សមាគម​សង្គ្រោះ
ការទទួល​ខុសត្រូវ​ទាំងឡាយ


ស្រ្តី​មួយ​ក្រុម​កំពុង​ជជែកគ្នា

ការហៅ​របស់​ខ្ញុំ​ជា​ប្រធាន​សមាគម​សង្គ្រោះ​ស្ដេក

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ឆន្ទៈ​របស់​អ្នក​ក្នុង​ការបម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​របស់​អ្នក ។

គោលបំណង​នៃ​សមាគម​សង្គ្រោះ

សមាគម​សង្គ្រោះ​គឺ​ជា​អង្គការ​ដែល​បាន​បង្កើតឡើង​ដោយ​ព្រះ សម្រាប់​ស្រ្តី​មជ្ឈិមវ័យ​ទាំងអស់​នៅក្នុង​សាសនាចក្រ ។ សមាគម​សង្គ្រោះ​ជួយ​បុត្រា​បុត្រី​របស់​ព្រះ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ត្រឡប់ទៅ​ទីវត្តមាន​របស់​ទ្រង់​វិញ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា គោលបំណង​នៃ​សមាគម​សង្រ្គោះ​គឺ​ដើម្បី « សង្រ្គោះ​ព្រលឹង និង​ជួយ​សម្រាល​ទុក្ខវេទនា »—ដោយ​ការផ្ដល់​សេចក្ដី​សង្គ្រោះ​របស់​ព្រះអង្គ​សង្គ្រោះ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ, ៩.១ ) ។

ប្រធាន​សមាគម​សង្គ្រោះ​ស្ដេក

សមាជិក​នៃ​គណៈ​ប្រធាន​សមាគម​សង្គ្រោះ​ស្តេក​មាន​ការទទួលខុសត្រូវ​ជា​ច្រើន​ ដែល​រួម​មាន​នូវ​ការតម្រង់ទិស​ដល់​គណៈប្រធាន​សមាគម​សង្គ្រោះ​ទាំងឡាយ​ក្នុង​វួដ ​ដែល​ទើប​បាន​ហៅ​ថ្មី និង​ការផ្តល់​ការ​គាំទ្រ​ជា​បន្ត​បន្ទាប់ ការបង្រៀន​ប្រធាន​សមាគម​សង្គ្រោះ​វួដ​អំពី​គោលការណ៍​នៃ​ការងារបម្រើ ពង្សប្រវត្តិ និង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ( សូមមើល ៩.៥ ) ពង្រឹង​បងប្អូន​ស្រ្តី​ជា​មជ្ឈិមវ័យ​នៅលីវ សម្រប​សម្រួល​កិច្ចការ​របស់​សមាគម​សង្គ្រោះ​នៅ​ក្នុង​គ្រា​អាសន្ន ឡើង​ថ្លែង​ទីបន្ទាល់​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ និង​ការប្រជុំ​ផ្សេងទៀត ហើយនិង​ចូលរួម​ការប្រជុំ​សមាគម​សង្គ្រោះ​វួដ ( សូមមើល ៦.៧.១ ) ។

ការប្រជុំ និង ក្រុមប្រឹក្សា​ទាំងឡាយ

គណៈប្រធាន​សមាគម​សង្គ្រោះ​ស្ដេក​ប្រឹក្សា​ជាមួយ​គ្នា​ជា​ទៀងទាត់ ។ សមាជិក​គណៈ​ប្រធាន​ម្នាក់​បម្រើ​នៅ​ក្នុង​គណៈកម្មការ​យុវមជ្ឈិមវ័យ និង​មជ្ឈិមវ័យ​នៅលីវ​ស្តេក ប្រសិន​បើ​គណៈកម្មការ​នេះ​​បាន​រៀបចំ​ឡើង ។ គណៈប្រធាន​ចូលរួម​ការប្រជុំ​ថ្នាក់​ដឹកនាំ​ស្តេក​ប្រចាំ​ឆ្នាំ និង​ណែនាំ​ដល់​គណៈប្រធាន​សមាគម​សង្គ្រោះ​វួដ​ក្នុង​ការប្រជុំ​ទាំងនោះ ( សូមមើល ២៩.៣.៩ ) បម្រើ​នៅក្នុង​ក្រុមប្រឹក្សា​ថ្នាក់​ដឹកនាំ​មជ្ឈិមវ័យ​ស្តេក ( ប្រធាន​តែ​ប៉ុណ្ណោះ ) និង​គណៈកម្មាធិការ និង​ចូលរួម​ការប្រជុំ​ក្រុម​ប្រឹក្សា​សម្របសម្រួល​នៅពេល​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​បាន​អញ្ជើញ​ឲ្យ​ចូលរួម ( សូមមើល ២៩.៤ ) ។

ការបម្រើ និង សកម្មភាព​ទាំងឡាយ

គណៈប្រធាន​សមាគម​សង្គ្រោះ​ស្ដេក​អាច​ដាក់​ផែនការ ហើយ​ធ្វើ​ការប្រជុំ​ម្ដង ឬ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​សម្រាប់​បងប្អូន​ស្ដ្រី​សមាគម​សង្គ្រោះ​ទាំងអស់​នៅក្នុង​ស្ដេក ។ ការប្រជុំ​ទាំងនេះ​អាច​រួមមាន​ការបម្រើ ថ្នាក់រៀន គម្រោង​នានា សន្និសីទ ឬ​សិក្ខាសាលា ( សូមមើល ៦.៧.១.១ ) ។ គណៈប្រធាន​សមាគម​សង្គ្រោះ ក្រុម​យុវនារី និង​អង្គការ​បឋមសិក្សា​ស្ដេក​អាច​ដាក់​ផែនការ​ធ្វើ​សកម្មភាព​ជុំ​គ្នា​ម្ដងម្កាល​សម្រាប់​អង្គការ​របស់​ពួកគាត់ ( សូមមើល ៦.៧.១ ) ។

គោលការណ៍​ណែនាំ និង គោលនយោបាយ​ទាំងឡាយ

គោលការណ៍​ណែនាំ និង​គោលនយោបាយ​បន្ថែម​ទាំងឡាយ​មាន​នៅក្នុង​ផ្នែក ៩.៦ នៃ ក្បួនខ្នាត​ទូទៅ ។