ការចាប់ផ្ដើម
« គ្រប់យ៉ាងដែលទ្រង់សុំគឺថា ឲ្យអ្នកធ្វើឲ្យអស់លទ្ធភាព និងអស់ពីដួងចិត្តរបស់អ្នក ។ ចូរធ្វើវាដោយរីករាយ និងដោយការអធិស្ឋាននៃសេចក្ដីជំនឿ »—ប្រធាន ហិនរី ប៊ី អាវរិង១
យើងសូមអញ្ជើញអ្នកឲ្យចាប់ផ្ដើមការហៅថ្មីរបស់អ្នកដោយមានការគាំទ្រ និងឥទ្ធិពលទាំងអស់ដែលបានប្រទានឲ្យអ្នកដោយព្រះអម្ចាស់ ។ ការណ៍នេះអាចធ្វើទៅបានដោយការទទួលយកនូវការអញ្ជើញពីរដូចខាងក្រោមនេះដើម្បីអនុវត្ត ។
ដំបូងសូមអធិស្ឋាន ។ សូមអធិស្ឋានសម្រាប់មនុស្សទាំងឡាយដែលអ្នកដឹកនាំ ។ សូមអធិស្ឋានសម្រាប់មនុស្សទាំងឡាយដែលអ្នកបម្រើ ។ សូមអធិស្ឋានសម្រាប់ឱកាស ការយល់ដឹង និងពរជ័យឲ្យបានញឹកញាប់ ។ សូមពឹងផ្អែកលើព្រះអម្ចាស់ឲ្យខ្លាំង ហើយទ្រង់នឹងប្រទានពរដល់អ្នកក្នុងការហៅរបស់អ្នក ។
ទីពីរ ទទួលការគាំទ្រ ហើយញែកចេញសម្រាប់ការហៅថ្មីរបស់អ្នក ។ ជំហានដ៏សំខាន់នេះ ផ្តល់ឲ្យអ្នកនូវអំណាចបព្វជិតភាព ដើម្បីប្រព្រឹត្ដនៅក្នុងការហៅរបស់អ្នក ។ តាមរយៈសិទ្ធិអំណាចនេះ អ្នកអាចទទួលបានពរជ័យ និងការណែនាំដ៏បំផុសគំនិតដោយព្រះវិញ្ញាណ សម្រាប់អ្នកដែលអ្នកដឹកនាំ និងបម្រើ ។
បន្តទៅផ្នែក ទំនួលខុសត្រូវ សម្រាប់ទិដ្ឋភាពទូទៅនៃការហៅរបស់អ្នក ។