ការហៅ​បន្ថែម
ការទទួល​ខុសត្រូវ​ទាំងឡាយ


បុរស​ម្នាក់​កំពុង​និយាយ​ជាមួយ​យុវនារី​ម្នាក់

ការហៅ​របស់​ខ្ញុំ​ជា​អ្នក​ឯកទេស​ផ្នែក​ពិការភាព

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ការស្ម័គ្រចិត្ត​បម្រើ​របស់​អ្នក​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​របស់​អ្នក ។

សមាជិក​ពិការ

« សមាជិក​នៃ​សាសនាចក្រ​ត្រូវបាន​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្រ្គោះ ក្នុង​ការផ្តល់​សេចក្តី​សង្ឃឹម ការយល់​ចិត្ត និងក្ដីស្រឡាញ់​ដល់​អ្នកទាំងឡាយ​ណា​ដែល​ពិការ » ( ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ, ៣៨.៨.៣១ ) ។ ការយកចិត្ត​ទុកដាក់​របស់​អ្នក​ក្នុង​នាម​ជា​អ្នក​ឯកទេស​ផ្នែក​ពិការភាព​វួដ គឺ​ដើម្បី​ជួយ​បុគ្គល​ទាំងឡាយ​ឲ្យ​ត្រៀម​ខ្លួន​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ពិសិដ្ឋ ។

អ្នក​ឯកទេស​ផ្នែក​ពិការភាព

អ្នក​ឯកទេស​ផ្នែក​ពិការភាព​បម្រើ​សមាជិក និង​ថ្នាក់​ដឹកនាំ​តាមរយៈ​ការស្គាល់​បុគ្គល​ដែល​មាន​ពិការភាព និង​ក្រុមគ្រួសារ​របស់​ពួកគេ ឆ្លើយតប​ទៅ​នឹង​សំណួរ​ដែល​ទាក់ទង​នឹង​រឿង​ពិការភាព និង​ការព្រួយ​បារម្ភ​មកពី​អ្នក​ថែទាំ ថ្នាក់​ដឹកនាំ និង​អ្នក​ដទៃទៀត និង​ការជួយ​បុគ្គល​ទាំងឡាយ​ឲ្យ​ចូលមើល​ឯកសារ ការប្រជុំ និង​សកម្មភាព​ផ្សេងៗ​របស់​សាសនាចក្រ ។ អ្នក​ឯកទេស​ក៏​អាច​ជួយ​ស្វែងរក​ឱកាស​ដ៏​មាន​អត្ថន័យ​សម្រាប់​សមាជិក​ពិការ​ដើម្បី​បម្រើ​ផង​ដែរ ។ ( សូមមើល ៣៨.៨.៣.២ ) ។

ការទទួល​ខុសត្រូវ​បន្ថែម

ស្វែងរក និង​រៀន​អំពី​សមាជិក​នៅក្នុង​វួដ​របស់​អ្នក​ដែល​មាន​ពិការភាព ។ ស្វែងរក​ការបំផុស​គំនិត​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​របៀប​ដើម្បី​ជួយ និង​គាំទ្រ​ដល់​សមាជិក​ទាំងនេះ និង​ក្រុម​គ្រួសារ ឬ​អ្នក​ថែទាំ​របស់​ពួកគេ ។ សូម​ស្ម័គ្រចិត្ត​ចូលរួម​ការប្រជុំ​ក្រុម​ប្រឹក្សា​វួដ ដើម្បី​ជួយ​ថ្នាក់​ដឹកនាំ​ឲ្យ​យល់​អំពី​របៀប​ដែល​ពួកគេ​អាច​គាំទ្រ​សមាជិក​ពិការ ។ សម្រាប់​ធនធាន​បន្ថែម សូមមើល​គេហទំព័រ disability.ChurchofJesusChrist.org ។

គោលការណ៍​ណែនាំ និង​គោលនយោបាយ​នានា

សម្រាប់​ការណែនាំ​អំពី​ការគាំទ្រ​សមាជិក​នៅក្នុង​មន្ទីរពេទ្យ ឬ​មណ្ឌល​ថែទាំ សូមមើល​ផ្នែក ៣៨.៨.៤៣ នៅក្នុង ក្បួនខ្នាត​ទូទៅ ។ សម្រាប់​គោលការណ៍​ណែនាំ​ស្តីពី​ពិធីបរិសុទ្ធ​សម្រាប់​បុគ្គល​ដែល​មាន​ពិការភាព​ខាងបញ្ញា ឬ​ខាងរាងកាយ សូមមើល​ផ្នែក ៣៨.២.៤ និង ៣៨.២.៥ ។