សន្និសីទ​ទូទៅ ការប្រជុំ​ថ្នាក់​ដឹកនាំ
សេចក្តី​ណែនាំអំពីភាពជា​អ្នកដឹកនាំ​ខែមេសា ឆ្នាំ២០២១


scenes of people participating in ordinances

ចងភ្ជាប់​ទៅនឹង​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​ទាំងឡាយ

សេចក្តី​ណែនាំ​អំពីភាព​ជាអ្នកដឹកនាំ​នេះ​ត្រូវបាន​ណែនាំ​នៅក្នុង​អំឡុងពេល​ការប្រជុំ​ថ្នាក់ដឹកនាំ​សន្និសីទ​ទូទៅ​នៅខែ​មេសា​ ​ឆ្នាំ២០២១ ។

គម្រោង​មេរៀន​បំពាក់​បំប៉ន​សម្រាប់​តំបន់ សម្រាប់​ការសម្រប​សម្រួល​ក្នុង​ក្រុមប្រឹក្សា​បេសកកម្ម ស្ដេក វួដ និង​សាខា

ក្នុង​អំឡុងពេល​នៃ​សេចក្តី​ណែនាំ​នេះ អ្នក​នឹង​ឃើញ ព្រមទាំង​ស្ដាប់ឮ​នូវ​បទពិសោធន៍​របស់​បុត្រា​បុត្រី​នៃ​ព្រះវរបិតាសួគ៌​យើង​នៅតាម​ដំណាក់កាល​ខុសៗគ្នា នៅលើ​មាគ៌ា​នៃការ​ចងភ្ជាប់​ទៅនឹង​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​ទាំងឡាយ ។ អ្នក​នឹង​ស្ដាប់ឮ​ពី​របៀប​ដែល ការស្រឡាញ់ ការចែកចាយ និង​ការអញ្ជើញ​បាន​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​នៅលើ​មាគ៌ា​នៃ​សេចក្ដី​សញ្ញា​ដោយ​មាន​អំណរ ។ អ្នក​អាច​ស្គាល់​ពី​របៀប​ដែល​ការចែកចាយ​ដំណឹងល្អ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ព្រមទាំង​ការថែទាំ​ដល់​ជនទ័លក្រ​ទាំងអស់​នេះ​សុទ្ធតែ​បាន​ចូលរួម​ចំណែក​ជួយ ។ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​អ្នក​អាច​កត់​សម្គាល់​ពី​របៀប​ដែល​កិច្ចការ​ទាំងអស់​នេះ « [ បាន ] បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ … » ( អេភេសូរ ១:១០ ) ។

ដំណាក់កាល​ជីវិត​ទី ១ ៖ កុមារ

សូមមើល វីដេអូ​ដែល​មាន​ប្រធាន ចយ ឌី ចូនស៍ ជាមួយ​នឹង​កុមារ រួចហើយ​សូម​ពិភាក្សា​ពី​អ្វី​ដែល​អ្នក​នឹង​ទៅ ហើយ​ធ្វើ ដើម្បី​ជួយ​កុមារ​ឲ្យ​ចងភ្ជាប់​ខ្លួន​ពួកគេ​ទៅនឹង​ព្រះអង្គ​សង្គ្រោះ​នៅលើ​មាគ៌ា​នៃ​សេចក្ដី​សញ្ញា​នេះ ។

8:0
  • តើ​ព្រះវិញ្ញាណ​បាន​បង្រៀន​យើង​អ្វីខ្លះ នៅពេល​យើង​បាន​មើល​វីដេអូ​នេះហើយ ?

  • តើ​គោលការណ៍​នៃ​ការស្រឡាញ់ ការចែកចាយ និង​ការអញ្ជើញ​នេះ ជួយ​កុមារ​តាម​របៀប​ណា នៅពេល​ដែល​ពួកគេ​ព្យាយាម​ដើម្បី​ចែកចាយ​ដំណឹងល្អ​នោះ ?

  • តើ​ការបម្រើ​ជួយ​កុមារ​ឲ្យ​បន្ដ​នៅលើ​មាគ៌ា​នៃ​សេចក្ដី​សញ្ញា បន្ទាប់ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ដោយ​របៀប​ណា ?

ក្មេងស្រី​កំពុង​អាន​ទៅកាន់​ឪពុកម្តាយ​នៅលើ​សាឡុង

ដំណាក់កាល​ជីវិត​ទី ២ ៖ យុវវ័យ

សូមមើល វីដេអូ​ដែល​មាន​ប្រធាន ប៊ូនី អេច ខ័រឌុន និង​ប្រធាន ស្ទេវីន ជេ ឡាន់ ជាមួយ​នឹង​យុវវ័យ​ រួចហើយ​សូម​ពិភាក្សា​ពី​អ្វី​ដែល​អ្នក​នឹង​ទៅ ហើយ​ធ្វើ ដើម្បី​ជួយ​យុវវ័យ​ឲ្យ​ចងភ្ជាប់​ខ្លួន​ពួកគេ​ទៅនឹង​ព្រះអង្គ​សង្គ្រោះ​នៅលើ​មាគ៌ា​នៃ​សេចក្ដី​សញ្ញា​នេះ ។

7:59
  • តើ​យើង​អាច​ជួយ​យុវវ័យ​ឲ្យ​រក្សា​សេចក្ដី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ពួកគេ ហើយ​រៀបចំ​ខ្លួន​សម្រាប់​ជំហាន​បន្ទាប់​នៅលើ​មាគ៌ា​នៃ​សេចក្ដី​សញ្ញា​នេះ​ដោយ​របៀប​ណា ?

  • តើ​គោលការណ៍​នៃ​ការស្រឡាញ់ ការចែកចាយ និង​ការអញ្ជើញ​នេះ ជួយ​យុវវ័យ​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​តាម​របៀប​ណា ?

  • តើ​យើង​អាច​ជួយ​យុវវ័យ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម និង​អារម្មណ៍​ជា​កម្មសិទ្ធិ នៅពេល​ពួកគេ​ចាប់ផ្តើម​ចងភ្ជាប់ខ្លួន​ទៅនឹង​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?

ដំណាក់កាល​ជីវិត​ទី ៣ ៖ យុវមជ្ឈិមវ័យ

សូមមើល វីដេអូ​ដែល​មាន​ប្រធាន ម៉ាក អិល ផេស ជាមួយ​នឹង​យុវមជ្ឈិមវ័យ​រួចហើយ​សូម​ពិភាក្សា​ពី​អ្វី​ដែល​អ្នក​នឹង​ទៅ ហើយ​ធ្វើ ដើម្បី​ជួយ​យុវមជ្ឈិមវ័យ​ឲ្យ​ចងភ្ជាប់​ខ្លួន​ពួកគេ​ទៅនឹង​ព្រះអង្គ​សង្គ្រោះ​នៅលើ​មាគ៌ា​នៃ​សេចក្ដី​សញ្ញា​នេះ ។

9:2
  • តើ​យើង​រៀន​អ្វីខ្លះ​មកពី​ការស្រឡាញ់ ការចែកចាយ និង​ការអញ្ជើញ​ដែល​មនុស្ស​ដទៃ​បាន​ផ្ដល់​មកកាន់​យើង ?

  • តើ​យើង​អាច​ជួយ​យុវមជ្ឈិមវ័យ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម និង​អារម្មណ៍​ជា​កម្មសិទ្ធិ នៅពេល​ពួកគេ​បង្កើន​ភាពខ្លួន​ទីពឹង​ខ្លួន និង​ការបម្រើ​ដល់​មនុស្ស​ដទៃ​យ៉ាង​ដូចម្ដេច ? តើ​យើង​អាច​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា យើង​ត្រូវការ​ពួកគេ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​តាម​របៀប​ណា ?

  • តើ​សកម្មភាព​ក្នុង​សាសនាចក្រ​ដ៏មាន​អត្ថន័យ និង​ថ្នាក់ដឹកនាំ​ដែល​យកចិត្ត​ទុកដាក់ ដើរ​តួនាទី​អ្វីខ្លះ​នៅក្នុង​ការចង​ភ្ជាប់​យុវមជ្ឈិមវ័យ​ទៅនឹង​ព្រះអង្គ​សង្គ្រោះ ?

ដំណាក់កាល​ជីវិត​ទី ៤ ៖ មជ្ឈិមវ័យ

សូមមើល វីដេអូ​ដែល​មាន​ប្រធាន ជីន ប៊ី ប៊ីងហាំ ជាមួយ​នឹង​មជ្ឈិមវ័យ​រួចហើយ​សូម​ពិភាក្សា​ពី​អ្វី​ដែល​អ្នក​នឹង​ទៅ ហើយ​ធ្វើ ដើម្បី​ជួយ​មជ្ឈិមវ័យ​ឲ្យ​ចងភ្ជាប់​ខ្លួន​ពួកគេ​ទៅនឹង​ព្រះអង្គ​សង្គ្រោះ​នៅលើ​មាគ៌ា​នៃ​សេចក្ដី​សញ្ញា​នេះ ។

10:20
  • តើ​សេចក្ដី​សញ្ញា​ទាំងឡាយ​របស់​យើង​នាំឲ្យ​មាន​ការព្យាបាល ហើយ​ជួយ​យើង​ឲ្យ​បន្ដ​នៅលើ​មាគ៌ា​នេះ​ដោយ​របៀប​ណា—ទោះបីជា​យើង​ស្ថិត​នៅក្នុង​គ្រា​ដ៏លំបាក​យ៉ាងណា​ក្ដីនោះ ?

  • តើ​យើង​រកឃើញ​របៀប​អ្វីខ្លះ ដើម្បី​ជួយ​សមាជិក​ឲ្យ​ចងភ្ជាប់​ខ្លួន​របស់​ពួកគេ និង​មនុស្ស​ដទៃទៀត ទៅនឹង​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នោះ ?

  • តើ​ការអភិវឌ្ឍ​ភាពខ្លួន​ទីពឹង​ខ្លួន​ខាង​វិញ្ញាណ​ជួយ​យើង​ឲ្យ​ចេះ​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ​តាម​របៀប​ណា ?

ធនធាន​ទាំងឡាយ​សម្រាប់​តំបន់ និង​ការសម្រប​សម្រួល​ក្នុង​ក្រុមប្រឹក្សា​បេសកកម្ម ស្ដេក វួដ និង​សាខា

សម្រាប់​កុមារ និង​យុវវ័យ

ទិដ្ឋភាព​ទូទៅ​ស្ដីពី​កម្មវិធី​កុមារ និង​យុវវ័យ

កម្មវិធី​កុមារ និង​យុវវ័យ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ពង្រឹង​សេចក្ដីជំនឿ​របស់​ជំនាន់​កំពុង​ពេញ​វ័យ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជួយ​កុមារ យុវវ័យ ព្រមទាំង​ក្រុមគ្រួសារ​របស់​ពួកគេ​ឲ្យ​រីកចម្រើន​នៅលើ​មាគ៌ា​នៃ​សេចក្ដី​សញ្ញា នៅពេល​ពួកគេ​ជួប​នឹង​ឧបសគ្គ​នៅក្នុង​ជីវិត ។ វា​ជួយ​កុមារ និង​យុវវ័យ​ក្នុង​កិច្ច​ខិតខំ​របស់​ពួកគេ​ដើម្បី​ចូលរួម​នៅក្នុង​ការប្រមូលផ្ដុំ​អ៊ីស្រាអែល ព្រមទាំង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ការលើក​តម្កើង​ឡើង​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ ។ កម្មវិធី​នេះ​ផ្តោត​សំខាន់​នៅក្នុង​គេហដ្ឋាន និង​មាន​ជំនួយ​មកពី​ព្រះវិហារ ។

គ្រួសារ​ដើរ​ឡើង​ភ្នំ

សេចក្ដី​សង្ឃឹម​សម្រាប់​ជំនាន់​កំពុង​ពេញវ័យ

កម្មវិធី​កុមារ និង​យុវវ័យ ​ជួយ​ជំនាន់​កំពុង​ពេញវ័យ​ឲ្យ​រីកចម្រើន​ឡើង​តាម​របៀប​ជាច្រើន រួមមាន​តាមរយៈ​វិវរណៈ សិទ្ធិ​ជ្រើសរើស និង​ទំនាក់ទំនង​ផ្សេងៗ ។ បុគ្គល​ម្នាក់ៗ​រៀន​ទទួល និង​ធ្វើ​សកម្មភាព​តាម​វិវរណៈ​ផ្ទាល់ខ្លួន កាល​ពួកគេ​អនុវត្ត​សិទ្ធិ​ជ្រើសរើស និង​រើសយក​ឱកាស​ដើម្បី​អភិវឌ្ឍ​ខ្លួនពួកគេ ។ ការណ៍​នេះ​ក៏​កើតឡើង​ផងដែរ នៅពេល​យុវវ័យ​រៀន​ដឹកនាំ​នៅក្នុង​គណៈប្រធាន​កូរ៉ុម និង​ថ្នាក់រៀន ។ ពួកគេ​បង្កើត​ទំនាក់ទំនង​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ថ្នាក់ដឹកនាំ​របស់​ពួកគេ និង​មនុស្ស​ដទៃទៀត​ដែល​មាន​អាយុ​ស្របាល​នឹង​ពួកគេ កាលដែល​ពួកគេ​ធ្វើការ និង​បម្រើ​រួមគ្នា ហើយ​ដឹង​ថា ពួកគេ​មាន​ចំណែក​កម្មសិទ្ធិ និង​ត្រូវការ​ជា​ចាំបាច់​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។

តើ​យើង​គួរតែ​ចាប់ផ្ដើម​ត្រង់ណា​នៅ​ថ្ងៃនេះ ?

យើង​សូម​អញ្ជើញ​កុមារ យុវវ័យ និង​ឪពុក​ម្ដាយ ព្រមទាំង​ថ្នាក់ដឹកនាំ​ទាំងអស់​របស់​ពួកគេ​ឲ្យ​ប្ដេជ្ញាចិត្ត ឬ​តាំងចិត្ត​សាជាថ្មី​ឡើងវិញ​ដើម្បី​ប្រែ​ក្លាយឲ្យ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ​ដោយ​ការចូលរួម​នៅក្នុង​កិច្ចការ​របស់ទ្រង់ ។ កិច្ចខិតខំ​ទាំងនេះ​មិន​ចាំបាច់​ពិបាក​ពេក​នោះ​ទេ ! ទាំងនេះ​ជា​ចំណុច​សាមញ្ញៗ​មួយ​ចំនួន​ដើម្បី​ចាប់ផ្ដើម ៖

ឪពុក​ម្តាយ
  • សូម​ប្រមូល​គ្រួសារ​របស់​អ្នក​ឲ្យ​មក​សិក្សា​ដំណឹងល្អ ។ ធនធាន​ចូរ​មក​តាម​ខ្ញុំ​អាចជួយបាន ។ អ្នក​អាច​ពិចារណា​ពិភាក្សា​គ្នា​អំពី​ប្រធានបទ​នានា​ដូចជា សេចក្ដី​សញ្ញា​ទាំងឡាយ វិវរណៈ សិទ្ធិ​ជ្រើសរើស និង​ពរជ័យ​លោក​អយ្យកោ​ទាំងឡាយ ។

  • សូម​ដាក់​ផែនការ​ធ្វើ​សកម្មភាព​ជាគ្រួសារ ។ តើ​អ្នក​អាច​បម្រើ​ដល់​នរណាម្នាក់​នៅក្នុង​ភូមិ ឬ​សហគមន៍​របស់​អ្នក​ប្រកប​ដោយ​សុវត្ថិភាព​យ៉ាង​ដូចម្ដេច ? នៅ​កន្លែង​ដែល​មាន គេហទំព័រ​JustServe អាច​ជួយ​អ្នក​ឲ្យ​ស្វែងរក​គំនិត​នានា​បាន ។

  • សូម​ជួប​ម្នាក់ទល់ម្នាក់​ជាមួយ​នឹង​កូនប្រុស និង​កូនស្រី​ម្នាក់ៗ ។ សូម​ពិភាក្សា​ពី​ចំណាប់​អារម្មណ៍​របស់​ពួកគេ ហើយ​ជជែក​អំពី​របៀប​ដែល​ពួកគេ​ចង់​រីកចម្រើន​ឡើង ។ ជួយ​ហើយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ សូម​និយាយ​អំពី​គោលដៅ​ណា ដែល​ពួកគេ​បាន​ដាក់ ឬ​ចង់​សម្រេច​គោលដៅ​នោះ ។

ថ្នាក់ដឹកនាំ​អង្គការ​បឋមសិក្សា
  • សូម​ដឹងពី​ស្ថានភាព​ក្នុង​គេហដ្ឋាន​របស់​កុមារ ហើយ​ស្វែងរក​វិវរណៈ​ដើម្បី​ជួយ​ពួកគេ​ជា​លក្ខណៈ​បុគ្គល ។

  • សូម​ចាប់ផ្ដើម​ធ្វើ​ការប្រជុំ​ថ្ងៃអាទិត្យ និង​សកម្មភាព​អង្គការ​បឋមសិក្សា​ជា​លក្ខណៈ​ដោយផ្ទាល់ ឬ​តាម​អនឡាញ ( នៅពេល​ដែល​មាន​សុវត្ថិភាព និង​មាន​ការអនុញ្ញាត ) ។

  • សូម​កុំ​បារម្ភ​ពី​ការភ្ជាប់​គោលដៅ​របស់​បុគ្គល​ម្នាក់ៗ​ទៅនឹង​សកម្មភាព​ឡើយ ! ការផ្តោត​អារម្មណ៍​របស់​អ្នក​គឺ​ផ្តោតលើ​ការតភ្ជាប់ និង​ផ្តល់ពរ​ដល់​កុមារ និងគ្រួសារ​របស់​ពួកគេ—ជាពិសេស​នៅពេល​ពួកគេ​ត្រូវការ ឬ​សុំ​ជំនួយ ។

ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​លើ​យុវវ័យ
  • សូម​ចាប់ផ្ដើម​ធ្វើ​ការប្រជុំ​ថ្ងៃអាទិត្យ និង​សកម្មភាព​កូរ៉ុម និង​ថ្នាក់រៀន​ជា​លក្ខណៈ​ដោយផ្ទាល់ ឬ​តាម​អនឡាញ ( នៅពេល​ដែល​មាន​សុវត្ថិភាព និង​មាន​ការអនុញ្ញាត ) ។ សូម​លើក​ទឹកចិត្ត​យុវវ័យ​ឲ្យ​ទន្ទេញចាំ និង​ចាប់ផ្ដើម​ការប្រជុំ​ដោយ​មាន​បាវចនា​យុវនារី​និង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ថ្មី ។

  • សូម​ហៅ​បម្រើ ញែកចេញ និង​ពង្រឹង​ដល់​គណៈប្រធាន​កូរ៉ុម និង​ថ្នាក់​ទាំងឡាយ ។ សូម​ជួយ​ពួកគេ​ឲ្យ​ធ្វើការ​ប្រជុំ​គណៈប្រធាន​ជាទៀងទាត់ ហើយ​ដាក់​ផែនការ ព្រមទាំង​ដឹកនាំ​ការប្រជុំ​នៅ​ថ្ងៃ​អាទិត្យ និង​សកម្មភាព​នានា ។ សូម​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា​យុវវ័យ​វួដ និង​លើក​ទឹកចិត្ត​ឲ្យ​មាន​ការចូលរួម នៅក្នុង​ការប្រជុំ​សម្រប​សម្រួល​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ព្រមទាំង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ។ សូម​បង្វឹក និង​គាំទ្រ​ដល់​គណៈប្រធាន​ទាំងឡាយ​តាម​ការចាំបាច់ ដោយ​មិន​ធ្វើ​ជំនួស​ពួកគេ​នោះទេ ។ សូម​ជួយ​គណៈប្រធាន​ទាំងឡាយ​ឲ្យ​រៀន​ជំនាញ​ភាពជា​អ្នកដឹកនាំ ដោយ​ប្រើ ធនធាន​គណៈប្រធាន​កូរ៉ុម និង​ថ្នាក់

  • សូម​ដាក់​ផែនការ និង​ធ្វើការ​បោះ​ជំរំ​យុវវ័យ និង​សន្និសីទ​យុវវ័យ​នៅ​ឆ្នាំ ២០២១ ដោយ​ធ្វើតាម​គោលការណ៍​ណែនាំ​ស្ដីពី​សុវត្ថិភាព ។

  • សូម​កុំ​បារម្ភ​ពី​ការភ្ជាប់​គោលដៅ​របស់​បុគ្គល​ម្នាក់ៗ​ទៅនឹង​សកម្មភាព​ឡើយ ! សូម​ដាក់​ថាមពល​របស់​អ្នក​ទៅលើ​ការទាក់ទង​ជាមួយ​នឹង​យុវវ័យ​ដោយ​ផ្ទាល់​វិញ ។ អ្នក​ក៏អាច​ជួយ​ដល់​គណៈប្រធាន​កូរ៉ុម និង​ថ្នាក់​ទាំងឡាយ ឲ្យ​ភ្ជាប់​សកម្មភាព​នានា​ទៅនឹង​តម្រូវការ​របស់​យុវវ័យ​ផងដែរ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល​ChildrenandYouth.ChurchofJesusChrist.org ។

សម្រាប់​មជ្ឈិមវ័យ

ទីតាំង​ប្រមូលផ្ដុំ យ.ម.ល.

គណៈប្រធាន​ទីមួយ​បាន​ផ្ដល់​ការអនុម័ត​លើ​តំបន់​ជាច្រើន ដើម្បី​បង្កើត​ជា​ទីតាំង​ប្រមូលផ្ដុំ​យុវមជ្ឈិមវ័យ​នៅលីវ ដោយ​ផ្អែក​ទៅលើ​តម្រូវការ​តាម​តំបន់ ។ ទីតាំង​ប្រមូលផ្ដុំ​គឺជា​ទីតាំង​ដែល​បាន​រៀបចំ​ទុក​មួយ​នៅក្នុង​អគារ​ដែល​មាន​ស្រាប់ ( ដូចជា សាលាប្រជុំ ឬ​អគារ​ថ្នាក់​វិទ្យាស្ថាន ) ជាកន្លែង​ដែល​យុវមជ្ឈិមវ័យ​នៅលីវ និង​មិត្តភក្ដិ​របស់​ពួកគេ​អាច​ជួបជុំ​គ្នា​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​ដូច​ខាងក្រោម​នេះ​មួយ​ចំនួន ឬ​ទាំងអស់ ( ដោយ​ផ្អែក​ទៅលើ​តម្រូវការ និង​ធនធាន​ក្នុង​មូលដ្ឋាន ) ៖

  • ការអប់រំ​ខាង​សាសនា និង​ការរៀនសូត្រ​ដំណឹងល្អ ( រួមមាន​ថ្នាក់​វិទ្យាស្ថាន​ផងដែរ )

  • ការបម្រើ និង​សកម្មភាព​សង្គម​នានា

  • សកម្មភាព​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នានា

  • ឱកាស​សម្រាប់​ភាពខ្លួន​ទីពឹង​ខ្លួន និង​ការអប់រំ​ទាំងឡាយ

  • សកម្មភាព​ផ្សព្វផ្សាយ​សាសនា និង​ការជួយ​ក្នុង​សហគមន៍​នានា

  • កម្មវិធី​សាសនាចក្រ​ផ្សេងៗទៀត

ទីតាំង​ប្រមូលផ្ដុំ​ទាំងអស់​ត្រូវតែ​ទទួលបាន​ការអនុម័ត​ពី​គណៈប្រធាន​តំបន់ និង​មើល​ការខុសត្រូវ​ដោយ​ប្រធាន​ស្ដេក និង​ប៊ីស្សព ។

មនុស្ស​វ័យក្មេង​និយាយ​ជាមួយគ្នា

ការហៅ​បម្រើ​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ និង​មជ្ឈិមវ័យ​នៅលីវ

ការផ្លាស់ប្ដូរ​គោលនយោបាយ និង​ការបញ្ជាក់​នាពេល​ថ្មីៗនេះ ​បាន​ដោះស្រាយ​នូវ​ការយល់ខុស និង​ប្រពៃណី​ខុសឆ្គង​ ដែល​អាច​កើតមាន​នានា​ស្ដីពី​ការដាក់​កម្រិត​ទៅលើ​ឱកាស​សម្រាប់​សមាជិក​នៅលីវ ​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ ការផ្លាស់ប្ដូរ​គោលនយោបាយ និង​ការបញ្ជាក់​ទាំងនេះ ដែលបាន​ការអនុម័ត​ពីគណៈ​ប្រធានទីមួយ និង​កូរ៉ុម​នៃពួក​ដប់ពីរនាក់ ព្រមទាំង​បានដាក់​បញ្ចូល​នៅក្នុង ក្បួនខ្នាតទូទៅ​ពន្យល់ថា យុវមជ្ឈិមវ័យ​នៅលីវ និង​មជ្ឈិមវ័យ​នៅលីវ​អាច​ទទួលបាន​ពរជ័យ​ដោយសារ​មនុស្សដទៃទៀត ហើយ​អាចផ្ដល់​ពរជ័យដល់​មនុស្ស​ដទៃទៀត​នៅក្នុង​ការហៅបម្រើ​ជាច្រើន រួមមាន​ដូចជា​ថ្នាក់ដឹកនាំ​ស្ដេក និង​វួដជាដើម ។ ឥឡូវ​នេះ គោលនយោបាយ​ដូចគ្នា​នេះ​មាន​សុពលភាព​សម្រាប់​អង្គភាព​សាសនាចក្រ​ទាំងអស់ រួមទាំង​អង្គភាព​យុវមជ្ឈិមវ័យ​នៅលីវ និង​មជ្ឈិមវ័យ​នៅលីវ​ផងដែរ ។ ការដាក់​កំហិត​លើ​យុវមជ្ឈិមវ័យ​នៅលីវ និង​មជ្ឈិមវ័យ​នៅលីវ​មិនឲ្យ​ធ្វើ​ការបម្រើ​ក្នុង​គណៈប្រធាន​ស្ដេក គណៈប៊ីស្សព និង​គណៈប្រធាន​សមាគម​សង្គ្រោះ​ស្ដេក​នៅក្នុង​អង្គភាព​យុវមជ្ឈិមវ័យ​នៅលីវ និង​មជ្ឈិមវ័យ​នៅលីវ​ត្រូវបាន​ដកចេញ ។

សមាជិក​នៅលីវ​ទាំងឡាយ​អាច​បម្រើ​ក្នុង​តួនាទី​ជា​អ្នកដឹកនាំ​បាន រួមមាន​គណៈប្រធាន​អង្គការ​ក្នុង​វួដ និង​ស្ដេក គណៈប្រធាន​កូរ៉ុម​អែលឌើរ ទីប្រឹក្សា​គណៈប៊ីស្សព ទីប្រឹក្សា​ជាន់ខ្ពស់ និង​ទីប្រឹក្សា​គណៈប្រធាន​ស្ដេក ។

ការត្រូវការ និង​ការស្វាគមន៍​ដល់​មនុស្ស​ទាំងអស់—សេចក្តី​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ

នៅពេល​សមាជិក​ពិបាក​នឹង​មាន​អារម្មណ៍​ថា​ចុះ​ចំណោម​នឹង​គេ ពេលខ្លះ​ថ្នាក់ដឹកនាំ និង​មនុស្ស​ដទៃ​ទៀត​ក៏​និយាយ​អ្វី​ដោយ​អចេតនា​ដែល​ពង្រឹងនូវ​ការ​គិត​របស់​សមាជិក​ទាំងនោះ​ថា​ពួកគេ​មិនចុះ​ចំណោម ឬ​មិន​ត្រូវការ ។

មនុស្ស​វ័យក្មេង​និយាយ​ជាមួយគ្នា

ការចងចាំ​ដល់​សេចក្ដីពិត​ទាំងនេះ​អំពី​ការស្រឡាញ់ ការចែកចាយ និង​ការអញ្ជើញ​អាច​ជួយ​នៅក្នុង​ការស្វាគមន៍​មនុស្ស​ទាំងអស់​ឲ្យ​មកកាន់​សកម្មភាព មិត្តភាព និង​ការរាប់អាន​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ៖

  • មនុស្ស​គ្រប់រូប​គឺជា​បុត្រ​សំណព្វ​របស់​ព្រះ ដែល​មាន​និស្ស័យ និង​ជោគវាសនា​ដ៏​ទេវភាព​មួយ ។ បន្ថែម​ពីលើ​ពរជ័យ​ដ៏អស់កល្ប​ជានិច្ច នោះ​ទ្រង់​សន្យា​ដល់​អ្នកដែល​ស្មោះត្រង់​ថា ទ្រង់​សព្វ​ព្រះទ័យ​ប្រទានពរ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​នាពេល​នេះ​នៅក្នុង អំឡុងពេល​ជីវិតនេះ ។

  • បុត្រ​ម្នាក់ៗ​របស់​ព្រះ​គឺ​ចាំបាច់​នៅក្នុង​កិច្ចការ​នៃ​ការស្ថាបនា​នគរ​របស់​ទ្រង់ ។

  • សូម​ចាប់ផ្ដើម​ដោយ​ការស្រឡាញ់ ដើម្បី​ជួយ​នរណាម្នាក់​ឲ្យ​មាន​អារម្មណ៍​ថា គាត់ ឬ​នាង​គឺជា​ចំណែក​ជាកម្មសិទ្ធិ និង​ត្រូវបាន​គេត្រូវការ​ជា​ចាំបាច់ ។ សូម​ស្ដាប់​ដើម្បី​យល់​ពី​បទពិសោធន៍​របស់​គាត់ ឬនាង ។ សូម​កុំ​ស្មាន​ថា អ្នក​ដឹង ឬ​យល់​រួចហើយ​នោះ ។

  • យើង​មិនមាន​ចម្លើយ​ចំពោះ​សំណួរ​ទាំងអស់​ដែល​យើង ឬ​មនុស្ស​ដទៃទៀត​មាន​នៅក្នុង​ជីវិត​នេះ​នោះទេ ។ ឧទាហរណ៍​ យើង​មិន​ដឹងពី​មូលហេតុ​ដែល​បុគ្គល​ម្នាក់​កំពុងតែ​ប្រឈមមុខ​នឹង​ឧបសគ្គ​ជាក់លាក់​ណាមួយ​នោះទេ ។

  • សូម​បើកចិត្ត​ឲ្យ​ទូលាយ ហើយ​កុំ​កាត់​សេចក្ដី​គេ ។ សូម​ស្វាគមន៍​បុគ្គល​គ្រប់រូប មិន​ថា​បុគ្គល​នោះ​ស្ថិតនៅ​ទីតាំង​ណា​លើ​ដំណើរ​របស់​គាត់ ឬនាង​នោះ​ទេ ។ សូម​ផ្តល់​ជំនួយ​ហើយ​ផ្ដោតលើ​សេចក្ដីពិត​ថា បុគ្គល​គ្រប់រូប​គឺ​ត្រូវ​បានគេ​ត្រូវការ​ជាចាំបាច់​នៅក្នុង​សាសនាចក្រ​នេះ ។

  • ប្រសិនបើ​អ្នក​និយាយ​អ្វីមួយ​ដែល​ឈឺចាប់​ដោយ​អចេតនា សូម​កុំ​ការពារ​សម្ដី​របស់​ខ្លួនឯង​ឡើយ ត្រូវ​សុំទោស រួចហើយ​សូម​ការអភ័យទោស និង​កែលម្អ ។

សម្រាប់​ព័ត៌មាន​អំពី​ការជួយ​ដល់​សមាជិក​នៅក្នុង​ស្ថានភាព​ជាក់លាក់​នានា សូមមើល Counseling Resources ។

តើ​ការសន្ទនា​មួយ​លូតលាស់​ទៅជា​ចំណងមិត្តភាព​នៃ​បងប្អូន​ប្រុស​របៀបណា ។

2:3

គោលការណ៍​នៃ​ការស្រឡាញ់ ការចែកចាយ និងការ​អញ្ជើញ

2:33

ពរជ័យ​ដែល​បាន​សន្យា កាល​យើង​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ

1:16