ការហៅ​បន្ថែម
ធនធាន​បន្ថែម​ទាំងឡាយ


ផ្គុំដៃ​នៅលើ​ព្រះគម្ពីរ

ការហៅ​របស់​ខ្ញុំ​ជា​អ្នក​ឯកទេស​ផ្នែក​ពិការភាព

ធនធាន​បន្ថែម​ទាំងឡាយ

បន្ថែម​ពីលើ ក្បួនខ្នាត​ទូទៅ សូម​ពិចារណា​អំពី​ធនធាន​បន្ថែម​ទាំងនេះ​ដើម្បី​គាំទ្រ​ដល់​អ្នក​ក្នុង​ការហៅ​បម្រើ​របស់​អ្នក ។

ឪពុក​ម្តាយ និង​អ្នកថែទាំ ។ធនធាន​សម្រាប់​ឪពុក​ម្តាយ និង​អ្នក​ថែទាំ​ផ្សេង​ទៀត​អាច​រកបាន​នៅ​ទី​នេះ រួម​ជាមួយ​នឹង​សំណួរ​ដែល​ត្រូវ​បាន​គេ​សួរ​ជាញឹកញាប់ ដូច​ជា « តើ​ខ្ញុំ​អាច​ជួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ឲ្យ​រីក​ចម្រើន​នៅ​លើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា​ដោយ​របៀបណា ? »

ថ្នាក់​ដឹកនាំ និង​គ្រូបង្រៀន ។ព័ត៌មាន និង​ធនធាន​ទាំងឡាយ​សម្រាប់​ថ្នាក់​ដឹកនាំ​ដែល​កំពុង​ព្យាយាម​គាំទ្រ​សមាជិក​ពិការ​អាច​រកបាន​នៅ​ទីនេះ ។ ស្វែងយល់​អំពី​គោលនយោបាយ និង​គោលការណ៍​ណែនាំ​ផ្សេងៗ​ដែល​ជះឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​សមាជិក​ពិការ។ ប្រធាន​បទ​មួយ​ចំនួន រួម​មាន សេវាកម្ម​សត្វសុនខ អាឡែរហ្សីអាហារ និង ឧបករណ៍​ជំនួយ​ការស្តាប់ ។

យុទ្ធសាស្រ្ត​បង្រៀន ។សូមមើល​វីដេអូ​ខ្លី​ចំនួន ១០ ដែល​ផ្តល់​នូវ​យុទ្ធសាស្រ្ត​ដើម្បី​ជួយ​ដល់​គ្រូបង្រៀន​អង្គការ​បឋមសិក្សា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅពេល​ពួកគេ​បង្រៀន​កុមារ​ដែល​មាន​ពិការភាព ។

ធនធាន​នានា ។សូម​ស្វែងរក​ឯកសារ និង​វីដេអូ​ដែល​មាន​គោលបំណង​ផ្តល់​នូវ​ព័ត៌មាន​ដែល​មាន​អត្ថប្រយោជន៍​បន្ថែម​ទៀត​អំពី​ពិការភាព និង​សេចក្តី​ជំនឿ​ជាក់លាក់ ។

មេរៀន​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​អំពី​ពិការភាព ។នៅ​ទីនេះ​អ្នក​នឹង​រក​ឃើញ​គម្រោង​មេរៀន​មួយ​ដែល​ត្រៀមរួចរាល់​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ ដើម្បី​ជួយ​ពង្រឹង​ការយល់​ដឹង និង​ការរាប់បញ្ចូល​ពិការភាព ។