់ ដើម្បីផ្គត់ផ្គង់ដល់កូន និងប្រពន្ធដែលជាប់ពាក់ព័ន្ធនឹងការលែងលះ ។
ប្រសិនបើសមាជិកមួយរូបបានស្នើសុំឲ្យមានការលុបចោលពិធីផ្សារភ្ជាប់ ឬការជម្រះការផ្សារភ្ជាប់ នោះគាត់ ឬនាងមិនអាចរៀបកាលវិភាគណាត់ សម្រាប់រៀបអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ ឬពិធីផ្សារភ្ជាប់បានទេ រហូតដល់ទទួលបានសំបុត្រមកពីគណៈប្រធានទីមួយផ្តល់ជាការជូនដំណឹងថា ការលុបចោល និងការជម្រះនេះត្រូវបានអនុញ្ញាតឲ្យ ។ បុគ្គលនោះបង្ហាញសំបុត្រនេះនៅឯព្រះវិហារបរិសុទ្ធ ។
៣៨.៥.១.៥
ការដកចេញនូវការដាក់កំហិតជំទាស់នឹងពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ
បើបុគ្គលមួយរូបប្រព្រឹត្តអំពើកំផិត ខណៈដែលបានរៀបការនឹងប្តី ឬប្រពន្ធ ដែលគាត់បានផ្សារភ្ជាប់ នោះគាត់ មិនអាចត្រូវបានផ្សារភ្ជាប់ទៅនឹងដៃគូ ដែលប្រព្រឹត្តអំពើកំផិតទេ លុះត្រាតែការផ្សារភ្ជាប់នោះត្រូវបានអនុញ្ញាតឲ្យដោយប្រធាននៃសាសនាចក្រសិន ។ ការអនុញ្ញាតដូច្នោះអាចត្រូវបានស្នើសុំ បន្ទាប់ពីគូស្វាមីភរិយាក្រោយនេះបានរៀបការអស់រយៈពេលយ៉ាងហោចណាស់ប្រាំឆ្នាំ ។ សំណើអាចត្រូវបានបញ្ជូនទៅជាមួយនឹងពាក្យសុំ សម្រាប់ការលុបចោលការផ្សារភ្ជាប់ ឬការជម្រះការផ្សារភ្ជាប់ ។
ស្វាមីភរិយាដែលមានបំណងប្រាថ្នាដកនូវការដាក់កំហិតក្នុងការផ្សារភ្ជាប់ចេញ អាចស្វែងរកការសម្ភាសជាមួយនឹងប៊ីស្សព និងប្រធានស្តេករបស់ពួកគេ ។ ប្រសិនបើថ្នាក់ដឹកនាំទាំងឡាយនេះមានអារម្មណ៍ថា គួរចេញអនុសាសន៍ឲ្យដកនូវការដាក់កំហិតចេញ នោះពួកគាត់អាចសរសេរសំបុត្រទៅកាន់គណៈប្រធានទីមួយ ដោយសង្ខេបអនុសាសន៍របស់ពួកគាត់ ហើយធ្វើមូលវិចារណ៍អំពីភាពស័ក្ដិសមព្រះវិហារបរិសុទ្ធរបស់បេក្ខជន និងស្ថេរភាពនៃអាពាហ៍ពិពាហ៍របស់ពួកគេ ដែលមានរយៈពេលយ៉ាងហោចណាស់ប្រាំឆ្នាំ ។ គូស្វាមីភរិយាគួរតែសរសេរសំបុត្រស្នើសុំមួយច្បាប់ ទៅកាន់គណៈប្រធានទីមួយផងដែរ ។ ប្រធានស្តេកបញ្ជូនសំបុត្រទាំងអស់នេះទៅកាន់គណៈប្រធានទីមួយ ។
៣៨.៥.១.៦
ការផ្សារភ្ជាប់តាមអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធសម្រាប់វេលាកាលនេះ
គូស្វាមីភរិយាដែលបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធសម្រាប់តែវេលាកាលនេះ ជាធម្មតា មិនត្រូវបានផ្សារភ្ជាប់នៅពេលក្រោយនោះទេ ។ ដើម្បីឲ្យការផ្សារភ្ជាប់ដូច្នេះកើតឡើងបាន ជាដំបូងស្ត្រីម្នាក់នោះត្រូវតែទទួលបានការអនុម័ត អំពីការលុបចោលនៃការផ្សារភ្ជាប់ពីមុនរបស់នាង មកពីគណៈប្រធានទីមួយជាមុនសិន ។ ការស្នើសុំដូច្នេះត្រូវបានយកទៅពិចារណា តែនៅក្នុងស្ថានភាពពិសេសប៉ុណ្ណោះ ។ ប្រសិនបើប៊ីស្សព និងប្រធានស្តេកទទួលអារម្មណ៍ថា ការលុបចោលនោះអាចត្រឹមត្រូវ នោះពួកគាត់អាចបញ្ជូនទម្រង់បែបបទស្នើសុំទៅកាន់គណៈប្រធានទីមួយ ដោយប្រើប្រព័ន្ធធនធានថ្នាក់ដឹកនាំ និងស្មៀន ។
៣៨.៥.១.៧
ការផ្សារភ្ជាប់របស់សមាជិកដែលទទួលមរណភាព
ស្ត្រីដែលទទួលមរណភាព ។ ស្ត្រីដែលបានទទួលមរណភាពអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងបុរសទាំងអស់ ដែលនាងរៀបការពេញច្បាប់ កាលពីអំឡុងពេលនាងនៅមានជីវិត ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើនាងត្រូវបានផ្សារភ្ជាប់នឹងស្វាមីម្នាក់ អំឡុងពេលនាងនៅមានជីវិត នោះស្វាមីទាំងអស់របស់នាងត្រូវបានទទួលមរណភាពសិន មុនពេលស្ត្រីដែលស្លាប់នេះអាចត្រូវបានផ្សារភ្ជាប់ទៅនឹងបុរសផ្សេងទៀត ដែលនាងបានរៀបការជាមួយ ។ នេះរួមមានទាំងស្វាមីមុនៗ ចាប់តាំងពីអ្នកដែលនាងត្រូវបានលែងលះមក ។
បុរសដែលបានទទួលមរណភាព ។ បុរសដែលបានទទួលមរណភាព អាចផ្សារភ្ជាប់នឹងស្ត្រីទាំងអស់ដែលគាត់បានរៀបការស្របច្បាប់ កាលពីគាត់នៅរស់ ឬប្រសិនបើពួកនាងនៅរស់ ហើយមិនបានផ្សារភ្ជាប់ទៅនឹងបុរសផ្សេងទៀត។
គូស្វាមីភរិយាដែលលែងលះគ្នា ហើយទទួលមរណភាព ។ គូស្វាមីភរិយាដែលលែងលះគ្នាហើយទទួលមរណភាព អាចត្រូវបានផ្សារភ្ជាប់ដោយការជំនួស ។ ការផ្សារភ្ជាប់ទាំងនេះ ជារឿយៗផ្តល់ជាមធ្យោបាយតែមួយគត់ដើម្បីឲ្យកូនៗរបស់គូស្វាមីភរិយានេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយ ។ សូមមើល ២៨.៣.៨ សម្រាប់ការដាក់កំហិត ប្រសិនបើស្វាមី ឬភរិយាត្រូវបានដកហូតសមាជិកភាពពីសាសនាចក្រ ឬបានលាលែងសមាជិកភាពសាសនាចក្រនៅពេលទទួលមរណភាព ។ ការអនុម័តរបស់គណៈប្រធានទីមួយគឺតម្រូវឲ្យមាន សម្រាប់ការផ្សារភ្ជាប់គូស្វាមីភរិយា ដែលបានទទួលមរណភាព ដែលបានទទួលនូវការលុបចោលការផ្សារភ្ជាប់របស់ពួកគេនៅក្នុងជីវិតនេះ ។
៣៨.៥.១.៨
ឥទ្ធិពលនៃការដកហូត ឬការលាលែងសមាជិកភាព
បន្ទាប់ពីស្វាមី និងភរិយាត្រូវបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមពួកគេ ត្រូវបានដកហូតសមាជិកភាពពីសាសនាចក្រ ឬបានលាលែងសមាជិកភាពសាសនាចក្រ នោះពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធរបស់គាត់ ឬនាងត្រូវបានដកហូតវិញ ។ ទោះជាយ៉ាងណាក៏ដោយ ពរជ័យផ្ទាល់ខ្លួននៃការផ្សារភ្ជាប់សម្រាប់ស្វាមី/ភរិយា និងកូនៗនៅតែមានសុពលភាព ប្រសិនបើពួកគេបន្ដមានភាពស័ក្ដិសម ។
កូនៗដែលបានកើតមកក្រោយពីស្វាមី ឬភរិយាត្រូវបានដកហូតសមាជិកភាពពីសាសនាចក្រ ឬបានលាលែងសមាជិកភាពខ្លួន គឺមិនកើតនៅក្នុងសេចក្តីសញ្ញាទេ ។ សូមមើល ៣៨.៥.២.៨ ។
៣៨.៥.២
ការផ្សារភ្ជាប់កូនៗជាមួយនឹងឪពុកម្តាយ
៣៨.៥.២.១
កូនៗដែលកើតនៅក្នុងសេចក្តីសញ្ញា
កូនៗដែលកើតមក បន្ទាប់ពីម្តាយរបស់ពួកគេត្រូវបានផ្សារភ្ជាប់នឹងស្វាមី នៅក្នុងព្រះវិហារបរិសុទ្ធ គឺបានកើតនៅក្នុងសេចក្តីសញ្ញានៃការផ្សារភ្ជាប់នោះ ។ ពួកគេមិនចាំបាច់ទទួលពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ទៅនឹងឪពុកម្តាយនោះទេ ។ ការកើតនៅក្នុងសេចក្តីសញ្ញា ផ្តល់សិទ្ធិឲ្យកូនៗនៅជាមួយនឹងឪពុកម្តាយរបស់ពួកគេដ៏នៅអស់កល្បជានិច្ច អាស្រ័យទៅលើសេចក្តីស្មោះត្រង់របស់ពួកគេ ។
បើស្ត្រីម្នាក់ដែលបានផ្សារភ្ជាប់នឹងអតីតស្វាមី បានរៀបការជាថ្មីម្តងទៀត នោះកូនៗក្នុងអាពាហ៍ពិពាហ៍ក្រោយរបស់គាត់ គឺកើតនៅក្នុងសេចក្តីសញ្ញានៃការផ្សារភ្ជាប់ពីលើកមុន លើកលែងតែពួកគេបានកើតក្រោយពីការផ្សារភ្ជាប់ ត្រូវបានលុបចោល ឬបន្ទាប់ពីវាត្រូវបានដកចេញ ដោយសារតែការដកហូត ឬការលាលែងសមាជិកភាពសាសនាចក្រ ។
៣៨.៥.២.២
កូនៗដែលមិនកើតនៅក្នុងសេចក្តីសញ្ញា
កូនៗដែលមិនកើតនៅក្នុងសេចក្តីសញ្ញា អាចមានចំណែកនៅក្នុងគ្រួសារដ៏អស់កល្បជានិច្ច តាមរយៈការផ្សារភ្ជាប់ទៅនឹងឪពុកម្តាយបង្កើត ឬឪពុកម្តាយចិញ្ចឹមរបស់ពួកគេ ។ កូនៗទាំងនេះទទួលបានសិទ្ធិដូចគ្នាចំពោះពរជ័យទាំងឡាយ ដូចជាពួកគេបានកើតនៅក្នុងសេចក្តីសញ្ញាដែរ ។
កូនម្នាក់ៗអាចត្រូវបានផ្សារភ្ជាប់តែជាមួយឪពុក និងម្តាយប៉ុណ្ណោះ—មានស្វាមី និងភរិយា—ហើយមិនមែនតែជាមួយនឹងឪពុក ឬក៏ម្តាយទោលនោះទេ ។
ក្មេងប្រុសដែលមានអាយុយ៉ាងហោចណាស់ ១១ ឆ្នាំ ហើយឈានដល់អាយុ ១២ ឆ្នាំអំឡុងឆ្នាំនៃការតែងតាំងត្រូវកាន់បព្វជិតភាព ហើយត្រូវតែតែងតាំងនូវតំណែងសមរម្យទៅតាមអាយុពួកគេ ពីមុនពួកគេអាចផ្សារភ្ជាប់នឹងឪពុកម្តាយពួកគេបាន ។ សមាជិកដែលបានរៀបការ ឬមានអាយុ ២១ ឆ្នាំឡើង មិនអាចត្រូវបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយរបស់ពួកគេទេ លុះត្រាតែពួកគេបានទទួលអំណោយទានពិសិដ្ឋសិន ។
ជាធម្មតា មរណជនត្រូវបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយបង្កើត ឬឪពុកម្តាយចិញ្ចឹមរបស់គាត់ ។ ទោះជាយ៉ាងណាក៏ដោយ កូនដែលស្លាប់ហើយក៏អាចផ្សារភ្ជាប់ទៅនឹង ៖
-
ឪពុកបង្កើត និងម្តាយចុង ។
-
ម្តាយបង្កើត និងឪពុកចុង ។
-
ឪពុកម្ដាយចិញ្ចឹម ឬតាយាយចិញ្ចឹមដែលបានចិញ្ចឹមបីបាច់កុមារនោះ ។
-
ស្វាមីភរិយាដែលមានបំណងសុំកូននោះមកចិញ្ចឹម ប៉ុន្តែពុំអាចបំពេញការសុំយកចិញ្ចឹមបាន ពីមុនកុមារនោះស្លាប់ ។
ការផ្សារភ្ជាប់ទាំងនេះអាចធ្វើបាន ទោះបីជាកុមារដែលស្លាប់នោះបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយបង្កើត ឬឪពុកម្តាយចិញ្ចឹមរបស់គាត់ក្តី ។ ការអនុម័តពីគណៈប្រធានទីមួយពុំចាំបាច់មានទេ ។ ការផ្សារភ្ជាប់ទៅនឹងបុគ្គលដែលពុំមែនជាឪពុកម្តាយបង្កើត ឬបុគ្គលដែលពុំមែនជាឪពុកម្តាយចិញ្ចឹម នៅក្នុងស្ថានភាពនានាក្រៅពីអ្វីដែលបានពិពណ៌នាដូចខាងលើនេះ តម្រូវឲ្យមានការអនុម័តពីគណៈប្រធានទីមួយ ។
៣៨.៥.២.៣
ការមើលការផ្សារភ្ជាប់នៃបងប្អូនប្រុសស្រីនៅរស់
ដើម្បីមើលការផ្សារភ្ជាប់នៃបងប្អូនបង្កើត បងប្អូនចុង ឬបងប្អូនដែលមានឪពុក ឬម្តាយទីទៃពីគ្នាដែលនៅរស់ទៅនឹងឪពុកម្តាយរបស់ពួកគេ នោះកូនដែលមានអាយុក្រោម ២១ ឆ្នាំ ត្រូវតែបានកើតនៅក្នុងសេចក្ដីសញ្ញា ឬបានផ្សារភ្ជាប់ទៅនឹងឪពុកម្ដាយរបស់ពួកគេ ។ ក្រៅពីនេះ កុមារដែលមានអាយុចាប់ពី ៨ ឆ្នាំឡើងទៅត្រូវទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ហើយក្មេងប្រុសដែលមានអាយុយ៉ាងយោចណាស់ ១១ ឆ្នាំ ហើយឈានដល់អាយុ ១២ ឆ្នាំអំឡុងឆ្នាំនៃការតែងតាំង ត្រូវកាន់បព្វជិតភាព ហើយត្រូវបានតែងតាំងក្នុងតំណែងសមរម្យតាមអាយុរបស់ពួកគេ ។
សមាជិកដែលបានរៀបការ ឬមានអាយុ ២១ ឆ្នាំឡើងទៅ ត្រូវតែបានទទួលអំណោយទានពិសិដ្ឋសិន ដើម្បីមើលការផ្សារភ្ជាប់ដូច្នេះបាន ។
៣៨.៥.២.៤
កូនចិញ្ចឹម ឬកូនធម៌ដែលនៅរស់
កូនៗដែលនៅរស់ដែលបានកើតនៅក្នុងសេចក្តីសញ្ញា ឬដែលបានផ្សារភ្ជាប់ជាមួយនឹងឪពុកម្តាយរួចហើយ មិនអាចផ្សារភ្ជាប់ជាមួយនឹងឪពុកម្តាយណាផ្សេងទៀតទេ លើកលែងតែមានការអនុម័តពីគណៈប្រធានទីមួយសិន ។
កូនៗដែលនៅរស់ដែលបានសុំមកចិញ្ចឹមស្របច្បាប់ ហើយមិនបានកើតនៅក្នុងសេចក្តីសញ្ញា ទាំងមិនបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយបង្កើត អាចផ្សារភ្ជាប់ទៅនឹងឪពុកម្តាយចិញ្ចឹមរបស់ពួកគេ បន្ទាប់ពីការសុំមកចិញ្ចឹមធ្វើឡើងចប់សព្វគ្រប់ ។ លិខិតសម្រេចមួយច្បាប់អំពីការសុំកូនចិញ្ចឹមស្របច្បាប់ គួរតែបង្ហាញនៅព្រះវិហារបរិសុទ្ធ លិខិតសាលក្រមមកពីតុលាការដែលបានផ្ដល់សិទ្ធិជាអាណាព្យាបាលពេញច្បាប់ មិនមែនជាការបញ្ជាក់គ្រប់គ្រាន់ សម្រាប់ពិធីផ្សារភ្ជាប់នោះទេ ។ វាមិនមែនជាកាតព្វកិច្ច ដើម្បីស្គាល់ឪពុកម្តាយបង្កើតរបស់កូនៗទាំងនេះទេ ។
ការអនុម័តរបស់គណៈប្រធានទីមួយ ចាំបាច់ត្រូវមាន សម្រាប់សមាជិកនៅរស់ ដើម្បីត្រូវបានផ្សារភ្ជាប់ជាមួយនឹងឪពុកម្តាយធម៌ ។ តម្រូវការនេះអនុវត្តសូម្បីតែមិនស្គាល់មុខ ហើយមិនអាចស្គាល់អត្តសញ្ញាណឪពុកម្តាយបង្កើតរបស់កូនធម៌ ពេលដែលខិតខំរកគ្រប់វិធីហើយនោះក្តី ។ ការស្នើសុំទាំងនេះត្រូវបានធ្វើឡើងដោយប្រធានស្តេក ។
៣៨.៥.២.៥
កូនចិញ្ចឹម ឬកូនធម៌ដែលទទួលមរណភាព
ជាធម្មតា មរណជនដែលជាកូនចិញ្ចឹម ត្រូវបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយចិញ្ចឹមរបស់គាត់ ឬនាង ។
កូនធម៌ដែលបានទទួលមរណភាព ជាធម្មតាត្រូវបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយបង្កើតរបស់គាត់ ឬនាង ។
៣៨.៥.២.៦
ការផ្សារភ្ជាប់នៃកូនៗនៅរស់ទៅនឹងឪពុក ឬម្តាយបង្កើត និងឪពុក ឬម្តាយចុង
កូនដែលនៅរស់មិនទាន់រៀបការ ក្រោមអាយុ ២១ ឆ្នាំ ដែលមិនបានកើតនៅក្នុងសេចក្តីសញ្ញា ឬមិនបានផ្សារភ្ជាប់ពីមុន ហើយមិនត្រូវបានសុំមកចិញ្ចឹម អាចត្រូវបានផ្សារភ្ជាប់ទៅនឹងឪពុក ឬម្តាយបង្កើត និងម្តាយ ឬឪពុកចុង ប្រសិនបើមានលក្ខខណ្ឌទាំងពីរដូចខាងក្រោមនេះ ៖
-
ឪពុក ឬម្តាយបង្កើតដែលនឹងផ្សារភ្ជាប់ជាមួយកូននេះ មានសិទ្ធិជាអាណាព្យាបាលស្រប់ច្បាប់របស់កូននេះ និងថែទាំកូននេះដោយផ្ទាល់ភាគច្រើន ។
-
ឪពុក ឬម្តាយបង្កើតម្នាក់ទៀតបានចុះហត្ថលេខាលើលិខិតយល់ព្រម ។ លិខិតសាលក្រមពីតុលាការជាអាណាព្យាបាលពេញច្បាប់ មិនមានការជម្រះគ្រប់គ្រាន់សម្រាប់ផ្សារភ្ជាប់មួយទេ ។ លិខិតយល់ព្រមនោះគួរតែប្រើពាក្យស្រដៀងនឹងពាក្យដូចតទៅនេះ ៖ « ខ្ញុំ [ ឈ្មោះរបស់ឪពុក/ម្តាយបង្កើត ] ផ្តល់ការអនុញ្ញាតឲ្យ [ ឈ្មោះកូនម្នាក់ ឬច្រើននាក់ ] ឲ្យផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធជាមួយនឹង [ ឈ្មោះរបស់ឪពុកម្តាយ ] ។ ខ្ញុំយល់ថា ការផ្សារភ្ជាប់នេះគឺជាពិធីសាសនាមួយ ហើយគ្មានការជាប់ពាក់ព័ន្ធនឹងផ្នែកច្បាប់ទេ ។ លិខិតនេះគួរតែបង្ហាញនៅព្រះវិហារបរិសុទ្ធ ពីមុនពិធីផ្សារភ្ជាប់ ។
ប្រសិនបើឪពុក ឬម្តាយបង្កើតម្នាក់ទទួលមរណភាព ឬសិទ្ធិក្នុងនាមជាឪពុក/ម្តាយរបស់គាត់ត្រូវបានបញ្ចប់ទាំងស្រុងតាមនីតិវិធីច្បាប់ នោះការយល់ព្រមមិនតម្រូវឲ្យមានទេ ។
ប្រសិនបើឪពុក ឬម្តាយបង្កើតម្នាក់ទៀតពុំត្រូវបានគេរកឃើញ ទោះជាខំគ្រប់វិធីដើម្បីស្វែងរកពួកគាត់ក្តីនៅតែរកមិនឃើញ នោះការយល់ព្រមមិនតម្រូវឲ្យមានទេ ។ ក្នុងករណីនេះ ប៊ីស្សព ឬប្រធានស្តេកសរសេរលិខិតមួយបង្ហាញថា កិច្ចខិតខំគ្រប់វិធីដើម្បីស្វែងរកឪពុកម្តាយដែលបាត់នោះគឺរកមិនឃើញឡើយ ។ លិខិតនេះគួរតែឲ្យទៅព្រះវិហារបរិសុទ្ធ ពីមុនធ្វើពិធីផ្សារភ្ជាប់ ។
សមាជិកនៅរស់ដែលបានទទួលអំណោយទានពិសិដ្ឋដែលបានរៀបអាពាហ៍ពិពាហ៍រួច ឬដែលមានអាយុ ២១ ឆ្នាំឡើងទៅ ហើយមិនបានកើតនៅក្នុងសេចក្តីសញ្ញា ហើយមិនបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយ អាចត្រូវបានផ្សារភ្ជាប់ទៅនឹងឪពុក ឬម្ដាយបង្កើត និងម្តាយ ឬឪពុកចុង ។
៣៨.៥.២.៧
កូនៗដែលបានចាប់កំណើតដោយការបន្តពូជសប្បនិម្មិត ឬ ការបន្តពូជដោយមិនរួមសង្វាស
កូនៗដែលបានចាប់កំណើតដោយការបន្តពូជសប្បនិម្មិត ឬ ការបន្តពូជដោយមិនរួមសង្វាស ត្រូវបានកើតនៅក្នុងសេចក្តីសញ្ញា ប្រសិនបើឪពុកម្តាយរបស់ពួកគេបានផ្សារភ្ជាប់រួចហើយ ។ ប្រសិនបើកូនបានកើតមុនពេលឪពុកម្តាយរបស់ពួកគេផ្សារភ្ជាប់ ពួកគេអាចផ្សារភ្ជាប់នឹងឪពុកម្តាយរបស់ពួកគេ បន្ទាប់ពីឪពុកម្តាយរបស់ពួកគេ ត្រូវបានផ្សារភ្ជាប់ជាមួយគ្នា ។
ប្រសិនបើកូនបានកើតមកដោយម្តាយដែលពពោះជំនួសម្តាយផ្សេង នោះប្រធានស្តេកនាំយកបញ្ហានេះ ទៅកាន់ការិយាល័យគណៈប្រធានទីមួយ ។
៣៨.៥.២.៨
ស្ថានភាពនៃកូនៗ នៅពេលដែលពិធីផ្សារភ្ជាប់ត្រូវបានលុបចោល ឬដកហូតវិញ
កូនៗដែលបានកើតនៅក្នុងសេចក្តីសញ្ញា ឬបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយរបស់ពួកគេ នៅតែបន្តផ្សារភ្ជាប់ដដែល ទោះបីជាការផ្សារភ្ជាប់របស់ឪពុកម្តាយត្រូវបាន ( ១ ) លុបចោល ឬ ( ២ ) ត្រូវបានដកហូតវិញនៅពេលក្រោយ ដោយសារតែការដកហូត ឬការលាលែងសមាជិកភាពពីសាសនាចក្ររបស់ឪពុក ឬម្តាយក៏ដោយ ។ កូនៗដែលបានកើតបន្ទាប់ពីការផ្សារភ្ជាប់របស់ឪពុកម្តាយត្រូវបានលុបចោល ឬដកហូតវិញ នោះមិនកើតនៅក្នុងសេចក្តីសញ្ញាទេ ។ កូនៗទាំងនេះចាំបាច់ត្រូវធ្វើពិធីផ្សារភ្ជាប់ទៅនឹងឪពុកម្តាយរបស់ពួកគេ បន្ទាប់ពីពរជ័យទាំងឡាយរបស់ឪពុកម្តាយពួកគេ ត្រូវបានស្តារឡើងវិញ ( បើអាចអនុវត្តបាន ) ហើយរាល់ឧបសគ្គនានាដទៃទៀតត្រូវបានដកចេញ ។
៣៨.៦
គោលនយោបាយអំពីបញ្ហាសីលធម៌
កំណត់ចំណាំ ៖ មាតិកាមួយចំនួននៅក្នុងវគ្គនេះអាចត្រូវធ្វើការកែប្រែនាពេលអនាគត ។
៣៨.៦.២
ការរំលោភបំពាន
៣៨.៦.២.៦
ក្រុមប្រឹក្សាស្ដេក និងវួដ
នៅក្នុងការប្រជុំក្រុមប្រឹក្សាស្តេក និងវួដ គណៈប្រធានស្តេក និងគណៈប៊ីស្សពរំឭកជាទៀងទាត់អំពីគោលនយោបាយ និងសេចក្តីណែនាំរបស់សាសនាចក្រស្តីពីការការពារ និងការឆ្លើយតបចំពោះការរំលោភបំពាន ។ ពួកគេបង្រៀនពីសារលិខិតសំខាន់នៅក្នុង « ការការពារ និងការឆ្លើយតបចំពោះការរំលោភបំពាន » ដែលមានភ្ជាប់ជាមួយនឹងសារលិខិតគណៈប្រធានទីមួយចុះថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៨ ។ ពួកគេអញ្ជើញការពិភាក្សាពីសមាជិកក្រុមប្រឹក្សា ។ ថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាគួរស្វែងរកការដឹកនាំពីព្រះវិញ្ញាណ នៅពេលពួកគាត់បង្រៀន ហើយពិភាក្សាពីប្រធានដ៏សំខាន់នេះ ។
សមាជិកក្រុមប្រឹក្សាគួរតែចូលរៀន និងពិភាក្សាពីវគ្គសិក្សា « ការការពារកុមារ និងយុវវ័យ » ។ សមាជិកក្រុមប្រឹក្សាក៏ត្រូវបញ្ចប់ការបំពាក់បំប៉នស្ដីពីការការពារកុមារ និងយុវវ័យផងដែរ ( សូមមើល ៣៨.៦.២ ) ។
៣៨.៦.៣
វិធីមានកូនដោយសប្បនិម្មិត
សាសនាចក្រមិនលើកទឹកចិត្តឲ្យប្រើវិធីមានកូនដោយសប្បនិម្មិត ដោយប្រើទឹកកាមមនុស្សផ្សេង ក្រៅពីស្វាមីជាដាច់ខាត ។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាបញ្ហាផ្ទាល់ខ្លួនមួយដែលទីបំផុតត្រូវតែទុកឲ្យស្វាមី និងភរិយាធ្វើការវិនិច្ឆ័យ ។
វិធីមានកូនដោយសប្បនិម្មិតរបស់បងប្អូនស្រ្តីនៅលីវគឺមិនត្រូវបានអនុម័តទេ ។ បងប្អូនស្រីនៅលីវដែលចង់ធ្វើរឿងនេះ អាចទទួលនូវការដាក់កំហិតលើអភ័យឯកសិទ្ធិនៃសមាជិកភាពក្នុងសាសនាចក្រមួយចំនួន ។
៣៨.៦.៤
ការពន្យារកំណើត
វាគឺជាឯកសិទ្ធិរបស់គូស្វាមីភរិយាដែលបានរៀបការ ដែលអាចមានកូនដើម្បីផ្តល់រូបកាយខាងសាច់ឈាម សម្រាប់កូនចៅវិញ្ញាណរបស់ព្រះ ដែលពួកគេមានការទទួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់ និងថែរក្សា ។ ការសម្រេចចិត្តថា ត្រូវមានកូនចំនួនប៉ុន្មាននាក់ ហើយនៅពេលណាត្រូវមានកូន នោះគឺជារឿងពិសេស និងជាឯកជនខ្លាំងបំផុត ។ ហើយគួរតែត្រូវបានទុកឲ្យរវាងគូស្វាមីភរិយា និងព្រះអម្ចាស់ ។ សមាជិកសាសនាចក្រមិនគួរវិនិច្ឆ័យគ្នាទៅវិញទៅមកនៅក្នុងបញ្ហានេះទេ ។
ភាពស្និទ្ធស្នាលខាងរូបកាយរវាងស្វាមី និងភរិយាមានគោលបំណងធ្វើឲ្យមានភាពស្រស់ស្អាត និងពិសិដ្ឋ ។ វាត្រូវបានតែងតាំងឡើងដោយព្រះចំពោះការបង្កើតកូនចៅ និងចំពោះការបង្ហាញសេចក្ដីស្រឡាញ់រវាងស្វាមី និងភរិយា ។
៣៨.៦.៧
ការគ្រៀវប្រដាប់ភេទស្ដ្រី
សាសនាចក្រថ្កោលទោសដល់ការគ្រៀវប្រដាប់ភេទស្ដ្រី ។ [ ការណែនាំគោលនយោបាយបន្ថែមទៀតនឹងមាននាពេលខាងមុខ ] ។
៣៨.៦.៩
ការបន្តពូជដោយមិនរួមសង្វាស
សាសនាចក្រមិនលើកទឹកចិត្តចំពោះការបន្តពូជដោយមិនរួមសង្វាស ដែលប្រើទឹកកាមរបស់បុរសផ្សេងក្រៅពីស្វាមី ឬមេជីវិតញីមកពីនារីណាម្នាក់ក្រៅពីភរិយាជាដាច់ខាត ។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាបញ្ហាផ្ទាល់ខ្លួនមួយដែលទីបំផុតត្រូវតែទុកឲ្យស្វាមី និងភរិយាធ្វើការវិនិច្ឆ័យ ។
៣៨.៦.១០
ការជាប់ទាក់ទងនឹងមន្តអាគម
សមាជិកសាសនាចក្រមិនគួរជាប់ទាក់ទងនៅក្នុងទម្រង់នៃការថ្វាយបង្គំសាតាំង ឬទាក់ទងនៅក្នុងរបៀបណាមួយខាងមន្តអាគមឡើយ ។ « សកម្មភាពដូច្នេះ ស្ថិតនៅក្នុងកិច្ចការនៃសេចក្តីងងឹត ដែលបាននិយាយនៅក្នុងព្រះគម្ពីរ ។ ដែលសកម្មភាពទាំងនេះ រៀបចំឡើងដើម្បីបំផ្លាញសេចក្តីជំនឿរបស់នរណាម្នាក់ទៅលើព្រះគ្រីស្ទ ហើយនឹងធ្វើឲ្យគ្រោះថ្នាក់ដល់សេចក្តីសង្រ្គោះរបស់អ្នកទាំងឡាយ ដែលលើកកម្ពស់ដោយចេតនាដល់អំពើទុច្ចរិតនេះ ។ រឿងទាំងនេះមិនគួរស្វែងរកដូចជាល្បែងលេង លើកមកនិយាយនៅក្នុងប្រធានបទការប្រជុំក្នុងសាសនាចក្រ ឬរុកកកាយនៅក្នុងការសន្ទនាជាសម្ងាត់ និងផ្ទាល់ខ្លួននោះឡើយ » ( លិខិតគណៈប្រធានទីមួយ ចុះថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ១៩៩១ ) ។
៣៨.៦.១២
ការប្រតិព័ទ្ធលើភេទដូចគ្នា និងអាកប្បកិរិយានៃការប្រតិព័ទ្ធភេទដូចគ្នា
សាសនាចក្រលើកទឹកចិត្តឲ្យក្រុមគ្រួសារ និងសមាជិកទាំងឡាយឈោងទៅជួយដោយការយល់ចិត្ត សេចក្ដីស្រឡាញ់ និងការគោរពចំពោះបុគ្គលទាំងឡាយដែលស្រឡាញ់អ្នកផ្សេងដែលមានភេទដូចគ្នា ។ សាសនាចក្រក៏លើកស្ទួយឲ្យមានការយល់ដឹងក្នុងសង្គមទាំងមូលផងដែរ ដែលវាឆ្លុះបញ្ចាំងពីការបង្រៀនអំពីសន្ដានចិត្តល្អ ការរាប់អានគ្នា សេចក្ដីស្រឡាញ់ដល់មនុស្សដទៃ និងការគោរពដល់មនុស្សទាំងអស់ ។ សាសនាចក្រពុំប្រកាន់ជំហរណាមួយលើបុព្វហេតុនានានៃការប្រតិព័ទ្ធភេទដូចគ្នានោះទេ ។
ព្រះបញ្ញត្តិរបស់ព្រះហាមឃាត់ដល់អាកប្បកិរិយាមិនគោរពតាមច្បាប់ព្រហ្មចារីភាពទាំងអស់ មិនថាចំពោះភេទដូចគ្នា ឬភេទផ្ទុយគ្នានោះទេ ។ ថ្នាក់ដឹកនាំសាសនាចក្រធ្វើការប្រឹក្សាដល់សមាជិក ដែលបានរំលងច្បាប់ព្រហ្មចារីភាព ។ ថ្នាក់ដឹកនាំជួយពួកគេឲ្យមានការយល់ដឹងច្បាស់លាស់អំពីសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ដង្វាយធួនរបស់ទ្រង់ ដំណើរការនៃការប្រែចិត្ត និងគោលបំណងនៃជីវិតនៅលើផែនដី ។ អាកប្បកិរិយាដែលមិនត្រូវតាមច្បាប់ព្រហ្មចារីភាព អាចជាបុព្វហេតុនៃការមានក្រុមប្រឹក្សាសមាជិកភាពសាសនាចក្រ ( សូមមើល ៣៨.៦.៥ ) ។ អាកប្បកិរិយាបែបនេះអាចត្រូវបានអភ័យទោសតាមរយៈការប្រែចិត្តដោយស្មោះត្រង់ ។
ប្រសិនបើសមាជិកមានអារម្មណ៍ស្រឡាញ់ភេទដូចគ្នា និងពុះពារដើម្បីរស់នៅតាមច្បាប់ព្រហ្មចារីភាព នោះថ្នាក់ដឹកនាំគាំទ្រ និងលើកទឹកចិត្តពួកគេនៅក្នុងការខិតខំរបស់ពួកគេ ។ សមាជិកទាំងនេះអាចទទួលបានការហៅក្នុងសាសនាចក្រ កាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងទទួលបានពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ប្រសិនបើពួកគេមានភាពស័ក្ដិសម ។ សមាជិកបុរសអាចទទួលបាន និងអនុវត្តបព្វជិតភាព ។
ស្ថានភាពរបស់សមាជិកដ៏ស្មោះត្រង់មួយចំនួនមិនអនុញ្ញាតឲ្យពួកគេទទួលបានពរជ័យនៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច និងភាពជាឪពុកម្ដាយនៅក្នុងជីវិតនេះឡើយ ។ ពួកគេនឹងទទួលគ្រប់ពរជ័យដែលបានសន្យានៅក្នុងភាពដ៏នៅអស់កល្បជានិច្ច ដរាបណាពួកគេរក្សាសេចក្តីសញ្ញាទាំងឡាយ ដែលពួកគេបានធ្វើជាមួយនឹងព្រះ ( សូមមើល ម៉ូសាយ ២:៤១ ) ។
សាសនាចក្រផ្ដល់នូវធនធានខាងក្រោមនេះ ដើម្បីយល់ និងគាំទ្រដល់មនុស្សដែលជីវិតរបស់ពួកគេត្រូវបានប៉ះទង្គិចដោយការប្រតិព័ទ្ធភេទដូចគ្នាបានកាន់តែប្រសើរ ៖
-
« Same-Sex Attraction ( ការប្រតិព័ទ្ធភេទដូចគ្នា » Gospel Topics នៅលើគេហទំព័រ topics.ChurchofJesusChrist.org
-
« Same-Sex Attraction » Life Help នៅលើគេហទំព័រ ChurchofJesusChrist.org
បន្ថែមពីលើជំនួយដ៏បំផុសគំនិតរបស់ថ្នាក់ដឹកនាំសាសនាចក្រ សមាជិកអាចនឹងទទួលបានប្រយោជន៍មកពីការប្រឹក្សានឹងអ្នកជំនាញ ។ ថ្នាក់ដឹកនាំអាចទាក់ទងទៅការិយាល័យសេវាកម្មក្រុមគ្រួសារ ដើម្បីបានជំនួយ ។ សូមមើល ៣៨.៦.២.២ សម្រាប់ព័ត៌មានទំនាក់ទំនង ។
៣៨.៦.១៣
អាពាហ៍ពិពាហ៍ភេទដូចគ្នា
ជាគោលការណ៍មួយខាងគោលលទ្ធិ ដោយផ្អែកទៅលើព្រះគម្ពីរ សាសនាចក្របញ្ជាក់ថា អាពាហ៍ពិពាហ៍រវាងបុរស និងស្រ្តីគឺមានសារៈសំខាន់ចំពោះផែនការរបស់អង្គបង្កបង្កើត សម្រាប់ជោគវាសនាដ៏អស់កល្បជានិច្ចនៃបុត្រាបុត្រីរបស់ទ្រង់ ។ សាសនាចក្រក៏បញ្ជាក់ផងដែរថា ក្រិត្យវិន័យរបស់ព្រះកំណត់និយមន័យអាពាហ៍ពិពាហ៍ថា ជាសម្ព័ន្ធភាពស្របច្បាប់ និងពេញច្បាប់រវាងបុរសម្នាក់ និងស្រ្តីម្នាក់ ។
មានតែបុរសម្នាក់ និងស្ត្រីម្នាក់ ដែលបានរៀបការស្របច្បាប់ និងពេញច្បាប់ ក្នុងនាមជាស្វាមី និងភរិយាប៉ុណ្ណោះ គប្បីមានទំនាក់ទំនងខាងផ្លូវភេទ ។ ទំនាក់ទំនងខាងផ្លូវភេទដទៃទៀត រួមមានទាំងទំនាក់ទំនងខាងផ្លូវភេទរវាងមនុស្សដែលមានភេទដូចគ្នាគឺជាអំពើបាប ហើយបំផ្លាញចោលនូវស្ថាប័នគ្រួសារដែលបានបង្កើតឡើងដោយព្រះ ។
៣៨.៦.១៤
ការអប់រំស្តីពីផ្លូវភេទ
ឪពុកម្តាយមានការទទួលខុសត្រូវជាចម្បង ក្នុងការអប់រំស្តីពីផ្លូវភេទដល់កូនៗរបស់ពួកគេ ។ ការបង្រៀនអំពីប្រធានបទនេះដោយស្មោះត្រង់ និងច្បាស់លាស់នៅក្នុងគេហដ្ឋាន នឹងជួយដល់មនុស្សវ័យក្មេងឲ្យចៀសវាងពីអំពើបាបខាងសីលធម៌ធ្ងន់ធ្ងរ ។
នៅកន្លែងណាដែលសាលារៀនមានផ្តល់ការអប់រំអំពីភេទ នោះឪពុកម្តាយគួរតែស្វែងរកមើលឲ្យប្រាកដថា ការបង្រៀនដែលត្រូវបានផ្តល់ឲ្យទៅកាន់កូនៗរបស់ពួកគេនោះ វាចុះសម្រុងទៅនឹងសីលធម៌ និងគុណសម្បត្តិខាងក្រមសីលធម៌ឬទេ ។
៣៨.៦.១៦
ម្តាយនៅលីវមានផ្ទៃពោះ
សមាជិកសាសនាចក្រដែលនៅលីវ ហើយមានផ្ទៃពោះ ត្រូវបានលើកទឹកចិត្តឲ្យទៅជួបនឹងប៊ីស្សពរបស់ពួកគេ ។ សេវាកម្មគ្រួសារគឺមានសម្រាប់ ៖
-
ការពិគ្រោះយោបល់ជាមួយនឹងថ្នាក់ដឹកនាំសាសនាចក្រ ។
-
ការប្រឹក្សាជាមួយនឹងម្ដាយនៅលីវមានផ្ទៃពោះ និងក្រុមគ្រួសាររបស់ពួកគេ ។
ពុំចាំបាច់មានការផ្ដល់អនុសាសន៍ពីប៊ីស្សពទេសម្រាប់សេវាកម្មនេះ ។ វាពុំគិតថ្លៃឡើយ ។
ថ្នាក់ដឹកនាំអាចទាក់ទងទៅការិយាល័យសេវាកម្មក្រុមគ្រួសារ ដើម្បីបានជំនួយ ។ សូមមើល ៣៨.៦.២.២ សម្រាប់ព័ត៌មានទំនាក់ទំនង ។
ការណែនាំសម្រាប់ការប្រឹក្សាដល់ម្ដាយនៅលីវមានផ្ទៃពោះក៏មាននៅក្នុង « Unwed Pregnancy » ( Gospel Topics នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
៣៨.៦.១៧
ការបរិច្ចាគទឹកកាម
សាសនាចក្រមិនលើកទឹកចិត្តឲ្យមានការបរិច្ចាគទឹកកាមជាដាច់ខាត ។
៣៨.៦.១៨
ការធ្វើអត្តឃាត
ជីវិតរមែងស្លាប់គឺជាអំណោយទានដ៏មានតម្លៃមួយមកពីព្រះ ហើយជារឿងមួយខុសឆ្គងដើម្បីសម្លាប់ជីវិតខ្លួនឯង ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលធ្វើអត្តឃាតមិនអាចទទួលខុសត្រូវចំពោះទង្វើរបស់គាត់ ឬនាងបានទេ ។ មានតែព្រះប៉ុណ្ណោះដែលអាចយល់បានច្បាស់លាស់ និងកាត់សេចក្ដីពីស្ថានភាពនេះ ។ សាសនាចក្រគាំទ្រយ៉ាងពេញទំហឹងដល់ការរារាំងអំពើអត្តឃាត និងលើកទឹកចិត្តឲ្យមានចិត្តមេត្តាដល់បុគ្គលទាំងឡាយដែលបានប៉ះទង្គិចដោយការធ្វើអត្តឃាត ។
ថ្នាក់ដឹកនាំគួរតែប្រឹក្សា និងលួងលោមដល់សមាជិកគ្រួសាររបស់បុគ្គលដែលស្លាប់ ដោយសារអំពើអត្តឃាតនោះ ។ នៅក្នុងការពិគ្រោះជាមួយនឹងប៊ីស្សព គ្រួសារកំណត់អំពីទីតាំង និងលក្ខណៈកម្មវិធីបុណ្យសពសម្រាប់បុគ្គលនោះ ។ អគារសាសនាចក្រអាចត្រូវបានប្រើប្រាស់ ។ ប្រសិនបើបុគ្គលនោះបានទទួលអំណោយទានពិសិដ្ឋរួចហើយ នោះគាត់អាចត្រូវបានបញ្ចុះនៅក្នុងសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ ។
ប៊ីស្សពគួរតែប្រឹក្សាដល់បុគ្គលដែលគិតចង់ធ្វើអត្តឃាត ឬមានបំណងចង់ធ្វើអត្តឃាត ។ គាត់គួរតែលើកទឹកចិត្តឲ្យបុគ្គលនេះទៅស្វែងរកជំនួយពីអ្នកមានវិជ្ជាជីវៈផងដែរ ។
សម្រាប់ព័ត៌មានអំពីការរារាំងការធ្វើអត្តឃាត និងការងារបម្រើ សូមមើល suicide.ChurchofJesusChrist.org ។
៣៨.៦.១៩
ការគ្រៀវ ( រួមទាំងការកាត់បំពង់បង្ហួរមេជីវិតឈ្មោល )
សាសនាចក្រមិនលើកទឹកចិត្តឲ្យយកការគ្រៀវជាជម្រើសដើម្បីពន្យាកំណើតជាដាច់ខាត ។ ការគ្រៀវគួរតែពិចារណា នៅពេលដែលមាន (១) ស្ថានភាពវេជ្ជសាស្រ្តគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត ឬសុខភាព ឬ (២) បុគ្គលម្នាក់អសមត្ថភាពក្នុងការគិត ហើយមិនអាចទទួលខុសត្រូវចំពោះសកម្មភាពរបស់គាត់ ឬនាងបាន ។
ស្ថានភាពដូច្នេះ ត្រូវតែកំណត់ដោយការវិនិច្ឆ័យរបស់អ្នកមានសមត្ថភាពខាងវេជ្ជសាស្រ្ត ហើយសមស្របទៅនឹងច្បាប់ ។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលដែលឆ្លើយតបចំពោះការសម្រេចចិត្តនេះ គួរតែពិគ្រោះជាមួយគ្នាទៅវិញទៅមក និងជាមួយប៊ីស្សពរបស់ពួកគេ ហើយគួរតែទទួលការបញ្ជាក់ដ៏ទេវភាព អំពីការសម្រេចចិត្តរបស់ពួកគេ តាមរយៈការអធិស្ឋាន ។
៣៨.៦.២០
ភាពជាមាតាដែលគេជួលឲ្យពពោះ
សាសនាចក្រមិនលើកទឹកចិត្តឲ្យធ្វើជាម្ដាយដែលគេជួលឲ្យពពោះជាដាច់ខាត ។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាបញ្ហាផ្ទាល់ខ្លួនមួយដែលទីបំផុតត្រូវតែទុកឲ្យស្វាមី និងភរិយាធ្វើការវិនិច្ឆ័យ ។
៣៨.៧
គោលនយោបាយ សុខាភិបាល និងផ្នែកពេទ្យ
កំណត់ចំណាំ ៖ មាតិកាមួយចំនួននៅក្នុងវគ្គនេះអាចត្រូវធ្វើការកែប្រែនាពេលអនាគត ។
៣៨.៧.១
ការវះកាត់ពិនិត្យសាកសព
ការវះពិនិត្យសាកសពអាចត្រូវបានធ្វើឡើង ប្រសិនបើគ្រួសាររបស់មរណជនផ្តល់ការយល់ព្រម ហើយប្រសិនបើការវះពិនិត្យសាកសពត្រូវធ្វើឡើងតាមច្បាប់ ។
៣៨.៧.២
ការធ្វើឈាបនកិច្ច
ជាធម្មតាសាសនាចក្រមិនលើកទឹកចិត្តឲ្យធ្វើឈាបនកិច្ចទេ ។ ក្រុមគ្រួសាររបស់មរណជនត្រូវតែសម្រេចចិត្តថា តើសពនោះគួរតែធ្វើឈាបនកិច្ចឬអត់ ដែលត្រូវគិតអំពីច្បាប់គ្រប់គ្រងលើការបញ្ចុះ ឬការធ្វើឈាបនកិច្ច ។ នៅក្នុងប្រទេសមួយចំនួនច្បាប់តម្រូវឲ្យធ្វើឈាបនកិច្ច ។
នៅកន្លែងណាដែលអាចធ្វើទៅបាន រូបកាយរបស់សមាជិកដែលទទួលមរណភាព ដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ គួរតែត្រូវបានស្លៀកពាក់សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ នៅពេលធ្វើឈាបនកិច្ច ។ កម្មវិធីបុណ្យសពអាចត្រូវបានធ្វើឡើង ( សូមមើល ២៩.៦ ) ។
៣៨.៧.៣
សុមរណៈ
សុមរណៈត្រូវបានកំណត់ថា ជាការឲ្យមនុស្សម្នាក់ស្លាប់ដោយចេតនា ដើម្បីរួចផុតពីស្ថានភាពឈឺចាប់ ឬមើលមិនជា ។ បុគ្គលម្នាក់ដែលចូលទៅក្នុងសុមរណៈ រួមមានទាំងការជួយដល់មនុស្សម្នាក់ឲ្យធ្វើអត្តឃាតខ្លួន គឺជាការល្មើសនឹងបទបញ្ញត្តិរបស់ព្រះ ។ ( សូមមើលផងដែរ ៣៨.៧.៩ ) ។
៣៨.៧.៤
ការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍
សមាជិកដែលឆ្លងមេរោគអេដស៍ ( HIV ) ឬដែលមានផ្ទុកជំងឺអេដស៍ ( AIDS ) គួរតែត្រូវបានទទួលការរាក់ទាក់ដោយភាពថ្លៃថ្នូរ និងដោយក្តីមេត្តាករុណា ។ មនុស្សមួយចំនួនដែលមានមេរោគអេដស៍ គឺជាជនរងគ្រោះស្លូតត្រង់មកពីអំពើរបស់អ្នកដទៃ ។ ឧទាហរណ៍ ពួកគេអាចឆ្លងតាមរយៈការបញ្ចូលឈាមដោយមិនប្រុងប្រយ័ត្ន ឬឆ្លងពីឪពុកម្តាយ ។ ប្រសិនបើការឆ្លងរោគនោះ កើតមកដោយសារការរំលងនឹងច្បាប់របស់ព្រះ នោះសាសនាចក្រធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះ ដែលផ្តន្ទាទោសដល់អំពើបាប ប៉ុន្តែស្រឡាញ់អ្នកមានបាប ហើយលើកទឹកចិត្តឲ្យមានការប្រែចិត្ត ។ សមាជិកដែលឈោងទៅជួយដោយសន្តានចិត្តល្អ និងលួងលោមចិត្តដល់ជនរងទុក្ខ បម្រើដល់សេចក្តីត្រូវការរបស់ពួកគេ ហើយជួយពួកគេស្វែងរកដំណោះស្រាយចំពោះបញ្ហារបស់ពួកគេ ។
ការការពារជាចម្បងចំពោះមេរោគអេដស៍ និងជំងឺអេដស៍គឺជាបរិសុទ្ធភាពមុនពេលរៀបការ ភក្តីភាពទាំងស្រុងនៅក្នុងអាពាហ៍ពិពាហ៍ ចៀសវាងពីទំនាក់ទំនងរួមភេទដូចគ្នាគ្រប់ប្រភេទ ចៀសវាងពីគ្រឿងញៀនខុសច្បាប់ ហើយមានគារវភាព និងមើលថែទាំរូបរាងកាយ ។
ការចូលរួមនៅក្នុងការប្រជុំរបស់សាសនាចក្រ ដោយអ្នកដែលឆ្លងមេរោគអេដស៍ ឬជំងឺអេដស៍ មិនបង្កឲ្យមានបញ្ហាសុខុភាពធ្ងន់ធ្ងរនោះទេ ។ អជ្ញាធរសុខាភិបាលសាធារណៈអះអាងថា មេរោគអេដស៍មិនចម្លងតាមរយៈការប៉ះពាល់ធម្មតានៅក្នុងផ្ទះ សាលារៀន ព្រះវិហារ ឬកន្លែងការងារនោះទេ ។
អ្នកទាំងឡាយណាដែលអាចនឹងត្រូវ លាងសម្អាតឈាមម្ដងម្កាល ឬផ្តល់ជំនួយបឋមគួរតែរៀន និងធ្វើតាមអនុសាសន៍របស់មន្រ្តីសុខាភិបាលក្នុងតំបន់ ។
៣៨.៧.៥
ការសណ្តំ
ការប្រើប្រាស់ការសណ្តំនៅក្រោមការគ្រប់គ្រងខាងវេជ្ជសាស្ត្រដែលមានជំនាញ និងសមត្ថភាព ដើម្បីព្យាបាលជំងឺ ឬសតិអារម្មណ៍មិននឹងនរគឺជាសំណួរមួយសម្រាប់ផ្នែកវេជ្ជសាស្រ្ត ដែលត្រូវបានកំណត់ ដោយអជ្ញាធរវេជ្ជសាស្រ្តដែលមានសមត្ថភាព ។ សមាជិកមិនគួរចូលរួមនៅក្នុងការសន្តំ សម្រាប់គោលបំណងនៃការបង្ហាញឲ្យឃើញ ឬការលេងកម្សាន្តនោះទេ ។
៣៨.៧.៦
បុគ្គលដែលមានភេទមិនច្បាស់ពីកំណើត
នៅក្នុងកាលៈទេសៈដ៏សែនកម្រមួយ ទារកកើតមកដោយមិនមានភេទជាប្រុស ឬស្រីច្បាស់ ( ប្រដាប់ភេទមិនច្បាស់ ភាពមិនច្បាស់លើប្រដាប់បន្ដពូជ ឬមានប្រដាប់ភេទពីរ ) ។ ឪពុកម្ដាយ ឬមនុស្សដទៃអាចត្រូវធ្វើការសម្រេចចិត្តដើម្បីកំណត់ភេទរបស់កូនពួកគេ ដោយមានការណែនាំពីអ្នកមានវិជ្ជាជីវៈខាងវេជ្ជសាស្ដ្រដ៏ជំនាញ ។ ជារឿយៗ ការសម្រេចចិត្តបន្ដធ្វើការព្យាបាល ឬការវះកាត់ខាងវេជ្ជសាស្ដ្រត្រូវធ្វើឡើងនៅក្នុងពេលទារកទើបកើតបានថ្មីៗ ។ ប៉ុន្ដែវាអាចពន្យារពេលបាន លើកលែងតែវាជារឿងចាំបាច់ខាងវេជ្ជសាស្ដ្រ ។
វាតម្រូវឲ្យមានក្ដីមេត្តាករុណា និងភាពវាងវៃជាពិសេស នៅពេលយុវវ័យ ឬមជ្ឈិមវ័យដែលកើតមកមានប្រដាប់ភេទមិនច្បាស់ ជួបនឹងវិបត្តិផ្លូវចិត្តទាក់ទងនឹងការសម្រេចចិត្តលើភេទដែលកំណត់កាលពីនៅជាទារក ឬកុមារ និងភេទដែលពួកគេកំណត់ខ្លួនឯង ។
សំណួរអំពីកំណត់ត្រាសមាជិកភាព ការតែងតាំងបព្វជិតភាព និងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធសម្រាប់យុវវ័យ ឬមជ្ឈិមវ័យដែលកើតមកមានប្រដាប់ភេទមិនច្បាស់ គួរតែបញ្ជូនទៅកាន់ការិយាល័យនៃគណៈប្រធានទីមួយ ។
៣៨.៧.៧
ការប្រតិបត្តិផ្នែកសុខាភិបាល និងផ្នែកពេទ្យ
សមាជិកមិនគួរប្រើប្រាស់ការប្រតិបត្តិផ្នែកសុខាភិបាល និងផ្នែកពេទ្យដែលគួរឲ្យសង្ស័យខាងក្រមសីលធម៌ និងច្បាប់នោះទេ ។ ថ្នាក់ដឹកនាំក្នុងមូលដ្ឋានគួរតែឲ្យដំបូន្មានដល់សមាជិក ដែលមានបញ្ហាសុខភាព ទៅពិគ្រោះជាមួយនឹងពេទ្យមានជំនាញប្រកបដោយសមត្ថភាព ដែលមានអជ្ញាប័ណ្ណនៅក្នុងប្រទេស ដែលពួកគេប្រតិបត្តិ ។
៣៨.៧.៨
ការបរិច្ចាគសរីរាង្គ និងជាសិកា ព្រមទាំងផ្លាស់ប្តូរសរីរាង្គ
ការបរិច្ចាគសរីរាង្គ និងជាលិការគឺជាទង្វើមួយដែលមិនគិតពីខ្លួនឯង ដែលជារឿយៗនាំមកនូវប្រយោជន៍ដ៏មហិមាចំពោះបុគ្គលម្នាក់ៗ ដែលសិ្ថតក្នុងស្ថានភាពវេជ្ជសាស្រ្ត ។ ការសម្រេចចិត្តចំពោះលិខិតបណ្ដាំ ឬបរិច្ចាគសរីរាង្គរបស់បុគ្គលណាម្នាក់ផ្ទាល់ សម្រាប់គោលបំណងវេជ្ជសាស្ត្រ ឬការសម្រេចចិត្តដើម្បីអនុញ្ញាតឲ្យផ្លាស់ប្តូរសរីរាង្គ ឬជាលិការ ពីសមាជិកគ្រួសារដែលទទួលមរណភាព គឺធ្វើឡើងដោយបុគ្គលម្នាក់ៗ ឬក្រុមគ្រួសាររបស់សមាជិកដែលទទួលមរណភាព ។
ការសម្រេចចិត្តដើម្បីទទួលសរីរាង្គដែលបានបរិច្ចាគគួរតែធ្វើឡើង បន្ទាប់ពីអ្នកជំនាញខាងពេទ្យផ្តល់ដំបូន្មាន ឬការបញ្ជាក់តាមរយៈការអធិស្ឋាន ។
៣៨.៧.៩
ការពន្យារជីវិត
នៅពេលមានជំងឺធ្ងន់ធ្ងរវាយប្រហារខ្លាំង នោះសមាជិកគួរតែអនុវត្តសេចក្តីជំនឿ ទៅលើព្រះអម្ចាស់ ហើយស្វែងរកជំនួយខាងពេទ្យដែលមានសមត្ថភាព ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលសេចក្តីស្លាប់នឹងកើតឡើងដោយចៀសមិនរួច នោះគួរតែត្រូវបានមើលឃើញថា វាជាពរជ័យមួយ និងជាចំណែកនៃជីវិតដ៏នៅអស់កល្បជានិច្ច ប្រកបដោយគោលបំណង ។ សមាជិកមិនគួរមានអារម្មណ៍ថា ត្រូវពន្យារជីវិតរមែងស្លាប់ ដោយមធ្យោបាយដែលមិនសមហេតុផលឡើយ ។ ការវិនិច្ឆ័យទាំងនេះ គឺត្រូវបានធ្វើឡើងបានយ៉ាងល្អបំផុត ដោយសមាជិកក្នុងគ្រួសារ បន្ទាប់ពីទទួលបានដំបូន្មានមកពីគ្រូពេទ្យដ៏មានសមត្ថភាព និងដ៏ឈ្លាសវៃ ហើយស្វែងរកការណែនាំដ៏ទេវភាព តាមរយៈការតមអាហារ និងការអធិស្ឋាន ។
៣៨.៧.១០
ក្រុមដែលធ្វើឲ្យគេយល់ដឹងដោយខ្លួនឯង
មានក្រុមឯកជន និងអង្គការពាណិជ្ជកម្មជាច្រើន មានកម្មវិធីដែលគាំទ្រចំពោះការធ្វើឲ្យគេយល់ដឹងដោយខ្លួនឯង គោរពខ្លួនឯង និងជីវភាពខាងវិញ្ញាណ ។ ក្រុមមួយចំនួនសន្យាដើម្បីពង្រីកសិទ្ធិសេរីភាពជាបុគ្គលម្នាក់ៗ ឬកែលម្អទំនាក់ទំនងគ្រួសារ ។ ក្រុមមួយចំនួនទៀត ផ្តល់ការបំពាក់បំប៉ន « ប្រកបដោយបទពិសោធន៍ » ឬ « ប្រកបដោយអំណាច » ។
ក្រុមទាំងនេះមួយចំនួនបានប្រកាស ឬកំណត់ថា សាសនាចក្រ ឬអ្នកមានសិទ្ធិអំណាចទូទៅម្នាក់ៗបានចារយល់ព្រមក្នុងកម្មវិធីរបស់ពួកគេ ។ ទោះជាយ៉ាងណាក៏ដោយ សាសនាចក្រមិនចារយល់ព្រមចំពោះសហគ្រាសដូច្នេះទេ ហើយសមាជិកត្រូវបានព្រមានឲ្យការពារប្រឆាំងនឹងការជឿដល់ការប្រកាសដូច្នេះ ។ កត្តាពិតដែលសាសនាចក្រ មិនរករឿងជាផ្លូវការនឹងសហគ្រាសដូច្នេះ មិនគួរត្រូវបានមើលឃើញថាជាការចារយល់ព្រម ឬការអនុម័តដោយមិននិយាយនោះឡើយ ។
សមាជិកនៃសាសនាចក្រ ក៏ត្រូវបានព្រមានផងដែរថា ក្រុមមួយចំនួនទាំងនេះ គាំទ្រដល់គំនិត និងប្រើប្រាស់វិធីសាស្រ្ត ដែលអាចនឹងជាគ្រោះថ្នាក់ ។ បន្ថែមពីលើនេះទៀត ក្រុមដូច្នេះជាច្រើន យកថ្លៃដ៏លើសលប់ ហើយលើកទឹកចិត្តឲ្យមានការតាំងចិត្តរយៈពេលវែង ។ ភាពច្របូកច្របល់មួយចំនួននៃគំនិតខាងលោកិយ ជាមួយនឹងគោលការណ៍នៃដំណឹងល្អ តាមរបៀបជាច្រើន អាចធ្វើឲ្យអន្តរាយជីវភាពខាងវិញ្ញាណ និងសេចក្តីជំនឿ ។
ក្រុមទាំងនេះ មាននិន្នាការមកសន្យាអំពីដំណោះស្រាយយ៉ាងឆាប់ចំពោះបញ្ហា ដែលជាធម្មតា ត្រូវការពេលវេលា និងការខិតខំផ្ទាល់ខ្លួនដើម្បីដោះស្រាយ ។ ទោះបីជាអ្នកចូលរួមអាចទទួលបទពិសោធន៍ធូរស្បើយ និងការសប្បាយរីករាយក្នុងអារម្មណ៍ជាបណ្តោះអាសន្នក្តី ប៉ុន្តែជារឿយៗ បញ្ហាចាស់ៗបានត្រឡប់មកវិញ ដឹកនាំទៅរកការខកចិត្ត និងភាពអស់សង្ឃឹមកាន់តែច្រើន ។
ថ្នាក់ដឹកនាំក្នុងសាសនាចក្រមិនត្រូវបង់ថ្លៃ លើកទឹកចិត្តឲ្យចូលរួម ឬលើកកម្ពស់ដល់ក្រុម ឬការអនុវត្តដូច្នេះទេ ។ អគារសាសនាចក្រក៏មិនអាចត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីទាំងនេះផងដែរ ។
ថ្នាក់ដឹកនាំគួរតែឲ្យដំបូន្មានដល់សមាជិកថា ការកែលម្អខ្លួនឯងពិត កើតមានឡើង តាមរយៈការរស់នៅតាមគោលការណ៍ដំណឹងល្អ ។ សមាជិកដែលមានបញ្ហាសង្គម ឬបញ្ហាសតិអារម្មណ៍ អាចពិគ្រោះជាមួយនឹងថ្នាក់ដឹកនាំបព្វជិតភាព សម្រាប់ការដឹកនាំនៅក្នុងការស្គាល់ធនធាន នៃជំនួយ ដែលសមស្របតាមគោលការណ៍នៃដំណឹងល្អ ។
៣៨.៧.១១
ទារកស្លាប់ក្នុងផ្ទៃម្តាយ ( ទារកដែលស្លាប់មុនពេលចាប់កំណើត )
ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ មិនត្រូវបានធ្វើសម្រាប់កុមារដែលស្លាប់ក្នុងផ្ទៃទេ ។ ទោះជាយ៉ាងណាក៏ដោយ រឿងនេះមិនបានបដិសេធចំពោះលទ្ធភាព ដែលកូនស្លាប់ក្នុងផ្ទៃនោះ អាចក្លាយជាចំណែកនៃគ្រួសារនៅក្នុងភាពដ៏អស់កល្បជានិច្ចនោះទេ ។ ឪពុកម្តាយត្រូវបានលើកទឹកចិត្ត ឲ្យទុកចិត្តលើព្រះអម្ចាស់ ដើម្បីដោះស្រាយករណីដូច្នេះ តាមរបៀបដែលទ្រង់ញាណដឹងថា ល្អបំផុត ។ គ្រួសារអាចកត់ត្រាឈ្មោះរបស់កូនដែលស្លាប់ក្នុងផ្ទៃនៅក្នុងកំណត់ត្រាក្រុមគ្រួសារដោយដាក់ពាក្យ កូនស្លាប់ក្នុងផ្ទៃ នៅក្នុងរង្វង់ក្រចក ។
កម្មវិធីរំឭក ឬកម្មវិធីនៅទីផ្នូរអាចត្រូវបានធ្វើឡើង នៅពេលសម្រេចចិត្តដោយឪពុកម្តាយ ។
វាគឺជាកត្តាមួយដែលថា កុមារមានជីវិតមុនពេលចាប់កំណើត ។ ទោះជាយ៉ាងណា គ្មានវិវរណៈផ្ទាល់ណាមួយអំពីពេលវេលាដែលវិញ្ញាណចូលមកក្នុងរូបកាយនោះទេ ។
៣៨.៧.១២
ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ
ការបកស្រាយផ្ទាល់មាត់ជាផ្លូវការតែមួយគត់អំពី « ភេសជ្ជៈក្តៅ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:៩ ) នៅក្នុងពាក្យសម្តីនៃប្រាជ្ញាវាងវៃ គឺជាសេចក្តីថ្លែង ដែលបានធ្វើឡើងដោយថ្នាក់ដឹកនាំសាសនាចក្រពីជំនាន់មុន ដែលពាក្យ « ភេសជ្ជៈក្តៅ » មានន័យថា ជាតែ និងកាហ្វេ ។
សមាជិកមិនគួរប្រើសារធាតុណា ដែលមានផ្ទុកនូវឱសថដែលខុសច្បាប់ឡើយ ។ សមាជិកក៏មិនគួរប្រើសារធាតុដែលមានគ្រោះថ្នាក់ ឬសារធាតុដែលបង្កើតជាទម្លាប់ញៀននោះដែរ លើកលែងតែវាស្ថិតនៅក្រោមការមើលថែរបស់គ្រូពេទ្យមានសមត្ថភាពប៉ុណ្ណោះ ។
៣៨.៨
គោលនយោបាយការគ្រប់គ្រង
៣៨.៨.១
ការការពារ និងការឆ្លើយតបចំពោះឧប្បទ្ទវហេតុ
សូមមើល ២០.៦.២០ ។
៣៨.៨.២
គោលនយោបាយសកម្មភាព
សូមមើល ២០.៦ ។
៣៨.៨.៣
កូនដែលសុំមកចិញ្ចឹម និងឪពុកម្តាយបង្កើតរបស់ពួកគេ
សំណួរទាំងឡាយអំពីការផ្លាស់ប្តូរព័ត៌មាន និងទំនាក់ទំនងរវាងកូនដែលសុំមកចិញ្ចឹម និងឪពុកម្តាយបង្កើតរបស់ពួកគេ គួរតែត្រូវបានគ្រប់គ្រងដោយការយល់ចិត្ត ។ សេចក្តីត្រូវការសិទ្ធិស្របច្បាប់ និងសេចក្តីត្រូវការខាងសតិអារម្មណ៍របស់ភាគីដែលជាប់ពាក់ព័ន្ធទាំងអស់ គួរតែត្រូវបានគិតពិចារណា ។
នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ប្រធានស្តេក និងប៊ីស្សពអាចទាក់ទងទៅសេវាកម្មគ្រួសារសម្រាប់ការណែនាំ ៖
១-៨០១-២៤០-១៧១១
១-៨០០-៤៥៣-៣៨៦០ លេខខ្នែង ២-១៧១១
FamilyServices.ChurchofJesusChrist.org
នៅក្រៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ថ្នាក់ដឹកនាំអាចទាក់ទងទៅសេវាកម្មក្រុមគ្រួសារ ឬបុគ្គលិកសេវាកម្មគ្រួសារនៅការិយាល័យប្រចាំតំបន់បាន ។
៣៨.៨.៤
ការសុំកូនយកមកចិញ្ចឹម និងការចិញ្ចឹមថែទាំ
សមាជិកដែលមានបំណងចង់សុំកូនមកចិញ្ចឹម ឬផ្តល់ការចិញ្ចឹមថែទាំ គួរតែសង្កេតមើលឲ្យបានហ្មត់ចត់នូវរាល់សេចក្តីត្រូវការស្របច្បាប់របស់ប្រទេស និងរដ្ឋាភិបាលទាំងឡាយដែលជាប់ទាក់ទង ។
សម្រាប់ព័ត៌មានអំពីការដាក់កុមារសម្រាប់ការសុំយកមកចិញ្ចឹម សូមមើល ៣៨.៦.១៦ ។
៣៨.៨.៥
សម្ភារសោតទស្សន៍
សមាជិកអាចប្រើប្រាស់សម្ភារសោតទស្សន៍ ដូចជា ស៊ីឌី ឌីវីឌី និងការបង្ហាញតាមកុំព្យូទ័រ នៅក្នុងទីតាំងសាសនាចក្រជាមួយនឹងការដាក់កំហិតដូចខាងក្រោម ៖
-
ឧបករណ៍ទាំងនោះមិនអាចប្រើប្រាស់នៅក្នុងការប្រជុំសាក្រាម៉ង់ ឬនៅក្នុងសម័យប្រជុំទូទៅនៃសន្និសីទស្តេកទេ ( ទោះជាយ៉ាងណាក៏ដោយ ការចាក់ភ្លេងដោយសមរម្យអាចត្រូវបានប្រើប្រាស់ ប្រសិនបើគ្មានព្យាណូ ព្យាណូខ្យល់ ឬគ្មានអ្នកលេងភ្លេង ) ។
-
ឧបករណ៍ទាំងនោះមិនអាចប្រើប្រាស់បានទេ ប្រសិនបើការប្រើប្រាស់នោះត្រូវបានដាក់កំហិតដោយសិទ្ធិអ្នកនិពន្ធ ( សូមមើល ៣៨.៨.១៣ ) ។
-
ឧបករណ៍ទាំងនោះមិនអាចប្រើប្រាស់បានទេ ប្រសិនបើវាមានសម្ភារ ដែលមិនសមរម្យសម្រាប់ទីតាំងសាសនាចក្រ ។
សម្ភារសោតទស្សន៍ដែលបំពេញនូវលក្ខណៈវិនិច្ឆ័យទាំងនេះ អាចត្រូវបានប្រើប្រាស់នៅក្នុងសាលាជំនុំ អំឡុងពេលការប្រជុំ ជាជាងការប្រជុំសាក្រាម៉ង់ ឬសម័យប្រជុំទូទៅ នៃសន្និសីទស្តេក បើសិនជាវាគឺជាផ្នែកដ៏សំខាន់មួយនៃការប្រជុំ ។
៣៨.៨.៦
ហត្ថលេខា និងរូបថតរបស់អ្នកមានសិទ្ធិអំណាចទូទៅ និងពួកចិតសិបនាក់ប្រចាំតំបន់
សមាជិកសាសនាចក្រ មិនគួរព្យាយាមទទួលបានហត្ថលេខាមកពីអ្នកមានសិទ្ធិអំណាចទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់រួមទាំងការចុះហត្ថលេខានៅក្នុងបទគម្ពីរ ទំនុកតម្កើង ឬកម្មវិធីរបស់ពួកគាត់ទេ ។ ការធ្វើដូច្នោះ ធ្វើឲ្យរំខានដល់ការហៅដ៏ពិសិដ្ឋរបស់ពួកគាត់ និងរំខានដល់អារម្មណ៍នៃការប្រជុំ ។ វាក៏អាចរារាំងពួកគាត់មិនឲ្យស្វាគមន៍ដល់សមាជិកដទៃទៀតផងដែរ ។
សមាជិកមិនគួរថតរូបថតរបស់អ្នកដែលមានសិទ្ធិអំណាចទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់នៅក្នុងសាលាជំនុំឡើយ ។
៣៨.៨.៧
ព្រះគម្ពីរប៊ីប
សមាជិកដែលនិយាយភាសាអង់គ្លេសគួរតែប្រើការបោះពុម្ពនៃកំណែថ្មីរបស់ស្តេចជេមស៍នៃព្រះគម្ពីរបរិសុទ្ធរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ការបោះពុម្ពនេះ រួមមាន Topical Guide លេខយោង បទជម្រើសនានាចេញពីការបកប្រែព្រះគម្ពីរប៊ីបដោយយ៉ូសែប ស៊្មីធ ការយោងទៅសេចក្តីយោងវគ្គបទគម្ពីរដទៃទៀត នៅក្នុងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន គោលលទ្ធិ និងសេចក្តីសញ្ញា និងមុក្តាដ៏មានតម្លៃមហិមា និងជំនួយការសិក្សាដទៃទៀត ។ ថ្វីដ្បិតតែកំណែថ្មីនៃព្រះគម្ពីរប៊ីបដទៃទៀតងាយស្រួលក្នុងការអានក្តី នៅក្នុងបញ្ហាខាងគោលលទ្ធិ វិវរណៈថ្ងៃចុងក្រោយ គាំទ្រដល់កំណែថ្មីរបស់ស្តេចជេមស៍ជាង នៅក្នុងការបកប្រែភាសាអង់គ្លេសដទៃទៀត ។
សមាជិកដែលនិយាយភាសាអេស្ប៉ាញ គួរតែប្រើការបោះពុម្ពនៃព្រះគម្ពីរប៊ីប Reina–Valera របស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ការបោះពុម្ពនេះ រួមមាននូវជំនួយដល់ការសិក្សា ស្រដៀងគ្នាទៅនឹងការបោះពុម្ពទាំងឡាយរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយជាភាសាអង់គ្លេសផងដែរ ។
នៅក្នុងភាសាដែលមិននិយាយភាសាអង់គ្លេសជាច្រើនដទៃទៀត សាសនាចក្របានអនុម័តឲ្យប្រើប្រាស់ការបោះពុម្ពព្រះគម្ពីរប៊ីប ដែលមិនមែនជារបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅក្នុងការប្រជុំក្នុងសាសនាចក្រ និងថ្នាក់រៀន ។ សមាជិកគួរតែប្រើប្រាស់ការបោះពុម្ពនៃព្រះគម្ពីរប៊ីបទាំងនេះ ។
វិធីដែលគួរឲ្យទុកចិត្តបំផុត ដើម្បីវាស់វែងភាពត្រឹមត្រូវនៃការបកប្រែព្រះគម្ពីរប៊ីបទាំងឡាយ គឺមិនមែនតាមរយៈការប្រៀបធៀបមើលអត្ថបទខុសគ្នានោះទេ ប៉ុន្តែតាមរយៈការប្រៀបធៀបជាមួយនឹងព្រះគម្ពីរមរមន និងវិវរណៈសម័យទំនើបវិញ ។
ច្បាប់នៃការបោះពុម្ពព្រះគម្ពីរប៊ីបដែលបានអនុម័ត គឺមាននៅតាមសេវាកម្មចែកចាយរបស់សាសនាចក្រ ។ អត្ថបទជាអេឡិចត្រូនិច និងការថតចម្លងជាសំឡេងនៃការបោះពុម្ពរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺមានផងដែរនៅ scriptures.ChurchofJesusChrist.org ។
៣៨.៨.៨
ព្រះគម្ពីរមរមន
សាសនាចក្រមិនលើកទឹកចិត្តឲ្យមានការសរសេរព្រះគម្ពីរមរមនជាថ្មី មកជាភាសាអង់គ្លេសដែលគេស្គាល់ ឬភាសាអង់គ្លេសសម័យទំនើបទេ ។ គណៈប្រធានទីមួយបានមានប្រសាសន៍ថា ៖
« នៅពេលដែលអត្ថបទពិសិដ្ឋមួយ ត្រូវបានបកប្រែជាភាសាដទៃទៀត ឬសរសេរឡើងវិញជាភាសាដែលគេស្គាល់ច្រើន នោះមាននូវការប្រថុយប្រថានដ៏ខ្លាំង ដែលថាដំណើរការនេះអាចចាប់ផ្តើមឲ្យមានកំហុសឆ្គងខាងគោលលទ្ធិ ឬធ្វើឲ្យភស្តុតាងនៃភាពដើមពីបុរាណរបស់ព្រះគម្ពីរមានភាពមិនច្បាស់លាស់ ។ ដូច្នេះដើម្បីការពារនឹងភាពប្រថុយប្រថានទាំងនេះ គណៈប្រធានទីមួយ និងក្រុមប្រឹក្សានៃពួកដប់ពីរនាក់ ផ្តល់នូវការគ្រប់គ្រងយ៉ាងដិតដល់ដោយផ្ទាល់ ចំពោះការបកប្រែព្រះគម្ពីរចេញពីភាសាអង់គ្លេស ទៅជាភាសាដទៃទៀត ហើយមិនអនុញ្ញាតឲ្យមានកិច្ចខិតខំ ដើម្បីបង្ហាញមាតិកាខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ទៅជាភាសាអង់គ្លេសដែលគេស្គាល់ ឬជាភាសាអង់គ្លេសសម័យទំនើបនោះទេ ។ ( ការបារម្ភទាំងនេះមិនមែនអំពីការបោះពុម្ពដោយសាសនាចក្រសម្រាប់កូនក្មេងតូចៗនោះទេ ) » ។( « Modern-Language Editions of the Book of Mormon Discouraged » Ensign ខែ មេសា ឆ្នាំ ១៩៩៣ ទំព័រ ៧៤ ) ។
៣៨.៨.៩
និយោជិតរបស់សាសនាចក្រ
និយោជិតសាសនាចក្រគឺត្រូវលើកបទដ្ឋានសាសនាចក្រឲ្យខ្ពស់នៅគ្រប់ពេលទាំងអស់ ។ ដើម្បីចាប់ផ្តើម ឬបន្តការងារ នោះពួកគេត្រូវតែមានភាពស័ក្តិសម ដើម្បីមានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ការណ៍នោះរួមមានទាំង និយោជិតនៃប្រព័ន្ធអប់រំសាសនាចក្រ និងសាកលវិទ្យាល័យ និងមហាវិទ្យាល័យរបស់សាសនាចក្រផងដែរ ។
អ្នកតំណាងខាងការិយាល័យផ្នែកធនធានមនុស្សរបស់សាសនាចក្រ នឹងទាក់ទងម្តងម្កាលទៅកាន់ប្រធានស្តេក ឬប៊ីស្សពដើម្បីបញ្ជាក់អំពីភាពស័ក្តិសមដើម្បីចូលព្រះវិហារបរិសុទ្ធរបស់និយោជិតសាសនាចក្របច្ចុប្បន្ន និងនិយោជិតសក្តានុពលរបស់សាសនាចក្រ ។ សំណើសុំទាំងនេះប្រហែលជាធ្វើឡើងជាលាយលក្ខណ៍អក្សរ ឬតាមទូរសព្ទ ។ ថ្នាក់ដឹកនាំគួរតែឆ្លើយតបយ៉ាងឆាប់រហ័ស ។
និយោជិតរបស់សាសនាចក្រត្រូវតែគោរពតាមច្បាប់ការងារ ។ ទីស្នាក់ការកណ្តាលរបស់សាសនាចក្រ ឬការិយាល័យប្រចាំតំបន់ អាចផ្តល់ព័ត៌មានអំពីច្បាប់ដែលអនុវត្ត ។
៣៨.៨.១០
ទស្សនាវដ្តីសាសនាចក្រ
គណៈប្រធានទីមួយបានលើកទឹកចិត្តជាប្រចាំដល់សមាជិកនៃសាសនាចក្រ ឲ្យអានទស្សនាវដ្តីសាសនាចក្រ ។ ថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋាន គួរតែលើកទឹកចិត្តដល់សមាជិក ឲ្យមានទស្សនាវដ្តីសាសនាចក្រ នៅក្នុងគេហដ្ឋានរបស់ពួកគេ ។ ទស្សនាវដ្តីសាសនាចក្រទាំងនេះ មាននូវការណែនាំរបស់ព្រះអម្ចាស់ ដែលបានផ្តល់ឲ្យដល់ពួកព្យាការីថ្ងៃចុងក្រោយ ។ ទស្សនាវដ្តីសាសនាចក្រពង្រឹងសេចក្តីជំនឿលើព្រះអង្គសង្រ្គោះ ហើយផ្តល់ការដឹកនាំដែលបំផុសគំនិតសម្រាប់បញ្ហាផ្ទាល់ខ្លួន ។
ប្រធានស្តេក និងប៊ីស្សពអាចចាត់លេខាប្រតិបត្តិរបស់ពួកគាត់ឲ្យសម្របសម្រួលក្នុងការជាវទស្សនាវដ្តីសាសនាចក្រ ( សូមមើល ៣៣.៣.៤និង ៣៣.៤.៤ ) ។ គណៈប៊ីស្សពក៏អាចហៅអ្នកតំណាងខាងទស្សនាវដ្តីវួដម្នាក់ និងចាត់ឲ្យអ្នកដទៃជួយផងដែរ ។ ប្រសិនបើអ្នកតំណាងទស្សនាវដ្តីត្រូវបានហៅ នោះគាត់ជួយរៀបចំ និងដឹកនាំការឃោសនាអំពីទស្សនាវដ្តីសាសនាចក្រ ជួយដល់សមាជិកចាប់ផ្តើមជាវ ឬជាវសារជាថ្មី ហើយបង្រៀនសមាជិកអំពីអត្ថប្រយោជន៍នៃការជាវទស្សនាវដ្តីសាសនាចក្រ ។
សមាជិកអាចជាវទស្សនាវដ្តីសាសនាចក្រ តាមរយៈសេវាកម្មចែកចាយរបស់សាសនាចក្រ ។ នៅក្នុងតំបន់មួយចំនួន សមាជិកអាចជាវតាមរយៈការបំពេញទម្រង់បែបបទការជាវ នៅតាមគេហទំព័ររបស់ទស្សនាវដ្តីសាសនាចក្រ ។
៣៨.៨.១១
ឈ្មោះ និងនិមិត្តសញ្ញាតួអក្សររបស់សាសនាចក្រ
ឈ្មោះ និងនិមិត្តសញ្ញាតួអក្សររបស់សាសនាចក្រ គឺជាគន្លឹះឲ្យស្គាល់សាសនាចក្រ ។ ឈ្មោះ និងនិមិត្តសញ្ញាតួអក្សរ ត្រូវបានចុះបញ្ជី ជាសញ្ញាផ្តាច់មុខ ឬត្រូវបានការពារទូទាំងពិភពលោកយ៉ាងស្របច្បាប់ ។ ឈ្មោះ និងនិមិត្តសញ្ញាតួអក្សរ គួរតែត្រូវបានប្រើប្រាស់ ស្របទៅតាមការណែនាំដូចខាងក្រោមតែប៉ុណ្ណោះ ។
អង្គភាពក្នុងមូលដ្ឋានអាចប្រើប្រាស់ឈ្មោះសាសនាចក្រជាលាយលក្ខណ៍អក្សរ ( មិនមែននិមិត្តសញ្ញាតួអក្សរទេ ) នៅពេលបំពេញតាមលក្ខខណ្ឌទាំងអស់ដូចខាងក្រោមនេះ ៖
-
សកម្មភាព ឬមុខងារដែលជាប់ទាក់ទងនឹងឈ្មោះ ត្រូវបានឧបត្ថម្ភជាផ្លូវការដោយអង្គភាព ( ឧទាហរណ៍ កម្មវិធីការប្រជុំសាក្រាម៉ង់ ) ។
-
ឈ្មោះរបស់អង្គភាពក្នុងមូលដ្ឋានត្រូវបានប្រើប្រាស់ជាការផ្តើមឈ្មោះនៃសាសនាចក្រ ( ឧទាហរណ៍ វួដខេនយនវីយូ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ )។
-
តួរអក្សរមិនធ្វើតាម ឬធ្វើប្រហាក់ប្រហែលនឹងនិមិត្តសញ្ញាតួអក្សរសាសនាចក្រជាផ្លូវការទេ ។
និមិត្តសញ្ញាតួអក្សរជាផ្លូវការរបស់សាសនាចក្រ ( សូមមើលគម្របខាងមុខនៃក្បួនខ្នាតនេះ ) គឺត្រូវបានប្រើសម្រាប់តែសម្ភារដែលបានអនុម័ត ដោយការិយាល័យផ្នែកសហសម្ព័ន្ធនៅទីស្នាក់ការកណ្តាលរបស់សាសនាចក្រប៉ុណ្ណោះ ។ ឧទាហរណ៍អំពីសម្ភារទាំងនេះមានដូចជា ៖
-
ការបោះពុម្ព និងសម្ភារការិយាល័យជាផ្លូវការរបស់សាសនាចក្រ ។
-
ស្លាកឈ្មោះរបស់អ្នកផ្សព្វផ្សាយសាសនា ។
-
ស្លាកសញ្ញាផ្នែកខាងក្រៅសាលាប្រជុំ ។
និមិត្តសញ្ញាតួអក្សរមិនអាចត្រូវបានប្រើប្រាស់ជាគ្រឿងតុបតែង ឬដាក់នៅលើអេក្រង់កុំព្យូទ័រឡើយ ។ ទាំងមិនអាចត្រូវបានប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន ពាណិជ្ជកម្ម ឬរបៀបផ្សាយពាណិជ្ជកម្មណាមួយ ដូចជា ដាក់នៅក្នុងសៀវភៅពង្សប្រវត្តិនៅលើអាវយឺត ឡេវ ឬបដានោះឡើយ ។ សំណួរទាំងឡាយអាចផ្ញើទៅកាន់ ៖
Intellectual Property Office
50 East North Temple Street
Salt Lake City, UT 84150-0005
ទូរសព្ទ ៖ ១–៨០១–២៤០–៣៩៥៩ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–៣៩៥៩
ទូរសារ ៖ ១–៨០១–២៤០–១១៨៧
៣៨.៨.១២
កុំព្យូទ័រ
នៅពេលទទួលបានការអនុញ្ញាតដោយក្រុមប្រឹក្សាជាអធិបតីរបស់សាសនាចក្រ នោះអង្គភាពសាសនាចក្រមួយចំនួន ត្រូវបានផ្តល់កុំព្យូទ័រឲ្យសម្រាប់គោលបំណង ដូចជាការរក្សាកំណត់ត្រា និងពង្សប្រវត្តិ ។ ប្រធានស្តេកមើលខុសត្រូវលើការដាក់ និងការប្រើប្រាស់កុំព្យូទ័រនៅក្នុងស្តេក ។ សេចក្តីណែនាំសម្រាប់ការទទួល និងការគ្រប់គ្រងកុំព្យូទ័រសាសនាចក្រ មានមកពីទីស្នាក់ការកណ្តាលនៃសាសនាចក្រ ឬការិយាល័យប្រចាំតំបន់ ។ សេចក្ដីណែនាំទាំងនេះផ្ដល់ព័ត៌មានអំពីបញ្ហាដូចជា ៖
-
ហាតវែរ និង សូហ្វវែរ ។
-
កុំព្យូទ័រដែលគេបានបរិច្ចាគ ។
-
ការភ្ជាប់អ៊ីនធឺណិត ។
-
ការជួសជុល ។
-
ការបោះចោលកុំព្យូទ័រ ។
-
កុំព្យូទ័រដែលត្រូវគេលួច ឬខូច ។
-
សន្តិសុខ ។
-
ការប្រើប្រាស់ដោយសមាជិក ។
នៅពេលចាំបាច់ ប្រធានស្តេករៀបចំដើម្បីឲ្យកុំព្យូទ័ររបស់វួដ និងស្តេកមានសម្រាប់សមាជិកប្រើប្រាស់កម្មវិធីពង្សប្រវត្តិ ។ កុំព្យូទ័ររបស់វួដ និងស្តេក មិនត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនដទៃទៀតទេ ។
ដើម្បីការពារព័ត៌មានសម្ងាត់ក្នុងកុំព្យូទ័រ ថ្នាក់ដឹកនាំ និងស្មៀន គួរតែប្រើពាក្យសម្ងាត់នៃប្រព័ន្ធការរក្សាកំណត់ត្រាសាសនាចក្រ ។ ពាក្យសម្ងាត់ផ្ទាល់ខ្លួនដើម្បីចូលទៅប្រព័ន្ធហិរញ្ញវត្ថុរបស់សាសនាចក្រ គឺពុំត្រូវចែកចាយសោះឡើយ ។ ការណែនាំបន្ថែមអំពីការការពារព័ត៌មានសម្ងាត់ គឺត្រូវបានផ្តល់ឲ្យនៅក្នុង ៣៣.៨ និង ៣៣.៩ ។
កុំព្យូទ័រគួរតែត្រូវបានដាក់ដើម្បីឲ្យសមាជិកនៃគណៈប៊ីស្សព និងស្មៀនអាចដំណើរការដង្វាយប្រចាំសប្តាហ៍របស់សមាជិកដោយសម្ងាត់ ។
ចំពោះការដាក់កំហិតអំពីការចម្លងកម្មវិធីកុំព្យូទ័រ សូមមើល ៣៨.៨.១៣ ។
គណៈប្រធានស្តេកអាចចាត់ឲ្យជំនួយការស្មៀនស្តេក ធ្វើជាអ្នកជំនាញខាងបចេ្ចកវិទ្យាស្តេក ។ ស្មៀនស្តេកអាចត្រូវបានផ្តល់ឲ្យនូវកិច្ចការនេះ ប្រសិនបើចាំបាច់ ។ អ្នកជំនាញខាងបចេ្ចកវិទ្យាស្តេក គ្រប់គ្រងលើកុំព្យូទ័រសាសនាចក្រនៅក្នុងស្តេក រួមទាំងកុំព្យូទ័រនៅក្នុងមជ្ឈមណ្ឌលពង្សប្រវត្តិផងដែរ ។ ការទទួលខុសត្រូវទាំងនេះត្រូវបានគូសបញ្ជាក់នៅក្នុង ៣៣.៣.៣.២ ។
៣៨.៨.១៣
សម្ភារដែលមានសិទ្ធិអ្នកនិពន្ធ
ច្បាប់ទាំងឡាយដែលគ្រប់គ្រងដល់កិច្ចការដែលបង្កើតឡើង និងការប្រើប្រាស់ដែលបានអនុញ្ញាតរបស់ពួកគេខុសគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត ។ គោលនយោបាយសាសនាចក្របានចែងនៅក្នុងវគ្គនេះ មានដូចគ្នាជាមួយនឹងសន្ធិសញ្ញាអន្តរជាតិ ដែលអនុវត្តនៅក្នុងប្រទេសភាគច្រើន ។ សម្រាប់ភាពងាយស្រួល វគ្គនេះសំដៅទៅលើសិទ្ធិរបស់អ្នកបង្កើតជា « សិទ្ធិអ្នកនិពន្ធ » ។ ទោះជាយ៉ាងណាក៏ដោយ សិទ្ធិជាក់លាក់ទាំងនេះមួយចំនួនអាចត្រូវបានស្គាល់ ដោយឈ្មោះផ្សេងៗគ្នានៅក្នុងប្រទេសមួយចំនួន ។
សិទ្ធិអ្នកនិពន្ធគឺជាការការពារដែលបានផ្តល់ឲ្យដោយច្បាប់ចំពោះអ្នកបង្កើតកិច្ចការពីដំបូងនៃភាពជាអ្នកនិពន្ធ ដែលត្រូវបានបង្ហាញនៅក្នុងទម្រង់ដែលអាចមើលឃើញ រួមមាន ៖
-
កិច្ចការខាងអក្សរសាស្រ្ត ខាងតន្រ្តី ខាងល្ខោន និងការសម្តែង ។
-
ស្នាដៃសិល្បៈ រូបថត និងរូបចម្លាក់ ។
-
កិច្ចការខាងសំឡេង និងសោតទស្សន៍ ( ដូចជា ខ្សែភាពយន្ត និងវីដេអូ ស៊ី.ឌី និងឌី.វី.ឌី ) ។
-
កម្មវិធីកុំព្យូទ័រ ឬល្បែងកុំព្យូទ័រ ។
-
អ៊ីនធឺណិត និងបន្តុំទិន្នន័យដទៃទៀត ។
សមាជិកសាសនាចក្រគួរតែអង្កេតមើលយ៉ាងហ្មត់ចត់នូវច្បាប់សិទ្ធិអ្នកនិពន្ធទាំងអស់ ។ ជាទូទៅម្ចាស់សិទ្ធិអ្នកនិពន្ធតែម្នាក់គត់ដែលអាចអនុញ្ញាតឲ្យថតចម្លង ( ការថតចម្លង ) ចែកចាយ ធ្វើការសម្តែងជាសាធារណៈ បង្ហាញជាសាធារណៈ ឬថតចម្លងការងាររបស់ពួកគេបាន ។ ការប្រើប្រាស់កិច្ចការមួយ តាមវិធីទាំងនេះណាមួយ ដោយគ្មានការអនុញ្ញាតមកពីម្ចាស់សិទ្ធិអ្នកនិពន្ធ គឺផ្ទុយទៅនឹងគោលនយោបាយរបស់សាសនាចក្រ ហើយអាចដាក់សាសនាចក្រ ឬអ្នកប្រើប្រាស់ស្ថិតនៅក្រោមការទទួលខុសត្រូវស្របច្បាប់ ។
អ្នកប្រើប្រាស់ទៅលើកិច្ចការមួយគួរតែសន្មត់ថា វាត្រូវបានការពារដោយសិទ្ធិអ្នកនិពន្ធ ។ កិច្ចការដែលបានបោះពុម្ព ជាធម្មតារួមមានសេចក្ដីជូនដំណឹងអំពីសិទ្ធិអ្នកនិពន្ធ ដូចជា « © 1959 by John Doe » ។ ( សម្រាប់ឯកសារជាសំឡេង និមិត្តសញ្ញាគឺ ℗ ) ។ ប៉ុន្តែ កំណត់ចំណាំនៃសិទ្ធិអ្នកនិពន្ធមួយពុំតម្រូវឲ្យមានសម្រាប់ការការពារតាមផ្លូវច្បាប់នោះទេ ។ វាស្រដៀងគ្នាថា កត្តាដែលឈប់មានការបោះពុម្ព វាមិនមែនមានន័យថាសិទ្ធិអ្នកនិពន្ធចាត់ទុកជាមោឃៈ ឬបង្ហាញថា អាចធ្វើការចម្លង ការចែកចាយ ការសម្តែង ការបង្ហាញ ឬធ្វើការថតចម្លងវាដោយគ្មានការអនុញ្ញាតនោះដែរ ។
ការិយាល័យកម្មសិទ្ធិបញ្ញារបស់សាសនាចក្រ ( IPO ) ជួយនៅក្នុងដំណើរការនៃការស្នើសុំប្រើប្រាស់សម្ភារ ឬកម្មវិធីដែលមានសិទ្ធិអ្នកនិពន្ធរបស់សាសនាចក្រ រួមមាន សម្ភារដែលត្រូវបានផ្តល់សិទ្ធិអ្នកនិពន្ធ ដោយក្រុមហ៊ុនរក្សាកម្មសិទ្ធិបញ្ញា ( IRI ) ។ IRI គឺជាសារជីវកម្មដាច់ដោយឡែក មិនរកប្រាក់ចំណូល ដែលជាម្ចាស់កម្មសិទ្ធិបញ្ញា ដែលបានប្រើប្រាស់ដោយសាសនាចក្រ ។ ព័ត៌មានបន្ថែមអំពីការស្នើសុំប្រើប្រាស់សម្ភារ ដែលជាកម្មសិទ្ធិរបស់សាសនាចក្រអាចរកបានតាមរយៈតំណ « Terms of Use » នៅលើគេហទំព័រ ChurchofJesusChrist.org ។
សំណួរ និងចម្លើយដូចខាងក្រោមអាចជួយសមាជិកយល់ និងគោរពតាមច្បាប់សិទ្ធិអ្នកនិពន្ធ នៅពេលប្រើប្រាស់សម្ភារដែលមានសិទ្ធិអ្នកនិពន្ធ នៅសាសនាចក្រ និងនៅតាមគេហដ្ឋាន ។ ប្រសិនបើសមាជិកមានសំណួរ ដែលគ្មានចម្លើយនៅក្នុងសេចក្តីណែនាំទាំងនេះ ពួកគេអាចទាក់ទងទៅ ៖
Intellectual Property Office
50 East North Temple Street
Salt Lake City, UT 84150-0005
ទូរសព្ទ ៖ ១–៨០១–២៤០–៣៩៥៩ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–៣៩៥៩
ទូរសារ ៖ ១–៨០១–២៤០–១១៨៧
អ៊ីម៉ែល ៖ cor-intellectualproperty@ChurchofJesusChrist.org
តើខ្ញុំអាចថតចម្លងរូបភាពមកពីទស្សនាវដ្តីសាសនាចក្របានដែរឬទេ ? រូបភាពនៅក្នុងការបោះពុម្ពសាសនាចក្រ ជាធម្មតា អាចថតចម្លងបានសម្រាប់ការប្រើប្រាស់ក្នុងសាសនាចក្រ គេហដ្ឋាន និងគ្រួសារ ដោយមិនធ្វើអាជីវកម្ម ។ ទោះជាយ៉ាងណាក៏ដោយ រូបភាពទាំងនោះ មិនអាចត្រូវបានថតចម្លងសម្រាប់គោលបំណងធ្វើអាជីវកម្ម ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាក់លាក់មកពី IPO បានទេ ។ បើសិនជាមានរូបភាពមួយ ត្រូវបានដាក់កំហិតមិនឲ្យថតចម្លង នោះមានសរសេរជាពាក្យ « ហាមថតចម្លង » លេចឡើងនៅក្នុងចំណងជើងសម្រាប់រូបភាព ។
តើខ្ញុំអាចថតចម្លងសម្ភារដែលបានបោះពុម្ព ដោយសាសនាចក្របានឬទេ ? ការបោះពុម្ពរបស់សាសនាចក្រ ជាធម្មតាអាចថតចម្លងបាន សម្រាប់ការប្រើប្រាស់ក្នុងសាសនាចក្រ គេហដ្ឋាន និងគ្រួសារ ដោយមិនធ្វើអាជីវកម្ម ។ សម្ភាររបស់សាសនាចក្រ មិនអាចប្រើប្រាស់សម្រាប់ធ្វើអាជីវកម្ម ដោយគ្មានការអនុញ្ញាត ជាលាយលក្ខណ៍អក្សរជាក់លាក់មកពី IPO បានទេ ។
តើខ្ញុំអាចថតចម្លងតន្រ្តីបានដែរឬទេ ? ច្បាប់សិទ្ធិអ្នកនិពន្ធជាពិសេស ត្រូវអនុវត្តចំពោះតន្រ្តី ។ បុគ្គលម្នាក់អាចថតចម្លងតន្រ្តីមកពី ទំនុកតម្កើង សៀវភៅចម្រៀងកុមារ និងទស្សនាវដ្តីសាសនាចក្រ សម្រាប់ការប្រើប្រាស់ក្នុងសាសនាចក្រ គេហដ្ឋាន និងគ្រួសារ ដោយមិនធ្វើអាជីវកម្ម លើកលែងតែមានការដាក់កំហិតមួយ ត្រូវបានកត់ចំណាំយ៉ាងច្បាស់នៅលើទំនុកតម្កើង ឬចម្រៀង ។ ការថតចម្លងតន្ត្រីដែលបានបោះពុម្ព ឬថតសំឡេង ដោយគ្មានការអនុញ្ញាត មកពីម្ចាស់សិទ្ធិអ្នកនិពន្ធ គឺផ្ទុយពីគោលនយោបាយរបស់សាសនាចក្រ ។ តន្រ្តីដែលត្រូវបានថតចម្លងផ្ទុយពីគោលនយោបាយនេះ មិនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងរបស់សាសនាចក្រទេ ។
តើខ្ញុំអាចផ្លាស់ប្តូរ ថតចម្លង ឬកាត់ត សម្ភារសោតទស្សន៍ ដែលបានផលិតដោយសាសនាចក្របានដែរឬទេ ? មិនអាចធ្វើបានទេ លើកលែងតែការប្រើប្រាស់នោះ ត្រូវបានអនុញ្ញាតយ៉ាងជាក់លាក់ ដោយ IPO ។ សម្ភារសោតទស្សន៍ ដែលបានផលិតដោយសាសនាចក្រ គួរតែត្រូវបានប្រើប្រាស់ ស្របទៅតាមការណែនាំដែលបានដាក់បង្គាប់ នៅក្នុងសៀវភៅសិក្សា និងនៅលើកញ្ចប់សម្ភារ ។
តើខ្ញុំអាចថតចម្លងសម្ភារ ដែលមិនមែនជាកម្មសិទ្ធិរបស់សាសនាចក្របានដែរឬទេ ? ជាទូទៅមិនអាចបានទេ ។ ច្បាប់សិទ្ធិអ្នកនិពន្ធគ្រប់គ្រងលើការប្រើប្រាស់សម្ភារដែលជាកម្មសិទ្ធិឯកជន ។ ជាធម្មតា មានការដាក់កំហិត ដែលត្រូវបានផ្តល់លក្ខខណ្ឌឲ្យសាធារណៈជន ត្រូវតែធ្វើតាមមុនពេលថតចម្លងសម្ភារដែលមិនមែនជារបស់សាសនាចក្រ ។ ការដាក់កំហិតទាំងនេះ ជាធម្មតា ត្រូវបានសរសេរនៅជិតនឹងការចាប់ផ្តើមនៃការបោះពុម្ពមួយ ។ សមាជិកគួរតែសង្កេតមើលយ៉ាងហ្មត់ចត់ ទៅលើច្បាប់សិទ្ធិអ្នកនិពន្ធទាំងអស់ ។
តើខ្ញុំអាចបង្ហាញផលិតផលសោតទស្សន៍ផ្នែកពាណិជ្ជកម្ម នៅក្នុងការងារសាសនាចក្របានដែរឬទេ ? ជាទូទៅមិនអាចបានទេ ។ សមាជិកសាសនាចក្រ មិនគួរបំពានចំពោះការព្រមាន និងការដាក់កំហិត ដែលបានដាក់នៅលើផលិតផលសោតទស្សន៍ពាណិជ្ជកម្មឡើយ ។ ការប្រើប្រាស់ផលិតផលសោតទស្សន៍ពាណិជ្ជកម្មនៅក្នុងការងារសាសនាចក្រ ជាទូទៅតម្រូវឲ្យមានការអនុញ្ញាតមកពីម្ចាស់សិទ្ធិអ្នកនិពន្ធ ។
តើខ្ញុំអាចទាញយក ឬថតចម្លងកម្មវិធីកុំព្យូទ័រ និងកម្មវិធីដទៃទៀត សម្រាប់ការប្រើប្រាស់ក្នុងសាសនាចក្របានដែរឬទេ ? ជាទូទៅមិនអាចបានទេ ។ កម្មវិធីកុំព្យូទ័រ និងកម្មវិធីដទៃទៀត មិនអាចត្រូវបានថតចម្លង ឬទាញយកមកបានទេ លើកលែងតែអជ្ញាប័ណ្ណទាំងអស់ ត្រូវបានទិញដោយត្រឹមត្រូវ ។ ជាករណីលើកលែងមួយ កម្មវិធីពង្សប្រវត្តិគ្រួសារក្នុងសាសនាចក្រ អាចត្រូវបានទាញយកមកបានដោយឥតគិតថ្លៃ ។
តើខ្ញុំអាចទាញយក ឬចែកចាយសម្ភារ ដែលខ្ញុំរកបាននៅលើគេហទំព័រសាសនាចក្របានដែរឬទេ ? សាសនាចក្របានបង្កើតគេហទំព័រមួយចំនួនរួមមាន ChurchofJesusChrist.org, ComeUntoChrist.org និង FamilySearch.org ។ លើកលែងតែមានការចង្អុលបង្ហាញផ្សេងទៀត នោះសម្ភារទាំងអស់នៅក្នុងគេហទំព័រ ដែលជាកម្មសិទ្ធិរបស់សាសនាចក្រ រួមមានទាំង រូបភាព អត្ថបទ រូបតំណាង បណ្តុំទិន្នន័យ និងព័ត៌មានទូទៅ អាចត្រូវបានចាក់មើល ទាញយក និងបោះពុម្ពសម្រាប់ ការប្រើប្រាស់ក្នុងសាសនាចក្រ គេហដ្ឋាន និងគ្រួសារតែប៉ុណ្ណោះ មិនមែនសម្រាប់ធ្វើអាជីវកម្មទេ ។ សម្ភារដែលដកចេញពីគេហទំព័រទាំងនេះ មិនអាចត្រូវបានដាក់ប្រកាស ចម្លង ឬចែកចាយទៅគេហទំព័រដទៃទៀត ឬបណ្តាញកុំព្យូទ័រផ្សេងទៀត ដោយគ្មានការអនុញ្ញាតមកពី IPO បានទេ ។
គេហទំព័រដែលជាកម្មសិទ្ធិរបស់សាសនាចក្រ និងព័ត៌មានគ្រប់យ៉ាងនៅលើគេហទំព័រ រួមមានទាំងឈ្មោះ និងអាសយដ្ឋានរបស់អ្នកទាំងឡាយដែលបានបញ្ជូនព័ត៌មានមិនអាចត្រូវបានប្រើប្រាស់សម្រាប់លក់ ឬផ្សព្វផ្សាយផលិតផល ឬសេវាកម្ម ការរៃអង្គាសពីអតិថិជន ឬគោលបំណងពាណិជ្ជកម្មណាទៀតឡើយ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល លក្ខខណ្ឌនៃការប្រើប្រាស់ដែលជាប់ទាក់ទង ជាមួយនឹងគេហទំព័រ ។
តើមានការអនុញ្ញាតអ្វីខ្លះដែលត្រូវការ ដើម្បីបង្ហាញផលិតកម្មតន្រ្តី និងល្ខោន ? ផលិតកម្មដែលជាកម្មសិទ្ធិរបស់សាសនាចក្រ ឬ IRI អាចត្រូវបានធ្វើឡើងនៅក្នុងទីតាំងសាសនាចក្រ ដោយគ្មានការអនុញ្ញាតមកពីទីស្នាក់ការកណ្តាលរបស់សាសនាចក្រទេ ។ ប្រសិនបើផលិតកម្មមានសិទ្ធិអ្នកនិពន្ធ ដែលមិនមែនជាកម្មសិទ្ធិរបស់សាសនាចក្រ នោះសមាជិកត្រូវតែទទួលបានការអនុញ្ញាតពីម្ចាស់សិទ្ធិអ្នកនិពន្ធ ដើម្បីសម្តែងរឿងទាំងអស់ ឬចំណែកនៃរឿងនេះ នៅក្នុងទីតាំងសាសនាចក្រ ។ ជាធម្មតា ម្ចាស់សិទ្ធិអ្នកនិពន្ធតម្រូវឲ្យមានការបង់ថ្លៃឈ្នួល ឬការបង់តម្លៃសិទ្ធិ ទោះជាគ្មានបង់ថ្លៃលើការសម្តែងក្តី ។ រាល់ការបង្ហាញទាំងអស់គួរតែមានការអនុម័តរបស់ថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋាន ។
៣៨.៨.១៤
សម្ភារកម្មវិធីសិក្សា
សាសនាចក្របង្កើតឲ្យមានព្រះគម្ពីរ ទស្សនាវដ្តី សៀវភៅសិក្សា សៀវភៅ និងសម្ភារដទៃទៀត ដើម្បីជួយដល់សមាជិកឲ្យរៀន និងរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
ថ្នាក់ដឹកនាំលើកទឹកចិត្តសមាជិកឲ្យមានព្រះគម្ពីរ និងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ដើម្បីគាំទ្រដល់ការសិក្សាដំណឹងល្អនៅឯគេហដ្ឋាន ។
ថ្នាក់ដឹកនាំត្រូវប្រាកដថា គ្រូបង្រៀនប្រើប្រាស់សម្ភារដែលបានអនុម័តដោយសាសនាចក្រសម្រាប់កូរ៉ុម និងការបង្រៀនក្នុងថ្នាក់ ។ ការបោះពុម្ព សេចក្តីណែនាំសម្រាប់កម្មវិធីសិក្សា ផ្តល់ព័ត៌មានអំពីរបៀបរៀបចំថ្នាក់ថ្ងៃអាទិត្យ និងសម្ភារណាដែលត្រូវប្រើប្រាស់សម្រាប់មេរៀន ។
៣៨.៨.១៥
ការដើរលេងជាគូ ឬការស្គាល់គ្នាសម្រាប់សមាជិកនៅលីវ
កិច្ចការនៃការដើរលេងជាគូ និងការស្គាល់គ្នា ជាញឹកញាប់លើកទឹកចិត្តដល់ការបម្រើរបស់វាចំពោះសមាជិកនៅលីវក្នុងសាសនាចក្រ ។ សាលាប្រជុំ ថ្នាក់រៀន ឬកម្មវិធីទាំងឡាយរបស់សាសនាចក្រមិនអាចត្រូវបានប្រើប្រាស់ ដើម្បីលើកកម្ពស់ដល់គម្រោងអាជីវកម្មឯកជនណាមួយឡើយ រួមទាំង សេវាកម្ម និងអាជីវកម្មខាងការដើរលេងជាគូ និងការស្គាល់គ្នា ។ បញ្ជីនៃក្រុមសាសនាចក្រ ឬព័ត៌មានដទៃទៀតអំពីសមាជិកមិនគួរត្រូវបានប្រគល់ទៅឲ្យអាជីវកម្មដូច្នេះទេ ។
៣៨.៨.១៦
សៀវភៅរាយឈ្មោះ និងអាសយដ្ឋាន
សៀវភៅរាយឈ្មោះ និងអាសយដ្ឋានវួដ និងស្តេក អាចត្រូវបានបោះពុម្ព ស្របទៅតាមការណែនាំនៅខាងក្រោមនេះ ៖
ឈ្មោះ អាសយដ្ឋាន និងលេខទូរសព្ទ អាចត្រូវបានដាក់បញ្ចូលនៅក្នុងសៀវភៅរាយនាម និងអាសយដ្ឋានតែប៉ុណ្ណោះ ប្រសិនបើឈ្មោះ អាសយដ្ឋាន និងលេខទូរសព្ទ ត្រូវបានសរសេរនៅក្នុងសៀវភៅរាយនាម និងអាសយដ្ឋានទូរសព្ទពាណិជ្ជកម្ម ឬប្រសិនបើឈ្មោះ អាសយដ្ឋាន និងលេខទូរសព្ទមិនមានសរសេរ នោះវាស្ថិតនៅលើសមាជិកផ្តល់ការអនុញ្ញាត ។ អាសយដ្ឋានអ៊ីម៉ែលអាចដាក់បញ្ចូល តែនៅពេលមានការអនុញ្ញាតពីសមាជិកប៉ុណ្ណោះ ។
មូលនិធិស្តេក ឬវួដ ត្រូវបានប្រើប្រាស់ដើម្បីបង់ថ្លៃសម្រាប់សៀវភៅរាយឈ្មោះ និងអាសយដ្ឋាន ។ សៀវភៅរាយឈ្មោះ និងអាសយដ្ឋានមិនអាចមានការផ្សាយពាណិជ្ជកម្មបានទេ ។
ថ្នាក់ដឹកនាំមិនអាចចែកចាយសៀវភៅរាយនាម និងអាសយដ្ឋានទៅក្រៅព្រំដែនវួដ ឬស្តេក ឬអនុញ្ញាតឲ្យមានការប្រើប្រាស់សម្រាប់គោលបំណងពាណិជ្ជកម្ម ឬនយោបាយឡើយ ។
ការចាប់ផ្តើមនៃសៀវភៅរាយនាម និងអាសយដ្ឋាននីមួយៗ គួរតែមាននូវសេចក្តីថ្លែងមួយថា សៀវភៅនេះគឺត្រូវបានប្រើប្រាស់សម្រាប់តែគោលបំណងសាសនាចក្រប៉ុណ្ណោះ ហើយមិនគួរត្រូវបានថតចម្លង ដោយគ្មានការអនុញ្ញាត មកពីប៊ីស្សព ឬប្រធានស្តេកឡើយ ។
៣៨.៨.១៧
អ៊ីម៉ែលសម្រាប់ថ្នាក់ដឹកនាំបព្វជិតភាព
សាសនាចក្របានបង្កើតប្រព័ន្ធអ៊ីម៉ែលមួយសម្រាប់ទាក់ទងជាមួយនឹងថ្នាក់ដឹកនាំបព្វជិតភាព និងសម្រាប់ពួកគាត់ទាក់ទងជាមួយនឹងគ្នាទៅវិញទៅមក ។ ពួកអ្នកដឹកនាំបព្វជិតភាព នឹងត្រូវបានជូនដំណឹង នៅពេលប្រព័ន្ធនេះ មានសម្រាប់ពួកគាត់ ។
៣៨.៨.១៨
ការធ្វើអន្តោប្រវេស្តន៍របស់សមាជិក
ជាទូទៅ សមាជិកត្រូវបានលើកទឹកចិត្តឲ្យស្ថិតនៅក្នុងទឹកដីកំណើតរបស់ពួកគេដើម្បីស្ថាបនា និងពង្រឹងសាសនាចក្រ ។ ឱកាសជាច្រើនសម្រាប់សកម្មភាពសាសនាចក្រ ព្រមទាំងសម្រាប់ការទទួល និងការចែកចាយពរជ័យនៃដំណឹងល្អ កំពុងតែមានកំណើនយ៉ាងខ្លាំងនៅទូទាំងពិភពលោក ។ នៅពេលសមាជិកស្ថិតនៅក្នុងទឹកដីកំណើតរបស់ពួកគេ ហើយធ្វើការដើម្បីសាងសង់សាសនាចក្រនៅទីនោះ នោះពរជ័យដ៏មហិមានឹងមានមកដល់ពួកគេដោយផ្ទាល់ និងមានមកដល់សាសនាចក្រ ។ ស្តេក និងវួដនៅទូទាំងពិភពលោកនឹងត្រូវបានពង្រឹង ធ្វើឲ្យមានលទ្ធភាព ដើម្បីចែកចាយពរជ័យនៃដំណឹងល្អ ជាមួយនឹងកូនចៅរបស់ព្រះវរបិតាសួគ៌កាន់តែច្រើនទៀត ។
បទពិសោធន៏បានបង្ហាញថា អ្នកទាំងឡាយណាដែលបានធ្វើអន្តោប្រវេស្តន៍ ជាញឹកញាប់ជួបប្រទះនឹងបញ្ហាភាសា វប្បធម៌ និងសេដ្ឋកិច្ច ដែលនាំឲ្យមានការខកចិត្ត និងការលំបាកផ្ទាល់ខ្លួន និងការលំបាកក្នុងគ្រួសារ ។
ពួកអ្នកផ្សព្វផ្សាយសាសនា មិនគួរសុំឲ្យឪពុកម្តាយរបស់ពួកគេ សាច់ញាតិ ឬអ្នកដទៃ ឲ្យធានាដល់សមាជិក ដែលចង់ធ្វើអន្តោប្រវេស្តន៍ទៅកាន់ប្រទេសផ្សេងឡើយ ។
សមាជិកដែលធ្វើអន្តោប្រវេស្តន៍ ទៅប្រទេសណាមួយនោះ គួរតែធ្វើឡើងស្របតាមច្បាប់ដែលបានអនុវត្ត ។
នៅពេលមកដល់សហរដ្ឋអាមេរិក ឬប្រទេសដទៃទៀតតាមទិដ្ឋាការសិស្ស ឬអ្នកទេសចរណ៍ នោះសមាជិកមិនគួររំពឹងទុកថានឹងស្វែងរកការងារ ឬព្យាយាមទទួលទិដ្ឋាការស្នាក់នៅអចិន្រ្តៃយ៍ បន្ទាប់ពីចូលក្នុងប្រទេសនោះឡើយ ។
ដើម្បីត្រូវបានពិចារណាចំពោះការងារសាសនាចក្រនៅក្នុងប្រទេសណាមួយ បុគ្គលនោះត្រូវតែបំពេញតាមលក្ខខណ្ឌទាំងអស់នៃច្បាប់អន្តោប្រវេស្តន៍ និងច្បាប់ចូលសញ្ជាតិ ។ សាសនាចក្រពុំឧបត្ថម្ភលើការអន្តោប្រវេស្តន៍ តាមរយៈការងារសាសនាចក្រនោះទេ ។
៣៨.៨.១៩
ថ្ងៃតមអាហារ
ថ្ងៃតមអាហារត្រឹមត្រូវ ជាធម្មតាធ្វើឡើងដោយការពុំបរិភោគអាហារ និងទឹកសម្រាប់អាហារជាប់គ្នាពីរពេល នៅក្នុងរយៈពេល ២៤ ម៉ោង ការចូលរួមនៅក្នុងការប្រជុំតមអាហារ និងការប្រជុំថ្លែងទីបន្ទាល់ ហើយផ្តល់ដង្វាយតមអាហារដោយសប្បុរសដើម្បីជួយមើលថែដល់អ្នកទាំងឡាយណាដែលខ្វះខាត ។
៣៨.៨.២០
ការរៃអង្គាសមូលនិធិ
សូមមើល ២០.៦.៨ ។
៣៨.៨.២១
ល្បែងស៊ីសង និងឆ្នោត
សាសនាចក្រជំទាស់នឹងល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំងឆ្នោតដែលឧបត្ថម្ភដោយរដ្ឋាភិបាល ។
៣៨.៨.២២
វាគ្មិនជាភ្ញៀវ ឬគ្រូបង្រៀន
សម្រាប់ការប្រជុំក្នុងសាសនាចក្រភាគច្រើនបំផុត វាគ្មិន និងគ្រូបង្រៀនគួរតែជាមនុស្សនៅក្នុងវួដ ឬស្តេកក្នុងមូលដ្ឋាន ។
ការអនុម័តរបស់ប៊ីស្សពតម្រូវឲ្យមាន មុនពេលវាគ្មិនជាភ្ញៀវ ឬគ្រូបង្រៀនអាចចូលរួមនៅក្នុងការប្រជុំវួដណាមួយ រួមទាំងការប្រជុំរបស់កូរ៉ុម សមាគមសង្គ្រោះ សាលាថ្ងៃអាទិត្យ យុវនារី និងថ្នាក់បឋមសិក្សា ។ ការអនុម័តរបស់ប្រធានស្តេកតម្រូវឲ្យមានសម្រាប់ការចូលរួមនៅក្នុងការប្រជុំស្តេក ។
ប៊ីស្សព ឬប្រធានស្តេកពិនិត្យមើលវាគ្មិនជាភ្ញៀវ ឬគ្រូបង្រៀន ហើយនិងប្រធានបទនៃការបង្ហាត់បង្ហាញរបស់ពួកគេ ដោយយកចិត្តទុកដាក់ ។ ការណ៍នេះអាចរួមមានទាំងទំនាក់ទំនងនឹងប៊ីស្សពរបស់បុគ្គលនោះ ។ ប៊ីស្សព ឬប្រធានស្តេកត្រូវប្រាកដថា ៖
-
បទបង្ហាញចុះសម្រុងទៅតាមគោលលទ្ធិរបស់សាសនាចក្រ ។
-
វាគ្មិនកិត្តិយស ឬគ្រូបង្រៀនមិនត្រូវបានបង់ថ្លៃនោះទេ មិនជ្រើសរើសអ្នកចូលរួម និងមិនរៃអង្គាសពីអតិថិជននោះដែរ ។
-
ការចំណាយរបស់វាគ្មិនកិត្តិយស ឬគ្រូបង្រៀន មិនត្រូវបានបង់ថ្លៃឲ្យនោះទេ ទោះជាចេញពីមូលនិធិថវិកាអង្គភាពក្នុងមូលដ្ឋាន ឬដោយការបរិច្ចាគជាឯកជនក្ដី ។
-
បទបង្ហាញត្រូវមានភាពចុះសម្រុងគ្នាជាមួយនឹងការណែនាំសម្រាប់ការប្រើប្រាស់សម្ភារ/អគារសាសនាចក្រ ( សូមមើល ៣៥.៤ ) ។
៣៨.៨.២៣
ពន្ធលើប្រាក់ចំណូល
សមាជិកសាសនាចក្រមានកាតព្វកិច្ចគោរពតាមមាត្រានៃសេចក្តីជំនឿទីដប់ពីរក្នុងការគោរពតាមច្បាប់ពន្ធរបស់ជាតិសាសន៍ ដែលពួកគេរស់នៅ ( សូមមើលផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤:៥ ) ។ សមាជិកដែលជំទាស់នឹងច្បាប់ពន្ធ អាចព្យាយាមដើម្បីផ្លាស់ប្តូរច្បាប់ទាំងនោះ តាមរយៈវិសោធនកម្មនិយតកម្ម ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ។ សមាជិកដែលមានការជំទាស់នឹងច្បាប់យ៉ាងខ្លាំង អាចនឹងប្រឈមមុខច្បាប់ពន្ធដានៅក្នុងតុលាការ ។
សមាជិកសាសនាចក្រដែលបដិសេធក្នុងការធ្វើបញ្ជីចំណូលសម្រាប់បង់ពន្ធ បង់ពន្ធលើប្រាក់ចំណូលដែលតម្រូវឲ្យ ឬធ្វើតាមការវិនិច្ឆ័យចុងក្រោយនៅក្នុងរឿងក្តីពន្ធដា គឺជាជម្លោះដោយផ្ទាល់ជាមួយនឹងច្បាប់ និងការបង្រៀនរបស់សាសនាចក្រ ។ សមាជិកដូចនេះ មិនអាចមានសិទ្ធិមានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ហើយមិនគួរត្រូវបានហៅទៅក្នុងតំណែងនៃការទទួលខុសត្រូវសំខាន់នៅក្នុងសាសនាចក្រទេ ។ វាតម្រូវឲ្យមានក្រុមប្រឹក្សាសមាជិកភាពសាសនាចក្រមួយ ប្រសិនបើសមាជិកម្នាក់ប្រព្រឹត្តបទល្មើសរដ្ឋប្បវេណី ក្នុងគោលបំណងរំលងច្បាប់ពន្ធដារ ( សូមមើល ៣២.៦.១.៥ ) ។
៣៨.៨.២៤
អ៊ីនធឺណិត
នៅពេលត្រូវបានប្រើប្រាស់ដោយប្រុងប្រយ័ត្ន នោះអ៊ីនធឺណិតអាចជួយសម្របសម្រួលកិច្ចការរបស់សាសនាចក្រ ពង្រឹងដល់សេចក្តីជំនឿ និងបម្រើដល់សេចក្តីត្រូវការរបស់អ្នកដទៃ ។ អ៊ីនធឺណិតក៏អាចជួយមនុស្សឲ្យទាក់ទងគ្នាទៅវិញទៅមក ហើយចែកចាយរឿងអំពីសាសនាចក្រជាមួយនឹងមិត្តភក្ដិ និងគ្រួសារផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអាចធ្វើទៅបាន សមាជិកគួរតែត្រូវប្រាកដថា ទំនាក់ទំនងតាមអេឡិចត្រូនិចមិនអាចជំនួសឲ្យឱកាសទំនាក់ទំនងដោយផ្ទាល់បានឡើយ ។
៣៨.៨.២៤.១
ធនធានអ៊ីនធឺណិតជាផ្លូវការរបស់សាសនាចក្រ
សាសនាចក្រផ្តល់ឲ្យនូវគេហទំព័រជាផ្លូវការមួយចំនួន និងធនធានអ៊ីនធឺណិតដទៃទៀត សម្រាប់ការប្រើប្រាស់ជាទូទៅ ។ គេហទំព័រ និងធនធាននានាទាំងនេះ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា ជាផ្លូវការ ទាំងតាមរយៈការប្រើប្រាស់និមិត្តសញ្ញាសាសនាចក្រ ឬរបៀបដទៃមួយចំនួនទៀត ។ គេហទំព័រ និងធនធាននានាទាំងនេះ ក៏អនុលោមតាមតម្រូវការច្បាប់ និងកម្មសិទ្ធិបញ្ញារបស់សាសនាចក្រ ព្រមទាំងគោលនយោបាយឯកជនផងដែរ ។
ព្រះវិហារបរិសុទ្ធ បេសកកម្ម និងមជ្ឈមណ្ឌលអ្នកទស្សនា ពុំអនុញ្ញាតឲ្យបង្កើតគេហទំព័រទេ ។
៣៨.៨.២៤.២
ការប្រើប្រាស់អ៊ីនធឺណិតនៅក្នុងការហៅបម្រើក្នុងសាសនាចក្ររបស់សមាជិក
សមាជិកទាំងឡាយពុំអាចបង្កើតទំព័រ Blogs ឬទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជំនួសឲ្យសាសនាចក្រ ឬដើម្បីជាតំណាងជាផ្លូវការឲ្យសាសនាចក្រ និងជាទស្សនៈរបស់សាសនាចក្រឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេអាចបង្កើតគេហទំព័រ blogs ឬទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីជួយក្នុងការហៅបម្រើរបស់ពួកគេ ។ នៅពេលធ្វើដូច្នោះ សមាជិកត្រូវតែដាក់បញ្ចូលនូវការអះអាងមួយថា « នេះពុំមែនជាគេហទំព័រជាផ្លូវការរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទេ » ហើយគួរអនុលោមទៅតាមសេចក្ដីណែនាំដូចខាងក្រោម ៖
-
ថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋានត្រូវតែអនុម័តទៅលើការបង្កើតគេហទំព័រ កំណត់ហេតុបណ្ដាញ ឬទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលទាក់ទងនឹងការហៅបម្រើជាមុនសិន ។
-
និមិត្តរូបសាសនាចក្រមិនអាចត្រូវបានប្រើប្រាស់ ឬចម្លងតាមបានទេ ។
-
ឈ្មោះ និងព័ត៌មានទំនាក់ទំនងរបស់សមាជិកដែលមានការទទួលខុសត្រូវសម្រាប់វិបសាយ កំណត់ហេតុបណ្ដាញ ឬទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមគួរតែដាក់បង្ហោះជាសាធារណៈ ។
-
សមាជិកពុំគួរថ្លែង ឬកំណត់ថាមាតិកា រូបភាពរបស់ធនធាន ឬសម្ភារដទៃទៀតនៅលើអ៊ីនធឺណិតរបស់ពួកគេ គឺជាការឧបត្ថម្ភ ឬការយល់ព្រមដោយសាសនាចក្រ ឬជាអ្នកតំណាងជាផ្លូវការរបស់សាសនាចក្រតាមទម្រង់ណាមួយឡើយ ។
-
គំនូរ វីដេអូ តន្រ្តី និងសម្ភារដទៃទៀត ដែលជាកម្មសិទ្ធិរបស់សាសនាចក្រ មិនគួរត្រូវបានដាក់បង្ហោះទេ លើកលែងតែការប្រើប្រាស់ដូច្នេះ ត្រូវបានអនុញ្ញាតយ៉ាងច្បាស់ ដោយគេហទំព័រ « លក្ខខណ្ឌនៃការប្រើប្រាស់ » នៃគេហទំព័រជាផ្លូវការរបស់សាសនាចក្រ ឬតាមរយៈការិយាល័យកម្មសិទ្ធិបញ្ញារបស់សាសនាចក្រ ។
-
រូបថតរបស់បុគ្គលម្នាក់ៗដទៃទៀត ឬព័ត៌មានផ្ទាល់ខ្លួន មិនគួរត្រូវបានដាក់បង្ហាញដោយគ្មានការយល់ព្រមពីពួកគេទេ ។
-
ទ្រព្យសម្បត្តិប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវតែថែទាំដោយត្រឹមត្រូវ ហើយមើលយ៉ាងសកម្ម ដើម្បីប្រាកដថា រឿងណាដែលពុំសមរម្យត្រូវបានដកចេញភ្លាម ។
-
ទំព័រ blogs ឬទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមពុំគួរមានដាក់ឈ្មោះនៃអង្គភាពសាសនាចក្រទេ ។ ឧទាហរណ៍ « សារព័ត៌មានវួដទីមួយ » ឬ « មិត្តរបស់វួដទីមួយ » គឺអាចទទួលយកបាន ប៉ុន្តែ « វួដទីមួយ » ពុំអាចទទួលយកបានទេ ។
សូមមើល internet.ChurchofJesusChrist.org សម្រាប់ជាឧទាហរណ៍ និងការបញ្ជាក់បន្ថែម ។
ដើម្បីជួយជាមួយប្រតិទិន សៀវភៅរាយនាម និងអាសយដ្ឋាន និងឧបករណ៍ដទៃទៀតនៅលើគេហទំព័រ ChurchofJesusChrist.org សូមមើលគេហទំព័រ tools.ChurchofJesusChrist.org ។
៣៨.៨.២៤.៣
ការប្រើប្រាស់អ៊ីនធឺណិតផ្ទាល់ខ្លួន
សមាជិកទាំងឡាយត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់អ៊ីនធឺណិតដើម្បីពន្លិចផែនដីដោយទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ ពួកគេគួរតែមើល blogs បណ្ដាញសង្គម និងបច្ចេកវិជ្ជាអ៊ីនធឺណិតដទៃទៀត ជាឧបករណ៍ដែលអនុញ្ញាតឲ្យពួកគេបន្លឺសំឡេងរបស់ពួកគេដើម្បីផ្សាយអំពីសារលិខិតនៃភាពសុខសាន្ដ សេចក្ដីសង្ឃឹម និងអំណរ ដែលមានអមជាមួយនឹងសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។
សមាជិកត្រូវបានលើកទឹកចិត្តឲ្យចែកចាយសារលិខិតទាំងឡាយតាមគេហទំព័រជាផ្លូវការរបស់សាសនាចក្រ និងគណនីសង្គម ក៏ដូចជាដោយពាក្យសម្ដី រូបភាព និងប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេផ្ទាល់ ។ នៅពេលសមាជិកបង្ហាញអំពីគំនិត និងអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ នោះពួកគេពុំគួរផ្ដល់ចំណាប់អារម្មណ៍ថា ពួកគេជាតំណាង ឬត្រូវបានឧបត្ថម្ភដោយសាសនាចក្រនោះទេ ។
នៅពេលសមាជិកប្រើប្រាស់អ៊ីនធឺណិតដើម្បីពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ នោះពួកគេគួរតែគោរព និងផ្ដោតទៅលើការចែកចាយសារលិខិតដែលគួរឲ្យសរសើរ ដើម្បីពង្រឹងដល់អស់អ្នកដែលពួកគេទាក់ទង ។
សូមស្រាវជ្រាវរក « Internet Usage Helps for Members » នៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីស្វែងរកសេចក្ដីណែនាំបន្ថែម ។
៣៨.៨.២៥
ច្បាប់ភូមិបាល
សមាជិកគួរតែគោរព ធ្វើតាម និងគាំទ្រដល់ច្បាប់នៅក្នុងប្រទេសទាំងឡាយ ដែលពួកគេរស់នៅ ឬធ្វើដំណើរ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២១–២២; មាត្រានៃសេចក្តីជំនឿ ១:១២ ) ។ ការណ៍នេះរួមទាំងច្បាប់ដែលហាមឃាត់ដល់ការដើរផ្សព្វផ្សាយ ។
៣៨.៨.២៧
សំបុត្រផ្ញើមកពីទីស្នាក់ការកណ្តាលនៃសាសនាចក្រ
ពាណិជកម្ម និងបុគ្គលមួយចំនួន ផ្ញើសម្ភារផ្សព្វផ្សាយពាណិជ្ជកម្មដល់ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ដែលអាចនឹងលេចចេញជាសំបុត្រឆ្លើយឆ្លងជាផ្លូវការរបស់សាសនាចក្រ ។ សំបុត្រឆ្លើយឆ្លងជាផ្លូវការ អាចត្រូវបានញែកចេញពីសំបុត្រឆ្លើយឆ្លងដទៃទៀត ដូចជា ៖ សំបុត្រនោះតែងតែត្រូវបានបញ្ជូនសារដោយផ្ទាល់ ( ១ ) តាមរយៈថ្នាក់ដឹកនាំសាសនាចក្រ ( ២ ) នៅក្នុងសំបុត្រមួយមកពីថ្នាក់ដឹកនាំសាសនាចក្រ នៅលើក្បាលសំបុត្រមានឈ្មោះសាសនាចក្រ ឬ ( ៣ ) ដោយមានការប្រកាសនៅក្នុងការបោះពុម្ពរបស់សាសនាចក្រ ។ មានតែសម្ភារទាំងនេះប៉ុណ្ណោះ ដែលតម្រូវឲ្យថ្នាក់ដឹកនាំសាសនាចក្រយកចិត្តទុកដាក់ និងធ្វើសកម្មភាព ។
៣៨.៨.២៨
សំបុត្រដែលត្រូវបានផ្ញើទៅកាន់ទីស្នាក់ការកណ្តាលរបស់សាសនាចក្រ
ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន គួរតែដាក់អាសយដ្ឋានផ្ញើត្រឡប់មកវិញ នៅគ្រប់សំបុត្រទាំងអស់ និងឯកសារឆ្លើយឆ្លងដទៃទៀត ដែលបានបញ្ជូនទៅកាន់ទីស្នាក់ការកណ្តាលរបស់សាសនាចក្រ ជាការបន្ថែមពីលើអាសយដ្ឋានផ្ញើត្រឡប់មកវិញនៅលើខ្នងសំបុត្រ ដែលឯកសារត្រូវបានផ្ញើ ។
៣៨.៨.២៩
ទំនាក់ទំនងរបស់សមាជិកជាមួយនឹងទីស្នាក់ការកណ្តាលរបស់សាសនាចក្រ
សមាជិកនៃសាសនាចក្រមិនត្រូវបានលើកទឹកចិត្តឲ្យទូរសព្ទ ឬសរសេរសំបុត្រទៅកាន់អ្នកមានសិទ្ធិអំណាចទូទៅអំពីបញ្ហាគោលលទ្ធិ ឬបញ្ហាផ្ទាល់ខ្លួនទេ ។ ដោយសារសមាជិកនៃសាសនាចក្រមានការរីកចម្រើនមិនចេះឈប់ឈរ នោះការឆ្លើយតបដោយផ្ទាល់ ចំពោះសំណួរទាំងនេះ បង្ហាញឡើងជាការងារដែលលើសលប់ ហើយនឹងអាចធ្វើឲ្យមានការលំបាក សម្រាប់ពួកអ្នកមានសិទ្ធិអំណាចទូទៅ ដើម្បីបំពេញកាតព្វកិច្ច ដែលពួកគាត់តែម្នាក់ត្រូវទទួលខុសត្រូវនោះ ។ អ្នកមានសិទ្ធិអំណាចទូទៅ ស្រឡាញ់សមាជិកនៃសាសនាចក្រ ហើយមិនចង់ឲ្យពួកគេមានអារម្មណ៍ថា ពួកគេគ្មានការគាំទ្រ និងការណែនាំដែលពួកគេត្រូវការនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ រឿងគ្រប់យ៉ាងចាំបាច់ត្រូវធ្វើឡើងដោយប្រាជ្ញា និងរបៀបរៀបរយ ។
ព្រះអម្ចាស់បានរៀបចំសាសនាចក្ររបស់ទ្រង់ ដើម្បីឲ្យសមាជិកគ្រប់រូប មានលទ្ធភាពទៅកាន់ប៊ីស្សព ឬប្រធានសាខា និងប្រធានស្តេក ប្រធានមណ្ឌល ឬប្រធានបេសកកម្ម ដែលបម្រើជាអ្នកឲ្យដំបូន្មានខាងវិញ្ញាណ និងជាទីប្រឹក្សាខាងសាច់ឈាម ។ ដោយសារមូលហេតុនៃការហៅឲ្យបម្រើរបស់ពួកគាត់ នោះថ្នាក់ដឹកនាំក្នុងមូលដ្ឋានទាំងនេះ ត្រូវបានផ្តល់ឲ្យនូវវិញ្ញាណនៃការញែកដឹង និងការបំផុសគំនិត ដើម្បីអាចឲ្យពួកគាត់ប្រឹក្សាដល់សមាជិក នៅក្នុងអំណាចច្បាប់របស់ពួកគាត់ ។
សមាជិកដែលត្រូវការការណែនាំខាងវិញ្ញាណ មានបញ្ហាផ្ទាល់ខ្លួនយ៉ាងធ្ងន់ធ្ងរ ឬមានសំណួរខាងគោលលទ្ធិ គួរតែធ្វើការខិតខំយ៉ាងឧស្សាហ៍ព្យាយាម រួមមានទាំងការអធិស្ឋានដោយអស់ពីចិត្ត និងការសិក្សាព្រះគម្ពីរ ដើម្បីស្វែងរកដំណោះស្រាយ និងចម្លើយសម្រាប់ខ្លួនពួកគេ ។ សមាជិកសាសនាចក្រត្រូវបានលើកទឹកចិត្តឲ្យស្វែងរកការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយពួកគេនៅក្នុងជីវិតរស់នៅផ្ទាល់ខ្លួនរបស់ពួកគេ និងនៅក្នុងគ្រួសាររបស់ពួកគេ និងការទទួលខុសត្រូវក្នុងសាសនាចក្រ ។
ប្រសិនបើពួកគេនៅតែត្រូវការជំនួយ នោះពួកគេគួរតែប្រឹក្សាជាមួយនឹងប៊ីស្សពរបស់ពួកគេជាមុនសិន ។ ប្រសិនបើចាំបាច់ គាត់អាចនាំពួកគេឲ្យទៅរកប្រធានស្តេក ។
នៅក្នុងករណីច្រើនបំផុត សំបុត្រឆ្លើយឆ្លងមកពីសមាជិកទៅកាន់ពួកអ្នកមានសិទ្ធិអំណាចទូទៅ នឹងត្រូវបានបញ្ជូនត្រឡប់ទៅថ្នាក់ដឹកនាំក្នុងមូលដ្ឋានរបស់ពួកគេវិញ ។ ប្រធានស្តេកដែលត្រូវការនូវការបញ្ជាក់អំពីគោលលទ្ធិ ឬបញ្ហាសាសនាចក្រដទៃទៀតអាចសរសេរជំនួសឲ្យសមាជិករបស់ពួកគាត់ទៅកាន់គណៈប្រធានទីមួយ ។
៣៨.៨.៣០
មុខរបរ វិជ្ជាជីវៈ និងការទាក់ទងគ្នារបស់សមាជិក
ពិធីបុណ្យជ្រមុជទឹកចូលក្នុងសាសនាចក្រ ការតែងតាំងបព្វជិតភាព និងការចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធ ត្រូវបានផ្តោតទៅលើភាពស័ក្តិសមផ្ទាល់ខ្លួន របស់បុគ្គលម្នាក់ៗ ដូចដែលបានបង្កើតឡើងដោយការសម្ភាសយ៉ាងប្រុងប្រយ័ត្ន មកពីថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋានរបស់បុគ្គលនោះ ។ សមាជិកនៃសាសនាចក្រគួរតែព្យាយាមចូលប្រឡូកនៅក្នុងសកម្មភាព និងការងារដែលពួកគេអាចធ្វើបាននៅក្នុងមនសិការល្អ ដើម្បីសុំពរជ័យពីព្រះអម្ចាស់ ហើយដែលស្របទៅនឹងគោលការណ៍ទាំងឡាយនៃដំណឹងល្អ និងការបង្រៀនរបស់ព្រះអង្គសង្រ្គោះ ។
៣៨.៨.៣១
Members with Disabilities( សមាជិកពិការ )
សមាជិកនៃសាសនាចក្រត្រូវបានលើកទឹកចិត្តឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះ ក្នុងការផ្តល់សេចក្តីសង្ឃឹម ចេះយល់ចិត្ត និងស្រឡាញ់ដល់អ្នកទាំងឡាយណាដែលពិការ ។ ថ្នាក់ដឹកនាំគួរតែស្គាល់អ្នកទាំងឡាយណាដែលពិការ និងបង្ហាញនូវការយកចិត្តទុកដាក់ និងការបារម្ភដោយស្មោះ ។
ថ្នាក់ដឹកនាំក៏ស្គាល់ដែរថាសមាជិកណា ដែលអាចនឹងត្រូវការការមើលថែបន្ថែម ដោយសារតែឪពុក/ម្តាយ ប្ដី/ប្រពន្ធ កូន ឬបងប្អូនមានពិការភាពផងដែរ ។ ការមើលថែដល់សមាជិកគ្រួសារមួយដែលមានពិការភាព អាចជាដំណើរការដុសខាត់ដែលស្ថាបនាសេចក្តីជំនឿ ។ ប៉ុន្តែវាក៏អាចរួមចំណែកដល់ឧបសគ្គខាងហិរញ្ញវត្ថុ ស្ថានភាពអាពាហ៍ពិពាហ៍ និងគ្រួសារផងដែរ ។
ថ្នាក់ដឹកនាំក៏ស្វែងរកសមាជិកដែលពិការ កំពុងរស់នៅក្នុងផ្ទះជាក្រុម ឬអគារស្ថាប័នដទៃទៀតដែលនៅឆ្ងាយពីសមាជិកគ្រួសារផងដែរ ។
៣៨.៨.៣១.១
ការបង្កើនការដឹងជាមុន និងការយោគយល់
ថ្នាក់ដឹកនាំ គ្រូបង្រៀន និងសមាជិកដទៃទៀតគួរតែព្យាយាមយល់អំពីពិការភាពរបស់បុគ្គលម្នាក់ និងសេចក្តីត្រូវការផ្សេងៗដែលអាចនឹងមានជាប់ទាក់ទងនឹងពិការភាពនោះ ។ ពួកគាត់អាចបង្កើនការយល់ដឹងតាមរយៈការនិយាយជាមួយនឹងបុគ្គលនោះ និងនិយាយជាមួយនឹងសមាជិកគ្រួសាររបស់គាត់ ។ ពួកគាត់ក៏អាចអានប្រសាសន៍របស់ថ្នាក់ដឹកនាំសាសនាចក្រ អត្ថបទនៅក្នុងទស្សនាវដ្តីសាសនាចក្រ និងធនធាននានានៅតាមអ៊ីនធឺណិតនៅលើគេហទំព័រ disabilities.ChurchofJesusChrist.org ផងដែរ ។
៣៨.៨.៣១.២
ការផ្តល់ជំនួយ
ថ្នាក់ដឹកនាំប៉ាន់ប្រមាណអំពីសេចក្តីត្រូវការរបស់អ្នកទាំងឡាយណាដែលមានពិការភាព និងអ្នកទាំងឡាយណាដែលជាអ្នកផ្តល់ការមើលថែ ។ ថ្នាក់ដឹកនាំទាំងនេះកំណត់ថាតើធនធានស្តេក ឬវួដអាចត្រូវបានប្រើប្រាស់ ដើម្បីជួយបំពេញសេចក្តីត្រូវការបានសមរម្យតាមរបៀបណា ។ ថ្នាក់ដឹកនាំលើកទឹកចិត្តដល់សមាជិកដើម្បីផ្តល់ជំនួយ និងឈោងទៅរកដោយសេចក្តីស្រឡាញ់ និងមិត្តភាព ។ គណៈប៊ីស្សព ឬ គណៈប្រធានស្តេកអាចហៅអ្នកជំនាញខាងពិការភាពប្រចាំស្តេក ឬវួដដើម្បីជួយដល់បុគ្គល និងក្រុមគ្រួសារនានា ។
ថ្នាកដឹកនាំក៏អាចស្គាល់ធនធានក្នុងសហគមន៍ដែលសមរម្យ ដើម្បីអាចជួយដល់បុគ្គលម្នាក់ៗដែលមានពិការភាព និងក្រុមគ្រួសាររបស់ពួកគេផងដែរ ។
សម្រាប់ព័ត៌មានបន្ថែមដើម្បីជួយដល់បុគ្គលដែលមានពិការភាព នោះថ្នាក់ដឹកនាំ និងសមាជិកអាចចូលទៅកាន់គេហទំព័រ disabilities.ChurchofJesusChrist.org ។ ថ្នាក់ដឹកនាំក៏អាចទាក់ទងទៅកាន់សេវាកម្មគ្រួសារបានផងដែរ ( នៅកន្លែងដែលមាន ) ។
ថ្នាក់ដឹកនាំ និងសមាជិកមិនគួរព្យាយាមដើម្បីពន្យល់ថា ហេតុអ្វីបានជាឧបសគ្គនៃពិការភាពនេះ កើតមានចំពោះក្រុមគ្រួសារមួយឡើយ ។ ពួកគាត់គួរតែកុំឲ្យយោបល់ថា ពិការភាពគឺជាការដាក់ទណ្ឌកម្មមួយមកពីព្រះឲ្យសោះ ( សូមមើល យ៉ូហាន ៩:២–៣ ) ។ ពួកគេក៏មិនគួរឲ្យយោបល់ថា វាគឺជាពរជ័យមួយដើម្បីមានកូនម្នាក់ដែលមានពិការភាពនោះដែរ ។
៣៨.៨.៣១.៣
ពិធីបរិសុទ្ធទាំងឡាយ
នៅពេលកំពុងតែពិចារណាថា តើត្រូវធ្វើពិធីបរិសុទ្ធទាំងឡាយសម្រាប់បុគ្គលម្នាក់ ដែលមានជំងឺសរសៃប្រសាទឬអត់ នោះថ្នាក់ដឹកនាំបព្វជិតភាពធ្វើតាមការណែនាំនៅក្នុង ១៨.១ ។
៣៨.៨.៣១.៤
ការផ្តល់ឱកាសដើម្បីបម្រើ និងចូលរួមចំណែក
សមាជិកជាច្រើនដែលមានពិការភាពអាចបម្រើនៅក្នុងកិច្ចការសាសនាចក្រស្ទើរតែទាំងអស់ ។ ថ្នាក់ដឹកនាំធ្វើការពិចារណាប្រកបដោយការអធិស្ឋានអំពីលទ្ធភាព និងបំណងប្រាថ្នារបស់បុគ្គលម្នាក់ៗ ហើយផ្តល់ឱកាសសមរម្យដើម្បីបម្រើ ។ ថ្នាក់ដឹកនាំក៏ប្រឹក្សាជាមួយនឹងគ្រួសាររបស់បុគ្គលនោះ ហើយពិចារណាអំពីប្រសិទ្ធភាពនៃការហៅរបស់សាសនាចក្រដល់បុគ្គលនោះ និងគ្រួសាររបស់គាត់ ឬអ្នកផ្តល់ការមើលថែ ។
នៅពេលពិចារណាអំពីកិច្ចការសាសនាចក្រ ឬការហៅទាំងឡាយសម្រាប់អ្នកផ្តល់ការមើលថែ បុគ្គលដែលពិការភាព នោះថ្នាក់ដឹកនាំត្រូវពិចារណាដោយយកចិត្តទុកដាក់អំពីស្ថានភាពរបស់បុគ្គល និងក្រុមគ្រួសាររបស់ពួកគេ ។
ថ្នាក់ដឹកនាំ និងគ្រូបង្រៀនគួរតែដាក់បញ្ចូលសមាជិកដែលមានពិការភាពមកក្នុងការប្រជុំ ថ្នាក់រៀន និងសកម្មភាពឲ្យបានពេញលេញតាមដែលអាចធ្វើទៅបាន ។ វិធីសាស្រ្ត មេរៀន ការឡើងនិយាយ និងការបង្រៀនគួរតែសម្របសម្រួល ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់បុគ្គលម្នាក់ៗ ។ សម្រាប់ព័ត៌មានអំពីការកែសម្រួលមេរៀន សូមមើល disabilities.ChurchofJesusChrist.org ។
គណៈប៊ីស្សពអាចហៅជំនួយការគ្រូបង្រៀនម្នាក់ដើម្បីជួយបុគ្គលនោះនៅក្នុងថ្នាក់ ។ គណៈប៊ីស្សពក៏អាចសុំឲ្យនរណាម្នាក់ដើម្បីជួយបុគ្គលនោះ នៅក្នុងការប្រជុំ ឬសកម្មភាពផងដែរ ។
ប្រសិនបើបុគ្គលនោះមិនអាចចូលរួមនៅក្នុងការប្រជុំ ថ្នាក់រៀន ឬសកម្មភាព នោះថ្នាក់ដឹកនាំ និងគ្រូបង្រៀនអាចពិគ្រោះជាមួយនឹងក្រុមគ្រួសារអំពីរបៀបដើម្បីបំពេញសេចក្តីត្រូវការរបស់គាត់ ។ ប្រធានស្តេក ឬប៊ីស្សពអាចអនុម័តឲ្យរៀបចំថ្នាក់រៀន ឬកម្មវិធីពិសេសសម្រាប់សមាជិកពិការ ( សូមមើល ៣៨.៨.៣១.៥ ) ។ ប្រសិនបើបុគ្គលម្នាក់មិនអាចចូលរួមនៅក្នុងការប្រជុំសាសនាចក្រ នោះសម្ភារបោះពុម្ព ឬការកត់ត្រាមេរៀន និងការឡើងនិយាយអាចត្រូវបានផ្តល់ឲ្យ ។
ថ្នាក់ដឹកនាំបព្វជិតភាពលើកទឹកចិត្តបុគ្គលភេទប្រុសដែលកាន់បព្វជិតភាព ឲ្យចូលរួមក្នុងពិធីបរិសុទ្ធទាំងឡាយ នៅពេលសមរម្យ ។ នៅដើមខែមករានៃឆ្នាំដែលពួកគេមានអាយុ ១២ ឆ្នាំ អ្នកកាន់បព្វជិតភាព និងយុវនារីដែលបានទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ហើយមានភាពស័ក្តិសម អាចទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់មរណជននៅក្នុងព្រះវិហារបរិសុទ្ធបាន ។ សេចក្តីណែនាំអំពីសមាជិកដែលមានពិការភាពទទួលពិធីបរិសុទ្ធទាំងឡាយក្នុងព្រះវិហារបរិសុទ្ធផ្ទាល់ខ្លួនរបស់ពួកគេ ត្រូវបានផ្តល់ឲ្យនៅក្នុង ៣៨.២.១.៨ និង ៣៨.២.១.៩ ។
៣៨.៨.៣១.៥
ការរៀបចំថ្នាក់រៀន កម្មវិធី ឬអង្គភាពពិសេស
សមាជិកដែលមានពិការភាព និងមានសេចក្តីត្រូវការជាពិសេសត្រូវបានលើកទឹកចិត្ត ដើម្បីចូលរួមនៅក្នុងការប្រជុំថ្ងៃអាទិត្យ នៅក្នុងវួដដើមរបស់ពួកគេ លើកលែងតែ ពួកគេរស់នៅក្នុងអគារមើលថែដែលកម្មវិធីសាសនាចក្រត្រូវបានរៀបចំឡើង ។
នៅពេលសមាជិកដែលមានពិការភាពស្រដៀងគ្នារស់នៅក្នុងវួដមួយ ក្រុមវួដ ស្តេក ឬក្រុមស្តេក នោះថ្នាក់ដឹកនាំអាចរៀបចំកម្មវិធីសកម្មភាពពិសេសនានា ឬថ្នាក់អង្គការបឋមសិក្សាសម្រាប់ពួកគេ ។ ថ្នាក់ដឹកនាំក៏អាចរៀបចំថ្នាក់សាលាថ្ងៃអាទិត្យពិសេស ឬថ្នាក់ដទៃទៀតផងដែរ ។ ថ្នាក់ ឬកម្មវិធីទាំងនេះបំពេញបន្ថែមលើកម្មវិធីវួដដើមរបស់បុគ្គលនោះ ។
ដើម្បីរៀបចំថ្នាក់ ឬកម្មវិធីពិសេសមួយនៅក្នុងកម្រិតពហុស្តេក នោះតម្រូវឲ្យមានការអនុម័តមកពីគណៈប្រធានតំបន់ ។ ថ្នាក់ដឹកនាំទាំងនេះតែងតាំងភ្នាក់ងារស្តេកមួយរូបដើម្បីមើលការខុសត្រូវទៅលើការចាប់ផ្តើមការរៀបចំ និងការប្រតិបត្តិការថ្នាក់រៀន និងកម្មវិធីជាបន្តបន្ទាប់ សម្រាប់រយៈពេលជាក់លាក់មួយ ។
ដើម្បីរៀបចំថ្នាក់ ឬកម្មវិធីពិសេសមួយ នៅក្នុងកម្រិតពហុស្តេក នោះតម្រូវឲ្យមានការអនុម័តរបស់គណៈប្រធានស្តេក ។ ប្រធានស្តេកចាត់ភ្នាក់ងារប៊ីស្សពមួយរូបឲ្យមើលការខុសត្រូវទៅលើការចាប់ផ្តើមការរៀបចំ និងការប្រតិបត្តិការថ្នាក់រៀន និងកម្មវិធីជាបន្តបន្ទាប់សម្រាប់រយៈពេលជាក់លាក់មួយ ។
ភ្នាក់ងារប្រធានស្តេក ឬប៊ីស្សពពិគ្រោះជាមួយនឹងប្រធានស្តេក ឬប៊ីស្សពដែលចូលរួមដទៃទៀត ដើម្បីបង្កើតគោលនយោបាយសម្រាប់ការគាំទ្រខាងហិរញ្ញវត្ថុ ដល់ថ្នាក់ ឬកម្មវិធីទាំងនេះ ។ ឪពុកម្តាយ ឬអ្នកផ្តល់ការមើលថែមានការទទួលខុសត្រូវក្នុងការធ្វើដំណើរ ។
ប្រសិនបើថ្នាក់ ឬកម្មវិធីពហុស្តេកមួយត្រូវបានបង្កើតឡើង នោះប្រធាននៃស្តេកដែលចូលរួមនីមួយៗអាចចាត់ទីប្រឹក្សាជាន់ខ្ពស់មួយរូប ដើម្បីជួយសម្របសម្រួលក្នុងកិច្ចខិតខំ ដើម្បីចុះឈ្មោះសមាជិកដែលចង់ចូលរួម ដោយផ្តល់ដល់ថ្នាក់ដឹកនាំ និងគ្រូបង្រៀន និងអ្នកគ្រប់គ្រងនូវគោលនយោបាយហិរញ្ញវត្ថុ ដែលបានបង្កើតឡើង ដោយភ្នាក់ងារប្រធានស្តេក ។
សមាជិកដែលបម្រើនៅក្នុងថ្នាក់ ឬកម្មវិធីពិសេសត្រូវបានហៅ និងធ្វើពិធីញែកចេញ ដោយ ឬនៅក្រោមការដឹកនាំនៃភ្នាក់ងារប្រធានស្តេក ឬប៊ីស្សព ។ ថ្នាក់ដឹកនាំទាំងនេះធ្វើតាមទម្រង់ការសាសនាចក្រធម្មតាសម្រាប់ផ្តល់ការហៅ និងការដោះលែង ។ ថ្នាក់ដឹកនាំ និងគ្រូបង្រៀនសម្រាប់ថ្នាក់ ឬកម្មវិធីពិសេសចែកចាយព័ត៌មាន អំពីសកម្មភាព និងការសម្រេចជោគជ័យរបស់សមាជិកជាមួយនឹងថ្នាក់ដឹកនាំនៃវួដដើម ជាកន្លែងដែលកំណត់ត្រាអចិន្រ្តៃយ៍ត្រូវបានរក្សាទុក ហើយអាចត្រូវបានផ្តល់នូវការទទួលស្គាល់ ។
នៅពេលបានអញ្ជើញដោយភ្នាក់ងារប្រធានស្តេក ឬប៊ីស្សព នោះថ្នាក់ដឹកនាំថ្នាក់ ឬកម្មវិធីពិសេសអាចចូលរួមនៅក្នុងការប្រជុំថ្នាក់ដឹកនាំវួដ ឬស្តេក ។ ពួកគាត់ក៏អាចដឹកនាំការប្រជុំផ្ទាល់ខ្លួនផងដែរ ដើម្បីរៀបចំផែនការសកម្មភាពរបស់ថ្នាក់រៀន ឬកម្មវិធីនោះ ។
ថ្នាក់ដឹកនាំអាចទាក់ទងនឹងអ្នកគ្រប់គ្រងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា ដើម្បីរៀនអំពីថ្នាក់រៀនសម្រាប់សមាជិក ដែលមានពិការភាព ដែលអាចត្រូវបានស្ថាបនាឡើងនៅក្នុងប្រព័ន្ធអប់រំសាសនាចក្រ ។
វួដ ឬសាខា អាចត្រូវបានបង្កើតឡើងសម្រាប់សមាជិកដែលថ្លង់ ឬស្តាប់មិនឮ ។ ឬវួដមួយ អាចត្រូវបានសុំឲ្យដឹកនាំក្រុមអ្នកដែលថ្លង់ ឬស្តាប់មិនឮនៅក្នុងតំបន់ភូមិសាស្រ្តជាក់លាក់មួយ ។ វួដ សាខា ឬក្រុមដូច្នេះជួយដល់សមាជិកទាំងនេះចូលរួមពេញលេញនៅក្នុងការបម្រើ និងការរៀនសូត្រដំណឹងល្អ ។ សេចក្ដីណែនាំសម្រាប់ការរៀបចំអង្គភាពទាំងនេះត្រូវបានផ្ដល់ឲ្យនៅក្នុង ៣៧.៧ ។
សមាជិកដែលប្រើប្រាស់ភាសាគ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេអាចជ្រើសរើស ដើម្បីមានកំណត់ត្រាសមាជិកភាពសាសនាចក្ររបស់ពួកគេ នៅក្នុងកន្លែងមួយនៃកន្លែងខាងក្រោមនេះ ៖ (១) វួដដើមរបស់ពួកគេ (២) វួដមួយដែលត្រូវបានចាត់ឲ្យទទួលក្រុមនៃសមាជិកថ្លង់ ឬស្តាប់មិនឮនៅក្នុងតំបន់ភូមិសាស្រ្តជាក់លាក់មួយ ឬ (៣) វួដ ឬសាខាមួយ ដែលត្រូវបានរៀបចំឡើងសម្រាប់សមាជិកថ្លង់ ឬស្តាប់មិនឮ ។
៣៨.៨.៣១.៦
អ្នកបកប្រែផ្ទាល់សម្រាប់សមាជិកថ្លង់ ឬសមាជិកស្តាប់មិនឮ
សមាជិកដែលថ្លង់ ឬស្តាប់មិនឮ ប្រឈមមុខនឹងឧបសគ្គក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងការរៀនសូត្រអំពីគោលលទ្ធិ និងគោលការណ៍នានានៃដំណឹងល្អ ។ ប្រសិនបើពួកគេប្រើភាសាគ នោះពួកគេចាំបាច់ត្រូវការអ្នកបកប្រែផ្ទាល់ ដើម្បីជួយពួកគេចូលរួមបានពេញលេញ នៅក្នុងការប្រជុំសាសនាចក្រ ពិធីបរិសុទ្ធទាំងឡាយនៃបព្វជិតភាព កិច្ចការព្រះវិហារបរិសុទ្ធ ការថ្លែងទីបន្ទាល់ ការសម្ភាស និងសកម្មភាពទាំងឡាយ ។
សមាជិកដែលថ្លង់ ឬស្តាប់មិនឮត្រូវបានលើកទឹកចិត្តឲ្យមានភាពខ្លួនទីពឹងខ្លួន ហើយធ្វើការចាប់ផ្តើមធ្វើការជាមួយនឹងថ្នាក់ដឹកនាំបព្វជិតភាពរបស់ពួកគេ នៅក្នុងការសម្របសម្រួលសេវាកម្មការបកប្រែផ្ទាល់ដែលពួកគេត្រូវការ ។ នៅក្នុងការរៀបចំសម្រាប់ស្ថានភាពសំខាន់ៗដូចជា ការសម្ភាសផ្ទាល់ខ្លួន ឬក្រុមប្រឹក្សាសមាជិកភាពសាសនាចក្រ នោះថ្នាក់ដឹកនាំបព្វជិតភាពពិគ្រោះជាមួយនឹងសមាជិកនោះដើម្បីកំណត់ថា តើគួរប្រើអ្នកបកប្រែផ្ទាល់ ឬក៏អត់ ។ នៅក្នុងស្ថានភាពទាំងនេះ ថ្នាក់ដឹកនាំគួរតែស្វែងរកអ្នកបកប្រែផ្ទាល់ ដែលមិនមែនជាសមាជិកគ្រួសារ ( បើអាចធ្វើទៅបាន ) ហើយគូសបញ្ជាក់អំពីភាពសម្ងាត់។
ប្រសិនបើគ្មានអ្នកបកប្រែផ្ទាល់គ្រប់គ្រាន់ នោះថ្នាក់ដឹកនាំអាចរៀបចំថ្នាក់រៀនក្នុងវួដ ឬស្តេក ដើម្បីបង្រៀនភាសាគដែលត្រូវបានប្រើប្រាស់នៅក្នុងតំបន់របស់ពួកគេ ។ ថ្នាក់ដឹកនាំអាចហៅសមាជិកដែលមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបង្រៀនថ្នាក់ទាំងនេះ ។ សមាជិកដែលថ្លង់ ឬស្តាប់មិនឮប្រឈមមុខនឹងឧបសគ្គក្នុងទំនាក់ទំនងក្នុងការរៀនសូត្រអំពីគោលការណ៍និងគោលលទ្ធិដំណឹងល្អ ។ ធនធានជាជំនួយមួយគឺ វចនានុក្រមនៃពាក្យភាសាគសម្រាប់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
មានតែសមាជិកដែលមានភាពស័ក្តិសមតែប៉ុណ្ណោះ ដែលគួរតែបកប្រែផ្ទាល់ អំឡុងពេលការប្រជុំសាក្រាម៉ង់ ការប្រជុំបព្វជិតភាព និងការសម្ភាស ។ ប្រសិនបើគ្មានអ្នកកាន់បព្វជិតភាពដើម្បីបកប្រែអំឡុងពេលការប្រជុំបព្វជិតភាព នោះអ្នកកាន់តំណែងជាអធិបតីអាចសុំឲ្យស្រ្តីដើម្បីធ្វើការបកប្រែផ្ទាល់ ។ អ្នកបកប្រែផ្ទាល់ដែលមិនមែនជាសមាជិកអាចត្រូវបានប្រើប្រាស់ជាបណ្តោះអាសន្ន ជាអ្នកស្មគ្រ័ចិត្តនៅក្នុងសកម្មភាព និង សកម្មភាពដទៃទៀតភាគច្រើន រហូតដល់សមាជិកអភិវឌ្ឍជំនាញដើម្បីបកប្រែផ្ទាល់មាត់ ។
អ្នកកាន់តំណែងជាអធិបតីអាចសុំឲ្យអ្នកកាន់បព្វជិតភាពមួយរូប ដើម្បីបកប្រែពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ប្រសិនបើអ្នកទទួលពិធីនោះថ្លង់ ឬស្តាប់មិនឮ ។ ប្រសិនបើគ្មានអ្នកកាន់បព្វជិតភាព នោះអ្នកកាន់តំណែងជាអធិបតីអាចសុំឲ្យស្រ្តីដើម្បីធ្វើការបកប្រែផ្ទាល់ ។
អំឡុងពេលថ្នាក់រៀន ឬការប្រជុំ អ្នកបកប្រែផ្ទាល់មាត់គួរតែអង្គុយនៅខាងមុខថ្នាក់រៀន ឬអង្គុយនៅខាងមុខក្នុងសាលាប្រជុំ ប៉ុន្តែមិននៅលើវេទិកាទេ ។ ពួកគេគួរតែអង្គុយនៅជិតនឹងអ្នកឡើងនិយាយផងដែរ ដើម្បីកុំឲ្យបង្កើតជារូបភាពការរំខាន ។ ដោយសារតែការយល់អាចយល់បានតាមការមើលបបូរមាត់និយាយ និងភាសាកាយវិការរបស់អ្នកនិយាយ នោះសមាជិកដែលថ្លង់ ឬស្តាប់មិនឮ គួរតែអាចមើលឃើញអ្នកបកប្រែផ្ទាល់ ហើយក៏អាចមើលឃើញអ្នកនិយាយ ឬគ្រូបង្រៀនខ្លះៗផងដែរ ។ ប្រសិនបើមានអ្នកបកប្រែផ្ទាល់គ្រប់គ្រាន់ នោះថ្នាក់ដឹកនាំសុំឲ្យពួកគេផ្លាស់ប្តូរគ្នាប្រហែលជារៀងរាល់ ៣០ នាទីម្តងដើម្បីចៀសវាងពីការនឿយហត់ ។
នៅអំឡុងពេលពិធីបរិសុទ្ធបព្វជិតភាព ឬការសម្ភាសមួយ អ្នកបកប្រែផ្ទាល់ គួរតែនៅជិតនឹងបុគ្គលដែលធ្វើពិធីបរិសុទ្ធ ឬបុគ្គលដែលដឹកនាំនាំការសម្ភាស ។
ប្រសិនបើសមាជិកថ្លង់ ឬស្តាប់មិនឮ មិនប្រើភាសាគ ហើយត្រូវការការបកប្រែផ្ទាល់ ដើម្បីជួយពួកគេ អានតាមបបូរមាត់និយាយ នោះថ្នាក់ដឹកនាំប្រើទម្រង់ការដូចគ្នាដែលពួកគាត់ធ្វើតាម ដើម្បីស្វែងរកអ្នកបកប្រែផ្ទាល់ ដែលប្រើភាសាគ ។
៣៨.៨.៣១.៧
ការសម្ងាត់
ថ្នាក់ដឹកនាំគួរតែគោរពដល់ការសម្ងាត់របស់សមាជិកពិការ អំឡុងពេល និងក្រោយពេលការប្រជុំថ្នាក់ដឹកនាំ ដែលសេចក្តីត្រូវការរបស់បុគ្គលម្នាក់ៗ អាចនឹងត្រូវបានពិភាក្សា ។
៣៨.៨.៣១.៨
ធនធាននានា
ធនធាននានាសម្រាប់សមាជិកពិការ សម្រាប់គ្រួសាររបស់ពួកគេ និងអ្នកមើលថែទាំ ព្រមទាំងសម្រាប់ថ្នាក់ដឹកនាំ និងគ្រូបង្រៀន គឺមាននៅលើគេហទំព័រ disabilities.ChurchofJesusChrist.org ។ គេហទំព័រនេះផ្ដល់ ៖
-
ព័ត៌មានដើម្បីជួយបង្កើនការយល់ដឹងអំពីឧបសគ្គដែលជនពិការទាំងឡាយប្រឈមមុខ ។
-
វគ្គទាំងឡាយអំពីពិការភាពជាក់លាក់ និងចម្លើយចំពោះសំណួរដែលបានសួរជាញឹកញាប់ ។
-
លួងលោមចិត្តដល់សមាជិកដែលពិការ និងសម្រាប់គ្រួសាររបស់ពួកគេ តាមរយៈព្រះគម្ពីរ ពាក្យដកស្រង់ និងបណ្តាញទៅរកព័ត៌មានជំនួយ ។
-
ការសរសេរអំពីសម្ភារដែលនឹងជួយសមាជិកពិការ នៅពេលពួកគេព្យាយាមរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ហើយបម្រើនៅក្នុងសាសនាចក្រ ។
សម្ភារសាសនាចក្រសម្រាប់សមាជិកពិការគឺមាននៅលើគេហទំព័រ disability.ChurchofJesusChrist.org និង store.ChurchofJesusChrist.org ។
សំណួរអំពីសម្ភារសម្រាប់សមាជិកពិការ អាចត្រូវបានសួរទៅកាន់ ៖
Members with Disabilities( សមាជិកពិការ )
50 East North Temple Street
Salt Lake City, UT 84150–0024
ទូរសព្ទ ៖ ១–៨០១–២៤០–២៤៧៧
៣៨.៨.៣២
ជំនឿផ្សេង
ការគោរពដ៏ខ្ពង់ខ្ពស់បំផុត ការបំផុសគំនិត ភាពថ្លៃថ្នូរ និងភាពស័ក្តិសមជាច្រើនទាំងនោះ គឺមាននៅលើជំនឿដទៃទៀតជាច្រើន ។ ពួកអ្នកផ្សព្វផ្សាយសាសនា និងសមាជិកដទៃទៀត ត្រូវតែយល់ និងគោរពចំពោះជំនឿរបស់អ្នកដទៃ ហើយចៀសវាងពីការធ្វើឲ្យមានការអាក់អន់ចិត្ត ។ ប្រធានស្តេក និងប្រធានបេសកកម្មដែលមានសំណួរអំពីទំនាក់ទំនងជាមួយនឹងជំនឿផ្សេងទៀត គួរតែទាក់ទងទៅគណៈប្រធានតំបន់ ។ ថ្នាក់ដឹកនាំក្នុងតំបន់ដទៃទៀត ដែលមានសំណួរដូច្នេះ គួរតែទាក់ទងទៅប្រធានស្តេក ឬប្រធានបេសកកម្ម ។
៣៨.៨.៣៣
សកម្មភាពគេងយប់
សូមមើល ២០.៦.១២ និង ៣៥.៤.១៣ ។
៣៨.៨.៣៤
សកម្មភាពនយោបាយ និង ពលរដ្ឋ
ក្នុងនាមជាពលរដ្ឋ សមាជិកនៃសាសនាចក្រត្រូវបានលើកទឹកចិត្តឲ្យចូលរួមនៅក្នុងកិច្ចការនយោបាយ និងកិច្ចការរដ្ឋាភិបាល រួមមានទាំងការជាប់ទាក់ទងនឹងគណៈបក្សនយោបាយ តាមជម្រើសរបស់ពួកគេ ។ សមាជិកក៏ត្រូវបានលើកទឹកចិត្តឲ្យចូលរួមយ៉ាងសកម្ម នៅក្នុងបុព្វហេតុស័ក្តិសមផងដែរ ដើម្បីកែលម្អសហគមន៍របស់ពួកគេ និងធ្វើឲ្យសហគមន៍នោះជាកន្លែងល្អដើម្បីរស់នៅ និងចិញ្ចឹមបីបាច់ក្រុមគ្រួសារ ។
ស្របទៅតាមច្បាប់នៃរដ្ឋាភិបាលរបស់ពួកគេ សមាជិកត្រូវបានលើកទឹកចិត្តឲ្យចុះឈ្មោះបោះឆ្នោត ដើម្បីសិក្សាអំពីបញ្ហា និងបេក្ខជនដោយយកចិត្តទុកដាក់ ហើយត្រូវបោះឆ្នោតទៅឲ្យបុគ្គលដែលពួកគេជឿថា នឹងធ្វើកិច្ចការដោយសេចក្តីសុចរិត និងមានការវិនិច្ឆ័យល្អ ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយ មានកាតព្វកិច្ចជាពិសេសមួយ ដើម្បីស្វែងរកបោះឆ្នោតឲ្យ និងលើកតម្កើងដល់ថ្នាក់ដឹកនាំដែលស្មោះត្រង់ ល្អ និងឈ្លាសវៃ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១០ ) ។
ខណៈដែលពោលអះអាងអំពីសិទ្ធិនៃការបង្ហាញចំណាប់អារម្មណ៍ ចំពោះបញ្ហានយោបាយ និងបញ្ហាសង្គម នោះសាសនាចក្រស្ថិតនៅអព្យាក្រិត្យពីគណៈបក្សនយោបាយ វេទិកានយោបាយ និងបេក្ខជនសម្រាប់ការិយាល័យនយោបាយ ។ សាសនាចក្រមិនគាំទ្រដល់គណៈបក្សនយោបាយ ឬបេក្ខជនណាមួយទេ ។ ទាំងមិនឲ្យដំបូន្មានដល់សមាជិកថាត្រូវបោះឆ្នោតដោយរបៀបណាឡើយ ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងករណីលើកលែងមួយចំនួន សាសនាចក្រនឹងឈរក្នុងកន្លែងនីតិកម្មមួយជាក់លាក់ ជាពិសេសនៅពេលវាត្រូវបានសន្និដ្ឋានថាមានជាប់ទាក់ទងនឹងបញ្ហា ។ មានតែគណៈប្រធានទីមួយប៉ុណ្ណោះ ដែលអាចមានប្រសាសន៍តាំងនាមឲ្យសាសនាចក្រ ឬតាំងចិត្តសាសនាចក្រឲ្យគាំទ្រ ឬប្រឆាំងនឹងនិយតកម្មជាក់លាក់ ឬដើម្បីស្វែងរកការធ្វើអន្តរាគមន៍ខាងបញ្ហាច្បាប់ ។ ប្រសិនបើមិនដូច្នោះទេ ប្រធានស្តេក និងថ្នាក់ដឹកនាំក្នុងមូលដ្ឋានដទៃទៀត មិនគួររៀបចំសមាជិកឲ្យចូលរួមនៅក្នុងបញ្ហានយោបាយ ឬព្យាយាមដើម្បីមានឥទ្ធិពលលើរបៀបដែលពួកគេចូលរួមឡើយ ។
សមាជិកនៃសាសនាចក្រត្រូវបានលើកទឹកចិត្តឲ្យពិចារណាអំពីការបម្រើ នៅក្នុងការិយាល័យសាធារណៈដែលបានជ្រើសរើស ឬការិយាល័យសាធារណៈដែលបានចាត់ នៅក្នុងរដ្ឋាភិបាលថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ។ បេក្ខជនសម្រាប់ការិយាល័យសាធារណៈមិនគួរតម្រូវថា បេក្ខភាពរបស់ពួកគេ ត្រូវទទួលបានយល់ព្រមដោយសាសនាចក្រ ឬថ្នាក់ដឹកនាំឡើយ ។ ថ្នាក់ដឹកនាំសាសនាចក្រ និងសមាជិក គួរតែចៀសវាងពីការថ្លែង ឬការប្រព្រឹត្ត ដែលអាចនឹងបកប្រែថា សាសនាចក្រមានការយល់ព្រមនឹងគណៈបក្សនយោបាយ វេទិកា គោលនយោបាយ ឬបេក្ខជនណាមួយនោះឡើយ ។
សមាជិកត្រូវបានលើកទឹកចិត្តឲ្យគាំទ្រដល់ព្រឹត្តិការណ៍ដែលពង្រឹងដល់របៀបរៀបចំខាងសីលធម៌របស់សង្គម ជាពិសេសអ្នកទាំងឡាយណាដែលបានគ្រោងដើម្បីរក្សា និងពង្រឹងដល់ក្រុមគ្រួសារ ជាអង្គភាពគ្រឹះនៃសង្គម ។
កំណត់ត្រាសាសនាចក្រ សៀវភៅរាយឈ្មោះ និងអាសយដ្ឋាន និងសម្ភារស្រដៀងៗគ្នានេះ មិនអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងខាងនយោបាយបានឡើយ ។
អគារសាសនាចក្រមិនអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងខាងនយោបាយទេ ។ ទោះជាយ៉ាងណាក៏ដោយ អគារទាំងឡាយអាចត្រូវបានប្រើប្រាស់សម្រាប់កន្លែងចុះឈ្មោះបោះឆ្នោត ឬកន្លែងបោះឆ្នោត ពេលគ្មានជម្រើសណាផ្សេងទៀត ( សូមមើល ៣៥.៤ ) ។
៣៨.៨.៣៥
និយតកម្មប្រៃសណីយ៍
នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតមួយចំនួន វាគឺជាការល្មើសនឹងនិយតកម្មប្រៃសណីយ៍ ដើម្បីដាក់សម្ភារណាមួយ ដោយមិនយកទៅដាក់នៅប្រៃសណីយ៍ ឬយកទៅដាក់ក្នុងប្រអប់សំបុត្រ ។ ការដាក់កំហិតនេះអនុវត្តចំពោះសំបុត្រសារព័ត៌មាន ការប្រកាស ប័ណ្ណប្រកាស និងសម្ភារដែលជាប់ទាក់ទងនឹងសាសនាចក្ររបស់វួដ និងស្តេកដទៃទៀត ។ ថ្នាក់ដឹកនាំសាសនាចក្រគួរតែបង្រៀនសមាជិក និងពួកអ្នកផ្សព្វផ្សាយសាសនា កុំឲ្យដាក់សម្ភារទាំងនេះនៅក្នុង ឬនៅតាមប្រអប់សំបុត្រ។
៣៨.៨.៣៦
ការសម្ងាត់របស់សមាជិក
ថ្នាក់ដឹកនាំសាសនាចក្រមានកាតព្វកិច្ច ដើម្បីការពារការសម្ងាត់របស់សមាជិក ។ កំណត់ត្រាសាសនាចក្រ សៀវភៅរាយនាម និងអាសយដ្ឋាន និងសម្ភារស្រដៀងគ្នា មិនអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្ទាល់ខ្លួន ពាណិជ្ជកម្ម ឬខាងនយោបាយបានឡើយ ( សូមមើលផងដែរ ៣៨.៨.១៦ ) ។
៣៨.៨.៣៧
ការនិពន្ធដែលបានបោះពុម្ពជាឯកជន
សមាជិកមិនគួរសុំឲ្យអ្នកមានសិទ្ធិអំណាចទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ ធ្វើសហនិពន្ធ ឬចារនៅលើសៀវភៅសាសនាចក្រ ឬការនិពន្ធរបស់សាសនាចក្រដទៃទៀតទេ ។
៣៨.៨.៣៨
ការថតចម្លងប្រសាសន៍ ឬសុន្ទរកថារបស់អ្នកមានសិទ្ធិអំណាចទូទៅ និងពួកចិតសិបនាក់ប្រចាំតំបន់
សមាជិកនៃសាសនាចក្រមិនគួរថតប្រសាសន៍ ឬសុន្ទរកថារបស់អ្នកមានសិទ្ធិអំណាចទូទៅ និងពួកចិតសិបនាក់ប្រចាំតំបន់ ដែលផ្តល់ឲ្យនៅក្នុងសន្និសីទស្តេក ការប្រជុំអ្នកផ្សព្វផ្សាយសាសនា ឬការប្រជុំដទៃទៀតទេ ។ ទោះជាយ៉ាងណាក៏ដោយ សមាជិកអាចថតការចាក់ផ្សាយសន្និសីទទូទៅ តាមឧបករណ៍នៅផ្ទះផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មទេ ។
៣៨.៨.៣៩
ការហៅឈ្មោះ សាសនាចក្រ និង សមាជិករបស់សាសនាចក្រ
ឈ្មោះរបស់សាសនាចក្រត្រូវបានប្រទានឲ្យតាមរយៈវិវរណៈទៅកាន់ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុងឆ្នាំ ១៨៣៨ ៖ « ដ្បិតសាសនាចក្ររបស់យើងនឹងត្រូវបានហៅថាដូច្នោះហើយនៅគ្រាចុងក្រោយបង្អស់ គឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៥:៤ ) ។
ហេតុដូច្នេះ សេចក្តីយោងទាំងឡាយទៅកាន់សាសនាចក្រគួរតែមាននូវឈ្មោះពេញរបស់សាសនាចក្រ តាមដែលអាចធ្វើទៅបាន ។ ការយោងពីអក្សរកាត់ទៅជាឈ្មោះពេញលេញ នោះបើត្រូវប្រើសេចក្ដីយោងទម្រង់ខ្លី នោះយើងលើកទឹកចិត្តឲ្យប្រើពាក្យថា « សាសនាចក្រ » ឬ « សាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ » ។ « សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ » ក៏ត្រឹមត្រូវ ហើយត្រូវបានលើកទឹកចិត្តឲ្យប្រើផងដែរ ។
នៅពេលហៅសមាជិកសាសនាចក្រ ឃ្លាថា « សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » « ពួកបរិសុទ្ធថ្ងៃចុងក្រោយ » និង « សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ » គឺជាការត្រឹមត្រូវ និងទទួលយកបាន ។ ចំណងជើង « ពួកបរិសុទ្ធថ្ងៃចុងក្រោយ » គឺជាឈ្មោះដែលត្រូវបានប្រទានមកដោយព្រះអម្ចាស់ ដល់រាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់នៅថ្ងៃចុងក្រោយនេះ ។ ការហៅសមាជិកសាសនាចក្រតាមរបៀបទាំងនេះ កំណត់ពីទំនាក់ទំនងមួយរវាងព្រះយេស៊ូវគ្រីស្ទ និងសមាជិកនៃសាសនាចក្ររបស់ទ្រង់ ។ ការហៅសមាជិកសាសនាចក្រតាមងារផ្សេងទៀតដូចជា « ពួកមរមន » ឬ « អិល.ឌី.អេស » គឺមិនត្រូវបានលើកទឹកចិត្តទេ ។
មរមន ត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវជាឈ្មោះរបស់ព្រះគម្ពីរមរមន ឬនៅពេលប្រើជាគុណនាមក្នុងសំនួនប្រវត្តិសាស្ដ្រដូចជា « អ្នកត្រួសត្រាយផ្លូវមរមន » ។
ពាក្យ មរមននិយម គឺមិនត្រឹមត្រូវឡើយ ហើយមិនត្រូវបានលើកទឹកចិត្តឲ្យប្រើទេ ។ នៅពេលពិពណ៌នាអំពីការរួមផ្សំគ្នានៃគោលលទ្ធិ វប្បធម៌ និងបែបបទជីវិតដែលពិសេសចំពោះសាសនាចក្រ នោះឃ្លាថា « ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ » គឺជាឃ្លាត្រឹមត្រូវ និងទទួលយកបាន ។
៣៨.៨.៤០
ការសិក្សាស្រាវជ្រាវនៅក្នុងសាសនាចក្រ
សាសនាចក្រមានភ្នាក់ងារស្រាវជ្រាវដែលមានការអនុញ្ញាតតែមួយគត់ គឺផ្នែកស្រាវជ្រាវសហសម្ព័ន្ធនៃនាយកដ្ឋានសហសម្ព័ន្ធ ។ អ្នកតំណាងឲ្យនាយកដ្ឋាននេះ ប្រើប្រាស់ការសួរសំណួរ និងការសម្ភាស ដើម្បីទទួលបានព័ត៌មានអំពីបញ្ហាដែលជាកង្វល់ចំពោះពួកអ្នកមានសិទ្ធិអំណាចទូទៅ ។ នៅពេលអ្នកស្រាវជ្រាវ ដែលមានការអនុញ្ញាតរបស់សាសនាចក្រទាក់ទងទៅសមាជិក នោះពួកគេផ្តល់លេខទូរសព្ទ ដែលហៅចេញដោយឥតគិតថ្លៃរបស់សាសនាចក្រ និងឈ្មោះទំនាក់ទំនងនៅទីស្នាក់ការកណ្តាល ។ បន្ថែមពីលើនោះ ពួកគេក៏តែងតែអនុញ្ញាតឲ្យអ្នកឆ្លើយមានជម្រើសក្នុងការមិនឆ្លើយសំណួរណាមួយ ឬសំណួរទាំងអស់នៅក្នុងការស្ទង់មតិផងដែរ ។
ការប្រជុំសាសនាចក្រ មិនអាចត្រូវបានប្រើប្រាស់ សម្រាប់ការប្រមូលផ្តុំព័ត៌មានដោយបុគ្គល ឬភ្នាក់ងារដែលគ្មានការអនុញ្ញាតឡើយ ។ ក៏មិនគួរឲ្យឈ្មោះរបស់សមាជិកនៃសាសនាចក្រទៅដល់បុគ្គល ឬភ្នាក់ងារនោះដែរ ។ ប្រសិនបើអ្នកដឹកនាំក្នុងមូលដ្ឋាន ចង់បញ្ជាក់មើលអំពីការអនុញ្ញាតនៃការសួរសំណួរ ឬការសម្ភាស នោះពួកគាត់គួរតែទំនាក់ទំនងទៅកាន់ ផ្នែកស្រាវជ្រាវសហសម្ព័ន្ធ ( ១–៨០១–២៤០–២៧២៧ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–២៧២៧ ) ។
៣៨.៨.៤១
សុវត្ថិភាពនៅក្នុងប្រតិបត្តិការ សុខុមាលភាពសាសនាចក្រ
ការប្រតិបត្តិការ សុខុមាលភាពសាសនាចក្រជាច្រើនមានឧបករណ៍ និងម៉ាស៊ីន ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ ប្រសិនបើមិនបានប្រើប្រាស់វាដោយត្រឹមត្រូវ ។ គណៈកម្មការភ្នាក់ងារប្រតិបត្តិការស្តេក និងអ្នកគ្រប់គ្រងខាងប្រតិបត្តិការសុខុមាលភាព គួរតែធានាដល់សុវត្ថិភាពរបស់និយោជិក និងអ្នកស្ម័គ្រចិត្ត ។ អ្នកធ្វើការទាំងឡាយគួរតែត្រូវបានបង្រៀនជាទៀងទាត់នៅក្នុងការអនុវត្តសុវត្ថិភាព ។ បរិស្ថានការងារគួរតែត្រូវបានចុះពិនិត្យជាទៀងទាត់ ជាមួយនឹងការកែលម្អចំពោះការប្រថុយខាងសុខភាព និងសុវត្ថិភាព ។ គួរតែមានផ្តល់នូវការគ្រប់គ្រងឲ្យបានគ្រប់គ្រាន់ជាប់ជានិច្ច ដើម្បីប្រាកដថា អ្នកធ្វើការធ្វើតាមការណែនាំ ប្រើប្រាស់ឧបករណ៍ និងសម្ភារបានត្រឹមត្រូវ ហើយចៀសវាងពីឥរិយាបថប្រថុយប្រថាន ។
ជាធម្មតា អ្នកទាំងឡាយណាដែលធ្វើការនៅក្នុងប្រតិបត្តិការសុខុមាលភាព គួរតែមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ។ អ្នកទាំងឡាយណាដែលប្រតិបត្តិការឧបករណ៍ គួរតែ ជាមនុស្សចាស់ទុំ បានទទួលការបំពាក់បំប៉នគ្រប់គ្រាន់ ហើយមានបទពិសោធន៍នៅក្នុងការប្រើប្រាស់ឧបករណ៍ ។ មានតែមនុស្សពេញវ័យប៉ុណ្ណោះដែលអាចប្រតិបត្តិការឧបករណ៍ថាមពលបាន ។
អ្នកគ្រប់គ្រងខាងប្រតិបត្តិការរាយការណ៍អំពីឧប្បទ្ទវហេតុទៅកាន់សេវាកម្មសុខុមាលភាព ( ១–៨០១–២៤០–៣០០១ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–៣០០១ ) និងការិយាល័យផ្នែកគ្រប់គ្រងហានិភ័យ នៅទីស្នាក់ការកណ្តាលរបស់សាសនាចក្រ ( សូមមើល ៣៥.៣.៦ សម្រាប់ព័ត៌មានទំនាក់ទំនង ) ។
៣៨.៨.៤២
ភ្នាក់ងារលក់
ថ្នាក់ដឹកនាំប្រចាំតំបន់មិនគួរទទួលយកការអះអាងរបស់ភ្នាក់ងារលក់ ថា សាសនាចក្រ ឬថ្នាក់ដឹកនាំសាសនាចក្រ បានអនុញ្ញាតដល់ពួកគេ ដើម្បីទូរសព្ទទៅហៅថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ឬសមាជិកដើម្បីលក់ផលិតផលរបស់ពួកគេឡើយ ។
៣៨.៨.៤៣
ឧបករណ៍ផ្កាយរណប និងវីដេអូ
ឧបករណ៍ផ្កាយរណប និងវីដេអូរបស់សាសនាចក្រ អាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងដែលជាប់ទាក់ទងនឹងសាសនាចក្រ ដែលបានអនុញ្ញាតដោយគណៈប្រធានស្តេក ឬគណៈប៊ីស្សពតែប៉ុណ្ណោះ ពុំមែនសម្រាប់ធ្វើអាជីវកម្មទេ ។ ឧបករណ៍នេះមិនអាចត្រូវបានប្រើប្រាស់ ដើម្បីថតចម្លងកម្មវិធីទូរទស្សន៍ កម្មវិធីខ្សែកាប ឬកម្មវិធីផ្កាយរណប ដែលពុំបានឧបត្ថម្ភដោយសាសនាចក្រទេ ។ ទាំងមិនអាចប្រើឧបករណ៍ផ្កាយរណបសាសនាចក្រ ដើម្បីចាក់មើលកម្មវិធីដែលមិនមែនជារបស់សាសនាចក្រនោះដែរ ។ សមាជិកមិនអាចភ្ជាប់អង់តែនពីផ្កាយរណបមួយ ឬឧបករណ៍ទទួលទូរលេខ ទៅកាន់ ផ្កាយរណប ឬឧបករណ៍ទទួលទូរលេខមួយទៀត ដោយគ្មានការអនុញ្ញាតមកពីទីស្នាក់ការកណ្តាលរបស់សាសនាចក្របានទេ ។
មានតែអ្នកដែលបានទទួលការបំពាក់បំប៉ន ដើម្បីប្រតិបត្តិការឧបករណ៍នេះ តែប៉ុណ្ណោះ ដែលអាចប្រើបាន ។ យុវវ័យអាចជួយប្រតិបត្តិការឧបករណ៍នេះបាន តែនៅពេលមានអ្នកគ្រប់គ្រងមើលលើពួកគេប៉ុណ្ណោះ ។
ឧបករណ៍ទាំងអស់ត្រូវចាក់សោដោយសុវត្ថិភាព នៅពេលមិនប្រើប្រាស់ ។ ឧបករណ៍ទាំងនេះ ពុំ អាចយកចេញពីអគារទៅប្រើប្រាស់នៅផ្ទះ ឬប្រើប្រាស់ផ្ទាល់ខ្លួនបានទេ ។
៣៨.៨.៤៤
មូលនិធិរៃអង្គាស
កម្មវិធីដែលបានបង្កើតឡើងដោយសាសនាចក្រ ផ្តល់ជំនួយខាងហិរញ្ញវត្ថុ សម្រាប់បុគ្គលដែលមានភាពស័ក្តិសម និងមូលហេតុសមរម្យនានា ។ ជំនួយរបស់សាសនាចក្រត្រូវបានផ្តល់ឲ្យដោយប៊ីស្សព ដែលស្គាល់ស្ថានភាព ហើយអាចការពារនូវការផ្តល់ជំនួយផ្ទួនៗ និងការរំលោភបំពាន ។ ហេតុដូច្នោះហើយ សមាជិកមិនគួររៃ អង្គាសជំនួយហិរញ្ញវត្ថុបន្ថែម មកពីទីស្នាក់ការកណ្តាលរបស់សាសនាចក្រ ឬមកពីថ្នាក់ដឹកនាំក្នុងតំបន់ ឬសមាជិកឡើយ ។
ប្រសិនបើសមាជិកទទួលបានសំណើសម្រាប់មូលនិធិមួយដូច្នេះ នោះពួកគេអាចឆ្លើយតប ដោយការនិយាយថា ពួកគេបានបរិច្ចាគនៅក្នុងវួដរបស់ពួកគេផ្ទាល់ ដើម្បីផ្តល់មូលនិធិសម្រាប់ជំនួយ ស្របទៅតាមគោលការណ៍ ដែលបានបង្កើតឡើងរបស់សុខុមាលភាពសាសនាចក្ររួចហើយ ។
៣៨.៨.៤៥
សេចក្តីថ្លែងជាផ្លូវការដល់ថ្នាក់ដឹកនាំសាសនាចក្រ
ពីមួយគ្រាទៅមួយគ្រា សេចក្តីថ្លែងត្រូវបានបញ្ជូនតៗគ្នា ដែលត្រូវបានកំណត់ឲ្យដោយមិនត្រឹមត្រូវ ទៅដល់ថ្នាក់ដឹកនាំនៃសាសនាចក្រ ។ សេចក្តីថ្លែងជាច្រើនដូច្នេះ ធ្វើឲ្យខូចដល់ការបង្រៀនរបស់សាសនាចក្រ នាពេលបច្ចុប្បន្ន ហើយត្រូវបានផ្អែកទៅលើពាក្យចចាមរាម និងពាក្យបញ្ឆិតបញ្ឆៀង ។ សេចក្តីថ្លែងទាំងនោះ មិនដែលបញ្ជូនទៅជាផ្លូវការទេ ប៉ុន្តែតាមពាក្យនិយាយ តាមអ៊ីម៉ែល ឬតាមមធ្យោបាយមិនផ្លូវការដទៃទៀត ។ សមាជិកនៃសាសនាចក្រ មិនគួរបង្រៀន ឬចែកចាយសេចក្តីថ្លែងដូច្នេះ ដោយគ្មានការបញ្ជាក់ ដែលថាសេចក្តីថ្លែងទាំងនោះ គឺមកពីប្រភពសាសនាចក្រដែលមានការអនុម័ត ដូចជាសេចក្តីថ្លែងជាផ្លូវការ ទំនាក់ទំនង និងការបោះពុម្ពនានាឡើយ ។
រាល់កំណត់ចំណាំដែលបានធ្វើឡើងនៅពេលអ្នកមានសិទ្ធិអំណាចទូទៅ ពួកចិតសិបនាក់ប្រចាំតំបន់ ឬអ្នកកាន់តំណែងសាសនាចក្រទូទៅដទៃទៀត និយាយនៅក្នុងសន្និសីទស្តេក ឬការប្រជុំដទៃទៀត មិនគួរចែកចាយដោយគ្មានការយល់ព្រមមកពីអ្នកនិយាយឡើយ ។ កំណត់ចំណាំផ្ទាល់ខ្លួន គឺសម្រាប់ការប្រើប្រាស់ជាបុគ្គលតែប៉ុណ្ណោះ ។
៣៨.៨.៤៦
គាំទ្រដល់សមាជិកដែលនៅក្នុងពន្ធនាគារ មន្ទីរពេទ្យ និង គ្រឹះស្ថានដទៃទៀត
ប្រធានស្តេកត្រូវបានលើកទឹកចិត្តឲ្យជួយឧបត្ថម្ភគាំទ្រដល់សមាជិក ដែលជាប់ពន្ធនាគារ នៅក្នុងមន្ទីរពេទ្យ និង គ្រឹះស្ថានផ្សេងៗក្នុងដែនសីមារបស់ពួកគាត់ ។ ពួកគាត់គប្បីធ្វើដូច្នេះនៅក្នុងរង្វង់បណ្តាញសិទ្ធិអំណាចបព្វជិតភាព និងស្របទៅតាមការណែនាំដែលបានបង្កើតដោយសាសនាចក្រ និង គ្រឹះស្ថាននានា ។
ប្រធានស្តេក កំណត់ទៅលើការឧបត្ថម្ភ ដែលត្រូវផ្តល់ទៅជួយដល់គ្រឹះស្ថាននីមួយៗ ។ គាត់ក៏គ្រប់គ្រងលើការឧបត្ថម្ភ ដែលបានជួយដោយអ្នកដឹកនាំបព្វជិតភាពក្នុងមូលដ្ឋានដទៃទៀតផងដែរ ។ ប្រសិនបើស្តេកត្រូវការជំនួយ ក្នុងការផ្តល់ការបម្រើចំពោះគ្រឹះស្ថាននានានៅក្នុងដែនសីមា នោះគណៈប្រធានតំបន់អាចចាត់ឲ្យស្តេកនៅជិតខាងចំនួនមួយ ឬច្រើនទៅជួយ ។
ប្រធានស្តេក ឬប៊ីស្សពដែលត្រូវបានចាត់ អាចហៅអ្នកកាន់បព្វជិតភាពម្នាក់ ឲ្យមើលការខុសត្រូវលើការឧបត្ថម្ភ ដែលត្រូវផ្តល់ទៅឲ្យសមាជិកនៅតាមគ្រឹះស្ថានទាំងនេះ ។ នៅក្នុងពន្ធនាគារ ជាទូទៅ បុរសគួរតែត្រូវបានហៅឲ្យធ្វើការជាមួយនឹងទណ្ឌិតភេទប្រុស ។ ទោះជាយ៉ាងណាក៏ដោយ ស្វាមី និងភរិយា ក៏អាចត្រូវបានហៅឲ្យធ្វើការជាមួយនឹង ទណ្ឌិតភេទប្រុស ។ យ៉ាងហោចណាស់ ត្រូវមានបុរសពីរនាក់ ស្រ្តីពីរនាក់ ឬក៏ស្វាមី និងភរិយា គួរតែត្រូវបានហៅឲ្យធ្វើការជាមួយនឹងទណ្ឌិតភេទស្រី ។ បុរស និងស្ត្រី ដែលធ្វើការជាមួយនឹង ទណ្ឌិត មិនគួរនៅតែម្នាក់ឯងជាមួយនឹងពួកគេទេ ។
កម្មវិធីថ្វាយបង្គំសម្រាប់សមាជិកនៅក្នុងពន្ធនាគារ មន្ទីរពេទ្យ និង គ្រឹះស្ថាននានាដទៃទៀត អាចត្រូវធ្វើដោយងាយស្រួលតាមតម្រូវការ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកទាំងឡាយដែលជាប់ពាក់ព័ន្ធ ។ ជាធម្មតា កម្មវិធីទាំងនេះ ធ្វើតាមរបៀបដូចគ្នានឹងការប្រជុំសាក្រាម៉ង លើកលែងតែពិធីសាក្រាម៉ង់ គឺមិនត្រូវបានបម្រើដល់ទណ្ឌិតនៅក្នុងពន្ធនាគារឡើយ ។ ជាករណីលើកលែងមួយ ចំពោះគោលនយោបាយនៃសាសនាចក្រ នៅពេលកម្មវិធីថ្វាយបង្គំ ត្រូវបានធ្វើឡើងនៅក្នុងពន្ធនាគារ នោះទណ្ឌិតអាចចូលរួមផ្តល់ការអធិស្ឋាន ឬឡើងនិយាយដោយមិនគិតអំពីទំនាក់ទំនងសាសនា ឬ ស្ថានភាពរបស់ពួកគេនៅក្នុងសាសនាចក្រឡើយ ។
ការគាំទ្រផ្សេងៗទៀត ដែលអាចត្រូវបានផ្តល់ឲ្យសមាជិកនៅក្នុងគ្រឹះស្ថានទាំងនេះរួមមាន ការប្រឹក្សា ការគាំទ្រពីបងប្អូនប្រុសស្រីផ្តល់ការងារបម្រើ ថ្នាក់សាលាថ្ងៃអាទិត្យ រាត្រីជួបជុំ និងថ្នាក់សិក្ខាសាលា ឬថ្នាក់វិទ្យាស្ថាន និងកម្មវិធីពិសេសដទៃៗទៀត ។
នៅក្នុងការសហការជាមួយនឹងការិយាល័យផ្នែកបព្វជិតភាព នៅទីស្នាក់ការកណ្តាលនៃសាសនាចក្រ នោះសេវាកម្មសុខុមាលភាព មានការទទួលខុសត្រូវចំពោះធនធានជាសម្ភារ និងវិជ្ជាជីវៈដើម្បីជួយដល់អ្នកទាំងឡាយតាមគ្រឹះស្ថានអប់រំខ្លួន និងក្រុមគ្រួសាររបស់ពួកគេ ។ សម្រាប់ជំនួយថ្នាក់ដឹកនាំបព្វជិតភាពអាចទាក់ទងទៅសេវាកម្មសុខុមាលភាព តាមលេខ១–៨០១–២៤០–២៦៤៤ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–២៦៤៤ ។
សម្រាប់ជំនួយជាមួយនឹងបញ្ហាសុខុមាលភាពនៅក្នុងពន្ធនាគារ មន្ទីរពេទ្យ និងគ្រឹះស្ថានដទៃទៀត នោះប្រធានស្តេកអាចទំនាក់ទំនងនឹងគណៈប្រធានតំបន់ ។ ប្រធានស្តេកក៏អាចទាក់ទងទៅសេវាកម្មសុខុមាលភាពដោយផ្ទាល់ តាមលេខទូរស័ព្ទនៅក្នុងកថាខណ្ឌពីមុនផងដែរ ។
៣៨.៨.៤៧
សន្និសីទអ្នកឯកទេស និងការប្រជុំប្រហាក់ប្រហែល
សាសនាចក្រ ព្រមានដល់សមាជិកអំពីសន្និសីទអ្នកឯកទេស និងការប្រជុំប្រហាក់ប្រហែល ដែលរួមមាននូវបទបង្ហាញដែល (១) ការបង្អាប់ ការចំអក ការមើលងាយ ឬការប្រព្រឹត្តមិនសមរម្យដទៃទៀតចំពោះរឿងពិសិដ្ឋ ឬ (២) អាចគ្រោះថ្នាក់ដល់សាសនាចក្រ បង្ខូចបេសកកម្មរបស់សាសនាចក្រ ឬធ្វើឲ្យអន្តរាយដល់សុខុមាលភាពរបស់សមាជិកសាសនាចក្រ ។ សមាជិកមិនគួរអនុញ្ញាតឲ្យតំណែង ឬជំហរបស់ពួកគេនៅក្នុងសាសនាចក្រ ត្រូវបានយកមកប្រើដើម្បីលើកទឹកចិត្ត ឬកំណត់ការយល់ព្រមចំពោះការប្រជុំដូច្នេះនោះទេ ។
៣៨.៨.៤៨
សកម្មភាពដែលមានជាប់ពន្ធ
ថ្នាក់ដឹកនាំវួដ និងស្តេក ត្រូវប្រាកដថា សកម្មភាពសាសនាចក្រក្នុងមូលដ្ឋាន មិនគួរធ្វើឲ្យខូចដល់ស្ថានភាពការអនុគ្រោះពន្ធរបស់សាសនាចក្រឡើយ ។ សម្រាប់ការណែនាំ សូមមើល ៣៤.១០.១ ។
៣៨.៨.៤៩
សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ និងសម្លៀកបំពាក់ពិសិដ្ឋ
ថ្នាក់ដឹកនាំក្នុងមូលដ្ឋានលើកទឹកចិត្តសមាជិកដែលបានទទួលអំណោយទានពិសិដ្ឋិរួចហើយ ឲ្យទិញសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ របស់ពួកគេផ្ទាល់ ដើម្បីប្រើនៅពេលធ្វើពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធ ។ សម្លៀកបំពាក់ពិសិដ្ឋនេះ អាចទិញបាននៅតាមសេវាកម្មចែកចាយរបស់សាសនាចក្រ ។ ព្រះវិហារបរិសុទ្ធមួយចំនួនក៏មានសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធសម្រាប់ជួលផងដែរ ។ ប្រសិនបើព្រះវិហារបរិសុទ្ធមិនមានសម្លៀកបំពាក់សម្រាប់ជួលទេ នោះសមាជិកចាំបាច់ត្រូវយកសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធទៅជាមួយពួកគេ ។
សមាជិកអាចដេរដោយខ្លួនឯងបានតែប្រដាប់ប៉ឹងសម្រាប់ព្រះវិហារបរិសុទ្ធប៉ុណ្ណោះ ប្រសិនបើពួកគេប្រើសម្ភារដេរប៉ាក់ប្រដាប់ប៉ឹងដែលបានអនុម័តឲ្យ ។ សម្ភារនេះមាននៅតាមសេវាកម្មចែកចាយរបស់សាសនាចក្រ ។ សម្លៀកបំពាក់ និង សម្លៀកបំពាក់ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធសម្រាប់ពិធីការដទៃទៀតក្នុងព្រះវិហារបរិសុទ្ធ មិនអាចដេរដោយខ្លួនឯងបានទេ ។
សមាជិកសាសនាចក្រដែលបានទទួលអំណោយទានពិសិដ្ឋផ្ទាល់ខ្លួនរួចហើយបានចុះសេចក្ដីសញ្ញាមួយដើម្បីស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋស្របតាមសេចក្ដីណែនាំដែលបានផ្ដល់ឲ្យនៅក្នុងព្រះវិហារបរិសុទ្ធ ។ នៅពេលចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធ ឲ្យ ថ្នាក់ដឹកនាំបព្វជិតភាពគួរអានឮៗនូវសេចក្ដីថ្លែងការណ៍របស់គណៈប្រធានទីមួយស្ដីពីការស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋ ។
វា គឺ ជាអភ័យឯកសិទ្ធិដ៏ ពិសិដ្ឋដើម្បីស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ ។ ការស្លៀកពាក់ដូច្នោះគឺជាការបង្ហាញចេញមកក្រៅពីការតាំង ក្នុងខ្លួនដើម្បីធ្វើតាមព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។
សម្លៀកបំពាក់ពិសិដ្ឋផ្តល់ជាការរំឭកអំពីសេចក្តីសញ្ញាទាំងឡាយ ដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ។ នៅពេលពាក់ដោយត្រឹមត្រូវពេញមួយជីវិត នោះវាផ្តល់ជាការការពារប្រឆាំងនឹងសេចក្តីល្បួង និងសេចក្តីអាក្រក់ ។
សម្លៀកពាក់ពិសិដ្ឋគួរត្រូវបានស្លៀកពីក្រោមសម្លៀកបំពាក់ក្រៅ ។ វាគឺជារឿងចំណូលចិត្តផ្ទាល់ខ្លួន ថាតើខោអាវក្នុងផ្សេងទៀតត្រូវពាក់ពីក្រោមសម្លៀកបំពាក់ពិសិដ្ឋព្រះវិហារបរិសុទ្ធឬអត់ ។
សម្លៀកបំពាក់ពិសិដ្ឋពុំគួរត្រូវបានដោះចេញសម្រាប់សកម្មភាពទាំងឡាយ ដែលអាចស្លៀកពាក់បាន នៅពេលស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋ ។ វាពុំគួរត្រូវបានធ្វើការកែច្នៃម៉ូដឲ្យត្រូវទៅតាមម៉ូដផ្សេងៗនៃសម្លៀកបំពាក់ក្រៅនោះដែរ ។
សម្លៀកបំពាក់ពិសិដ្ឋគឺពិសិដ្ឋ ហើយគួរតែត្រូវបានថែដោយការគោរព ។ សមាជិកដែលបានទទួលអំណោយទាន ពិសិដ្ឋរួចហើយគួរតែស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធដើម្បីឆ្លើយសំណួរផ្ទាល់ខ្លួនអំពីការស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋ ។
ដើម្បីបោះចោលសម្លៀកបំពាក់ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធដែលចាស់ នោះសមាជិកគួរតែកាត់ និងបំផ្លាញសញ្ញាទាំងឡាយចោលសិន ។ បន្ទាប់មកសមាជិកកាត់បំណែកក្រណាត់ដែលនៅសល់ ដើម្បីកុំឲ្យគេស្គាល់ថាជា សម្លៀកបំពាក់ពិសិដ្ឋ ។
ដើម្បីបោះចោលសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធដែលចាស់ សមាជិកគួរតែបំផ្លាញសម្លៀកបំពាក់ដោយកាត់វាចោល ដើម្បីកុំឲ្យគេស្គាល់ពីការប្រើប្រាស់ពីមុន ។
សមាជិកអាចឲ្យសម្លៀកបំពាក់ពិសិដ្ឋ និងសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ ដែលនៅល្អទៅឲ្យសមាជិកស័ក្តិសមដទៃទៀត ដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ។ ប៊ីស្សពអាចជួយប្រាប់ឲ្យដឹងអំពីអ្នកទាំងឡាយណា ដែលអាចត្រូវការសម្លៀកបំពាក់ដូច្នេះ ។ សមាជិកមិនគួរផ្តល់សម្លៀកបំពាក់ពិសិដ្ឋ ឬសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធទៅឲ្យព្រះវិហារបរិសុទ្ធ ឬខាងសប្បុរសធម៌នោះឡើយ ។
ព័ត៌មានអំពីការបញ្ជាទិញសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ ឬការបញ្ជាទិញសម្លៀកបំពាក់ពិសិដ្ឋសម្រាប់អ្នកទាំងឡាយ ដែលស្ថិតនៅក្នុងស្ថានភាពពិសេស ( ដូចជា សមាជិកដែលកំពុងតែបម្រើកងទ័ព សមាជិកដែលឈឺងើបមិនរួច ឬសមាជិកពិការ ) ត្រូវបានផ្តល់ឲ្យនៅក្នុង ៣៨.១០.៨ និង ២៧.៣.៦ ។
៣៨.៨.៥០
គោលនយោបាយការធ្វើដំណើរ
បុរសម្នាក់ និងស្រ្តីម្នាក់ មិនគួរធ្វើដំណើរតែពីរនាក់សម្រាប់សកម្មភាពសាសនាចក្រ ការប្រជុំ ឬការចាត់តាំងបានទេ លើកលែងតែពួកគេបានរៀបការនឹងគ្នា ឬនៅលីវទាំងពីរនាក់ ។ សម្រាប់គោលនយោបាយនៃការធ្វើដំណើរដទៃទៀត សូមមើល ២០.៦.២៤ ។
៣៨.៩
លោកអយ្យកោស្តេក
វគ្គនេះចែងអំពីការទទួលខុសត្រូវរបស់ប្រធានស្តេកចំពោះលោកអយ្យកោស្តេក ។ វារួមមានទាំងការណែនាំសម្រាប់ការហៅ ការតែងតាំង ការបង្រៀន និងការមើលខុសត្រូវលើលោកអយ្យកោ ។ សម្រាប់ព័ត៌មានអំពីពររបស់លោកអយ្យកោ សូមមើលធនធានដូចខាងក្រោម ៖
-
ព័ត៌មាន និងយោបល់សម្រាប់លោកអយ្យកោ
-
ការប្រជុំបំពាក់បំប៉នភាពជាអ្នកដឹកនាំទូទាំងពិភពលោក ៖ លោកអយ្យកោ
៣៨.៩.១
ការហៅ ការគាំទ្រ និងការតែងតាំងលោកអយ្យកោស្តេក
កូរ៉ុមនៃពួកដប់ពីរនាក់ដឹកនាំការហៅលោកអយ្យកោស្តេក ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៣៩ ) ។ ប្រធានស្តេកអាចផ្ដល់អនុសាសន៍ថាត្រូវហៅនរណាឲ្យបម្រើ ។ ការផ្ដល់អនុសាសន៍គួរតែដាក់ជូនតាមអ៊ីនធឺណិតតាមរយៈប្រព័ន្ធធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ។ នៅក្នុងការធ្វើអនុសាសន៍នេះ ប្រធានស្ដេកគួរតែតមអាហារ ហើយអធិស្ឋានសូមឲ្យព្រះវិញ្ញាណដឹកនាំគាត់ ។ អនុសាសន៍នេះគួរតែត្រូវបានអនុម័តដោយទីប្រឹក្សាទាំងឡាយរបស់គាត់ ។
បុរសដែលប្រធានស្តេកចេញអនុសាសន៍ឲ្យធ្វើជាលោកអយ្យកោស្តេកគួរតែជាអ្នកកាន់បព្វជិតភាពមិលគីស្សាដែកដែលមានភាពស័ក្តិសម ។ គាត់គួរតែជាមនុស្សចាស់ទុំក្នុងដំណឹងល្អ និងក្នុងសាសនាចក្រ ជាស្វាមី និង ជាអយ្យកោមានភាពស័ក្តិសមនៅក្នុងគេហដ្ឋានរបស់គាត់ផ្ទាល់ ហើយឆាប់ទទួលយកការណែនាំមកពីព្រះវិញ្ញាណ ។ គាត់គួរតែបានទទួលពររបស់លោកអយ្យកោរបស់គាត់ផ្ទាល់ ហើយជាធម្មតា គាត់គួរតែមានអាយុចាប់ពី ៥៥ ឆ្នាំឡើងទៅ ។ គាត់ត្រូវតែរៀបអាពាហ៍ពិពាហ៍រួចហើយ ។
បើកូរ៉ុមនៃពួកសាវកដប់ពីរនាក់អនុម័តលើអនុសាសន៍នោះ នោះប្រធានស្តេកអាចត្រូវបានអនុញ្ញាតឲ្យសម្ភាស និងហៅលោកអយ្យកោ បង្ហាញឈ្មោះរបស់គាត់ដើម្បីទទួលមតិគាំទ្រនៅក្នុងសម័យប្រជុំទូទៅនៃសន្និសីទស្តេកលើកក្រោយ ឬនៅក្នុងការប្រជុំបព្វជិតភាពទូទៅរបស់ស្តេកលើកក្រោយ រួចតែងតាំងគាត់ ។ ពីព្រោះការហៅលោកអយ្យកោគឺជាតំណែងមួយនៃបព្វជិតភាពមិលគីស្សាដែក នោះលោកអយ្យកោថ្មីគឺត្រូវតែងតាំងទៅកាន់តំណែងនោះជាមុនសិន បន្ទាប់មកញែកចេញឲ្យបម្រើនៅក្នុងស្ដេកជាក់លាក់មួយ ។
ប្រធានស្តេកពុំអាចចាត់ទីប្រឹក្សាមួយរូបឲ្យតែងតាំងលោកអយ្យកោបានទេ ។ ទាំងពុំគួរឲ្យគាត់អញ្ជើញអ្នកផ្សេងទៀតទៅឈរជាមួយគាត់អំឡុងពេលការតែងតាំងលោកអយ្យកោនោះដែរ ។
ក្រោយពីបានតែងតាំងលោកអយ្យកោម្នាក់ហើយ ព័ត៌មាននេះត្រូវតែបានកត់ត្រានៅក្នុងធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ពីមុនគាត់ទទួលបានសិទ្ធិចូលប្រើប្រាស់ឧបករណ៍នៅលើអ៊ីនធឺណិតសម្រាប់លោកអយ្យកោ ។
៣៨.៩.២
ការហៅលោកអយ្យកោស្តេកទីពីរ
ជាធម្មតា កូរ៉ុមនៃពួកដប់ពីរនាក់មិនអនុម័តឲ្យហៅលោកអយ្យកោទីពីរសម្រាប់ស្តេកទេ លើកលែងតែលោកអយ្យកោដែលបំពេញមុខងារបច្ចុប្បន្នមិនអាចផ្តល់ពររបស់លោកអយ្យកោតាមចំនួនដែលបានស្នើសុំ ។ ជាធម្មតា កូរ៉ុមនៃពួកដប់ពីរនាក់ក៏មិនអនុម័តឲ្យមានលោកអយ្យកោបន្ថែមមួយរូបទៀតដោយងាយៗដោយសារតែស្តេកមានតំបន់ភូមិសាស្ត្រធំ ឬមានរួមបញ្ចូលទាំងអ្នកដែលមិនចេះភាសាភាគច្រើននោះទេ ។ បើស្តេកមានសមាជិកដែលនិយាយភាសាផ្សេងៗច្រើន នោះប៊ីស្សព និងគណៈប្រធានស្តេកអាចអនុញ្ញាតឲ្យពួកគេឲ្យទៅរកលោកអយ្យកោនៅស្តេកជិតខាង ដែលអាចផ្តល់ពររបស់លោកអយ្យកោជាភាសាកំណើតរបស់សមាជិកនោះ ។
៣៨.៩.៣
ការបង្រៀនដល់លោកអយ្យកោស្តេកដែលត្រូវបានហៅថ្មី
ប្រធានស្តេកបង្រៀនលោកអយ្យកោដែលត្រូវបានហៅថ្មីអំពីលក្ខណៈដែលប្រកបដោយវិវណៈដ៏ពិសិដ្ឋនៃតំណែងនេះមុនពេលលោកអយ្យកោចាប់ផ្តើមផ្តល់ពរ ។ ប្រធានស្តេកពិនិត្យឡើងវិញជាមួយគាត់នូវសេចក្តីណែនាំទាំងឡាយដែលមាននៅក្នុង ព័ត៌មាន និងយោបល់សម្រាប់លោកអយ្យកោ និង ការប្រជុំបំពាក់បំប៉នភាពជាអ្នកដឹកនាំទូទាំងពិភពលោក ៖ លោកអយ្យកោ ដោយយកចិត្តទុកដាក់ ។
៣៨.៩.៤
ការមើលខុសត្រូវលើការងាររបស់លោកអយ្យកោស្តេក
ប្រធានស្តេកធ្វើជាអធិបតីលើលោកអយ្យកោស្តេក ហើយមើលខុសត្រូវលើកិច្ចការរបស់គាត់ ដូចដែលបានចែងនៅក្នុង ព័ត៌មាន និងយោបល់សម្រាប់លោកអយ្យកោ ។ គាត់មិនគួរផ្ទេរការទទួលខុសត្រូវនេះទៅឲ្យទីប្រឹក្សារបស់គាត់ឡើយ ។ លោកអយ្យកោទទួលបានអត្ថប្រយោជន៍មកពីទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងប្រធានស្តេករបស់គាត់ ។
ប្រធានស្តេកសម្ភាសលោកអយ្យកោយ៉ាងតិចពីរដងក្នុងមួយឆ្នាំ ។ គាត់ក៏ពិនិត្យមើលឡើងវិញនូវពររបស់លោកអយ្យកោដែលបានប្រគល់ឲ្យយ៉ាងតិចណាស់ពីរដងក្នុងមួយឆ្នាំផងដែរ ។ បើចាំបាច់ ប្រធានស្តេកអាចផ្តល់យោបល់ទូទៅអំពីមាតិកានៃពររបស់លោកអយ្យកោ ។ ប្រធានស្តេកក៏ពិភាក្សាអំពីអារម្មណ៍របស់លោកអយ្យកោទាក់ទងនឹងការងារ សុខភាព និង សុខុមាលភាពរបស់ក្រុមគ្រួសារគាត់ និង បញ្ហាផ្សេងៗទៀតដែលលោកអយ្យកោស្វែងរក ឬត្រូវការការប្រឹក្សាផងដែរ ។
ប្រធានស្តេកត្រូវប្រាកដថា ច្បាប់ចម្លងនៃពរដែលបានកត់ត្រាជាលាយលក្ខណ៍អក្សរត្រូវបានផ្តល់ទៅឲ្យអ្នកទទួលពរឲ្យបានឆាប់ ។ លោកក៏ធានាផងដែរថា ពរជ័យទាំងអស់ត្រូវបានដាក់បញ្ជូនទៅកាន់ទីស្នាក់ការកណ្ដាលនៃសាសនាចក្រ ។ ពរជ័យទាំងឡាយគួរតែបានបញ្ជូនតាមប្រព័ន្ធពរលោកអយ្យកោនៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅកន្លែងណាដែលមិនមានប្រព័ន្ធនេះ នោះពរជ័យទាំងឡាយគួរតែបានផ្ញើទៅកាន់ទីស្នាក់ការកណ្ដាល យ៉ាងហោចណាស់រាល់ប្រាំមួយខែម្ដង ទៅកាន់អាសយដ្ឋានដូចតទៅនេះ ៖
Church History Library
Attn: Patriarchal Blessings
15 East North Temple Street
Salt Lake City, UT 84150-1600
លោកអយ្យកោដែលត្រូវបំពេញមុខងារនេះ គឺជាសមាជិកកូរ៉ុមសង្ឃជាន់ខ្បស់ ហើយចូលរួមក្នុងការប្រជុំកូរ៉ុមរាល់ឆ្នាំ ។
៣៨.៩.៥
ស្ថានភាពដែលមិនអាចបំពេញមុខងារបានសម្រាប់លោកអយ្យកោស្តេក
ការតែងតាំងលោកអយ្យកោម្នាក់គឺជាការតែងតាំងពេញមួយជីវិត ហេតុដូច្នេះហើយគាត់មិនត្រូវបានដោះលែងឡើយ ។ ទោះជាយ៉ាងណាក៏ដោយ គាត់អាចត្រូវបានដាក់ឲ្យស្ថិតនៅក្រោមស្ថានភាពមិនអាចបំពេញមុខងារបាន ដោយផ្អាកគាត់ពីការផ្តល់ពរ ។
ប្រសិនបើលោកអយ្យកោបានបាត់បង់សមត្ថភាពដោយសារភាពចាស់ជរា ឬ រោគាព្យាធិ ដូចដែលបានកំណត់ដោយប្រធានស្តេក ឬលោកអយ្យកោ នោះប្រធានស្តេកសរសេរអនុសាសន៍ទៅកាន់កូរ៉ុមនៃពួកដប់ពីរនាក់ប្រាប់ថា លោកអយ្យកោត្រូវបានដាក់ឲ្យស្ថិតនៅក្នុងស្ថានភាពដែលមិនអាចបំពេញមុខងារបាន ។ លោកអាចបញ្ជូនអនុសាសន៍នេះតាមរយៈប្រព័ន្ធធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀនបាន ។ ប្រសិនបើអនុសាសន៍សម្រាប់ការមិនអាចបំពេញមុខងារបានត្រូវបានអនុម័តឲ្យ នោះលែងមានឈ្មោះរបស់លោកអយ្យកោ ដើម្បីទទួលការគាំទ្រនៅក្នុងសន្និសីទស្តេក នៅពេលពួកអ្នកកាន់តំណែងក្នុងសាសនាចក្រត្រូវបានគាំទ្រទៀតហើយ ។ ប្រធានស្តេកជូនដំណឹងដល់ប៊ីស្សពកុំឲ្យបញ្ជូនសមាជិកទៅរកលោកអយ្យកោរូបនោះទៀត ។ ប្រធានស្តេកក៏ត្រូវប្រាកដដែរថា ពរជ័យទាំងអស់ដែលលោកអយ្យកោបានផ្តល់ឲ្យ ត្រូវបានផ្ញើទៅកាន់អ្នកទទួលពរ និងទីស្នាក់ការកណ្ដាលនៃសាសនាចក្រឲ្យបានឆាប់ ដូចបានកំណត់ចំណាំនៅក្នុង ៣៨.៩.៤ ។
លោកអយ្យកោក៏ត្រូវបានដាក់ឲ្យស្ថិតនៅក្នុងស្ថានភាពមិនអាចបំពេញមុខងារបានផងដែរ ប្រសិនបើគាត់ចេញទៅបម្រើបេសកកម្ម ត្រូវអវត្តមានពីគេហដ្ឋានរបស់គាត់ដោយសារមូលហេតុផ្សេងទៀត ផ្លាស់ទៅស្តេកផ្សេងទៀត ឬត្រូវបានអនុម័តឲ្យហៅទៅកាន់តំណែងគ្រប់គ្រងសាសនាចក្រ ( សូមមើល ៣៨.៩.៧ និង ៣៨.៩.៨ ) ។ នៅក្នុងស្ថានភាពដូច្នេះ ប្រធានស្តេកជូនដំណឹងដល់កូរ៉ុមនៃពួកដប់ពីរនាក់តាមរយៈធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ហើយធ្វើតាមការណែនាំនៅក្នុងកថាខណ្ឌមុន ។ លោកអយ្យកោពុំត្រឡប់មកកាន់ស្ថានភាពអាចបំពេញមុខងារបានវិញជាស្វ័យប្រវត្តិនោះទេ នៅពេលគាត់បញ្ចប់ការបម្រើផ្សព្វផ្សាយសាសនារបស់គាត់ ឬការចាត់តាំងកិច្ចការផ្សេងទៀតនៅក្នុងសាសនាចក្រ ( សូមមើល ៣៨.៩.៦ ) ។
លោកអយ្យកោដែលត្រូវបានដាក់ឲ្យស្ថិតនៅក្នុងស្ថានភាពមិនអាចបំពេញមុខងារបាន អាចបន្តផ្តល់ពររបស់លោកអយ្យកោដល់កូនចៅផ្ទាល់របស់គាត់តែប៉ុណ្ណោះ ( កូន ចៅ និង ចៅទួត–ចៅលួត ) បើប្រធានស្តេកកំណត់ថា គាត់អាចធ្វើដូច្នោះបាន ។ ប្រធានស្តេកពិនិត្យមើលពរជ័យទាំងនេះ ហើយធានាថា វាត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការកណ្ដាលនៃសាសនាចក្រ ដូចបានកំណត់ចំណាំនៅក្នុង ៣៨.៩.៤ ។
៣៨.៩.៦
ការដាក់ឲ្យលោកអយ្យកោមួយរូបត្រឡប់មកស្ថានភាពដែលអាចបំពេញមុខងារបានវិញ
ដើម្បីដាក់ឲ្យលោកអយ្យកោត្រឡប់មកក្នុងស្ថានភាពអាចបំពេញមុខងារបានវិញ ប្រធានស្តេកសម្ភាសគាត់ដោយយកចិត្តទុកដាក់ ហើយបញ្ជូនអនុសាសន៍ទៅកាន់កូរ៉ុមនៃពួកដប់ពីរនាក់តាមធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ។ ប្រសិនបើអនុសាសន៍នោះត្រូវបានអនុម័ត នោះឈ្មោះរបស់លោកអយ្យកោត្រូវបានបង្ហាញសម្រាប់ការគាំទ្រនៅក្នុងសម័យប្រជុំទូទៅនៃសន្និសីទស្តេក ឬនៅក្នុងការប្រជុំបព្វជិតភាពទូទៅស្តេក ។ នៅពេលត្រូវបានគាំទ្រ នោះគាត់គួរតែត្រូវបានញែកចេញឲ្យបម្រើនៅក្នុងស្ដេកនោះ ។
៣៨.៩.៧
លោកអយ្យកោដែលផ្លាស់ទៅស្តេកផ្សេងមួយទៀត
ប្រសិនបើលោកអយ្យកោផ្លាស់ទៅស្តេកមួយផ្សេងទៀត នោះស្ថានភាពរបស់គាត់ក្លាយជាស្ថានភាពមិនអាចបំពេញមុខងារបានដោយស្វ័យប្រវត្តិ ។ គាត់ទាក់ទងទៅប្រធានស្តេកថ្មីជាការគួរសមដើម្បីជូនដំណឹងអំពីលំនៅដ្ឋានរបស់គាត់នៅទីនេះ ។ ប្រសិនបើប្រធានស្តេកនោះចង់ឲ្យគាត់បម្រើជាលោកអយ្យកោនៅក្នុងស្តេកថ្មីនោះ នោះគាត់ទាក់ទងទៅប្រធានស្តេកមុនរបស់លោកអយ្យកោដើម្បីបញ្ជាក់ពីភាពស័ក្ដិសម និងការបម្រើកាលពីមុនរបស់លោកអយ្យកោ ។ បន្ទាប់មក ប្រធានស្តេកថ្មីធ្វើតាមទម្រង់ការនៅក្នុង ៣៨.៩.៦ ។
ប្រសិនបើប្រធានស្តេកសម្រចចិត្តថាមិនចេញអនុសាសន៍ឲ្យលោកអយ្យកោបម្រើនៅក្នុងស្តេកថ្មីទេ នោះលោកអយ្យកោគឺបន្តស្ថិតនៅក្នុងស្ថានភាពមិនអាចបំពេញមុខងារបាន ដូចដែលបានពន្យល់នៅក្នុង ៣៨.៩.៥ ។
៣៨.៩.៨
លោកអយ្យកោដែលត្រូវហៅឲ្យកាន់តំណែងសាសនាចក្រផ្សេងទៀត
លោកអយ្យកោម្នាក់មិនអាចត្រូវបានហៅឲ្យបម្រើនៅក្នុងតំណែងគ្រប់គ្រងមួយក្នុងសាសនាចក្រឡើយ ដូចជាតំណែងប៊ីស្សព ទីប្រឹក្សាជាន់ខ្ពស់ ឬប្រធានស្តេក លើកលែងតែកូរ៉ុមនៃពួកដប់ពីរនាក់អនុម័តលើការហៅនោះជាមុនសិន ។ ប្រសិនបើការហៅនេះត្រូវបានអនុម័ត នោះលោកអយ្យកោត្រូវបានដាក់ឲ្យស្ថិតនៅក្នុងស្ថានភាពមិនអាចបំពេញមុខងារបាន ដូចបានពន្យល់នៅក្នុង ៣៨.៩.៥ ។
៣៨.៩.៩
ភាពសម្ងាត់នៃពររបស់លោកអយ្យកោ
ដើម្បីការពារភាពសម្ងាត់នៃពររបស់លោកអយ្យកោ នោះប្រធានស្តេកត្រូវប្រាកដថា ក្រោយពីលោកអយ្យកោបានប្រគល់ច្បាប់ចម្លងចុងក្រោយទៅកាន់អ្នកទទួលពរ និងបានបញ្ជូនវាទៅកាន់ទីស្នាក់ការកណ្ដាលនៃសាសនាចក្រ ហើយលោកបានទទួលការបញ្ជាក់ថា ការដាក់បញ្ជូននោះបានទទួលបានហើយ នោះច្បាប់ចម្លងជាការថតសំឡេង ជាអេឡិចត្រូនិច និងជាច្បាប់ចម្លងលើក្រដាសត្រូវលុបចោល ឬបំផ្លាញចោល ។ ការណ៍នេះរួមមានច្បាប់ចម្លងដែលបានរក្សាទុកនៅលើកុំព្យូទ័រ និងឧបករណ៍ស្ដុកផ្សេងទៀត ។
ប្រសិនបើកុំព្យូទ័ររបស់លោកអយ្យកោត្រូវផ្ទេរទៅឲ្យនរណាម្នាក់ផ្សេងទៀត មិនថាដោយការលក់ សម្រាប់វត្ថុលែងប្រើប្រាស់ ឬសម្រាប់ការប្រើប្រាស់ផ្សេងទៀតនោះទេ លោកអយ្យកោគួរតែត្រូវប្រាកដថា ពររបស់លោកអយ្យកោដែលបានលុបចោលកាលពីមុន មិនអាចត្រូវបានរកឃើញមកវិញតាមរយៈមធ្យោបាយបច្ចេកវិទ្យាណាមួយឡើយ ។ ការលុបនេះគួរតែត្រូវបានធ្វើឡើងដោយការលុបឯកសារក្នុង Hard drive ( ហាតដ្រាយ ) ឬការប្រើឧបករណ៍ដើម្បីសម្អាតដែលនឹងលុបបំបាត់ចោលនូវលទ្ធភាពនៃការរកឃើញអត្ថបទទាំងនោះមកវិញ ។
៣៨.១០
ទំនាក់ទំនងយោធា និងការបម្រើជាបព្វជិត
ប្រធានស្តេក និងប៊ីស្សពជួយធ្វើឲ្យពរជ័យនៃការចូលរួមក្នុងសាសនាចក្រមានដល់សមាជិកដែលបម្រើនៅក្នុងយោធា ។ ដូចដែលបានចែងនៅក្នុងជំពូកនេះ កម្មវិធីទំនាក់ទំនងយោធា និងកម្មវិធីបព្វជិតរបស់សាសនាចក្ររួមមាននូវ ៖
-
ការគាំទ្រមកពីស្តេក និងវួដ ។
-
ការណែនាំតាមទិសដៅសាសនាចក្រសម្រាប់សមាជិកដែលចូលបម្រើយោធា ។
-
ការរៀបចំវួដ សាខា ឬក្រុមសមាជិកការបម្រើពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
-
ការចារយល់ព្រម និងការគាំទ្រពីបព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
-
ការពាក់សម្លៀកបំពាក់ពិសិដ្ឋនៅក្នុងកងទ័ព ។
-
ការគាំទ្រពីអ្នកផ្សព្វផ្សាយសាសនារៀមច្បង ដែលបានចាត់តាំងឲ្យទៅទីតាំងមូលដ្ឋានយោធាដែលបានជ្រើសរើស ។
៣៨.១០.១
ភាពជាអ្នកដឹកនាំនៃទំនាក់ទំនងយោធាក្នុងស្តេក
ប្រសិនបើមូលដ្ឋានយោធា ឬសមាជិកដែលបម្រើនៅក្នុងយោធា ស្ថិតនៅក្នុងស្តេកមួយ នោះគណៈប្រធានស្តេកមានការទទួលខុសត្រូវ ដូចដែលមានចែងនៅក្នុងវគ្គនេះ ។ ប្រសិនបើមូលដ្ឋានយោធាមានទីតាំងនៅក្នុងបេសកកម្មជាជាងក្នុងស្តេក នោះប្រធានបេសកកម្មត្រូវបំពេញការទទួលខុសត្រូវទាំងនេះ ។
សមាជិកម្នាក់នៃគណៈប្រធានស្តេកមើលការខុសត្រូវលើការណែនាំឲ្យស្គាល់ជាមុនរបស់សាសនាចក្រមុនចូលបម្រើយោធាក្នុងស្តេក ។ គាត់ត្រូវប្រាកដថា ការណែនាំឲ្យស្គាល់ជាមុននោះត្រូវបានផ្តល់ទៅឲ្យសមាជិកទាំងអស់ដែលចូលបម្រើយោធា ។ លេខាប្រតិបត្តិរបស់ស្តេកអាចជួយសម្របសម្រួលការណែនាំឲ្យស្គាល់ជាមុននេះ ។
ប្រសិនបើការប្រជុំសាសនាចក្រត្រូវធ្វើឡើងនៅទីតាំងមូលដ្ឋានយោធា នោះប្រធានស្តេកដែលនៅចំទីតាំងមូលដ្ឋានយោធានោះ ត្រូវរៀបចំជាវួដ សាខា ឬក្រុមសមាជិកបម្រើយោធាសម្រាប់យោធិន និងក្រុមគ្រួសាររបស់ពួកគេ ( សូមមើល ៣៨.១០.៤ ) ។ សម្រាប់អង្គភាពនីមួយៗទាំងនេះ ប្រធានស្តេកហៅ ធ្វើពិធីញែកចេញ និងមើលខុសត្រូវលើគណៈប៊ីស្សព ( នៅពេលត្រូវបានអនុញ្ញាតពីគណៈប្រធានទីមួយ ) គណៈប្រធានសាខា ឬអ្នកដឹកនាំក្រុមសមាជិកយោធា និងជំនួយការ ។ ប្រធានស្តេកផ្តល់ព័ត៌មានទំនាក់ទំនងរបស់ថ្នាក់ដឹកនាំទាំងនេះទៅដល់ផ្នែកទំនាក់ទំនងយោធា និងការបម្រើជាបព្វជិតរបស់សាសនាចក្រ ។ គាត់អាចចាត់វួដមួយឲ្យគាំទ្រដល់ក្រុមសមាជិកយោធានីមួយៗ ។
នៅកន្លែងណាដែលមានអង្គភាពមួយ ឬច្រើនត្រូវបានបង្កើតឡើងសម្រាប់បុគ្គលិកយោធា ប្រធានសម្របសម្រួលជាមួយ ផ្នែកការបម្រើរបស់បព្វជិត និងផ្នែកទំនាក់ទំនងយោធារបស់សាសនាចក្រ ដើម្បីផ្តល់ដល់ប៊ីស្សព ប្រធានសាខា ឬអ្នកដឹកនាំក្រុមនូវសំបុត្រមួយនៃការណាត់ជួប ។ សំបុត្រនេះគូសបង្ហាញពីការទទួលខុសត្រូវរបស់គាត់ និងសិទ្ធិអំណាចគាត់ដើម្បីធ្វើជាអធិបតីលើអង្គភាព និងដឹកនាំការប្រជុំ ។ ច្បាប់ចម្លងនៃសំបុត្រនោះគួរត្រូវបានផ្ដល់ដល់បព្វជិតមូលដ្ឋានយោធា ។
សមាជិកនៃគណៈប្រធានស្តេកបង្កើតទំនាក់ទំនងការងារមួយជាមួយនឹងបព្វជិតយោធារៀមច្បងក្នុងមូលដ្ឋានយោធានីមួយៗនៅក្នុងស្តេក ។ គាត់ត្រូវប្រាកដថា ប៊ីស្សពនៃវួដដែលមានដែនសីមាជុំវិញមូលដ្ឋានយោធាធ្វើដូចគ្នានេះដែរ ។ ថ្នាក់ដឹកនាំទាំងនេះ ជូនដំណឹងដល់បព្វជិតអំពីកាលវិភាគការប្រជុំរបស់វួដ ទីតាំងការប្រជុំ និងមនុស្សដែលត្រូវទាក់ទង ដើម្បីឲ្យបព្វជិត អាចផ្តល់ព័ត៌មាននេះទៅសមាជិកនៅក្នុងមូលដ្ឋានយោធា ។
ប្រធានស្តេកដឹកនាំកិច្ចសម្ភាសប្រចាំឆ្នាំជាមួយបព្វជិតភាពពួកបរិសុទ្ធថ្ងៃចុងក្រោយដែលរស់នៅក្នុងព្រំដែនស្តេក ។ គោលបំណងនៃកិច្ចសម្ភាសនេះគឺដើម្បីកំណត់អំពីសុខុមាលភាព និងភាពស័ក្តិសមរបស់បព្វជិតរូបនោះនៅក្នុងការបម្រើ ។ ប្រធានស្តេកក៏សម្ភាសភរិយារបស់បព្វជិតម្នាក់ៗដាច់ដោយឡែកជាប្រចាំឆ្នាំផងដែរ ។
បព្វជិតយោធានៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងភរិយារបស់ពួកគេគួរតែមានការហៅបម្រើក្នុងវួដ ឬស្តេករបស់ពួកគេ ។ បព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយដែលកាន់បព្វជិតភាពមិលគីស្សាដែក អាចបម្រើក្នុងការហៅបម្រើថ្នាក់ដឹកនាំបាន ដូចជា ក្រុមប្រឹក្សាជាន់ខ្ពស់ ឬធ្វើជាអធិបតីលើវួដ សាខារបស់យោធាមួយ ឬក្រុមសមាជិកយោធា ដរាបណាការហៅនេះមិនប៉ះពាល់ដល់កាតព្វកិច្ចយោធារបស់គាត់ ។ ទោះជាយ៉ាងណាក៏ដោយ បព្វជិតយោធាមិនគួរត្រូវបានហៅបម្រើក្នុងតំណែងដែលតម្រូវឲ្យផ្សព្វផ្សាយទេ ។
ប្រធានស្តេកអាចគិតពីការអញ្ជើញបព្វជិតយោធាម្នាក់ឲ្យចូលរួមក្នុងការប្រជុំក្រុមប្រឹក្សាស្តេក ដើម្បីរាយការណ៍ពីសកម្មភាពនៃអង្គភាពសាសនាចក្រ និងកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យសកម្មនៅក្នុងមូលដ្ឋានយោធា ។ បព្វជិតយោធាក៏អាចបម្រើជាអ្នកទំនាក់ទំនងរវាងពួកអ្នកដឹកនាំយោធា និងប្រធានស្តេកផងដែរ ។ បព្វជិតយោធាក៏អាចជួយប្រធានស្តេកស្គាល់សមាជិកនៅក្នុងយោធា ដើម្បីហៅជាពួកអ្នកដឹកនាំក្រុមសមាជិកយោធា និងអាចជួយជាមួយនឹងកិច្ចខិតខំដើម្បីធ្វើឲ្យសកម្មឡើងវិញក្នុងចំណោមសមាជិកសាសនាចក្រក្នុងយោធា ។
កងយោធាតម្រូវឲ្យបព្វជិតម្នាក់ផ្តល់ការគ្រប់គ្រងលើកម្មវិធីសាសនានានា ដែលមានឡើងនៅមូលដ្ឋានយោធា ។ ប្រសិនបើមានបព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយនៅក្នុងមូលដ្ឋានយោធា ជាធម្មតាកងយោធាចាត់បព្វជិតយោធាឲ្យផ្តល់ការមើលខុសត្រូវដូច្នេះចំពោះអង្គភាពសាសនាចក្រដែលជួបប្រជុំនៅទីនោះ ។ លុះត្រាតែត្រូវបានហៅដោយប៊ីស្សព ប្រធានសាខា ឬថ្នាក់ដឹកនាំក្រុមនៃសមាជិកយោធា នោះបព្វជិតយោធាពុំធ្វើជាអធិបតីលើការប្រជុំថ្វាយបង្គំបានទេ ប៉ុន្តែត្រូវបានរំពឹងឲ្យមកចូលរួម និងរួមចំណែក ។
៣៨.១០.២
ភាពជាអ្នកដឹកនាំនៃទំនាក់ទំនងយោធា
សមាជិកមួយរូបនៃគណៈប៊ីស្សពសម្ភាសជាមួយសមាជិកវួដមុនពេលដែលពួកគេចាកចេញទៅបម្រើយោធា ។ គាត់ត្រូវប្រាកដថា ពួកគេមានឱកាសចូលរួមក្នុងការណែនាំឲ្យស្គាល់ជាមុនរបស់សាសនាចក្រមុនចូលបម្រើយោធា ។
នៅពេលសមាជិកចូលបម្រើយោធា ឬត្រូវបានផ្លាស់ទៅទីកន្លែងថ្មី នោះសមាជិកមួយរូបនៃគណៈប៊ីស្សពជួយគាត់ ឬនាងឲ្យស្គាល់អង្គភាពសាសនាចក្រដែលនៅជិតមូលដ្ឋានទ័ពថ្មីបំផុត។ ព័ត៌មានអំពីពេលប្រជុំ និងទីតាំងសម្រាប់ការប្រជុំសាសនាចក្រនៅទីតាំងមូលដ្ឋានយោធា គឺមាននៅលើ « ស្វែងរកសាលាជំនុំ ឬវួដ » ឬ មកពីផ្នែកទំនាក់ទំនងយោធា និងការបម្រើរបស់បព្វជិតរបស់សាសនាចក្រ ។
កំណត់ត្រាសមាជិកភាពសម្រាប់សមាជិកម្នាក់ ដែលចូលបម្រើយោធា គួរតែត្រូវបានរក្សាទុកនៅក្នុងវួដដើម រហូតដល់សមាជិកនោះត្រូវបានចាត់ឲ្យទៅមូលដ្ឋានកាតព្វកិច្ចអចិន្ដ្រៃយ៍ដំបូងរបស់គាត់ ឬនាង ។ សូមកុំផ្ទេរកំណត់ត្រាសមាជិកភាពរបស់ពួកគេទៅកាន់អង្គភាពសាសនាចក្រនៅមូលដ្ឋានហ្វឹកហ្វឺនកម្រិតដំបូង និងកម្រិតខ្ពស់ឡើយ ។
ពួកអ្នកដឹកនាំបព្វជិតភាពនៅក្នុងវួដកំណើត គួរតែទាក់ទងជាទៀងទាត់ជាមួយសមាជិកវួដនីមួយៗដែលនៅឆ្ងាយក្នុងការបម្រើយោធា ។ ពួកគេក៏លើកទឹកចិត្តដល់ក្រុមគ្រួសារផងដែរ ដើម្បីប្រាកដថា សមាជិកគ្រួសាររបស់ពួកគេនៅក្នុងយោធាទទួលបានទស្សនាវដ្តី Ensign ឬ លីអាហូណា ។ Church News ក៏មានផងដែរ សម្រាប់អ្នកទាំងឡាយណាដែលអានភាសាអង់គ្លេស ។
ប៊ីស្សពម្នាក់ៗទទួលខុសត្រូវចំពោះសមាជិកសាសនាចក្រ ដែលបានចាត់ឲ្យទៅមូលដ្ឋានយោធានៅក្នុងព្រំដែនវួដរបស់គាត់ ។ គាត់ស្ថាបនាទំនាក់ទំនងការងារជាមួយនឹងបព្វជិតរៀមច្បងនៅក្នុងមូលដ្ឋានយោធានោះ ( សូមមើល ៣៨.១០.១ ) ។
៣៨.១០.៣
ការណែនាំឲ្យស្គាល់ជាមុនរបស់សាសនាចក្រមុនចូលបម្រើនៅក្នុងជួរកងទ័ព
នៅពេលការណែនាំឲ្យស្គាល់ជាមុនរបស់សាសនាចក្រមុនចូលបម្រើយោធា សមាជិកដែលចូលបម្រើយោធា រៀនអំពីអ្វីដែលត្រូវបានរំពឹងទុក ស្តីពីកម្មវិធីសាសនាចក្រ និងសកម្មភាពនៅក្នុងយោធា ។ ការណែនាំឲ្យស្គាល់ជាមុនអាចត្រូវបានធ្វើឡើងនៅកម្រិតស្តេក ឬវួដ ។ សមាជិកមួយរូបនៃគណៈប្រធានស្តេក ឬគណៈប៊ីស្សពហៅគ្រូបង្រៀនមួយរូប ប្រសិនបើអាចធ្វើទៅបាន ហៅនរណាម្នាក់ដែលមានបទពិសោធន៍យោធាថ្មីៗ ដើម្បីផ្តល់ការណែនាំឲ្យស្គាល់ជាមុន ។
ការណែនាំឲ្យស្គាល់ជាមុនអាចរួមមានទាំងការមើលវីដេអូអំពី Serving Your Country ( ការបម្រើប្រទេសរបស់អ្នក ) និង Let Not Your Heart Be Troubled ( កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ ) ។ សមាជិកគួរតែទទួលព្រះគម្ពីរសម្រាប់យោធាមួយឈុត ផ្លាកអត្តសញ្ញាណពួកបរិសុទ្ធថ្ងៃចុងក្រោយ និងកូនសៀវភៅ ការបម្រើប្រទេសជាតិរបស់អ្នក ។ ប្រសិនបើសមាជិកមួយរូបដែលជាយោធាមិនបានទទួលការណែនាំឲ្យស្គាល់ជាមុន ពេលមកដល់កន្លែងបំពាក់បំប៉នមូលដ្ឋានទេ នោះប៊ីស្សព ប្រធានសាខា ឬអ្នកដឹកនាំក្រុមសមាជិកយោធាដែលទទួលខុសត្រូវសម្រាប់អ្នកទាំងឡាយ ដែលនៅក្នុងការបំពាក់បំប៉ននេះ ផ្តល់នូវការណែនាំឲ្យស្គាល់ជាមុនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីសមាជិកមកដល់មូលដ្ឋានទ័ព ។
៣៨.១០.៤
អង្គភាពសាសនាចក្រសម្រាប់សមាជិកដែលជាយោធា
ជាធម្មតាសមាជិកនៅក្នុងយោធាចូលរួមនៅក្នុងវួដ ឬសាខាដែលមានទីតាំងនៅក្នុង ឬនៅជិតនឹងមូលដ្ឋានយោធារបស់ពួកគេ ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងស្ថានភាពខាងក្រោមនេះ ប្រធានស្តេក ឬប្រធានបេសកកម្មអាចរៀបចំវួដ សាខា ឬក្រុមសមាជិកយោធាសម្រាប់យោធិន និងក្រុមគ្រួសាររបស់ពួកគេនៅក្នុងមូលដ្ឋានយោធា ៖
-
ពុំមានអង្គភាពសាសនាចក្រណាមួយត្រូវបានរៀបចំឡើងសម្រាប់សមាជិកសាសនាចក្រ ដែលបានចាត់នៅក្នុងចម្ងាយសមរម្យមួយពីមូលដ្ឋានយោធានោះទេ ។
-
យោធិនស្ថិតនៅក្នុងប្រទេសមួយ ដែលពួកគេមិនយល់ភាសាដែលនិយាយនៅក្នុងសាខា ឬវួដក្នុងមូលដ្ឋាននោះ ។
-
យោធិនមិនអាចចាកចេញពីមូលដ្ឋានយោធា ដោយសារតែតម្រូវការការបំពាក់បំប៉ន ឬការដាក់កំហិតដទៃទៀត ។
-
អង្គភាពយោធារបស់សមាជិកសាសនាចក្រត្រូវបានរៀបចំ ឬ នឹងត្រូវរៀបចំសម្រាប់ប្រតិបត្តិការបន្ទាន់ទៅទីកន្លែងមួយដែលសាសនាចក្រមិនទាន់ត្រូវបានរៀបចំ ដែលអង្គភាពសាសនាចក្រក្នុងមូលដ្ឋានមិនអាចទទួលសមាជិកបាន ដោយសារតែភាសាផ្សេងគ្នា ឬដែលការចូលរួមប្រជុំក្នុងមូលដ្ឋានមិនអាចធ្វើទៅបាន ។
-
សមាជិកស្ថិតនៅក្នុងអង្គភាពយោធាបម្រុង ឬអង្គភាពការពារជាតិ និងចូលរួមនៅក្នុងសមយុទ្ធយោធាចុងសប្តាហ៍ ឬអនុវត្តការបណ្តុះបណ្តាលប្រចាំឆ្នាំ ។
វួដ និងសាខានៅមូលដ្ឋានយោធាត្រូវបានបង្កើតឡើងដោយប្រើប្រាស់ទម្រង់ការដែលបានចែងនៅក្នុង ជំពូកទី ៣៧ ។
ជាទូទៅ ប្រសិនបើមានតម្រូវការដើម្បីគាំទ្រទាំងសមាជិកយោធា និងគ្រួសាររបស់ពួកគេ នោះវួដ ឬសាខាត្រូវបានស្ថាបនាឡើងល្អជាជាងបង្កើតក្រុមសមាជិកយោធា ។ វួដ ឬសាខាអាចត្រូវបានស្ថាបនាឡើងផងដែរ សម្រាប់សមាជិកយោធា ដោយគ្មានគ្រួសាររបស់ពួកគេ ប្រសិនបើមានសេចក្តីត្រូវការរយៈពេលវែង ដើម្បីផ្តល់ការបម្រើ និងកម្មវិធីសាសនាចក្រ សម្រាប់សមាជិកដែលចូលរួមនៅក្នុងការហ្វឹកហ្វឺនមូលដ្ឋាន ឬការហ្វឹកហ្វឺនថ្នាក់ខ្ពស់ ឬនៅក្នុងកាតព្វកិច្ចតាមតំបន់ដាច់ស្រយាល ។ ជាធម្មតា យោធាមិនអនុញ្ញាតឲ្យសមាជិកសាសនាចក្រដែលគ្មានទំនាក់ទំនងជាមួយនឹងយោធាធ្វើជាសមាជិកនៅក្នុងវួដ ឬសាខាដែលប្រើប្រាស់អគារមូលដ្ឋានទ័ពនោះទេ។
ប្រសិនបើស្ថានភាពមិនល្អ ដើម្បីបង្កើតវួដ ឬសាខានៅក្នុងមូលដ្ឋានយោធាទេ នោះប្រធានស្តេក ឬប្រធានបេសកកម្មអាចបង្កើតជាក្រុមសមាជិកយោធាមួយបាន ។ ក្រុមសមាជិកយោធាគឺជាអង្គភាពតូចមួយរបស់សាសនាចក្រ ដែលធើ្វការប្រជុំសាសនាចក្រ ហើយមើលថែដល់សមាជិក ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដឹកនាំក្រុមពុំមានកូនសោទាំងឡាយនៃបព្វជិតភាពទេ ដូច្នេះគាត់មិនត្រូវបានអនុញ្ញាតឲ្យទទួលដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ ប្រឹក្សាដល់សមាជិកអំពីអំពើបាបធ្ងន់ធ្ងរ ធ្វើការដាក់កំហិតសមាជិកភាព ឬបំពេញកាតព្វកិច្ចដទៃទៀត ដែលតម្រូវឲ្យមានកូនសោនោះឡើយ ។ សម្រាប់ព័ត៌មានអំពីក្រុមសមាជិកយោធា សូមទាក់ទងទៅផ្នែកទំនាក់ទំនងយោធា និងការបម្រើជាបព្វជិត ឬចូលទៅគេហទំព័រ military.ChurchofJesusChrist.org ។
ពួកអ្នកដឹកនាំក្រុមសមាជិកយោធានៅក្នុងតំបន់ដាច់ស្រយាល អាចទទួលបានការផ្គត់ផ្គង់ និងសម្ភារសាសនាចក្របន្ថែមទៀត ដោយទាក់ទងទៅផ្នែកទំនាក់ទំនងយោធា និងការបម្រើជាបព្វជិតរបស់សាសនាចក្រ ។
អាស្រ័យទៅលើសេចក្តីត្រូវការរបស់សមាជិកយោធា កម្មវិធីសាសនាចក្រនៅក្នុងវួដ សាខា ឬក្រុមសមាជិកយោធា ដែលជួបប្រជុំនៅមូលដ្ឋានយោធា អាចត្រូវបានកំណត់នៅក្នុងព្រំដែន និងភាពស្មុគស្មាញ ។
នៅពេលអង្គភាពសាសនាចក្រត្រូវបានស្ថាបនាឡើងនៅមូលដ្ឋានយោធា នោះការសម្របសម្រួលជាមួយនឹងបព្វជិតមូលដ្ឋានយោធារៀមច្បងគឺចាំបាច់ត្រូវមាន ដើម្បីរៀបចំសម្រាប់ម៉ោងប្រជុំ ហើយប្រើប្រាស់អគារមូលដ្ឋាន ។ ប្រសិនបើ ពុំមានបព្វជិតមូលដ្ឋានយោធាត្រូវបានចាត់ឲ្យទៅមូលដ្ឋានទ័ពទេ នោះប្រធានស្តេកពិគ្រោះជាមួយមេបញ្ជាការ ។
៣៨.១០.៥
ពួកអ្នកដឹកនាំក្រុមនៅក្នុងតំបន់ដាច់ស្រយាល ឬតំបន់សង្រ្គាម
ជាទូទៅ ខណៈដែលប្រធានស្តេក ឬប្រធានបេសកកម្ម ហៅ និងធ្វើពិធីញែកចេញដល់អ្នកដឹកនាំក្រុមសមាជិកយោធា ការធ្វើដូច្នេះប្រហែលជាពុំអាចធ្វើទៅបានឡើយនៅក្នុងតំបន់ដាច់ស្រយាល ឬតំបន់សង្រ្គាម ។ ដោយសារតែអ្នកដឹកនាំក្រុមមិនត្រូវបានប្រគល់ឲ្យនូវកូនសោបព្វជិតភាពសម្រាប់ការហៅរបស់គាត់ទេ នោះគាត់អាចទទួលបានការរើសតាំង ដោយពុំមានធ្វើពិធីញែកចេញ ។ ថ្នាក់ដឹកនាំបព្វជិតភាពដែលទទួលខុសត្រូវក្នុងតំបន់ អាចរើសតាំងអ្នកកាន់បព្វជិតភាពមិលគីស្សាដែក ដែលមានភាពស័ក្តិសម បម្រើជាអ្នកដឹកនាំក្រុម បន្ទាប់ពីបញ្ជាក់អំពីភាពស័ក្តិសមរបស់គាត់ជាមួយនឹងប៊ីស្សព និងប្រធានស្តេករបស់គាត់។ ប្រសិនបើមានបព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយនៅក្នុងតំបន់នោះ អ្នកដឹកនាំបព្វជិតភាពអាចអនុញ្ញាតឲ្យគាត់ហៅ និងធ្វើពិធីញែកចេញដល់អ្នកដឹកនាំក្រុមម្នាក់ ។
ប្រសិនបើសមាជិកយោធាដែលត្រូវបានដាក់ពង្រាយ នៅឆ្ងាយដាច់ពីសមាជិកសាសនាចក្រផ្សេងទៀត នោះគាត់អាចទទួលបានការអនុញ្ញាតមកពីប៊ីស្សពរបស់គាត់ឲ្យបម្រើ និងទទួលទានសាក្រាម៉ង់ ប្រសិនបើគាត់គឺជាសង្ឃនៅក្នុងបព្វជិតភាពអើរ៉ុន ឬកាន់បព្វជិតភាពមិលគីស្សាដែក ។ ប្រសិនបើមានសមាជិកលើសពីម្នាក់នៅឯទីតាំងដាក់ពង្រាយមួយ នោះគួរតែហៅឲ្យមានអ្នកដឹកនាំក្រុមម្នាក់ដើម្បីដឹកនាំកម្មវិធីប្រជុំសាសនាចក្រ និងបម្រើសាក្រាម៉ង់ ។
នៅពេលអ្នកដឹកនាំក្រុមត្រូវបានហៅ នោះផ្នែកទំនាក់ទំនងយោធា និងការបម្រើជាបព្វជិតរបស់សាសនាចក្រគួរតែត្រូវបានជូនដំណឹង ។ លិខិតរើសតាំងមួយច្បាប់នឹងត្រូវបានបញ្ជូនដល់គាត់ ។ លិខិតនេះត្រូវបានតម្រូវឲ្យមានដោយកងយោធា មុនពេលអ្នកដឹកនាំក្រុមអាចធ្វើកម្មវិធីសាសនាចក្រ ។
៣៨.១០.៦
ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា និងកាតព្វកិច្ចយោធា
នៅក្នុងប្រទេសដែលមានអាណត្តិកេណ្ឌទាហាន ( កំណែន ) នោះប្រធានស្តេក និងប៊ីស្សពត្រូវតែពិចារណាអំពីរបៀបដែលច្បាប់ទាំងនេះ អនុវត្តចំពោះបុគ្គលម្នាក់ៗដែលមានបំណងប្រាថ្នាបម្រើបេសកកម្ម ។ នៅក្នុងកងទ័ពសហរដ្ឋ បុគ្គលដែលជាប់កាតព្វកិច្ចយោធា មុនពេលបម្រើបេសកកម្ម ត្រូវតែបញ្ចប់កាតព្វកិច្ចចូលធ្វើទាហានរបស់គាត់សិន មុនពេលគាត់អាចបម្រើបេសកកម្មបាន ។ អ្នកទាំងឡាយណាដែលនៅក្នុងអង្គភាពយោធាបម្រុង ឬអង្គភាពការពារជាតិ អាចបម្រើបេសកកម្ម បន្ទាប់ពីពួកគេបញ្ចប់ការហ្វឹកហ្វឺនមូលដ្ឋាន និងការហ្វឹកហ្វឺនថ្នាក់ខ្ពស់ ។ សម្រាប់ព័ត៌មានបន្ថែមថ្នាក់ដឹកនាំអាចទាក់ទងទៅផ្នែកទំនាក់ទំនងយោធា និងការបម្រើជាបព្វជិតរបស់សាសនាចក្រ ។
៣៨.១០.៧
បព្វជិតយោធានៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
ផ្នែកទំនាក់ទំនងយោធា និងការបម្រើជាបព្វជិតរបស់សាសនាចក្រផ្តល់ការចារយល់ព្រមជាទូទៅមួយដល់បុរស និងស្ត្រីដែលជាបព្វជិតយោធា ដែលបម្រើក្នុងការចាត់តាំងជាច្រើននៅក្នុងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល ។ ការចាត់តាំងទាំងនេះរួមមានយោធា មន្ទីរពេទ្យ អង្គការសង្គហដ្ឋាន គុក មជ្ឈមណ្ឌលឃុំឃាំង នាយកដ្ឋានប៉ូលីស និងអគ្គិភ័យ កងល្បាតព្រំដែន អង្គការស៊ីវិល និងអតីតយុទ្ធជន និងមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ។ អង្គការនីមួយៗបង្កើតតម្រូវការនានានៃការអប់រំ និងការងារបម្រើសម្រាប់បព្វជិតភាពយោធា ប៉ុន្តែការណែនាំសំខាន់បំផុតតម្រូវឲ្យមានការចារយល់ព្រមពីសាសនាចក្រ ពីមុនបុគ្គលនោះអាចបម្រើជាបព្វជិតយោធាបាន ។
បព្វជិតយោធាបម្រើដល់មនុស្សគ្រប់ជំនឿ រួមមានទាំងពួកបរិសុទ្ធថ្ងៃចុងក្រោយផងដែរ ។ ពួកគេប្រាកដថា បុគ្គលម្នាក់ៗមានសេរីភាពខាងសាសនាគ្រប់គ្រាន់ ហើយជួយសម្របសម្រួល ឬជួយតម្រូវការផ្នែកសាសនានៃអស់អ្នកដែលពួកគេបម្រើ ។
វិសាលភាព និងប្រភេទនៃការងារបម្រើដែលបព្វជិតយោធាម្នាក់ផ្តល់ឲ្យមានភាពខុសគ្នាយ៉ាងខ្លាំង អាស្រ័យលើស្ថានភាពនៃទីកន្លែងនោះ ។ ឧទាហរណ៍ បព្វជិតយោធាត្រូវបានផ្តល់សិទ្ធិអនុញ្ញាតឲ្យ ៖
-
ដឹកនាំការប្រជុំពួកគ្រឹស្តសានិកអនិកាយ ។
-
ធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិល ។
-
ជួយមេបញ្ជាការជាមួយនឹងការជូនដំណឹងអំពីមរណភាព ។
-
ដឹកនាំពិធីបុណ្យសព និងការរំឭកចាំ ។
-
ផ្តល់ការប្រឹក្សាទាក់ទងនឹងការកើតទុក្ខ និងការលាចាកលោក ។
-
ដឹកនាំការបំពាក់បំប៉នការបង្ការអត្តឃាត ។
-
ផ្តល់ការមើលថែខាងវិញ្ញាណ និងការប្រឹក្សាដល់សមាជិកយោធា និងគ្រួសាររបស់ពួកគេ ។
សម្រាប់ព័ត៌មានអំពីបព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយ ធ្វើពិធីរៀបអាពាហ៍ពិពាហ៍ស៊ីវិល សូមមើល ៣៨.៣ ។
បព្វជិតអាចជួយដល់សមាជិកសាសនាចក្រនៅក្នុងដំណើការប្រែចិត្តនៅក្រោមការដឹកនាំនៃថ្នាក់ដឹកនាំបព្វជិតភាពរបស់ពួកគេ ។ ប៉ុន្តែសមាជិកត្រូវដោះស្រាយការរំលងធ្ងន់ធ្ងរជាមួយប៊ីស្សព ឬប្រធានស្តេករបស់ពួកគេ ។
បព្វជិតយោធានៅក្នុងតំបន់សង្រ្គាម ឬតំបន់ដាច់ស្រយាល អាចបំពេញការទទួលខុសត្រូវបន្ថែម នៅក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំរបស់ពួកគេក្នុងសាសនាចក្រ ។ ឧទាហរណ៍ បព្វជិតយោធាដែលកាន់បព្វជិតភាពមិលគីស្សាដែកអាចហៅ និងធ្វើពិធីញែកចេញដល់អ្នកដឹកនាំក្រុមសមាជិកយោធា ។ ពេលថ្នាក់ដឹកនាំសាសនាក្រផ្តល់ការអនុញ្ញាត នោះពួកគាត់ក៏អាចសម្ភាសដល់សមាជិកយោធាសម្រាប់ពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ និងតែងតាំងបព្វជិតភាពអើរ៉ុន ឬបព្វជិតភាពមិលគីស្សាដែក ប្រសិនបើស្ថានភាពទាំងឡាយ រារាំងដល់ដំណើរការចូលទៅដល់អ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ឬប៊ីស្សព ឬប្រធានស្តេករបស់សមាជិកយោធា ។
ប្រសិនបើកាតព្វកិច្ចរបស់បព្វជិតរារាំងពួកគេមិនឲ្យចូលរួមនៅក្នុងការប្រជុំវួដផ្ទាល់ខ្លួនរបស់ពួកគេ នោះពួកគេគួរតែស្វែងរកការអនុមតិមកពីប្រធានស្តេករបស់ខ្លួន ដើម្បីចូលរួមនៅក្នុងកម្មវិធីសាសនាចក្រនៅវួដផ្សេងទៀត ។
៣៨.១០.៨
ការពាក់សម្លៀកបំពាក់បរិសុទ្ធនៅ ក្នុងកងទ័ព
ប្រសិនបើសមាជិកដែលចូលបម្រើកងទ័ពបានទទួលអំណោយទានពិសិដ្ឋរួចហើយ នោះប៊ីស្សពត្រូវមើលឲ្យប្រាកដថា ពួកគេយល់អំពីសេចក្តីណែនាំដូចខាងក្រោមនេះ ។
ប្រសិនបើអាចធ្វើទៅបាន សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ដែលនៅក្នុងជួរកងទ័ពគួរតែពាក់សម្លៀកបំពាក់ពិសិដ្ឋ ដូចគ្នានឹងសមាជិកដទៃទៀតដែរ ។ ទោះជាយ៉ាងណាក៏ដោយ សមាជិកគួរតែកុំដាក់សម្លៀកបំពាក់ពិសិដ្ឋ ឲ្យអ្នកទាំងឡាយណា ដែលមិនយល់អំពីសារៈសំខាន់របស់វាឃើញឡើយ ។ នៅពេលស្ថិតក្នុងស្ថានភាពដែលមិនអាចចៀសបាន នោះសមាជិកគួរតែស្វែងរកការដឹកនាំពីព្រះវិញ្ញាណ ហើយប្រើសេចក្តីវាងវៃ ការប្រុងប្រយ័ត្ន និងប្រាជ្ញា ។ វាអាចជាការល្អបំផុត ដើម្បីដោះសម្លៀកបំពាក់ពិសិដ្ឋទុកបណ្តោះអាសន្នសិន ហើយពាក់វាវិញ នៅពេលដែលឱកាសល្អហុចឲ្យ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគ្រាន់តែមានភាពមិនស្រួលនៅក្នុងការស្លៀកសម្លៀកបំពាក់ពិសិដ្ឋ នោះមិនគួររកលេសដើម្បីដោះវាចេញនោះឡើយ ។
នៅពេលច្បាប់យោធាបង្កាសមាជិកមិនឲ្យពាក់សម្លៀកបំពាក់ពិសិដ្ឋ នោះស្ថានភាពខាងសាសនារបស់សមាជិកនោះ គ្មានរងឥទ្ធិពលអ្វីទេ គាត់នៅតែមានភាពស័ក្តិសម ។ ប្រសិនបើសមាជិកបម្រើនៅក្នុងកងទ័ពមិនអាចពាក់សម្លៀកបំពាក់ពិសិដ្ឋបាន ដោយសារតែច្បាប់របស់យោធា ឬកាលៈទេសៈនានា ដែលហួសពីការគ្រប់គ្រងរបស់ពួកគេ នោះវាជាឯកសិទ្ធិ សិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេ ដើម្បីពាក់វាម្តងទៀតភ្លាម ដរាបណាកាលៈទេសៈល្អហុចឲ្យ ។
សមាជិកនៅក្នុងយោធាគួរតែពិគ្រោះជាមួយនឹងយោធាម្នាក់ៗរបស់ពួកគេ ស្តីពីតម្រូវការជាក់លាក់ ដែលសម្លៀកបំពាក់ពិសិដ្ឋខាងក្នុងត្រូវតែបំពេញតាម ដូចជាពណ៌ ឬម៉ូដកអាវ ។ សម្លៀកបំពាក់ពិសិដ្ឋពិសេសសម្រាប់យោធា ដែលបំពេញតាមលក្ខខណ្ឌរបស់សាសនាចក្រ និងកងទ័ពសហរដ្ឋ និងកងទ័ពអាកាសអាចរកជាវបាននៅតាមសេវាកម្មចែកចាយរបស់សាសនាចក្រ ។ សម្លៀកបំពាក់ពិសិដ្ឋដាច់ពីគ្នានេះគឺមានពណ៌គគីរ ហើយមានអាវយឺត ដែលមានកអាវមូល ។ វាគួរតែត្រូវបានពាក់ជាមួយនឹងឯកសណ្ឋានបិទបាំងពេលប្រយុទ្ធ នៅពេលតម្រូវដោយច្បាប់យោធា ។ ដោយសារតែអាវយឺតនោះត្រូវបានពិចារណាថា ជាចំណែកនៃឯកសណ្ឋាន នោះសញ្ញាទាំងឡាយត្រូវបានបោះពុម្ពដោយប្រើស្តិនស៊ីលនៅខាងក្នុង ដើម្បីកុំឲ្យវាលេចចេញឲ្យអ្នកដទៃមើលឃើញ ប្រសិនបើអាវយឺតនោះត្រូវបានពាក់ដោយគ្មានពាក់អាវឯកសណ្ឋានបិទបាំង ។
នៅពេលការបម្រើយោធាតម្រូវឲ្យមានពណ៌អាវយឺតផ្សេងពីពណ៌គគីរ នោះអាវយឺតយោធា ដែលបានអនុម័តអាចត្រូវបានទិញ ហើយបញ្ជូនមកកាន់ Beehive Clothing ដើម្បីដាក់សញ្ញានីមួយៗ ។ ចំពោះខោនៃសម្លៀកបំពាក់ពិសិដ្ឋពណ៌គគីរ អាចពាក់ជាមួយនឹងអាវពណ៌ជាក់លាក់ពេលបម្រើការ ។
សសៃអំបោះដែលផលិតពីជាតិគីមីមួយចំនួន ដែលពាក់ជាប់នឹងស្បែកអាចបង្កើតឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កងទ័ពអាកាស និងអ្នកដទៃទៀត ដែលអាចនាំឲ្យឆាបឆេះពេលនៅជិតភ្លើង ។ ក្រណាត់សាច់នីឡុង និងប៉ូលីអេស្ទើរដែលលាយគ្នាគឺស្ថិតនៅក្នុងចំណុចដែលអាចនាំឲ្យឆាបឆេះ ពេលនៅជិតភ្លើង ។ អជ្ញាធរយោធាបានចង្អុលបង្ហាញឲ្យឃើញថា ក្រណាត់សាច់អំបោះ ជាសាច់ក្រណាត់ដែលមានសុវត្ថិភាពយ៉ាងល្អ ចំពោះបុគ្គលម្នាក់ៗ ដែលពាក់សាច់ក្រណាត់នេះ ។ សម្លៀកបំពាក់ពិសិដ្ឋសាច់អំបោះ ១០០ ភាគរយ គួរតែត្រូវបានពាក់នៅក្នុងស្ថានភាពទាំងនេះ ។
ដើម្បីបញ្ជាទិញសម្លៀកបំពាក់ពិសិដ្ឋពិសេសនានា នោះសមាជិកអាចទាក់ទងទៅសេវាកម្មចែកចាយ ឬប្រើ ទម្រង់បែបបទបញ្ជាទិញការដាក់សញ្ញាលើឯកសណ្ឋានសម្លៀកបំពាក់បរិសុទ្ធ ។
៣៨.១០.៩
ដៃគូអ្នកផ្សព្វផ្សាយសាសនារៀមច្បង
គូស្វាមីភរិយាយោធាដែលចូលនិវត្តន៍ត្រូវបានហៅឲ្យបម្រើជាដៃគូអ្នកផ្សព្វផ្សាយសាសនារៀមច្បង នៅតាមមូលដ្ឋានយោធាដែលបានជ្រើសរើស ដើម្បីជួយដល់ថ្នាក់ដឹកនាំបព្វជិតភាពក្នុងតំបន់ក្នុងកិច្ចខិតខំធ្វើឲ្យសមាជិកសកម្ម និងរក្សាសមាជិក ។ ពួកគាត់ក៏ផ្ដល់ការគាំទ្រដល់ក្រុមគ្រួសាររបស់សមាជិកយោធាដែលត្រូវបានដាក់ពង្រាយ អំឡុងពេលគ្រួសារនៅបែកគ្នាផងដែរ ។
៣៨.១០.១០
ព័ត៌មានផ្សេងៗ
សម្រាប់ព័ត៌មានអំពីកំណត់ត្រាសមាជិកភាពរបស់សមាជិកយោធា សូមមើល ៣៣.៦.៨ ។
សម្រាប់ព័ត៌មានអំពីពររបស់លោកអយ្យកោសម្រាប់សមាជិកយោធា សូមមើល ៣៨.២.១២.៣ ។
សម្រាប់ព័ត៌មានអំពីការតែងតាំងដល់សមាជិកយោធានៅក្នុងតំបន់ដាច់ស្រយាល សូមមើល ៣៨.២.៥.៤ ។
សម្រាប់ព័ត៌មានអំពីការផ្តល់ប័ណ្ណចូលព្រះវិហារបរិសុទ្ធនៅក្នុងតំបន់ដាច់ស្រយាល សូមមើល ២៦.២.៣ ។
ប្រសិនបើថ្នាក់ដឹកនាំក្នុងសាសនាចក្រមានសំណួរអំពីទំនាក់ទំនងយោធា នោះពួកគាត់អាចទាក់ទង ៖
Military Relations Division
50 East North Temple Street, Room 2048
Salt Lake City, UT 84150-0020
ទូរសព្ទ ៖ ១–៨០១–២៤០–២២៨៦
អ៊ីម៉ែល ៖ pst-military@ChurchofJesusChrist.org