« សារលិខិតមកពីគណៈប្រធានទីមួយ » កុមារ និងយុវវ័យនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៖ បុព្វកថាណែនាំសម្រាប់ឪពុកម្ដាយ និងថ្នាក់ដឹកនាំ ( ឆ្នាំ ២០១៩ )
« សារលិខិតមកពីគណៈប្រធានទីមួយ »
សារលិខិតមកពីគណៈប្រធានទីមួយ
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ៖
កុមារ និងយុវវ័យនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាបុត្រាបុត្រីសំណព្វរបស់ព្រះ ។ ពួកគេមានសក្តានុពលក្នុងការជះឥទ្ធិពលដ៏អស្ចារ្យលើពិភពលោកនេះ ។
គោលការណ៍ដែលបានបង្រៀននៅក្នុងកិច្ចខំប្រឹងប្រែងសម្រាប់កុមារ និងយុវវ័យនេះតំណាងឲ្យរបៀបដែលកាន់តែខ្ពង់ខ្ពស់ និងកាន់តែបរិសុទ្ធ ដើម្បីលើកទឹកចិត្តឲ្យជំនាន់កំពុងពេញវ័យធ្វើតាមព្រះយេស៊ូវគ្រីស្ទ និងអនុវត្តដំណឹងល្អរបស់ទ្រង់នៅគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់ពួកគេ ។ កិច្ចខិតខំដ៏ធំនេះនឹងដាក់បញ្ចូលការរៀនសូត្រដំណឹងល្អ ឯកសិទ្ធិក្នុងការបម្រើ ការអភិវឌ្ឍផ្ទាល់ខ្លួន និងសកម្មភាពដ៏រីករាយជាច្រើន ។ កិច្ចខិតខំនេះចាប់ផ្ដើមនៅក្នុងគេហដ្ឋាន ។ ឪពុកម្ដាយមានកាតព្វកិច្ចដ៏ពិសិដ្ឋ ដើម្បីបង្រៀនកូនចៅរបស់ពួកគេនៅក្នុងពន្លឺ និងសេចក្ដីពិត ។ ថ្នាក់ដឹកនាំទាំងឡាយរបស់សាសនាចក្រផ្ដល់ការគាំទ្រ និងការណែនាំដ៏មានតម្លៃដល់កុមារ យុវវ័យ និងក្រុមគ្រួសាររបស់ពួកគេ ។
យើងស្រឡាញ់បងប្អូន ។ យើងមានទំនុកចិត្តលើបងប្អូន ។ យើងសូមសន្យាថា ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌នឹងបន្ដប្រទានពរ និងគាំទ្របងប្អូន កាលបងប្អូនដឹកនាំ និងណែនាំកូនចៅរបស់ទ្រង់ដោយសេចក្ដីជំនឿ ។
គណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់